គម្រោងអភិវឌ្ឍន៍
រដ្ឋគាំទ្រគម្រោងវារីវប្បកម្ម និងអេកូទេសចរណ៍ លើផ្ទៃដីជាង ៧ពាន់ហិកតា នៅស្រុកបុទុមសាគរ
ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកោះកុង បានគាំទ្រគម្រោងវិនិយោគបង្កើតវារីវប្បកម្មបែបធម្មជាតិ កសិ-ទេសចរណ៍ និងអេកូទេសចរណ៍ លើផ្ទៃដីទំហំ ៧.១២៦,៩៣ ហិកតា ស្ថិតនៅ ៥ទីតាំង ក្នុងឧទ្យានជាតិបុទុមសាគរ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងមានដូចជា ដងពែង ឃុំតានូន ឃុំថ្មស និងឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ តាមរយៈកិច្ចប្រជុំមួយដឹកនាំដោយក្រសួងបរិស្ថាន កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារបានសម្រេចគាំទ្រលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន។ បន្ថែមពីនេះ ក្រុមការងារ ត្រូវធ្វើការសិក្សាទីតាំងជាក់ស្តែងឡើងវិញ រួចបញ្ជូនរបាយការណ៍លទ្ធផលនៃការសិក្សាពីទីតាំងទាំងនោះ មកក្រសួងបរិស្ថាន ដើម្បីពិនិត្យលទ្ធភាពស្នើសុំជួលដីវិនិយោគ។ ក្រសួងបរិស្ថាន នឹងផ្តល់ទិន្នន័យ និងផែនទីនៃការកាត់ដីវិនិយោគជូនក្រុមហ៊ុន ដើម្បីបានជាមូលដ្ឋានក្នុងការសិក្សាដីដែលនៅសល់ ដើម្បីស្នើសូមវិនិយោគ។
អានបន្ថែមត្រឹមខែមេសា២០២៣ កម្ពុជាមានរោងចក្រកាត់ដេរ និង… កើនដល់ជាង ១,៣២៦រោងចក្រ
គិតត្រឹមខែមេសា ឆ្នាំ២០២៣ នេះ កម្ពុជាមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបកំពុងដំណើរការចំនួន ១,៣២៦រោងចក្រ ដែលមានការកើនឡើងរហូតដល់ទៅជាង ១ពាន់រោងចក្រ បើធៀបនឹងឆ្នាំ ១៩៩៧ ដែលមានត្រឹមតែ ៦៨រោងចក្រ ប៉ុណ្ណោះ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីសំណេះសំណាល់ជាមួយកម្មករ-កម្មការនីរោងចក្រស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅថ្ងៃទី២៦ ឧសភា ២០២៣។ សម្តេចតេជោមានប្រសាសន៍ថា កាលពីឆ្នាំ១៩៩៧ រោចងក្រនៅក្នុងប្រទេសកម្ពុជាមានតែជាង ៦៨ រោងចក្រប៉ុណ្ណោះ មានកម្មករ ៨ម៉ឺននាក់។ ចំណែកទំហំនៃការនាំចេញមាន ២៧០លានដុល្លារ។ សម្តេចតេជោបន្តថា «ពេលនោះកម្មករ ៨ម៉ឺននាក់ ទទួលបានប្រាក់ខែត្រឹមតែ ៤០ដុល្លារប៉ុណ្ណោះ។» «ដោយឡែក បច្ចុប្បន្នកម្ពុជា មានរោងចក្ររហូតដល់ទៅ ១.៣២៦រោងចក្រ ជាមួយនឹងកម្មករជាង ៨៤ម៉ឺននាក់» សម្តេចបន្ត។ សម្តេចតេជោ ថ្លែងទៀតថា៖ “ដោយសារកត្តាសន្តិភាព ស្ថិរភាពនយោបាយ ដែលនាំឱ្យយើងមានឱកាសដើម្បីទាក់ទាញវិនិយោគ ទាំងក្នុងប្រទេស និងក្រៅប្រទេស មកផលិតក្នុងប្រទេសរបស់យើង ដើម្បីបម្រើដល់ការនាំចេញឱ្យរិតតែប្រសើរ។ […]
អានបន្ថែមរោងចក្រដំឡើងរថយន្តតូយូតាគ្រោងបញ្ចប់ខែកក្កដា ខណៈរោងចក្រច្នៃរគ្រឿងអលង្ការបារាំង នឹងមកឆាប់ៗដែរ
រោងចក្រដំឡើងរថយន្តតូយូតារបស់ប្រទេសជប៉ុន ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នឹងសាងសង់រួចរាល់នៅខែកក្កដាខាងមុខ ខណៈរោងចក្រប្រទេសបារាំង ច្នៃគ្រឿងអលង្ការ នឹងមកបោះទីតាំងផលិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនាពេលខាងមុខផងដែរ។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅទីតាំងរោងចក្រ ម៉ាវ៉ល ហ្កាមិន ក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅថ្ងៃទី២៦ ឧសភា ២០២៣នេះ។ សម្តេចបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសនេះ បានទាក់ទាញការវិនិយោគធំៗជាច្រើន ដែលបច្ចុប្បន្នមានក្រុមហ៊ុនវិនិយោគបរទេសចូលមកបណ្តាក់ទុន ផលិត និងកែច្នៃ ដើម្បីនាំចេញទៅក្រៅប្រទេសផងដែរ។ សម្តេចតេជោ បន្ថែមថា៖ “រោងចក្រដំឡើងរថយន្តតូយូតា អាចនឹងបញ្ចប់ការងារសាងសង់ក្នុងខែកក្កដាខាងមុខនេះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងក្រុមហ៊ុនផលិត និងច្នៃគ្រឿងអលង្ការមកពីប្រទេសបារាំង នឹងមកបង្កើតរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឆាប់ៗផងដែរ”។ គម្រោងវិនិយោគលើការបង្កើតរោងចក្រដំឡើងរថយន្តតូយ៉ូតា ត្រូវបានប្រកាសដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ។ រោងចក្រដំឡើងរថយន្តតូយ៉ូតានេះ មានទីតាំង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដែលអាចបង្កើតការងារបានចំនួនប្រមាណ១៥០នាក់។ (អានបន្ថែម) សូមជម្រាបថា មកទល់ពេលនេះ កម្ពុជាមានក្រុមហ៊ុនដំឡើងរថយន្តមួយចំនួន៧ កំពុងធ្វើប្រតិបត្តិការ […]
អានបន្ថែមចិនចង់បង្កើតសាកលវិទ្យាល័យបច្ចេកទេសផ្នែកវិទ្យាសាស្ត្រនៅកម្ពុជា
គណៈប្រតិភូរបស់ប្រទេសចិន បានបង្ហាញបំណងចង់បង្កើតសាកលវិទ្យាល័យបច្ចេកទេសមួយ លើផ្នែកវិទ្យាសាស្ត្រនៅកម្ពុជា នាពេលខាងមុខ ដើម្បីជំរុញជំនាញបច្ចេកទេសដល់សិស្សនិស្សិតកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត។ នេះតាមរយៈជំនួបពិភាក្សាការងារ ជាមួយក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ លោក កាវ ជាន (Mr. Gao Jian) ប្រធានក្រុមប្រឹក្សាភិបាល សមាគមកម្ពុជា-ចិន បានបង្ហាញអំពីបំណងរបស់លោកក្នុងការបង្កើតសាកលវិទ្យាល័យបច្ចេកទេសមួយ ផ្នែកវិទ្យាសាស្ត្រ នៅកម្ពុជា ដែលមានការទទួលស្គាល់ពីរដ្ឋាភិបាលកម្ពុជា-ចិនផងដែរ ខណៈលោកបញ្ជាក់ថា សាកលវិទ្យាល័យនេះ នឹងផ្តល់ឱកាសដល់ប្រទេសទាំងពីរបានស្វែងយល់កាន់តែច្បាស់លើវិស័យសិក្សាធិការ និងវិស័យវិទ្យាសាស្ត្រ និងបានបង្កើននូវបច្ចេកទេសក្នុងការសិក្សាស្រាវជ្រាវឱ្យបានកាន់តែល្អប្រសើរមួយកម្រិតទៀត។ ជាការឆ្លើយតប លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា ចំពោះគម្រោងបង្កើតសកលវិទ្យាល័យបច្ចេកទេស គឺលោកជំទាវមានការគាំទ្រយ៉ាងពេញទំហំង ចំពោះគំនិតផ្តួចផ្តើមនេះ។ ជាមួយគ្នានេះដែរ លោកជំទាវ ក៏បានជម្រាបជូន ទៅកាន់គណៈប្រភិភូចិនត្រូវធ្វើសំណើរទៅកាន់ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងយុវជននិងកីឡា ដើម្បីពិភាក្សាលើគម្រោងនេះឱ្យបានស៊ីជម្រៅបន្ថែមទៀត។ តាមរយៈជំនួបខាងលើនោះដែរ ភាគីកម្ពុជា-ចិន ក៏បានបង្ហាញការប្តេជ្ញាជំរុញកិច្ចសហការរួមគ្នា ធ្វើឱ្យគំនិតផ្តួចផ្តើមលើគោលការណ៍ ផ្លូវនិងខ្សែរក្រវ៉ាត់ […]
អានបន្ថែមរោងចក្រទឹកស្អាតដ៏ធំតម្លៃជាង ១៤០លានដុល្លារ នៅសៀមរាបនិងកំពង់ធំ បើកដំណើរការជាផ្លូវការហើយ
រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី នៅសង្កាត់ជ្រាវ ខេត្តសៀមរាប និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្ទឹងសែនទី២ ខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម អ៊ូអិណុ អ៊ាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសមញ្ញ និង ពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្ត នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមចម ប្រសិទ្ធ បានឱ្យដឹងថា នៅឆ្នាំ១៩៩៦ រដ្ឋាភិបាលជប៉ុនបានផ្តល់ហរិញ្ញប្បទានឥតសំណងក្នុងទឹកប្រាក់ ១៥លានដុល្លារ សម្រាប់សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្នុងក្រុងសៀមរាប ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៨ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ជាមួយនឹងបណ្តាញចែកចាយ ប្រវែង៣២គីឡូម៉ែត្រ។ ឯកឧត្តមបានបន្ថែមថា ដោយសារតម្រូវការប្រើប្រាស់ទឹកស្អាតក្នុងក្រុងសៀមរាបបានកើនឡើងជាបន្តបន្ទាប់ រដ្ឋាករទឹកស្វយ័តសៀមរាប ទទួលបានកម្ចីបន្ថែមពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន (JICA) ក្នុងទំហំទឹកប្រាក់សរុប ៧ពាន់១៦១លានយ៉េន ស្មើនឹងជាង ៥១លានដុល្លារ ដើម្បីពង្រីកបន្ថែមសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសៀមរាប។ ចំពោះរោងចក្រផលិតទឹកស្អាតថ្មី […]
អានបន្ថែមជប៉ុនផ្តល់កម្ចីជាង ៥០លានដុល្លារ បន្ថែមទៀត ដើម្បីស្ថាបនាផ្លូវជាតិលេខ៥ (កំណាត់ព្រែកក្ដាម-ធ្លាម្អម)
រដ្ឋាភិបាលជប៉ុន បានផ្តល់ប្រាក់កម្ចីចំនួន ៧.២០៥ លានយ៉េន (ប្រមាណ ៥២,៦ លានដុល្លារ) សម្រាប់អនុវត្ត «គម្រោងលើកកម្រិតកម្ពស់គុណភាពផ្លូវជាតិលេខ៥ ត្រង់កំណាត់ផ្លូវពីព្រែកក្ដាម-ធ្លាម្អម ដំណាក់កាលទី៤»។ កម្ចីនេះ ត្រូវបានផ្តល់តាមរយៈការចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធនានា ដោយឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) ត្រូវបានបើកដាក់ឱ្យធ្វើចរាចរណ៍ទាំងសងខាងហើយ កាលពីអំឡុងខែមករា ដែលបានចំណាយថវិកាប្រមាណជាង ២៦០លានដុល្លារអាមេរិករួចមកហើយ។ (អានបន្ថែម) ក្រៅពីកម្ចីសម្រាប់ធ្វើផ្លូវជាតិខាងលើ ជប៉ុនក៏បានផ្តល់ជំនួយទឹកប្រាក់ចំនួន ៣៦៦ លានយ៉េន (ប្រមាណ ២,៦៧ លានដុល្លារ) សម្រាប់អនុវត្ត «គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» ផងដែរ។
អានបន្ថែមចិន និងអាល្លឺម៉ង់ គ្រោងវិនិយោគ ៥០លានដុល្លារ បង្កើតរោងចក្រ ០៦នៅកំពង់ស្ពឺ
ក្រុមហ៊ុនយូម៉ាក មកពីប្រទេសអាល្លឺម៉ង់ និងចិន នឹងមកវិនិយោគ ៥០លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ០៦ នៅក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមការការឱ្យដឹងរបស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ តាមរយៈទំព័រហ្វេកប៊ុកផ្លូវការ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ តំណាងរបស់ក្រុមហ៊ុនយូម៉ាក បានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុននឹងនាំរោងចក្រចំនួន៦ (ផលិតកាបូប ស៊ីលីកូន គ្រឿងកែសម្ផស្ស ក្រដាសវេចខ្ចប់ និង របស់របរប្រើប្រាស់របស់សត្វសុនខ) មកវិនិយោគលើទឹកដីខេត្តកំពង់ស្ពឺនាពេលដ៏ខ្លីខាងមុខនេះ។ បន្ថែមពីនេះ ការវិនិយោគនេះ នឹងអាចផ្ដល់ឱកាសការងារដល់កម្មករ-កម្មការិនីចាប់ពី ៦ពាន់ ទៅ១ម៉ឺន កន្លែង។
អានបន្ថែមស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នៅសៀមរាប សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ
គម្រោងស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់ និងការផលិតជីសរីរាង្គ តម្លៃជាង ១,៨លានដុល្លារ ស្ថិតក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ គម្រោងនេះ បានសាងសង់ឡើងលើផ្ទៃដីចំនួន ៣ហិកតាកន្លះ ដែលបានចាប់ផ្តើមការសាងសង់នៅខែឧសភា ឆ្នាំ២០២២ និងបិទបញ្ចប់ការដ្ឋានសាងសង់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៣ ខែឧសភា លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានលើកឡើងថា គម្រោងផលិតជីសរីរាង្គ គឺជាគម្រោងមានតម្លៃពហុវិស័យ ដែលចូលរួមលើកកម្ពស់សុខមាលភាពសង្គម និងលើកកម្ពស់កម្រិតជីវភាព ដោយហេតុថាគម្រោងនេះមានគោលបំណងកែច្នៃភក់ដែលចេញពីកាកសំណល់មនុស្ស (លាមក) ធ្វើជីកសិកម្មជីមមោគ បង្កើតខ្សែច្រវ៉ាក់ទីផ្សារជីមមោគ ដើម្បីផ្គត់ផ្គង់តាមតម្រូវការវិស័យកសិកម្ម ដល់ប្រជាកសិករឱ្យមានតម្លៃថោកជាងទីផ្សារ។ គម្រោងស្ថានីយនេះ ស្ថិតក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេសរបស់ AIMF , សហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស (SIAAP) និងទីភ្នាក់ងារទឹកសែនណកម៉ង់ឌី (AESN) បានរួមគ្នាអនុវត្តនូវគម្រោងផលិតជីសរីរាង្គក្រោមការសហការដៃគូអភិវឌ្ឍសាធារណៈរដ្ឋបារាំង នៅខេត្តសៀមរាប។ គម្រោងនេះ ប្រើថវិកាជាពីរជំហានគឺ៖ ទី១.សិក្សាគម្រោងដែលជាជំនួយរបស់រដ្ឋបាលអូដឺសេន ប្រើថវិកាចំនួន ៨ម៉ឺនយូរ៉ូ និងទី២.គម្រោងផលិតជីកសិកម្ម (ជីមមោគ) នៅខេត្តសៀមរាប គ្រោងនឹងអនុវត្តរយៈពេល […]
អានបន្ថែមមន្ទីរពេទ្យរដ្ឋដ៏ទំនើបបំផុតនៅភ្នំពេញ តម្លៃជាង ៧០លានដុល្លារ បើកដំណើរការផ្លូវការហើយ
អគារពហុបំណង មានឈ្មោះថា អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បើតាមឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងក្នុងពិធីសម្ពោធនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ថា គម្រោងសាងសង់អគារទាំងមូល និងបំពាក់ឧបករណ៍ សម្ភារៈមានតម្លៃជាទឹកប្រាក់សរុប ៧០.៣៣១.៨១១,១១ដុល្លារ ដែលជាការឧបត្ថម្ភពីសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសប្បុរសជននានា នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមពាក្យស្លោក «បរិច្ចាគដើម្បីជីវិតមនុស្ស»។ ឯកឧត្តមសាស្រ្តាចារ្យ បានបន្ថែមថា អគារតេជោអភិវឌ្ឍន៍ សាងសង់អំពីបេតុងអាម៉េ លាតសន្ធឹងតាមបណ្ដោយមហាវិថីព្រះមុនីវង្ស មានបណ្តោយប្រវែង១៥៣ ទទឹងប្រវែង២២.៥ មានកម្ពស់ ១២ជាន់ និងក្រោមដី ២ជាន់ ផ្ទៃក្រឡាសរុប ៤៨,១៩៥ ដោយសាងសង់ស្របតាមប្រព័ន្ធស្តង់ដារមន្ទីរពេទ្យអន្តរជាតិ (បទដ្ឋានបច្ចេកទេសរបស់បារាំង) មានគ្រែសម្រាកព្យាបាល សរុបចំនួន ៤២៦គ្រែ។ គួរបញ្ជាក់ថា អគារតេជោអភិវឌ្ឍន៍នេះ អាចផ្តល់សេវាសុខាភិបាលជូនអ្នកជំងឺប្រមាណ ២៥ម៉ឺននាក់ក្នុង១ឆ្នាំ។ លើសពីនេះ អគារតេជោអភិវឌ្ឍន៍នេះនឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលដល់និស្សិតសម្រាប់ធ្វើការសិក្សា និងស្រាវជ្រាវផ្នែកវិជ្ជសាស្រ្តតាមប្រព័ន្ធឌីជិថលដ៏ទំនើបឈានមុខគេក្នុងប្រទេសបានថែមទៀតផង។ […]
អានបន្ថែមកូរ៉េផ្តល់កម្ចី ៦៦លានដុល្លារ សង់មន្ទីរពេទ្យជាតិបង្រៀនស្តង់ដារល្អបំផុតនៅភាគឦសាននៃក្រុងភ្នំពេញ
រដ្ឋាភិបាលកូរ៉េ ផ្តល់កម្ចីប្រមាណ ៦៦,៥លានដុល្លារ ដល់កម្ពុជារៀបចំបង្កើតមន្ទីរពេទ្យជាតិបង្រៀន (University of Health Science Teaching Hospital-UHS) ដែលមានកម្ពស់ ៧ជាន់ ដើម្បីផ្តល់សេវាវេជ្ជសាស្ត្រ ព្រមជាមួយនិងឧបករណ៍ទំនើបៗ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ។ គម្រោងមួយនេះ នឹងត្រូវបង្កើតឡើងដើម្បីសម្រេចឲ្យបានប្រសើរឡើងនូវបរិមាណ និងគុណភាពនៃធនធានមនុស្សផ្នែកវេជ្ជសាស្ដ្រ ចូលរួមលើកកម្ពស់សុខភាពសាធារណៈរបស់កម្ពុជា។ មន្ទីរពេទ្យនេះក៏នឹងក្លាយជាមន្ទីរពេទ្យទូទៅ និងជាសាកលវិទ្យាល័យ សម្រាប់អប់រំនិស្សិតសុខាភិបាល ការបណ្តុះបណ្តាលជាប្រព័ន្ធ និងផ្នែកគ្លីនិក ជាពិសេសនឹងក្លាយជាអគារវេជ្ជសាស្ត្រដ៏ល្អបំផុតនៅកម្ពុជា ស្ថិតក្នុងចំណោមមន្ទីរពេទ្យបង្រៀនជាតិទាំង ៨ របស់កម្ពុជា។ គួរបញ្ជាក់ថា គម្រោងនេះ នឹងត្រូវសាងសង់ឡើងលើផ្ទៃដីប្រមាណ ២៥.០៨៧ម៉ែត្រការ៉េ ស្ថិតតំបន់ដីអភិវឌ្ឍន៍មួយនៅភាគឦសាន្តជាយរាជធានីភ្នំពេញ។ គួររម្លឹកទៀតថា អគារមន្ទីរពេទ្យនេះនឹងត្រូវរចនាបែបសាមញ្ញ និងទំនើប ដែលបង្ហាញពីលក្ខណៈពិសេសបែបសហសម័យ ខណៈដែលច្រកចេញ-ចូលមានទំហំធំទូលាយ និងដំបូលរបស់វាឆ្លុះបញ្ជាំងពីផ្លូវចូលប្រាសាទបូរាណនៃព្រះពុទ្ធសាសនា និងរចនាបទខ្មែរ។ ផ្នែកក្នុង និងខាងក្រៅ មានលក្ខណៈពិសេសដាច់ដោយឡែកពីគ្នា ដែលផ្នែងខាងក្នុងមន្ទីរពេទ្យ មានបន្ទប់ជំនាញអនុវត្ត Simulation Skill Labs ជាមួយនឹងកម្មវិធីផ្សេងៗ សម្រាប់ការអប់រំផ្នែកវេជ្ជសាស្ត្រ រួមទាំងបន្ទប់ដាច់ដោយឡែកសម្រាប់អ្នកជំងឺឆ្លង […]
អានបន្ថែម