គម្រោងអភិវឌ្ឍន៍
អគារសុខាភិបាលដ៍ទំនើបតម្លៃជិត៨០លានដុល្លារបានបើកការសាងសង់ជាផ្លូវការហើយ
អគារសុខាភិបាលដ៏ទំនើបតម្លៃជិត៨០លានដុល្លារអាមេរិកបានបើកការសាងសង់ជាផ្លូវការហើយ។ កាលពីព្រឹកថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៨ គម្រោង«អគារថ្មីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈឬ Cambodia-China Friendship PreahKossamak Hospital»បានដាក់ឲ្យដំណើរការសាងសង់ជាផ្លូវការហើយ។
អានបន្ថែមស្ថានីយចម្រោះទឹកកខ្វក់ក្នុងខេត្តព្រះសីហនុនឹងមានសមត្ថភាព ២០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ
រដ្ឋាភិបាលគ្រោងពង្រីកសមត្ថភាពស្ថានីយ៍ចម្រោះទឹកកខ្វក់ក្នុង ខេត្តព្រះសីហនុបន្ថែមរហូតដល់ទៅបីដង។ កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសតាមទំព័រហ៊្វេសប៊ុករបស់ខ្លួនថាស្ថានីយ៍ចម្រោះទឹកកខ្វក់ក្នុងខេត្តព្រះសីហនុ«គ្រោងពង្រីកសមត្ថភាពបន្ថែមដល់ទៅ៣ដងដើម្បីសម្រួលដល់ការសំអាតបរិស្ថាននិងការរស់នៅកាន់តែប្រសើរសម្រាប់ទីក្រុងទេសចរណ៍មួយនេះ»។
អានបន្ថែមលទ្ធផលដេញថ្លៃគម្រោងជប៉ុនរាប់លានដុល្លារនឹងចេញផ្សាយក្នុងពេលឆាប់ៗ
លទ្ធផលនៃការដេញថ្លៃគម្រោងជប៉ុនរាប់លានដុល្លារនឹងចេញផ្សាយក្នុងពេលឆាប់ៗ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋបាលរាជធានីភ្នំពេញ។ កាលពីថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៨ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោកម៉េត មាសភក្តី បានប្រាប់ទស្សនាវដ្តីសំណង់ និង អចលនទ្រព្យយើងខ្ញុំថាលទ្ធផលនៃការដេញថ្លៃ«គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ»អាចនឹងត្រូវប្រកាសក្នុងរយៈពេលដ៏ខ្លីខាងមុខនេះបន្ទាប់ពីគណៈប្រតិភូត្រឡប់មកពីប្រទេសជប៉ុនវិញ។
អានបន្ថែមរដ្ឋាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនបើកគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះក្នុងស្រុកឡើងវិញ
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនបើកដំណើរការគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះក្នុងស្រុកឡើងវិញនេះបើយោងតាមការបញ្ជាក់របស់មន្ត្រីអាកាសចរណ៍ស៊ីវិល។ កាលពីថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៨ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ស៊ីន ចាន់សេរី វុត្ថា បានបញ្ជាក់ប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះសម្រាប់ការហោះហើរក្នុងស្រុកនៅក្រុងប៉ោយប៉ែតគឺត្រូវបានរាជរដ្ឋាភិបាលសម្រេចអនុញ្ញាតជាគោលការណ៍ហើយបន្ទាប់ពីបានផ្អាកអស់រយៈពេលជាយូរឆ្នាំ។
អានបន្ថែមក្រុមហ៊ុនចិនដ៏ធំមួយចាប់ផ្តើមដំណើរសាងសង់គម្រោងដ៏ធំរបស់ខ្លួនក្នុងខេត្តព្រះសីហនុ
គម្រោងអភិវឌ្ឍន៍ដ៏ធំរបស់ចិនក្នុងខេត្តព្រះសីហនុបានចាប់ផ្តើមដំណើរសាងសង់ជាផ្លូវការហើយកាលពីចុងសប្តាហ៍កន្លងទៅនេះ។ យោងតាមការចុះផ្សាយលើទំព័រហ្វ៊េសប៊ុករបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Prince Real Estate Group កាលពីពេលថ្មីៗនេះ គម្រោងអភិវឌ្ឍន៍ Prince City Centre ទំហំរហូតដល់ទៅ១៦.៣ ហិកតាបានចាប់ផ្តើមដំណើរសាងសង់ជាផ្លូវការហើយ។
អានបន្ថែមរមណីយដ្ឋានធម្មជាតិធំជាងគេនៅកម្ពុជា Song Saa Reserve បើកទ្វារស្វាគមន៍វិនិយោគិន
រមណីយដ្ឋានធម្មជាតិដ៏ធំជាងគេនៅប្រទេសកម្ពុជាឈ្មោះថា«Song Saa Reserve»គឺបានបើកទ្វារស្វាគមន៍វិនិយោគិនជាផ្លូវការហើយ។
អានបន្ថែមក្រុមហ៊ុនAEONប្រកាសទីតាំងផ្សារទំនើបទី៣របស់ខ្លួនជាផ្លូវការហើយ
ក្រុមហ៊ុនអភិវឌ្ឍផ្សារទំនើបដ៏ធំរបស់ជប៉ុនAEON MALL Co., Ltd បានសម្រេចប្រកាសទីតាំងផ្សារទំនើបទី៣របស់ខ្លួនជាផ្លូវការហើយ។
អានបន្ថែមរោងចក្រថ្មីរបស់ក្រុមហ៊ុន Chip Mong នឹងក្តោបក្តាប់ទីផ្សារនៅបែកខាងត្បូងនៃរាជធានីភ្នំពេញ
រោងចក្រផលិតបេតុងលាយស្រេចថ្មីរបស់ក្រុមហ៊ុន Chip Mong Industries ដែលជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុនផលិតនិងចែកចាយផលិតផលសំណង់ក្នុងស្រុក Chip Mong Group គឺនឹងធ្វើការក្តោបក្តាប់ទីផ្សារបេតុងលាយស្រេចនៅបែកខាងត្បូងនៃរាជធានីភ្នំពេញដែលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍន៍យ៉ាងសន្ធឹកសន្ធាប់។ យោងតាមការបញ្ជាក់ពីតំណាងក្រុមហ៊ុន Chip Mong Industries កាលពីថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៨រោងចក្រផលិតបេតុងលាយស្រេចនេះត្រូវបានសាងសង់ឡើងដោយសារតែក្រុមហ៊ុនមើលឃើញពីសន្ទុះនៃការលក់ និងការរីកចម្រើននូវវិស័យសំណង់ទំនើបៗក្នុងតំបន់ ជើងឯក និងផ្លូវ៦០ម៉ែត ដែលកំពុងត្រូវការបេតុងដែលមានគុណភាពខ្ពស់ជាចាំបាច់។
អានបន្ថែមការសាងសង់ផ្លូវរថភ្លើងល្បឿនលឿននៅខេត្តកំពតនឹងត្រូវការទុនច្រើនជាង៥០លានដុល្លារ
ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដែលអភិបាលខេត្តកំពតបានលើកឡើងកាលពីពេលថ្មីៗនេះគឺនឹងត្រូវចំណាយទុនវិនិយោគច្រើនជាង៥០លានដុល្លារអាមេរិក នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ កាលពីថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៨ ឯកឧត្តម វ៉ាស៊ឹម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ ទស្សនាវដ្តីសំណង់ និង អចលនទ្រព្យ យើងខ្ញុំថា៖ «ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនជាមធ្យមនឹងត្រូវចំណាយថវិការពីចន្លោះ ៧ ទៅ ៨ លានដុល្លារអាមេរិកក្នុងមួយគីឡូម៉ែត្រ ដូច្នេះហើយគម្រោងទុនវិនិយោគសម្រាប់ផ្លូវរថភ្លើងល្បឿនលឿននេះគឺតិចពេកហើយ»។
អានបន្ថែមវិនិយោគិនអង់គ្លេសកំពុងសម្លឹងមើលឱកាសចូលទីផ្សារសំណង់នៅកម្ពុជា
ក្រុមហ៊ុនអង់គ្លេសជាច្រើនកំពុងសម្លឹងមើលឱកាសចូលមកទីផ្សារសំណង់នៅកម្ពុជា នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីការទូតអង់គ្លេសកាលពីទី០១ ខែតុលា ឆ្នាំ២០១៨។ យោងតាមការចុះផ្សាយតាមទំព័រហ្វ៊េសប៊ុករបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៨ ឯកឧត្តម Edward Vaizey បេសកជនពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស និងលោកជំទាវ Tina Redshaw ឯកអគ្គរាជទូតថ្មីនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា«បច្ចុប្បន្នមានក្រុមហ៊ុនសំណង់អង់គ្លេសជាច្រើន កំពុងស្វែងរកឱកាសចូលមកទីផ្សារកម្ពុជាដើម្បីនាំយកបច្ចេកវិទ្យាទំនើបៗ និងជំនាញផ្នែកស្ថាបត្យកម្មថ្មីៗសម្រាប់បម្រើការអភិវឌ្ឍន៍វិស័យសំណង់ ដែលកំពុងមានការលូតលាស់ខ្លាំងនៅក្នុងប្រទេសកម្ពុជា»។
អានបន្ថែម