កម្ពុជាចុះហត្ថលេខាជាមួយចិនលើវិស័យសំខាន់ៗតម្លៃសរុបជាង៨០លានដុល្លារអាមេរិក

ក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយប្រទេសចិនចំនួន១២ដែលមានតម្លៃសរុបជាង៨០លានដុល្លារអាមេរិកក្នុងវេទិកាវិនិយោគ ធុរកិច្ច និងទេសចរណ៍ នៃពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្មផ្ទាល់។ អនុស្សរណៈយោគយល់ចំនួន១២ខាងលើ គឺនឹងគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមាន៖ ១) ការធ្វើធុរកិច្ច-ពាណិជ្ជកម្ម ២) ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកមគ្គុទេសក៍ទេសចរណ៍ និងផ្នែកវិស្វកម្ម (ផ្លូវដែកល្បឿនលឿន ទំនប់វារីអគ្គិសនី និងប្រពន្ធ័ធារាសាស្ត្រ) ៣) ការស្ថាបនាផ្លូវយន្តហោះ ៤)ការបង្កើតមហាវិទ្យាល័យស្រាវជ្រាវឧស្សាហកម្ម និង ៥) ការកសាងមជ្ឈមណ្ឌលបណ្តុះបណ្តាលទេសចរណ៍ Sino-ASEAN។ ថ្លែងក្នុងពិធីចុះហត្ថលេខាខាងលើ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងឲ្យឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា៖ «ព្រឹត្តការណ៍នេះបានឆ្លុះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមកសាងវិថីសូត្រសមុទ្រសតវត្សរ៍ទី២១ និងគាំទ្រការអនុវត្តផ្លូវនិងខ្សែក្រវាត់របស់ចិនដើម្បីជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ តាមរយៈវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ នៅក្នុងទីក្រុងណាននីង នៃខេត្តក្វាងស៊ី»។ ទន្ទឹមនឹងនេះដែរ លោកជំទាវ Yan Zhichan អនុប្រធាននៃរដ្ឋាភិបាលតំបន់ស្វ័យតខេត្តក្វាងស៊ីបានបង្ហាញឲ្យដឹងថាអនុស្សរណៈយោគយល់នេះនឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីឈានទៅកសាងវិថីសូត្រសមុទ្រ ដែលជាគំនិតផ្តួចផ្តើមរបស់ប្រទេសចិន។ សូមជម្រាបជូនថា ប្រទេសចិនបានវិនិយោគលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅកម្ពុជារួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ គម្រោងសាងសង់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គម្រោងសាងសង់ផ្លូវល្បឿនលឿន គម្រោងសាងសង់ទំនសប់វារីអគ្គីសនី។ល។

អាន​បន្ថែម

ខេត្តមណ្ឌលគិរីសាងសង់វិមានឯករាជ្យមានស្តង់ដាល្អជាងខេត្តនានា

រូបគំរូដោយ Ethan Crowley ដើម្បីលើកកម្ពស់សម្រស់ខេត្តឲ្យកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍រដ្ឋបាលខេត្តមណ្ឌលគិរីកាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ២០១៨ បានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់វិមានឯករាជ្យនៅលើដីអតីតប្រលានយន្តហោះចាស់ឬសួនច្បារសែនមនោរម្យក្រុងសែនមនោរម្យហើយវិមានឯករាជ្យនេះនឹងមានស្តង់ដាល្អជាងវិមានឯករាជ្យរបស់ខេត្តនានា។ ពិធីបញ្ចុះបឋមសិលាសាងសង់នេះធ្វើឡើងក្រោមអធិបតីឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីនិងមានការចូលរួមពីសំណាក់លោកខៃ ប៉េងស៊ុន ក្រុមជាងសំណង់បែបបុរាណ ព្រមទាំងលោកប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងប្រជាពលរដ្ឋជាច្រើននាក់ទៀត។ យោងតាមការគូសបញ្ជាក់ឲ្យដឹងពីឯកឧត្តម ស្វាយ សំអ៊ាង ការសាងសង់វិមានឯករាជ្យនេះនឹងត្រូវចំណាយថវិការដ្ឋប្រមាណ៥០ម៉ឺនដុល្លារដែលនឹងគ្របដណ្តប់លើផ្ទៃដីទំហំប្រមាណជា ២០ ហិកតា។លើសពីនេះទៅទៀត ឯកឧត្តម ស្វាយ សំអ៊ាងបានបញ្ជាក់ថា ការសាងសង់វិមានឯករាជ្យថ្មីនេះគឺនឹងមានស្តង់ដាល្អជាងវិមានឯករាជ្យរបស់ខេត្តនានាក្នុងប្រទេសកម្ពុជា។ ទាក់ទងទៅនឹងប្លង់រចនាក៏ដូចជាព័ត៌មានរបស់សំណង់វិមានឯករាជ្យលោកខៃ ប៉េងស៊ុនបានមានប្រសាសន៍ថា វិមានឯករាជ្យនឹងមានអង្កត់ផ្ចិតឬផ្ទៃរង្វង់ប្រវែង៥៨ម៉ែត្រនិងកម្ពស់ ២៤ ម៉ែត្រ។ ដើម្បីបង្កើនសោភណ្ឌភាពវិមានឯករាជ្យនេះឲ្យកាន់តែស្រស់ស្អាតរដ្ឋបាលខេត្តនឹងធ្វើការដាំដើមឈើជាច្រើនប្រភេទដែលបង្ហាញពីធនធានធម្មជាតិរបស់ខេត្តមណ្ឌលគិរីព្រមទាំងបង្ហាញពីវប្បធម៍ជនជាតិដើមភាគតិចភ្នងនិងអត្តសញ្ញាណជាតិនៃខេត្តផងដែរ។លើសពីនេះទៅទៀត វិមានឯករាជ្យនេះនឹងមានចម្លាក់រូបសេះ រូបផ្លែឃ្លោក រូបនាគ និងកន្លែងកំសាន្តជាច្រើនទៀត។

អាន​បន្ថែម

កម្ពុជាចាប់ដៃជាមួយចិនសាងសង់កំពង់ផែកុងធឺន័រនៅខេត្តកំពត

រូបគំរូដោយ Lars Plougmann ក្រុមហ៊ុន Kampot Port Co., Ltd. និងក្រុមហ៊ុនចិន CRCC harbor & Channel Engineering Bureau Group Co., Ltd. បានចុះកិច្ចសន្យាសហការសាងសង់កំពង់ផែកុងធឺន័រ និងបើកការដ្ឋានបូមស្តារឃ្លងនាវាចេញ-ចូល ជំរៅ ១៤ម៉ែត្រស្ថិតក្នុងឃុំបឹងទូក និងឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័ររដ្ឋបាលខេត្តកំពត។ កិច្ចសន្យាសហការសាងសង់ខាងលើត្រូវបានធ្វើឡើងកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីរបស់ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានការចូលរួមពីតំណាងក្រុមហ៊ុនទាំងពីរ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតសរុបប្រមាណ១៥០នាក់។ ដោយឡែកទាក់ទងទៅនឹងព័ត៌មានលំអិតទៅលើគម្រោងសាងសង់កំពង់ផែកុងធឺន័រខាងលើ រួមមានកាលបរិច្ចេទនៃការសាងសង់ព្រមទាំងទំហំទឹកប្រាក់វិនិយោគរដ្ឋបាលខេត្តកំពតមិនបានបញ្ជាក់នៅឡើយទេ។ ថ្លែងក្នុងពិធីចុះហត្ថលេខាខាងលើ ឯកឧត្តម ជាវ តាយ បានសំដែងការស្វាគមន៍ចំពោះគម្រោងនេះ។ លើសពីនេះទៅទៀត ឯកឧត្តមសង្ឃឹមថានៅពេលគម្រោងខាងលើចាំផ្តើមដំណើរការវានឹងនាំមកនូវចំណូលថវិកាជូនជាតិ និងការងារសម្រាប់ប្រជាពលរដ្ឋធ្វើ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពតផ្ទាល់។ បន្ថែមពីនេះទៅទៀត ឯកឧត្តម ជាវ តាយ […]

អាន​បន្ថែម

ផ្សារទំនើបបែបធម្មជាតិនឹងបើកដំណើរការនៅខែធ្នូឆ្នាំ២០១៨

ផ្សារទំនើប Midtown Community Mall ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ ២០០៤ កែងទៅនឹងផ្លូវ ១៣B ត្រូវបានរចនាឡើងដោយមានការបំពាក់ទៅដោយគ្រឿងតុបតែងជាឈើជាមួយនឹងការរចនាទីធ្លារសម្បូរទៅ

អាន​បន្ថែម

ជប៉ុនប្រើបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ខ្លួនក្នុងការជួសជុលស្ពានជ្រោយចង្វារច

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានចេញផ្សាយវីដេអូ ខ្លីមួយបង្ហាញការយកចិត្តទុកដាក់របស់ជប៉ុនក្នុងការជួសជុលកែលម្អស្ពានជ្រោយចង្វារចាស់ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុន។

អាន​បន្ថែម

Facebookនឹងចំណាយប្រាក់ជាង១ពាន់លានដុល្លារដើម្បីសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅសិង្ហប�

រូបគំរូដោយ​ Facebook ដើម្បីពង្រីកទីផ្សាររបស់ខ្លួនក្នុងតំបន់អាស៊ី ក្រុមហ៊ុនបង្កើតបណ្តាញទំនាក់ទំនងសង្គមដ៏ធំ Facebook បានប្រកាសវិនិយោគទឹកប្រាក់ប្រមាណជា ១,៤ ១ពាន់លានដុល្លារអាមេរិកដើម្បីសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យដែលមានកម្ពស់ដល់ទៅ ១១ ជាន់មានទីតាំងនៅក្នុងប្រទេសសិង្ហបុរី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី Channel NewsAsia (CNA) កាលពីថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០១៨។ មជ្ឈមណ្ឌលផ្ទុកទិន្នន័យខាងលើគឺស្ថិតនៅតំបន់ Tanjong Kling បែកខាងលិចនៃប្រទេសសិង្ហបុរីដែលនឹងមានទំហំផ្ទៃក្រឡាសរុបចំនួន ១៧០.០០០ ម៉ែត្រការ៉េ ឬស្មើរទៅនឹង ១៧ហិកតាព្រមទាំងអាចបង្កើតការងារសំណង់និងការងារផ្នែកផ្សេងទៀតជាច្រើនកន្លែង។ យោងតាបប្រភពដដែលបានឲ្យដឹងថា អគារផ្ទុកទិន្នន័យនេះនឹងសាងសង់ឡើងដោយប្រើប្រាស់នូវបច្ចេកវិទ្យា Liquid cooling technology ឬបច្ចេកវិទ្យាបន្ថយកំដៅដោយប្រើប្រាស់វត្ថុធាតុរាវដែលអាចកាត់បន្ថយការប្រើប្រាស់ទឹកនិងថាមពលនៅក្នុងអគារ។ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Facebook បានអះអាងថាបច្ចេកវិទ្យា liquid cooling technology នេះ អាចកាត់បន្ថយបរិមាណនៃការប្រើប្រាស់ទឹកក្រោមដីបានរហូតដល់ទៅ ២០ ភាគរយសម្រាប់អាកាសធាតុក្នុងប្រទេសសិង្ហបុរី។ លើសពីនេះទៀត អគារផ្ទុកទិន្នន័យនេះនឹងបំពាក់ដោយឥដ្ឋចោះប្រហោងដែលមានទម្ងន់ស្រាលបំផុត ដែលនឹងធ្វើឲ្យលំហូរចេញចូលនៃខ្យល់មានភាពងាយស្រួល។ អគារនេះដែរ នឹងត្រូវសាងសង់បែបពង្រីកឡើងលើ (upward) ជាជាងពង្រីកផ្នែកខាងៗ (outward) ដែលនឹងត្រូវបញ្ចប់ការសាងសង់នៅឆ្នាំ ២០២២ សម្រាប់ជំហានទីមួយហើយជំហានបន្ទាប់នឹងត្រូវសាងសង់បន្ថែមនាពេលអនាគត។ […]

អាន​បន្ថែម

រដ្ឋាភិបាលគ្រោងសាងសង់ពហុកីឡដ្ឋានតម្លៃរាប់លានដុល្លារនៅខេត្តបន្ទាយមានជ័យ

ដើម្បីចូលរួមលើកកម្ពស់វិស័យកីឡានៅកម្ពុជា រាជរដ្ឋាភិបាលគ្រោងសាងសង់ពហុកីឡដ្ឋានដែលមានទីតាំងស្ថិតនៅតំបន់ភ្នំដូងព្រះ សង្កាត់អូរអំបិល និងភ្នំខ្លាកូនចាស់ សង្កាត់កំពង់ស្វាយកណ្តាល ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ AKP ។ យោងតាមប្រភពដដែលបានឲ្យដឹងថា ក្នុងជំហានដំបូងនៃការអភិវឌ្ឍន៍ពហុកីឡដ្ឋានក្រុងសិរីសោភ័ណមួយនេះ គឺនឹងគ្របដណ្តប់លើទំហំផ្ទៃដីប្រមាណជា ៥,៥ហិកតា និងជំហានបន្ទាប់នឹងឈានដល់ ១៣ហិកតា ហើយនឹងបន្តរហូតដល់ជាង២០ហិកតា។ លើសពីនេះទៅទៀត គម្រោងអភិវឌ្ឍន៍ខាងលើអាចនឹងមានការសាងសង់មជ្ឈមណ្ឌល និងក្រុងរណបរដ្ឋបាលបន្ថែមទៀតផងដែរ។ ដោយឡែកទាក់ទងទៅនឹងថវិកានៃការសាងសង់ពហុកីឡដ្ឋានមួយនេះគឺនឹងត្រូវចំណាយទឹកប្រាក់ប្រមាណ ៥លានដុល្លារអាមេរិកសម្រាប់ជំហានដំបូង។ សូមបញ្ជាក់ផងដែរថា មកទល់នឹងពេលបច្ចុប្បន្ននេះ អាជ្ញាធរខេត្តបន្ទាយមានជ័យបានធ្វើការដោះស្រាយផលប៉ះពាល់ រួមទាំងការបើកផ្លូវចំនួន៣ខ្សែក្នុងតំបន់គម្រោងពហុកីឡដ្ឋានដែលផ្លូវនីមួយៗមានប្រវែងទទឹង២០ម៉ែត្រ។ យ៉ាងណាមិញទាក់ទងទៅនឹងរយៈពេលនៃការសាងសង់ក៏ដូចជាកាលបរិច្ចេទនៃការបញ្ចប់ការសាងសង់គឺនៅមិនទាន់ដឹងនៅឡើយ។ ទោះជាយ៉ាងនេះក្តីពហុកីឡដ្ឋានមួយនេះអាចនឹងបើកដំណើរការនៅឆ្នាំ២០២៣ ដោយហេតុថា គោលដៅសំខាន់មួយទៀតនៃការសាងសង់ស្តាតមួយនេះគឺដើម្បីជួយសម្រួលកម្មវិធីខ្លះនៃគម្រោងស៊ីហ្គេម (SEAGAME) ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តឡើងនៅក្នុងប្រទេសកម្ពុជា។  

អាន​បន្ថែម

ធនាគារពិភពលោកគ្រោងផ្តល់កម្ចី៥០លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍នៅកម្ពុជា

ធនាគារពិភពលោកគ្រោងផ្តល់កម្ចីប្រមាណ ៥០លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍នៅកម្ពុជាដែលក្នុងនោះ ២០លានដុល្លារសម្រាប់គម្រោងសាងសង់បណ្តាញលូខ្នែង និងខ្នែងរងទឹកកខ្វក់

អាន​បន្ថែម

ផ្សារទំនើបលំដាប់អន្តរជាតិថ្មីមួយទៀតបានបើកការដ្ឋានសាងសង់នៅតំបន់អភិវឌ្ឍន៍ក្រុង�

កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ក្រុមហ៊ុន Chip Mong Retail បានរៀបចំពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ផ្សារទំនើបលំដាប់អន្តរជាតិដំបូងបង្អស់របស់ខ្លួនឈ្មោះថា Chip Mong 271 Mega Mall មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ២៧១។ ផ្សារទំនើបលំដាប់អន្តរជាតិមួយនេះគឺគ្របដណ្តប់លើផ្ទៃក្រឡាប្រមាណជា ១៦០.០០០ម៉ែត្រការ៉េ (ឬស្មើនឹង ១៦ហិកតា) ដែលនឹងផ្ដល់សេវាកម្មដួចជា ហាងលក់គ្រឿងឧបភោគបរិភោគគ្រប់បែបយ៉ាង ភោជនីយដ្ឋាន កន្លែកម្សាន្តកុមារ ហាងលក់សម្លៀកបំពាក់ទូទៅ សម្លៀកបំពាក់កីឡាម៉ាកល្បីៗ ក្លឹបហាត់ប្រាណ ជាពិសេសរោងភាពយន្តដ៏ទំនើបទាន់សម័យ ដែលទាំងអស់នេះនឹងឆ្លុះបញ្ជាំងពីពាក្យស្លោករបស់ Chip Mong 271 Mega Mall «Everyday discovery» ដែលមានន័យថា “ស្វែងរកអ្វីៗថ្មីជារៀងរាល់ថ្ងៃ”។ បន្ថែមពីនេះទៅទៀត ផ្សារទំនើប 271 Mega Mall មានផ្ទៃក្រឡាសំរាប់ជួលចំនួន ៥៨.០០០ ម៉ែត្រការ៉េ (ឬស្មើនឹង ៥,៨ ហិកតា) ហើយមានច្រកចូលធំទូលាយរួមទាំងចំណតរថយន្តចំនួន ១៩៧០កន្លែង និងចំណតម៉ូតូចំនួន ៥៤០កន្លែង។ ការសាងសង់ផ្សារទំនើបនេះ គឺរំពឹងថានឹងបញ្ចប់នៅត្រឹមឆ្នាំ ២០២០។ […]

អាន​បន្ថែម

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលុបចោលគម្រោងហេដ្ឋារចនាសម្ព័ន្ធជាមួយប្រទេសចិន

រូបដោយ World Economic Forum នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Mahathir Mohamad បានបន្តបង្ហាញពីជំហររបស់ខ្លួនក្នុងការលុបចោលគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលឧបត្ថម្ភដោយប្រទេសចិនគម្រោងមួយនេះមានទឹកប្រាក់រហូតដល់ទៅរាប់ពាន់លានដុល្លារហើយផែនការនេះក៏ត្រូវបានទទួលការគាំទ្រដោយអតីតនាយករដ្ឋមន្ត្រីគឺលោក Najib Razak ។ គួរបញ្ជាក់ផងដែរថា លោកនាយករដ្ឋមន្ត្រី Mahathirបានព្យួចោលនូវរគម្រោងសំខាន់ៗរបស់ចិនទាំងអស់សរុបជាទឹកប្រាក់ប្រមាណជិត ២៥ ពាន់លានដុល្លារ ដែលក្នុងនោះរួមមានគម្រោងផ្លូវដែក East Coast Rail Link តម្លៃ២០ពាន់លានដុល្លារ ក៏ដូចជាគម្រោងបំពង់បង្ហូរប្រេងដ៏ធំពីរទៀតផង។ ហេតុផលនៃការព្យួរគម្រោងរបស់ចិនគឺដោយសារតែលោកនាយករដ្ឋមន្ត្រី Mahathir​ យល់ថាប្រទេសម៉ាឡេស៊ីមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់រាប់រងការចំណាយលើគម្រោងធំៗទាំងអស់នេះ ហើយក៏ដើម្បីបញ្ជៀសរាល់វិវាទផ្សេងៗដែលអាចនឹងកើតមានឡើងជាមួយចិននាពេលអនាគត ។ ចំពោះកិច្ចសន្យាបំពង់បង្ហូរប្រេងប្រទេសម៉ាឡេស៊ីបានបង់ប្រាក់រាប់ពាន់លានដុល្លាររួចទៅហើយតែដោយឡែកការងារទើបតែបញ្ចប់បាន ១៤ ភាគរយតែប៉ុណ្ណោះ។ ប៉ុន្តែលោក Mahathir នៅតែរក្សារជំហររបស់ខ្លួនក្នុងការលុបចោល ដោយផ្អែកលើមូលហេតុសមហេតុសមផលមួយ គឺថាវាមានការពាក់ព័ន្ធជាមួយនឹងរឿងអាស្រូវនៃអំពើពុករលួយរបស់អតីតនាយករដ្ឋមន្ត្រីលោក Najib Razak។

អាន​បន្ថែម