រដ្ឋជ្រើសរើស«បឹងរ៉ា» នៅស្ថានីយរថភ្លើងក្នុងខេត្តបាត់ដំបង ដើម្បីរៀបជាទីក្រុងបៃតង

អាជ្ញាធរខេត្តបាត់ដំបង បានជ្រើសរើសបឹងរ៉ា​ ស្ថិតនៅក្នុងតំបន់ស្ថានីយរថភ្លើងដែលចាត់ទុកជាតំបន់ដីសើម សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធទីក្រុងបៃតង ដែលកំពុងសិក្សាដោយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការគ្រប់គ្រងបរិស្ថាន (ICEM)។ នេះបើតាមកិច្ចប្រជុំពិភាក្សាការងារស្ដីពី ដំណោះស្រាយផ្អែកលើធម្មជាតិ (Nbs) សម្រាប់ការវិនិយោគដែលមានភាពប​ត់បែនជាមួយអាកាសធាតុនៅក្នុងសហគមន៍ បរិស្ថាន និងសេដ្ឋកិច្ចនៅក្នុងតំបន់ទន្លេមេគង្គ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។ គោលបំណងនៃ(Nbs) បឹងរ៉ានេះ ត្រូវបានប្រើប្រាស់ជាអាងស្ដុកទឹកសម្រាប់ទឹកជំនន់ក្នុងតំបន់ និងជាកន្លែងស្ដុកទឹកសង្រ្គោះបន្ទាន់សម្រាប់ទឹកហូរចេញពីស្ទឹងសង្កែ ហើយក៏ចូលរួមក្នុងការកែលម្អរគុណភាពទឹកដែលបានប្រើប្រា​ស់នៅតាមផ្ទះ និងជំនន់ទឹកភ្លៀង ដោយប្រើដំណោះស្រាយធម្មជាតិ រួមបញ្ជូលទាំងការបង្កើតឧទ្យានទីក្រុងសម្រាប់ការរស់នៅ ជីវចម្រុះ ទេសចរណ៍ធម្មជាតិ និងសោភ័ណភាព ហើយមិនត្រឹមតែប៉ុណ្ណោះកែប្រែស្ថានីយរថភ្លើងចាស់ទៅជាកន្លែងទេសចរណ៍តាមរយៈការលាយបញ្ចូលគ្នានៃគម្រោង Nbs នេះ។ បើតាមការបញ្ជាក់របស់  ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា គម្រោងនេះ នៅមិនទាន់អនុវត្តបាននៅឡើយទេ ដោយសារមិនទាន់មានថិវកាគ្រប់គ្រាន់ ដោយត្រូវធ្វើការសិក្សាជាមុន ហើយនឹងត្រូវអនុវត្តនៅពេលមានថវិកាគ្រប់គ្រាន់។ ក្រៅពី ICEM នៅខេត្តបាត់ដំបង ក៏កំពុងកសាងប្រព័ន្ធរំដោះទឹកកខ្វក់ទាំងផ្នែកខាងកើតស្ទឹង និងខាងលិចស្ទឹងនៅក្នុងក្រុងបាត់ដំបងឱ្យបានរួចរាល់នៅចុងឆ្នាំ២០២៤ ខាងមុខនេះ ដែលទទួលបានកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួនជិត ៦០លានុដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងបាត់ដំបង។ (អានបន្ថែម)

អាន​បន្ថែម

នូវែលសេឡង់ជួយកម្ពុជាជាង ១២លានដុល្លារ ដើម្បីផ្គត់ផ្គង់ទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ

ប្រទេសនូវែលសេឡង់ បានផ្តល់ជំនួយចំនួន ១២,៧លានដុល្លារ ដល់អាជ្ញាធរជាតិអប្សរា ដើម្បីអនុវត្តគម្រោង គ្រប់គ្រងទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ។ ជំនួយនេះត្រូវបានផ្តល់ជូនតាមរយៈអនុស្សរណៈនៃការយោគយល់គ្នាលើភាពជាដៃគូអំពីគម្រោងគ្រប់គ្រងទឹកក្នុងរមណីយ​ដ្ឋានអង្គរ ដោយប្រសិទ្ធភាព និងចីរភាពដើម្បីភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ច ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្ដម Jonathan KINGS ឯកអគ្គរដ្ឋទូតនៃប្រទេសនូវែលសេឡង់ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ជំនួយ ប្រមាណ ១២,៧លានដុល្លារ នេះ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលពិតជាមានសារ:សំខាន់សម្រាប់ជួយឱ្យសកម្មភាពការងារនៃប្រព័ន្ធធារាសាស្ត្រក្នុងតំបន់អង្គរ ហើយក៏ជួយដល់ការលើកកម្ពស់ជីវភាពសហគមន៍ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់អង្គរបានប្រសើរឡើងដែរ។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គ នាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ដែរថា គម្រោងគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរនេះ មិនត្រឹមតែមានសារៈសំខាន់ទៅដល់ប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរនោះទេ ប្រជាសហគមន៍ដែលរស់នៅជុំវិញនោះ ទទួលបានផលប្រយោជន៍ជាច្រើនពីគម្រោងនេះ ជាពិសេសការងារដាំដុះដំណាំកសិកម្ម និងជួយទាំងអំឡុងពេលមានគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។ សូមជម្រាបថា នេះជាគម្រោងទី៤ ហើយ ដែលប្រទេសនូវែលសេឡង់ បានសហការរួមគ្នាជាមួយអាជ្ញាធរជាតិអប្សរា ខណៈទី១ គម្រោងរៀបចំផែនការគ្រប់គ្រងរមណីយដ្ឋានអង្គរ (Angkor Management Plan) -ទី២ គម្រោងកម្មវិធីគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់អង្គរ ដោយមានការចូលរួមពីសហគមន៍ (Angkor […]

អាន​បន្ថែម

ជប៉ុនវិនិយោគដាំម្ទេសកម្រិតស្តង់ដារលើផ្ទៃដី ៧២ហិកតា នៅស្រុកអង្គរធំ​ ខេត្តសៀមរាប

អ្នកវិនិយោគមកពីប្រទេសជប៉ុន នឹងបង្កើតកសិដ្ឋានដាំម្ទេសស្តង់ដារជប៉ុន លើផ្ទៃដីចំនួន ៧២ហិកតា ជំហានទី១ ស្ថិតក្នុងភូមិត្រពាំងទូក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប ខណៈគ្រោងត្រូវការដាំបន្ថែមផ្សេងៗទោះតរហូតដល់ ២០០ហិ​ក​តា​។ ក្នុងពេលចុះពិនិត្យទីតាំងដែលមានការចូលរួមពីលោក សោម សមស័ក្ក នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ លោក NABESHIMA KATSUHITO ប្រធានកសិដ្ឋានដាំបន្លែស្តង់ដារជប៉ុន បាន​ឱ្យដឹងថា កសិដ្ឋានដាំម្ទេសស្តង់ដារជប៉ុន ដែលគម្រោងសាងសង់នេះ គឺជាបច្ចេកទេសថ្មី ហើយនឹងបានផលច្រើន និងជាគំរូមួយសម្រាប់កសិកម្មនៅក្នុងស្រុកផងដែរ ខណ:បច្ចុប្បន្ននេះមានអ្នកបញ្ជាទិញ ក្នុងមួយខែៗរហូតដល់ ៥០០តោនជារៀងរាល់ខែ ហើយផែនការនេះមិនមែនលក់នៅក្នុងស្រុកនោះទេ គឺនាំចេញទៅក្រៅប្រទេផងដែរ។ លោកបានបន្ថែមថា កសិដ្ឋាននេះដែរ នឹងក្លាយជាគំរូមួយ ដើម្បីឲ្យប្រជាកសិករដែលចង់ដាំម្ទេសអាចទៅសិក្សាស្រាវជ្រាវនិងរៀនសូត្រពីកសិដ្ឋានបាន។ លោក NABESHIMA KATSUHITO បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនរបស់លោកនឹងធ្វើមួយជំហានម្ដងមួយជំហានម្ដង ដែលកសិដ្ឋាននេះនឹងធ្វើលើផ្ទៃដី ៧២ហិកតា ដែលជាជំហានដំបូង និងធ្វើជំហានបន្តបន្ទាប់ទៀត ដើម្បីឲ្យតម្រូវទីផ្សារនៅក្រៅប្រទេស។ លោកជឿជាក់ថា ពេលដែលកសិដ្ឋាននេះបានដំណើរការ នោះនឹងមានអ្នកកម្មង់ទិញផ្សេងៗទៀតកាន់តែច្រើនថែមទៀត ខណ:តម្រូវការ ៥០០តោន ក្នុងមួយខែ គឺត្រូវការផ្ទៃដី ២០០ហិកតា […]

អាន​បន្ថែម

ឯកជនបោះទុន១៦លានដុល្លារ បង្កើតរោងចក្រថ្មី៣ នៅស្វាយរៀង

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៣ ដើម្បីបង្កើតរោងចក្រ ក្រោមទុនវិនិយោគសរុប ១៦លានដុល្លារ នៅខេត្តស្វាយរៀង។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី០៩ មិថុនា ២០២៣។ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “QINGDAO ZHONGMIAN (CAMBODIA) KNITTING CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៦,៨លានដុល្លារ។ ២- “HUIYAO YAOXING PLASTIC PACKAGING PRODUCTS (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតបាវ និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារ។ ៣- “ DONG WANG PAPER INDUSTRY […]

អាន​បន្ថែម

រដ្ឋបង្កើតក្រុមការងារអន្តរក្រសួងឱ្យចាប់ផ្តើមអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែក​ជីកហ្វូណនតេជោ”។ នេះបើតាមសេចក្តីសម្រេចលេខ ៤២ សសរ ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ គណៈកម្មាការអន្តរក្រសួងនេះ មានសមាសភាពសរុបចំនួន ៣៥រូប ដែលមានប្រធានមួយរូប ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ បន្ថែមពីនេះ គណៈកម្មាការនេះ មានតួនាទីសំខាន់ៗដូចខាងក្រោម៖ ពិនិត្យ និងផ្តល់យោបល់អំពីនីតិវិធី ក្របខណ្ឌគតិយុត្ត និងវាយតម្លៃប្រសិទ្ធភាពសេដ្ឋកិច្ច និងស្នើទម្រង់នៃការ​វិនិយោគលើគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ ដែលតភ្ជាប់ពីព្រែក តាកែវនៃដៃទន្លេមេគង្គទៅសមុទ្រខេត្តកែប ជំរុញការរៀបចំគម្រោងវិនិយោគនេះឱ្យបានច្បាស់លាស់ និងស៊ីជម្រៅលើគ្រប់ទិដ្ឋភាព និងស្វែងរកដៃគូវិនិយោគ ដើម្បីអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ឱ្យមានគុណភាព និងប្រសិទ្ធភាព ព្រមទាំងពិនិត្យ វាយតម្លៃ និងចរចាលើកិច្ចព្រមព្រៀងវិនិយោគលើគម្រោងនេះ ជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ឱ្យបានសម្រេចជាស្ថាពរ ដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជាឱ្យកាន់តែមាន ប្រសិទ្ធភាព ធ្វើឱ្យថ្លៃដឹកជញ្ជូនចុះទាប និងធានាចីរភាពនៃកំណើនសេដ្ឋកិច្ចជាតិ ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល។ គួរបញ្ជាក់ដែរថា គណៈរដ្ឋមន្រ្តីបានអនុម័ត លើរបាយការណ៍ស្តីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដោយដាក់ឈ្មោះគម្រោងនេះថា “គម្រោងព្រែកជីកហ្វូណនតេជោ” នឹងគ្រោងចំណាយថវិកាប្រមាណ […]

អាន​បន្ថែម

មន្ទីរពេទ្យជាតិតេជោសន្ដិភាពសម្រេចការសាងសង់បាន ១០០% ហើយ គ្រោងសម្ពោធឆាប់ៗនេះ

មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ចំនួន ១ម៉ឺនគ្រែ សម្រេចការងារសាងសង់បាន១០០ភាគរយ ដោយគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះ។ បើតាមដំណើរចុះត្រួតពិនិត្យដោយឯកឧត្ដមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ការងារសំណង់ទាំងមូលរបស់គម្រោងសម្រេចបាន១០០ភាគរយហើយ នៅសេសសល់តែផ្នែកដេគ័រមួយចំនួនតូចតែប៉ុណ្ណោះ។ បន្ថែមពីនេះ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដែលមានទីតាំងលើមហាវិថីឈ្នះឈ្នះ ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោ​ក​​រកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ អាចនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងខែមិថុនានេះ ក្រោមអធិបតីភា​ពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ គួរបញ្ជាក់ថា មន្ទីរពេទ្យនេះ ត្រូវបានចាត់ទុកថាជាមន្ទីរពេទ្យធំជាងគេនៅកម្ពុជា ដែលមានសមត្ថភាពទទួលអ្នកជំងឺជាង ១ម៉ឺនគ្រែ ដែលស្មើនឹង ១០ដងនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានបើកការដ្ឋានកាលពីអំឡុងខែកុម្ភៈឆ្នាំ២០២២។ (អានបន្ថែម) ម្យ៉ាងទៀត មន្ទីរពេទ្យនេះ ត្រូវបានសាងសង់លើផ្ទៃដី ៧ហិកតា នៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលចាប់ផ្តើមបើកការដ្ឋានកាលពីខែកុម្ភៈ ឆ្នាំ២០២២។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋបង្ហើបផ្លូវល្បឿនលឿនខ្សែទី៤ អាចឆ្ពោះទៅទិសឦសាន

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបឱ្យដឹងនូវចក្ខុវិស័យ និងផែន​ការរបស់រាជរដ្ឋាភិបាលក្នុងការសាងសង់គម្រោងផ្លូវល្បឿនលឿនទី៤ ដែលចេញពីភ្នំពេញទៅកាន់ខេត្តក្នុងតំប​ន់​​​​​ភូមិ​​​ភាគឦសាន ក្រោយផ្លូវល្បឿនលឿនទី២ កំពុងសាងសង់ និងទី៣ កំពុងស្ថិតនៅក្នុងការសិក្សា។​ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងពិធីចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌ លើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលជាគម្រោងទី៣ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ (អានបន្ថែម) ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហើបថា បើមានផ្លូវល្បឿន​លឿនខែ្សទី៣ នេះ ក៏អាចមានផ្លូវល្បឿនលឿនទី៤ ដែលចេញពីភ្នំពេញ ទៅក្រចេះ ក្រចេះទៅស្នួល តទៅមណ្ឌលគីរី ក្រុងសែនមនោរម្យ រួចបន្តទៅកោះញែក តទៅបានលុង ចេញពីបានលុងត្រលប់មកស្ទឹងត្រែង តទៅអូរពងមាន់ ចេញទៅព្រះវិហារ ភ្ជាប់ចេញមកសៀមរាប ហើយក៏ចេញមកជួបគ្នាភ្នំពេញវិញតែម្តង។ នេះជាគម្រោងក្នុងផែនការរបស់រាជរដ្ឋាភិបាល ខណៈគម្រោងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត តម្លៃ ១,៣៥ពាន់លានដុល្លារអាមេរិក ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន […]

អាន​បន្ថែម

ផ្លូវយុទ្ធសាស្ត្រលេខ៣១២ តម្លៃជាង២៤លានដុល្លារ នៅខេត្តព្រៃវែង បើកការដ្ឋានសាងសង់ហើយ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកការដ្ឋានលើកកម្រិតគុណភាព ជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២ ដែលជាផ្លូវយុទ្ធាសាស្ត្រក្នុងខេត្តព្រៃវែង ដោយគ្រោងចំណាយថវិកាអស់ជាង ២៤លានដុល្លារ។ ពិធិបើកការដ្ឋាននេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។ ផ្លូវខេត្តលេខ៣១២នេះ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រដ៏សំខាន់មួយដែលឆ្លងកាត់ឃុំចំនួន៤ ក្នុង ភូមិសាស្ត្រនៃស្រុកព្រះស្តេច ខេត្តព្រៃវែង រួមមាន៖ ឃុំល្វា ឃុំជ័យកំពក ឃុំអង្គររាជ និងឃុំ បន្ទាយចក្រី។ ខ្សែផ្លូវនេះមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងផ្លូវជាតិលេខ១ ផ្លូវខេត្តលេខ៣១២A និងផ្លូវក្រវាត់ព្រំដែន ដែលបានតភ្ជាប់តំបន់ទីប្រជុំជនទៅកាន់តំបន់ព្រំដែន(កម្ពុជា-វៀតណាម)។ បន្ថែមពីនេះ ផ្លូវខេត្តលេខ៣១២ មានប្រវែង ២៨,៣៧២គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពី ភូមិសំរោង ឃុំល្វា (ត្រង់បំបែកផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ៧៧+០៨២) រហូតដល់ភូមិករគោ ឃុំបន្ទាយចក្រី (ព្រំប្រទល់កម្ពុជា-វៀតណាម) នៃភូមិសាស្ត្រស្រុកព្រះស្តេច ខេត្តព្រៃវែង។ គម្រោងនេះ នឹងត្រូវស្ដារពង្រីកទទឹងតួផ្លូវដែលបច្ចុប្បន្នមានប្រវែងប្រមាណពី ៤ ទៅ ៥ម៉ែត្រ ទៅទទឹងតួផ្លូវ ប្រវែង ១២ម៉ែត្រ […]

អាន​បន្ថែម

សម្តេចតេជោ ជំរុញឱ្យអេមីរ៉ាតអារ៉ាប់រួម វិនិយោគលើការបូមប្រេងកាតនៅសមុទ្រកម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានទាក់ទាញវិនិយោគិនពីប្រទេសអេមីរ៉ាតអារ៉ាប់រួម មកវិនិយោគនៅលើវិស័យប្រេងកាត និងវិស័យកែច្នៃកសិផលផ្សេងទៀតនៅកម្ពុជា។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការនី និយោជិត នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីសក្តានុពលនិងឱកាសវិនិយោគសម្រាប់ការវិនិយោគពីប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងជំនួបជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម នារសៀលថ្ងៃទី៨ ខែមិថុនា។ សម្តេចតេជោ មានប្រសាសន៍ថា៖ ”យើងទាក់ទាញវិនិយោគអេមីរ៉ាតអារ៉ាប់រួម​ ឱ្យមកវិនិយោគលើវិស័យកែច្នៃកសិកម្ម មានស្រូវអង្ករ ស្វាយចន្ទី និងកៅស៊ូ ជាដើម ហើយក៏ឱ្យពិនិត្យលទ្ធភាពនៃការវិនិយោគ ដទៃទៀត រាប់ទាំងការវិនិយោគលើវិស័យប្រេងផងដែរ ដែលខាងគេមានបទពិសោធន៍ខ្ពស់លើវិស័យនេះ”។​ សូមបញ្ជាក់ថា ក្រុមហ៊ុន KrisEnergy មកប្រទេសសឹង្ហបុរី បានប្រកាសក្ស័យធន លើការវិនិយោគបូមប្រេងកាតនៃតំបន់អប្សរា នៃសមុទ្រខ្មែរ។ បន្ទាប់ពីផ្អាកប្រតិបត្តិការបូមប្រេង រាជរដ្ឋាភិបាល បានទាក់ទាញក្រុមហ៊ុនវិនិយោគនានាពិចារណាវិនិយោគលើវិស័យប្រេងកាត។ (អានបន្ថែម)

អាន​បន្ថែម

គម្រោងNaga3 តម្លៃជិត ៤ពាន់លានដុល្លារ ប្រកាសពន្យារពេលបញ្ចប់ការសាងសង់ដល់ឆ្នាំ២០២៩

គម្រោងសាងសង់ Naga 3 នៅក្នុងរាជធានីភ្នំពេញ មានតម្លៃជិត ៤ពាន់លានដុល្លារ ត្រូវបានប្រកាសពន្យារពេលបញ្ចប់ការសាងសង់របស់ខ្លួនដែលគ្រោងក្នុងឆ្នាំ២០២៥ ដោយបន្តទៅឆ្នាំ២០២៩ វិញ ដោយសារកត្តាមួយចំនួន​។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន Naga Corp Ltd. កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣។ ការពន្យារពេលនេះ គឺដោយសារតែកត្តាម៉ាក្រូសេដ្ឋកិច្ចនៃភូមិសាស្ត្រនយោបាយសកល និងសម្ពាធដ៏តានតឹងនៃអតិផរណាពិភពលោកដែលបន្តនៅទ្រឹងដដែល។ បើទោះបីជាយ៉ាងនេះក៏ដោយ ក្រុមហ៊ុននៅតែមានទំនុកចិត្តថា ខ្លួនអាចបន្តអនុវត្តនូវកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួនបាន ដោយសារមកទល់ពេលនេះ ទិសដៅ និងមូលដ្ឋានគ្រឹះរបស់ក្រុមហ៊ុន មិនមានការផ្លាស់ប្តូរឡើយ។ គម្រោងសាងសង់ Naga 3 នេះ បានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៩ មានអគារពាណិជ្ជកម្មចម្រុះ សម្រាប់ការកំសាន្ត​ផ្សេងៗ ដែលមានការច្របាច់បញ្ចូលគ្នាច្រើនបែបនៅក្នុងទីក្រុងភ្នំពេញ។ នៅពេលសាងសង់រួចរាល់ Naga ១ ២ និង ៣ នឹងមានបន្ទប់សណ្ឋាគាររួមគ្នាជាង ៥០០០ បន្ទប់ តុហ្គេម ១៣០០តុ និងម៉ាស៊ីនហ្គេមអេឡិចត្រូនិក ៤៥០០ម៉ាស៊ីន បូកនឹងសេវាកម្មដទៃទៀត។ (អានបន្ថែម) គួរបញ្ជាក់ថា រយៈពេល​៣ខែ​ ដើម​ឆ្នាំ​២០២៣ ណាហ្គាវើលដ៍ ​រក​ចំណេញ​បានជាង​ […]

អាន​បន្ថែម