គម្រោងអភិវឌ្ឍន៍
រោងចក្រគ្រឿងសង្ហារឹម អគ្គិសនី និងការិយាល័យតម្លៃ២៣,២លានដុល្លារ នឹងបង្កើតនៅស្វាយរៀង និង ព្រះសីហនុ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៣ ដើម្បីបង្កើតរោងចក្រ ក្រោមទុនវិនិយោគសរុប ២៣,២លានដុល្លារ នៅខេត្តស្វារៀង និងព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី30 ឧសភា ២០២៣។ គម្រោងទាំង៣នេះ រួមមានដូចខាងក្រោម៖ ១- “LE HOO (CAMBODIA) FURNITURE COMPANY LIMITED.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត, ខេត្តស្វាយរៀង, ក្រោមទុនវិនិយោគប្រមាណ ១៣,២ លានដុល្លារ។ ២- “XINKAIDA LIGHTING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង ឧបករណ៍អគ្គិសនី អំពូលលម្អ គ្រឿងឧបករណ៍អគ្គិសនី និងគ្រឿងបង្គុំអំពូលលម្អគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត, ខេត្តស្វាយរៀង, ក្រោមទុនវិនិយោគប្រមាណ ៨លានដុល្លារ។ ៣- “GUANGBO (CAMBODIA) INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈការិយាល័យ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន […]
អានបន្ថែមកូរ៉េ ចង់ពង្រឹងកិច្ចសហការជាដៃគូរអភិវឌ្ឍវិស័យភស្តុភារកម្មជាមួយកម្ពុជាឱ្យរិតតែខ្លាំង
ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បានបង្ហាញពីបំណងយ៉ាងមុតមំា ដោយចង់ពង្រីកកិច្ចសហការវិនិយោគលើការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា តាមរយៈការជំរុញ និងទាក់ទាញអ្នកវិនិយោគកូរ៉េ ឱ្យមកកម្ពុជា។ នេះបើយោងតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េ ដែលទើបតែងតាំងថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តម PARK បានឱ្យដឹងថា ជំនួបនេះគឺផ្តោតសំខាន់លើកិច្ចពិភាក្សាការងារ និងផែនការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា ខណៈលោកក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេសវិស័យហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូន ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ឯកឧត្តម PARK បន្តថា នៅក្នុងអាណត្តិនេះ លោកប្តេជ្ញាយ៉ាងមុតមាំ ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក៏ដូចជាជំរុញ និងពង្រីកទំនាក់ទំនងរវាងអ្នកវិនិយោគឯកជន ពីប្រទេសកូរ៉េ លើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសក្នុងវិស័យភស្តុភារកម្ម។ ជាមួយគ្នានេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងពីការបញ្ចប់ផែនការមេស្តីពី ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មរបស់កម្ពុជា ដែលនឹងធ្វើឱ្យវិស័យភស្តុភារកម្ម និងថ្លៃដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា កាន់តែមានការប្រកួតប្រជែងជាងមុន។ ហើយឯកឧត្តមរដ្ឋមុន្រ្តី ក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះបំណងដ៏ជាក់លាក់មួយនេះផងដែរ។
អានបន្ថែមកម្ពុជា-កូរ៉េ រួមគ្នាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅព្រំដែន(កម្ពុជា-វៀតណាម) ត្រង់ចំនុចត្រពាំងស្រែ
ក្រសួងសាធារណការ និងដឹកជញ្ជូន និងសមាគមសាងសង់អន្តរជាតិកូរ៉េ (ICAK) រួមជាមួយនឹងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ (MOLIT) កំពុងសិក្សាបង្កើតផែនការគ្រប់ជ្រុងជ្រោយមួយ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រកព្រំដែនអន្តរជាតិត្រពាំងស្រែ ខេត្តក្រចេះ។ គម្រោងសិក្សានេះ គឺធ្វើឡើងដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការនៅច្រកទ្វារមួយនេះ សំដៅចូលរួមចំណែកធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា។ បើតាមសិក្ខាសាលា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ផែនការនេះ ស្ថិតក្នុងដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាពដំបូងនៅឡើយ ដែលបានដាក់ចេញនូវការសិក្សាសំខាន់ៗដូចជា៖ (១) ប្រព័ន្ធភស្តុភារកម្ម (២) ស្ថាបត្យកម្មរចនាបថអគារ (៣) រំហូរចរាចរណ៍ទំនិញ និងមនុស្ស (៤) ការគិតគូរពីបរិស្ថាន (៥) ការវិភាគសេដ្ឋកិច្ច និង (៦) ការវិភាគហិរញ្ញវត្ថុ ដើម្បីប្រមូលធាតុចូលបន្ថែម សំដៅធ្វើឱ្យប្រសើរឡើងនូវគម្រោងស្ដីពីការបង្កើតផែនការគ្រប់ជ្រុងជ្រោយ នៃច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ដែលស្ថិតក្នុងភូមិសាស្ត្រ ស្រុកស្នួល ខេត្តក្រចេះ (ព្រំដែនកម្ពុជា-វៀតណាម)។ ក្រៅពីអភិវឌ្ឍច្រកព្រំដែនអន្តរជាតិនេះ កម្ពុជា និងវៀតណាម ក៏ធ្លាប់បានជួបពិភាក្សាលើការងារតភ្ជាប់ផ្លូវដែក បាត់ដឹង-ត្រពាំងស្រែ-ឡុកនីញ-ហូជីមិញ ដែលជាចំណែកមួយនៃខ្សែផ្លូវដែកសិង្ហបុរី-គុនមីង (SKRL) និងការសិក្សាខ្សែផ្លូវដែកថ្មីតភ្ជាប់ភ្នំពេញ-ហូជីមិញ ដោយកាត់តាមបាវិត-ម៉ុកបៃផងដែរ។ (អានបន្ថែម)
អានបន្ថែមរដ្ឋនឹងយកស្ពានដែកពីឬស្សីកែវ ដើម្បីសង់សម្រួលចរាចរណ៍បណ្តោះអាសន្ននៅចាក់អង្រែ និងព្រែកប្រា
រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ពានដែកបណ្តោះអាសន្នមួយ តភ្ជាប់រវាងចាក់អង្រែ និងតំបន់ព្រែកប្រា សម្រាប់សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ខណៈរាជរដ្ឋាភិបាល កំពុងស្នើសុំកម្ចីពីប្រទេសចិន សម្រាប់សាងសង់ស្ពានថ្មី សម្រាប់ឆ្លងកាត់ទន្លេបាសាក់នេះ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងរុះរើស្ពានដែក ពីឬស្សីកែវ ទៅសាងសង់សម្រាប់ប្រើប្រាស់ជាបណ្តោះអាសន្ន នៅទន្លេបាសាក់នាពេលខាងមុខឆាប់ៗនេះ។ នេះជាការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក្នុងពិធីសម្ភោធស្ពានឬស្សីកែវ និងស្ពានអាកាសឬស្សីកែវ នៅថ្ងៃទីល៣១ ខែឧសភា។ សម្តេចតេជោ បញ្ជាក់ថា នៅរាជធានីភ្នំពេញ ត្រូវការស្ពាន៣បន្ថែមទៀត រួមមាន៖ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ, ស្ពានតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានឆ្លងទន្លេបាសាក់ តភ្ជាប់ពីព្រែកប្រា ទៅចាក់អង្រែ។ ប្រមុខរាជរដ្ឋាភិបាល បន្តថា ក្នុងចំណោមស្ពានទាំងបីនេះ មានស្ពានចំនួនពីរ គឺស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងស្ពានតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងអាចចាប់ផ្តើមសាងសង់នាពេលឆាប់ខាងមុខ។ ចំណែកស្ពាន ឆ្លងទន្លេបាសាក់ តភ្ជាប់ពីព្រែកប្រា ទៅចាក់អង្រែ កំពុងស្ថិតក្នុងការចរចាស្នើកម្ចីសម្បទានពីប្រទេសចិន។
អានបន្ថែមក្រុមហ៊ុនសឹង្ហបុរី និង CAIC រួមគ្នាវិនិយោគសេវាជួសជុលយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី
ក្រុមហ៊ុន Cambodia Airport Investment Co., Ltd. (CAIC) និង ក្រុមហ៊ុនចុះបញ្ជីនៅទីផ្សារភាគហ៊ុនសឹង្ហបុរី SIA Engineering Company Limited (SIAEC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការដើម្បីបណ្តាក់ទុនរួមគ្នាលើ line maintenance ដែលជាសេវាកម្មជួសជុលយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងនឹងដាក់ដំណើរការនៅដើមឆ្នាំ២០២៥ខាងមុខ។ កិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានចុះហត្ថលេខាដោយ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន CAIC និងលោក Ng Chin Hwee អគ្គនាយកក្រុមហ៊ុន SIAEC នៅថ្ងៃទី ៣០ ខែឧសភា។ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ នឹងបំពេញបន្ថែមទៅលើបណ្តាញស្ថានីយ៍ Line Maintenance អន្តរជាតិ (LMI) ដែលមានស្រាប់របស់ SIAEC។ ផ្អែកលើសមត្ថភាពវិស្វកម្ម និងបទពិសោធន៍ប្រតិបត្តការពីគ្រប់បណ្តាញ LMI របស់ SIAEC ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះរំពឹងថានឹងក្លាយទៅជាស្ថានីយ៍ ថែទាំ និងជួសជុល (MRO) យន្តហោះប្រចាំថ្នាក់តំបន់ក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។ អ្នកឧកញ៉ាបណ្ឌិត […]
អានបន្ថែមស្ពានឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ តម្លៃជាង ៤៤លានដុល្លារ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ តម្លៃជាង ៤៤លានដុល្លារ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ស្ពានបេតុងខ្សែកាប-ឆ្លងទន្លេសាបនេះ ត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ដោយមានប្រវែង ៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ សាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើរយៈពេលវេលា ២៨ខែ និងប្រើប្រាស់ថវិកាអស់ប្រមាណ ៣៥លានដុល្លារ។ (អានបន្ថែម) ស្ពានបេតុងខ្សែកាបនេះ នឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ នៃខណ្ឌជ្រោយចង្វារ។ ដោយឡែក ស្ពានអាកាសឫស្សីកែវ បានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ដែលមានបណ្ដោយ ៤៨៣ម៉ែត្រ ទទឹង១៥,៨ម៉ែត្រកំពស់ ៥ម៉ែត្រ ស្ថិតលើបណ្ដោយ ផ្លូវជាតិលេខ៥ នៅចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេសាបថ្មីនេះ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១៥ខែ និងប្រើប្រាស់ថវិកាអស់ប្រមាណ ៩,៧លានដុល្លារ។ (អានបន្ថែម)
អានបន្ថែមត្រឹមខែឧសភា ផ្លូវជាតិលេខ៣១ សម្រេចបានជាង ២៣% ខណៈផ្លូវជាតិលេខ៣៣ បានជាង ៣១%
ត្រឹមខែឧសភានេះ ផ្លូវជាតិលេខ៣១ សម្រេចការសាងសង់បានជាង ២៣% ខណៈដែល ផ្លូវជាតិលេខ៣៣ សម្រេចបានជាង ៣១% ហើយ លទ្ធផលបង្ហាញឱ្យឃើញថា គម្រោងទាំងពីរអាចនឹងបញ្ចប់មុនពេលកំណត់។ នេះបើតាមដំណើរចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ បើគិតត្រឹមថ្ងៃទី២៦ ឧសភានេះ គម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ សម្រេចការសាងសង់បាន ២៣,១២% ក្នុងនោះដែរ (១)ការងារកៀរសម្អាត ពង្រីកទទឹងតួផ្លូវ (Clearing) សម្រេចបាន ៤៤,៩៧គ.ម (២)ការងារកិនបង្ហាប់ស្រទាប់ Sub Grade សម្រេចបាន ៤០,២៩គ.ម និង (៣) ការងារក្រាលស្រទាប់គ្រឹះរង (Sub-Base) សម្រេចបាន ១៥,៤៣គ.ម។ ចំពោះគម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣៣ គិតត្រឹមថ្ងៃទី២៥ ឧសភានេះ សម្រេចបាន ៣១,៧៣% ក្នុងនោះដែរ (១)ការងារកៀរសម្អាត ពង្រីកទទឹងតួផ្លូវ […]
អានបន្ថែមគម្រោងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីក្រុងតាខ្មៅ សម្រេចបាន ៥០ភាគរយហើយ
គិតត្រឹមខែឧសភា ២០២៣នេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចបានប្រមាណ ៥០ភាគរយហើយ ដោយគ្រោងដាក់ដំណើរការនៅដើមឆ្នាំ២០២៥។ លោកឧកញ៉ា Charlves Vann នាយកក្រុមហ៊ុន Cambodia Airport Investment Co Ltd (CAIC) បានលើកឡើងពីវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋាននេះ នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការបង្កើត MRO នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ជាមួយក្រុមហ៊ុន SIA Engineering Company របស់ប្រទេសសឹង្ហបុរី កាលពីថ្ងៃទី៣០ ខែឧសភា។ លោកឧកញ៉ាលើកឡើងថា៖ “បច្ចុប្បន្ន យើងបានសម្រេចការសាងសង់បានខ្ទង់ ៥០ភាគរយ ហើយយើងកំពុងតែបន្ត និងតាមដាន ធ្វើយ៉ាងមិចឱ្យដាក់ដំណើរការនៅដើមឆ្នាំ២០២៥”។ សូមជម្រាបថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២.៦០០ហិចតា ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីភាគខាងត្បូងរាជធានីភ្នំពេញ។ (អានបន្ថែម)
អានបន្ថែមទីលានចាក់សំរាមធំ២ តម្លៃជាង ១០លានុដុល្លារ នៅកែប និងកំពត សម្ពោធឱ្យប្រើប្រាស់ហើយ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវទីលានចាក់សំរាមថ្មីចំនួន ២ទីតាំង តម្លៃជាង ១០លានដុល្លារ ស្ថិតនៅក្នុងខេត្តកែប និងកំពត។ ទីលានចាក់សំរាមថ្មីទាំងពីរ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ ទីលានចាក់សំរាមទី១ ស្ថិតនៅលើផ្ទៃដី ៨ហិកតា ក្នុងសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ត្រូវបានសាងសង់ឡើងនៅខែឧសភា ឆ្នាំ២០២០ ដោយចំណាយថវិកាអស់ ៧,១លានដុល្លារ។ គម្រោងនេះ ស្ថិតក្រោមគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន នៃមហាអនុតំបន់មេគង្គជំហានទី២ របស់ADB មានទឹកប្រាក់អនុវត្តគម្រោង៣០លានដុល្លារ។ (អានបន្ថែម) ដោយឡែក ទីលានចាក់សំរាមទី២ ស្ថិតលើផ្ទៃដីសរុប ១០,៣៣៨ហិកតា ក្នុងភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ដែលចំណាយថវិកាសាងសង់អស់ ៣.៣៧២.៥១៤ ដុល្លារ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ និងបញ្ចប់ការងារសាងសង់នៅថ្ងៃទី៣០ កញ្ញា ២០២២ កន្លងទៅនេះ។ គម្រោងទាំង២នេះ […]
អានបន្ថែមរោងចក្រថ្មី៣ តម្លៃជាង ១៥លានដុល្លារ នឹងបង្កើតឡើងនៅភ្នំពេញ កណ្តាល និងកំពង់ស្ពឺ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៣ ដើម្បីបង្កើតរោងចក្រ ក្រោមទុនវិនិយោគសរុប ១៥,៤លានដុល្លារ នៅរាជធានីភ្នំពេញ កណ្តាល និងខេត្តកំពង់ស្ពឺ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី២៩ ឧសភា ២០២៣។ គម្រោងទាំង៣នេះ រួមមានដូចខាងក្រោម៖ ១- “BOLITO GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ។ ២- “XIN LI AN SHOES CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ។ ៣- “NEW HM KNITTING CLOTHING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង […]
អានបន្ថែម