គម្រោងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេនៅកម្ពុជា នឹងសម្ពោធឱ្យដំណើរការឆាប់ៗនេះ

រដ្ឋបាលរាជធានីភ្នំពេញ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ទី១ នាពេលខាងមុខ ដែលគម្រោងនេះ ស្ថិតនៅក្រោមគម្រោង សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)។ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី អារីយ៉ាណា អាដេហ្ស៊ី (Arianna ARDESI) ទីប្រឹក្សា និងជាលេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុក កម្មវិធីសហប្រតិបត្តិការ នៃសាលារាជធានីភ្នំពេញ បានលើកឡើងពីសមិទ្ធិផលនៃគម្រោងនេះ ក្នុងជំនួបមួយកាលពីថ្ងៃទី១៦ ខែឧសភា។​ រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីជំនួយហិរញ្ញវត្ថុ និង ជំនួយបច្ចេកទេសក្នុងទំហំទឹកប្រាក់ចំនួន ១៤៣.៥០០អឺរ៉ូ ក្នុងគោលបំណងចូលរួមលើកកម្ពស់សមត្ថភាព អនុវត្តការងារមួយចំនួន ដូចជាការរៀបចំលំហសាធារណៈក្នុងទីក្រុង, ការកែលម្អអនាម័យ និងការគ្រប់គ្រងកែច្នៃសំណល់ភក់បង្គន់ការគ្រប់គ្រងហានិភ័យ និងការត្រៀមខ្លួនទល់នឹងគ្រោះទឹកជំនន់។ ក្រៅពី ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ទី១ នៅរាជធានីភ្នំពេញ ដែលមានទីតាំង នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំពូល ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ នៃគម្រោង ដែលជាហិរញ្ញប្បទានរួមរវាងរដ្ឋបាលរាជធានីភ្នំពេញ សមាគម AIMF រដ្ឋបាល រដ្ឋធានីប៉ារីស និងសហភាពអឺរ៉ុប មានទីតាំងនៅតាមប្រឡាយស្ទឹងមានជ័យ ខណ្ឌមានជ័យ ក៏នឹងត្រូវសម្ភោធដាក់ឱ្យប្រើប្រាស់នាពេលខាងមុខផងដែរ។​(អានបន្ថែម) ក្នុងជំនួបពិភាក្សាការងារ […]

អាន​បន្ថែម

មន្ទីរពេទ្យតេជោសែនកោះធំតម្លៃ ១០លានដុល្លារ សង់រួចរាល់ហើយ គ្រោងបើកដំណើរការខែសីហា

មន្ទីរពេទ្យតេជោសែនកោះធំតម្លៃ ១០លានដុល្លារ នឹងត្រូវសម្ពោធបើកដំណើរការផ្លូវការនៅដើមខែសីហាខាងមុននេះ ខណៈបច្ចុប្បន្នក្រសួងចុះអនុស្សារណៈនៃការយោគយល់ (MoU) លើ ការងារផ្គត់ផ្គង់សម្ភារ និងបរិក្ខាវេជ្ជសាស្រ្ត ជាមួយតំណាងសប្បុរសជនបរទេស។ អនុស្សារណៈនៃការយោគយល់ (MoU)នេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយតំណាងសប្បុរសជនបរទេស នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ បើតាមការបញ្ជាក់ពីតំណាងក្រសួងសាធារណការ បច្ចុប្បន្ន មន្ទីរពេទ្យតេជោសែនកោះធំ ត្រូវបានសាងសង់រួចរាល់ហើយ នៅរង់ចាំតែការបំពាក់សម្ភារ និងបរិក្ខារវេជ្ជសាស្រ្តផ្នែកខាងក្នុង ដែលរំពឹងថានឹងអាច សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅដើមខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។ គួរបញ្ជាក់ថា មន្ទីរពេទ្យនេះនឹងត្រូវបំពាក់សម្ភារ និងបរិក្ខារវេជ្ជសាស្រ្តដ៏សំបូរបែបឱ្យ ស្របទៅតាមស្តង់ដារថ្នាក់ជាតិ ដើម្បីប្រែក្លាយជាមន្ទីរពេទ្យដែលទំនើបមួយក្នុងតំបន់ ជាមួយនឹងការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System (HIS) សម្រាប់គ្រប់គ្រងសម្ភារ បរិក្ខារ ឱសថ និងទិន្នន័យព័ត៌មានរបស់អ្នកជំងឺ ដែលត្រូវបានសិក្សា និងអភិវឌ្ឍដោយ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។ អគារមន្ទីរពេទ្យនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលថ្ងៃទី៧ ខែមករា […]

អាន​បន្ថែម

វិមាន ‌« រូបពីរ​» រំលឹកដល់វិរៈបុរសក្នុងសង្គ្រាមលោកលើកទី១ សង់បាន៧៥%ហើយ

គម្រោង​ការ​ស្ថា​បនា​ឡើង​វិញ​នូវ​វិមាន « រូបពីរ​» ​រំលឹកដល់​វិរៈបុរស​ក្នុង​សង្គ្រាម​លោក​លើក​ទី​១ ពី​ឆ្នាំ​ ១៩១៤ ដល់​ឆ្នាំ​ ១៩១៨» មក​ទល់​ពេល​នេះ ស្ថា​បនា​បាន​ប្រមាណ ​៧៥ភាគរយ ហើយ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ​លី ​រស្មី ​រដ្ឋ​លេខាធិ​ការ​​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយ​កម្ម និង​សំណង់​ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តម ​លី ​រស្មី ​បានលើកឡើងថា ជារួមវិមាននេះសាងសង់បាន​ប្រមាណ​៧៥% ខណៈ​ក្រុម​ការ​ងារ​បច្ចេក​ទេស​ក្រសួង,សារមន្ទីរ​ជាតិ​ភ្នំពេញ​ ​ក្រុម​ជាង​ចម្លាក់​និង​ជាង​ស្ពាន់ កំពុង​ខិតខំ​ធ្វើ​កិច្ចការ​យ៉ាង​ផ្ចិត​ផ្ចង់​ដោយ​សម្រិត​សម្រាំង​វិចិត្រ​រចនា​តាម​រូប​ដើម​ទាំង​ស្រុង​ដើម្បី​អភិរក្ស​សំណង់​បេតិក​ភណ្ឌ​ប្រវត្តិ​សាស្ត្រ​នេះ​ឱ្យ​បាន​ល្អ​បំផុត​​។​ ​ឯកឧត្តមបន្តថា វិមាន​រំឭក​ដល់​អ្នក​ដែល​ទទួល​អនិច្ច​កម្ម​ក្នុង​សង្គ្រាម​លោក​លើកទី​១ ពី​ឆ្នាំ​១៩១៤ ដល់​ឆ្នាំ​១៩១៨​ នេះ ​ត្រូវ​បាន​សាង​សង់​រួ​ចរាល់​នៅ​ឆ្នាំ​១៩២៥​ និង​ត្រូវ​បាន​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ​បំផ្លាញ​ចោល​វិញនៅ​ឆ្នាំ​១៩៧៥​។​ សូមរម្លឹកដែរថា រាជរដ្ឋាភិបាលកម្ពុជា និងបារាំង បានរៀបចំសាងសង់ឡើងវិញវិមាន «រូបពីរ» រំលឹកដល់អ្នកដែលទទួល​ អនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ នៅមុខស្ថានទូតបារាំងនៅទីក្រុងភ្នំពេញ ដើម្បីជាការរំលឹកដល់ការពលីកម្មរបស់កម្ពុជាក្នុងការបញ្ជូនកងទ័ពទៅជួយច្បាំងបារាំង និងការរំលឹកដល់ជ័យជម្នះសង្គ្រាមលោកលើកទី១របស់បារាំង។ លើសពីនេះ វិមាននេះ ក៏ត្រូវសាងសង់ឡើងដើម្បីពង្រឹងចំណងមិត្តភាព មេត្រីភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងកម្ពុជានិងបារាំងផងដែរ។ វិមាននេះ ត្រូវបានរៀបចំពិធីក្រុងពាលីនិងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ឡើងវិញ កាលថ្ងៃទី២៥ ខែមករា […]

អាន​បន្ថែម

សម្តេចតេជោឱ្យសិក្សារៀបចំបង្កើត ផ្សារបោះដុំ-លក់រាយ តាមបណ្តាខេត្ត-រាជធានី ដើម្បីជួយកសិករ

សម្តេចតេជោ ស្នើឱ្យសិក្សារៀបចំបង្កើត ផ្សារបោះដុំ និងលក់រាយកសិផល តាមបណ្តារាជធានី-ខេត្ត ដើម្បីបង្កើតទីផ្សារសម្រាប់កសិកផលរបស់កសិករ ។ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី១៥ ខែឧសភា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ យន្តការនេះ គឺដើម្បីរូមចំណែកលើកកម្ពស់យន្តការទីផ្សារ សម្រាប់កសិផលរបស់កសិករពេលផលិតបាន ។​ សម្តេចតេជោ មានប្រសាសន៍ថា​៖“ យើងត្រូវរៀបចំជំរុញលើកទឹកចិត្តឱ្យមានទីផ្សារ កន្លែងបោះដុំ និងលក់រាយកសិផល។​ យើងនៅភ្នំពេញក៏មានកន្លែងសម្រាប់កសិករយកបន្លែទៅដាក់លក់ ហើយក៏មានអ្នកដែលចង់វិនិយោគផ្សារសម្រាប់ទទួលទិញផលិតផលរបស់កសិករ”។ ទាក់ទឹងតម្លៃប្រកួតប្រជែងកសិផលលើទីផ្សារ ប្រមុខរាជរដ្ឋាភិបាល ជំរុញឱ្យការផលិត និងការចិញ្ចឹមសត្វ មានតម្លៃដើមទាប ដើម្បីប្រកួតប្រជែងក្នុងក្របខណ្ឌទីផ្សារ អនុញ្ញាតឱ្យកសិករប្រកួតប្រជែងជាមួយមុខទំនិញនាំចូល។ នៅភ្នំពេញ ផ្សារដើមគរ ត្រូវបានគេស្គាល់ថាជាកន្លែងបោះដុំ និងលក់រាយបន្លែដែលត្រូវបានផ្គត់ផ្គង់ពីបណ្តាសហគមកសិកម្ម និងកសិករពីបណ្តាខេត្តក្រុង។​​ បច្ចុប្បន្ន ផ្សារបោះដុំ និងលក់រាយកសិផល ក៏កំពុងត្រូវបានសាងសង់នៅភាគខាងជើងរាជធានីភ្នំពេញផងដែរ។​

អាន​បន្ថែម

បច្ចុប្បន្ន សហគ្រាសជិត ២ម៉ឺន បានចុះបញ្ជីនៅក្រសួងការងារ

បច្ចុប្បន្ន សហគ្រាស-គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានចំនួន ១៧,១០២សហគ្រាស។ នេះបើតាមឯកឧត្ដមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងក្នុងកម្មវិធីសំណេះសំណាលនេះមានចំនួនសរុប៣,៧១៣នាក់ មកពីរោងចក្រ-សហគ្រាសចំនួន៣៨៤ ក្នុងបណ្តាខណ្ឌមួយចំនួននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ បន្ថែមពីនេះ សហគ្រាសដែលបានចុះបញ្ជីនេះ មានកម្មករនិយោជិតចំនួន១.៥លាននាក់ ដោយបានទទួលប្រាក់ឈ្នួលជាមធ្យមសរុបជាង ៤.៥៥ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ មានប្រជាពលរដ្ឋប្រមាណជាង២លាននាក់ ដែលទទួលផលដោយប្រយោលពីវិស័យនេះ។ ដោយឡែក វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបមានរោងចក្រចំនួន១.៣២៥ ដែលតម្លៃសរុបនៃការនាំចេញមានចំនួនប្រមាណជាង ១២,៨ពាន់លានដុល្លារ (ឆ្នាំ២០២២) មានកម្មករនិយោជិតចំនួនជាង ៨៥ម៉ឺននាក់ ធ្វើឱ្យកម្ពុជាបានក្លាយជាប្រទេសនាំមុខមួយក្នុងការនាំចេញផលិតផលកាត់ដេរនៅលើទីផ្សារអន្តរជាតិ។ ក្រៅពីនេះ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ការចុះបញ្ជីអង្គការវិជ្ជាជីវៈបានកើនឡើងចំនួនសរុប ៦.០៦៤ ដោយក្នុងនោះសហជីពមូលដ្ឋានចំនួន ៥.៧៤១ សហព័ន្ធសហជីពចំនួន ២៦៨ សហភាពសហជីពចំនួន ៤២ និងសមាគមនិយោជកចំនួន ១៣។  

អាន​បន្ថែម

រដ្ឋផ្តល់សិទ្ធិឱ្យឯកជនអភិវឌ្ឍដីជាង ១២០០ហិកតា នៅកែបជាក្រុងរណបថ្មី និងតំបន់ទេសចរណ៍

ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក បានទទួលបានសិទ្ធិវិនិយោគគម្រោងអភិវឌ្ឍបង្កើតទីក្រុងរណប និងតំបន់ទេសចរណ៍ពិសិដ្ឋចំនួន ២ទីតាំង ទំហំសរុប ១.២៤៧ហិកតា​ ស្ថិតនៅតំបន់ឆ្នេរ ក្នុងសង្កាត់កែប ក្រុងកែប និងឃុំពងទឹក និងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ បើតាមលិខិតលេខ ២៦៩ សជណ.ដប ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាល បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក កាយដីពីទីតាំងជ្រៅមកបំពេញទីតាំងរាក់ ចំនួន ២ទីតាំង ទំហំសរុប ១.៤៦៧ហិកតា ក្នុងនោះទីតាំងទី១ ទំហំ ២៨៩ហិកតា ស្ថិតនៅសង្កាត់កែប ក្រុងកែប និង ឃុំអង្កោល និងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និងទីតាំងទី២ ទំហំ ១.១៧៨ហិកតា ស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ទន្ទឹមនឹងនេះ រដ្ឋបានធ្វើអនុប្បយោគជាដីឯកជនរបស់រដ្ឋនូវផ្ទៃដីវិនិយោគនេះ ក្នុងនោះ ទីតាំងទី១ […]

អាន​បន្ថែម

ព្រលានសៀមរាបថ្មីបើកតេស្តសាកល្បងហើយ ខណៈព្រលានតារាសាគរនឹងពន្យារពេល

អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ បានចាប់ផ្តើមការធ្វើតេស្តសាកល្បងហោះហើរ ( flight Validation) ហើយ ស្របពេលអាកាសយានដ្ឋានអន្តរជាតិតារាសាគរនឹងត្រូវពន្យារពេលបើកដំណើរការសារជាថ្មីម្តងទៀតដែរ។ យោងតាមឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបាននិងកំពុងធ្វើតេស្តសាកល្បងការហោះហើររបស់ខ្លួនហើយ ដើម្បីឈានទៅបើកដំណើរការជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខនេះ។ គួររម្លឹកថា ត្រូវបានសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណជាង ១ពាន់លានដុល្លារអាមេរិក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងត្រូវបានបើកដំណើរការជាផ្លូវការនៅក្នុងខែមិថុនា ឆ្នាំ២០២៣នេះ។ (អានបន្ថែម) ដោយឡែក អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅក្នុងខេត្តកោះកុង នឹងត្រូវពន្យារពេលសារជាថ្មីម្តងទៀត ហើយមិនអាចបើកដំណើរការដូចការព្រៀងទុកបាននោះទេ។ លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយកអាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ប្រាប់សារព័ត៌មានសំណង់ និងអចលនទ្រព្យនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះថា ក្រុមហ៊ុនបានធ្វើលិខិតស្នើសុំពន្យារពេលបើកដំណើរការ នៅក្នុងខែមិថុនា ឆ្នាំនេះរួចរាល់ហើយ ហើយបានជម្រាបទៅកាន់សម្តេចតេជោ ហ៊ុន សែនផងដែរ ដោយមិនបានបញ្ជាក់និងកំណត់ពីពេលវេលាជាក់លាក់ដើម្បីបើកដំណើរការនៅឡើយដែរ។ យ៉ាងណាម៉ិញ ក្រុមហ៊ុនសន្យាថានឹងព្យាយាមសាងសង់បង្ហើយការងារដែលនៅសេសសល់ឲ្យរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ។ យោងតាមនាយកអាកាសយានដ្ឋានរូបនេះ បានបញ្ជាក់ថា កន្លងមក […]

អាន​បន្ថែម

ចុងខែឧសភានេះ ចិននឹងចុះមកសិក្សាទីតាំងសង់ស្ថានីយ៍ថាមពលកកើតថ្មី ក្នុងខេត្តសំខាន់២

នៅចុងខែឧសភា ឆ្នាំ២០២៣នេះ ក្រុមការងារជំនាញចិន នឹងចុះសិក្សាទីតាំងក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ដើម្បីសាងសង់ស្ថានីយ៍ថាម​ពល​​កកើតថ្មី New Energy ( Solar energy and Wind energy)។ នេះបើតាមការឱ្យដឹងពីលោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង ដែលបានដឹកនាំប្រតិភូខេត្តកោះកុង ចូលរួមទស្សនកិច្ចសិក្សា នៅវិទ្យាស្ថានអភិវឌ្ឍន៍ចិន CDI ( CHINA DEVELOPMENT INSTITUTE) នៅទីក្រុងសិនជិន ខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣។ ក្នុងដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត Qu Jian អនុប្រធានវិទ្យាស្ថាន CDI បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងសិក្សាអំពីការអភិវឌ្ឍខេត្តជាប់តំបន់ឆ្នេរ ក្នុងនោះមានខេត្តកោះកុង ក៏ស្ថិតក្នុងការសិក្សានេះផងដែរ។ លោកបណ្ឌិត បានបន្ថែមថា លោកធ្លាប់បានទៅខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង ដោយបានថតផ្តិតយករូបភាពជាច្រើនពីខេត្តកោះកុង តាមរយៈឧបករណ៍ដ្រូនហើយផងដែរ។ លោកបណ្ឌិតបានបញ្ជាក់ថា តាមរយៈការសិក្សាខេត្តជាប់តំបន់ឆ្នេររបស់ខេត្តទាំង៤ នេះ ខេត្តកោះកុង […]

អាន​បន្ថែម

មន្ទីរពេទ្យជាតិតេជោសន្ដិភាពសង់បានប្រមាណ៩០%  ខណៈគ្រោងសម្ពោធបើកដំណើរការខែមិថុនា

មន្ទីរពេទ្យជាតិតេជោសន្ដិភាព សាងសង់សម្រេចបានប្រមាណជា ៨៥-៩០% ហើយ  ខណៈគ្រោងនឹងបញ្ចប់នៅចុងខែឧសភា និងសម្ពោធឱ្យប្រើប្រាស់ក្នុងខែមិថុនា ឆ្នាំ២០២៣នេះ។ នេះបើតាមលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដែលបានចុះពិនិត្យមើលពីវឌ្ឍនភាពនៃការសាងសង់ ក៏ដូចជាការបំពាក់សម្ភារៈបរិក្ខារពេទ្យនៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាព។ លោកស្រីវេជ្ជបណ្ឌិត បានឱ្យដឹងថា «តាម​ការវាយតម្លៃយើងសង្គេតឃើញថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាព សាងសង់បានប្រហែលជា ៨៥-៩០% ដូច្នេះនៅតែការងារបន្ទាប់បន្សំប្រហែលជា ១០-១៥% ប៉ុណ្ណោះ ដែលក្រុមហ៊ុនសាងសង់ នឹងបន្ដសហការគ្នាជាមួយគណៈគ្រូពេទ្យ ក៏ដូចជាក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ដើម្បីខិតខំប្រឹងប្រែងរួមគ្នា ឈានទៅបញ្ចប់ការសាងសង់ជាស្ថាពរតាមការគ្រោងទុកនៅចុងឧសភានេះ»។ នេះបើយោងតាមការបញ្ជាក់របស់លោកស្រីក្នុងបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។ លោកស្រីបន្ថែមថា ក្រុមការងារទាំងអស់បានខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឱ្យការងារសាងសង់នេះទទួលបានជោគជ័យតាមការគ្រោងទុក ដើម្បីបម្រើប្រជាពលរដ្ឋយើង ហើយក្នុងឱកាសដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះព្រឹត្ដិការណ៍កីឡាស៊ីហ្គេម មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ក៏បានពិនិត្យពិគ្រោះ និងព្យាបាលសុខភាព ជូនកីឡាករ កីឡាការិនី និងប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពយ៉ាងយកចិត្ដទុកដាក់បំផុតផងដែរ ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ រួមទាំងប្រជាពលរដ្ឋយើងតាមបណ្ដាលខេត្ដ ដែលមកទស្សនានូវព្រឹត្ដិការណ៍កីឡាស៊ីហ្គេមនេះផងដែរ។ គួរបញ្ជាក់ថា […]

អាន​បន្ថែម

រោងចក្រផលិតកង់រថយន្តតម្លៃ ១៣៨លានដុល្លា នៅក្រចេះបើកការដ្ឋានសាងសង់ហើយ

គម្រោងសង់រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុនញូបាសស្តារ ខេមបូឌា ត្រាយ ខូអិលធីឌី (NEWBUSTAR (Cambodia) Trie Co.,Ltd) ក្រោមទុនវិនិយោគ ១៣៨លានដុល្លារ បើកការដ្ឋានសាងសង់ផ្លូវការនៅថ្ងៃទី០៩ ឧសភា ២០២៣ នេះហើយ។ ពិធីនេះត្រូវបានអញ្ជើញចូលរួមជាអធិបអធិបតីភាពដោយឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក ឆៃ យ៉ុន សើន ប្រធានក្រុមហ៊ុនញូបាសស្តារ ខេមបូឌា ត្រាយ ខូអិលធីឌី ព្រមជាមួយនិងភ្ញៀវកិត្តយសសំខាន់ៗជាច្រើននាក់ទៀត។ រោងចក្រនេះ នឹងត្រូវសាងសង់លើផ្ទៃដីចំនួន ៤០ហិកតា ក្រោមទុនវិនិយោគចំនួនប្រមាណជាង១៣៨លានដុល្លារ ដោយគ្រោងនឹងសាងសង់ឱ្យបានបញ្ចប់រួចរាល់នៅក្នុងដំណាក់ទី១ នៅក្នុងខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។ គួរបញ្ជាក់ថា រោងចក្រផលិតសំបកកង់រថយន្តដ៏ធំនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន ញូបាសស្តារ ខេមបូឌា ត្រាយ ខូអិលធីឌី (NEWBUSTAR (Cambodia) Trie Co.,Ltd) ឬ Double Star មកពីក្រុងឈីងតាវ ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន។ (អានបន្ថែម) នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព […]

អាន​បន្ថែម