គម្រោងអភិវឌ្ឍន៍
ចិនគ្រោងពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យរថយន្តអគ្គិសនី
ក្រុមហ៊ុនផលិតយានយន្តអគ្គិសនី BYD មានគម្រោងពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមនៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងស្ថាបនាមណ្ឌលផ្ដល់សេវាចំនួន ០២ទីតាំង។ នេះបើតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអគ្គនាយករងក្រុមហ៊ុនផលិតយានយន្តអគ្គិសនី BYD កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រុញលើកទឹកចិត្តឱ្យក្រុមហ៊ុន BYD ចូលរួមតម្លើងស្ថានីយសាករថយន្តអគ្គសនីក្នុងប្រទេសកម្ពុជាឱ្យបានច្រើន ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលប្រើប្រាស់យានយន្តអគ្គីសនី។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់យោបល់ឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពសាងសង់រោងចក្រ សង្វាក់ផលិតកម្មគ្រឿងបង្គុំយានយន្ត នៅប្រទេសកម្ពុជា ដោយហេតុថា ៦៥% នៃចំនួនប្រជាជនកម្ពុជាសរុប គឺមានអាយុស្ថិតក្នុងវ័យក្មេងប្រកបដោយផលិតភាពខ្ពស់ ដែលអាចចូលរួមក្នុងផលិតកម្ម ដើម្បីផ្គត់ផ្គង់សម្រាប់មហាអនុតំបន់មេគង្គ។ ជាការឆ្លើយតបនោះ ក្រុមហ៊ុនក៏បានជម្រាបជូនពីគម្រោងពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា ខណៈដែលក្នុងឆ្នាំ២០២៣នេះ ក្រុមហ៊ុនក៏កំពុងស្ថាបនាមណ្ឌលផ្ដល់សេវារបស់ខ្លួនចំនួន២ និងកន្លែងតាំងបង្ហាញរថយន្តចំនួន២ ព្រមទាំងត្រៀមបើកឱ្យប្រើប្រាស់ទីតាំងបង្ហាញរថយន្តថ្មីមួយកន្លែងទៀតនៅខេត្តសៀមរាបក្នុងឆ្នាំ២០២៤ ហើយក្រោយពីការពង្រីកអាជីវកម្មនេះក៏នឹងផ្តល់ឱកាសការងារចំនួន ៣០០កន្លែងបន្ថែមជូនដល់កម្ពុជា។ គួរបញ្ជាក់ថា ក្រៅពីគម្រោងពង្រីកអាជីវកម្ម ក្រុមហ៊ុន BYD Auto Industry មានផែនការក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ២០០ទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៣ផងដែរ។ (អានបន្ថែម)
អានបន្ថែមរយៈពេល៨ខែ កម្ពុជាអនុញ្ញាតគម្រោងសាងសង់ថ្មីបានជាង ៤ពាន់លានដុល្លារ កើន១៨៦%
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីគម្រោងដែលទទូលបានការអនុញ្ញាតសាងសង់មានចំនួន ២.៣៦៧គម្រោង ក្រោមទំហំទឹកប្រាក់សរុប ៤.៥៧៥លានដុល្លារ កើនឡើង ១៨៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះផ្សាយកាលពីថ្ងៃទី១២ ខែតុលា ២០២៣។ ក្នុងរបាយការណ៍នោះបានបង្ហាញថា ក្នុងរយៈពេល៨ខែ ២០២៣នេះ ក្រសួងបានអនុញ្ញាតគម្រោងសាងសង់ចំនួន ២.៣៦៧គម្រោង ថយចុះ ១៦ភាគរយ ក្រោមទំហំទឹកប្រាក់ ៤.៥៧៥ លានដុល្លារ កើនឡើង ១៨៦ភាគរយ និងមានផ្ទៃក្រឡាសាងសង់ ១១,៦លានមែត្រការ៉េ កើនឡើង ១៨៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ដោយឡែក ក្នុងខែសីហា ក្រសួងអនុញ្ញាតគម្រោងសាងសង់បានចំនួន ៣៣១គម្រោង មានផ្ទៃក្រឡាសាងសង់សរុប ៣.៦លានម៉ែត្រការ៉េ និងមានទំហំទឹកប្រាក់ ១.៥៥៧លានដុល្លារ។ បើតាមរបាយការណ៍ខាងលើ ក្នុងបរិបទនៃគន្លងប្រក្រតីភាពថ្មីនេះ និន្នាកាវិស័យសំណង់កំពុងមានសញ្ញាណវិជ្ជមាន និងសកម្មភាពងើបឡើងវិញជាបណ្តើរៗហើយ។ បើទោះបីជាចំនួននៃគម្រោងធ្លាក់ចុះបន្តិច ប៉ុន្តែទំហំផ្ទៃក្រឡា និងទំហំទឹកប្រាក់នៃការសាងសង់ បានបង្ហាញសញ្ញាណវិជ្ជាមានច្រើន ដែលនេះមានន័យថា គម្រោងដែលបានសាងសង់នាពេលចុងក្រោយនេះ ភាគច្រើនជាគម្រោងអភិឌ្ឍន៍ខ្នាតធំ”។
អានបន្ថែមគម្រោងសង់កំពង់ផែទេសចរណ៍ថ្មី១នៅកោះទន្សាយ សម្រេចបាន ៥០ភាគរយ
គម្រោងសាងសង់កំពង់ផែទេសចរណ៍នៅកោះទន្សាយ មានចម្ងាយប្រមាណជាង ៤គីឡូម៉ែត្រ ពីខេត្តកែប សម្រេចបានប្រមាណជិត៥០% គិតត្រឹមខែតុលា បន្ទាប់ពីបើការដ្ឋានសាងសង់នៅចុងឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ៅ សុខា អភិបាលរងខេត្តកែប នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តម វ៉ៅ សុខា បានឱ្យដឹងថា ប្រតិភូតំណាងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកែប បានចូលរួមចុះត្រួតពិនិត្យការដ្ឋាន គម្រោងសាងសង់ផ្លូវអមតាមឆ្នេរ និង គម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ កាលពីដើមសប្តាហ៍កន្លងទៅ។ ឯកឧត្តមបន្ត៖ “កំពង់ផែទេសចរណ៍កោះទន្សាយ នឹងបញ្ចប់ការសាងសង់ នៅត្រឹមខែមករា ឆ្នាំ២០២៤ ខាងមុខនេះ”។ កំពង់ផែ នៅកោះទន្សាយនេះ ត្រូវបានកសាងឡើងគ្រោងចំណាយថវិកាប្រមាណជាង១,៦លានដុល្លារ ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ (អានបន្ថែម) ដោយឡែក គម្រោងមួយទៀតគឺផ្លូវប្របមាត់សមុទ្រនៅលើកោះទន្សាយ ដែលស្ថិតក្រោមកម្ចីឥណទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី សម្រេចលទ្ធផលចំនួន៨០% ។ (អានបន្ថែម)
អានបន្ថែមចិនចង់ពង្រីករោងចក្រផលិតកង់របស់ខ្លួននៅកម្ពុជាឱ្យធំដូចនៅក្រុង Shenzhen
ក្រុមហ៊ុន SHENZHEN XIDESHENG Bicycle Co., Ltd. (XDS) ជាក្រុមហ៊ុនផលិតកង់ម៉ាក XDS Bicycle មានគម្រោងចង់ពង្រីករោងចក្ររបស់ខ្លួនដែលមានទីតាំងក្នុងក្រុងបាវិត ឱ្យមានទំហំធំដូចរោងចក្រ ក្នុងទីស្នាក់ការកណ្តាលទីក្រុង Shenzhen។ នេះបើតាមកិច្ចពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Chuqiao Li អនុប្រធានក្រុមហ៊ុន SHENZHEN XIDESHENG Bicycle Co., Ltd. (XDS) នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន XDS Bicycle ដែលសម្រេចចិត្តចូលមកវិនិយោគបង្កើតរោងចក្រនៅកម្ពុជា រហូតបច្ចុប្បន្ននេះ និងបានផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋប្រមាណ ១.៤០០នាក់រួចមកហើយ។ បន្ថែមពីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនលើកជាសំណូមពរ និងបង្ហាញនូវបញ្ហាប្រឈមដែលក្រុមហ៊ុនកំពុងជួប ដើម្បីឱ្យរដ្ឋាភិបាលកម្ពុជាចូលរួមដោះស្រាយ ក្នុងទិសដៅជម្រុញឱ្យក្រុមហ៊ុនវិនិយោគពង្រីករោងចក្របន្ថែមទៀតនៅកម្ពុជា ព្រមទាំងអាចប្រែក្លាយជាមជ្ឈមណ្ឌលនៃឧត្តមភាព (Center of Excellence) នៅក្នុងតំបន់ និងនៅលើពិភពលោក ដើម្បីបង្កើតការងារបន្ថែមដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ […]
អានបន្ថែមរោងចក្រថ្មី៤ តម្លៃជិត២៦លានដុល្លារ នឹងសង់នៅកំពង់ស្ពឺ និងតាកែវ ឆាប់ៗនេះ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួ៤ ដើម្បីបង្កើតរោងចក្រថ្មីចំនួន៤ ក្រោមទុនវិនិយោគ ២៥,៩លានដុល្លារ ដែលនឹងបង្កើតការងារសរុបបាន ៥.៦១៣កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី១១ តុលា ២០២៣។ ក្រុមហ៊ុនទាំង៤នោះរួមមានដូចខាងក្រោម៖ ១-“JINZHENG HOME DECORATION (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់ និងឧបករណ៍អគ្គិសនីធ្វើពីប្លាស្ទីក អាគ្រីលីក និងគ្រីស្តាល់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងព្រីង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៨,៩ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.២៤០កន្លែង។ ២-“BESWIN FASHION (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្រោមខ្នើយ ស្រោមពូក ភួយ និងវាំងនន ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពពាយ ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៩ […]
អានបន្ថែមចិនប្រកាសបោះទុន ៣ពាន់លានដុល្លារ វិនិយោគលើវិស័យថាមពលនៅកម្ពុជា
ក្រុមហ៊ុន CMEC គ្រោងសហការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរ ក្នុងទំហំទឹកប្រាក់ប្រមាណ ៣.០០០ លានដុល្លារ លើវិស័យថាមពលហ្គាសនៅប្រទេសកម្ពុជា។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក វ័ង ប៉ូ (Wang Bo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង។ ក្នុងជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC បានឱ្យដឹងថា ក្នុងរយៈពេល ១០ឆ្នាំបន្តទៅមុខ ក្រុមហ៊ុន CMEC គ្រោងនឹងសហការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរក្នុងទំហំទឹកប្រាក់ប្រមាណ ៣.០០០ លានដុល្លារ លើវិស័យថាមពលហ្គាសនៅប្រទេសកម្ពុជា។ ជាការឆ្លើយតប សម្តេចធិបតី ស្វាគមន៍ និងគាំទ្រចំពោះគម្រោងវិនិយោគបន្ថែមទៀតរបស់ក្រុមហ៊ុន CMEC ដោយនេះ គឺជាការចូលរួមចំណែកដល់ការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿងទៅមុខទៀត។ គួរបញ្ជាក់ថា ក្រុមហ៊ុន CMEC ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SINOMACH ដែលមានជំនាញក្នុងវិស័យទឹកស្អាត, ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ហើយបានធ្វើការវិនិយោគក្នុងគម្រោងជាច្រើននៅកម្ពុជា។
អានបន្ថែមចិនចំណាយ ១០ពាន់លានដុល្លារជីកព្រែកប្រវែង ១៣៤គ.ម ភ្ជាប់មកប្រទេសអាស៊ាន
ដោយយល់ច្បាស់ថា កំពង់ផែភាគខាងកើតដែលការដឹកទំនិញត្រូវឆ្លងកាត់ច្រកក្បែរកោះតៃវ៉ាន់ មើលទៅមិនទាន់សភាពការណ៍ និងជាតំបន់ស្ថិតក្រោមការឃ្លាំមើលរបស់អាមេរិក ប្រទេសចិនបានសម្រេចចិត្តវិនិយោគទឹកប្រាក់ចំនួន ១០,៣ ពាន់លានដុល្លារ (ស្មើនឹង ៧២,៧ ពាន់លានយន់) ដើម្បីជីកព្រែកជីកថ្មីនៅតំបន់ពីងលូ Pinglu ដ៏ធំសម្បើមមួយ។ លាតសន្ធឹងលើចម្ងាយជាង ១៣៤ គីឡូម៉ែត្រ ផ្លូវទឹកដ៏មហិមានេះភ្ជាប់អាងស្តុកទឹក Xijin នៅជិតរដ្ឋធានីដ៏រស់រវើករបស់ទីក្រុងក្វាងស៊ី ខេត្តណាននីង ទៅកាន់កំពង់ផែដ៏អ៊ូអរនៃតំបន់ Qinzhou នៅភាគខាងត្បូងឆៀងខាងកើតប្រទេស ក្បែរព្រំប្រទល់វៀតណាម នេះបើតាមសេចក្តីរាយការណ៍ដោយ asia.nikkei នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៣។ ទើបតែបានបើកដំណើរការកាលពីមួយឆ្នាំមុន គម្រោងនេះគឺជាផ្នែកមួយនៃគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ និងបានត្រៀមខ្លួនជាស្រេចក្នុងការជំរុញការតភ្ជាប់ដែនសមុទ្រ និងផ្លាស់ប្តូរសក្ដានុពលពាណិជ្ជកម្ម ជាពិសេសជាមួយបណ្តាប្រទេសអាស៊ាន។ លោក Yang Jiang អ្នកជំនាញនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសចិននៅវិទ្យាស្ថានដាណឺម៉ាកបានលើកឡើងថា សម្រាប់ការសិក្សាអន្តរជាតិបានហៅគម្រោងនេះថា “ជាគំនិតច្នៃប្រតិដ្ឋថ្មីដែលមិនធ្លាប់មាន ” ដោយគូសបញ្ជាក់ពីវិធីសាស្រ្តប្រកបដោយភាពច្នៃប្រតិដ្ឋជាពិសេសសម្រាប់យុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយដែលកើតចេញពីគម្រោងនេះ។ ព្រែកជីកនេះត្រូវបានបង្កើតគំនិតដំបូងនៅក្នុងផែនការឆ្នាំ ២០១៩ ក្នុងគោលបំណងជំរុញឱ្យប្រទេសចិនក្លាយជាមហាអំណាចដឹកជញ្ជូន ដោយបន្ថែមពីលើការផ្តោតសំខាន់លើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក។ បើនិយាយពីវិមាត្រនិងទំហំវិញ គម្រោងព្រែកជីក Pinglu ត្រូវការការជីកយកដី និងថ្មប្រមាណ […]
អានបន្ថែមកម្ពុជា-ចិន សម្រេចចុះកិច្ចព្រមព្រៀងលើការអភិវឌ្ឍន៍គម្រោងសំខាន់ៗបីនៅកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិន លើគម្រោងសំខាន់ៗបី ក្នុងនោះរួមមាន ព្រែកជីកហ្វូណនតេជោ, ក្លាយជាដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនAlibaba និង គម្រោងអភិវឌ្ឍន៍វិស័យឌីជីថល ជាមួយក្រុមហ៊ុន Huawei Technologies ។ ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង។ ដំបូងគឺជាការចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌសម្រាប់គម្រោងផ្លូវនាវាចរណ៍ “ ព្រែកជីកហ្វូណនតេជោ “ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងសាជីវកម្មស្ពាន និងថ្នល់ចិន ។ គួរបញ្ជាក់ថា គណៈរដ្ឋមន្រ្តីកម្ពុជាបានអនុម័ត លើរបាយការណ៍ស្តីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់» ដោយដាក់ឈ្មោះគម្រោងនេះថា “គម្រោងព្រែកជីកហ្វូណនតេជោ” នឹងគ្រោងចំណាយថវិកាប្រមាណ ១,៧០០លានដុល្លារ និងប្រើពេល៤ឆ្នាំ សម្រាប់ការសាងសង់។ (អានបន្ថែម) ទី២គឺ រាជរដ្ឋាភិបាលកម្ពុជា បានអនុស្សរណ:ភាពជាដៃគូនៃវេទិកាពាណិជ្ជកម្មពិភពលោកបែបអេឡិចត្រូនិច (eWTP) ជាមួយក្រុមហ៊ុនដ៏ធំរបស់ចិន Alibaba លើថ្នាលបច្ចេកវិទ្យាកម្ពុជា ដើម្បីលើកកម្ពស់ការនាំចេញ, ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិច, ការកសាងសមត្ថភាព និងបច្ចេកវិទ្យាឌីជីថល និងវិស័យទេសចរណ៍។ ជាមួយគ្នានេះដែរ […]
អានបន្ថែមរដ្ឋត្រៀមដីជាង ១ពាន់ហិកតា សម្រាប់អភិវឌ្ឍជាតំបន់សេដ្ឋកិច្ចរណបឱ្យអាកាសយានដ្ឋានសៀមរាបថ្មី
ក្រុមហ៊ុន Angkor International Airport Investment (Cambodia) ដែលជាក្រុមហ៊ុនវិនិយោគសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានត្រៀមបម្រុកទុកដីប្រមាណជា ១ពាន់ហិកតា សម្រាប់សាងសង់តំបន់សេដ្ឋកិច្ច តំបន់ឧស្សាហកម្ម ជាផ្នែកមួយនៃទីក្រុងអាកាសយានដ្ឋានថ្មីនេះ។ នេះជាការលើកឡើងរបស់ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងពិធីបើកដំណើរការទទួលជើងហោះហើរផ្លូវការនៅអាកាសយានដ្ឋានសៀមរាបអង្គរនៅថ្ងៃទី១៦ ខែតុលា។ ឯកឧត្ដម ថ្លែងថា៖ “អាកាសយានដ្ឋានអន្តរជាតិនេះ ត្រូវបានសាងសង់ជាប្រភេទខ្នាតធំកម្រិត 4E ក្នុងដំណាក់កាលដំបូង និងគ្រោងអភិវឌ្ឍន៍ទៅជាកម្រិត 4F ក្នុងដំណាក់កាលទី២ ដែលត្រូវបានសាងសង់លើផ្ទៃដីសរុប ៧០០ហិកតា និងបម្រុងដីប្រមាណ ១០០០ ហិកតា សម្រាប់កសាងតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណប ឱ្យអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលហៅថា «ទីក្រុងអាកាសយានដ្ឋាន (Airport city) នាពេលខាងមុខ”។ គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ មានតម្លៃ១.១ពាន់លានដុល្លារ មានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ចម្ងាយពីប្រាសាទអង្គរវត្ត ៤០គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប។(អានបន្ថែម) ពីធីសម្ពោធជាផ្លូវការ […]
អានបន្ថែមព្រលានយន្តហោះសៀមរាបថ្មី បើកទទួលយន្តហោះពាណិជ្ជកម្មដំបូងរបស់ខ្លួនជាផ្លូវការហើយ
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) ត្រូវបានបើកដំណើរការទទួលយន្តហោះពាណិជ្ជកម្មដំបូងបង្អស់របស់ខ្លួន នៅថ្ងៃទី១៦ តុលា ២០២៣ នេះហើយ។ ពិធីបើកដំណើរការនេះ ត្រូវបានអញ្ជើញចូលរួមជាអធិបតីភាពដោយឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល , លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនវិនិយោគផងដែរ។ គួរបញ្ជាក់ថា មុនពេលបើកទទួលយន្តហោះពាណិជ្ជកម្មដំបូងបង្អស់ អាកាសយានដ្ឋានថ្មីនេះ ត្រូវបានធ្វើតេស្តសាកល្បងដោយជោគជ័យជាច្រើនលើក ច្រើនសាររួចមកហើយ ក្នុងនោះដែរក៏មានការចូលរួមសាកល្បងដោយក្រុមហ៊ុនអាកាសចរណ៍ ចំនួនបី គឺក្រុមហ៊ុន Sky Angkor Airlines ហោះមកពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ, ក្រុមហ៊ុន Cambodia Airways ហោះមកពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ, និង ក្រុមហ៊ុន China Eastern Airlines ហោះមកពីអាកាសយានដ្ឋានអន្តរជាតិគុនមីង នៃសាធារណរដ្ឋប្រជាមានិតចិន។ (អានបន្ថែម) គួររម្លឹកថា ដំបូងគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ […]
អានបន្ថែម