គម្រោងអភិវឌ្ឍន៍
អូស្ត្រាលីវិនិយោគ ២ពាន់លានដុល្លារ សង់អគារខ្ពស់បំផុតក្នុងប្រទេសរបស់ខ្លួន
ថ្មីៗនេះ រដ្ឋាភិបាលប្រទេសអូស្រ្តាលីទើបតែបានអនុម័តគម្រោងសាងសង់អគារកម្ពស់ ៣៦៦ម៉ែត្រ មានតម្លៃ២ពាន់លានដុល្លារ ដែលនឹងបំបែកកំណត់ត្រាក្លាយជាអគារខ្ពស់បំផុតនៅក្នុងប្រទេសរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន theguardian នៅថ្ងៃទី១៧ មេសា្២០២៣។ គម្រោងនេះមានឈ្មោះថា STH BNK by Beulah ជាប្រភេទអគារភ្លោះ ដែលមួយក្នុងចំណោមអគារទាំងពីរមានកម្ពស់ ៣៦៦ម៉ែត្រ នឹងវ៉ាដាច់អគារខ្ពស់បំផុតនៅក្នុងប្រទេសអូស្ត្រាលីនាពេលបច្ចុប្បន្ន គឺអគារ Q1 Building មានកម្ពស់ ៣២២,៥ម៉ែត្រ។ ចំណែកអគារមួយទៀតមានកម្ពស់ត្រឹមតែ ២៨៨ម៉ែត្រប៉ុណ្ណោះ។ គម្រោងនេះប្រមូលផ្តុំដោយអគារលំនៅដ្ឋាន អាផាតមិន ការិយាល័យ សណ្ឋាគារប្រណីតចំនួន ៣០២បន្ទប់ បន្ទប់ប្រជុំ និងមជ្ឈមណ្ឌលកំសាន្ត ថែមដោយបរិវេណសុខភាព និងតំបន់បៃតងរហូតដល់ ៦.០០០ ម៉ែត្រការ៉េផងដែរ ព្រមទាំងមានសួនច្បារបៃតងលើដំបូលអគារនៅជាន់ទី ១០២ផងដែរ។ គួរបញ្ជាក់ថា គម្រោងនេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍ Beulah ដែលនឹងត្រូវចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយ ហើយចំណាយពេល ៥ឆ្នាំសម្រាប់ការងារសាងសង់៕
អានបន្ថែមអាកាសយានដ្ឋានតារាសាគរសង់បានជាង៩០% និងចំណាយអស់ជាង១៨០លានដុល្លារហើយ
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ គម្រោងអាកាសយានដ្ឋានអន្ដរជាតិតារាសាគរសម្រេចការសាងសង់បាន ៩០,៥ភាគរយហើយ ខណៈរហូតមកទល់នឹងពេលនេះ គម្រោងនេះបានចំណាយទឹកប្រាក់អស់ប្រមាណ ១៨០លានដុល្លារ។ នេះបើយោងតាមឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់សាព័ត៌មានសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ នេះ អាកាសយានដ្ឋានអន្ដរជាតិតារាសាគរសម្រេចបានចំនួន ៩០,៥ភាគរយ នៃការងារសរុប ហើយគ្រោងដាក់សម្ពោធជាផ្លូវការយ៉ាងយូរបំផុតនៅពាក់កណ្ដាល ឆ្នាំ២០២៣នេះ ប្រសិនបើមិនមានការរំខាននានាផ្សេងទៀត។ គួរបញ្ជាក់ថា គម្រោងអាកាសយានដ្ឋានតារាសាគរចាប់ផ្តើមការសាងសង់នៅក្នុងឆ្នាំ ២០១៧ ដោយក្រុមហ៊ុន Union Development Group លើផ្ទៃដីចំនួន ២១៨ហិចតា និងគ្រោងចំណាយពេលចំនួន ៤៨ខែ។ កន្លងមក ពាក់ព័ន្ធនឹងការបើកដំណើរការអាកាសយានដ្ឋាននេះផងដែរ អភិបាលខេត្តកោះកុង លោកជំទាវ ភូថង មិថុនា បានមានប្រសាសន៍ថា អាកាសយានដ្ឋាននេះនឹងបើកការហោះហើររបស់ខ្លួន ជាផ្លូវការនៅពាក់កណ្ដាលឆ្នាំ២០២៣នេះ ដោយមិនពន្យារពេលទៀតនោះទេ (អានបន្ថែម)៕
អានបន្ថែមភូមិកីឡាដំបូងបង្អស់របស់កម្ពុជាសង់រួច ១០០% សម្រាប់ស៊ីហ្គេម២០២៣
ភូមិកីឡាសម្រាប់ស៊ីហ្គេម២០២៣ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ។ ភូមិកីឡានេះ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC)។ គួរបញ្ជាក់ថា ភូមិកីឡានេះ ត្រូវបានសាងសង់ឡើងដោយរួមមានគ្រែសរុបជាង ៥ពាន់គ្រែ ដើម្បីទទួលស្វាគមន៍ប្រតិភូកីឡា ដែលត្រូវមកស្នាក់នៅ និងហូបចុកនៅទីនោះ រៀងរាល់ថ្ងៃ ចន្លោះពី ២ពាន់នាក់ ទៅជាង ៥ពាន់នាក់ ពិសេសកំឡុងពេលពិធីបើកការប្រកួតកីឡាស៊ីហ្គេម ដែលនឹងមានអ្នកស្នាក់នៅប្រមាណជាង ៥ពាន់នាក់។ ក្រោយសម្ពោធដាក់ឱ្យប្រើប្រាស់ ភូមិកីឡាបានកំពុងនឹងត្រៀមខ្លួនទទួលប្រតិភូ និងកីឡាករ កីឡាការិនី ដែលនឹងមកជាបណ្ដើរៗ ចាប់ពីថ្ងៃទី២៧ ខែមេសា ដើម្បីចូលរួមការប្រកួតស៊ីហ្គេមនៅកម្ពុជា។ (អានបន្ថែម)
អានបន្ថែមត្រឹមខែមីនា២០២៣ ត្បូងឃ្មុំសង់ផ្លូវបានជិត ៣ពាន់គ.ម ខណៈផ្លូវ៧១C តម្លៃ១៣០លានដុល្លារ សង់បាន ៧០%
គិតរហូតមកទល់នឹងពេលនេះ រដ្ឋបាលខេត្តត្បូងឃ្មុំបានសាងសង់ផ្លូវនៅក្នុងខេត្តសរុបបានចំនួន ២.៦៩៨គីឡូម៉ែត្រ។ ក្នុងនោះ គម្រោងផ្លូវជាតិលេខ៧១C ចាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតដល់ស្រុកចំការលើ ខេត្តកំពង់ចាម ដែលមានប្រវែងសរុបជិត ១១៥គីឡូម៉ែត្រ សម្រេចការសាងសង់បានប្រមាណជាង ៧០ភាគរយ ហើយគ្រោងបញ្ចប់នៅដើមឆ្នាំ២០២៤ ខាងមុខ។ នេះបើយោងតាមឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លើកឡើងនៅក្នុងសន្និសីទជោគជ័យរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។ លោកអភិបាលខេត្តបានបន្តថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ផ្លូវដែលស្ថិតនៅក្រោមមន្ទីរអភិវឌ្ឍន៍ជនបទមានចំនួន ៧៩៤ខ្សែ មានប្រវែងសរុបចំនួន ២.៤៦៩គីឡូម៉ែត្រ។ ក្នុងនោះ មានការស្ថាបនាផ្លូវក្រាលកៅស៊ូចំនួន ២២ខ្សែ ប្រវែង ៥០៩គីឡូម៉ែត្រ និងផ្លូវបេតុង ១០ខ្សែ មានប្រវែង ១៤៤,៤៥គីឡូម៉ែត្រ ព្រមទាំងបានជួសជុលថែទាំផ្លូវចំនួន ៦២ខ្សែ ប្រមាណ ៦៩០,៦៩គីឡូម៉ែត្រ។ អភិបាលខេត្តបានឱ្យដឹងទៀតថា នៅខេត្តត្បូងឃ្មុំ មានផ្លូវជាតិឆ្លងកាត់ជាច្រើនខ្សែ ដូចជា ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៨ ផ្លូវជាតិលេខ១១ ផ្លូវជាតិលេខ៧៣ ផ្លូវជាតិលេខ៧២ និងផ្លូវជាតិលេខ៧១សេ ដែលកំពុងសាងសង់។ ជាមួយគ្នានេះ […]
អានបន្ថែមគម្រោងកន្ត្រកខ្សែកាបដំបូងបង្អស់អាចនឹងលេចរូបរាងនៅដើមឆ្នាំ២០២៤ ក្នុងខេត្តព្រះសីហនុ
គម្រោងកន្ត្រកខ្សែកាប (Cable Car) ដំបូងបង្អស់របស់ប្រទេសអូទ្រីស អាចនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២៤ នៅក្រុងរាម នៃខេត្តព្រះសីហនុ ខណៈការសិក្សាស្រាវជ្រាវអាចនឹងបិទបញ្ចប់ក្នុងឆ្នាំនេះ តាមរយៈការសម្របសម្រួលរបស់ក្រុមហ៊ុន ខនភ្លូអិនស៍ (Confluences)។ នេះបើតាមការផ្សព្វផ្សាយរបស់សាព័ត៌មាន AMS នៅពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ គម្រោងនេះស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុន Canopy Sands Development ដែលជាសមាជិករបស់ក្រុមហ៊ុន Prince Holding Group នៃប្រទេសកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ កន្រ្កកខ្សែកាប (Cable Car) គឺជាសកម្មភាពទាក់ទាញមួយក្នុងចំណោមសកម្មភាពផ្សេងៗ ដែលស្ថិតក្រោមផែនការមេរបស់ Canopy Sands Development ដែលជាគម្រោង Bay of Lights គ្របដណ្ដប់ផ្ទៃដីចំនួន ៩៣៤ហិកតា និងត្រូវបានគេឲ្យឈ្មោះថា Bay Of Lights។ គួបញ្ជាក់ថា ក្រុមហ៊ុន CANOPY SANDS DEVELOPMENT បានចុះហត្ថលេខាជាមួយក្រុមហ៊ុន Doppelmayr Gruppe ក្នុងការព្រមព្រៀងនាំយកគម្រោងកន្ត្រកខ្សែកាបដំបូងគេដែលមិនធ្លាប់មានមកកាន់ កម្ពុជា កាលពីថ្ងៃទី១៥ […]
អានបន្ថែមថៃចង់សហការពង្រីកការវិនិយោគលើវិស័យភស្តុភារកម្មនៅកម្ពុជា
គណៈប្រតិភូរបស់ប្រទេសថៃ បានបង្ហាញបំណងចង់ពង្រីកកិច្ចសហការវិនិយោគលើអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជានាពេលខាងមុខ ខណៈបច្ចុប្បន្នភាគីថៃ កំពុងសិក្សាស្វែងរកឱកាសវិនិយោគលើវិស័យនេះផងដែរ។ នេះបើយោងតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក Supachai Verapuchong តំណាងឱ្យគណៈប្រភិភូប្រទេសថៃ និងជាអគ្គនាយកក្រុមហ៊ុន Logistics Intelligence Cambodia Co., Ltd និង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។ លោក Supachai Verapuchong បានឱ្យដឹងថា ជំនួបនេះគឺផ្តោតសំខាន់លើកិច្ចពិភាក្សាការងារ និងផែនការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា ព្រមទាំងសិក្សាពីលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យមួយនេះជាមួយក្រសួងសាធារណការ ដោយបានបង្ហាញពីឆន្ទៈខ្ពស់ និងសង្ឃឹមយ៉ាងមុតមាំថា នឹងអាចសហការជាមួយកម្ពុជានាពេលឆាប់ៗខាងមុខនេះ។ ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា ការអភិវឌ្ឍលើវិស័យភស្តុភារកម្ម នៅតែជាយុទ្ធសាស្រ្តចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយជំរុញនិងលើកកម្ពស់សេដ្ឋកិច្ចជាតិ ក្នុងនោះមានគម្រោងជាង ៣០០គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ ៥០ពាន់លានដុល្លារ ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការមេនៃវិស័យភស្តុភារកម្ម សម្រាប់ធ្វើការអនុវត្តក្នុងរយៈពេល១០ឆ្នាំទៅមុខ ដើម្បីឱ្យកម្ពុជាក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្ម នៅក្នុងតំបន់។ លើសពីនេះ ឯកឧត្តមបន្តថា គម្រោងផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត ត្រូវបានសិក្សាលើកកម្រិតគុណភាព ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យក្រសួងត្រូវសហការជាមួយ […]
អានបន្ថែមIFC ជួយកម្ពុជាលើផ្នែកហិរញ្ញវត្ថុ ដើម្បីសិក្សាគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC (International Finance Corporation)នៃធនាគារពិភពលោក បានសម្រេចផ្តល់សេវាទីប្រឹក្សាហិរញ្ញវត្ថុ សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (Sihanoukville logistics complex-SHV-LC)។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុរវាងក្រសួងសាធារណការ និងដឹកជញ្ចូន និង IFC សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ) ត្រូវបានធ្វើឡើង នៅថ្ងៃទី១៩ ខែមេសាក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ។ គម្រោងនេះត្រូវបានគេរំពឹងថានឹងត្រូវបានដំណើរការឡើងជាដំណាក់កាល ជាមួយនឹងដើមទុនសរុបប្រមាណជា ២០០លានដុល្លារ។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា គម្រោងនេះ ជាគម្រោងទីពីរ បន្ទាប់ពីគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ហើយក្រសួងមានផែនការបង្កើតគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មនៅទីក្រុងបាវិត និងក្រុងប៉ោយប៉ែត បន្តបន្ទាប់នាពេលខាងមុខ។ គោលបំណងរបស់យើង គឺយកប្រទេសកម្ពុជាធ្វើជា «មជ្ឈមណ្ឌលផ្ទេរភស្តុភារកម្មប្រចាំតំបន់ក្នុងតំបន់អាស៊ីអាគ្នេយ៍» នេះជាប្រសាសន៍របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម ថ្លែងថា៖ «តាមរយៈការធ្វើការជាមួយ IFC យើងអាចទាញយកផលពីជំនាញជាសាកលរបស់ពួកគេ នៅពេលដែល […]
អានបន្ថែមរដ្ឋអនុម័តសង់រោងចក្រតម្លើងបន្ទះសូឡាថ្មី១ទៀត តម្លៃ៧លានដុល្លារ នៅខណ្ឌកំបូល
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័ត និងសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងបង្កើតរោងចក្រតម្លើងបន្ទះសូឡា១កន្លែងនៅរាជធានីភ្នំពេញ និង២ទៀតនៅ ខេត្តកំពង់ស្ពឺ និង តាកែវ។ ក្រុមហ៊ុនវិនិយោគទាំងបីរួមមានដូចខាងក្រោម៖ ទី១ “GE NEW ENERGY TECHNOLOGY (CAMBODIA) CO., LTD” មានគម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារ។ ទី២ “EBELNO (CAMBODIA) CO., LTD” មានគម្រោងបង្កើតរោងចក្រផ្គុំដំឡើងសម្ភារៈអេឡិចត្រូនិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ។ ទី៣ “JINGMAOGUOJI (CAMBODIA) GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារ។ យោងតាម CDC ការបណ្តាក់ទុននេះ ត្រូវបានគេរំពឹងថានឹងអាចបង្កើតឱកាសការងារថ្មីចំនួន ៩៣១កន្លែង សម្រាប់ប្រជាជនកម្ពុជា […]
អានបន្ថែមគម្រោងហេដ្ឋារចនាសម្ព័ន្ធច្រើនសន្ធឹកសរុបជិត ៣០ប៊ីលានដុល្លារ ពីមហិច្ឆតា និងយុទ្ធសាស្ដ្រជំរុញសេដ្ឋកិច្ចរបស់កម្ពុជា
ខណៈពិភពលោកកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច សង្រ្គាម និងឥទ្ធិពលអវិជ្ជមានសេសសល់ពីជំងឺរាតត្បាតកូវីដ១៩ ក្នុងដើមឆ្នាំ ២០២៣ នេះ កម្ពុជាបែរជាងាកមកសម្រុកប្រកាស និងបើកការដ្ឋានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនសន្ធឹកសន្ធាប់ទៅវិញ ដែលបូករួមជាទុនវិនិយោគ គឺមានសរុបដល់ជាង ៣០ប៊ីលានដុល្លារ ឯណោះ។ គម្រោងខ្នាតធំដែលកម្ពុជាមិនធ្លាប់មានពីមុន គឺគម្រោងធ្វើទំនើបកម្មប្រព័ន្ធផ្លូវដែកទូទាំងប្រទេស។ កម្ពុជាគ្រោងនឹង ធ្វើទំនើបកម្មប្រព័ន្ធផ្លូវដែក ភ្នំពេញ-ប៉ោយប៉ែត ប្រវែងប្រមាណ ៣៨២គ.ម ឱ្យក្លាយទៅជាផ្លូវរថភ្លើងល្បឿនលឿនស្ដង់ដារដំបូងគេបំផុតនៅកម្ពុជា ដែលមានតម្លៃជាង ៤ពាន់លានដុល្លារ។ គម្រោងនេះកំពុងសិក្សាដោយ ក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដោយទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារនេះ នឹងរួមបញ្ចូលទាំងក្បាល និងទូរថភ្លើង ហើយប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ ផ្លូវរថភ្លើងល្បឿនលឿននេះដែរ មានខ្នាតទទឹងប្រវែង ១.៤៣៥ មម ល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គ.ម/ម៉ និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ។ (អានបន្ថែម) ទាក់ទងនឹងវិស័យផ្លូវដែកនេះ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ថ្មីៗបានផ្តល់ជំនួយឥតសំណង ក្នុងទំហំទឹកប្រាក់ ៣០០លានយ័ន ដែលស្មើនឹងប្រមាណ ៤៤ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍផ្លូវដែកនៅកម្ពុជា។ (អានបន្ថែម) […]
អានបន្ថែមចិនបោះទុន ៥០០លានដុល្លារ សង់ខ្សែកាបក្រោមសមុទ្រវែងបំផុតលើលោក ដើម្បីប្រជែងនិងអាមេរិក
ក្រុមហ៊ុនទូរគមនាគមន៍ ដែលគ្រប់គ្រងដោយរដ្ឋបាលប្រទេសចិន បានបោះទុនវិនិយោគចំនួន ៥០០លានដុល្លារ លើគម្រោងកសាងបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រវែងបំផុតលើពិភពលោក ដែលតភ្ជាប់តំបន់អាស៊ី មជ្ឈិមបូព៌ា និងអឺរ៉ុប ដើម្បីប្រជែងនិងគម្រោងស្រដៀងគ្នា ដែលគាំទ្រដោយសហរដ្ឋអាមេរិក។ នេះបើយោងតាមប្រភពពីបុគ្គល៤នាក់ ដែលពាក់ព័ន្ធនិងកិច្ចព្រមព្រៀងនេះ បានបង្ហើបប្រាប់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ដោយបានសង្កត់ធ្ងន់ថា គម្រោងនេះគឺជាសញ្ញាបញ្ជាក់ថា សង្គ្រាមបច្ចេកវិទ្យាដ៏ក្ដៅគគុករវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងរីករាលដាលកាន់តែខ្លាំងលើបណ្ដាញផ្ដល់សេវាអ៊ីនធឺណិត។ ក្រុមហ៊ុនធំៗចំនួន៣របស់ចិន រួមមាន សាជីវកម្មទូរគមនាគមន៍ចិន ក្រុមហ៊ុន China Mobile Limited និង ក្រុមហ៊ុន China United Network Communications Group Co Ltd (China Unicom) បាននិងកំពុងរៀបចំផែនទីបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រដ៏ទំនើបបំផុត និងវែងបំផុតរបស់ពិភពលោក។ គម្រោងដ៏មហិមានេះត្រូវបានឱ្យឈ្មោះថាគម្រោង «អឺរ៉ុប-មជ្ឈិមបូព៌ា-អាស៊ី Europe-Middle East-Asia» ដោយខ្សែដែលបានស្នើឡើងនឹងត្រូវតភ្ជាប់ពីទីក្រុងហុងកុងទៅកាន់កោះហៃណានរបស់ចិន មុនពេលតភ្ជាប់ទៅប្រទេសសិង្ហបុរី ប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប និងបារាំង ហើយការសាងសង់បណ្ដាញខ្សែកាបនេះគ្រោងចំណាយទឹកប្រាក់ប្រហែល ៥០០លានដុល្លារ […]
អានបន្ថែម