គម្រោងអភិវឌ្ឍន៍
ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ដ៏ធំតម្លៃជាង២០លានដុល្លារ នៅបឹងជើងឯក សង់បាន ៨០% ហើយ
គិតត្រឹមថ្ងៃទី៥ ខែកក្កដា ២០២៣ គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក ( Water treatment Plant) តម្លៃជាង ២០លានដុល្លារ សម្រេចបាន ៨០ភាគរយហើយ បើតាមផែនការ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី០៥ កក្កដា្២០២៣។ គួរបញ្ជាក់ថា ក្រោយដាក់ដំណើរការ ស្ថានីយនេះនឹងមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ហើយគម្រោងនេះ នឹងមានការសាង់សង់ស្ថានីយបូមបញ្ជូនទឹកកខ្វក់ចំនួន ២២គ្រឿង ដែលអាចបានបូមទឹកបាន ៤៦៨ម៉ែត្រគូប/ម៉ោង។ គួររម្លឹកទៀតថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ សាងសង់ឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានតម្លៃជាង ២០លានដុល្លារ ស្ថិតលើផ្ទៃដីទំហំ ៣ហិកតា នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ២០២២ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មីកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។ (អានបន្ថែម)
អានបន្ថែមផ្សារទំនើប និងចំណតរថយន្តក្រោមដីធំបំផុតនៅកណ្តាលរាជធានីភ្នំពេញ បើកការដ្ឋានសាងសង់ហើយ
ក្រុមហ៊ុន EDC Juta (Cambodia) បានបើកការដ្ឋានសង់មជ្ឈដ្ឋានពាណិជ្ជកម្មក្រោមដីដ៏ធំមួយចំកណ្តាលរាជធានីភ្នំពេញ។ គម្រោងមជ្ឈដ្ឋានពាណិជ្ជកម្មក្រោមដីនេះរួមមានចំណតរថយន្តច្រើនជាន់ ផ្សារទំនើបទំនើប រមណីយដ្ឋានប្រណីត និងសេវាកម្មក្រោមដីជាច្រើនទៀត។ ដឹកនាំដោយឧកញ៉ា ចាន់ សុធា អគ្គនាយិកាក្រុមហ៊ុន EDC Juta (Cambodia) ការដ្ឋានសំណង់របស់គម្រោងបានបើកដំណើរការជាផ្លូវការចាប់ផ្តើមនៅថ្ងៃទី 3 ខែកក្កដា ឆ្នាំ 2023។ ដោយលាតសន្ធឹងលើផ្ទៃដីទំហំ 33.20 ម៉ែត្រការ៉េ ទីតាំងគម្រោងនេះមានទីតាំងនៅលើដីឡូតិ៍សំខាន់ៗនៃផ្លូវលេខ 106, 108, និងផ្លូវ 13, 19 ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ឧកញ៉ា ចាន់ សុធាបានលើកឡើងថា គម្រោងនេះនឹងជួយធ្វើឱ្យប្រសើរឡើងនូវទេសភាពទីក្រុងដោយផ្តល់ជូននូវសេវាកម្មជាច្រើន ប្រកបដោយលក្ខណៈពិសេសពោរពេញដោយភាពច្នៃប្រតិដ្ឋ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់អ្នករស់នៅ និងសកម្មភាពអាជីវកម្មនៅភ្នំពេញ។ ចក្ខុវិស័យរបស់ EDC Juta គឺនេះជាតម្រូវការបន្ទាន់ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ដែលជាបញ្ហាប្រឈមដោយមជ្ឈមណ្ឌលទីក្រុងជាច្រើន។ តាមរយៈការផ្តល់កន្លែងចតរថយន្តដ៏ទំនើបដែលមានសមត្ថភាពអាចផ្ទុករថយន្តបានចំនួន ៥១៦ គ្រឿង គម្រោងនេះមានគោលបំណងសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់បទពិសោធន៍ទីក្រុងសម្រាប់ប្រជាជន នេះបើតាមការលើកឡើងរបស់អ្នកឧកញ៉ា ចាន់ សុធា។ “បន្ថែមពីលើអត្ថប្រយោជន៍ជាក់ស្តែង អគារក្រោមដីក៏នឹងជំរុញកំណើនសេដ្ឋកិច្ចផងដែរ ដោយផ្តល់ឱកាសការងារសម្រាប់អាជីវកម្មខ្នាតតូចក្នុងស្រុកឱ្យអាចប្រកបមុខរបរលក់ដូរ […]
អានបន្ថែមឥណ្ឌាគ្រោងភ្ជាប់ផ្លូវហាយវេត្រីភាគីមកកម្ពុជា ខណៈបច្ចុប្បន្នបានភ្ជាប់ជាមួយថៃ-មីយ៉ាន់ម៉ា រួចហើយ
ឥណ្ឌាមានគម្រោងចង់ភ្ជាប់ផ្លូវហាយវេត្រីភាគីប្រវែង ១.៣៦០គីឡូម៉ែត្រ មកកម្ពុជា ដែលបច្ចុប្បន្នកំពុងសង់ភ្ជាប់រវាងប្រទេសឥណ្ឌា មីយ៉ាន់ម៉ា និងថៃ ហើយការសាងសង់ពីប្រទេសថៃទៅមីយ៉ាន់ម៉ា បានបញ្ចប់ទាំងស្រុង តែនៅមិនទាន់អនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយ។ នេះបើយោងតាមការបញ្ជាក់របស់បេសកជនថៃលោក Pattarat Hongton ជាមួយកាសែត thelivenagpur នៅថ្ងៃទី៣ កក្កដា ២០២៣។ លោកបញ្ជាក់ថា ភាគីឥណ្ឌាមានគម្រោងពង្រីកការសាងសង់ផ្លូវហាយវេដែលកំពុងសង់នេះ ភ្ជាប់ទៅកាន់ប្រទេសមួយចំនូនទៀតដូចជា ឡាវ កម្ពុជា វៀតណាម និងប្រទេសនៅអាស៊ីក្បែរៗនោះផងដែរ។ តាមប្រភពដដែលបញ្ជាក់ថា គម្រោងតភ្ជាប់នេះនឹងបន្តទៅមុខទៀតជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីដឹកជញ្ជូនផ្លូវគោករបស់ប្រទេសឥណ្ឌា ឯកឧត្តម Nitin Gadkari បានបញ្ជាក់ថា ការសាងសង់ផ្លូវហាយវេត្រីភាគីឥណ្ឌា-ថៃ-មីយ៉ាន់ម៉ា ភាគច្រើនត្រូវបានបញ្ចប់រួចរាល់ហើយ ប៉ុន្តែមិនបានប្រកាសកាលបរិច្ឆេទណាមួយដែលនឹងបើកសម្រាប់ភ្ញៀវទេសចរប្រើប្រាស់នោះទេ។ គម្រោងសាងសង់ផ្លូវហាវេឥណ្ឌា-ថៃ-មីយ៉ាន់ម៉ា នេះឡើង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងបី និង ប្រទេសផ្សេងៗទៀត ពិសេសគឺជួយកាត់បន្ថយពេលវេលា និងចំណេញថ្លៃដើម ដែលមានតម្លៃថោកជាងការធ្វើដំណើរតាមផ្លូវអាកាស។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលឥណ្ឌានឹងចាប់ផ្តើមសេវាកម្មដឹកជញ្ជូនជាច្រើននៅលើផ្លូវមួយខ្សែនេះ ដូចជាពីទីក្រុង Manipur ទៅមីយ៉ាន់ម៉ាដោយសេវារថយន្តក្រុង ក៏ដូចជារថភ្លើងផងដែរ ខណៈគេរំពឹងថាផ្លូវហាយវេនេះនឹងត្រូវបញ្ចប់ទាំងស្រុងនៅឆ្នាំ២០២៧។
អានបន្ថែមជប៉ុននឹងបង្កើតទីក្រុងវេជ្ជសាស្ត្រដ៏ទំនើបបំផុត និងដំបូងបំផុតលើលោក
ក្រុមហ៊ុនជប៉ុន N-Ark បានបង្ហាញផែនការសាងសង់ទីក្រុងបណ្តែតទឹកដំបូងគេរបស់ពិភពលោក ដែលប្រើប្រាស់ទឹកសមុទ្រត្រជាក់ ដើម្បីផ្តល់ជាថាមពលដល់មជ្ឈមណ្ឌលកុំព្យូទ័រ និងផ្តល់សេវាវេជ្ជសាស្រ្តកម្រិតខ្ពស់និងទំនើបបំផុត។ ទីក្រុងវេជ្ជសាស្ត្រនេះគ្រោងនឹងសាងសង់នៅទីក្រុង Hamamatsu ដែលជាកំពង់ផែស្ថិតនៅចម្ងាយ 200 គីឡូម៉ែត្រភាគនិរតីនៃទីក្រុងតូក្យូ។ គម្រោងនេះឈ្មោះថា Dogen City ដែលនឹងត្រូវសាងសង់ឡើងដើម្បីជួយដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងកំណើនប្រជាជន។ គម្រោងនេះមាន ៣ ផ្នែកសំខាន់ៗគឺ ១) ទីក្រុងបណ្ដែតទឹកដែលប្រើទឹកសមុទ្រជាថាមពលដើម្បីកាត់បន្ថយការបំពុលបរិស្ថាន ២) មជ្ឈមណ្ឌលទិន្នន័យក្រោមទឹក និង ៣) ឧស្សាហកម្មទេសចរណ៍ដែលតភ្ជាប់លំហអាកាស សមុទ្រ និងដី។ ប្រព័ន្ធកុំព្យូទ័រនៅក្នុងទីក្រុងគឺមានភាពពិសេសខ្លាំង ពោលគឺអាចវិភាគហ្សែន ឈាម និងដំណើរការរាងកាយរបស់អ្នករស់នៅក្នុងទីក្រុងបានដោយស្វ័យប្រវត្តិ ហើយជួយវាយតម្លៃស្ថានភាពសុខភាពរបស់ពួកគេបាន។ លើសពីនេះ អ្នករស់នៅក្នុងទីក្រុងនេះក៏អាចទទួលបានសេវាថែទាំវេជ្ជសាស្រ្តដ៏ទំនើប ដូចជាការវះកាត់ដោយប្រើមនុស្សយន្តពីចម្ងាយ ជាដើម។ ហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងនឹងអាចផលិតទឹកស្អាតចំនួន ២លានលីត្រ អាហារ ៧.០០០ តោន និងបន្ទះស្រូបពន្លឺព្រះអាទិត្យគ្រប់គ្រាន់ដើម្បីផ្តល់ថាមពលដល់ប្រព័ន្ធទីក្រុង និងកសិដ្ឋាន។ ក្រៅពីជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ផ្នែកកណ្ដាលនៃទីក្រុងនឹងត្រូវបានប្រើជាសាលារៀន ឧទ្យាន សណ្ឋាគារ និងការិយាល័យដែលអាចផ្ទុកមនុស្សបានដល់ទៅ ១០.០០០នាក់។ ទុនវិនិយោគ និងពេលវេលាសាងសង់មិនទាន់ត្រូវបានបង្ហាញឱ្យដឹងនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនរំពឹងថានឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣។
អានបន្ថែមស៊ុយអែតប្រកាសបង្កើតទីក្រុងឈើធំបំផុតលើលោក ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យស៊ុយអែត បានបង្ហាញគម្រោងសាងសង់ទីក្រុងឈើដ៏ធំបំផុតនៅលើពិភពលោកទំនើបក្នុងទីក្រុង Sickla ដែលជាអតីតសង្កាត់ឧស្សាហកម្មនៅភាគខាងត្បូងរដ្ឋធានី Stockholm ។ Stockholm Wood City នឹងលាតសន្ធឹងលើផ្ទៃដី 250,000 ម៉ែត្រការ៉េ ហើយនឹងមានផ្ទះចំនួន 2,000 ខ្នង ការិយាល័យ 7,000 កន្លែង ក៏ដូចជា ហាង និងភោជនីយដ្ឋានជាច្រើន។ ការសាងសង់គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៥ ដោយអគារដំបូងគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៧។ គម្រោងនេះត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការបំពុលបរិស្ថាន ខណៈចង់បង្កើតទីតាំងរស់នៅមួយដែលផ្សារភ្ជាប់នឹងធម្មជាតិ។ ស្ថាបត្យករក៏បានបញ្ចូលធម្មជាតិទៅក្នុងរចនាសម្ព័ន្ធផងដែរ ឧទាហរណ៍ ដំបូលព្រៃពណ៌បៃតងដែលជាអ៊ីសូឡង់ការពារកំដៅថ្ងៃដ៏ល្អ និងបង្អួចធំដើម្បីឱ្យមានពន្លឺ និងខ្យល់ធម្មជាតិចេញចូលគ្រប់គ្រាន់។ ឈើដែលប្រើក្នុងគម្រោងនេះ គឺផលិតដោយបច្ចេកវិទ្យាទំនើបដែលរក្សាបាននូវភាពរឹងមាំនៃរចនាសម្ព័ន្ធបានល្អ ខណៈក៏មានសុវត្ថិភាពជាងមុនផងដែរ។ សំណង់ឈើនឹងជួយកាត់បន្ថយការបំពុលបរិស្ថានទាំងក្នុងដំណាក់កាលសាងសង់ និងពេលប្រើប្រាស់។ ទីក្រុង Stockholm Wood City ក៏អាចផលិតថាមពលដោយខ្លួនឯងសម្រាប់ប្រើប្រាស់ក្នុងទីក្រុង និងចែករំលែកទៅទីក្រុងជិតខាងផងដែរ ប៉ុន្តែក្រុមហ៊ុននៅមិនទាន់បានបង្ហាញពីព័ត៌មានលម្អិតនៃការផលិតថាមពលរបស់គម្រោងនោះទេ។
អានបន្ថែមសាលសហសិក្សាដ៏ទំនើបនៃវិទ្យាស្ថានតេជោសែនសាធារណការ សម្ពោធឱ្យប្រើប្រាស់ហើយ
សាលសហសិក្សាតេជោសែនទំនើបថ្មី ដែលបានសាងសង់ចំណាយអស់ ៦៥ម៉ឺនដុល្លារ បើកឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធ កាលពីថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ សមិទ្ធផលថ្មីមួយនេះ បានបង្កើតឡើងក្នុងគោលបំណងប្រើប្រាស់សម្រាប់រៀបចំវគ្គបណ្តុះបណ្តាលបន្ថែមលើជំនាញបច្ចេកទេស និងជំនាញពាក់ព័ន្ធផ្សេងៗ ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ ព្រមទាំងនិស្សិតនៃវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន។ បន្ថែមពីនេះ សាលនេះ មានបណ្តោយ ៣១,៣ម៉ែត្រ និងទទឹង ១៨ម៉ែត្រ មានលទ្ធភាពអាចផ្ទុកអ្នកចូលរួមបានប្រមាណ ២៣០នាក់។ ជាពិសេស សាលនេះ បានបំពាក់ដោយបច្ចេកវិទ្យាទាន់សម័យ ដែលនៅចំកណ្តាលស្លាបជញ្ជាំងផ្នែកខាងកើតនៃសាល ដែលបំពាក់ទៅដោយឧបករណ៍បច្ចេកវិទ្យាទំនើបៗមួយនេះ មានការតម្លើងនូវ LED Screen ដែលមានបណ្ដោយ ៧ម៉ែត្រ និងទទឹង ៤ម៉ែត្រ (ស្មើនឹង ៣២៥អ៊ីញ)។
អានបន្ថែមវិនិយោគិនចិនកំពុងចុះសិក្សាផ្ទាល់នៅខេត្តកំពង់ស្ពឺ ដើម្បីវិនិយោគលើវិស័យអាទិភាព៣
អ្នកវិនិយោគចិនមកពីខេត្តហឺណាន ចុះមកសិក្សា ដើម្បីស្វែងរកឱកាសវិនិយោគទៅលើវិស័យឧស្សាហកម្ម កសិឧស្សាហកម្ម និងកសិកម្ម នៅក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ ជាមួយគ្នានេះ ឯកឧត្តមអភិបាល រំពឹងថា ក្រោយការសិក្សារបស់ក្រុមការងារទាំងអស់នេះ នោះរោងចក្រ សហគ្រាស ក៏ដូចជាវិស័យដាំដុះ និងចិញ្ចឹមសត្វ នឹងមានការកើនឡើងនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ បន្ថែមទៀត។ គួរបញ្ជាក់ដែរថា កាលពីខែមេសាកន្លងទៅ នៅអំឡុងពេលចុះទៅទស្សនៈកិច្ចនៅតាមក្រុមហ៊ុននានាជាច្រើននៅក្នុងទីក្រុងហុងកុង ឯកឧត្តមអភិបាល បានបញ្ជាក់ដែរថា មានក្រុមហ៊ុនមកពីហុងកុងយ៉ាងតិច១០ នឹងមកប្រកបអាជីវកម្មនៅក្នុងខេត្តកំពង់ស្ពឺឆាប់ៗនេះ ហើយអាចបង្កើតការងារបានជាង ១០.០០០កន្លែងផងដែរ។ (អានបន្ថែម)
អានបន្ថែមគម្រោងកែលម្អស្ទឹងសៀមរាប សម្រេចបាន ៤០% ខណៈស្ពាន៣ទៀត សង់បាន៥០%
គម្រោងកែលម្អដងស្ទឹងសៀមរាប ដំណាក់កាលទី២ សម្រេចបានប្រមាណ ៤០ភាគរយហើយ រំពឹងថានឹងអាចជួយការពារក្រុងសៀមរាប ពីការលិចលង់ដោយសារទឹកជំនន់បាន។ នេះបើតាមការផ្សាយឱ្យដឹងតាមរយៈវិទ្យុជាតិ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ លោក ចឹង កុងស៊ុន អនុប្រធានគម្រោងកែលម្អស្ទឹងសៀមរាប ដំណាក់កាលទី២ បានឲ្យដឹងថា គម្រោងនេះ នឹងត្រូវធ្វើឡើងនៅលើដងស្ទឹងសៀមរាប ចាប់ពីស្ពានផ្លូវក្រវាត់ក្រុង ឬស្ពានគង់ម៉ុច ទៅដល់ចុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ដែលមានប្រវែងជិត ៥ពាន់ម៉ែត្រ។ លោកបានបន្តថា ក្រុមការងារកំពុងអនុវត្តគម្រោងធំៗដូចជា ការកែលម្អមាត់ស្ទឹង ការសង់ស្ពានថ្មថ្មីចំនួន ៣ទីតាំង ការស្ថាបនាផ្លូវបេតុងនៅម្ខាងស្ទឹង ការស្ថាបនាប្រព័ន្ធធារាសាស្ត្រ និងការស្ថាបនាទំនប់បង្ហៀរទឹក។ ក្នុងនោះ ស្ពានដែលត្រូវសាងសង់មានចំនួន ០៣ ប្រព័ន្ធធារាសាស្ត្រចំនួន ០៧ ទំនប់បង្ហៀរទឹកមួយ និងការងារផ្សេងៗ ដើម្បីការពារច្រោះច្រាំងស្ទឹងសៀមរាប។ បើគិតមកទល់ពេលនេះ គម្រោងទាំងមូលសម្រេចបានប្រមាណ ៤០ភាគរយហើយ ខណៈស្ពានចំនួន ៣ សាងសង់សម្រេចបាន ៥០ភាគរយដូចគ្នា ដែលស្ពានទីមួយប្រវែង ៣៦ម៉ែត្រ ទីពីរ ៤៤ម៉ែត្រ និងស្ពានទីបី ៣៤ម៉ែត្រ។ គួរបញ្ជាក់ថា […]
អានបន្ថែមកំពង់ផែពហុបំណងកំពង់ឆ្នាំងនឹងបើកដំណើរការឆាប់ៗ ខណៈបានភ្ជាប់បច្ចេកវិទ្យាដ៏ទំនើបនេះរួចហើយ
កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ត្រៀមបើកប្រតិបត្តិការដឹកជញ្ជូន និងនាំចេញជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ ខណៈបានបំពាក់ឧបករណ៍បច្ចេកវិទ្យា STM រូចរាល់ហើយ។ នេះបើតាមការដំណើរចុះពិនិត្យរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ គម្រោងកំពង់ផែពហុបំណងនេះ បានបំពាក់នូវឧបករណ៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងប្រព័ន្ធកត់ត្រារថយន្តដឹកជញ្ជូនដោយស្វ័យប្រវត្តិ Smart Truck Monitoring System (STM) ដែលមានលក្ខណៈងាយស្រួល សម្រាប់គ្របគ្រង តាមដាន និងត្រួតពិនិត្យរបាយការណ៍។ មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនេះ មានសមត្ថភាពកត់ត្រា និងគណនាទម្ងន់ទំនិញ និងចេញវិក្កយបត្រដឹកជញ្ជូន QR Code បានភ្លាមៗ ព្រមទាំងផ្តល់ជូនរបាយការណ៍យ៉ាងសុក្រិត្យ ព្រមទាំងអាចចែករំលែកទិន្នន័យ ជូនក្រសួងស្ថាប័ន្ធពាក់ព័ន្ធ តាមរយៈប្រព័ន្ធបច្ចេកវិទ្យា របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហេង សុធាយុទ្ធ បានលើកឡើងថា ការបំពាក់បច្ចេកវិទ្យាទំនើបនេះ អាចគ្រប់គ្រងការថ្លឹងរថយន្ត និងទំនិញកសិផល-រ៉ែ ដែលគ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ […]
អានបន្ថែមAEON បើកដំណើរជាផ្លូវការនូវឃ្លាំងស្តុកដ៏ធំរបស់ខ្លួននៅក្រុងព្រះសីហនុហើយ
ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ឡូជី ផ្លាស ឯ.ក បានប្រកាសបើកដំណើរការនូវភណ្ឌាគារ (ឃ្លាំងស្តុកពហុមុខងារ) ដំណាក់កាលទី១របស់ អ៊ីអន ម៉ល ឡូជី ផ្លាស ភណ្ឌាគារដឹកជញ្ជូនតំបន់ពាណិជ្ជកម្មសេរី នៅក្រុងព្រះសីហនុ (FTZ Logistics Center) ជាផ្លូវការហើយ។ នេះយោងតាមការចុះផ្សាយលើគេហទំព័រផ្លូវការរបស់អ៊ីអន ម៉ល (ខេមបូឌា)នៅថ្ងៃទី២៦ មិថុនា ២០២៣ ។ អ៊ីអន ម៉ល ឡូជី ផ្លាស ភណ្ឌាគារដឹកជញ្ជូនតំបន់ពាណិជ្ជកម្មសេរី ក្រុងព្រះសីហនុ (FTZ Logistics Center)នេះ នឹងបម្រើជាមូលដ្ឋានសម្រាប់អាជីវកម្មភស្តុភារថ្មីបស់ខ្លួន ដែលមានលក្ខណៈពិសេសដូចជា៖ ①សារពើភ័ណ្ឌសម្រាប់អនិវាសនជន ②ប្រតិបត្តិការយ៉ាងរលូនចាប់ពីដំណើរការត្រួតពិនិត្យពន្ធគយ រហូតដល់ការដឹកជញ្ជូនទៅដល់ភណ្ឌាគា ③ទីតាំងដែលមានសក្តានុពលសម្រាប់អភិវឌ្ឍជាភណ្ឌាគាក្នុងការដឹកជញ្ជូនទំនិញ។ គួររម្លឹកថា ភណ្ឌាគារនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ លើផ្ទៃដី ៣០០០០ម៉ែត្រការ៉េ ។ (អានបន្ថែម និងបន្ថែម)
អានបន្ថែម