គម្រោងអភិវឌ្ឍន៍
គម្រោងសង់ផ្លូវរថភ្លើងធុនស្រាលនៅសៀមរាប ឈានដល់ការសិក្សាពីផលប៉ះពាល់ផ្សេងៗមុនការសាងសង់
គម្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាលពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មកក្រុងសៀមរាប ឈានដល់ដំណាក់កាលចុះសិក្សាប្រមូលព័ត៌មាន និងទិន្នន័យផលប៉ះពាល់ហើយ។ នេះបើតាមកិច្ចប្រជុំពិគ្រោះយោបល់រវាងអាជ្ញាធរខេត្តសៀមរាប និងក្រុមហ៊ុនចិន China Metro នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ លោក ស៊ី សាវមីង វិស្វករជាន់ខ្ពស់ផ្នែកចលនាកម្មដងផ្លូវ បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវរថភ្លើងធុនស្រាលពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ចូលមកក្រុងសៀមរាប គឺមានពីរជម្រើស ដោយមួយស្ថិតនៅលើផ្លូវចាស់ និងមួយទៀតត្រូវបង្កើតនៅលើផ្លូវថ្មី។ លោកបានបន្តថា ក្រុមការងារបច្ចេកទេស បានកំពុងចុះមកធ្វើការសិក្សា ដើមី្បប្រមូលនូវទិន្នន័យលើរាល់ផលប៉ះពាល់ ហើយបើតាមការបង្ហាញនូវគំនូសប្លង់ផ្លូវរថភ្លើងនេះ ខាងក្រុមហ៊ុនចិន បានសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ ចូលរួមសហការក្នុងការប្រមូលព័ត៌មាន និងទិន្នន័យ ដោយហេតុថាផ្លូវរថភ្លើងនេះ នឹងត្រូវឆ្លងកាត់តំបន់អង្គរ និងអាចមានការប៉ះពាល់ដល់តំបន់បុរាណដ្ឋាន ឬតំបន់ដែលអាជ្ញាធរជាតិអប្សរាបានហាមឃាត់។ ទន្ទឹមនឹងនេះដែរ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងដែរថា ការពិភាក្សានេះ នៅមិនទាន់បានលទ្ធផលនៅឡើយ ដោយសារគំនូសប្លង់នៅមិនទាន់បង្ហាញជាក់លាក់ថា នឹងត្រូវឆ្លងកាត់តំបន់អង្គរនៅចំណុចណានោះទេ។ បន្ថែមពីនេះ លោកអភិបាលរងខេត្ត បានណែនាំឱ្យក្រុមហ៊ុនរៀបចំប្លង់ឱ្យបានជាក់លាក់ ហើយក្រោយពេលទទួលបានគំនូសនៃប្លង់ផ្លូវជាក់លាក់ពីក្រុមហ៊ុនហើយ នោះអាជ្ញារធរខេត្ត នឹងជម្រុញដល់មន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធ ធ្វើការប្រមូលព័ត៌មាន និងទិន្នន័យដែលជាធាតុផំ្សបញ្ចូលរបស់គម្រោង […]
អានបន្ថែមក្រុមហ៊ុនមួយចង់បង្កើតរោងចក្រកែច្នៃសំរាមទៅជាឥដ្ឋស៊ីម៉ង់ត៍ប្លាស្ទិកលើផ្ទៃដីជាង ៥ហិកតា នៅសៀមរាប
ក្រុមហ៊ុន សេវ ឌឺឡាយស៍ (ខេមបូឌា) ឯ.ក គ្រោងបង្កើតរោងចក្រកែច្នៃសំរាមសំណល់រឹងទីប្រជុំជន (ពីទីលានទុកដាក់សំរាម សំណល់រឹង) ទៅជាឥដ្ឋស៊ីម៉ង់ត៍ប្លាស្ទិកលើផ្ទៃដីជាង ៥ហិកតា នៅសៀមរាប។ នេះបើតាមជំនួបរវាងក្រុមហ៊ុន និងលោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប តាម video conference កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។ លោកអភិបាលរង បានលើកឡើងថា ល្បឿននៃកំណើនសំរាមសំណល់រឹងទីប្រជុំជនដែលបាននឹងកំពុងកើនឡើងក្នុងសន្ទុះមួយគួរឱ្យកត់សម្គាល់ និងត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងគោលបំណងចូលរួមដោះស្រាយបញ្ហាលើកំណើនសំរាមសំណល់រឹងទីប្រជុំជនដែលកើនឡើងខ្ពស់។ លោកបានបន្តថា ក្រុមហ៊ុន សេវ ឌឺឡាយស៍ (ខេមបូឌា) ឯ.ក គ្រោងនឹងបំលែងសំរាមសំណល់រឹងទីប្រជុំជន (ពីទីលានទុកដាក់សំរាម សំណល់រឹង) ដោយកែច្នៃឱ្យទៅជាគ្រាប់ជ័រប្លាស្ទិកឥដ្ឋស៊ីម៉ង់ត៍ប្លាស្ទិកនិងកញ្ចក់ ជីកំប៉ុស ធ្យូងអនាម័យ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយបញ្ហានៃការបំផ្លាញដោយសំរាមសំណល់ប្លាស្ទិក និងកញ្ចក់។ បន្ថែមពីនេះ គម្រោងនេះ នឹងជួយកាត់បន្ថយការប្រើប្រាស់ជីគីមីដែលនាំចូលពីក្រៅប្រទេសរបស់ប្រជាពលរដ្ឋ កាត់បន្ថយប្រើប្រាស់អុសឈើ និងធ្យូងឈើ ហើយចូលរួមបង្កើនលទ្ធភាព ទទួលបាននូវនិរន្តរភាពឥដ្ឋស៊ីម៉ង់ត៍ប្លាស្ទិក និងកញ្ចក់ ជីកំប៉ុស ធ្យូងអនាម័យ សម្រាប់ផ្លាស់ប្តូរជីវិតដោយការសង្គ្រោះគ្រប់សារពាង្គកាយ មានជីវិត ការពារអាកាសធាតុ និងបរិស្ថាន […]
អានបន្ថែមក្រុមហ៊ុនប្រេងដ៏ល្បីរបស់ថៃ គ្រោងវិនិយោគ ១០០លានដុល្លារ បង្កើតឃ្លាំងស្តុកប្រេង នៅកម្ពុជា
ប្រធាន និងជានាយកប្រតិបត្តិ លោក Disathat Panyarachun មានប្រសាសន៍ថា ក្រុមហ៊ុន SET-List PTT oil and Retail (OR) ដែលជាក្រុមហ៊ុនប្រេងសាំងដ៏ល្បីនៅប្រទេសថៃ គ្រោងនឹងបោះទុនប្រមាណ ១០០ លានដុល្លារ ដើម្បីបង្កើតឃ្លាំងស្តុកប្រេងដ៏ធំមួយនៅកម្ពុជា។ លោក Disathat បានលើកឡើងយ៉ាងដូច្នេះ បន្ទាប់ពីក្រុមហ៊ុននេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទាន កាលពីខែកក្កដា ឆ្នាំ២០២២ ជាមួយក្រុមហ៊ុន Cambodia Airport Investment Co ដែលជាអ្នកទទួលសាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។ លោកបញ្ជាក់ថា គោលបំណងសំខាន់នៃការបង្កើតឃ្លាំងស្តុកប្រេងដ៏ធំមួយនេះ គឺដើម្បីបម្រើដល់កំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយការងើបឡើងវិញពីជំងឺរាតត្បាត ម្យ៉ាងទៀត វាក៏ស្របជាមួយនឹងផែនការរបស់ក្រុមហ៊ុន ដែលធ្លាប់បានប្រកាសពីការបោះទុនជាង ៩០០លានដុល្លារ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនទាំងនៅក្នុងប្រទេសថៃ និងនៅក្រៅប្រទេសផងដែរ។ (អានបន្ថែម) កាលពី២០២១ ក្រុមហុនOR និងក្រុមហ៊ុន China National Aviation Fuel International Holdings និង Total Energies Marketing […]
អានបន្ថែមមហាវិថីសំរោង(ភ្ជាប់ផ្លូវលេខ៥-ផ្លូវក្រវាត់ក្រុងទី៣) នឹងបើកឱ្យប្រើប្រាស់ផ្លូវការនៅថ្ងៃ២១ សីហានេះ
មហាវិថីសំរោង មានប្រវែងសរុបប្រមាណ ៥,២គីឡូម៉ែត្រដែលជាប្រភេទផ្លូវបេតុងអាមេ ហើយមានទទឹងរហូតដល់ទៅ៣០ម៉ែត្រ និងគន្លងម្ខាងៗប្រវែង ៩ម៉ែត្រ។ មហាវិថីនេះ នឹងក្លាយជាមុខមាត់ថ្មី ក៏ដូចជាសរសៃឈាមយ៉ាងសំខាន់ នាភាគខាងជើងរាជធានីភ្នំពេញដោយភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ផ្លូវក្រវាត់ក្រុងទី៣ កាត់តាមបុរីភុមិសំរោង ដែលនឹងជួយសម្រួលដល់ចរាចរណ៍មួយផ្នែកធំនៅតំបន់ស្ពានព្រែកព្នៅ។ សាធារណជននឹងអាចធ្វើដំណើរតាមផ្លូវកាត់នេះពីសាលាខណ្ឌព្រែកព្នៅទៅផ្លូវកប់ស្រូវ ឬ ផ្សារទំនើប Aeon2 នៅតំបន់សែនសុខ និង ជិះពីAeon2 ឬតំបន់សែនសុខ ទៅផ្លូវជាតិលេខ៥ វិញ នៅត្រង់បុរីភូមិសំរោង បានយ៉ាងឆាប់រហ័សនិងមិនមានការកកស្ទះឡើយ។ លក្ខណៈបច្ចេកទេសនៃផ្លូវនេះត្រូវបានឆ្លងកាត់ស្តង់ដាយ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមវិស្វករជំនាញ ដោយប្រើប្រាស់បេតុងអាមេ៣ស្រទាប់ កម្រាស់សរុប ៨,២តឹក ដើម្បីធានាបាននូវភាពរឹងមាំ គង់វង្សតរៀងទៅ។ តាមប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថាមហាវិថីសំរោង នឹងត្រូវដាក់សម្ពោធប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅទីតាំងបុរីភូមិសំរោងផ្ទាល់តែម្ដង។ មហាវិថីសំរោង នឹងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការធ្វើដំណើរចេញពីផ្លូវជាតិលេខ៥ រួមទាំងភ្ជាប់ការធ្វើដំណើរទៅកាន់ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនទៅក្រុងព្រះសីហនុបានយ៉ាងឆាប់រហ័សជាទីបំផុត។ តាមរយៈស្នាដៃដែលសម្រេចបាននេះ ក្រុមអ្នកអភិវឌ្ឍបុរីភូមិសំរោង […]
អានបន្ថែមទីលានចាក់សំរាមតម្លៃ ១លានដុល្លារ នៅក្រុងស្វាយរៀង ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តស្វាយរៀង
ក្រសួងបរិស្ថាន បានប្រគល់ទីលានទុកដាក់សំរាមសំណល់រឹង តម្លៃជាង ១លានដុល្លារស្ថិតលើផ្ទៃដី ៤ហិកតា ក្នុងក្រុងស្វាយរៀង ដល់រដ្ឋបាលខេត្តស្វាយរៀង ដើម្បីអាចឱ្យអ្នកប្រមូលសំរាមយកទៅចាក់នៅទីលានដែលមានសុវត្ថិភាព។ នេះបើតាមពិធីប្រគល់-ទទួល ក្រោមអធិបតីភាពឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្ដម សេង សិលា អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ការបង្កើតឱ្យមានទីលានទុកដាក់សំរាមត្រឹមត្រូវជួយឱ្យមូលដ្ឋានមានសោភ័ណភាពល្អ បរិស្ថានល្អនិងបញ្ជៀសការចោលសំរាមពាសវាលពាសកាល ហើយចាប់ពីពេលនេះតទៅ សូមស្នើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីឱ្យអ្នកប្រមូលសំរាមយកទៅចាក់នៅទីលានដែលមានសុវត្ថិភាព។ ឯកឧត្ដម បានបន្តថា ដើម្បីឱ្យការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទាមទារឱ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាជាមួយអាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាមក្នុងការផ្ដល់សេវាដល់ក្រុមហ៊ុន ដើម្បីមានលទ្ធភាពក្នុងការប្រមូលសំរាមផងដែរ។ ទន្ទឹមនឹងនេះ ទីលានចាក់សំរាមថ្មីនេះ ក៏បានបង្កើតឱ្យប្រជាពលរដ្ឋមានការងារធ្វើមួយចំនួនទៀត ព្រោះត្រូវការបុគ្គលិក ញែកសំរាមប្រមូលបញ្ចូលទៅដាក់រណ្តៅសំរាមថែមទៀត ដែលមិនត្រឹមតែជួយអនាម័យបរិស្ថានក្រុងបានស្អាតទេ ថែមទាំងជួយផ្តល់ការងារដល់ពលរដ្ឋបន្ថែមទៀតដែរ។ ក្រៅពីនេះ ក្រសួងបរិស្ថាន ក៏បានប្រគល់រថយន្ត និងម៉ូតូរ៉ឺម៉កសម្រាប់ដឹកជញ្ជូនសំរាម ដល់រដ្ឋបាលខេត្តស្វាយរៀងផងដែរ។ គួរម្លឹកថា ទីលានទុកដាក់សំរាម សំណល់រឹង ខាងលើនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ ខែធ្នូ ២០២២ ក្រោមវត្តមា ឯកឧត្តម ចាយ សាមិត្ត […]
អានបន្ថែមអឺរ៉ុបបញ្ជាក់ជាថ្មីថានឹងផ្តល់ទឹកប្រាក់ ១,៥ពាន់លានដុល្លារ ដល់កម្ពុជាសម្រាប់អភិវឌ្ឍប្រទេស
សហភាពអឺរ៉ុប បានបញ្ជាក់សារជាថ្មីដោយបេ្តជ្ញាចិត្តផ្តល់ទឹកប្រាក់ប្រមាណ ១,៤៣ប៊ីលានអឺរ៉ូ ស្មើនឹងជាង ១,៥ពាន់លានដុល្លារ ដល់កម្ពុជាក្នុងការអភិវឌ្ឍវិស័យសំខាន់ៗ រយៈពេល៦ឆ្នាំ គិចចាប់ពីឆ្នាំ២០២១-២០២៧។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ ទឹកប្រាក់ដែលនឹងផ្តល់ជូននេះ ត្រូវបានលើកឡើងនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍អឺរ៉ុបរួម ឆ្នាំ២០២១-២០២៧ ខណៈដែលសហភាពអឺរ៉ុបបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេទី៥ នៅកម្ពុជា។ បន្ថែមពីនេះ គណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប នឹងចូលរួមកិច្ចប្រជុំលើកទី១២ ដែលប្រព្រឹត្តទៅនៅទីក្រុងព្រុចសែល ក្នុងឆ្នាំនេះ ដើម្បីដាក់ចេញនូវផែនការសកម្មភាពសំដៅពង្រឹងបន្ថែមទៀតនូវកិច្ចសហការពហុវិស័យ។ គួរបញ្ជាក់ថា រយៈពេល ៤ឆ្នាំកន្លងមកនេះ សហភាពអឺរ៉ុបបានផ្តល់ជំនួយ និងកម្ចីសរុបជាទឹកប្រាក់ ៤៩៩លានអឺរ៉ូ សម្រាប់កាត់បន្ថយផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ ១៩ ព្រមទាំងជួយដល់ការស្តារឡើងវិញនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ គួរកត់សម្គាល់បន្ថែមថា ភាពជាដៃគូរវាងកម្ពុជា-សហភាពអឺរ៉ុបនេះ បានជួយកម្ពុជាជាច្រើនដូចជា ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍនវិស័យកសិកម្ម ការគ្រប់គ្រងការផ្លាស់ទីលំនៅ ធនធានមនុស្ស និងការបោសសម្អាតគ្រប់មីនជាដើម។
អានបន្ថែមឯកឧត្តមបង្ហើប៖ ចុងឆ្នាំនេះ នឹងមានវិនិយោគិនចិន មកបង្កើតរោងចក្រចំនួន២៥ ក្នុងខេត្តកំពង់ស្ពឺ
នៅចុងឆ្នាំ២០២៣ ឬយ៉ាងយូរដើមឆ្នាំ២០២៤ ចិនគ្រោងនឹងវិនិយោគបង្កើតរោងចក្រចំនួន ២៥ទីតាំងក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមការផុសផ្សាយតាមរយៈទំព័រហ្វេកប៊ុកផ្លូវការរបស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ ការឱ្យដឹងនេះ ធ្វើឡើងក្រោយឯកឧត្តម វ៉ី សំណាង បានដឹកនាំប្រតិភូថ្នាក់ខេត្ត អញ្ជើញទស្សនកិច្ចនៅខេត្តក្វាងទុង និងខេត្តក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិនក្នុងគោលបំណងបង្ហាញសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ស្ពឺ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា ដើម្បីកៀរគរអ្នកវិនិយោគមកបោះទុនរកស៊ី បង្កើតរោងចក្របន្ថែមទៀត ដើម្បីបង្កើនឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែសីហានេះ។ ជាមួយនឹងគម្រោងបង្កើតរោងចក្រទាំង ២៥នេះ នឹងមានតម្រូវការកម្មករប្រមាណ ២៣.០០០នាក់ ដើម្បីបម្រើការងារក្នុងរោងចក្រទាំងអស់នោះ។ រម្លឹកថា កន្លងមកខេត្តកំពង់ស្ពឺ តែងតែទទួលបាននូវការចាប់អារម្មណ៍ពីវិនិយោគិនបរទេស ខណៈដែលថ្មីៗនេះ ទើបតែមានអ្នកវិនិយោគចិនមកពីខេត្តហឺណាន ចុះមកសិក្សា ដើម្បីស្វែងរកឱកាសវិនិយោគទៅលើវិស័យឧស្សាហកម្ម កសិឧស្សាហកម្ម និងកសិកម្ម នៅក្នុងខេត្តផងដែរ។(អានបន្ថែម) ម្យ៉ាងទៀត កាលពីខែមេសាកន្លងទៅ នៅអំឡុងពេលចុះទៅទស្សនៈកិច្ចនៅតាមក្រុមហ៊ុននានាជាច្រើននៅក្នុងទីក្រុងហុងកុង ឯកឧត្តមអភិបាល ក៏បានបង្ហើបថា មានក្រុមហ៊ុនមកពីហុងកុងយ៉ាងតិច១០ នឹងមកប្រកបអាជីវកម្មនៅក្នុងខេត្តកំពង់ស្ពឺឆាប់ៗនេះ ហើយអាចបង្កើតការងារបានជាង ១០.០០០កន្លែងផងដែរ។ (អានបន្ថែម)
អានបន្ថែមវិមានឯករាជ្យអមដោយសួនប្រវត្តិសាស្រ្តនៅក្រុងបាត់ដំបង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
វិមានឯករាជ្យ សួនសម្ដេចក្រឡាហោម វិមានឯករាជ្យ សួនធ្នង់៥៣ និងផ្លូវចាក់កៅស៊ូបេទីម នៅបរិវេណវិមានឯករាជ្យ ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា វិមានឯករាជ្យ និងហេដ្ឋារចនាសម្ព័ន្ធនានា បានបើកការដ្ឋានស្ថាបនា និងសាងសង់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ (អានបន្ថែម) វិមានឯករាជ្យ បានសាងសង់លើផ្ទៃដីទំហំ ៦៦២ម៉ែត្រការ៉េ មានខឿនទម្របាតក្រោម មានអង្កត់ផ្ជិត៣៥ម៉ែត្រ កម្ពស់២២,២៣ម៉ែត្រ មានអាងបាញ់ទឹកចំនួន៤ កម្ពស់០,៨ម៉ែត្រ ហើយតួវិមានឯករាជ្យមានខឿន៣ថ្នាក់ ព្រមទាំងមានក្បាច់រចនាខ្មែរដូចជាក្បាច់ពងត្រី ក្បាច់ចង្វាអង្គរ និងក្បាច់ត្របកឈូកជាដើម។ ដោយឡែកសួនច្បារសម្ដេចក្រឡាហោម បានសាងសង់លើទំហំដី ១៣,៨៥០ម៉ែត្រការ៉េ និងចែកជា ៥តំបន់។ ឯកឧត្តម បានបន្តថា តំបន់ទាំងនោះ រួមមានតំបន់នាគបាញ់ទឹក ឬតំបន់រីករាយ, តំបន់សន្តិភាព ស្ងប់ស្ងាត់ […]
អានបន្ថែមចិនចំណាយជិត ៤ពាន់លានដុល្លារ សង់ខ្សែបញ្ជូនតង់ស្យុងកម្រិតខ្ពស់បំផុតដើម្បី ភ្ជាប់តំបន់ធំៗពីរ
ដើម្បីសម្រេចមហិច្ឆតាកសាងប្រភពថាមពលស្អាតដ៏ធំជាងគេក្នុងលោករបស់ខ្លួន រដ្ឋបាលចិនទើបនឹងបានសាងសង់ខ្សែបញ្ជូនចរន្តអគ្គិសនីតង់ស្យុងកម្រិតខ្ពស់បំផុត (Ultra High Voltage DC) ដែលលាតសន្ធឹងលើផ្ទៃដីយ៉ាងវែងចម្ងាយ ១.៦៣៤ គីឡូម៉ែត្រ និងចំណាយថវិកាវិនិយោគយ៉ាងច្រើនប្រមាណជា ៣,៩៥ ពាន់លានដុល្លារ (២៨,១ ពាន់លានយ័ន) ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏ធំនេះ ជានិមិត្តរូបនៃការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសចិនចំពោះដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព នេះបើយោងតាមសាជីវកម្មបណ្តាញអគ្គិសនីជាតិនៃប្រទេសចិន ឱ្យដឹងតាមរយៈការិយាល័យសារៈព័ត៌មានក្រុមប្រឹក្សាជាតិចិន scio.gov.cn កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៣។ ខ្សែបណ្តាញបញ្ជូនអគ្គិសនីកម្រិតខ្ពស់បំផុត (Ultra High)នេះ លាតសន្ធឹងចាប់តាំងពី តំបន់ស្វយ័ត Ningxia Hui នៅភាគពាយ័ព្យប្រទេស អូសបន្លាយរហូតដល់តំបន់កណ្តាល នៃខេត្តហ៊ូណានភាគកណ្តាលដែលជាបេះដូងនៃមហាយក្សចិន។ បើនិយាយពីសមត្ថភាពបញ្ជូនថាមពល ខ្សែបណ្តាញបញ្ជូនថាមពកម្រិតខ្ពស់បំផុតនេះ អាចផ្ទុកនឹងផ្ទេរថាមពលចម្ងាយរាប់ពាន់គីឡូម៉ែត្រជាមួយនឹងទំហំវ៉ុលរហូតដល់ទៅ ± 800 kV និងមានសមត្ថភាពបញ្ជូនអគ្គិសនីដល់ទៅ ៨លានគីឡូវ៉ាត់។ ទំហំបញ្ជូនថាមពលអគ្គិសនីវិសាមញ្ញបែបនេះ បង្ហាញឱ្យឃើញថាខ្សែបញ្ជូនកម្រិតខ្ពស់នេះ ( UHV DC) គឺជាការធ្វើបដិវត្តការផ្តល់ថាមពលឆ្លងតំបន់ដ៏ធំបំផុតមួយមិនធ្លាប់មានពីមុនមក។ ដើម្បីយល់ឱ្យកាន់តែច្បាស់អំពីទំហំពិតនៃគំនិតផ្តួចផ្តើមនេះ ទាល់តែយើងពិចារណាពីផលប៉ះពាល់ប្រចាំឆ្នាំដែលគេបានព្យាករ ក្រោយពេលគម្រោងនេះដំណើរការ។ នៅពេលសាងសង់រួចរាល់ បណ្តាញបញ្ជូនយក្សនេះ ត្រូវបានគេរំពឹងថានឹងផ្គត់ផ្គង់ថាមពលអគ្គិសនីដ៏គួរឱ្យចាប់អារម្មណ៍ចំនួន ៣៦ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំដល់ខេត្តយូណាន់ […]
អានបន្ថែមគម្រោងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ បញ្ចប់ជាស្ថាពរហើយ
គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ។ នេះបើតាមដំណើរចុះត្រួតពិនិត្យរបស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នេះមានសមត្ថភាពធ្វើប្រព្រឹត្តកម្មទឹកកខ្វក់បានសរុប ២០.០០០ ម៉ែត្រគូប/ថ្ងៃ ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ MABR (Membrane aerated biofilm reactor) ដែលដំណើរការប្រកបដោយប្រសិទ្ធភាពខ្ពស់ គ្មានសម្លេងរំខាន គ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ ចំណេញពេលវេលា សន្សំសំចៃថាមពល។ បន្ថែមពីនេះ ស្ថានីយដ៏ធំនេះ មានសមត្ថភាពក្នុងការដកយកសមាសធាតុពល COD BOD TN TP បានលឿនដោយប្រើប្រាស់រយៈពេលត្រឹមតែ ២០ម៉ោង បើធៀបនឹងបច្ចេកវិទ្យាមុនៗដែលត្រូវការរយៈពេលរហូតដល់ទៅ ២០ថ្ងៃ។ គួរបញ្ជាក់ថា គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នេះ គ្រោងចំណាយថវិកា ២០លានដុល្លារ ខណៈដែល ខេត្តព្រះសីហនុ មានស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៣ ដែលមានផ្ទៃដី ៣៦៤ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៤ ដែលមានផ្ទៃដី […]
អានបន្ថែម