គម្រោងអភិវឌ្ឍន៍
ថៃបោះទុនជាង ១០០លានដុល្លារ សង់រោងចក្រស្រាបៀរខ្នាតយក្សលើកដំបូងនៅកម្ពុជា
ក្រុមហ៊ុន Thai Beverage (ThaiBev) ដែលបានចុះបញ្ជីជាក្រុមហ៊ុនផលិតចំណីអាហារ និងភេសជ្ជៈអាស៊ាននៅសិង្ហបុរី គ្រោងបោះទុនវិនិយោគ ៤ពាន់លានបាត ស្មើនឹងជាង ១០៨លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតភេសជ្ជៈ និងស្រាបៀរនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់កាសែត Bangkok Post កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។ Thapana Sirivadhanabhakdi ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ThaiBev បានឱ្យដឹងថា ក្រុមហ៊ុន គ្រោងនឹងចំណាយ ៧ពាន់លានបាត ស្មើនិងជាង ១៨៩លានដុល្លារអាមេរិក ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនទាំងក្នុងប្រទេស និងក្រៅប្រទេស ក្នុងឆ្នាំនេះ ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែតុលានេះតទៅ។ លោកបានបន្តថា ៤ពាន់លានបាត នៃចំណាយសរុបខាងលើនេះ នឹងត្រូវបណ្តាក់ទុនក្នុងការសាងសង់រោងចក្រផលិតភេសជ្ជៈក្នុងប្រទេសកម្ពុជា ដែល ៣ពាន់លានបាតប ប្រើសម្រាប់សាងសង់ឃ្លាំងស្តុក រោងចក្រជីវសាស្ត្រ និងការចាប់ផ្តើមយុទ្ធសាស្ត្រផ្សេងៗ។ លោកបានបន្ថែមថា ដោយសារការងើបឡើងវិញនៃវិស័យទេសចរណ៍ និងឧស្សាហកម្មអាហារ និងភេសជ្ជៈ ក្រុមហ៊ុន បាននឹងកំពុងឈានមួយជំហានទៀតក្នុងការពង្រឹងយីហោ និងទីផ្សារ តាមរយៈមុខសញ្ញាអាជីវកម្មផ្សេងៗរបស់ក្រុមហ៊ុន ដើម្បីជំរុញការប្រកួតប្រជែងបន្ថែមទៀត។ លោក Michel Chye Hin […]
អានបន្ថែមព្រលានថ្មីសៀមរាបសាកល្បងចុងក្រោយដោយជោគជ័យ ដើម្បីបើកដំណើរការផ្លូវការថ្ងៃ ១៦ តុលានេះ
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) បានបញ្ចប់ដំណើរការសាកល្បងដើម្បីទទួលជើងហោះហើរមិនមែនពាណិជ្ជកម្ម ដោយជោគជ័យ និងត្រៀមបើកដំណើរការទទួលយន្តហោះពាណិជ្ជកម្មជាផ្លូវការនៅពាក់កណ្តាលខែតុលា។ យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ ចំនួនបី បានចូលរួមដំណើរការសាកល្បងនេះ គឺក្រុមហ៊ុន Sky Angkor Airlines ហោះមកពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ, ក្រុមហ៊ុន Cambodia Airways ហោះមកពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ, និង ក្រុមហ៊ុន China Eastern Airlines ហោះមកពីអាកាសយានដ្ឋានអន្តរជាតិគុនមីង នៃសាធារណរដ្ឋប្រជាមានិតចិន។ សេចក្តីប្រកាសព័ត៌មាន លើកឡើងថា៖ “លទ្ធផលនៃការសាកល្បងទទួលជើងហោះហើរ មិនមែនពាណិជ្ជកម្មរបស់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នៅពេលនេះ គឺប្រព្រឹត្តទៅដោយរលូន និងជោគជ័យ”។ ដំណើរការសាកល្បងនេះ គឺបានធ្វើឡើងដើម្បីធានាថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងផ្នែកបច្ចេកទេសនិងការផ្ដល់សេវាកម្មផៃ្ទដី ស្របតាមស្តង់ដាអន្តរជាតិចែងដោយ អង្គការអាកាសចរស៊ីវិលអន្តរជាតិ (International Civil Aviation Organization – ICAO) និងបទប្បញ្ញត្តិ […]
អានបន្ថែមត្រីមាសទី២-២០២៣ កម្ពុជាអនុម័តបាន ៧៤គម្រោង មានទុនជាង៧៦០លានដុល្លារ កើន ៦៣%
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៧៤គម្រោង ក្នុងត្រីមាសទី២ ឆ្នាំ២០២៣ កើនឡើង ៤៥ភាគរយ ធៀបនឹងត្រីមាសទីពីរឆ្នាំមុន។ របាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា បង្ហាញថា ទុនវិនិយោគសរុបនៃគម្រោងវិនិយោគដែលទទួលបានការអនុម័ត មានចំនួន ៧៦០លានដុល្លារ កើនឡើង ៦៣ភាគរយ។ ក្នុងចំណោមគម្រោងវិនិយោគថ្មីដែលទទួលបានការអនុម័ត គម្រោងវិនិយោគថ្មីក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ១៩គម្រោង កើនឡើង ៧២ភាគរយ និងមានទុនវិនិយោគសរុប ២៦០លានដុល្លារ កើនឡើង ៧២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ចំណែកគម្រោងវិនិយោគថ្មីស្ថិតក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៥៥គម្រោង កើនឡើង ៣៧ភាគរយ និងមានទុនវិនិយោគសរុប ៥០០លានដុល្លារ កើនឡើង ៣២ភាគរយ។ គម្រោងវិនិយោគថ្មីទាំងអស់ បង្កើតការងារធ្វើដល់ប្រជាពលរដ្ឋ ៧.៨ម៉ឺននាក់ កើនឡើង ១៣៤គរយ។ បើតាមរបាយការណ៍ ការកើនឡើងនេះ គឺដោយសារមានការកើនឡើងគម្រោងវិនិយោគលើការចិញ្ចឹមសត្វ ការកែច្នៃចំណីអាហារ ការកែច្នៃដំឡូងមី ការកែច្នៃចេក ការអភិវឌ្ឍលើដែនកោះ មជ្ឈមណ្ឌលទេសចរណ៍ និងការពង្រីកគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេស ជាដើម។
អានបន្ថែមរោងចក្រថ្មី២ តម្លៃជាង ១១លានដុល្លារ នឹងសង់ក្នុងខេត្តកំពង់ស្ពឺ និងស្វាយរៀងឆាប់ៗនេះ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួ២ ដើម្បីបង្កើតរោងចក្រធំៗចំនួន២ ក្រោមទុនវិនិយោគ ១១,៣លានដុល្លារ ដែលនឹងបង្កើតការងារសរុបបាន ១.២៨៩កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តស្វាយរៀង និងព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី២៨ កញ្ញា ២០២៣។ ក្រុមហ៊ុនទាំង២នោះរួមមានដូចខាងក្រោម៖ ១-“TW LIGHTS CO., LTD” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៤០កន្លែង។ ២-“G.U INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតដើមគ្រីស្មាស់ សម្ភារៈលំអដើមគ្រីស្មាស់ និងអំពូលភ្លើងលំអគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៥ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៤៩កន្លែង។
អានបន្ថែមកំពង់ផែគិរីសាគរ ខេត្តកោះកុង សម្ពោធដាក់ឱ្យដំណើរការសាកល្បងហើយ
កំពង់ផែកោះកុង ផត មនចម៉ិន ឯ.ក ត្រូវបានដាក់ឱ្យដំណើរការសាកល្បង ដែលស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដើម្បីសម្រួលការដឹកជញ្ជូនទំនិញ អ្នកដំណើរ អ្នកទេសចរណ៍ នៅតាមតំបន់ឆ្នេរសមុទ្រ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ កំពង់ផែថ្មីនេះ ត្រូវបានកាត់ខ្សែបូដាក់ឱ្យដំណើរការក្រោមអធិបតីភាពលោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ ខណៈកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែថ្មីនេះ ក៏បានទទួលស្វាគមន៍នាវាដំបូងគេមួយ ចូលមកកាន់កំពង់ផែ កោះកុង ផត មេលេចម៉ិន ឯ.ក នេះផងដែរ។ ក្នុងពិធីសម្ពោធ លោកស្រីអភិបាលបាលរង បានឱ្យដឹងដែរថា កាលពីដើមខែកញ្ញានេះ លោកស្រីបានដឹកនាំប្រតិភូខេត្តកោះកុងទៅបំពេញទស្សនកិច្ច នៅតំបន់លានយីងកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងពិធីពិព័រណ៍ភស្ដុភារអន្តរជាតិផ្លូវសូត្រចិន ក្នុងគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម រវាងកំពង់ផែទាំងពីរ (កំពង់ផែលានយីងកាំង និងកំពង់ផែកោះកុង ផត មេនចម៉ិន) និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងខេត្តកោះកុង និងកំពង់ផែលានយីងកាំង។ តាមរយៈដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានធ្វើការឯកភាពគ្នាលើចំណុចមួយចំនួន ដូចខាងក្រោម៖ ១. ភាគីទាំងពីរជំរុញលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងនូវ […]
អានបន្ថែមជប៉ុនជួយជាង ៤៣០លានដុល្លារ អភិវឌ្ឍផែព្រះសីហនុ ឱ្យក្លាយជាកំពង់ផែធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍
រាជរដ្ឋាបាលជប៉ុនបានប្រកាសពីការផ្តល់ជំនួយដល់កម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណ ៤៣០លានដុល្លារ ដើម្បីអភិវឌ្ឍកំពង់ផែព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែដែលធំជាងគេនៅអាស៊ីអាគ្នេយ៍ត្រឹមឆ្នាំ២០២៨។ នេះបើយោងតាមការចុះផ្សាយរបស់ BTV ដោយស្រង់ប្រសាសន៍របស់ឯកឧត្តម អ៊ុ UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលស្ដីពី “ទំនាក់ទំនងកម្ពុជា-ជប៉ុន” សម្រាប់ខួបអនុស្សាវរីយ៍ ៧០ឆ្នាំ នៃប្រទេសទាំង២ ដែលក្លិបអ្នកកាសែតកម្ពុជា សហការជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជារៀបចំធ្វើកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម UENO Atsushi បានបញ្ជាក់ថា ជប៉ុននឹងបន្តជួយដល់កម្ពុជាបន្តទៀត តាមរយៈគម្រោងជំនួយអភិវឌ្ឍផ្លូវការរបស់ជប៉ុន មានទឹកប្រាក់ជាង ៤៣០លានដុល្លារ ដែលនឹងត្រូវផ្ដល់ដល់កម្ពុជាក្នុងការអភិវឌ្ឍសមត្ថភាពកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ដោយទឹកប្រាក់នេះនឹងផ្ដោតទៅលើការអភិវឌ្ឍចំណតកំពង់ផែឱ្យមានជម្រៅជ្រៅជាងមុន ដើម្បីឱ្យនាវាផ្ទុកកុងតឺន័រទម្ងន់ដល់ ៦ម៉ឺនតោនចូលចតបាន ហើយគ្រោងនឹងបញ្ចប់ត្រឹមឆ្នាំ២០២៦។ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់បន្តថា សម្រាប់ដំណាក់កាលបន្តទៀត នឹងពង្រីកទីតាំងលើកដាក់កុងតឺន័រឱ្យបាន ៩ទីតាំងបន្ថែមទៀត ដោយនឹងប្រែក្លាយកំពង់ផែអន្តរជាតិកម្ពុជាទៅជា “កំពង់ផែធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍” នៅត្រឹមឆ្នាំ២០២៨។ គួរបញ្ជាក់ថា កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពលរបស់កម្ពុជា ។ កន្លងមក កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ កម្ពុជានិងជប៉ុនបានចុះហត្ថលេខាជាផ្លូវការលើកម្ចីចំនួន ៣១០លានដុល្លារអាមេរិករួចមកហើយ សម្រាប់ការពង្រីកកំពង់ផែក្រុងព្រះសីហនុដំណាក់កាលទី១៕ (អានបន្ថែម)
អានបន្ថែមគិតត្រឹមខែកញ្ញានេះ កម្ពុជាចម្រាញ់រ៉ែមាសបានជាង ៨តោន ហើយ
គិតត្រឹមខែកញ្ញានេះ កម្ពុជាទទួលបានការចម្រាញ់រ៉ែមាសជាង ៨តោន ពីក្រុមហ៊ុនចំនួន៦ ដែលកំពុងធ្វើអាជីវកម្មនៅទីតាំងចំនួន៦ ក្នុងខេត្តចំនួន៤នៃព្រះរាជាណាចក្រកម្ពុជា ។ របាយការណ៍ពីក្រសួងរ៉ែ និងថាមពល បង្ហាញថា៖ «គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនទាំង៦ បានផលិតដុំមាសបាន ចំនួន៩២២ដុំ ស្មើនឹងជាង ៨.៣៣៤គីឡូក្រាម និងបានបង់សួយសារ ជាង១៣.៥២លានដុល្លារឱ្យរដ្ឋាភិបាលកម្ពុជា»។ ក្រុមហ៊ុនចំនួន៦ ដែលកំពុងតែចម្រាញ់រ៉ែមាស នៅក្នុងប្រទេសកម្ពុជា រួមមាន ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី, ក្រុមហ៊ុន Xinshan ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ, ក្រុមហ៊ុន ឌែលខម (Delcom Cambodia) ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ, ក្រុមហ៊ុន Rong Cheng ស្ថិតនៅតំបន់ចុងផ្លាស់ ខេត្ដមណ្ឌលគិរី, ក្រុមហ៊ុន Xing Yuan ស្ថិតនៅតំបន់អូរត្រូន ខេត្តក្រចេះ និង ក្រុមហ៊ុន LATE […]
អានបន្ថែមរដ្ឋគ្រោងសង់ព្រះពុទ្ធបដិមាកម្ពស់ ៤៥ម៉ែត្រ សម្រាប់ជាទីសក្តារ និងជំរុញទេសចរណ៍ក្នុងខេត្តកែប
រដ្ឋបាលខេត្តកែបគ្រោងសាងសង់ព្រះពុទ្ធរូបដ៏ធំមួយអង្គ មានកម្ពស់៤៥ម៉ែត្រ នៅលើកំពូលភ្នំនៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ទុកជាទីសក្តារសម្រាប់ពុទ្ធសាសនិកគ្រប់រូប និងជារមណីយដ្ឋានទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តជាប់ឆ្នេរមួយនេះបន្ថែមទៀត។ គម្រោងនេះត្រូវបានបង្ហើបឱ្យដឹងតាមរយៈឯកឧត្ដម សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប តាមបណ្តាញសង្គមផ្ទាល់ខ្លួន ក្នុងឱកាសអញ្ចើញអមនិមន្តព្រះសាសនមុនីមហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជាចុះពិនិត្យទីតាំងគម្រោងផ្ទាល់ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៣ នេះ។ ឯកឧត្ដម សោម ពិសិដ្ឋ បានបញ្ជាក់ថា គម្រោងកសាងព្រះពុទ្ធរូបធំមួយអង្គនេះមានកម្ពស់ ៤៥ម៉ែត្រ នឹងត្រូវបានសាងសង់នៅលើកំពូលភ្នំ នៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។ ក្រៅពីរូបពុទ្ធបដិមាដ៏ធំមួយនេះ ក៏នឹងមានការសាងសង់សាលាវិបស្សនា កុដិចំនួន៦០ ផ្លូវនិងចំណតរថយន្តផងដែរ។ ឯកឧត្ដមបានបញ្ជាក់ទៀតថា គម្រោងនេះ គឺជាគម្រោងថ្មីមួយទៀតរបស់ខេត្តកែប សម្រាប់បម្រើឱ្យវិស័យពុទ្ធចក្រ ក៏ដូចជា ទេសចរណ៍បែបជំនឿសាសនា ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋមានការរីកចម្រើនផ្នែកចំណេះដឹង។ជាពិសេស តាមរយៈគម្រោងនេះ អាចកៀរគរទេសចរមកទស្សនា និងប្រមូលប្រាក់ចំណូលពីគម្រោងមួយនេះ ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋក្នុងសហគមន៍នៅទូទាំងខេត្តកែបឱ្យកាន់តែប្រសើរឡើង។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានគម្រោងសាងសង់ពុទ្ធបដិមានៅតាមបណ្តាខេត្តសំខាន់ៗមួយចំនួនផ្សេងទៀត ដូចជា ពិទ្ធបដិមាករកម្ពស់ ៨៨ម៉ែត្រនៅក្រុងព្រះសីហនុ និងពុទ្ធបដិមាខ្ពស់ជាងគេលើលោកមានកម្ពស់ […]
អានបន្ថែមឥណ្ឌាជំរុញនិងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ក្នុងខេត្ត២ នៅកម្ពុជា
ប្រទេសឥណ្ឌា បានបង្ហាញពីជំហរគាំទ្រលើគម្រោងអភិវៃឌ្ឍសហគមន៍អេកូទេសចរណ៍នៅក្នុងខេត្តចំនួន ០២ រួមមានខេត្តកំពង់ធំ និងខេត្តព្រៃវែង។ នេះបើតាមលទ្ធផលនៃជំនួបរវាង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឥណ្ឌាបានគាំទ្រគម្រោងអភិវឌ្ឍទេសចរណ៍របស់កម្ពុជា រួមមានគម្រោងអភិវឌ្ឍន៍ដែលមានផលរហ័ស (Quick Impact Projects – QIP) ចំនួន០៣ រួមមាន ១) “ការអភិវឌ្ឍកម្មវិធីទូរស័ព្ទ ដើម្បីផ្សព្វផ្សាយសហគមន៍ និងអេកូទេសចរណ៍» ២) «ការលើកកម្ពស់សកម្មភាពអេកូទេសចរណ៍នៅក្នុងសហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយ នៅខេត្តកំពង់ធំ» និង ៣) «ការលើកកម្ពស់ការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍បឹងស្នេហ៍ នៅខេត្តព្រៃវែង»។ ក្រៅពីនេះ ភាគីទាំងពីរ បានពិភាក្សាគ្នាលើគំនិតផ្តួចផ្តើមឱ្យបង្កើតកញ្ចប់ទេសចរណ៍បែបជំនឿ និងសាសនាផងដែរ។
អានបន្ថែមរយៈពេល៧ខែ ២០២៣ រដ្ឋចេញលិខិតអនុញ្ញាតសាងសង់បានជាង ២ពាន់គម្រោង មានតម្លៃជាង២ពាន់លានដុល្លារ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួន ២.០៣៦គម្រោង ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣ ។ របាយការណ៍ក្រសួងបង្ហាញថា គម្រោងសាងសង់ទទួលបានការអនុញ្ញាត មានផ្ទៃក្រឡាទំហំ ៨លានម៉ែត្រការ៉េ និងមានទុនវិនិយោគសរុប ២.៩៧ ប៊ីលានដុល្លារ។ ពីឆ្នាំ២០០០ ដល់៧ខែឆ្នាំ២០២៣ មានគម្រោងសាងសង់ ចំនួន ៦៣.៩០៣គម្រោង ដែលមានផ្ទៃក្រឡាទំហំ ១៨១ លានម៉ែត្រការ៉េ គិតជាទុនវិនិយោគ ៧២.៣៧ ប៊ីលានដុល្លារ។ របាយការណ៍បន្តថា គិតចាប់ពីឆ្នាំ២០០០ គម្រោងអគារខ្ពស់ មានចំនួន ២.៦០៩អគារ ក្នុងនោះនៅរាជធានីភ្នំពេញ មានចំនួន ១.៧១៨ អគារ នៅខេត្តព្រះសីហនុមានចំនួន ៦៩៣ អគារ នៅខេត្តបន្ទាយមានជ័យមាន ១៥៥អគារ និងនៅខេត្តផ្សេងទៀតមានចំនួន ៤៣អគារ។ ចំណែកសំណង់លំនៅឋាន មាន ១៨.៤៤០ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ៣៨.៨លានម៉ែត្រការ៉េ មានទុនវិនិយោគ ១៥.៤៤ប៊ីលានដុល្លារ។
អានបន្ថែម