ត្រឹមខែវិច្ឆិកា ការចម្រាញ់រ៉ែមាសនៅកម្ពុជាកើនដល់ជិត ៩០០០គីឡូក្រាម

ការចម្រាញ់រ៉ែ​មាសជាលក្ខណឧស្សាហកម្មទទួលបានមាសប្រមាណជិត ៨.៩៧៩គីឡូក្រាម និងបានបង់ពន្ធសួយសារសរុបប្រមាណ១៤.៤លានដុល្លារ គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា។​​ តួលេខនេះ ត្រូវបានបង្ហាញដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល ក្នុងវេទិកាពិភាក្សា ស្ដីពី «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» នៅថ្ងៃទី២១ ខែវិច្ឆិកា នៅសណ្ឋាគារសុខាភ្នំពេញ។ បន្ថែមពីនោះទៀត រដ្ឋមន្ដ្រីរ៉ែ ក្រសួងបានចេញអាជ្ញាបណ្ណរុករករ៉ែមាស ដល់ក្រុមហ៊ុនសរុបចំនួន៩ ខណៈក្រុមហ៊ុនចំនួន៦ កំពុងដំណើរការអាជីវកម្ម និងក្រុមហ៊ុនចំនួន៣ទៀត កំពុងរៀបចំការដ្ឋានអាជីវកម្ម។ (អានបន្ថែម) បើតាមក្រសួងរ៉ែ និងថាមពល ក្រុមហ៊ុន Renaissance Minerals នៅខេត្តមណ្ឌលគិរី ទទួលបានទិន្នផលខ្ពស់ជាងគេ ក្នុងចំណោមក្រុមហ៊ុនកំពុងធ្វើអាជីវកម្មរ៉ែមាសផ្សេងៗទៀត។

អាន​បន្ថែម

គម្រោងវារីអគ្គីសនីខា្នតយក្សតម្លៃជាង ៤៤០លានដុល្លារ នឹងសង់នៅកោះកុង

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនដ៏ធំមួយ ដើម្បីវិនិយោគសាងសង់វារីអគ្គិសនីធំៗចំនួន២ តម្លៃជាង ៤៤៧,៥លានដុល្លារ នៅខេត្តកោះកុង ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី២១ វិច្ឆិកា ២០២៣។ គម្រោងសង់វារីអគ្គិសនីដ៏ធំទាំងពីរនេះ ស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុន KHMER ELECTRICAL POWER CO., LTD” ដែលនឹងត្រូវសាងសង់នៅស្ទឹងឫស្សីជ្រុំកណ្តាល មានអានុភាព ៧០មេហ្កាវាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុត មានអានុភាព ១០០មេហ្កាវាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង។ គួរបញ្ជាក់ថា គម្រោងវិនិយោគដ៏ធំនេះ ស្ថិតក្រោមរូបភាពវិនិយោគសាងសង់, អាជីវកម្ម, និងផ្ទេរ (BOT) ដែលមានទុនវិនិយោគប្រមាណ ៤៤៧,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៣០កន្លែង។

អាន​បន្ថែម

សណ្ឋាគារដ៏ទំនើបតម្លៃជាង ៨៤លានដុល្លារ កណ្តាលក្រុងភ្នំពេញ ចាប់ផ្តើមបុកគ្រឹះហើយ

សណ្ឋាគារខ្នាតអន្តរជាតិលំដាប់ផ្កាយ៥ ស្ថិតចំកណ្តាលរាជធានីភ្នំពេញ មានតម្លៃជាង ៨៤,៥លានដុល្លារ ត្រូវបានបុកគ្រឹះសាងសង់នៅថ្ងៃ១៩ វិច្ឆិកា ២០២៣នេះហើយ។ សណ្ឋាគារអន្តរជាតិដ៏ទំនើបមួយនេះ មានឈ្មោះថា Marriott International Hotel វិនិយោគដោយក្រុមហ៊ុនអភិវឌ្ឍ KHOU TOWER CO., LTD របស់ឧកញ៉ា លាង ហ៊ី ក្រោមទុនវិនិយោគ ៨៤,៥ លានដុល្លារ។ គួរបញ្ជាក់ថា សណ្ឋាគារនេះ នឹងសាងសង់ឡើងដោយមាន ២៣៧បន្ទប់ ស្ថិតនៅលើមហាវិថីព្រះមុនីវង្ស (៩៣) កែងផ្លូវលេខ ៨៨ និងលេខ ៧៥ ភូមិ៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាពិសេសនៅពេលបើកដំណើរ ត្រូវបានគេរំពឹងថានឹងអាចបង្កើតការងារបានចំនួន ៨៥៥កន្លែង សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់។ គួររំលឹកទៀតថា ក្រុមហ៊ុន KHOU TOWER CO., LTD ទើបទទួលបានការចុះបញ្ជីពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)  នៅថ្ងៃទី២៨ សីហា ២០២៣កន្លងទៅនេះ។ (អានបន្ថែម)

អាន​បន្ថែម

សម្តេចណែនាំក្រសួងដែនដីរៀប MasterPlan សម្រាប់ទីក្រុងថ្មី ដោយផ្តោតលើចំនុចសំខាន់២

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យមើលការរៀបចំ MasterPlan សម្រាប់ទីក្រុងប្រភេទថ្មី ដោយគិតគូជាពិសេសអំពីហេដ្ឋារចនាសម្ព័ន្ធសាធារណៈឱ្យបានច្បាស់លាស់ និង បែងចែកតំបន់ឱ្យបានដាច់ៗពីគ្នា។ នេះបើតាមការលើកឡើងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរាទៅតំបន់អភិវឌ្ឍន៍កោះពេជ្រ” នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចបានថ្លែងឱ្យដឹងថា «…ខ្ញុំបានឱ្យឯកឧត្តម សាយ សំអាល ពិនិត្យមើលការរៀបចំ MasterPlan សម្រាប់ទីក្រុងប្រភេទថ្មី ទីក្រុងនេះត្រូវគិតគូអំពីហេដ្ឋារចនាសម្ព័ន្ធសាធារណៈឱ្យមែនទែន ហើយគ្រប់គ្រងឱ្យបានតែម្តង…» សម្តេចបន្តដោយសង្កត់ធ្ងន់ថា«…បើផ្លូវលើប្លង់មេ ៥០ម៉. ដល់ពេលសង់មែនទែនកុំឱ្យនៅសល់តែ ១៥ម៉. ដូច្នេះត្រូវមើលឱ្យមែនទែន!» សម្តេចបានថ្លែងយ៉ាងដូច្នេះ ដោយបានលើឧទាហរណ៍ពីប្រទេសអភិវឌ្ឍមួយចំនួនពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ពិសេសគឺការរៀបចំផ្លូវដឹកជញ្ជូនសាធារណៈក្នុងទីក្រុងដូចជាផ្លូវសម្រាប់រថយន្តក្រុង ផ្លូវក្រោមដី និងផ្លូវអាកាស។ ជាមួយគ្នានេះដែរ សម្តេចក៏បានណែនាំបន្ថែមពីការកំណត់ Zoning ឱ្យបានច្បាស់លាស់ នោះគឺមានន័យថា ត្រូវកំណត់តំបន់ដោយបែងចែកឱ្យដាច់រវាងតំបន់លំនៅឋាន តំបន់អាជីវកម្ម និងតំបន់បៃតង ដូចដែលអ្នកអភិវឌ្ឍក្នុងស្រុកមួយចំនួនគេបានអនុវត្តរួចមកហើយ។ ទាំងអស់នេះគឺជា ការវិនិយោគអនាគត ក្នុងពេលបច្ចុប្បន្ន ព្រោះពេលជីវភាពរបស់ពលរដ្ឋកាន់តែប្រសើរ […]

អាន​បន្ថែម

គម្រោងអភិវឌ្ឍក្រុងរណបកោះនរា តម្លៃជាង $២ពាន់លាន នឹងបញ្ចប់ដំណាក់កាលដំបូងនៅឆ្នាំ២០២៥

គម្រោង​អភិវឌ្ឍ​«​កោះនរា​»​ លើ​ទំហំ​ផ្ទៃដី​១២៥​ហិកតា ក្រោមទុនវិនិយោគជាង ២,៥ពាន់លានដុល្លារ របស់​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC)  គ្រោងបញ្ចប់តំណាក់កាលដំបូងដែលចំណាយប្រមាណ ៥៥០លានដុល្លារ នៅឆ្នាំ២០២៥។​ នេះបើយោងការលើកឡើងរបស់ អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយក​ក្រុមហ៊ុន OCIC ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានសំខាន់២ខ្សែ ភ្ជាប់ទៅក្រុងរណបកោះនរា ដែលមានតម្លៃជិត ៤០លានដុល្លារ នៅថ្ងៃទី១៥ វិចិ្ឆកា ២០២៣។ (អានបន្ថែម) ។ អ្នកឧកញ៉ា មានប្រសាសន៍ថា៖ “មកដល់ពេលនេះ ក្រុមហ៊ុនបានចំណាយជាង៣០០លានដុល្លាររួចមកហើយ និងគ្រោងចំណាយខ្ទង់រយលានដុល្លារបន្ថែមទៀត​ ដើម្បីអាចបញ្ចប់ការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅឆ្នាំ២០២៥ខាងមុខនេះ”។​ គម្រោងអភិវឌ្ឍន៍កោះនរា សាងសង់ចាប់តាំងពីខែមករាឆ្នាំ ២០២០ អភិវឌ្ឍន៍លើផ្ទៃដី ប្រមាណ ១២៥ ហិកតា។ យោងតាមរបាយការណ៍ពីក្រុមហ៊ុនOCIC បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍កោះនរា គ្រោងចំណាយថវិកាសរុបប្រមាណ ២,៥ពាន់លានដុល្លារ សម្រាប់ទីក្រុងរណបថ្មីមួយនេះ ដែលអាចអនុញ្ញាតឲ្យប្រជាពលរដ្ឋរស់នៅបានចំនួនប្រមាណ ៥ម៉ឺននាក់។ ចំណែកថវិកាវិនិយោគប្រមាណជាង៥៥០ដុល្លារសម្រាប់ការវិនិយោគតំណាក់កាលដំបូងនៃគម្រោង។​

អាន​បន្ថែម

គម្រោងសង់ស្ពានថ្មី នៅព្រែកប្រា អាចនឹងចាប់ផ្តើមបុកគ្រឹះសង់នៅក្នុងឆ្នាំ២០២៣

គម្រោងសាងសង់ស្ពានព្រែកប្រា អាចនឹងបុកគ្រឹះសាងសង់នៅក្នុងឆ្នាំ២០២៣ ខណៈបានចរចាររួចរាល់។ នេះបើតាមការលើកឡើងរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរាទៅតំបន់អភិវឌ្ឍន៍កោះពេជ្រ” នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។(អានបន្ថែម) សម្តេចបានថ្លែងឱ្យដឹងថា រាជធានីភ្នំពេញពេលនេះ មានស្ពានចំនួន ០៨ខ្សែ ដោយគ្រោងសាងសង់បន្ថែមចំនួន ០៣ខ្សែទៀត ដែលក្នុងនោះខ្សែធំគឺស្ពានអរិយក្សត្រ-ផ្សាររាត្រី។ (អានបន្ថែម) សម្តេចបានបន្តថា ហើយរដ្ឋគ្រោងនឹងសាងសង់ស្ពានព្រែកប្រា ដែលអាចបុកគ្រឹះក្នុងឆ្នាំ២០២៣នេះ ខណៈការចរចាររួចរាល់ និងស្ពានមេគង្គក្រោម-ចាក់អង្រែលើផងដែរ។ (អានបន្ថែម) សម្តេចបានបញ្ជាក់បន្ថែមថា បើស្ពានទាំងអស់នេះ ត្រូវបានសង់បន្ថែមទៀត នោះនឹងជួយជំរុញសន្ទុះសេដ្ឋកិច្ចនៅទិសខាងកើតនៃរាជធានីភ្នំពេញរិតតែខ្លាំង។ (អានបន្ថែម)

អាន​បន្ថែម

ចិន​គ្រោង​វិនិយោគ​ ៦០ពាន់លានដុល្លារ សង់​ផ្លូវ​ដែកប្រវែង១៥០០គ.មនៅ​វៀតណាម​

CCCC ជាក្រុមហ៊ុនសំណង់យក្សរបស់ចិន ដែលគ្រោងវិនិយោគ ៦០ពាន់លានដុល្លារ ដើម្បីសាងសង់ផ្លូវ​ដែក​ខាងជើង-ខាងត្បូង មានប្រវែង ១.៥០០គីឡូម៉ែត្រ ក្នុងប្រទេស​វៀតណាម​​។ នេះបើយោងតាមចុះផ្សាយរបស់ VN express អំពីជំនួបមួយរវាង លោក Bai Yinzhan នាយកក្រុមហ៊ុន China Harbor Engineering Co. Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃវិស្វកម្មពហុជាតិ និងសំណង់យក្ស CCCC ជាមួយរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ Nguyen Chi Dung ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅក្រៅវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ នៅទីក្រុងប៉េកាំង ប្រទេសចិន​ ។ គម្រោងផ្លូវដែកខាងជើង-ខាងត្បូងនេះ មានប្រវែង ១.៥០០គីឡូម៉ែត្រ ដែលនឹងរត់ពីទីក្រុងហាណូយទៅទីក្រុងហូជីមិញ ក្នុងល្បឿនរហូតដល់ ៣២០គីឡូម៉ែត្រក្នុងមួយម៉ោង។ ផ្លូវដែកមួយខ្សែនេះ នឹងមានឥទ្ធិពលយ៉ាងខ្លាំង ដល់វិស័យដឹកជញ្ជូនក្នុងប្រទេសវៀតណាម ព្រោះវាជា “ឆ្អឹងខ្នង” ដែលនឹងតភ្ជាប់ផ្លូវរថភ្លើងក្នុងទីក្រុង មជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗដូចជា កំពង់ផែសមុទ្រ អាកាសយានដ្ឋាន និងព្រំដែនអន្តរជាតិ។ ក្រុមហ៊ុន(CCCC) បញ្ជាក់ទៀតថា គម្រោងដ៏ធំមួយនេះនឹងត្រូវចំណាយអស់ប្រមាណ ៦០ពាន់លានដុល្លារ […]

អាន​បន្ថែម

សម្តេចជំរុញឱ្យអភិវឌ្ឍផ្លូវដែកនៅកម្ពុជាអាចរត់បាន ៨០គ.ម​ ក្នុង១ម៉ ខណៈបច្ចុប្បន្នបានត្រឹមតែ…ប៉ុណ្ណោះ!

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនពិនិត្យឡើងវិញ និងរៀបចំធ្វើបច្ចុប្បន្នភាពជំរុញឱ្យរថភ្លើងបើកបរបានក្នុងល្បឿន៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង ខណៈបច្ចុប្បន្នបើកបរបានតែក្នុងល្បឿន៥០គីឡូម៉ែត្រក្នុងមួយម៉ោងនោះ។ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំផ្លូវដែកនេះ នឹងរួមចំណែកក្នុងការដឹកទំនិញ បង្កើនការដឹកទំនិញកាន់តែច្រើន និងជួយកាត់បន្ថយតម្លៃក្នុងការដឹកជញ្ជូន ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា៖ « ឥឡូវផ្លូវដែកយើងបើកបរបានត្រឹមតែ៥០គីឡូម៉ែត្រ ក្នុង១ម៉ោងប៉ុណ្ណោះ ដូច្នេះយើងធ្វើយ៉ាងម៉េច ត្រូវធ្វើបច្ចុប្បន្នភាព ដោយអភិវឌ្ឍឱ្យអាចបើកបរបានក្នុងល្បឿន៨០គីឡូម៉ែត្រ ក្នុងមួយម៉ោងវិញ ។ ខ្ញុំបានឱ្យសិក្សា អំពីការកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវ។ អីចឹងបើផ្លូវដែកនេះយើងធ្វើបាន យើងនឹងទទួលបានការដឹកជញ្ជូនកាន់ច្រើន ដែលនេះជាការបង្កើនការដឹកទំនិញតាមផ្លូវរថភ្លើង»។ បច្ចុប្បន្ន កម្ពុជា មានផ្លូវដែកចំនួនពីរខ្សែ ដោយខ្សែទី១ ពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ និងខ្សែទីពីរ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជាព្រំដែនប្រទេសថៃ។​ សូមរម្លឹកផងដែរថា កាលពីដើមឆ្នាំ២០២៣ ក្រសួងសាធារណការ និងដឹកជញ្ជូននិងក្រុមហ៊ុនចិនបានបង្ហាញពីលទ្ធផលនៃការសិក្សាគម្រោងផ្លូវរថភ្លើងពីភ្នំពេញ-ប៉ោយប៉ែត […]

អាន​បន្ថែម

ក្រុមហ៊ុនសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចរក្សាតម្លៃដដែល សម្រាប់គន្លងETC&ANPR

កម្រៃសេវាផ្លូវល្បឿនលឿននឹងបន្តរក្សាតម្លៃដដែល (បញ្ចុះតម្លៃ២០%) រយៈពេល១ឆ្នាំទៀត សម្រាប់អ្នកប្រើប្រាស់គន្លង ETC និងគន្លង ANPR ហើយក៏បន្តរក្សាតម្លៃដដែលរយៈពេល ៦ខែទៀត សម្រាប់អ្នកទូទាត់ជាសាច់ប្រាក់សុទ្ធ(MTC)។ នេះបើតាមការផុសផ្សាយរបស់​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុ​ន ចាន់ថុល អនុប្រធានទី១​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ដើម្បីជាការអបអរសាទរនូវគម្រប់ខួប១ឆ្នាំនៃការបើកឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្រុមហ៊ុនផ្លូវល្បឿនលឿនបានសម្រេចបន្តរក្សាតម្លៃដដែល (បញ្ចុះតម្លៃ២០%) ក្នុងរយៈពេលពេញ១ឆ្នាំ ចំពោះអ្នកប្រើប្រាស់គន្លង ETC និងគន្លង ANPR ដោយគិតពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ ចំពោះអ្នកប្រើប្រាស់ផ្លូវដែលទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) ក្រុមហ៊ុននឹងរក្សាតម្លៃនៅដដែល (បញ្ចុះតម្លៃ២០%) សម្រាប់រយៈពេល ៦ខែ គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។ ចំពោះសេវាធ្វើដំណើរ នឹងត្រូវគណនាតាមចម្ងាយជាក់ស្តែងនៃការបើកបរ និងតាមប្រភេទយានយន្ត។ សូមជម្រាបជូនថា ក្នុងរយៈពេល១២ខែកន្លងមកនេះ មានយានយន្តប្រមាណ ៤៦៧៩ពាន់គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនថ្មីនេះ ក្រោយចំណាយពេលជាង ៤០ខែក្នុងការសាងសង់។ […]

អាន​បន្ថែម

សម្តេចជំរុញបុកគ្រឹះសង់ផែទឹកជ្រៅនៅព្រះសីហនុមុនដាច់ឆ្នាំ ដើម្បីសាទរខួប ៧០ឆ្នាំ(កម្ពុជា-ជប៉ុន)

កម្ពុជា និងជប៉ុន កំពុងជំរុញលើការបើកការដ្ឋានសាងសង់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ដំណាក់កាលទី១​ដោយរំពឹងថា ការបុកគ្រឹះសាងសង់គម្រោងនេះ នឹងអាចធ្វើឡើងនៅមុនដំណាច់ឆ្នាំ២០២៣ ដើម្បីអបអរខួបអនុស្សាវរីយ ៧០ឆ្នាំ នៃការបង្កើតចំណងទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងជប៉ុន។​ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិតប្រមាណ ១៥.១៩៤នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី៧ ខែវិច្ឆិកា នេះ។ សម្តេចមានប្រសាសន៍ថា៖ «យើងកំពុងតែកែប្រែចំណតកុងតឺន័រ ដើម្បីអាចឱ្យកប៉ាល់ធំៗចូលចតបាន ប៉ុន្តែអ្វីដែលសំខាន់យើងបានធ្វើការជាមួយជប៉ុន ដើម្បីមកវិនិយោគពង្រីកផែទឹកជ្រៅរបស់យើង ដំណាក់កាលទី១ ដោយសង្ឃឹមថានឹងអាចចាប់បុកគ្រឹះមុនដាច់ឆ្នាំ២០០២៣»។ សម្តេចបានបន្ថែមថា ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាជាមួយប្រធាន JICA ដើម្បីជំរុញការចរចាបញ្ចប់ការទម្លាក់ថវិកាសម្រាប់បុកគ្រឹះជំហានទី១ ក្នុងការពង្រីកផែទឹកជ្រៅខេត្តព្រះសីហនុ ឱ្យបានមុនដំណាច់ឆ្នាំ២០២៣ ដែលជាឆ្នាំដ៏សំខាន់សម្រាប់កម្ពុជា និងជប៉ុន គឺខួបអនុស្សាវរីយ ៧០ឆ្នាំ នៃការបង្កើតចំណងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ចំណតកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងជំហានទី១ មានប្រវែង ៣៥០ម៉ែត្រ និងជម្រៅទឹក ១៤.៥ម៉ែត្រ ដោយទទួលបានប្រាក់កម្ចីជាង ៣១០លានដុល្លារពីប្រទេសជប៉ុន។ (អានបន្ថែម និងបន្ថែម)

អាន​បន្ថែម