ក្រុមហ៊ុនអង់គ្លេសសម្រេចបង្កើតរោងចក្រផលិតថ្មសាកនៅសិង្ហបុរីតម្លៃជាង ៣ពាន់លានដុល្លារ

ក្រុមហ៊ុនបច្ចេកវិទ្យា Dyson ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានសម្រេចជ្រើសរើសប្រទេសសិង្ហបុរីជាទីតាំងបង្កើតរោងចក្រផលិតថ្មសាកដ៏ធំមួយ ក្រោមទុនវិនិយោគជាង ៣,៤ពាន់លានដុល្លាររ ដើម្បីបង្កើនសមត្ថភាពផ្នែកវិស្វកម្ម និងការផលិត ដែលជាផ្នែកមួយនៃគម្រោងធំៗជាច្រើនរបស់ខ្លួន។ រោងចក្រថ្មីនេះនឹងត្រូវសាងសង់នៅក្នុងតំបន់ Taus ដោយគ្រោងបញ្ចប់ជាស្ថាពរនៅត្រឹមឆ្នាំ២០២៣នេះ ហើយបើកដំណើរការពេញលេញនៅឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី០៣ ខែឧសភា ២០២៣។ ក្រុមហ៊ុន Dyson គ្រោងនឹងបង្កើនសមត្ថភាពផលិតឱ្យបានទ្វេដងនៅឆ្នាំ២០២៣ ហើយរោងចក្រថាមពលថ្មសាកនៅ Tuas នេះ នឹងមានទំហំស្មើនឹងទីលានបាល់បោះសរុបចំនួន៥៣រួមគ្នា គឺថាជាការវិនិយោគដ៏សំខាន់ និងធំបំផុតនៅក្នុងដំណើរការផលិតកម្មកម្រិតខ្ពស់នៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុនមួយនេះ។ គួរបញ្ជាក់ថា ដោយរួមជាមួយនឹងគ្រឿងបរិក្ខារថ្មីៗនៅក្នុងប្រទេសហ្វីលីពីន និងចក្រភពអង់គ្លេស រោងចក្រនេះគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តវិនិយោគរយៈពេលប្រាំឆ្នាំរបស់ Dyson ដែលមានតម្លៃ ៣,៤៤ ពាន់លានដុល្លារ ដើម្បីនាំយកបច្ចេកវិទ្យាកាន់តែទំនើប ដោយផ្តោតលើការផ្ទុកថាមពល ការអភិវឌ្ឍន៍កម្មវិធី និង AI។ គួររម្លឹកថា ក្រុមហ៊ុន Dyson មានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស ជាក្រុមហ៊ុនដ៏ធំមួយដែលផលិតសម្ភារៈអគ្គិសនីក្នុងផ្ទះ ហើយត្រូវបានចិត្តទុកថាជាក្រុមហ៊ុនមួយដ៏ធំក្នុងពិភពលោក៕ រូបភាពពី mothership

អាន​បន្ថែម

គម្រោងសង់រោងចក្រទឹកស្អាតធំបំផុតនៅបាក់ខែងបញ្ចប់ដំណាក់កាលទី១-១០០% ខណៈទី២សម្រេចបាន ៧០%

គិតរហូតមកទល់នឹងពេលនេះ រោងចក្រផលិតទឹកស្អាតដ៏ធំនៅបាក់ខែង បានបញ្ចប់ការសាងសង់ក្នុងដំណាក់កាលទី១ចំនួន ១០០%ហើយ ខណៈដំណាក់កាលទី២ សម្រេចបានចំនួន ៧០%ផងដែរ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបញ្ចប់ការងារសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ ដែលមានសមត្ថភាពផលិត ១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ បានរួចរាល់ហើយ និងបានដាក់ដំណើរការសាកល្បងផលិត និងចែកចាយទឹកស្អាតចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣កន្លងមក។ នៅក្នុងដំណាក់កាលទី១ នេះនឹងអាចផ្គត់ផ្គង់ទឹកស្អាតបានចំនួន ៧ខណ្ឌ នៅជាយរាជធានីភ្នំពេញ រួមមាន ដង្កោ ពោធិ៍សែនជ័យ ផ្នែកខ្លះនៃខណ្ឌមានជ័យ សែនសុខ ឫស្សីកែវ កំបូល ២សង្កាត់នៃខណ្ឌព្រែកព្នៅ និងក្រុងតាខ្មៅ។ ចំណែកគម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី២ ដែលមានសមត្ថភាពផលិត១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ បច្ចុប្បន្ននេះ សម្រេចការសាងសង់បានជាង៧០%ហើយ និងគ្រោងដាក់ដំណើរការនាដើមឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Fresh News កាលពីសប្តាហ៍មុន។ យោងតាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា គម្រោងសាងសង់រោងចក្រផលិតកម្មទឹកស្អាតបាក់ខែង (ជំហានទី១ និងទី២) ដែលមានសមត្ថភាពផលិតទឹក ៣៩០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ គឺបានកំណត់នៅក្នុងផែនការពង្រីកសមត្ថភាពប្រព័ន្ធផលិតកម្មឆ្នាំ២០១៨-២០២៥ របស់រដ្ឋាករទឹកស្វ័តក្រុងភ្នំពេញ និងជាគម្រោងធំជាងគេជាប្រវត្តិសាស្ត្រក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតកម្ពុជា៕ (អានបន្ថែម)

អាន​បន្ថែម

កំពង់ផែលំដាប់អន្តរជាតិ នៅគិរីសាគរ-កោះកុង នឹងដាក់ដំណើរការដើមឆមាសទី២ឆ្នាំនេះ

កំពង់ផែ​សមុទ្រ​លំ​​ដាប់​អន្តរជាតិ​ទី​១ នៅ​ខេត្តកោះកុង​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុនឯកជន គ្រោង ​បើក​ដំណើរការ​នៅ​ពាក់កណ្តាលឆ្នាំនេះ ខណៈរដ្ឋបាលខេត្តកំពុងពិនិត្យនីតិវិធី ក្នុងការដាក់ដំណើរការកំពង់ផែ។ លោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំ ជាមួយក្រុមហ៊ុន កាលពីដើមខែឧសភា ដើម្បីពិនិត្យនីតិវិធី ក្នុងការដាក់ដំណើរការកំពង់ផែឱ្យស្របតាមច្បាប់វិនិយោគរបស់ប្រទេសកម្ពុជា និងបន្តសហការ ជាមួយក្រុមហ៊ុន ដើម្បីរៀបចំសំណើរទៅក្រសួងពាក់ព័ន្ធ និងទីស្តីការគណៈរដ្ឋមន្រ្តី។ លោកស្រី​លើកឡើងថា ៖ “រដ្ឋបាលខេត្ត នឹងរៀបចំលិខិតគាំទ្រ ដើម្បីបើកដំណើរការជាផ្លូវការរបស់កំពង់ផែអន្តរជាតិតារាសាគរ”។ វិនិយោគដោយក្រុមហ៊ុន Koh Kong Port Management កំពង់ផែនេះ ស្ថិតនៅក្នុង​ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្តកោះកុង និងមាន​សមត្ថភាព​ផ្ទុក និង​ផ្ទេរ​ទំ​​និ​ញ​រាប់ម៉ឺន​តោន​ក្នុង ​១ ​ឆ្នាំៗ​។​ ជាមួយគ្នានេះដែរ លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុងក៏បានបញ្ជាក់ដូចគ្នានេះដែរថា កំពង់ផែសមុទ្រលំដាប់អន្តរជាតិទី១ (តារាសាគរ) នៅខេត្តកោះកុង គ្រោងបើកដំណើរការនៅដើមឆមាសទី២ ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយដោយកាសែត ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី៥ ខែឧសភា ២០២៣។

អាន​បន្ថែម

តៃវ៉ាន់បោះទុនជាង ១២០លានដុល្លារ សង់រោងចក្រផលិត MacBook នៅវៀតណាម

ក្រុមហ៊ុន Quanta របស់តៃវ៉ាន់ បានចុះកិច្ចព្រមព្រៀងជាមួយអាជ្ញាធរវៀតណាម ក្នុងការសាងសង់រោងចក្រផលិតគ្រឿងបង្គុំកុំព្យូទ័រ តម្លៃ ១២០លានដុល្លារ ដើម្បីផ្គត់ផ្គង់ ឱ្យក្រុមហ៊ុនខ្នាតយក្ស Apple។ នេះបើយោងតាមការចុះផ្សាយរបស់ macdailynews នៅថ្ងៃទី០១ ឧសភា ២០២៣។ រោងចក្រថ្មីរបស់ Quanta នេះនឹងត្រូវសាងសង់ឡើងនៅក្នុងសួនឧស្សាហកម្ម My Thuan ក្នុងខេត្ត Nam Dinh ភាគខាងជើងនៃប្រទេសវៀតណាម លើផ្ទៃដី ២២,៥ហិកតា ហើយវានឹងក្លាយជារោងចក្រទី៩ របស់ក្រុមហ៊ុនមួយនេះ។ គួរម្លឹកថា រោងចក្រ Quanta ថ្មីនេះត្រូវបានគេរំពឹងថានឹងអាចបង្កើតការងារសម្រាប់ប្រជាជនក្នុងតំបន់បានរាប់ពាន់នាក់នៅប្រទេសវៀតណាម ជាពិសេសនឹងជួយជំរុញវិស័យផលិតគ្រឿងអេឡិចត្រូនិករបស់ប្រទេសនេះថែមផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Apple ប្តេជា្ញនឹងពង្រីកប្រតិបត្តិការផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ដោយសារប្រទេសនេះបានក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការផលិតគ្រឿងអេឡិចត្រូនិកខណៈឆ្នាំ២០២១ ក្រុមហ៊ុន Apple បានបោះទុនវិនិយោគ ២០០លានដុល្លារ លើគម្រោងសាងសង់ថ្មីមួយផងដែរនៅវៀតណាម៕

អាន​បន្ថែម

រោងចក្រថ្មី២ តម្លៃជាង១០លានដុល្លារ នឹងបង្កើតឡើងនៅភ្នំពេញនិងកំពង់ស្ពឺ

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន២ ដើម្បីបង្កើតរោងចក្រ ក្រោមទុនវិនិយោគសរុប ១០,១៤លានដុល្លារ នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី០៥ ឧសភា ២០២៣។ គម្រោងទាំង២នេះ រួមមានដូចខាងក្រោម៖ ១- “Z.S.M GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៣៤០ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៥,១លានដុល្លារ។ ២- “SUXINGMAX GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,០៤លានដុល្លារ។ យោងតាម CDC ការបណ្តាក់ទុននេះ ត្រូវបានគេរំពឹងថានឹងអាចបង្កើតឱកាសការងារថ្មីចំនួន ៣.០៧២កន្លែង សម្រាប់ប្រជាជនកម្ពុជា ដែលនេះជាកត្តាជំរុញឱ្យមានការកើនឡើងនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ផងដែរ។

អាន​បន្ថែម

ចិនឈានមុខគេ ក្នុងការបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរ ច្រើនបំផុតលើពិភពលោក

ចិនបានក្លាយជាប្រទេសនាំមុខគេក្នុងពិភពលោក ដោយបានអភិវឌ្ឍបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរបានច្រើនបំផុត ខណៈបច្ចុប្បន្នកំពុងដំណើរការសាងសង់។ យោងតាមសៀវភៅខៀវ ដែលចេញដោយសមាគមថាមពលនុយក្លេអ៊ែរប្រទេសចិន (CNEA) កាលពីថ្ងៃទី២៦ មេសា ២០២៣ បានឲ្យដឹងថា បច្ចុប្បន្នប្រទេសចិន កំពុងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួន២៤ មានសមត្ថភាពដល់ទៅ ២៦,៨១លានគីឡូវ៉ាត់។ ប្រភពដដែលបានបង្ហាញទៀតថា ប្រទេសនេះជាប្រទេសដែលបានដំណើរការរោងចក្រថាមពលនុយក្លេអ៊ែររបស់ខ្លួនប្រកបដោយសុវត្ថិភាព និងស្ថិរភាពបំផុត ព្រមទាំងមានការរីកចម្រើនជាលំដាប់ក្នុងដំណើរការនៃការសាងសង់របស់ពួកគេ។ កាលពីឆ្នាំ២០២២ ប្រទេសចិន បានអនុម័តបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរថ្មីបន្ថែមចំនួន១០ទៀត ខណៈរោងចក្រ៣ ត្រូវបានដាក់ក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងចំនួន ៦ផ្សេងទៀត កំពុងចាប់ផ្តើមដំណើរការសាងសង់។ គួរបញ្ជាក់ថា រហូតដល់ពេលនេះប្រទេសចិនមានរោងចក្រថាមពលនុយក្លេអ៊ែរពាណិជ្ជកម្មសរុបចំនួន ៥៤ មានសមត្ថភាព ៥៦.៨២ លានគីឡូវ៉ាត់ ។ រូបភាពពី en.wikipedia.org

អាន​បន្ថែម

ក្រុមហ៊ុនចិន ទទួលសិទ្ធសង់កំពង់ផែអន្តរជាតិពហុបំណងនៅកំពត តម្លៃ១៥០០លានដុល្លារ

ក្រុមហ៊ុនចិន China Harbour Engineering Company LTD (CHEC) ទទួលបានសិទ្ធជាអ្នកសាងសង់កំពង់ផែអន្តរជាតិពហុបំណងនៅខេត្តកំពត បន្ទាប់ពីទីតាំងកំពង់ផែនេះ ត្រូវបានរៀបចំគ្រឹះក្រោម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរួចរាល់អស់រយៈពេលមួយឆ្នាំមកហើយ។ ពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ ត្រូវបានធ្វើឡើង រវាងក្រុមហ៊ុន កំពត ឡូជីស្ទីក អេន ផត ឯ.ក និងក្រុមហ៊ុន ឆាយណា ហាបើរ​ អេនជីនារីង ខមភេនី អិលធីឌី នៅថ្ងៃទី៥ ខែឧសភា នៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ការសាងសង់ចែកចេញពីបីដំណាក់កាល កំពង់ផែទឹកជ្រៅកម្រិតអន្តរជាតិដ៏ថ្មីសន្លាងនៅក្នុងខេត្តកំពតនេះ គឺជាគម្រោងវិនិយោគ ១,៥០០លានដុល្លារ នៅលើមានផ្ទៃដីរហូតដល់ទៅ ៦០០ហិកតា មានទីតាំងនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។ (អានបន្ថែម) ច្រកពហុគោលបំណងនឹងមានសមត្ថភាពទទួលទូកុងតាន័រ ៣០ម៉ឺន TEUs ក្នុងមួយឆ្នាំ នៅឆ្នាំ២០២៥ និងកើនឡើងដល់ ៦០ម៉ឺន TEUs នៅឆ្នាំ ២០៣០។ […]

អាន​បន្ថែម

អូស្ត្រាលីជួយបង្កើតសួនកសិ-ឧស្សាហកម្ម (AIP) ដំបូងបំផុតនៅកម្ពុជា ដើម្បីជំរុញការប្រកួតប្រជែង

អូស្ត្រាលី កំពុងសហការជាមួយកម្ពុជា ដើម្បីរៀបចំបង្កើតសួនកសិ-ឧស្សាហកម្ម (AIP) ដំបូងគេ ដើម្បីការប្រកួតប្រជែងតម្លៃលើទីផ្សារ។ នេះបើតាមស្ថានទូតអូស្ត្រាលី បានបញ្ជាក់លើទំព័រហ្វេកប៊ុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣។ សួនកសិ-ឧស្សាហកម្មនេះ នឹងផ្តល់នូវកន្លែងកែច្នៃកសិ-អាហារ ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ការកសាងសមត្ថភាព ព្រមទាំងកន្លែងធ្វើការ និងបរិស្ថានប្រកបដោយសុវត្ថិភាព និងបរិយាបន្ន ជាពិសេសសម្រាប់បុគ្គលិកជាស្ត្រី និងបុគ្គលិកដែលខ្វះខាត។ បើផ្អែកលើលទ្ធផលសិក្សា លទ្ធភាពឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញថា សួនកសិ-ឧស្សា​​ហកម្ម ត្រូវបានគេរំពឹងថា នឹងរួមចំណែកចំនួន ៥,១ពាន់លានដុល្លា ដល់សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០៤៥ និងបង្កើតការងារថ្មីរហូតដល់ ១០០,០០០កន្លែង ដែលជាងពាក់កណ្តាលការងារនេះនឹងជារបស់ស្ត្រី។ បន្ថែមពីនេះ ការបង្កើតសួនកសិ-ឧស្សាហកម្ម ក៏ដើម្បីបង្កើនការប្រកួតប្រជែងកែច្នៃ និងបន្ថែមតម្លៃដល់ដំណាំសំខាន់ៗរបស់ខ្លួន ដូចជា ស្វាយចន្ទី ដំឡូងមី អង្ករ ស្វាយ ចេក និងបន្លែ សម្រាប់ទីផ្សារទាំងក្នុងស្រុក និងនាំចេញក្រៅស្រុកផងដែរ។ ក្នុងដំណើរការនៃរៀបចំបង្កើតសួននេះផងដែរ ថ្មីៗនេះ គណៈកម្មាធិការ និងសមាជិកលេខាធិការដ្ឋាន សួនកសិ-ឧស្សាហកម្ម បានធ្វើដំណើរទស្សនកិច្ចសិក្សាមួយនៅប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចឈានមុខរបស់ប្រទេសអូស្ត្រាលី ហៅថា CAPRED។ ក្នុងទស្សនកិច្ចសិក្សានេះ […]

អាន​បន្ថែម

គម្រោងសង់ខ្សែកាប្លិ៍ក្រោមសមុទ្រពីហុងកុងមកកម្ពុជា តម្លៃ១៦៥លានដុល្លារ នឹងបញ្ជប់នៅឆ្នាំ២០២៤

គម្រោងតបណ្ដាញខ្សែកាប្លិ៍អុបកទិកក្រោមបាតសមុទ្រពីហុងកុង-រាជធានីភ្នំពេញ តម្លៃ ១៦៥លានដុល្លារ នឹងសាងសង់រួចរាល់នៅក្នុងឆ្នាំ២០២៤ ដើម្បីឆ្លើយតបនិងតម្រូវការឱ្យបានគ្រប់គ្រាន់ សម្រាប់ការប្រើប្រាស់អ៊ីនធឺណេតនៅកម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងពិធីចុះហេត្ថលេខាលើអនុស្សរណៈនៃការយោគយល់ សម្រាប់កិច្ចសហប្រតិបត្តិការ ដាក់ឲ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verfy.gov.kh នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបានបញ្ជាក់ថា “គម្រោងតបណ្ដាញខ្សែកាបអុបទិក ក្រោមបាតសមុទ្រហុងកុង-រាជធានីភ្នំពេញ មានតម្លៃប្រមាណ ១៦៥លានដុល្លារ និងមានប្រវែង២.៧១៥ គីឡូម៉ែត្រ ដោយបច្ចុប្បន្ន ក្រសួងបាននិងកំពុងបន្ដកិច្ចការងារលើគម្រោងនេះ ហើយបាន និងកំពុងសាងសង់ហើយ។ ក្នុងឆ្នាំ២០២៤ យើងជឿជាក់ថា នឹងមានខ្សែបណ្ដាញក្រោមបាតសមុទ្រ ចូលមកដល់ប្រទេសកម្ពុជាជាមួយសមត្ថភាពធំ ល្បឿនលឿន ដែលនឹងឆ្លើយតបគ្រប់គ្រាន់ នឹងតម្រូវការបច្ចុប្បន្នរបស់កម្ពុជា”។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ដទៀតថា ថវិកាដែលត្រូវបានប្រើប្រាស់ ដើម្បីតភ្ជាប់បណ្ដាញខ្សែកាបអុបទិក ក្រោមបាតសមុទ្រហុងកុង-រាជធានីភ្នំពេញ គឺកម្ពុជាបានកម្ចីពីរដ្ឋាភិបាលចិន ហើយកម្ពុជានឹងប្រើប្រាស់ផលចំណេញ ពីការលក់សេវាអ៊ីធើណេតនេះ ដើម្បីសងត្រឡប់ទៅកាន់រដ្ឋាភិបាលចិនវិញ។ គួរបញ្ជាក់ថា គម្រោងសាងសង់ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ដែលភ្ជាប់ពីហុងកុងមកកាន់កម្ពុជា បានទទួលការគាំទ្រ និងអនុម័តពីសំណាក់អន្តរក្រសួង ដើម្បីជំរុញឱ្យអ៊ិនធើណិតមានល្បឿនលឿននិងមានតម្លៃសមរម្យ៕ (អានបន្ថែម)

អាន​បន្ថែម

ក្រុមហ៊ុន Royal Railway អនុញ្ញាតឱ្យក្រុមហ៊ុនបីធ្វើការអភិវឌ្ឍថាមពលកកើតឡើងវិញ លើដីតាមបណ្កោយផ្លូវរថភ្លើង

Royal Railway Cambodia PLC ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ពហុ​ផលិតផល Royal Group បានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន៣ ប្រើប្រាស់ដីតាមបណ្តោយផ្លូវរថភ្លើង សម្រាប់គម្រោង អភិវឌ្ឍន៍ថាមពលកកើតឡើងវិញ និងសកម្មភាពសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពផ្សេងទៀត​។​ ក្រុមហ៊ុន Royal Group បាន​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា ​(MoU) ​កាលពីថ្ងៃទី២៨ ខែមេសាកន្លងទៅ ជាមួយនឹងក្រុមហ៊ុន Samaiden Energy (Cambodia)Co., Ltd ក្រុមហ៊ុន ​Management Venture Asia (Cambodia) Ltd. និង​ក្រុមហ៊ុន Panna Energy Sdn. Bhd។ នៅក្រោម អនុស្សារណនេះ ក្រុមហ៊ុនទាំងបី នឹងធ្វើការ​សិក្សា​បឋម​អំពី​លទ្ធភាព​នៃ​ការអភិវឌ្ឍ​ដី​ដែល​មិនទាន់​ប្រើប្រាស់​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ពី​ក្រុង​ប៉ោយប៉ែ​តទៅ​ខេត្ត​ព្រះសីហនុ សម្រាប់​ការដំឡើង​សូ​ឡា​ខ្នាតតូច ឧបករណ៍​ប្រើ​​ប្រាស់ ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ជួល និង​សកម្មភាព​សេដ្ឋកិច្ច​ប្រកប​​ដោយ​និរន្តរភាព​ផ្សេងៗ​ទៀត​។​ ​ ក្រុមហ៊ុន Royal Group លើកឡើងថា គម្រោង​នេះ​មាន​សក្តានុពល​ខ្លាំង​លើ​វិស័យ​ថាមពល​កកើត​ឡើងវិញ និង​កសិកម្ម ដែល​វា​ជា​ឱកាស​ដ៏​ល្អ​ក្នុងការ​ប្រើប្រាស់​ដី​នោះ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ដូចជា​ថាមពល​កកើត​ឡើងវិញ និង​កសិកម្ម​។​ ​​ក្រុមហ៊ុន Samaiden Energy […]

អាន​បន្ថែម