កូរ៉េគ្រោងបង្កើតមន្ទីរពេទ្យចល័ត ព្យាបាលដោយឥតគិតថ្លៃ នៅខេត្តកំពង់ស្ពឺ ឆាប់ៗនេះ

សាកលវិទ្យាល័យកូរ៉េ University College of Meicine មានបំណងបង្កើតមន្ទីរពេទ្យចល័តមួយ ដើម្បីពិនិត្យ ព្យាបាលជំងឺ ដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ដោយមិនយកកម្រៃ។ នេះបើតាមការចុះផ្សាយរបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ តាមទំព័រហ្វេកប៊ុកផ្លូវការរបស់លោក កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។ លោកអភិបាលបានបញ្ជាក់ថា គម្រោងនេះ គ្រោងចំណាយថវិកាប្រមាណជាង ៣៧លានដុល្លារ។ រម្លឹកថា កន្លងមកខេត្តកំពង់ស្ពឺ តែងតែទទួលបាននូវការចាប់អារម្មណ៍ពីវិនិយោគិនបរទេស ខណៈដែលថ្មីៗនេះ ទើបតែមានអ្នកវិនិយោគចិនមកពីខេត្តហឺណាន ចុះមកសិក្សា ដើម្បីស្វែងរកឱកាសវិនិយោគទៅលើវិស័យឧស្សាហកម្ម កសិឧស្សាហកម្ម និងកសិកម្ម នៅក្នុងខេត្តផងដែរ។(អានបន្ថែម) ម្យ៉ាងទៀត កាលពីខែមេសាកន្លងទៅ នៅអំឡុងពេលចុះទៅទស្សនៈកិច្ចនៅតាមក្រុមហ៊ុននានាជាច្រើននៅក្នុងទីក្រុងហុងកុង ឯកឧត្តមអភិបាល ក៏បានបង្ហើបថា មានក្រុមហ៊ុនមកពីហុងកុងយ៉ាងតិច១០ នឹងមកប្រកបអាជីវកម្មនៅក្នុងខេត្តកំពង់ស្ពឺឆាប់ៗនេះ ហើយអាចបង្កើតការងារបានជាង ១០.០០០កន្លែងផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

ជប៉ុនគ្រោងវិនិយោគសង់ផ្ទះបន្តោងដើមឈើដ៏ប្រណិតលំដាប់សណ្ឋាគារផ្កាយ៥ នៅលើភ្នំគូលែន

ក្រុមហ៊ុន TreeFul របស់ប្រទេសជប៉ុន គ្រោងបោះទុនវិនិយោគសាងសង់ផ្ទះបន្តោងដើមឈើប្រណិតៗ លំដាប់សណ្ឋាគារផ្កាយ៥ ឬសណ្ឋាគារពិភពលោកនៅលើភ្នំគូលែន ដើម្បីបំបែកកំណត់ត្រាថ្មី។ នេះបើតាមការចុះផ្សាយរបស់មន្ទីរពត៌មានខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។ គម្រោងនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបានបំបែកឯតទគ្កកម្មផ្ទះបន្តោង (Tree house) ដ៏ប្រណិតកម្រឹតសណ្ឋាគារផ្កាយ៥ ពិភពលោក (Guinness World Records) នៅកោះអូគីណាវ៉ា កាលពីដើមសីហា ឆ្នាំ២០២២ថ្មីៗនេះ ។ លោក Nabesshima Katsuhito តំណាងក្រុមហ៊ុន TreeFul បានឲ្យដឹងថា កាលពីដើមឆ្នាំ២០២៣នេះ លោក Satoru Kikugawa ជាវិស្វករដ៏ល្បីម្នាក់លំដាប់ពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន TreeFul ដែលជាក្រុមហ៊ុនសាងសង់ផ្ទះបន្តោងដើមឈើដ៏ប្រណិតៗនៅលើកោះអូគីណា បានមកប្រទេសកម្ពុជា ដោយលោកបានចុះទៅផ្ទាល់នៅតាមទីតាំងមួយចំនួននៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា បន្ទាប់ពីឃើញនូវសក្តានុពលរបស់ភ្នំគូលែនដោយផ្ទាល់ភ្នែក លោក Satoru Kikugawa មានចំណាប់អារម្មណ៍ក្នុងសាងសង់ផ្ទះបន្តោងដ៏ប្រណិតនៅលើភ្នំប្រវត្តិសាស្ត្រ ព្រមទាំងបានបញ្ជូនអ្នកជំនាញទាំងផ្នែកកសិកម្ម ផ្នែកបរិស្ថាន និងផ្នែកបច្ចេកទេស មកពិនិត្យវាយតម្លៃអំពីសក្តានុពល និងផលប៉ះពាល់នៅតំបន់នេះ និងឈានដល់ការកសាងផែនការមេ ដាក់ជូនក្រសួងពាក់ព័ន្ធ ដើម្បីសុំការអនុញ្ញាតសម្រាប់ការវិនិយោគមួយនេះ ខណៈតំបន់ភ្នំគូលែននេះ […]

អាន​បន្ថែម

អគារទីស្តីការថ្មី​កម្ពស់១៨ជាន់ របស់ក្រសួងឧស្សាហកម្ម បានបញ្ចប់ការសាងសង់១០០%ហើយ

អគារទីស្តីការថ្មីនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពស់ ១៨ជាន់ តាមបណ្តោយមហាវិថីព្រះនរោត្តម​ បានបញ្ចប់ការសាងសង់ហើយ។ នេះបើតាមពិធីប្រគល់ទទួលកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ក្រោម​អធិបតី​ភាព​ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​។ បើតាមលោក​ ឃុន​ សេងផេង​ តំណាងក្រុមហ៊ុន​សាងសង់​ គឺក្រុមហ៊ុន​ ឃុន​ សៀ​ អ៊ីមផត​ អ៊ិចផត​ បានបញ្ជាក់ថា​ អគារទីស្តីការថ្មីក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​នេះ មានកម្ពស់ ​១៨ជាន់ ​ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ និងបញ្ចប់ការសាងសង់នៅថ្ងៃទី​២២​ ខែកក្កដា​ ឆ្នាំ២០២៣​កន្លងទៅ​នេះ។ លោក​ ឃុន​ សេងផេង​ បានបញ្ជាក់បន្ថែមថា អគារទីស្តីការថ្មីនេះត្រូវបានសាងសង់ឡើងប្រើរយៈពេលអស់ជាង៣ឆ្នាំ ​ ក្រុមហ៊ុន​របស់លោក​ និងក្រុមហ៊ុន​ដៃគូគឺក្រុមហ៊ុន​ ម៉ាទីន​ ឌីហ្សាញ​ &សឹកសេស​ ប៊ីល​ ទទួលបានការគាំទ្រជានិច្ចទាំងផ្នែកពិគ្រោះយោបល់​និងបច្ចេកទេសពីគណៈ​ក​ម្មការសាងសង់របស់ក្រសួង​ ក្នុងកិច្ចសហការ​និងយោគយល់គ្នាយ៉ាងល្អប្រសើរ។ […]

អាន​បន្ថែម

ចិនបើកការដ្ឋានសង់រោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុត តម្លៃ ៣.៥ពាន់លានដុល្លារ នៅប៉ាគីស្ថាន

ចិនបានបើកការដ្ឋានសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុត តម្លៃប្រមាណ ៣.៥ពាន់លានដុល្លារ នៅប្រទេសប៉ាគីស្ថាន ដើម្បីអាចផលិតថាមពលអគ្គិសនីបាន ១២០០មេហ្គាវ៉ាត់ជារៀងរាល់ថ្ងៃដល់បណ្តាញជាតិ នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន VOA កាលពីថ្ងៃទី១៤ កក្កដា ២០២៣នេះ ។ ពិធីបើកការដ្ឋាននេះត្រូវបានអញ្ជើញចូលរួមដោយនាយករដ្ឋមន្ត្រី Shehbaz Sharif និងមន្ត្រីជាន់ខ្ពស់របស់ចិន នៅកណ្តាលទីក្រុង Chashma ដែលត្រូវបានគេស្គាល់ថាជាកន្លែងកំណើតនៃកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរចិន-ប៉ាគីស្ថាន។ ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ទីក្រុងប៉េកាំងបានដំឡើងអង្គភាពផលិតថាមពលនុយក្លេអ៊ែរចំនួន ៤ នៅក្នុងទីក្រុង Chashma ដោយប្រមូលផ្តុំថាមពលបានប្រហែល ១៣០០មេហ្គាវ៉ាត់ ដោយ ចិនបានផ្តល់សារធាតុអ៊ុយរ៉ាញ៉ូមដែលអាចចម្រាញ់ចេញជាប្រេងឥន្ធនៈ។ លោកនាយករដ្ឋមន្ត្រី Sharif បាននិយាយថា “កិច្ចសហប្រតិបត្តិការទៅវិញទៅមកនេះ ធើ្វឡើងដើម្បីលើកកម្ពស់ថាមពលស្អាត ប្រសិទ្ធភាព និងមានតម្លៃថោក ដែលនេះ គឺជាចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងជាគំរូសម្រាប់ប្រទេសដទៃទៀតយក តម្រាប់តាម” ។ លោក Raja Ali Raza ប្រធានគណៈកម្មការថាមពលអាតូមិកប៉ាគីស្ថានបាននិយាយថា គម្រោងរោងចក្រនុយក្លេអ៊ែរនេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០៣០។ លោក Raza បន្តថា “C-5 នឹងក្លាយជាគម្រោងថាមពលនុយក្លេអ៊ែរជំនាន់ទី III […]

អាន​បន្ថែម

ទីក្រុងហូជីមិញ និងហាណូយ ក្លាយជាគោលដៅវិនិយោគកំពូលក្នុងឆ្នាំ ២០២៣ ការស្ទង់មតិអាស៊ីប៉ាស៊ីហ្វិក

ការស្ទាបស្ទង់មតិលើចំណង់វិនិយោគិនប្រចាំអាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ ២០២៣ ដែលទើបចេញថ្មីៗនេះដោយក្រុមហ៊ុន CBRE បានបង្ហាញពីព័ត៌មានដ៏អស្ចារ្យមួយសម្រាប់វិស័យអចលនទ្រព្យរបស់ប្រទេសវៀតណាម។ ផ្អែកលើបទពិសោធន៍ពីអ្នកជំនាញវិនិយោគអចលនទ្រព្យថ្នាក់តំបន់ចំនួន៥០០នាក់ បានបង្ហាញថាទីក្រុងហូជីមិញ និងហាណូយបានឡើងចំណាត់ថ្នាក់ជាទិសដៅទាក់ទាញបំផុតទាំង ១០ សម្រាប់ការវិនិយោគឆ្លងព្រំដែននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្នុងនោះទីក្រុងហូជីមិញ បានឡើងដល់ចំណាត់ថ្នាក់ទីបីដែលមិនធ្លាប់មានពីមុនមក ដោយវ៉ាដាច់សូម្បីតែទីក្រុងលេចធ្លោមួយចំនួនរបស់ប្រទេសអូស្ត្រាលី ចំណែកឯរដ្ឋធានីហាណូយ ជាប់ចំណាត់ថ្នាក់លេខ៩ លើទីក្រុងសេអ៊ូលរបស់កូរ៉េទៅទៀត។ កំណើនសេដ្ឋកិច្ចយ៉ាងស្វាហាប់ និងបរិយាកាសវិនិយោគអំណោយផលបានធ្វើឱ្យវៀតណាមក្លាយជាជម្រើសចម្បងសម្រាប់អ្នកវិនិយោគបរទេសមកពីបណ្តាប្រទេស និងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមមានហុងកុង សិង្ហបុរី ចិន សាធារណរដ្ឋកូរ៉េ និងជប៉ុន។ អត្រាកំណើននគរូបនីយកម្មរបស់ប្រទេសដែលត្រូវបានព្យាករថា នឹងឈានដល់ ៤២% នៅឆ្នាំ ២០២៥ បង្ហាញពីសក្តានុពលដ៏សំខាន់នៅក្នុងទីផ្សារអចលនទ្រព្យដែលជំរុញដោយការកើនឡើងនៃប្រជាជនវណ្ណៈកណ្តាលដែលកំពុងជំរុញការវិនិយោគលើវិស័យអចលនទ្រព្យឱ្យកាន់តែមានលំនឹង និងសន្ទុះ។ ម្យ៉ាងទៀត បច្ចុប្បន្ននេះ គេមើលឃើញថា ក្រុមហ៊ុនសិង្ហបុរីបាននិងកំពុងស្វែងរកយ៉ាងសកម្មនូវឱកាសវិនិយោគនៅវៀតណាម។ ជាក់ស្តែង ក្រុមហ៊ុន Keppel Land ដែលជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីល្បាញរបស់សិង្ហបុរី បានចាប់ដៃគូជាមួយក្រុមហ៊ុន Khang Dien Group របស់វៀតណាមដើម្បីចាប់ផ្តើមការកសាងតំបន់អភិវឌ្ឍន៍លំនៅឋានទំនើប និងគម្រោងអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាពនៅទីក្រុងហូជីមិញ។ លោក Louis Lim នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Keppel Land បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការពង្រឹងវត្តមានរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ដោយទទួលស្គាល់សក្តានុពលរយៈពេលវែងរបស់ប្រទេសកូនខ្លាអាស៊ីមួយនេះ។ នៅក្នុងកិច្ចព្រមព្រៀងគួរឱ្យកត់សម្គាល់មួយទៀត […]

អាន​បន្ថែម

ឥណ្ឌូណេស៊ី បោះទុន ១ពាន់លានដុល្លារបន្ថែម ដើម្បីអភិវឌ្ឍរដ្ឋធានីថ្មី ‘Nusantara’

រដ្ឋាភិបាលឥណ្ឌូណេស៊ីបានអនុម័តលើការដាក់ប្រាក់បន្ថែមចំនួន ១ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍន៍រដ្ឋធានីថ្មីរបស់ប្រទេស ‘Nusantra’ ដែលមានទីតាំងនៅខេត្ត Kalimantan ខាងកើតនៅលើកោះ Borneo ។ គម្រោងដ៏ធំ Nusantra ត្រូវបានគេព្យាករណ៍ថានឹងចំណាយអស់ ៣២ពាន់លានដុល្លារ ដែល ៨០ភាគរយ ត្រូវបានគេរំពឹងថានឹងមានប្រភពមកពីការវិនិយោគរបស់ឯកជន។ ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលឥណ្ឌូនេស៊ី មិនទាន់ហ៊ានធានានូវការវិនិយោគដែលចាំបាច់នៅឡើយទេ បើទោះបីជាមានការអនុគ្រោះ ដោយលើកទឹកចិត្តផ្នែកពន្ធដ៏ធំសម្រាប់អ្នកវិនិយោគ និងបានចាក់បញ្ចូលទឹកប្រាក់ចំនួន ១,៤៧ពាន់លានដុល្លារ កាលពីដើមឆ្នាំក៏ដោយ។ ការសាងសង់រដ្ឋធានីថ្មីសម្រាប់ប្រជាជាតិមូស្លីមដែលមានប្រជាជនច្រើនជាងគេលើពិភពលោកកើតឡើងនៅពេលដែលរដ្ឋធានីហ្សាកាតាបច្ចុប្បន្នជួបបញ្ហាកកស្ទះចរាចរណ៍ ប្រជាជនច្រើនលើសលប់ ហេដ្ឋារចនាសម្ព័ន្ធមិនល្អ កង្វះផែនការ និងទឹកជំនន់ដោយសារវាលិចបន្តិចម្តងៗក្រោមនីវ៉ូទឹកសមុទ្រ។ ការសាងសង់អគាររដ្ឋាភិបាលសំខាន់ៗបានដំណើរការត្រឹមតែប្រមាណ ៥ភាគរយ ទៅ ៨ភាគរយប៉ុណ្ណោះ បើតាមផែនការគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២៤ សម្រាប់បុគ្គលិកចំនួន ១៦.០០០នាក់ ដែលត្រូវផ្លាស់ប្តូរចូល។ ប្រធានាធិបតី Yoko Widodo ឥឡូវនេះកំពុងតែប្រឈមមុខនឹងការប្រកួតប្រជែងនៃការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២៤ នៅពេលដែលគម្រោងទីក្រុងធំថ្មីដែលមានតម្លៃថ្លៃកប់ពពករបស់គាត់ អាចជាកត្តាក្នុងការសម្រេចចិត្តរបស់អ្នកបោះឆ្នោតផងដែរ។

អាន​បន្ថែម

ថៃគ្រោងសង់​នឹង​សាងសង់ Monorail ចំនួន​បួន នៅប៉ាតាយ៉ា

ទីក្រុងរមណីយដ្ឋានឈានមុខគេរបស់ប្រទេសថៃ ប៉ាតាយ៉ា បានបង្ហាញផែនការសម្រាប់ការសាងសង់ផ្លូវរថភ្លើងចំនួនបួន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ភ្ញៀវទេសចរ ធ្វើដំណើរទៅកាន់ឆ្នេរដ៏ល្បីល្បាញមួយនេះ។ ខ្សែដំបូង មានប្រវែង ៩,៩គីឡូម៉ែត្រ នឹងមានស្ថានីយចំនួន១៣ និងតភ្ជាប់ទៅស្ថានីយរថភ្លើងល្បឿនលឿនថ្មីដែលបានគ្រោងទុករបស់ទីក្រុង ដែលនឹងភ្ជាប់ទៅកាន់អាកាសយានដ្ឋានដែលកំពុងពង្រីកនាពេលឆាប់ៗនេះផងដែរ ម្យ៉ាងគម្រោងនេះជាផ្នែកមួយនៃកម្មវិធីពង្រីកហេដ្ឋារចនាសម្ព័ន្ធជាតិទាំងមូល។ គម្រោងនេះនឹងចាប់ផ្តើមក្នុងពេលដំណាលគ្នាខ្សែរថភ្លើងទៅឈុនបូរី ហើយគ្រោងនឹង បញ្ចប់ការងារសាងសង់ ខ្សែទាំងពីរនេះនៅឆ្នាំ២០២៦។ រីឯខ្សែទី៣នឹងបំបែកនៅដំណាក់កាលទីពីរ ដែលរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០៣១។ ចំណែកខ្សែទី៤ អាចនឹងចាប់ផ្តើមនៅឆ្នាំ២០៣១។

អាន​បន្ថែម

កម្ពុជាចំណាយ ៣០លានដុល្លារ សាងសង់មជ្ឈមណ្ឌលដ៏ធំ១ ដើម្បីផ្ទុកទិន្នន័យជាតិ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី១៩ កក្កដា ឆ្នាំ២០២៣នេះ បានបើកការដ្ឋានសាងសង់អគារមជ្ឍមណ្ឌលទិន្នន័យជាតិ (National Data Center)  ដែលប្រើប្រាស់ថវិកាជាតិចំនួនប្រមាណជិត ៣០លានដុល្លារ និងប្រើប្រាស់រយៈពេលក្នុងសាងសង់ ១ឆ្នាំកន្លះ។ ថ្លែងក្នុងពិធីនេះ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ ថា ការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិនេះ គឺជាដំណាក់កាលដ៏សំខាន់មួយសម្រាប់វិស័យសាធារណៈ និងឯកជននៅកម្ពុជា ក្នុងការទាញយកផលប្រយោជន៍ពីទិន្នន័យ ដើម្បីជំរុញការអភិវឌ្ឍស្ថាប័នរបស់ខ្លួន ព្រមទាំងបង្ហាញពីការបោះជំហានដ៏ធំមួយរបស់កម្ពុជាឆ្ពោះទៅបរិវត្តកម្មឌីជីថល។ ឯកឧត្តម បានបន្តថា មជ្ឈមណ្ឌលទិន្នន័យនេះ នឹងក្លាយជាកន្លែងប្រមូលផ្តុំនិងរក្សាទិន្នន័យរបស់រាជរដ្ឋាភិបាល និងទិន្នន័យក្រុមហ៊ុនមកពីវិស័យសំខាន់ៗ តាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើបមួយដែលមានសុវត្ថិភាព និងអាចជឿទុកចិត្តបាន ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័ន ដូចជាអធិបតេយ្យភាពទិន្នន័យ សន្សំសំចៃការចំណាយថវិកា និងពង្រឹងសមត្ថភាពនៃការផ្ដល់សេវារបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។ អគារថ្មីនៃ មជ្ឈមណ្ឌលទិន្នន័យជាតិនេះ មានកម្ពស់ ១២ជាន់ ទទឹង ៣៦ម៉ែត្រ និងបណ្តោយ ៦៣ម៉ែត្រ  សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អាន​បន្ថែម

រដ្ឋបើកឱ្យប្រើបណ្តោះអាសន្នផ្លូវក្រវាត់ក្រុងទី៣  ខណៈនឹងសម្ពោធជាផ្លូវការនៅថ្ងៃទី៣ សីហា

បច្ចុប្បន្នគម្រោងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចការសាងសង់ជាស្ថាពរ ១០០ភាគរយហើយ រង់ចាំតែថ្ងៃសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣ ខែសីហា ខាងមុខនេះប៉ុណ្ណោះ។ នេះបើតាមការលើឡើងរបស់ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ ជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយ BTV នៅថ្ងៃទី១៨ កក្កដា។ ឯកឧត្តមបញ្ជាក់ថាផ្លូវសេដ្ឋកិច្ចដ៏សំខាន់១ខ្សែនេះ សង់រួចរាល់ ១០០ភាគរយ ហើយបច្ចប្បន្នត្រូវបានបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នសិន ខណៈគ្រោងនឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣ សីហា ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន។ គួរបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី៣នេះ មានប្រវែងសរុបប្រមាណជា ៥២.៩៨៣គីឡូម៉ែត្រ ដោយឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត ៣៨គីឡូម៉ែត្រ និងភូមិសាស្រ្តរាជធានីភ្នំពេញប្រមាណ ១៥គីឡូម៉ែត្រ។ ផ្លូវថ្មីនេះ បានបើកការដ្ឋានកាលពីអំឡុងខែមករា ឆ្នាំ២០១៩ ដោយត្រូវប្រើប្រាស់ថវិកាកម្ចីប្រមាណ ២៧៣លានដុល្លា​រ ពីសាធារណរដ្ឋប្រជាមានិតចិន។ (អានបន្ថែម) គួររម្លឹកទៀតថា គម្រោងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត និងស្ពានសំខាន់១ខ្សែតពីក្រវាត់ក្រុងទី៣ ដើម្បីឆ្លងទន្លេមេគង្គ ទៅភ្ជាប់នឹងផ្លូវល្បឿនលឿនទី២ ក៏ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ (អានបន្ថែម)

អាន​បន្ថែម

វិមាន‌«រូបពីរ​»រំលឹកដល់អ្នកទទួល​អនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ សម្ពោធជាផ្លូវការហើយ

រាជរដ្ឋាភិបាលកម្ពុជា និងស្ថានទូតបារាំង បានសម្ពោធវិមានរំលឹកដល់អ្នក​ទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨  ដែលស្ថិតនៅចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស វិថីប្រទេសបារាំង វិថីឧកញ៉ាតេជោឥន្ទ និងរង្វង់​មូលកាំភ្លើងកួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នេះបើតាមពិធីសម្ពោធ ក្រោមអធិបតីភាព សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។ កន្លងមក វិមាននេះ ត្រូវបានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០១ ខែ មីនា ឆ្នាំ១៩២៥ ដើម្បីជាការរំលឹកអនុស្សាវរីយ៍ទាហានខ្មែរ និងបារាំង ដែល​បាន​ពលី​ជីវិត​នៅក្នុងសង្គ្រាមលោកលើកទី១ និងអនុស្សាវរីយ៍នៃការតស៊ូ​រួម​គ្នា​រវាង​ទាហានខ្មែរ និងបារាំង ក្នុងការដណ្តើមយកជ័យ ជម្នះលើប្រទេសអាល្លឺ​ម៉ង់។ ក្រោយមកទៀត នៅឆ្នាំ១៩៧៥ វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាម​លោក​លើក​ទី១ ត្រូវបានខ្មែរក្រហមដាក់គ្រាប់បែកបំផ្ទុះរូបសំណាកធ្វើឱ្យបែកបាក់ នៅសល់តែបំណែកតិចតួចខ្លះដូចជាក្បាលដំរី តោ នាគ និងតួកណ្តឹង ដែល​ត្រូវ​បានយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ។ ហេតុនេះ នៅអំឡុងខែមករា ឆ្នាំ២០២៣ កម្ពុជា និងបារាំង បានសហការគ្នាសាងសង់វិមាននេះឡើងវិញ ដោយស្ថាបត្យកររបស់ក្រសួង​រៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយសហការ​អនុវត្ត​ជា​មួយក្រសួងវប្ប​ធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលរាជធានីភ្នំពេញ […]

អាន​បន្ថែម