គម្រោងអភិវឌ្ឍន៍
រដ្ឋគ្រោងរៀបចំសារមន្ទីរ បាតសមុទ្រនៅកោះតាគៀវ ខេត្តព្រះសីហនុ
អាជ្ញាធរខេត្តព្រះសីហនុ គ្រោងនឹងរៀបចំសារមន្ទីរសង្គ្រាមបាតសមុទ្រ នៅទីតាំងប្រជុំកោះតាគៀវ ក្បែរទឹកដីរាម។ នេះបើតាម ឯកឧត្តមឡុង ឌីម៉ង់ អភិបាលរងខេត្ត ព្រះសីហនុ ដែលបានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ។ គម្រោងសារមន្ទីរសង្គ្រាមបាតសមុទ្រ នឹងទាក់ទាញយភ្ញៀវទេសចរ ជាតិនិងអន្តរជាតិ អាចមុជទឹកចូលទៅមើលពីភាពស្រស់ស្អាតរបស់ផ្កាថ្ម និងយុទ្ធោបករណ៍ សល់ពីសម័យសង្គ្រាម ដែលបានធ្លាក់ចូលទៅក្នុងបាតសមុទ្រនោះ។ ឯកឧត្តមបានឱ្យដឹងថា រដ្ឋបាលខេត្ត កំពុងសិក្សាគម្រោងរៀបចំឱ្យមានសារមន្ទីរសង្គ្រាមបាតសមុទ្រ ដោយមានការសហការជាមួយនឹងក្រុមជំនាញខាងមុជទឹកនៅបាតសមុទ្រ «ខ្មែរ ដាយវ៍ គ្រុប (Khmer Dive Group)» នៅនៅទីតាំងប្រជុំកោះតាគៀវ ក្បែរទឹកដីរាម។ ឯកឧត្តមបានបន្ថែមថា នៅប្រជុំកោះតាគៀវ ក្បែរទឹកដី រាម គឺមានយុទ្ធោបករណ៍ដែលសល់ពីសង្គ្រាមលោកលើកទី២ ក្នុងនោះមានទាំងយន្តហោះសង្គ្រាម និងយន្តហោះចម្បាំង រួមនឹងយុទ្ធោបករណ៍នាសម័យសង្គ្រាមមួយចំនួនទៀត ដែលបានធ្លាក់ចូលក្នុងសមុទ្រនេះ។ ឯកឧត្តមបានបញ្ជាក់ដែរថា ដើម្បីអាចទៅមើលសារមន្ទីរបាន ទាល់តែមុជទឹកចុះចូលទៅមើល ហើយត្រូវហាត់រៀន Diving ដើម្បីមុជទឹកចុះចូលទៅមើលទេសភាពបាតសមុទ្រនេះ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន ហាត់រៀនDiving ដើម្បីមុជទឹកចុះទៅមើលទេសភាពបាតសមុទ្រ ដែលបញ្ជាក់ថាកម្ពុជាមិនមែនមានត្រឹមតែរមណីយដ្ឋាន ឧទ្យានជាតិ ទេសចរណ៍ តែនៅលើដីគោកប៉ុណ្ណោះទេ។ បើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម ក្នុងខេត្តព្រះសីហនុមានកោះទាំងអស់ចំនួន […]
អានបន្ថែមត្រឹមខែមេសា អាជីវកម្មសំណង់-អចលនទ្រព្យ បានចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យា កើនដល់ជិត ២ប៊ីលានដុល្លារ
ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន អនុម័តពាក្យស្នើសុំអាជីវកម្ម សរុបចំនួន ២៤.៤៦៦ ក្រុមហ៊ុន មានទុនវិនិយោគសរុប ៧,៤២ពាន់លានដុល្លារ គិតត្រឹមខែមេសា ឆ្នាំនេះ។ យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទំហំវិនិយោគតាមវិស័យ ការសាងសង់ រួមចំណែក ១៥ ភាគរយ ឬប្រមាណ ១,០៥ ប៊ីលានដុល្លារ នៃទំហំវិនិយោគចុះបញ្ជីសរុប។ ដោយឡែក ក្រុមហ៊ុនទាក់ទងនឹងសកម្មភាពអចលនទ្រព្យ មានទំហំវិនិយោគសរុប ៨៩៣លានដុល្លារ ឬស្នើនឹង ១២ភាគរយនៃទំហំវិនិយោគចុះបញ្ជីសរុប។ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើស្ទួយភាពប្រកួតប្រជែង និងលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។ រាជរដ្ឋាភិបាល បានដាក់ដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី១ នៅថ្ងៃទី១៥ ខែមិថុនា ២០២០ និងដំណាក់កាលទីពីរ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។
អានបន្ថែមគម្រោងពង្រីកអគ្គិសនីធំៗ២ តម្លៃជាង ៥៣លានដុល្លារ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនី នៅរាជធានីភ្នំពេញ និងគម្រោងពង្រីកបណ្តាញចែកចាយអគ្គិសនីតាមរបៀងសេដ្ឋកិច្ចភាគខាងត្បូងនៃប្រទេសកម្ពុជា ដែលប្រើប្រាស់ថវិការអស់ជាង ៥៣លានដុល្លារ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធ ក្រោមអធិបតីភាពឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ គម្រោងនេះ ស្ថិតក្រោមក្របខ័ណ្ឌឥណទានសម្បទាន និងជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលប្រទេសជប៉ុន ដែលក្នុងនោះ៖ ទី១_គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយនៅរាជធានីភ្នំពេញ៖ គម្រោងនេះ ទទួលបានឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុនចំនួន៦,៤៨០ លានយ៉េន ស្មើនឹងជាង ៤៧លានដុល្លារអាមេរិក។ គម្រោងនេះ មានគោលបំណងក្នុងការពង្រឹងសម្ថភាពនៃការផ្គត់ផ្គង់អគ្គិសនីក្នុងក្របខ័ណ្ឌរាជធានីភ្នំពេញ តាមរយៈការសាងសង់ បន្ថែមថ្មីនូវអនុស្ថានីយ៍អគ្គិសនីទំនើប ក្នុងអគារដែលមានទីតាំងនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក និងនៅស្នាក់ការកណ្តាលរបស់អគ្គិសនីកម្ពុជា រួមជាមួយតំណរភ្ជាប់ខ្សែបញ្ជូនតង់ស្យុងខ្ពស់ និងចែកចាយអគ្គីសនីក៏ដូចជាធ្វើការកែលំអទៅលើអនុស្ថានីយ៍ចាស់ៗដែលមានស្រាប់។ ទី២_គម្រោងពង្រីកបណ្តាញចែកចាយអគ្គិសនីក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូង៖ គម្រោងនេះទទួលជំនួយឥតសំណងពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុនចំនួន ៨៩៣លានយ៉េន ស្មើនឹងជាង ៦,៥លានដុល្លារអាមេរិក។ គម្រោងនេះផងដែរ បានជួយលំនឹងនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅតាមតំបន់របៀងសេដ្ឋកិច្ចភាគខាងត្បូងនៃប្រទេសកម្ពុជា តាមរយៈការសាងសង់ និងបំពាក់នូវបរិក្ខាចែកចាយថាមពលអគ្គីសនីកំរិត ២២គីឡូវ៉ុល នៅទីក្រុងបាវិត ខេត្តស្វាយរៀង ទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ […]
អានបន្ថែមបច្ចុប្បន្នខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេស ១២ទីតាំង ខណៈរោងចក្រ-សហគ្រាសមានដល់ទៅ ២៦៤
ចាប់ពីឆ្នាំ២០០៥ ដែលរាជរដ្ឋាភិបាល បានចាប់ផ្តើមបង្កើតតំបន់សេដ្ឋកិច្ចពិសេសមក ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២ទីតាំង ខណៈកំពុងដំណើរការមាន ០៩ទីតាំង។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តស្វាយរៀងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ ជាមួយគ្នានេះដែរ ខេត្តទាំងមូលមានរោងចក្រ សហគ្រាស និងគ្រឹះស្ថានមានចំនួន ២៦៤មូលដ្ឋាន ព្រមជាមួយនឹងកម្លាំងពលកម្មមានចំនួន ៩៤.៧២៥នាក់។ ចំពោះ រោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៤៦មូលដ្ឋានកំពុងដំណើរការ ជាមួយនឹងចំនួនកម្មករបម្រើការងារប្រមាណ ៨២.១៤៧នាក់ ដែលក្នុងនោះ រោងចក្រកាត់ដេរ និងផលិតស្បែកជើងមានចំនួន ៣៧មូលដ្ឋាន មានកម្មករចំនួន ៣៧.៨៦៦នាក់។ ដោយឡែក ចំនួនសហគ្រាសធុនតូច និងមធ្យមក្នុងខេត្តស្វាយរៀងមានចំនួន ៣.៣៦៨មូលដ្ឋានផងដែរ។
អានបន្ថែមក្រុមហ៊ុនកូរ៉េស្នើបង្កើតមណ្ឌលស្រាវជ្រាវធំ១ទៀត ខណៈទើបបើកដំណើរការរោងចក្រនៅកំពង់ស្ពឺ
រោងចក្រឧស្សាហកម្មផលិតគ្រឿងបង្គុំរថយន្ត របស់ក្រុមហ៊ុន YURA Harness(Cambodia) Co,Ltd មកពីប្រទេសកូរ៉េ មានបំណងចង់បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅកម្ពុជា ក្នុងការចូលរួមក្នុងការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ក្រោយពីបើកដំណើររោងចក្រផលិតគ្រឿងបង្គុំផ្នែកខ្សែអគ្គិសនីរថយន្តកាលពីពេលថ្មីៗនេះ នៅខេត្តកំពង់ស្ពឺ។ នេះបើតាមជំនួបរវាងឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងប្រតិភូក្រុមហ៊ុន YURA Harness(Cambodia) Co,Ltd. កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគំាំទ្រ និងលើកទឹកចិត្តលើការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងដំណើរការឆ្លងលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការស្រាវជ្រាវ និងអភិវឌ្ឍនេះផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើភាគីក្រុមហ៊ុនធ្វើការសហការជាមួយមន្ត្រីជំនាញរបស់ក្រសួង ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេស ក្នុងការជម្រុញឱ្យគម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ទាំងវិស័យសាធារណៈ និងឯកជន មានដំណើរការទៅមុខជាមួយគ្នា ដែលជាឧបករណ៍ដ៏សំខាន់សម្រាប់ជួយជុំរុញការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងសមត្ថភាពស្ថាប័ននៅកម្ពុជា។ គួរបញ្ជាក់ថា កាលពីថ្មីៗនេះ ក្រុមហ៊ុន YURA Harness(Cambodia) Co,Ltd បានសម្ពោធបើកដំណើរការផ្លូវការនូវរោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិចរថយន្តនេះ មានទីតាំងស្ថិតក្នុងភូមិទួលធ្នង់ សង្កាត់រកាធំ […]
អានបន្ថែមផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនឹងត្រូវសង់ឆ្លងកាត់ខេត្ដ-ក្រុងចំនួន៥ ខណៈការសិក្សានឹងបញ្ជប់ខែឧសភានេះ
គំរូប្លង់នៃការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបត្រូវបានបង្ហាញជាបឋមដោយត្រូវសាងសង់ឆ្លងកាត់រាជធានី-ខេត្តចំនួន៥។ ដោយឡែកការសិក្សាក៏គ្រោងនឹងបញ្ចប់នៅបំណាច់ខែឧសភា ២០២៣ នេះផងដែរ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់នៅថ្ងៃទី២៨ មេសា ២០២៣។ ឯកឧត្តមបានបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនេះ កំពុងធ្វើការសិក្សា ហើយគ្រោងនឹងបញ្ចប់នៅបំណាច់ខែឧសភានេះ។ ជាមួយគ្នានេះដែរ កាលពីថ្ងៃទី២៥ មេសា ឆ្នាំ២០២៣ ក៏មានកិច្ចប្រជុំរវាងក្រុមហ៊ុនសាងសង់ ជាមួយ និងឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម ស្ដីពីការផ្ដល់ព័ត៌មានបច្ចេកទេសគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ដោយបានដាក់បង្ហាញពីរូបគំរូប្លង់នៃការសិក្សាគម្រោងសាងសង់ផ្លូវនេះផងដែរ។ យោងតាមគំរូប្លង់សិក្សាដោយក្រុមហ៊ុនចិន CRBC ដែលដាក់បង្ហាញនៅក្នុងកិច្ចប្រជុំខាងលើ គម្រោងផ្លូវល្បឿនលឿនថ្មីនេះ នឹងត្រូវឆ្លងកាត់រាជធានីខេត្តចំនួន៥ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល ខេត្ដកំពង់ចាម ខេត្ដកំពង់ធំ និងខេត្ដសៀមរាប ដែលមានប្រវែងសរុបប្រមាណ ២៧២ គីឡូម៉ែត្រ។ គួររម្លឹកថា កាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ និងការដឹកជញ្ជូនបានចេញលិខិតជម្រាបជូនអភិបាលរាជធានី-ខេត្ដទាំង ៥ ដើម្បីស្នើសុំការជួយគាំទ្រដល់ដំណើរការសិក្សារបស់ក្រុមហ៊ុន CRBC លើគម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនេះផងដែរ។ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្ដសៀមរាបនេះ គឺជាគម្រោងផ្លូវល្បឿនលឿនទី៣ហើយ ខណៈគម្រោងផ្លូវល្បឿនលឿនទី២ តភ្ជាប់រាជធានីភ្នំពេញ-បាវិតនឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ […]
អានបន្ថែមរោងចក្រថ្មីចំនួន៧ តម្លៃជាង ៦០លានដុល្លារ ទទួលបានការអនុម័តឱ្យបង្កើតនៅកំពង់ស្ពឺ កណ្តាល និងភ្នំពេញ
កាលពីថ្ងៃម្សិលមិញ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៧ ដើម្បីបង្កើតរោងចក្រ ក្រោមទុនវិនិយោគសរុប ៦០,១លានដុល្លារ នៅខេត្តកំពង់ស្ពឺ-៤កន្លែង កណ្តាល-២កន្លែង និងភ្នំពេញ-១កន្លែង។ គម្រោងទាំង៧នេះ រួមមានដូចខាងក្រោម៖ ១- “CAMBODIAN GOLDEN FRUIT TRADING CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានៃ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២៦លានដុល្លារ។ ២- “BLOSSOM KNITWEAR (CAMBODIA) COMPANY LIMITED” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារ។ ៣- “HUA XING JIANG GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៦លានដុល្លារ។ ៤- “ROUTE 88 MANUFACTURING […]
អានបន្ថែមចិនត្រូវការដី ៣០ម៉ឺនហិកតា ដើម្បីវិនិយោគ ៤០០លានដុល្លារលើវិស័យកសិកម្មនៅខេត្តកំពង់ធំ
អ្នកវិនិយោគចិន ត្រូវការដីកសិកម្មចំនួន ៣០ម៉ឺនហិកតា ដើម្បីវិនិយោគ៤០០លានដុល្លារ លើវិស័យកសិកម្មដោយសម្តេចតេជោនាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញឱ្យទៅសិក្សាស្ថានភាពកសិកម្មនៅខេត្តកំពង់ធំ។ នេះបើតាមជំនួបរវាងប្រតិភូវិនិយោគចិន និងអភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ ប្រតិភូវិនិយោគចិននេះ ជាប្រភេទក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម វិស័យកសិឧស្សាហកម្ម ពាណិជ្ជកម្ម ដែលកន្លងមកប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំភាគីចិន ចូលរួមវិនិយោគក្នុងប្រទេសកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តម ដួង ដារ៉ា ជំនួយការផ្ទាល់សម្តេចតេជោ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ក្រុមហ៊ុនវិនិយោគចិននេះ គឺជាក្រុមហ៊ុនមួយដែលមានការទទួលស្គាល់ពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកសិកម្មប្រទេសចិន។ ហើយសម្តេចតេជោ បានចាប់អារម្មណ៍ខេត្តកំពង់ធំ ជាខេត្តមួយដែលសំខាន់ មានសក្តានុពល ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេសដំណាំស្វាយចន្ទីរ ព្រមទាំងបានជម្រុញឱ្យក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម មកពិនិត្យស្ថានភាព និងសក្តានុពលកសិកម្មនៅខេត្តកំពង់ធំ។ ឯកឧត្តមបន្ថែមទៀថា ក្រុមហ៊ុនវិនិយោគចិននេះ ត្រូវការផ្ទៃដីកសិកម្មប្រមាណជាង ៣០ម៉ឺនហិកតា ដែលចំណាយថវិកាវិនិយោគប្រមាណជាង ៤០០លានដុល្លារ សម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងក្រុមការងារបច្ចេកទេសកសិកម្មបែបទំនើប ហើយក្រៅផលិតផលកសិកម្ម ក្រុមហ៊ុនចិននឹងជួយរកទីផ្សារ និងទទួលទិញផលិតផល របស់កសិករទៅតាមតម្លៃទីផ្សារ។ បន្ថែមពីនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានស្វាគមន៍ប្រតិភូវិនិយោគចិន […]
អានបន្ថែមអង្គការ(FACT)ជួយអភិវឌ្ឍបីតំបន់ជុំវិញបឹងទន្លេសាបជាតំបន់ទេសចរណ៍សហគមដ៏សម្បូរបែប
អង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល(FACT) នឹងជួយសាងសង់ផ្សារ ផ្ទះលំហែ និងបឹងហ្គាឡូបណ្តែតទឹកនៅតាមខេត្តជាប់បឹងទន្លេសាបរួមមាន ខេត្តកំពង់ធំ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ គម្រោងសាងសង់នេះ ស្ថិតក្រោមគម្រោងថ្មី២ របស់អង្គការ ដែលត្រូវបានសម្ពោធឡើងនៅថ្ងៃទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ដែលត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ជីវភាពសហគមន៍ និងរក្សានិរន្ត ភាពធនធានជលផលនៅក្នុងបឹងទន្លេសាប។ បើតាមលោក យុក សេងឡុង នាយកប្រតិបត្តិនៃ អង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល បានលើកឡើងថា គម្រោងថ្មីទាំង២នេះ រួមមាន គម្រោងទី១). លើកកម្ពស់សិទ្ធិសហគមន៍មូលដ្ឋានឆ្ពោះទៅរកនិរន្ដរភាពធនធានជលផល នៅបឹងទន្លេសាប និង គម្រោងទី២). ជាគម្រោងអភិរក្សជីវៈចម្រុះ និងប្រែប្រួលអាកាសធាតុ នៅបឹងទន្លេសាប។ លោកបន្ថែមថា គម្រោងទាំងពីរនេះ នឹងចូលរួមធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជានេសាទនៅក្នុងតំបន់ដែលគោលដៅរបស់គម្រោង គឺជួយបង្កើតប្រភពមុខរបរចម្រុះ ដូចជាការកែច្នៃ ផលនេសាទ ការកែច្នៃកាបូប វត្ថុអនុស្សាវរីយ៍ដែលធ្វើពីកំប្លោក រួមទាំងអនុផលព្រៃលិចទឹក ជាពិសេសគឺការពង្រឹង សេវាកម្មទេសចរណ៍ និងអេកូទេសចរណ៍ ការសាងសង់ផ្សារបណ្តែតទឹកត្រីគល់រាំង ការសាងសង់ផ្ទះលំហែ បឹងហ្គាឡូបណ្តែត និងការសាងសង់ មជ្ឈមណ្ឌលជីវៈចម្រុះ វប្បធម៌ និងសង្គម។ មិនត្រឹមតែប៉ុណ្ណោះ […]
អានបន្ថែមទន្លេសិប្បនិមិត្តនៅត្បូងឃ្មុំនឹងក្លាយគោលដៅទេសចរណ៍ថ្មី ខណៈអាជ្ញាធរកំពុងអភិវឌ្ឍជាតំបន់ឆ្លាតវៃ
អាជ្ញាធរខេត្តត្បូងឃ្មុំ បាននឹងកំពុងរៀបចំទន្លេសិប្បនិមិត្ត នៅជិតបុរីរដ្ឋបាលខេត្តឱ្យក្លាយជា sMART Area (តំបន់ឆ្លាតវៃ) សម្រាប់បម្រើឱ្យវិស័យទេសចរណ៍។ បើតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាលបានឱ្យដឹងថា ទន្លេសិប្បនិមិត្តនេះ អាចផ្ទុកទឹកបានចំនួន ៣លានម៉ែត្រគូប សម្រាប់ប្រជាពលរដ្ឋរស់នៅជុំវិញបុរីរដ្ឋបាលខេត្តត្បូងឃ្មុំអាចប្រើប្រាស់បាន ហើយបច្ចុប្បន្នកំពុងត្រូវបានរៀបចំឱ្យក្លាយជា SMART AREA (តំបន់ឆ្លាតវៃ)។ ឯកឧត្តមបានបន្តទៀតថា មកទល់ពេលនេះ ខេត្តបានរៀបចំជាសួនច្បារជុំវិញទន្លេសិប្បនិមិត្តរួចរាល់អស់ហើយ។ ឯកឧត្តមបញ្ជាក់បន្ថែមថា តំបន់ឆ្លាតវៃនេះ អាចទាក់ទាញយុវជន ទេសចរក្នុងខេត្ត និងតាមបណ្តារាជធានី ខេត្តដ៏ទៃ ដើម្បីទៅកំសាន្តទីនោះ ដោយមានការផ្តល់ជូនសេវាសេវាអ៊ិនធើណែត ដោយឥតគិតថ្លៃថែមទៀតផង។ គួររម្លឹកថា អាជ្ញាធរខេត្ត បាននិងកំពុងបន្តអភិវឌ្ឍយ៉ាងសកម្មបន្ថែមទៀតនៅតំបន់នោះ ក្រោយខកខានការអភិវឌ្ឍរយៈពេល ២ឆ្នាំកន្លងទៅ ដោយសារវិបត្តិជំងឺកូវីដ១៩។ ទន្ទឹមនឹងនេះដែរ អាជ្ញាធរខេត្ត ក៏កំពុងតែរៀបចំរង្វង់មូល ដែលមានរូបសំណាក “ហ្លួងស្តេចកន” ដែលធ្វើឡើងពីស្ពាន់ ដោយមានកម្ពស់ជិត ២០ម៉ែត្រ ព្រមជាមួយនឹងការពង្រីកផ្លូវនៅសងខាងនេះផងដែរ។ […]
អានបន្ថែម