ក្រុមហ៊ុនចិន៣រួមគ្នាបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មអនឡាញនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា

ក្រុមហ៊ុនចិនធំៗចំនួនបីរួមគ្នាបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មអនឡាញនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន FRESH NEWS កាលពីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៨។ យោងតាម FRESH NEWS ម្ចាស់គម្រោងអភិវឌ្ឍន៍ទីក្រុងរណបបាវិត ខេត្ដស្វាយរៀង ឈ្មោះថា Empire World Group កាលពីថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៨ បានចុះហត្ថលេខាលើកិច្ចសហការជាមួយក្រុមហ៊ុន Bauing Group និង CFMA (City Facility Management) ដើម្បីពង្រីកសក្ដានុពលអាជីវកម្មរបស់ខ្លួនបន្ថែមទៀត។

អាន​បន្ថែម

ក្រុមហ៊ុនយក្សចិនប្រកាសគម្រោងអគារស្នាក់នៅលំដាប់ប្រណិតនៅកម្ពុជា

ក្រុមហ៊ុនយក្សចិនបានប្រកាសគម្រោងអភិវឌ្ឍន៍អគារស្នាក់នៅលំដាប់ប្រណិតនៅកម្ពុជាឈ្មោះថា R & F Glory នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័ររបស់ក្រសួងព័ត៌មានកាលពីថ្ងែទី ២៨ ខែ កញ្ញា ឆ្នាំ២០១៨ ។ តាមការបញ្ជាក់របស់គេហទំព័រក្រសួង ក្រុមហ៊ុនអចលនទ្រព្យរបស់ចិនឈ្មោះថា R & F Properties បានប្រកាសវិនិយោទឹកប្រាក់រហូតដល់ទៅ ៧០០ លានដុល្លារសម្រាប់គម្រោងសាងសង់អគារស្នាក់នៅមានកម្ពស់រហូតដល់ទៅ ៥៧ ជាន់ដែលស្មើនឹង ១៧៤ ម៉ែត្រស្ថិតនៅបែកខាងត្បូងរាជធានីភ្នំពេញហើយនឹងគ្របដណ្តប់លើផ្ទៃដីដល់ទៅ ៨ហិកតា។

អាន​បន្ថែម

ចិនមានចំណាប់អារម្មណ៍ខ្លាំងលើការសាងសង់ផ្លូវទូទាំងខេត្តព្រះសីហនុ

ក្រុមហ៊ុនចិនចាប់អារម្មណ៍សាងសង់ផ្លូវទូទាំងខេត្តព្រះសីហនុ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ។ ថ្លែងប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំតាមទូរស័ព្ទកាលពីថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៨ ឯកឧត្តម យន្ត មីនបានមានប្រសាសន៍ថា ក្រុមហ៊ុនចិនចាប់អារម្មណ៍ខ្លាំងលើគម្រោងសាងសង់និងស្តារឡើងវិញរាល់ផ្លូវនៅទូទាំងខេត្តព្រះសីហនុហើយថ្មីៗនេះមានក្រុមហ៊ុនចិនចំនួន៦បានស្នើសុំសិក្សាគម្រោងសាងសង់ផ្លូវទាំងនោះ។

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយ១លានដុល្លារអាមេរិកដល់កម្ពុជាដើម្បីជួសជុលកែលម្អប្រាសាទបាយ័ន

រដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ UNESCO កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៨ បានផ្ដល់មូលនិធិ១លានដុល្លាអាមេរិកដល់កម្ពុជាដើម្បីជួសជុលកែលម្អប្រាសាទបាយ័ន។ យោងតាមការចុះផ្សាយរបស់អង្គការ UNESCO រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គការ UNESCO លើគម្រោងជួសជុលកែលម្អឡើងវិញនូវប្រាសាទបាយ័នក្រោមជំនួយពីមូលនិធិ Japanese Funds-in-Trust for the Preservation of the World Cultural Heritage។

អាន​បន្ថែម

ខេត្តព្រះសីហនុនឹងមានផ្សារទំនើបខ្នាតអន្តរជាតិធំមួយក្នុងពេលដ៏ខ្លី

កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ កញ្ញា លីម សុខាដាវីន ប្រធានផ្នែកលក់របស់ក្រុមហ៊ុនអភិវឌ្ឍន៏អចលនទ្រព្យ Furi Real Estate បានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ ថា៖ ផ្សារទំនើបឈ្មោះថា Furi Times Square

អាន​បន្ថែម

ក្រុមហ៊ុនយក្សចិនប្រកាសអភិវឌ្ឍតំបន់ស្ពានអាកាសក្បាលថ្នល់

ក្រុមហ៊ុនយក្សចិន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ប្រកាសអភិវឌ្ឍតំបន់ស្ពានអាកាសក្បាលថ្នល់ឲ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត

អាន​បន្ថែម

កូរ៉េគ្រោងបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាសំណង់នៅកម្ពុជាឆាប់ៗ

ដើម្បីចូលរួមចំណែកលើកកម្ពស់ស្ដង់ដារគុណភាពនៃសំណង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា សាធារណរដ្ឋកូរ៉េគ្រោងបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាសំណង់ជូនប្រទេសកម្ពុជា។ នេះបើយោងតាមលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជាទៅកាន់ប្រទេសកូរ៉េកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។ សាធារណរដ្ឋកូរ៉េតាមរយៈវិទ្យាស្ថានបច្ចេកវិទ្យាសំណង់កូរ៉េ (KICT) បានចែករំលែកពង្រាងផែនការគាំទ្រការបង្កើត «វិទ្យាស្ថានបច្ចេកវិទ្យាសំណង់កម្ពុជា-កូរ៉េ ឬឈ្មោះជាភាសអង់គ្លេសថា Cambodian-Korean Institute of Construction Technology (C-KICT)» ដែលនឹងដើរតួនាទីជាមូលដ្ឋានគ្រឹះនៃក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា ក្នុងការធានាឲ្យបាននូវស្ដង់ដារគុណភាពនៃសំណង់នៅកម្ពុជា។ សូមជម្រាបថា យោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា កម្ពុជាចាំបាច់ត្រូវធ្វើឲ្យប្រសើរឡើងនូវស្តង់ដារនៃការស្ថាបនា ផ្លូវថ្នល់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យមានភាពរឹងមាំ និងប្រើប្រាស់ជាប់បានយូរ។ ទាក់ទងទៅនឹងកាលបរិច្ឆេទច្បាស់លាស់នៃការបង្តើតវិទ្យាស្ថានបច្ចេកវិទ្យាមួយនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើឲ្យភាគីកូរ៉េជួយពន្លឿនការបង្កើតវិទ្យាស្ថាន C-KICT ក្នុងអំឡុងរយៈពេល២ឆ្នាំ ឬឆាប់ៗតាមដែលអាចធ្វើទៅបាន។ ថ្លែងក្នុងជំនួបខាងលើលោក Sung Heon Han ប្រធានវិទ្យាស្ថាន KICT បានណែនាំគណៈប្រតិភូឲ្យស្គាល់បច្ចេកវិទ្យាសំណង់ធំៗរបស់កូរ៉េ ប្រព័ន្ធលើកកម្ពស់សុវត្ថិភាពសំណង់ និងចរាចរណ៍ និងប្រព័ន្ធគ្រប់គ្រងសម្ភារការដ្ឋាន។ ដូចនេះ ការមានជំនួយបច្ចេកទេសពីសំណាក់សាធារណរដ្ឋកូរ៉េនឹងផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់សំណង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ វិទ្យាស្ថាន KICT បានបង្កើតស្តង់ដារសំណង់កូរ៉េសម័យទំនើប និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជានៅថ្ងៃទី១៦ […]

អាន​បន្ថែម

ក្រុមហ៊ុនសឹង្ហបុរី Ascott នឹងវិនិយោគក្នុងទីផ្សារសណ្ឋាគារនៅកម្ពុជា

ទាក់ទងទៅនឹងគម្រោងពង្រីកទីផ្សារសណ្ឋាគារនៅក្នុងប្រទេសកម្ពុជា អ្នកនាំពាក្យរបស់ក្រុមហ៊ុន Ascott បានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យតាមសារអេឡិចត្រូនិកថា៖

អាន​បន្ថែម

សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យកាយដីចេញវិញពីចំណុចឆ្នេរព្រែកត្រែង

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងក្រុមការងារកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ បានចុះអនុវត្តបទបញ្ជាដ៏សំខាន់មួយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការបញ្ឈប់សកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រព្រមទាំងបញ្ជាឲ្យមានការកាយយកដីដែលបានចាក់នោះមកវិញពីឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៤ សង្កាត់អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងផ្ទាល់។ បទបញ្ជាខាងលើនេះគឺធ្វើឡើងក្នុងគោលបំណងដើម្បីរក្សាឆ្នេរធម្មជាតិឲ្យនៅដូចដើម បន្ទាប់ពីមានការចាក់ដីរំលោភចូលឆ្នេរសមុទ្រសម្រាប់គម្រោងអភិវឌ្ឍន៍នៅក្នុងតំបន់ឆ្នេរខាងលើដែលបណ្តាលឲ្យមានការប៉ះពាល់ដល់សោភណ្ឌភាពឆ្នេរសមុទ្ររបស់ខេត្តព្រះសីហនុព្រមទាំងមានការរិះគន់ពីសំណាក់មហាជនក្នុងបណ្តាញសង្គមហ្វ៊េសប៊ុកនាពេលកន្លងមក។ សូមបញ្ជាក់ផងដែរថា យោងតាមសេចក្តីប្រកាសព័ត៌មានខាងលើ រាជរដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដីបានអំពាវនាវដល់ម្ចាស់ដីនៅតាមបណ្តោយឆ្នេរសមុទ្រចៀសវាងនូវសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្របន្តទៀត។

អាន​បន្ថែម

កូរ៉េចាប់អារម្មណ៍ជួយកម្ពុជាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាប្រព័ន្ធ

សាធារណរដ្ឋកូរ៉េបានសម្តែងការចាប់អារម្មណ៍ក្នុងការជួយប្រទេសកម្ពុជាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាប្រព័ន្ធ នេះបើយោងតាមការឲ្យដឹងពីលោកជំទាវរដ្ឋមន្ត្រី Kim Hyun Mee រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃសាធារណរដ្ឋកូរ៉េ។ ក្នុងកិច្ចពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវរដ្ឋមន្ត្រី Kim Hyun Mee បានមានប្រសាសន៍ថា សាធារណរដ្ឋកូរ៉េមានឆន្ទះក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាប្រព័ន្ធដែលក្នុងនោះរួមមាន៖ ១) អភិវឌ្ឍបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធជាតិ និងព័ត៌មានមូលដ្ឋាន ២) ការគាំទ្រផ្នែកបច្ចេកវិទ្យា ៣) ការបង្កើតកម្មវិធីស្រាវជ្រាវនិងផ្លាស់ប្តូរសុសវែរ (ដែលអាចឲ្យយក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជាមានលទ្ធភាពទទួលបាន) និង ៤) ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុលបានធ្វើការកត់សម្គាល់ចំពោះចំណាប់អារម្មណ៍និងសណ្តានចិត្តដ៏ល្អខាងលើ ហើយឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលកូរ៉េដែលបានជួយប្រទេសកម្ពុជាក្នុងរយៈពេល៥ឆ្នាំចុងក្រោយមកនេះ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល​ ក៏បានស្នើឲ្យរដ្ឋាភិបាលកូរ៉េជួយគាំទ្រគម្រោងអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន និងនាពេលអនាគតមួយចំនួននៅកម្ពុជារួមមាន៖ ១) ការធ្វើឲ្យប្រសើរឡើងផ្លូវជាតិនានា ២) រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តសៀមរាប និងក្រុងតាខ្មៅ ៣) ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនិងវិទ្យាស្ថានមន្ទីរពិសោធន៍និងបណ្តុះបណ្តាល និង ៤) ផែនការមេសម្រាប់ការអភិវឌ្ឍន៍កំពង់ផែ។

អាន​បន្ថែម