គម្រោងអភិវឌ្ឍន៍
ចិនចំណាយជិត ៤ពាន់លានដុល្លារ សង់ខ្សែបញ្ជូនតង់ស្យុងកម្រិតខ្ពស់បំផុតដើម្បី ភ្ជាប់តំបន់ធំៗពីរ
ដើម្បីសម្រេចមហិច្ឆតាកសាងប្រភពថាមពលស្អាតដ៏ធំជាងគេក្នុងលោករបស់ខ្លួន រដ្ឋបាលចិនទើបនឹងបានសាងសង់ខ្សែបញ្ជូនចរន្តអគ្គិសនីតង់ស្យុងកម្រិតខ្ពស់បំផុត (Ultra High Voltage DC) ដែលលាតសន្ធឹងលើផ្ទៃដីយ៉ាងវែងចម្ងាយ ១.៦៣៤ គីឡូម៉ែត្រ និងចំណាយថវិកាវិនិយោគយ៉ាងច្រើនប្រមាណជា ៣,៩៥ ពាន់លានដុល្លារ (២៨,១ ពាន់លានយ័ន) ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏ធំនេះ ជានិមិត្តរូបនៃការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសចិនចំពោះដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព នេះបើយោងតាមសាជីវកម្មបណ្តាញអគ្គិសនីជាតិនៃប្រទេសចិន ឱ្យដឹងតាមរយៈការិយាល័យសារៈព័ត៌មានក្រុមប្រឹក្សាជាតិចិន scio.gov.cn កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៣។ ខ្សែបណ្តាញបញ្ជូនអគ្គិសនីកម្រិតខ្ពស់បំផុត (Ultra High)នេះ លាតសន្ធឹងចាប់តាំងពី តំបន់ស្វយ័ត Ningxia Hui នៅភាគពាយ័ព្យប្រទេស អូសបន្លាយរហូតដល់តំបន់កណ្តាល នៃខេត្តហ៊ូណានភាគកណ្តាលដែលជាបេះដូងនៃមហាយក្សចិន។ បើនិយាយពីសមត្ថភាពបញ្ជូនថាមពល ខ្សែបណ្តាញបញ្ជូនថាមពកម្រិតខ្ពស់បំផុតនេះ អាចផ្ទុកនឹងផ្ទេរថាមពលចម្ងាយរាប់ពាន់គីឡូម៉ែត្រជាមួយនឹងទំហំវ៉ុលរហូតដល់ទៅ ± 800 kV និងមានសមត្ថភាពបញ្ជូនអគ្គិសនីដល់ទៅ ៨លានគីឡូវ៉ាត់។ ទំហំបញ្ជូនថាមពលអគ្គិសនីវិសាមញ្ញបែបនេះ បង្ហាញឱ្យឃើញថាខ្សែបញ្ជូនកម្រិតខ្ពស់នេះ ( UHV DC) គឺជាការធ្វើបដិវត្តការផ្តល់ថាមពលឆ្លងតំបន់ដ៏ធំបំផុតមួយមិនធ្លាប់មានពីមុនមក។ ដើម្បីយល់ឱ្យកាន់តែច្បាស់អំពីទំហំពិតនៃគំនិតផ្តួចផ្តើមនេះ ទាល់តែយើងពិចារណាពីផលប៉ះពាល់ប្រចាំឆ្នាំដែលគេបានព្យាករ ក្រោយពេលគម្រោងនេះដំណើរការ។ នៅពេលសាងសង់រួចរាល់ បណ្តាញបញ្ជូនយក្សនេះ ត្រូវបានគេរំពឹងថានឹងផ្គត់ផ្គង់ថាមពលអគ្គិសនីដ៏គួរឱ្យចាប់អារម្មណ៍ចំនួន ៣៦ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំដល់ខេត្តយូណាន់ […]
អានបន្ថែមគម្រោងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ បញ្ចប់ជាស្ថាពរហើយ
គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ។ នេះបើតាមដំណើរចុះត្រួតពិនិត្យរបស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នេះមានសមត្ថភាពធ្វើប្រព្រឹត្តកម្មទឹកកខ្វក់បានសរុប ២០.០០០ ម៉ែត្រគូប/ថ្ងៃ ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ MABR (Membrane aerated biofilm reactor) ដែលដំណើរការប្រកបដោយប្រសិទ្ធភាពខ្ពស់ គ្មានសម្លេងរំខាន គ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ ចំណេញពេលវេលា សន្សំសំចៃថាមពល។ បន្ថែមពីនេះ ស្ថានីយដ៏ធំនេះ មានសមត្ថភាពក្នុងការដកយកសមាសធាតុពល COD BOD TN TP បានលឿនដោយប្រើប្រាស់រយៈពេលត្រឹមតែ ២០ម៉ោង បើធៀបនឹងបច្ចេកវិទ្យាមុនៗដែលត្រូវការរយៈពេលរហូតដល់ទៅ ២០ថ្ងៃ។ គួរបញ្ជាក់ថា គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នេះ គ្រោងចំណាយថវិកា ២០លានដុល្លារ ខណៈដែល ខេត្តព្រះសីហនុ មានស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៣ ដែលមានផ្ទៃដី ៣៦៤ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៤ ដែលមានផ្ទៃដី […]
អានបន្ថែមស្ពានភ្ជាប់កោះពេជ្រ-កោះនរា នឹងបញ្ចប់ការសាងសង់នៅចុងខែតុលា ខណៈគ្រោងបើកដំណើរការដើមខែវិច្ឆិកា
ស្ពានបេតុងខ្សែកាប ដែលតភ្ជាប់រវាងកោះពេជ្រ និងគម្រោងអភិវឌ្ឍន៍កោះនរា សាងសង់ដោយក្រុមហ៊ុន OCIC នឹងធ្វើការតភ្ជាប់តួស្ពានទាំងស្រុងជាផ្លូវការ នៅចុងខែសីហានេះ និងបញ្ចប់ការងារសាងសង់១០០ភាគរយ នៅចុងខែតុលា មុនដាក់ដំណើរការនៅដើមខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់ លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានថ្លែងប្រាប់សារព័ត៌មានសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១០ ខែសីហា ថា បច្ចុប្បន្ន ដំណើរការសាងសង់ ស្ថិតក្នុងដំណាក់កាលចុងក្រោយដោយគ្រោងសាងសង់តភ្ជាប់តួស្ពានទាំងសាងខាងនៅចុងខែសីហានេះ។ លោកបន្តថា៖ “យើងអាចបញ្ចប់ការសាងសង់នៅចុងខែតុលា និងមានការធ្វើតេស្តចរាចរណ៍ដើម្បីអនុវត្តឱ្យប្រើប្រាស់ មុននឹងដាក់ឱ្យដំណើរការនៅដើមខែវិច្ឆិកា”។ សូមបញ្ជាក់ថា ស្ពានកោះពេជ្រ-កោះនរា មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគតម្លៃ ៣៨លានដុល្លារអាមេរិក និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ (អានបន្ថែម)
អានបន្ថែមជប៉ុនគ្រោងវិនិយោគសង់ភូមិបុរាណបែបជប៉ុន សម្រាប់មនុស្សចាស់សំរាកលំហែនៅកំពង់ស្ពឺ
អ្នកវិនិយោគជប៉ុន គ្រោងនឹងសាងសង់ភូមិបុរាណបែបជប៉ុន សម្រាប់មនុស្សចាស់ពីប្រទេសជប៉ុនមកសម្រាកលំហែ និងព្យាបាល នៅក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមការឱ្យដឹងពី ឯឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត បានលើកឡើងថា អ្នកវិនិយោគិនជប៉ុន បាននាំគ្នាមកស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យអចលនទ្រព្យ កសិកម្ម និងសិប្បកម្មកែច្នៃ ដោយអ្នកវិនិយោគទាំងនេះ បានចុះមកសិក្សានៅតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ អស់រយៈពេល ០៣ឆ្នាំរួចមកហើយ។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា អ្នកវិនិយោគជប៉ុន បានចុះពិនិត្យតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យដោយផ្ទាល់ ព្រោះចង់សង់ជាភូមិបុរាណជប៉ុន ដោយមានរៀបចំជាសួនទឹក និងសួនលំហែរបស់ជប៉ុននៅជាប់ជើងភ្នំនេះផងដែរ។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា គម្រោងសាងសង់នេះ មានគោលដៅសំរាប់មនុស្សចាស់ដែលចូលនិវត្តន៍មកសម្រាក ដោយនៅរដូវធ្លាក់ទឹកកកនៅប្រទេសជប៉ុន មនុស្សចាស់គឺពិបាករស់នៅណាស់។ គម្រោងនេះ នឹងផ្តល់សេវាថែទាំមនុស្សចាស់ដែលស្នាក់នៅទីនោះ ពិសេសក៏មានសេវាថែទាំសុខភាព និងការហូបចុកផងដែរ។ ជាមួយគ្នានេះដែរ គម្រោងនេះនឹងរៀបចំបង្កើតឱ្យមានទីលានវាយកូនហ្គោល ០១កន្លែង […]
អានបន្ថែមរដ្ឋគ្រោងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅវិទ្យាល័យចំនួន ៥៥៨ ទូទាំងប្រទេស
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គ្រោងសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅវិទ្យាល័យចំនួន ៥៥៨ ទូទាំងប្រទេស ដើម្បីជំរុញការអភិវឌ្ឍវិស័យឌីជីថល។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងពិធីសម្ពោធ កម្មវិធីវិញ្ញាបនបត្រវិទ្យាសាស្ត្រទិន្នន័យរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្មវិធីវិញ្ញាបនបត្រវិទ្យាសាស្ត្រទិន្នន័យ គឺជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងភាពជាដៃគូដ៏ល្អរវាងកម្ពុជា កូរ៉េ និងអង្គការយូណេស្កូ ជាពិសេសទៅលើការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា ថ្មីៗនេះ ក្រសួងបានចាប់ផ្តើមការប្រកួតថ្នាក់ជាតិមួយដែលមានឈ្មោះថា “កម្មវិធីបញ្ញវន្តឌីជីថល Digital Talents” ដើម្បីលើកកម្ពស់ចំណាប់អារម្មណ៍លើជំនាញឌីជីថល ជាពិសេសក្នុងចំណោមសិស្សវិទ្យាល័យនៅទូទាំងប្រទេស។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ដើម្បីរួមចំណែកបន្ថែមទៀតដល់ការកសាងធនធានមនុស្សឌីជីថលរបស់ប្រទេស ក្រសួងគ្រោងសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅវិទ្យាល័យចំនួន ៥៥៨ ទូទាំងប្រទេស ដើម្បីជំរុញការអភិវឌ្ឍជំនាញ និងការបង្កើនសមត្ថភាពផ្នែកឌីជីថលដល់អ្នកពាក់ព័ន្ធ ជាអាទិ៍ សិស្សានុសិស្ស មន្ត្រីមូលដ្ឋាន ពលករជំនាញ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលដល់ប្រជាជនតាមសហគមន៍មូលដ្ឋាន។
អានបន្ថែមផ្លូវក្រវាត់ក្រុងទី៣ តម្លៃ៤៦៤លានដុល្លារ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ
ផ្លូវក្រវាត់ក្រុងទី៣ តម្លៃ ៤៦៤លានដុល្លារ ដែលតភ្ជាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែសីហា ២០២៣ នេះ។ នាឱកាសនេះដែរ សម្តេតហ៊ុន សែន បានបញ្ជាក់ថា ផ្លូវមួយខែ្សដែលមានប្រវែងត្រឹម ៥២.៩៨គីឡូម៉ែត្រនេះ ត្រូវបានចំណាយខ្ពស់បំផុត គឺរហូតដល់ទៅ ៤៦៤លានដុល្លារ ដែលក្នុងនោះ ទឹកប្រាក់ ២៥៩លានដុល្លារ ស្ថិតក្រោមហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន និង ជាង២០០លានដុល្លារ ទៀត ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គួរបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី៣នេះ មានប្រវែងសរុបប្រមាណជា ៥២.៩៨៣គីឡូម៉ែត្រ និងផ្លូវខ្នែង ៥,៣៦គីឡូម៉ែត្រ ដែលបានឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត ៣៨គីឡូម៉ែត្រ និងភូមិសាស្រ្តរាជធានីភ្នំពេញប្រមាណ ១៥គីឡូម៉ែត្រ។ ផ្លូវនេះដែរ ក៏មានទទឹងរហូតដល់ទៅ ២៧ម៉ែត្រសម្រាប់ទីប្រជុំជន និងទទឹង ២៥ម៉ែត្រ សម្រាប់ទីតាំងផុតពីទីប្រជុំជន។ មួយវិញទៀត ផ្លូវនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយ […]
អានបន្ថែមចិន និងកូរ៉េ កំពុងសិក្សាបង្កើតរោងចក្របច្ចេកវិទ្យាទំនើបៗ និងផលិតបន្ទះឈីប នៅកម្ពុជា
ក្រុមហ៊ុនលំដាប់អន្តរជាតិធំៗ មកពីប្រទេសចិន និងកូរ៉េខាងត្បូង កំពុងសិក្សាលទ្ធភាព បង្កើតរោងចក្រលើផ្នែកបច្ចេកវិទ្យា ដូចជាផលិតបន្ទះឈីប នៅកម្ពុជា ខណៈរាជរដ្ឋាភិបាល ជំរុញការបណ្តុះបណ្តាលធនធានមនុស្សជំនាញសម្រាប់បម្រើក្នុងខ្សែច្រវ៉ាក់រោងចក្រសហគ្រាសប្រើប្រាស់បច្ចេកវិទ្យា។ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា បន្ទាប់ពីការឆ្នោតក្នុងនីតិកាលទី៧ រួច កម្ពុជានឹងទទួលបានបណ្តាវិនិយោគិនថ្មីៗមកបណ្តាក់ទុនបន្ថែមទៀត ជាពិសេសលើវិស័យកម្មន្តសាលមិនមែនកាត់ដេរ ដូចជា វិស័យបច្ចេកវិទ្យាទំនើប និងការបង្កើតរោងចក្រផលិតបន្ទះឈីប។ ឯកឧត្តមបណ្ឌិត ថ្លែងថា៖ “កន្លងងមកនេះ កម្ពុជាទទួលមានរោងចក្រខ្លះៗហើយដូចជា ក្រុមហ៊ុន Minibea ជាដើម បច្ចុប្បន្នបានកំពុងដំណើរការផលិតនូវបន្ទះ និងផលិតឧបករណ៍បច្ចេកវិទ្យាមួយចំនួនដែលបម្រើឱ្យបណ្តាក្រុមហ៊ុនធំៗ។ បន្ថែមពីលើនេះ យើងនឹងមានក្រុមហ៊ុនយក្សធំៗមកពីកូរ៉េ និងចិន កំពុងសិក្សាលទ្ធភាពនៃការវិនិយោគក្នុងការផលិតបន្ទះឈីបនៅកម្ពុជា” ។ ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា កម្ពុជា ស្វាគមន៍រាល់វិនិយោគទាំងអស់ ដែលមកបណ្តាក់ទុននៅកម្ពុជា ក្នុងគោលដៅអាចជំរុញនូវចក្ខុវិស័យ កម្ពុជាប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០។
អានបន្ថែមវៀតណាម បើកដំណើរការរោងចក្រច្នៃជ័រកៅស៊ូដ៏ធំ១នៅកំពង់ធំ ដែលអាចផលិតបាន២តោនក្នុង១ម៉ោង
រោងចក្រកែច្នៃជ័រកៅស៊ូ ជីប៉ា កំពង់ធំ របស់ប្រទេសវៀតណាម ដែលមានសមត្ថភាពផលិតកែច្នៃជ័រកៅស៊ូ ២តោនក្នុង១ម៉ោង បានដាក់ឱ្យដំណើរការជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធដាក់ឱ្យដំណើរការ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។ រោងចក្រនេះ ជារបស់ក្រុមហ៊ុន ស៊ី អ ស៊ី ខេ អភិវឌ្ឍន៍កៅស៊ូ ស្ថិតឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ថ្លែងក្នុងពិធីសម្ពោធ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា រហូតមកដល់ពេលនេះរោងចក្រកែច្នៃជ័រកៅស៊ូ ជីប៉ា កំពង់ធំ បានបញ្ចប់ការសាងសង់ជាស្ថាពរតាមការកំណត់ ដែលបានគ្រោងទុក និងបានដាក់បញ្ចូលខ្សែបញ្ជូនសង្វាក់ផលិតកម្មដែលមានសមត្ថភាពផលិត ២តោនក្នុង១ម៉ោង ឱ្យដំណើរការ។ ឯកឧត្ដមបានបន្ថែមថា នេះជារោងចក្រកែច្នៃកៅស៊ូប្រកបដោយបច្ចេកវិទ្យាទំនើប ដែលជាការកត់សម្គាល់នូវដំណើរការ នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់បុគ្គលិកក្រុមហ៊ុន អ្នកម៉ៅការសំណង់ អ្នកផ្គត់ផ្គង់ឧបករណ៍សម្ភារ និងក្រុមហ៊ុនជាដៃគូមួយចំនួនទៀតបានចូលរួមចំណែកក្នុងការបញ្ចប់ការសាងសង់រោងចក្រជាស្ថាពរ។ ឯកឧត្តម ងួន រតនៈ បានបញ្ជាក់ទៀតថា ដើម្បីបំពេញតម្រូវការចាំបាច់សម្រាប់ការកែច្នៃផលិតផលកៅស៊ូ និងលើកកម្ពស់តម្លៃទំនិញបង្កើនការប្រកួតប្រជែង និងនាំមកនូវប្រសិទ្ធភាពក្នុងផលិតកម្ម និងអាជីវកម្ម សម្ព័ន្ធឧស្សាហកម្មកៅស៊ូ វៀតណាមបានយល់ព្រមអនុញ្ញាតឱ្យវិនិយោគលើគម្រោងសាងសង់រោងចក្រកែច្នៃជ័រកៅស៊ូ ជីប៉ា កំពង់ធំ […]
អានបន្ថែមវៀតណាមបោះទុន ២ពាន់លានដុល្លារ សង់រោងចក្រផលិតរថយន្តអគ្គិសនីនៅអាមេរិក
ក្រុមហ៊ុន Vinfast ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម ស្ថិតក្រោមក្រុមហ៊ុន Vingroup បានរៀបចំពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅរដ្ឋ North Carolina សហរដ្ឋអាមេរិកកាលពីថ្ងៃទី២៨ កក្កដា ២០២៣។ គួរបញ្ជាក់ថា គម្រោងនេះមានទុនវិនិយោគសរុបចំនួន ២ពាន់លានដុល្លារ ក្នុងដំណាក់កាលទី១ ដែលនឹងត្រូវសាងសង់ឡើងលើផ្ទៃដីចំនួន ៧៣៣ហិកតា។ ព្រឹត្តិការណ៍នេះ ត្រូវបានគេកត់សម្គាល់ថា វាជាជំហានដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្រ្តរបស់ Vingroup សម្រាប់ការពង្រីកទីផ្សារ និងការអភិវឌ្ឍន៍ម៉ាកយីហោរបស់ខ្លួននៅសហរដ្ឋអាមេរិក។ រោងចក្រផលិតរថយន្តរបស់ Vinfast គឺជារោងចក្រផលិតរថយន្តអគ្គិសនីដំបូងគេនៅរដ្ឋ North Carolina ហើយវាក៏ជាគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ធំបំផុតនៅក្នុងរដ្ឋនេះផងដែរ។ មួយវិញទៀត គម្រោងនេះត្រូវបានគេរំពឹងថា នឹងអាចបង្កើតបណ្តាញអ្នកផ្គត់ផ្គង់ និងការងាររាប់ពាន់សម្រាប់ប្រជាជនក្នុងតំបន់ ដែលស្របតាមទិសដៅរបស់រដ្ឋក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង និងបរិស្ថាន។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Nguyen Quoc Dzung បានចាត់ទុកថា ព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ មានសារសំខាន់ណាស់ ខណៈដែលវាស្របពេលនឹងខួប ១០ ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហរដ្ឋអាមេរិក។ «វាជាសក្ខីភាពមួយចំពោះការរីកចម្រើននៃភាពជាដៃគូក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ»។ ក្នុងដំណាក់កាលដំបូង រោងចក្រនឹងផលិតរថយន្តអគ្គិសនីម៉ូដែល VF7, VF8, និង VF9 ដោយប្រើសមាសធាតុដែលបានទិញពីអ្នកផ្គត់ផ្គង់នៅសហរដ្ឋអាមេរិក […]
អានបន្ថែមមកដឹងពីលក្ខណៈស្ថាបត្យកម្មវិសេសឯកនៃអគារឈើធំបំផុតនៅអាស៊ីក្នុងប្រទេសសិង្ហបុរី
សាកលវិទ្យាល័យ Nanyang Technological University (NTU) នៃប្រទេសសិង្ហបុរី ទើបតែបានបើកដំណើរការជាផ្លូវការនូវអគារឈើធំជាងគេទីពីរនៅលើពិភពលោក ជាមួយនឹងផ្ទៃដីនៃសាងសង់ទំហំ ៤៣៥០០ ម៉ែត្រការ៉េ និងជាអគារឈើធំជាងគេនៅអាស៊ីបើគិតពីបរិមាណឈើដែលបានប្រើប្រាស់។ NTU បានដាក់ឈ្មោះអគារនេះថា “The Gaia Timber” តាមឈ្មោះអាទិទេពក្រិកដែលប្រែថា”ឈើនៃផែនដី”ក្នុងន័យឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់អគារលើនិរន្តរភាព និងបរិស្ថានមេត្រី ក៏ដូចជាការប្រើប្រាស់វត្ថុធាតុដើមធម្មជាតិដូចជាឈើជាដើម។ អគារដ៏ស៊ីវិល័យនេះ ចំណាយថវិកាសាងសង់អស់ ១២៥លានដុល្លារសិង្ហបុរី (៩៣លានដុល្លារអាមេរិក) និងត្រូវបានរចនាឡើងដោយវិស្វករឈ្នះរង្វាន់ស្ថាបត្យកម្ម Pritzker របស់ជប៉ុនឈ្មោះ Toyo Ito។ រចនាសម្ព័ន្ធអគារនៃផែនដី ឬGaiaនេះ ត្រូវបានបង្កើតឡើងជាពីរប្លុកកោង ដែលមានសាលប្រជុំទំហំ ១៩០កៅអី និងរោងមហោស្រពចំនួន ១២ រួមជាមួយនឹងបន្ទប់សិក្ខាសាលា បន្ទប់ពិសោធន៍ ការិយាល័យ បន្ទប់ប្រជុំ និងសាលសន្និសីទ។ អគារនេះត្រូវបានសាងសង់ស្ទើរតែទាំងស្រុងពីធាតុឈើដែលបានរៀបចំរួចជាស្រេច លើកលែងតែបង្គន់ កម្រាលឥដ្ឋ និងជណ្តើរខាងក្រៅ ដែលធ្វើពីបេតុង។ ខាងក្រោមនេះ គឺជាលក្ខណៈពិសេសមួយចំនួនដែលយើងអាចដកស្រង់ជាមេរៀនបានពីអគារនេះ៖ រំលេចទៅដោយស៊ុមឈើគ្រប់កន្លែង៖ ស៊ុមឈើទាំងក្រៅទាំងក្នុងបរិវេណអគារគឺគ្មានការបិទភ្ជាប់ ឬលាបពណ៌ ដែលលាតត្រដាងឱ្យឃើញសម្រង់ និងលក្ខណៈវត្ថុធាតុដើមធម្មជាតិ និងផ្តល់ឱ្យអ្នកទស្សនានូវអារម្មណ៍នៃការដើររកាត់តាមដើមឈើនៅពេលចូលទៅដល់បរិវេណអគារ។ ការរចនាប្រកបដោយនិរន្តរភាព៖ អគារនេះត្រូវបានរចនាឡើងដើម្បីឱ្យមានបរិស្ថានល្អ […]
អានបន្ថែម