គម្រោងអភិវឌ្ឍន៍
ជប៉ុនជួយកម្ពុជាសង់សារមន្ទីរតេជោសន្តិភាពនៅសៀមរាប សម្រាប់ជាមរតកប្រវត្តិសាស្ត្រសង្គ្រាម
រដ្ឋាភិបាលជប៉ុនជួយកម្ពុជា សាងសង់សារមន្ទីរតេជោសន្តិភាព ដែលមានតម្លៃ ២.៤៥២លានយ៉េន ស្មើនិងប្រមាណ ១៧លានដុល្លារអាមេរិក នៅក្នុងខេត្តសៀមរាម ដើម្បីដាក់តាំងបង្ហាញរឿងរ៉ាវមរតកប្រវត្តិសាស្ត្រសង្គ្រាម និងសន្តិភាពនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាបានបញ្ជាក់ថា សារមន្ទីរមួយនេះ នឹងត្រូវសាងសង់ឡើងនៅលើផ្ទៃដី ១២ហិកតា ស្ថិតឃុំត្រពាំងធំ ស្រុកបាគង ខេត្តសៀមរាប ក្បែរផ្លូវចូលទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី និងផ្លូវជាតិលេខ៦A ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ តម្លៃ ២.៤៥២លានយ៉េន ស្មើនិងប្រមាណ ១៧លានដុល្លារអាមេរិក ។ ឯកឧត្តមបន្ថែម ក្នុងគម្រោងនេះដែរ ក៏មានការសាងសង់ជាអគារហ្វឹកហ្វឺន និងអគារសារមន្ទីរតេជោសន្តិភាព (អគារអប់រំផ្សព្វផ្សាយពីផលវិបាកសង្គ្រាម) Training facilities and outreach facilities ផងដែរ។ សារមន្ទីរតេជោសន្តិភាពនេះ នឹងត្រូវរៀបចំចងក្រង និងដាក់តាំងបង្ហាញមរតករឿងរ៉ាវប្រវត្តិសាស្ត្រសង្គ្រាម និងសន្តិភាពសម្រាប់សាធារណជនជាតិ និងអន្តរជាតិ ជាពិសេសសម្រាប់ យុវជនកម្ពុជាជំនាន់ក្រោយៗទៀតបានសិក្សាស្វែងយល់ពីគុណតម្លៃដ៍មហាសាលនៃសន្តិភាព និងស្អប់ខ្ពើមសង្គ្រាម។ ឯកឧត្តមបញ្ជាក់ទៀតថា គម្រោងនេះត្រូវបានប្រកាសដេញថ្លៃនៅប្រទេសជប៉ុន ដោយប្រេីរយ:ពេលប្រមាណជាង៣ខែរួចហើយ ដោយត្រូវអនុវត្តន៍តាមនីតិវិធីរបស់ជប៉ុន ហើយមានតែក្រុមហ៊ុនជប៉ុនប៉ុណ្ណោះ មានសិទ្ធដេញថ្លៃ លទ្ធផលដេញថ្លៃទាំងផ្នែកបច្ចេកទេស និងកញ្ចប់ថវិកា […]
អានបន្ថែមរដ្ឋអនុញ្ញាតឱ្យសង់រោងចក្រថ្មី៧ តម្លៃជិត៤១លានដុល្លារ នៅខេត្តកណ្តាល កំពង់ស្ពឺ និងភ្នំពេញ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួ៧ ដើម្បីបង្កើតរោងចក្រថ្មីចំនួន៧ ក្រោមទុនវិនិយោគ ៤០,៨លានដុល្លារ ដែលនឹងបង្កើតការងារសរុបបាន ១១.១០៧កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី១១ តុលា ២០២៣។ ក្រុមហ៊ុនទាំង៧នោះរួមមានដូចខាងក្រោម៖ ១-“DISHANG RUIHUASHENG (CAMBODIA) GARMENTS CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៧,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៣៥៨កន្លែង។ ២-“EVERGREEN SPORTING GOODS (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.១៦០កន្លែង។ ៣-“KJ APPAREL (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ […]
អានបន្ថែមខេត្តចំនួន ៣ ទទួលកាដូរោងចក្រធំៗ៣ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួ៣ ដើម្បីបង្កើតរោងចក្រធំៗចំនួន៣ ក្រោមទុនវិនិយោគ ១២,៨លានដុល្លារ ដែលនឹងបង្កើតការងារសរុបបាន ២.២៨៣កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តស្វាយរៀង បន្ទាយមានជ័យ និងព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី០៩ តុលា ២០២៣។ ក្រុមហ៊ុនទាំង៣នោះរួមមានដូចខាងក្រោម៖ ១- “JUHAI BAOSHUN (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្រោមជើង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៨០៤កន្លែង។ ២- “HOME TERRACE CO., LTD.” គម្រោងគបង្កើតរោងចក្រផលិតគ្រឿងសង្ហារិមក្រៅផ្ទះ (មានដូចជា តុ, កៅអី, តង់, អង្រឹង, រនាំងបាំង, រទះដាក់សម្ភារៈ, កៅអីបង់, ឆ័ត្រ…) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៨៦ […]
អានបន្ថែមថៃបោះទុនជាង ១០០លានដុល្លារ សង់រោងចក្រស្រាបៀរខ្នាតយក្សលើកដំបូងនៅកម្ពុជា
ក្រុមហ៊ុន Thai Beverage (ThaiBev) ដែលបានចុះបញ្ជីជាក្រុមហ៊ុនផលិតចំណីអាហារ និងភេសជ្ជៈអាស៊ាននៅសិង្ហបុរី គ្រោងបោះទុនវិនិយោគ ៤ពាន់លានបាត ស្មើនឹងជាង ១០៨លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតភេសជ្ជៈ និងស្រាបៀរនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់កាសែត Bangkok Post កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។ Thapana Sirivadhanabhakdi ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ThaiBev បានឱ្យដឹងថា ក្រុមហ៊ុន គ្រោងនឹងចំណាយ ៧ពាន់លានបាត ស្មើនិងជាង ១៨៩លានដុល្លារអាមេរិក ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនទាំងក្នុងប្រទេស និងក្រៅប្រទេស ក្នុងឆ្នាំនេះ ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែតុលានេះតទៅ។ លោកបានបន្តថា ៤ពាន់លានបាត នៃចំណាយសរុបខាងលើនេះ នឹងត្រូវបណ្តាក់ទុនក្នុងការសាងសង់រោងចក្រផលិតភេសជ្ជៈក្នុងប្រទេសកម្ពុជា ដែល ៣ពាន់លានបាតប ប្រើសម្រាប់សាងសង់ឃ្លាំងស្តុក រោងចក្រជីវសាស្ត្រ និងការចាប់ផ្តើមយុទ្ធសាស្ត្រផ្សេងៗ។ លោកបានបន្ថែមថា ដោយសារការងើបឡើងវិញនៃវិស័យទេសចរណ៍ និងឧស្សាហកម្មអាហារ និងភេសជ្ជៈ ក្រុមហ៊ុន បាននឹងកំពុងឈានមួយជំហានទៀតក្នុងការពង្រឹងយីហោ និងទីផ្សារ តាមរយៈមុខសញ្ញាអាជីវកម្មផ្សេងៗរបស់ក្រុមហ៊ុន ដើម្បីជំរុញការប្រកួតប្រជែងបន្ថែមទៀត។ លោក Michel Chye Hin […]
អានបន្ថែមព្រលានថ្មីសៀមរាបសាកល្បងចុងក្រោយដោយជោគជ័យ ដើម្បីបើកដំណើរការផ្លូវការថ្ងៃ ១៦ តុលានេះ
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) បានបញ្ចប់ដំណើរការសាកល្បងដើម្បីទទួលជើងហោះហើរមិនមែនពាណិជ្ជកម្ម ដោយជោគជ័យ និងត្រៀមបើកដំណើរការទទួលយន្តហោះពាណិជ្ជកម្មជាផ្លូវការនៅពាក់កណ្តាលខែតុលា។ យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ ចំនួនបី បានចូលរួមដំណើរការសាកល្បងនេះ គឺក្រុមហ៊ុន Sky Angkor Airlines ហោះមកពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ, ក្រុមហ៊ុន Cambodia Airways ហោះមកពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ, និង ក្រុមហ៊ុន China Eastern Airlines ហោះមកពីអាកាសយានដ្ឋានអន្តរជាតិគុនមីង នៃសាធារណរដ្ឋប្រជាមានិតចិន។ សេចក្តីប្រកាសព័ត៌មាន លើកឡើងថា៖ “លទ្ធផលនៃការសាកល្បងទទួលជើងហោះហើរ មិនមែនពាណិជ្ជកម្មរបស់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នៅពេលនេះ គឺប្រព្រឹត្តទៅដោយរលូន និងជោគជ័យ”។ ដំណើរការសាកល្បងនេះ គឺបានធ្វើឡើងដើម្បីធានាថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងផ្នែកបច្ចេកទេសនិងការផ្ដល់សេវាកម្មផៃ្ទដី ស្របតាមស្តង់ដាអន្តរជាតិចែងដោយ អង្គការអាកាសចរស៊ីវិលអន្តរជាតិ (International Civil Aviation Organization – ICAO) និងបទប្បញ្ញត្តិ […]
អានបន្ថែមត្រីមាសទី២-២០២៣ កម្ពុជាអនុម័តបាន ៧៤គម្រោង មានទុនជាង៧៦០លានដុល្លារ កើន ៦៣%
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៧៤គម្រោង ក្នុងត្រីមាសទី២ ឆ្នាំ២០២៣ កើនឡើង ៤៥ភាគរយ ធៀបនឹងត្រីមាសទីពីរឆ្នាំមុន។ របាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា បង្ហាញថា ទុនវិនិយោគសរុបនៃគម្រោងវិនិយោគដែលទទួលបានការអនុម័ត មានចំនួន ៧៦០លានដុល្លារ កើនឡើង ៦៣ភាគរយ។ ក្នុងចំណោមគម្រោងវិនិយោគថ្មីដែលទទួលបានការអនុម័ត គម្រោងវិនិយោគថ្មីក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ១៩គម្រោង កើនឡើង ៧២ភាគរយ និងមានទុនវិនិយោគសរុប ២៦០លានដុល្លារ កើនឡើង ៧២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ចំណែកគម្រោងវិនិយោគថ្មីស្ថិតក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៥៥គម្រោង កើនឡើង ៣៧ភាគរយ និងមានទុនវិនិយោគសរុប ៥០០លានដុល្លារ កើនឡើង ៣២ភាគរយ។ គម្រោងវិនិយោគថ្មីទាំងអស់ បង្កើតការងារធ្វើដល់ប្រជាពលរដ្ឋ ៧.៨ម៉ឺននាក់ កើនឡើង ១៣៤គរយ។ បើតាមរបាយការណ៍ ការកើនឡើងនេះ គឺដោយសារមានការកើនឡើងគម្រោងវិនិយោគលើការចិញ្ចឹមសត្វ ការកែច្នៃចំណីអាហារ ការកែច្នៃដំឡូងមី ការកែច្នៃចេក ការអភិវឌ្ឍលើដែនកោះ មជ្ឈមណ្ឌលទេសចរណ៍ និងការពង្រីកគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេស ជាដើម។
អានបន្ថែមរោងចក្រថ្មី២ តម្លៃជាង ១១លានដុល្លារ នឹងសង់ក្នុងខេត្តកំពង់ស្ពឺ និងស្វាយរៀងឆាប់ៗនេះ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួ២ ដើម្បីបង្កើតរោងចក្រធំៗចំនួន២ ក្រោមទុនវិនិយោគ ១១,៣លានដុល្លារ ដែលនឹងបង្កើតការងារសរុបបាន ១.២៨៩កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តស្វាយរៀង និងព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី២៨ កញ្ញា ២០២៣។ ក្រុមហ៊ុនទាំង២នោះរួមមានដូចខាងក្រោម៖ ១-“TW LIGHTS CO., LTD” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៤០កន្លែង។ ២-“G.U INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតដើមគ្រីស្មាស់ សម្ភារៈលំអដើមគ្រីស្មាស់ និងអំពូលភ្លើងលំអគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៥ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៤៩កន្លែង។
អានបន្ថែមកំពង់ផែគិរីសាគរ ខេត្តកោះកុង សម្ពោធដាក់ឱ្យដំណើរការសាកល្បងហើយ
កំពង់ផែកោះកុង ផត មនចម៉ិន ឯ.ក ត្រូវបានដាក់ឱ្យដំណើរការសាកល្បង ដែលស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដើម្បីសម្រួលការដឹកជញ្ជូនទំនិញ អ្នកដំណើរ អ្នកទេសចរណ៍ នៅតាមតំបន់ឆ្នេរសមុទ្រ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ កំពង់ផែថ្មីនេះ ត្រូវបានកាត់ខ្សែបូដាក់ឱ្យដំណើរការក្រោមអធិបតីភាពលោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ ខណៈកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែថ្មីនេះ ក៏បានទទួលស្វាគមន៍នាវាដំបូងគេមួយ ចូលមកកាន់កំពង់ផែ កោះកុង ផត មេលេចម៉ិន ឯ.ក នេះផងដែរ។ ក្នុងពិធីសម្ពោធ លោកស្រីអភិបាលបាលរង បានឱ្យដឹងដែរថា កាលពីដើមខែកញ្ញានេះ លោកស្រីបានដឹកនាំប្រតិភូខេត្តកោះកុងទៅបំពេញទស្សនកិច្ច នៅតំបន់លានយីងកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងពិធីពិព័រណ៍ភស្ដុភារអន្តរជាតិផ្លូវសូត្រចិន ក្នុងគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម រវាងកំពង់ផែទាំងពីរ (កំពង់ផែលានយីងកាំង និងកំពង់ផែកោះកុង ផត មេនចម៉ិន) និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងខេត្តកោះកុង និងកំពង់ផែលានយីងកាំង។ តាមរយៈដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានធ្វើការឯកភាពគ្នាលើចំណុចមួយចំនួន ដូចខាងក្រោម៖ ១. ភាគីទាំងពីរជំរុញលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងនូវ […]
អានបន្ថែមជប៉ុនជួយជាង ៤៣០លានដុល្លារ អភិវឌ្ឍផែព្រះសីហនុ ឱ្យក្លាយជាកំពង់ផែធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍
រាជរដ្ឋាបាលជប៉ុនបានប្រកាសពីការផ្តល់ជំនួយដល់កម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណ ៤៣០លានដុល្លារ ដើម្បីអភិវឌ្ឍកំពង់ផែព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែដែលធំជាងគេនៅអាស៊ីអាគ្នេយ៍ត្រឹមឆ្នាំ២០២៨។ នេះបើយោងតាមការចុះផ្សាយរបស់ BTV ដោយស្រង់ប្រសាសន៍របស់ឯកឧត្តម អ៊ុ UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលស្ដីពី “ទំនាក់ទំនងកម្ពុជា-ជប៉ុន” សម្រាប់ខួបអនុស្សាវរីយ៍ ៧០ឆ្នាំ នៃប្រទេសទាំង២ ដែលក្លិបអ្នកកាសែតកម្ពុជា សហការជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជារៀបចំធ្វើកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម UENO Atsushi បានបញ្ជាក់ថា ជប៉ុននឹងបន្តជួយដល់កម្ពុជាបន្តទៀត តាមរយៈគម្រោងជំនួយអភិវឌ្ឍផ្លូវការរបស់ជប៉ុន មានទឹកប្រាក់ជាង ៤៣០លានដុល្លារ ដែលនឹងត្រូវផ្ដល់ដល់កម្ពុជាក្នុងការអភិវឌ្ឍសមត្ថភាពកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ដោយទឹកប្រាក់នេះនឹងផ្ដោតទៅលើការអភិវឌ្ឍចំណតកំពង់ផែឱ្យមានជម្រៅជ្រៅជាងមុន ដើម្បីឱ្យនាវាផ្ទុកកុងតឺន័រទម្ងន់ដល់ ៦ម៉ឺនតោនចូលចតបាន ហើយគ្រោងនឹងបញ្ចប់ត្រឹមឆ្នាំ២០២៦។ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់បន្តថា សម្រាប់ដំណាក់កាលបន្តទៀត នឹងពង្រីកទីតាំងលើកដាក់កុងតឺន័រឱ្យបាន ៩ទីតាំងបន្ថែមទៀត ដោយនឹងប្រែក្លាយកំពង់ផែអន្តរជាតិកម្ពុជាទៅជា “កំពង់ផែធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍” នៅត្រឹមឆ្នាំ២០២៨។ គួរបញ្ជាក់ថា កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពលរបស់កម្ពុជា ។ កន្លងមក កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ កម្ពុជានិងជប៉ុនបានចុះហត្ថលេខាជាផ្លូវការលើកម្ចីចំនួន ៣១០លានដុល្លារអាមេរិករួចមកហើយ សម្រាប់ការពង្រីកកំពង់ផែក្រុងព្រះសីហនុដំណាក់កាលទី១៕ (អានបន្ថែម)
អានបន្ថែមគិតត្រឹមខែកញ្ញានេះ កម្ពុជាចម្រាញ់រ៉ែមាសបានជាង ៨តោន ហើយ
គិតត្រឹមខែកញ្ញានេះ កម្ពុជាទទួលបានការចម្រាញ់រ៉ែមាសជាង ៨តោន ពីក្រុមហ៊ុនចំនួន៦ ដែលកំពុងធ្វើអាជីវកម្មនៅទីតាំងចំនួន៦ ក្នុងខេត្តចំនួន៤នៃព្រះរាជាណាចក្រកម្ពុជា ។ របាយការណ៍ពីក្រសួងរ៉ែ និងថាមពល បង្ហាញថា៖ «គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនទាំង៦ បានផលិតដុំមាសបាន ចំនួន៩២២ដុំ ស្មើនឹងជាង ៨.៣៣៤គីឡូក្រាម និងបានបង់សួយសារ ជាង១៣.៥២លានដុល្លារឱ្យរដ្ឋាភិបាលកម្ពុជា»។ ក្រុមហ៊ុនចំនួន៦ ដែលកំពុងតែចម្រាញ់រ៉ែមាស នៅក្នុងប្រទេសកម្ពុជា រួមមាន ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី, ក្រុមហ៊ុន Xinshan ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ, ក្រុមហ៊ុន ឌែលខម (Delcom Cambodia) ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ, ក្រុមហ៊ុន Rong Cheng ស្ថិតនៅតំបន់ចុងផ្លាស់ ខេត្ដមណ្ឌលគិរី, ក្រុមហ៊ុន Xing Yuan ស្ថិតនៅតំបន់អូរត្រូន ខេត្តក្រចេះ និង ក្រុមហ៊ុន LATE […]
អានបន្ថែម