រដ្ឋគ្រោងសង់ព្រះពុទ្ធបដិមាកម្ពស់ ៤៥ម៉ែត្រ សម្រាប់ជាទីសក្តារ និងជំរុញទេសចរណ៍ក្នុងខេត្តកែប

រដ្ឋបាលខេត្តកែបគ្រោងសាងសង់ព្រះពុទ្ធរូបដ៏ធំមួយអង្គ មានកម្ពស់​៤៥ម៉ែត្រ នៅលើកំពូលភ្នំនៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប   ទុកជាទីសក្តារសម្រាប់ពុទ្ធសាសនិកគ្រប់រូប និងជារមណីយដ្ឋានទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តជាប់ឆ្នេរមួយនេះបន្ថែមទៀត។ គម្រោងនេះត្រូវបានបង្ហើបឱ្យដឹងតាមរយៈឯកឧត្ដម សោម  ពិសិដ្ឋ  អភិបាលនៃគណ:អភិបាលខេត្តកែប តាមបណ្តាញសង្គមផ្ទាល់ខ្លួន ក្នុងឱកាសអញ្ចើញអមនិមន្តព្រះសាសនមុនីមហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជាចុះពិនិត្យទីតាំងគម្រោងផ្ទាល់ នៅថ្ងៃទី២៥  ខែកញ្ញា  ឆ្នាំ ២០២៣ នេះ។ ឯកឧត្ដម សោម ពិសិដ្ឋ បានបញ្ជាក់ថា គម្រោងកសាងព្រះពុទ្ធរូបធំមួយអង្គនេះមានកម្ពស់ ៤៥ម៉ែត្រ  នឹងត្រូវបានសាងសង់នៅលើកំពូលភ្នំ នៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប  ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។ ក្រៅពីរូបពុទ្ធបដិមាដ៏ធំមួយនេះ ក៏នឹងមានការសាងសង់សាលាវិបស្សនា កុដិចំនួន៦០ ផ្លូវនិងចំណតរថយន្តផងដែរ​។ ឯកឧត្ដមបានបញ្ជាក់ទៀតថា  គម្រោងនេះ គឺជាគម្រោងថ្មីមួយទៀតរបស់ខេត្តកែប សម្រាប់បម្រើឱ្យវិស័យពុទ្ធចក្រ ក៏ដូចជា  ទេសចរណ៍បែបជំនឿសាសនា ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋមានការរីកចម្រើនផ្នែកចំណេះដឹង។​ជាពិសេស តាមរយៈគម្រោងនេះ អាចកៀរគរទេសចរមកទស្សនា និងប្រមូលប្រាក់ចំណូលពីគម្រោងមួយនេះ  ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋក្នុងសហគមន៍នៅទូទាំងខេត្តកែបឱ្យកាន់តែប្រសើរឡើង។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានគម្រោងសាងសង់ពុទ្ធបដិមានៅតាមបណ្តាខេត្តសំខាន់ៗមួយចំនួនផ្សេងទៀត ដូចជា ពិទ្ធបដិមាករកម្ពស់ ៨៨ម៉ែត្រនៅក្រុងព្រះសីហនុ និងពុទ្ធបដិមាខ្ពស់ជាងគេលើលោកមានកម្ពស់ […]

អាន​បន្ថែម

ឥណ្ឌាជំរុញនិងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ក្នុងខេត្ត២ នៅកម្ពុជា

ប្រទេសឥណ្ឌា បានបង្ហាញពីជំហរគាំទ្រលើគម្រោងអភិ​វៃឌ្ឍសហគមន៍អេកូទេសចរណ៍នៅក្នុងខេត្តចំនួន ០២ រួមមានខេត្តកំពង់ធំ និងខេត្តព្រៃវែង។ នេះបើតាមលទ្ធផលនៃជំនួបរវាង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឥណ្ឌាបានគាំទ្រគម្រោងអភិវឌ្ឍទេសចរណ៍របស់កម្ពុជា រួមមានគម្រោងអភិវឌ្ឍន៍ដែលមានផលរហ័ស (Quick Impact Projects – QIP) ចំនួន០៣ រួមមាន ១) “ការអភិវឌ្ឍកម្មវិធីទូរស័ព្ទ ដើម្បីផ្សព្វផ្សាយសហគមន៍ និងអេកូទេសចរណ៍» ២) «ការលើកកម្ពស់សកម្មភាពអេកូទេសចរណ៍នៅក្នុងសហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយ នៅខេត្តកំពង់ធំ» និង ៣) «ការលើកកម្ពស់ការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍បឹងស្នេហ៍ នៅខេត្តព្រៃវែង»។ ក្រៅពីនេះ ភាគីទាំងពីរ បានពិភាក្សាគ្នាលើគំនិតផ្តួចផ្តើមឱ្យបង្កើតកញ្ចប់ទេសចរណ៍បែបជំនឿ និងសាសនាផងដែរ។

អាន​បន្ថែម

រយៈពេល៧ខែ ២០២៣ រដ្ឋចេញលិខិតអនុញ្ញាតសាងសង់បានជាង ២ពាន់គម្រោង មានតម្លៃជាង២ពាន់លានដុល្លារ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួន ​២.០៣៦គម្រោង ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣ ។ របាយការណ៍ក្រសួងបង្ហាញថា គម្រោងសាងសង់ទទួលបានការអនុញ្ញាត មានផ្ទៃក្រឡាទំហំ ៨លានម៉ែត្រការ៉េ និងមានទុនវិនិយោគសរុប ២.៩៧ ប៊ីលានដុល្លារ។​ ពីឆ្នាំ២០០០ ដល់៧ខែឆ្នាំ២០២៣ មានគម្រោងសាងសង់ ចំនួន​ ៦៣.៩០៣គម្រោង ដែលមានផ្ទៃក្រឡាទំហំ ១៨១ លានម៉ែត្រការ៉េ គិតជាទុនវិនិយោគ ៧២.៣៧ ប៊ីលានដុល្លារ។​ របាយការណ៍បន្តថា គិតចាប់ពីឆ្នាំ២០០០ គម្រោងអគារខ្ពស់ មានចំនួន ២.៦០៩អគារ ក្នុងនោះនៅរាជធានីភ្នំពេញ មានចំនួន ១.៧១៨ អគារ នៅខេត្តព្រះសីហនុមានចំនួន ៦៩៣ អគារ នៅខេត្តបន្ទាយមានជ័យមាន ១៥៥អគារ និងនៅខេត្តផ្សេងទៀតមានចំនួន​ ៤៣អគារ។ ចំណែកសំណង់លំនៅឋាន​ មាន ១៨.៤៤០ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ៣៨.៨លានម៉ែត្រការ៉េ មានទុនវិនិយោគ ១៥.៤៤ប៊ីលានដុល្លារ។​

អាន​បន្ថែម

រដ្ឋអនុម័តសង់រោងចក្រថ្មី៧ តម្លៃជាង ២៤លានដុល្លារ នៅស្វាយរៀងនិងព្រះសីហនុ

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួ៧ ដើម្បីបង្កើតរោងចក្រធំៗចំនួន៧ ក្រោមទុនវិនិយោគ ២៤,៣លានដុល្លារ ដែលនឹងបង្កើតការងារសរុបបាន ៣.៤៩១កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តស្វាយរៀង និងព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី២១ កញ្ញា ២០២៣។ ក្រុមហ៊ុនទាំង៧នោះរួមមានដូចខាងក្រោម៖ ១- “WANGMAO (CAMBODIA) HOMEWARE CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងបន្ទប់ទឹក និងគ្រឿងបង្គុំវាំងនន ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៦,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៣៦៩កន្លែង។ ២- “JUSHI (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រាប់ប្លាស្ទិក ខ្សែភ្លើង និងខ្សែកាប ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគចំនួន ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៤៩កន្លែង។ ៣- “STARBLAZE (CAMBODIA) […]

អាន​បន្ថែម

ចិននឹងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីដ៏ធំបំផុតនៅប្រទេសថៃ

ក្រុមហ៊ុនផលិតអាគុយរបស់ចិន Eve Energy បានចុះហត្ថលេខាលើ MOU ជាមួយ Energy Absolute (EA) ដែលជាក្រុមហ៊ុនថាមពលកកើតឡើងវិញដ៏ធំបំផុតរបស់ប្រទេសថៃ ដើម្បីសាងសង់ និងដំណើរការរោងចក្រផលិតអាគុយលីចូម-អ៊ីយ៉ុង សម្រាប់ប្រើប្រាស់ក្នុងរថយន្តអគ្គិសនី។ Eve Energy គឺជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យាថ្ម lithium-ion ធំជាងគេទីបីនៅក្នុងប្រទេសចិន ដែលមានសមត្ថភាពសរុបប្រហែល 360GWh នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីដើមខែសីហា Eve Energy បានបង្ហាញថា រោងចក្របណ្តាក់ទុនរួមគ្នានេះនឹងក្លាយជា “រោងចក្រឌីជីថល និងឆ្លាតវៃ” និងមានសមត្ថភាពដំបូងយ៉ាងហោចណាស់ ៦ជីហ្គាវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។ តំណាងក្រុមហ៊ុន Eve Energy បានបន្ថែមថា ក្រុមហ៊ុននឹងទទួលខុសត្រូវលើការសាងសង់ ប្រតិបត្តិការ ការលក់ និងការស្រាវជ្រាវផលិតផលថ្មី ហើយ EA នឹងផ្តោតតែលើទំនាក់ទំនងជាមួយរដ្ឋាភិបាលក្នុងតំបន់ដើម្បីទទួលបានការឧបត្ថម្ភធន ហិរញ្ញប្បទាន និងទីផ្សារផលិតផលប៉ុណ្ណោះ។ Eve Energy បានបញ្ជាក់បន្ថែមទៀត​​ថា តាមរយៈគម្រោងដ៏ធំមួយនេះ ខ្លួន​នឹងជួយ​ជំរុញ​លើក​កម្ពស់​ឧស្សាហកម្ម​រថយន្ត​នៅក្នុង​ប្រទេស​ថៃ។

អាន​បន្ថែម

រោងចក្រផលិតដែកដ៏ធំមួយតម្លៃ ៤០លានដុល្លារ នឹងសង់នៅក្រុងព្រះសីហនុឆាប់ៗនេះ

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនឯកជនមួយ ដើម្បីសង់រោងចក្រផលិតដែកគ្រប់ប្រភេទ នៅខេត្តព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២០ កញ្ញា ២០២៣។ ក្រុមហ៊ុនវិនិយោគខាងលើ មានឈ្មោះថា “HUALE STEEL (CAMBODIA) CO., LTD.” មានគម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គួរបញ្ជាក់ថា គម្រោងវិនិយោគដ៏ធំមួយនេះ នឹងត្រូវបង្កើតឡើងក្រោមទុនវិនិយោគប្រមាណ ៤០លានដុល្លារ ដែលនឹងអាចបង្កើតការងារបានចំនួន ៥២៣កន្លែងថែមទៀតផង។

អាន​បន្ថែម

ក្រុមហ៊ុនចិនត្រូវការដីជាង ៣០០ហិកតា ដើម្បីវិនិយោគផលិតជីគីមី និងថ្នាំសម្លាប់សត្វល្អិត

ក្រុមហ៊ុនវិនិយោគចិនធំមួយ មកពីខេត្ត អាន ហួយ ត្រូវការដីជាង ៣០០ហិកតា ដើម្បីវិនិយោគផលិតជីគីមី​ និងថ្នាំសម្លាប់សត្វល្អិតនៅកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា និងប្រតិភូក្រុមហ៊ុន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមអគ្គលេខាធិការ បានឱ្យដឹងថា ក្រុមហ៊ុននេះ មានឆន្ទៈខ្ពស់ក្នុងការបណ្តាក់ទុនវិនិយោគផលិតជីគីមី និងថ្នាំសម្លាប់សត្វល្អិតនៅកម្ពុជា។ ឯកឧត្តម បានណែនាំថា​ ដោយគម្រោងនេះ ជាគម្រោងធំដែលនឹងអាចត្រូវការទំហំដីវិនិយោគចាប់ពី ១៥០ហិកតា សម្រាប់ដំណាក់កាលទី១ និងកើនឡើងរហូតដល់ជាង ៣០០ហិកតា សម្រាប់ការវិនិយោគសរុបនាពេលអនាគត។ បន្ថែមពី ក្រុមហ៊ុន គួរពិចារណាលើចំណុចធំៗចំនួនបី រួមមាន៖ ទី១) ការរៀបចំការគ្រប់គ្រងកាកសំណល់នៃការកែច្នៃសារធាតុគីមី, ទី២) ថាមពលអគ្គសនី, និងទី ៣) ទីតាំង ដែលអាចជួយកាត់បន្ថយចំណាយនៃការដឹកជញ្ចូន។ គួរបញ្ជាក់ថា មុននឹងមានជំនួបនេះ ក្រុមហ៊ុនខាងលើ ធ្លាប់បានបញ្ជូនមន្ត្រីជំនាញរបស់ខ្លួនមកសិក្សាអំពីទីតាំង និងបរិយាកាសវិនិយោគនៅកម្ពុជាចំនួន ០២លើក រួចមកហើយ កាលពីអំឡុងខែមីនា និងខែមិថុនា កន្លងទៅ។ ទន្ទឹមនឹងនេះដែរ ក្នុងការវិនិយោគវិស័យកសិកម្ម ក៏មានក្រុមហ៊ុនកសិកម្មខ្នាតយក្សរបស់ចិនមួយផងដែរ […]

អាន​បន្ថែម

ចិនព្រមផ្តល់កម្ចី​សង់ស្ពានថ្មី១ខ្សែភ្ជាប់តំបន់ចាក់អង្រែក្រោម និងតំបន់ព្រែកប្រាហើយ

កម្ពុជា និងចិន បានសម្រេចចុះកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពានទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ហើយ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសចិន។ ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ១៤ផ្សេងទៀត ក្នុងនោះក៏មានឯកសារស្ដីពីផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មីឆ្នាំ២០២៤-២០២៨។ ក្រៅពីនេះ សម្ដេចក៏បានទទួលជួបប្រធានក្រុមហ៊ុនចិនធំៗកម្រិតអន្តរជាតិ ដោយបានជួបជាមួយសហគ្រាសឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា-ចិន និងចូលរួមក្នុងពិធីបើកពិព័ណ៌អាស៊ាន-ចិន និងកិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់លើកទី៣ (RCEP) នៅទីក្រុងណាននីង ខេត្តក្វាងស៊ី។ គួរបញ្ជាក់ថា ចំពោះគម្រោងសង់ស្ពានទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) រដ្ឋគ្រោងនឹងសាងសង់ស្ពានដែក១ខ្សែ ដើម្បីតភ្ជាប់រវាងចាក់អង្រែក្រោម និងតំបន់ព្រែកប្រា សម្រាប់សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយរុះរើស្ពានដែក១ខ្សែ ពីឬស្សីកែវ ទៅសាងសង់សម្រាប់ប្រើប្រាស់ជាបណ្តោះអាស​ន្នសិន។ (អានបន្ថែម)  

អាន​បន្ថែម

គម្រោងសង់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ តម្លៃជាង ២៦លានដុល្លារ សម្រេចបាន៩១,២៦% ហើយ

គិតត្រឹមថ្ងៃទី១៤ កញ្ញា ២០២៣នេះ គម្រោងសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) មានតម្លៃជាង ២៦,៥លានដុល្លារ សម្រេចបាន ៩១,២៦ភាគរយ ហើយ។ នេះបើតាមការចុះពិនិត្យវឌ្ឍនភាពគម្រោង របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ កញ្ញា ២០២៣។ គួររម្លឹកថា រដ្ឋាភិបាលកម្ពុជា និងថៃ បានសម្រេចលើឥណទានសម្បទានក្នុងដំណើរការសាងសង់គម្រោងនេះ ក្រោម​ទឹកប្រាក់ប្រមាណ ២៦.៥លានដុល្លារអាមេរិក។ (អានបន្ថែម) ជាមួយនឹងគម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិសម្រាប់ច្រកដឹកទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ រដ្ឋាភិបាលកម្ពុជាក៏បានស្ថាបនាស្ពានតភ្ជាប់ជាមួយភាគីថៃ ដែលត្រូវបានប្រសិទ្ធនាមថា “ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន”។ ស្ពាននេះមានប្រវែង ៦២០ម៉ែត្រ (ផ្នែកខាងកម្ពុជា២១៥ម៉ែត្រ + ផ្នែកខាងថៃ ៤០៥ម៉ែត្រ) ទទឹង ១៧ម៉ែត្រ ត្រូវបានបើកការដ្ឋាននៅថ្ងៃទី២០ ខែមីនា​ ឆ្នាំ២០១៧ និងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្នុងទំហំទឹកប្រាក់ប្រមាណ ៦៧០លានបាត (ស្មើនឹង ១៩លានដុល្លារ)។ គួរបញ្ជាក់ថា គម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀននេះ ជាចក្ខុវិស័យដ៏វែងឆ្ងាយដើម្បីផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងការបង្កើតការងារជូនប្រជាពលរដ្ឋ […]

អាន​បន្ថែម

ទួរគីបានសិទ្ធិសង់ចំណតយន្តហោះថ្មី១ តម្លៃ១,៥ពាន់លានដុល្លារ នៅប្រទេសវៀតណាម

សាជីវកម្មអាកាសយានដ្ឋានវៀតណាម (ACV) បានជ្រើសរើសក្រុមហ៊ុន Vietur Consortium ដែលដឹកនាំដោយអ្នកម៉ៅការទួរគីដែលមានបទពិសោធន៍ IC Içtas ដើម្បីសាងសង់ចំណតយន្តហោះតម្លៃ ១.៥ពាន់លានដុល្លារសម្រាប់អាកាសយានដ្ឋានអន្តរជាតិ Long Thanh ជិតទីក្រុងហូជីមិញ។ សម្ព័ន្ធក្រុមហ៊ុនដែលរួមមានក្រុមហ៊ុនវៀតណាមចំនួនប្រាំបួន ក៏ដូចជាក្រុមហ៊ុន IC Içtas បានឈ្នះការដេញថ្លៃលើកទីពីរ បន្ទាប់ពីជុំទី១ មិនបានទទួលការដេញថ្លៃណាមួយដើម្បីសាងសង់អគារស្ថានីយទំហំ ៣៧២,០០០ ម៉ែត្រការ៉េ។ Long Thanh នឹង​ត្រូវ​សាងសង់​នៅ​លើ​ទីតាំង​មួយ​ក្នុង​ខេត្ត Dong Nai ចម្ងាយ​ប្រហែល ៤០ គីឡូម៉ែត្រ​ភាគ​ខាង​កើត​ទីក្រុង​ហូជីមិញ។ ACV បានរៃអង្គាសប្រាក់បានចំនួន ៦.១ ពាន់លានដុល្លារ ដើម្បីអនុវត្តគម្រោងនេះ បើទោះបីជាតម្លៃសំណង់ដែលរំពឹងទុកសម្រាប់ដំណាក់កាលទី១ ត្រូវចំណាយដល់ទៅ ៤.១ពាន់លានដុល្លារ ក៏ដោយ។ គម្រោងបីដំណាក់កាលនេះគ្រោងនឹងចំណាយថវិកាសរុបចំនួន ១៦ពាន់លានដុល្លារ ហើយរំពឹងថានឹងអាចទទួលអ្នកដំណើរបានចំនួន ២៥លាននាក់ក្នុងមួយឆ្នាំ នៅក្នុងដំណាក់កាលទី១, ៥០លាននាក់ក្នុងមួយឆ្នាំ នៅក្នុងដំណាក់កាលទី២ និង ១០០លាននាក់ក្នុងមួយឆ្នាំ នៅពេលដែលដំណាក់កាលទី៣ បានបញ្ចប់។  

អាន​បន្ថែម