អគារប.ស.ស. តម្លៃ៤៣លានដុល្លារ សម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ

អគារស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) តម្លៃ ៤៣លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីសម្ពោធនេះ ត្រូវបានប្រព្រឹត្តិឡើងក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។ អគារប.ស.ស.នេះ មានទីតាំងស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានកម្ពស់២១ជាន់ សង់លើផ្ទៃដីសរុប ៣០.៣១៣ម៉ែត្រក្រឡា។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស. បានប្រាប់សារព័ត៌មានក្រុងស្រុកមួយថា អគារថ្មីនេះត្រូវបានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពអគ្គីភ័យ ប្រព័ន្ធគ្រប់គ្រងអគារ ប្រព័ន្ធត្រជាក់ ប្រព័ន្ធគ្រប់គ្រងទឹក អគ្គិសនី ប្រព័ន្ធគ្រប់គ្រងសាលប្រជុំ ប្រព័ន្ធគ្រប់គ្រងទិន្នន័យ គ្រឿងសង្ហារឹម និងហេដ្ឋារចនាសម្ពន្ធជុំវិញអគារ សួនរុក្ខជាតិ ព្រមទាំងផ្លូវបេតុងខាងមុខប្រវែង១.០៤០ម៉ែត្រ អស់ទឹកប្រាក់សរុបចំនួនប្រមាណជាង៤៣លានដុល្លា ដែលជាថវិកាបានពីការសន្សំរបស់អង្គភាពផ្ទាល់។

អាន​បន្ថែម

អគារថ្មីរបស់សាលាខេត្តព្រះសីហនុ តម្លៃ៣លានដុល្លារ សង់សម្រេចបាន៩៥%ហើយ

ត្រឹមថ្ងៃទី០៦ កក្កដានេះ អគាររថ្មីរបស់សាលាខេត្តព្រះសីហនុ តម្លៃ៣លានដុល្លារ ម្រេចការសាងសង់បាន៩៥ភាគរយ ខណៈការងារដេគ័រសម្រេចបានប្រមាណ ៥០ភាគរយហើយ។ នេះបើយោងតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៦ កក្កដា ២០២៣។ អគារសាលាខេត្តថ្មីនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុនចំនួនពីរ ដែលក្នុងនោះ ក្រុមហ៊ុនទី១គឺ VT ជាអ្នកសាងសង់គ្រឿងបង្គុំបានបញ្ជាក់ថា មកដល់បច្ចុប្បន្នសម្រេចបាន ៩៥ភាគរយ និងក្រុមហ៊ុនទី២.ក្រុមហ៊ុន មហានគរ ទទួលខុសត្រូវការងាររៀបឥដ្ឋបានបញ្ជាក់ថា ការងារដេគ័រសម្រេចបានប្រមាណ ៥០ភាគរយហើយ។ គួរបញ្ជាក់ថា អគារសាលាខេត្តនេះ មានកម្ពស់ ៤ជាន់ និងផ្ទៃក្រឡាសរុប ៤៤,០៩៣ម៉ែត្រការ៉េ ដោយសាងសង់ឡើងតាមរចនាបទប្រាសាទសំបូរព្រៃគុក ដែលជាអគារមានលក្ខណៈខ្មែរទំនើបស៊ីវីល័យ។ គួររម្លឹកទៀតថា អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី ត្រូវបានបុកគ្រឹះបើកការដ្ឋានសាងសង់នៅលើទីតាំងចាស់ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ (អានបន្ថែម) ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានណែនាំបន្ថែមទៅក្រុមការងារបច្ចេកទេសត្រូវយកចិត្តទុកដាក់ពន្លឿនការងារសាងសង់ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ព្រោះនេះជាអគាររដ្ឋបាលសាលាខេត្តថ្មី ហើយក៏ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់ខេត្តព្រះសីហនុផងដែរ។    

អាន​បន្ថែម

ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ដ៏ធំតម្លៃជាង២០លានដុល្លារ នៅបឹងជើងឯក សង់បាន ៨០% ហើយ

គិតត្រឹមថ្ងៃទី៥ ខែកក្កដា ២០២៣ គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក ( Water treatment Plant) តម្លៃជាង ២០លានដុល្លារ សម្រេចបាន ៨០ភាគរយហើយ បើតាមផែនការ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី០៥ កក្កដា្២០២៣។ គួរបញ្ជាក់ថា ក្រោយដាក់ដំណើរការ ស្ថានីយនេះនឹងមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ហើយគម្រោងនេះ នឹងមានការសាង់សង់ស្ថានីយបូមបញ្ជូនទឹកកខ្វក់ចំនួន ២២គ្រឿង ដែលអាចបានបូមទឹកបាន ៤៦៨ម៉ែត្រគូប/ម៉ោង។ គួររម្លឹកទៀតថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ សាងសង់ឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានតម្លៃជាង ២០លានដុល្លារ ស្ថិតលើផ្ទៃដីទំហំ ៣ហិកតា នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ២០២២ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មីកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។ (អានបន្ថែម)

អាន​បន្ថែម

ផ្សារទំនើប និងចំណតរថយន្តក្រោមដីធំបំផុតនៅកណ្តាលរាជធានីភ្នំពេញ បើកការដ្ឋានសាងសង់ហើយ

ក្រុមហ៊ុន EDC Juta (Cambodia) បានបើកការដ្ឋានសង់មជ្ឈដ្ឋានពាណិជ្ជកម្មក្រោមដីដ៏ធំមួយចំកណ្តាលរាជធានីភ្នំពេញ។ គម្រោងមជ្ឈដ្ឋានពាណិជ្ជកម្មក្រោមដីនេះរួមមានចំណតរថយន្តច្រើនជាន់ ផ្សារទំនើបទំនើប រមណីយដ្ឋានប្រណីត និងសេវាកម្មក្រោមដីជាច្រើនទៀត។ ដឹកនាំដោយឧកញ៉ា ចាន់ សុធា អគ្គនាយិកាក្រុមហ៊ុន EDC Juta (Cambodia) ការដ្ឋានសំណង់របស់គម្រោងបានបើកដំណើរការជាផ្លូវការចាប់ផ្តើមនៅថ្ងៃទី 3 ខែកក្កដា ឆ្នាំ 2023។ ដោយលាតសន្ធឹងលើផ្ទៃដីទំហំ 33.20 ម៉ែត្រការ៉េ ទីតាំងគម្រោងនេះមានទីតាំងនៅលើដីឡូតិ៍សំខាន់ៗនៃផ្លូវលេខ 106, 108, និងផ្លូវ 13, 19 ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ឧកញ៉ា ចាន់ សុធាបានលើកឡើងថា គម្រោងនេះនឹងជួយធ្វើឱ្យប្រសើរឡើងនូវទេសភាពទីក្រុងដោយផ្តល់ជូននូវសេវាកម្មជាច្រើន ប្រកបដោយលក្ខណៈពិសេសពោរពេញដោយភាពច្នៃប្រតិដ្ឋ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់អ្នករស់នៅ និងសកម្មភាពអាជីវកម្មនៅភ្នំពេញ។ ចក្ខុវិស័យរបស់ EDC Juta គឺនេះជាតម្រូវការបន្ទាន់ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ដែលជាបញ្ហាប្រឈមដោយមជ្ឈមណ្ឌលទីក្រុងជាច្រើន។ តាម​រយៈ​ការ​ផ្តល់​កន្លែង​ចត​រថយន្ត​ដ៏ទំនើប​ដែល​មាន​សមត្ថភាព​អាច​ផ្ទុក​រថយន្ត​បាន​ចំនួន ៥១៦ គ្រឿង គម្រោង​នេះ​មាន​គោល​បំណង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​លើក​កម្ពស់​បទ​ពិសោធន៍​ទីក្រុងសម្រាប់ប្រជាជន នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ឧកញ៉ា ចាន់ សុធា។ “បន្ថែមពីលើអត្ថប្រយោជន៍ជាក់ស្តែង អគារក្រោមដីក៏នឹងជំរុញកំណើនសេដ្ឋកិច្ចផងដែរ ដោយផ្តល់ឱកាសការងារសម្រាប់អាជីវកម្មខ្នាតតូចក្នុងស្រុកឱ្យអាចប្រកបមុខរបរលក់ដូរ […]

អាន​បន្ថែម

ឥណ្ឌាគ្រោងភ្ជាប់ផ្លូវហាយវេត្រីភាគីមកកម្ពុជា ខណៈបច្ចុប្បន្នបានភ្ជាប់ជាមួយថៃ-មីយ៉ាន់ម៉ា រួចហើយ

ឥណ្ឌាមានគម្រោងចង់ភ្ជាប់ផ្លូវហាយវេត្រីភាគីប្រវែង ១.៣៦០គីឡូម៉ែត្រ មកកម្ពុជា ដែលបច្ចុប្បន្នកំពុងសង់ភ្ជាប់រវាងប្រទេសឥណ្ឌា មីយ៉ាន់ម៉ា និងថៃ ហើយការ​សាង​សង់​​ពី​ប្រទេស​ថៃ​ទៅ​មីយ៉ាន់ម៉ា បាន​បញ្ចប់ទាំងស្រុង តែនៅមិនទាន់អនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយ។ នេះបើយោងតាមការបញ្ជាក់របស់បេសកជនថៃលោក Pattarat Hongton ជាមួយកាសែត thelivenagpur នៅថ្ងៃទី៣ កក្កដា ២០២៣។ លោកបញ្ជាក់ថា ភាគីឥណ្ឌា​មាន​គម្រោង​ពង្រីក​ការ​សាងសង់​ផ្លូវ​ហាយវេ​ដែល​កំពុងសង់​នេះ ភ្ជាប់​ទៅ​កាន់​ប្រទេសមួយចំនូនទៀត​ដូច​ជា ឡាវ កម្ពុជា វៀតណាម និង​ប្រទេស​នៅ​អាស៊ី​ក្បែរៗ​នោះផងដែរ។ តាមប្រភពដដែលបញ្ជាក់ថា គម្រោងតភ្ជាប់នេះនឹងបន្តទៅមុខទៀតជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីដឹកជញ្ជូនផ្លូវគោករបស់ប្រទេសឥណ្ឌា ឯកឧត្តម Nitin Gadkari បានបញ្ជាក់ថា ការសាងសង់ផ្លូវហាយវេត្រីភាគីឥណ្ឌា-ថៃ-មីយ៉ាន់ម៉ា ភាគច្រើនត្រូវបានបញ្ចប់រួចរាល់ហើយ ប៉ុន្តែមិនបានប្រកាសកាលបរិច្ឆេទណាមួយដែលនឹងបើកសម្រាប់ភ្ញៀវទេសចរប្រើប្រាស់នោះទេ។ គម្រោងសាងសង់ផ្លូវហាវេឥណ្ឌា-ថៃ-មីយ៉ាន់ម៉ា នេះឡើង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងបី និង ប្រទេសផ្សេងៗទៀត ពិសេសគឺជួយកាត់បន្ថយពេលវេលា និងចំណេញថ្លៃដើម ដែលមានតម្លៃថោកជាងការធ្វើដំណើរតាមផ្លូវអាកាស។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលឥណ្ឌានឹងចាប់ផ្តើមសេវាកម្មដឹកជញ្ជូនជាច្រើននៅលើផ្លូវមួយខ្សែនេះ ដូចជាពីទីក្រុង Manipur ទៅមីយ៉ាន់ម៉ាដោយសេវារថយន្តក្រុង ក៏ដូចជារថភ្លើងផងដែរ ខណៈគេ​រំពឹង​ថា​ផ្លូវ​ហាយវេ​នេះ​នឹង​ត្រូវ​បញ្ចប់ទាំងស្រុង​នៅ​ឆ្នាំ​២០២៧។

អាន​បន្ថែម

ជប៉ុននឹងបង្កើតទីក្រុង​វេជ្ជសាស្ត្រ​ដ៏ទំនើបបំផុត និង​ដំបូង​បំផុត​លើ​លោក​ ​

ក្រុមហ៊ុនជប៉ុន N-Ark បានបង្ហាញផែនការសាងសង់ទីក្រុងបណ្តែតទឹកដំបូងគេរបស់ពិភពលោក ដែលប្រើប្រាស់ទឹកសមុទ្រត្រជាក់ ដើម្បីផ្តល់ជាថាមពលដល់មជ្ឈមណ្ឌលកុំព្យូទ័រ និងផ្តល់សេវាវេជ្ជសាស្រ្តកម្រិតខ្ពស់និងទំនើបបំផុត។ ទីក្រុងវេជ្ជសាស្ត្រនេះគ្រោងនឹងសាងសង់នៅទីក្រុង Hamamatsu ដែលជាកំពង់ផែស្ថិតនៅចម្ងាយ 200 គីឡូម៉ែត្រភាគនិរតីនៃទីក្រុងតូក្យូ។ គម្រោងនេះឈ្មោះថា Dogen City ដែលនឹងត្រូវសាងសង់ឡើងដើម្បីជួយដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងកំណើនប្រជាជន។ គម្រោងនេះមាន ៣ ផ្នែកសំខាន់ៗគឺ  ១) ទីក្រុងបណ្ដែតទឹកដែលប្រើទឹកសមុទ្រជាថាមពលដើម្បីកាត់បន្ថយការបំពុលបរិស្ថាន ២) មជ្ឈមណ្ឌលទិន្នន័យក្រោមទឹក និង ៣) ឧស្សាហកម្មទេសចរណ៍ដែលតភ្ជាប់លំហអាកាស សមុទ្រ និងដី។ ប្រព័ន្ធកុំព្យូទ័រនៅក្នុងទីក្រុងគឺមានភាពពិសេសខ្លាំង ពោលគឺអាចវិភាគហ្សែន ឈាម និងដំណើរការរាងកាយរបស់អ្នករស់នៅក្នុងទីក្រុងបានដោយស្វ័យប្រវត្តិ  ហើយជួយវាយតម្លៃស្ថានភាពសុខភាពរបស់ពួកគេបាន។ លើសពីនេះ អ្នករស់នៅក្នុងទីក្រុងនេះក៏អាចទទួលបានសេវាថែទាំវេជ្ជសាស្រ្តដ៏ទំនើប ដូចជាការវះកាត់ដោយប្រើមនុស្សយន្តពីចម្ងាយ ជាដើម។ ហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងនឹងអាចផលិតទឹកស្អាតចំនួន ២លានលីត្រ អាហារ ៧.០០០ តោន និងបន្ទះស្រូបពន្លឺព្រះអាទិត្យគ្រប់គ្រាន់ដើម្បីផ្តល់ថាមពលដល់ប្រព័ន្ធទីក្រុង និងកសិដ្ឋាន។ ក្រៅ​ពី​ជា​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ ផ្នែកកណ្ដាលនៃទីក្រុង​នឹង​ត្រូវ​បាន​ប្រើ​ជា​សាលារៀន ឧទ្យាន សណ្ឋាគារ និង​ការិយាល័យ​ដែល​អាច​ផ្ទុក​មនុស្ស​បាន​ដល់​ទៅ ១០.០០០នាក់។ ទុនវិ​និយោគ និងពេលវេលាសាងសង់មិនទាន់ត្រូវបានបង្ហាញឱ្យដឹងនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនរំពឹងថានឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣។

អាន​បន្ថែម

ស៊ុយអែតប្រកាសបង្កើតទីក្រុងឈើ​ធំបំផុត​លើ​លោក ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យស៊ុយអែត បានបង្ហាញគម្រោងសាងសង់ទីក្រុងឈើដ៏ធំបំផុតនៅលើពិភពលោកទំនើបក្នុងទីក្រុង Sickla ដែលជាអតីតសង្កាត់ឧស្សាហកម្មនៅភាគខាងត្បូងរដ្ឋធានី Stockholm ។ Stockholm Wood City នឹងលាតសន្ធឹងលើផ្ទៃដី 250,000 ម៉ែត្រការ៉េ ហើយនឹងមានផ្ទះចំនួន 2,000 ខ្នង ការិយាល័យ 7,000 កន្លែង ក៏ដូចជា ហាង និងភោជនីយដ្ឋានជាច្រើន។ ការ​សាងសង់​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០២៥ ដោយ​អគារ​ដំបូង​គ្រោងនឹង​បញ្ចប់​ក្នុង​ឆ្នាំ​២០២៧។ គម្រោងនេះត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការបំពុលបរិស្ថាន ខណៈចង់បង្កើតទីតាំងរស់នៅមួយដែលផ្សារភ្ជាប់នឹងធម្មជាតិ។ ស្ថាបត្យករក៏បានបញ្ចូលធម្មជាតិទៅក្នុងរចនាសម្ព័ន្ធផងដែរ ឧទាហរណ៍ ដំបូលព្រៃពណ៌បៃតងដែលជាអ៊ីសូឡង់ការពារកំដៅថ្ងៃដ៏ល្អ និងបង្អួចធំដើម្បីឱ្យមានពន្លឺ និងខ្យល់ធម្មជាតិចេញចូលគ្រប់គ្រាន់។ ឈើដែលប្រើក្នុងគម្រោងនេះ គឺផលិតដោយបច្ចេកវិទ្យាទំនើបដែលរក្សាបាននូវភាពរឹងមាំនៃរចនាសម្ព័ន្ធបានល្អ  ខណៈក៏មានសុវត្ថិភាពជាងមុនផងដែរ។ សំណង់ឈើនឹងជួយកាត់បន្ថយការបំពុលបរិស្ថានទាំងក្នុងដំណាក់កាលសាងសង់ និងពេលប្រើប្រាស់។ ទីក្រុង Stockholm Wood City ក៏អាចផលិតថាមពលដោយខ្លួនឯងសម្រាប់ប្រើប្រាស់ក្នុងទីក្រុង និងចែករំលែកទៅទីក្រុងជិតខាងផងដែរ ប៉ុន្តែក្រុមហ៊ុននៅមិនទាន់បានបង្ហាញពីព័ត៌មានលម្អិតនៃការផលិតថាមពលរបស់គម្រោងនោះទេ។

អាន​បន្ថែម

សាលសហសិក្សាដ៏ទំនើបនៃវិទ្យាស្ថានតេជោសែនសាធារណការ  សម្ពោធឱ្យប្រើប្រាស់ហើយ

សាលសហសិក្សាតេជោសែនទំនើបថ្មី ដែលបានសាងសង់ចំណាយអស់ ៦៥ម៉ឺនដុល្លារ បើកឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធ កាលពីថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ សមិទ្ធផលថ្មីមួយនេះ បានបង្កើតឡើងក្នុងគោលបំណងប្រើប្រាស់សម្រាប់រៀបចំវគ្គបណ្តុះបណ្តាលបន្ថែមលើជំនាញបច្ចេកទេស និងជំនាញពាក់ព័ន្ធផ្សេងៗ ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ ព្រមទាំងនិស្សិតនៃវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន។ បន្ថែមពីនេះ សាលនេះ មានបណ្តោយ ៣១,៣ម៉ែត្រ និងទទឹង ១៨ម៉ែត្រ មានលទ្ធភាពអាចផ្ទុកអ្នកចូលរួមបានប្រមាណ ២៣០នាក់។ ជាពិសេស សាលនេះ បានបំពាក់ដោយបច្ចេកវិទ្យាទាន់សម័យ ដែលនៅចំកណ្តាលស្លាបជញ្ជាំងផ្នែកខាងកើតនៃសាល ដែលបំពាក់ទៅដោយឧបករណ៍បច្ចេកវិទ្យាទំនើបៗមួយនេះ មានការតម្លើងនូវ LED Screen ដែលមានបណ្ដោយ ៧ម៉ែត្រ និងទទឹង ៤ម៉ែត្រ (ស្មើនឹង ៣២៥អ៊ីញ)។

អាន​បន្ថែម

វិនិយោគិនចិនកំពុងចុះសិក្សាផ្ទាល់នៅខេត្តកំពង់ស្ពឺ ដើម្បីវិនិយោគលើវិស័យអាទិភាព៣

អ្នកវិនិយោគចិនមកពីខេត្តហឺណាន ចុះមកសិក្សា ដើម្បីស្វែងរកឱកាសវិនិយោគទៅលើវិស័យឧស្សាហកម្ម កសិឧស្សាហកម្ម និងកសិកម្ម នៅក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ ជាមួយគ្នានេះ ឯកឧត្តមអភិបាល រំពឹងថា ក្រោយការសិក្សារបស់ក្រុមការងារទាំងអស់នេះ នោះរោងចក្រ សហគ្រាស ក៏ដូចជាវិស័យដាំដុះ និងចិញ្ចឹមសត្វ នឹងមានការកើនឡើងនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ បន្ថែមទៀត។ គួរបញ្ជាក់ដែរថា កាលពីខែមេសាកន្លងទៅ នៅអំឡុងពេលចុះទៅទស្សនៈកិច្ចនៅតាមក្រុមហ៊ុននានាជាច្រើននៅក្នុងទីក្រុងហុងកុង ឯកឧត្តមអភិបាល បានបញ្ជាក់ដែរថា មានក្រុមហ៊ុនមកពីហុងកុងយ៉ាងតិច១០ នឹងមកប្រកបអាជីវកម្មនៅក្នុងខេត្តកំពង់ស្ពឺឆាប់ៗនេះ ហើយអាចបង្កើតការងារបានជាង ១០.០០០កន្លែងផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

គម្រោងកែលម្អស្ទឹងសៀមរាប សម្រេចបាន ៤០% ខណៈស្ពាន៣ទៀត សង់បាន៥០%

គម្រោងកែលម្អដងស្ទឹងសៀមរាប ដំណាក់កាលទី២ សម្រេចបានប្រមាណ ៤០ភាគរយហើយ រំពឹងថានឹងអាចជួយការពារក្រុងសៀមរាប ពីការលិចលង់ដោយសារទឹកជំនន់បាន។ នេះបើតាមការផ្សាយឱ្យដឹងតាមរយៈវិទ្យុជាតិ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ លោក ចឹង កុងស៊ុន  អនុប្រធានគម្រោងកែលម្អស្ទឹងសៀមរាប ដំណាក់កាលទី២ បានឲ្យដឹងថា គម្រោងនេះ នឹងត្រូវធ្វើឡើងនៅលើដងស្ទឹងសៀមរាប ចាប់ពីស្ពានផ្លូវក្រវាត់ក្រុង ឬស្ពានគង់ម៉ុច ទៅដល់ចុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ដែលមានប្រវែងជិត ៥ពាន់ម៉ែត្រ។ លោកបានបន្តថា ក្រុមការងារកំពុងអនុវត្តគម្រោងធំៗដូចជា ការកែលម្អមាត់ស្ទឹង ការសង់ស្ពានថ្មថ្មីចំនួន ៣ទីតាំង ការស្ថាបនាផ្លូវបេតុងនៅម្ខាងស្ទឹង ការស្ថាបនាប្រព័ន្ធធារាសាស្ត្រ និងការស្ថាបនាទំនប់បង្ហៀរទឹក។ ក្នុងនោះ ស្ពានដែលត្រូវសាងសង់មានចំនួន ០៣ ប្រព័ន្ធធារាសាស្ត្រចំនួន ០៧ ទំនប់បង្ហៀរទឹកមួយ និងការងារផ្សេងៗ ដើម្បីការពារច្រោះច្រាំងស្ទឹងសៀមរាប។ បើគិតមកទល់ពេលនេះ គម្រោងទាំងមូលសម្រេចបានប្រមាណ ៤០ភាគរយហើយ ខណៈស្ពានចំនួន ៣ សាងសង់សម្រេចបាន ៥០ភាគរយដូចគ្នា ដែលស្ពានទីមួយប្រវែង ៣៦ម៉ែត្រ ទីពីរ ៤៤ម៉ែត្រ និងស្ពានទីបី ៣៤ម៉ែត្រ។ គួរបញ្ជាក់ថា […]

អាន​បន្ថែម