គម្រោងអភិវឌ្ឍន៍
រដ្ឋមន្ត្រីក្រសួងសាធារណការសន្យាមិនអោយផ្លូវជាតិលេខ៤លេចទឹកទៀតទេ ការអភិវឌ្ឍន៍គម្រោង និងសំណង់ 20 កក្កដា 2018 MIK រដ្ឋមន្ត្រីក្រសួងសាធារណការសន្យាមិនអោយផ្លូវជាតិលេខ៤លេចទឹកទៀតទេ កាលពីព្រឹកថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០១៨ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសថានឹងលើកកម្ពស់ទ្រូងផ្លូវចំនួនពីរកន្លែងបន្ថែមទៀតនៅកំណាត់ផ្លូវជាតិលេខ៤ដើម្បីកុំអោយមានការលិចទឹកនាពេលអនាគត។ ក្នុងដំណើរចុះពិនិត្យស្ថានភាពទឹកលិចនៅកំណាត់ផ្លូវជាតិលេខ៤ ឯកឧត្តម ស៊ុន ចាន់ថុល បានមាន បានមានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មានថា«យើងនឹងលើកកម្ពស់ទ្រូងផ្លូវនេះអោយខ្ពស់ជាងមុនដើម្បីកុំអោយវាលិចតទៅទៀត»។ឯកឧត្តម បានបញ្ជាក់បន្ថែមថា គម្រោងលើកកម្ពស់ទ្រូងផ្លូវតាមបណ្តោយផ្លូវជាតិលេខ៤ទាំងអស់សរុបរួមមាន ចំនួន ៧ កន្លែង ដែលផែនការដើមគឺមានត្រឹមតែ ៥ កន្លែងតែប៉ុណ្ណោះ។ សូមបញ្ជាក់ផងដែរថាទីតាំងទ្រូងផ្លូវដែលនឹងត្រូវធ្វើការលើកកម្ពស់បន្ថែមគឺស្ថិតត្រង់ចំណុចគីឡូម៉ែត្រលេខ១១៥-១១៦តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ក្នុងឱកាសនេះផងដែរឯកឧត្តមបានអោយដឹងថាគម្រោងកែលម្អផ្លូវជាតិលេខ៤ដែលស្ថិតក្រោមថវិកាកម្ចីពីធនាគារពិភពលោកប្រមាណ ១១០ លានដុល្លារ នឹងត្រូវធ្វើការពង្រីកតួផ្លូវនិងចិញ្ចើមផ្លូវបន្ថែមចំនួន ៤ ម៉ែត្រទៀត ដែលនឹងធ្វើអោយផ្លូវមួយនេះមានប្រវែងទទឹងរហូតដល់ទៅ ១១ ម៉ែត្រ។បច្ចុប្យន្នផ្លូវជាតិលេខ៤គឺមានប្រវែងទទឹងត្រឺមតែ ៧ ម៉ែត្រប៉ុណ្ណោះ។ សូមបញ្ជាក់ផងដែរថា គម្រោងកែលម្អផ្លូវជាតិលេខ៤គឺគ្រោងនឹងចាប់ផ្តើមដំណើរការក្នុងដើមឆ្នាំ២០១៩ (អានបន្ថែម) ក៏ប៉ុន្តែដើម្បីធានាឲ្យមាននិរន្តរភាពចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៤ដែលថ្មីៗនេះបានរងការខូចខាតដោយសារទឹកជំនន់ ក្រសួងនឹងចាប់ផ្តើមជួសជុល និងស្តារការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវវថ្នល់ ស្ពាន ឡើងវិញជាបន្ទាន់ បន្ទាប់ពីឥទ្ធិពលសម្ពាធទាប និងឥទ្ធិពលខ្យល់ព្យុះទី៩ ឈ្មោះសុន ទីញ ថយចុះទៅវិញ។ Kie-Fepro Related News ក្រុមហ៊ុន ZHENG HENG និង Cushman & Wakefield ក្លាយដៃគូយុទ្ធសាស្�… 05 04 2019 ស្ពានជ្រោយចង្វារចាស់តម្លៃ៣៣លានដុល្លារដាក់�… 03 04 2019 ព្រលានយន្តហោះភ្នំពេញថ្មីនឹងចាប់ផ្តើមសាងសង�… 17 03 2019 សារព័ត៌មានបរទេស៖ តើគម្រោងតារាសាគរនៅកោះកុងប�… 05 03 2019 ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ នឹងបើក�… 05 03 2019
កាលពីព្រឹកថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០១៨ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសថានឹងលើកកម្ពស់ទ្រូងផ្លូវចំនួនពីរកន្លែងបន្ថែមទៀតនៅកំណាត់ផ្លូវជាតិលេខ៤
អានបន្ថែមកម្មវិធីទូរស័ព្ទ ‘សំណង់កម្ពុជា’ របស់ក្រសួងដែនដីមាននៅក្នុង App Store និង PlayStore ហើយ
ដើម្បីឆ្លើយតបទៅនឹងកំណើនយ៉ាងឆាប់រហ័សនៃវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា ឯកឧត្តមបណ្ឌិត ឆាន់សូរ្យផល អគ្គនាយកនៃអគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានបង្កើតកម្មវិធីទូរស័ព្ទមួយឈ្មោះថា "សំណង់កម្ពុជា"
អានបន្ថែមសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជានឹងរៀបសិក្ខាសាលាស្ដីពីអគារខ្ពស់ដំបូងបង្អស់នៅកម្ពុជា
សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំប្រទេសកម្ពុជា(EuroCham) រួមសហការជាមួយនឹងក្រុមប្រឹក្សានៃអគារខ្ពស់ៗ និងលំនៅដ្ឋានក្នុងទីក្រុង ឬ Council on Tall Buildings and Urban Habitatនឹងរៀបចំវេទិកាសិក្ខាសាលាមួយស្ដីពីអគារខ្ពស់ ឬ Tall Buildings Forum
អានបន្ថែមការសាងសង់ពហុកីឡាដ្ឋានជាតិមរតកតេជោគ្រោងនឹងបញ្ចប់មុនកាលកំណត់
ការសាងសង់ពហុកីឡាដ្ឋានជាតិមរតកតេជោដែលនឹងចំណាយទឹកប្រាក់អស់រាប់លានដុល្លារក្រោមជំនួយរបស់ចិន គ្រោងនឹងបញ្ចប់មុនឆ្នាំ២០២០ នេះបើយោងតាមភ្នាក់ងារសារព័ត៌មានចិន Xinhua Net។
អានបន្ថែមគម្រោងកែលម្អផ្លូវជាតិលេខ៤ គ្រោងចាប់ផ្តើមសាងសង់ឆ្នាំក្រោយ
គម្រោងកែលម្អផ្លូវជាតិលេខ៤ ដែលថ្មីៗនេះទើបនឹងបានទទួលកម្ចីឥណទានសម្បទានពីធនាគារពិភពលោកចំនួន១១០លានដុល្លារ នឹងអាចដំណើរការសាងសង់នាដើមឆ្នាំ ២០១៩
អានបន្ថែមវិស័យសំណង់រួមចំណែក ១១,៥ ភាគរយ នៃកំណើនសេដ្ឋកិច្ចឆ្នាំ ២០១៨
វិស័យសំណង់បានរួមចំណែកយ៉ាងខ្លាំងក្នុងកំណើនសេដ្ឋកិច្ចជាតិឆ្នាំ២០១៨ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ របស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយនាពេលថ្មីៗនេះ។
អានបន្ថែមគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-កំពង់សោម ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម�
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ CDC កាលពីថ្មីៗនេះបានប្រកាសសម្រចចេញ“វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ” លើក្រុមហ៊ុនដែលទទួលបានសិទិ្ធទទួលខុសត្រូវលើគម្រោង ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ
អានបន្ថែមចិនគ្រោងនឹងវិនិយោគលើប្រព័ន្ធផ្កាយរណបនិងរោងចក្រថាមពលធ្យូងថ្មនៅកម្ពុជា
កាលពីថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៨ ក្រុមហ៊ុនចិនពីរបានចូលជួបពិភាក្សាជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអំពីគម្រោងនៃការវិនិយោគលើរោងចក្រផលិតថាមអគ្គិសនីដើរដោយធ្យូងថ្ម និងប្រព័ន្ធផ្កាយរណបនៅក្នុងប្រទេសកម្ពុជា។
អានបន្ថែមWorld Bank ផ្តល់ប្រាក់កម្ចីជាង ១០០លានដុល្លារសម្រាប់កែលម្អផ្លូវជាតិលេខ ៤
កាលពីថ្ងៃទី ១២ ខែកក្កដា ធនាគារពិភពលោក (World Bank) បានចុះហត្ថលេខាកិច្ចព្រមព្រៀងប្រគល់ប្រាក់កម្ចី ១១០លានដុល្លារ ដល់ប្រទេសកម្ពុជាដើម្បីកែលម្អ និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ ៤ ។
អានបន្ថែមកម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កាស៊ីណូស្តង់ដាពិភពលោក
ដៃគូជាន់ខ្ពស់នៃក្រុមហ៊ុនពិគ្រោះយោបល់ជំនួញ Global Market Advisors LLC ដែលមានមូលដ្ឋាននៅឡាស វ៉េហ្គាស លោក Andrew Klebanow បាននិយាយថា ជាមួយនឹងការរីកចម្រើន នៃសេដ្ឋកិច្ចក្រុងស្រុក
អានបន្ថែម