តំបន់សេដ្ឋកិច្ចពិសេស Zhejiang ត្រូវការដី ១ពាន់ហិកតា នៅកោះកុងដើម្បីពង្រីកសាខាទីពីររបស់ខ្លួន

តំបន់សេដ្ឋកិច្ចពិសេស Zhejiang (SEZs) ដែលគ្រោងនឹងពង្រីកទីតាំងយុទ្ធសាស្ត្រថ្មីក្នុងខេត្តកោះកុង ដែលគ្របដណ្តប់លើផ្ទៃដីទំហំ ១០០០ ហិកតា។ ផែនការពង្រីកតំបន់សេដ្ឋកិច្ចពិសេសថ្មីនេះ ត្រូវបានបង្ហាញឱ្យដឹង ក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅកាន់តំបន់សេដ្ឋកិច្ចពិសេស Zhejiang ក្នុងក្រុងព្រះសីហនុ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការពង្រីកតំបន់នេះថា៖ «ផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេស Zhejiang ទីមួយនេះមានទំហំត្រឹមតែ 30ហិចតាប៉ុណ្ណោះ ប៉ុន្តែវាមានរោងចក្រជាច្រើនរួចទៅហើយ ដូច្នេះហើយក្រុមហ៊ុនគ្រោងនឹងពង្រីកតំបន់សេដ្ឋកិច្ចពិសេសទីពីររបស់ខ្លួនដែលត្រូវការដីបន្ថែមទំហំ ១០០០ហិកតា ក្នុងខេត្តកោះកុង។ ការវិនិយោគនៅកម្ពុជាបន្ថែមនេះបង្ហាញថា ដៃគូវិនិយោគរបស់យើងជឿជាក់លើការដឹកនាំរបស់រដ្ឋាភិបាលយើង ទើបពួកគេហ៊ានទិញដី ១០០០ហិកតាបន្ថែមទៀត ដើម្បីវិនិយោគជាមួយយើង”។ ជាទូទៅ តំបន់សេដ្ឋកិច្ចពិសេសក្នុងប្រទេសកម្ពុជា បានទាក់ទាញការវិនិយោគពីបរទេសយ៉ាងច្រើន ដែលអាចនិយាយបានថា បើមិនមានវត្តមានតំបន់សេដ្ឋកិច្ចពិសេសនេះទេ ក៏មិនមានការវិនិយោគបរទេសទាំងនេះដែរ។ ការវិនិយោគទាំងនេះបានបង្កើតការងារប្រហែល ១០ម៉ឺនកន្លែង ក្នុងមួយឆ្នាំ ជាមួយនឹងប្រាក់ឈ្នួលស្មើគ្នា ឬប្រសើរជាង និងការរំពឹងទុកប្រសើរជាង បើធៀបនឹងជម្រើសវិនិយោគផ្សេងទៀត។ យោងតាមគណៈគ្រប់គ្រងតំបន់ SSEZ នៅខេត្តព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសនេះ បើករោងចក្រចំនួន ៣០០ នៅឆ្នាំ […]

អាន​បន្ថែម

គម្រោងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ក្រុងស្ទឹងសែន តម្លៃជាង១៦លានដុល្លារ សម្ពោធឱ្យប្រើជាផ្លូវការហើយ

អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ តម្លៃ១៦លានដុល្លារ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ កញ្ញា ២០២៣ នេះហើយ។ គួរបញ្ជាក់ថា គម្រោងមួយនេះ ស្ថិតនៅក្នុងគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន២ ក្រោមឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានតម្លៃជាង ១៦លានដុល្លារ ដែលបានចាប់ផ្តើមការសាងសង់នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ និងបញ្ចប់ការសាងសង់នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ មួយវិញទៀតគម្រោងនេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីសរុប ១៥៩,៨១ហិកតា ស្ថិតក្នុងសង្កាត់ចំនួន០៤ នៃក្រុងស្ទឹងសែន ខេត្តកំពង់ធំ រួមមាន៖ សង្កាត់កំពង់រទេះ សង្កាត់កំពង់ធំ សង្កាត់ដំរីជាន់ខ្លា និងសង្កាត់អូរគន្ធរ។

អាន​បន្ថែម

រដ្ឋសម្រេចឱ្យឯកជន សង់រោងចក្រថ្មីចំនួន៦ តម្លៃជិត ៣៥លានដុល្លារ នៅកំពង់ស្ពឺ តាកែវ និង ភ្នំពេញ

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៦ ដើម្បីបង្កើតរោងចក្រធំៗចំនួន៦ ក្រោមទុនវិនិយោគ ៣៤,៦លានដុល្លារ ដែលនឹងបង្កើតការងារសរុបបាន ៧.៥៨៤កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តកំពង់ស្ពឺ តាកែវ និងរាជធានីភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី១៥ កញ្ញា ២០២៣។ ក្រុមហ៊ុនទាំង៦នោះរួមមានដូចខាងក្រោម៖ ១-“TX FOOD (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតមី និងគុយទាវ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១២០កន្លែង។ ២-“CORP TRIM (CAMBODIA) INDUSTRY CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងស្លាកតម្លៃពីក្រដាស ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ ១២២ ភូមិត្រកៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។ ៣-“POWER CROWN FOOTWEAR (CAMBODIA) […]

អាន​បន្ថែម

ក្រុមហ៊ុនចិន DANONG សហការជាមួយក្រុមហ៊ុន ៤ ដើម្បីវិនិយោគវិស័យកសិកម្មខ្នាតធំនៅកម្ពុជា

ក្រុមហ៊ុនខ្នាតធំរបស់ចិន Danong Agricultural Development Group បានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនចំនួន ៤ទៀត ដើម្បីសហការវិនិយោគលើវិស័យកសិកម្មលក្ខណៈទ្រង់ទ្រាយធំនៅកម្ពុជា។ នេះបើតាមពិធីចុះហត្ថលេខានៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។ ក្រុមហ៊ុនចំនួន ០៤ ដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន DANONG រួមមាន ក្រុមហ៊ុន Cambodia​Agricultu​ral​ Cooperative Alliance (CACA), ក្រុមហ៊ុន Agri Bank Construction Land , ក្រុមហ៊ុន Panagri International Farm Co,Ltd និងក្រុមហ៊ុន Century Group Co, ltd។ ថ្លែងក្នុងពិធីខាងលើ លោក ZHAO SHUJIE  ប្រធានក្រុមហ៊ុន បានលើកឡើងថា ដំណាក់កាលទី១ នៃគម្រោងនេះ គឺនឹងបង្កើតជាតំបន់គំរូមួយនៅលើផ្ទៃដីប្រហែលជាង ១ម៉ឺនហិកតា ដែលក្នុងនោះមានការបង្កាត់ពូជពោត ការដាំស្មៅចំបើង ស្មៅប្រូតេអ៊ីនខ្ពស់ ព្រមទាំងមានការចិញ្ចឹមសត្វគោយកជាសាច់ និងការសាងសង់នូវរោងចក្រកែច្នៃសម្រាប់ផលិតផលកសិកម្ម។ លោកបានបន្តថា សម្រាប់ទីផ្សារធំនាំចេញ គឺនៅប្រទេសចិន […]

អាន​បន្ថែម

ជប៉ុនចង់វិនិយោគលើវិស័យសំខាន់២ នៅកម្ពុជា ដោយប្រើបច្ចេកវិទ្យាទំនើបរបស់ខ្លួន ច្នៃវត្ថុធាតុដើម

វិនិយោគិនជប៉ុន ចាប់អារម្មណ៍ខ្លាំងចង់វិនិយោគលើវិស័យសហគ្រាសធុនតូច និងមធ្យម ដោយប្រើបច្ចេកវិទ្យាទំនើបរបស់ជប៉ុន ដើម្បីកែច្នៃវត្ថុធាតុដើមរបស់កម្ពុជា ផលិតជាផលិតផលសម្រេចសម្រាប់នាំចេញ ជាពិសេសចង់ជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសំខាន់ៗជាច្រើនដល់ពលរដ្ឋកម្ពុជាថែមទៀតផង។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបរវាងឯកឧត្តម និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានឱ្យដឹងថា ក្រុមអ្នកវិនិយោគិនជប៉ុនមានចំណាប់អារម្មណ៍ខ្លាំងលើការវិនិយោគក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs)នៅកម្ពុជា ដោយសង្កត់ធ្ងន់លើ ២វិស័យសំខាន់ៗរួមមាន៖ (១.) ការផលិតទំនិញកែច្នៃ ដោយប្រើវត្ថុធាតុដើមរបស់កម្ពុជា និងបច្ចេកវិទ្យាទំនើបមកពីប្រទេសជប៉ុន ដើម្បីផលិតជាផលិតផលសម្រេច សម្រាប់នាំចេញ និង (២.) ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយផ្តោតលើ៖ សេវាបដិសណ្ឋារកិច្ច, មេកានិក យានយន្ត (សេវាជួសជុលរថយន្តជប៉ុន), ការតុបតែង និងកែសម្ផស្ស, សេវាថែទាំអ្នកជំងឺ-មនុស្សចាស់ និងជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល។ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បន្ថែមទៀតថា នៅខែវិច្ឆិកាខាងមុខនេះ គណៈប្រតិភូធុរកិច្ចជប៉ុន នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជាជាថ្មីម្ដងទៀត និងស្នើសុំពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី។ […]

អាន​បន្ថែម

រោងចក្រដំឡើងរថយន្តជប៉ុនម៉ាកតួយ៉ូតា នឹងបើកដំណើរការនៅឆ្នាំក្រោយ

រោងចក្រដំឡើងរថយន្ត Toyota ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំក្រោយ។ ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានលើកឡើងក្នុងជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅវិមាន៧មករា នៅថ្ងៃទី១២ ខែកញ្ញា។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រោងចក្រដំឡើងរថយន្តនេះ វិនិយោគដោយក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co. Ltd ជាមួយនឹងទឹកប្រាក់វិនិយោគចំនួនជាង៣៦លានដុល្លារ។ ប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុនផលិតយានយន្តអន្តរជាតិជាច្រើនបានចាប់អារម្មណ៍ក្នុងការបង្កើត ផលិតកម្មនៅក្នុងប្រទេសកម្ពុជា ចាត់ទុកថាជាទីតាំងយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងដោយសារបរិយាកាសវិនិយោគអំណោយផល។

អាន​បន្ថែម

រដ្ឋនឹងបើកឱ្យពលរដ្ឋធ្វើចរាចរបណ្តោះអាសន្នលើស្ពានកោះពេជ្រ-កោះនរា នៅខែតុលានេះ

ស្ពាន​បេតុង​ខ្សែកាបឆ្លងពី​ទីក្រុង​កោះពេជ្រ​ ទៅ​ទីក្រុងកោះនរា​ ស្ថិតក្នុង​ខណ្ឌ​ចំការមន​ និង​ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​​ ត្រូវបានភ្ជាប់ជាស្ថាពរ ហើយគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននៅថ្ងៃទី២៧ ខែតុលា ខាងមុខនេះផងដែរ។ នេះបើតាមពិធីភ្ជាប់ស្ពានដែលប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ និងអ្នកឧកញ៉ាពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ ស្ពានកោះពេជ្រ-កោះនរានេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគតម្លៃ ៣៨លានដុល្លារ និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ (អានបន្ថែម)

អាន​បន្ថែម

អាមេរិកគ្រោងវិនិយោគ ១,៥ពាន់លានដុល្លារសង់រោងចក្រផលិតបន្ទះឈីបដ៏ធំបំផុតក្នុងលោកនៅទីក្រុងហូជីមិញ

បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចូ បៃឌិន (Joe Biden) ទៅកាន់ប្រទេសវៀតណាម សេតវិមានបានប្រកាសភាពជាដៃគូក្នុងការវិនិយោគសាងសង់ទីតាំងផលិតបន្ទះឈីប ( semiconductor) ធំបំផុតក្នុងលោក ក្នុងគោលបំណងបង្កើនសក្តានុពលរបស់វៀតណាមក្នុងការជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ បន្ទះឈីប សម្រាប់ទីផ្សារសេដ្ឋកិច្ចរបស់ខ្លួន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមាន White House ចុះថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣។ សេចក្តីថ្លែងការណ៍របស់សេតវិមានបានសរសេរថា “សហរដ្ឋអាមេរិកទទួលស្គាល់សក្តានុពលរបស់វៀតណាមក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងខ្សែច្រវាក់ផ្គត់ផ្គង់បន្ទះឈីប (semiconductor) ប្រកបដោយភាពធន់ ជាពិសេសដើម្បីពង្រីកសមត្ថភាពក្នុងភាពជាដៃគូដែលអាចទុកចិត្តបាន…” ។ ថ្មីៗនេះ ឧស្សាហកម្មបន្ទះឈីប semiconductor បានក្លាយជាចំណុចស្នូលនៅក្នុងទំនាក់ទំនងនិងទំនាស់ផលប្រយោជន៍ដ៏ស្មុគស្មាញរវាងសហរដ្ឋអាមេរិក និងចិន ដោយប្រទេសទាំងពីរបានខិតខំពង្រឹងសមត្ថភាពរបស់ពួកគេនៅក្នុងវិស័យដ៏សំខាន់នេះ។ ការត្រួតពិនិត្យការនាំចេញផលិតផលបន្ទះឈីប ដែលទាមទារការដាក់កំណត់គោលដៅនិងកំណត់កូតាទៅលើសមត្ថភាព semiconductor របស់គ្នាទៅវិញទៅមក បានធ្វើឱ្យភាពតានតឹងកាន់តែខ្លាំងឡើងរវាងមហាយក្សទាំងពីរ។ ដោយទទួលស្គាល់តម្រូវការសម្រាប់ដៃគូដែលអាចទុកចិត្តបានក្នុងការផ្គត់ផ្គង់បន្ទះឈីប semiconductor សហរដ្ឋអាមេរិកកំពុងងាកទៅរកវៀតណាមជាដៃគូវិញ។ យោងតាមលោក Ted Osius ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងជាអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោកថា វៀតណាមមានជំហរល្អក្នុងការបំពេញតម្រូវការនេះ។ លោក​បាន​ប្រមើល​មើលពី​ការ​បង្កើន​ល្បឿន​ក្នុង​កិច្ច​សហប្រតិបត្តិការ​បច្ចេកវិជ្ជា ដោយ​បានលើកឡើង​ថា “តួនាទីវៀតណាម​ក្នុង​ខ្សែច្រវាក់​ផ្គត់ផ្គង់បន្ទះឈីប(សម្រាប់បំពេញតម្រូវការទីផ្សារពិភពលោក) ​នឹងកាន់តែមានថាមភាព​កើនឡើងជាងនេះ”។ ជាលទ្ធផលជាក់ស្តែង ភ្លាមៗបន្ទាប់ពីទស្សនកិច្ចផ្លូវការរបស់លោកបៃឌិននៅក្នុងប្រទេសវៀតណាម ក្រុមហ៊ុន Intel […]

អាន​បន្ថែម

ក្រុមហ៊ុនផលិតបន្ទះសូឡាដ៏ធំ១នៅកម្ពុជា គ្រោងពង្រីកខ្លួនទៅសហរដ្ឋអាមេរិក

ក្រុមហ៊ុន New East Solar Energy ដែលមានទីស្នាក់ការកណ្តាលនៅកម្ពុជា នឹងបើករោងចក្រមួយទៀតមានសមត្ថភាពផលិតបន្ទះសូឡាបានចំនួន ២ ជីហ្គាវ៉ាត់ (ស្មើនឹង ២លានគីឡូវ៉ាត់) នៅក្រុងហ្វីអូនិច រដ្ឋអារីសូណា សហរដ្ឋអាមេរិក ដែលអាចបង្កើតការងារបាន ៣៥០កន្លែងនៅទីនោះ។​ នេះបើតាមការចុះផ្សាយរបស់ Solar Power World កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។ ជាមួយនឹងគម្រោងថ្មីនេះ ក្រុមហ៊ុននឹងអាចបង្កើនសមត្ថភាពផលិតរបស់ខ្លួនបានរហូតដល់ទៅ ៦.៧ជីហ្គាវ៉ាត់ ដែលរួមមានរោងចក្រកំពុងដំណើរការនៅកម្ពុជា ឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិកនេះតែម្តង។ មកទល់ពេលនេះ ក្រុមហ៊ុន បានកំនត់ទីតាំងអគាររោងចក្ររួចហើយ ដោយរង់ចាំតែនូវសម្ភារសំខាន់ៗសម្រាប់ផលិតកម្មមួយចំនួនទៀតតែប៉ុណ្ណោះ។ បន្ថែមពីនេះ ក្រុមហ៊ុនបានកំណត់គោលដៅរបស់ខ្លួនក្នុងការលក់បន្ទះសូឡាជូនអតិថិជនរួចជាស្រេចទាំងអ្នកប្រើប្រាស់ខ្នាតតូច និងខ្នាតធំ ដែលរស់នៅសហរដ្ឋអាមេរិក ខណៈសង្វាក់ផលិតកម្មនឹងត្រូវចាប់ផ្តើមឡើងនៅត្រីមាសទី២ ឆ្នាំ២០២៤។ លោក Bill Huang នាយកប្រតិបត្តិក្រុមហ៊ុន បានឱ្យដឹងថា “ជាមួយនឹងការបណ្តាក់ទុនថ្មីនេះ យើងពិតជាមានសេចក្តីរំភើបរីករាយណាស់ ដែលបានរួមចំណែកដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិកដោយអាចបង្កើតការងារបានចំនួន ៣៥០ កន្លែង ដែលជាការឆ្លើយតបទៅនឹងច្បាប់ថ្មីរបស់សហរដ្ឋអាមេរិកកំណត់ឱ្យមានការកាត់បន្ថយអតិផរណាផងដែរ” ។ លោកបានបន្ថែមថា “បច្ចុប្បន្ន យើងកំពុងតែអនុវត្តបានយ៉ាងមានប្រសិទ្ធភាពបំផុតនៅសហរដ្ឋអាមេរិក ព្រោះកន្លងមក […]

អាន​បន្ថែម

កូរ៉េគ្រោងសាងសង់រោងចក្រផលិតរថយន្តខ្នាតយក្សនៅប្រទេសថៃ

ក្រុមហ៊ុន Kia Corp ដ៏ល្បីល្បាយមួយរបស់កូរ៉េខាងត្បូង គ្រោងនឹងមកសាងសង់រោងចក្រផលិតរថយន្តដំបូងបង្អស់របស់ខ្លួននៅក្នុងតំបន់អាស៊ាន ដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃ ហើយគ្រោងនឹងផលិតឱ្យបាន ២៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Channel News Asia នៅថ្ងៃទី៨ ខែកញ្ញានេះ។ ប្រភពខាងលើបានឱ្យដឹងថា ក្រុមហ៊ុន Kia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hyundai Motor គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគជាមួយរាជរដ្ឋាភិបាលថៃឱ្យបានលឿនបំផុត យ៉ាងយូរនៅក្នុងឆ្នាំ២០២៣នេះ ហើយការសាងសង់អាចចាប់ផ្តើមនៅក្នុងឆមាសទី១ នៃឆ្នាំ២០២៤ខាងមុខ។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រុមហ៊ុន Kia បានប្រាប់សារព័ត៌មាន Reuters ថា ខណៈក្រុមហ៊ុនកំពុងមានប្រតិបត្តិការជាសកល ក្រុមហ៊ុនក៏កំពុងតែពិនិត្យមើលយុទ្ធសាស្រ្ត ដើម្បីកំណត់គោលដៅទីផ្សារក្រៅប្រទេសផ្សេងៗទៀតផងដែរ។ គួរបញ្ជាក់ថា បច្ចុប្បន្ន Kia មានទីតាំងផលិតនៅខាងក្រៅប្រទេសកូរ៉េខាងត្បូងជាច្រើនកន្លែងដូចជា នៅសហរដ្ឋអាមេរិក ចិន ឥណ្ឌា ម៉ិកស៊ិក និងស្លូវ៉ាគី ហើយគម្រោងរោងចក្រនៅក្នុងប្រទេសថៃនេះគឺជាមូលដ្ឋានផលិតកម្មថ្មីទី៦របស់ក្រុមហ៊ុន៕

អាន​បន្ថែម