គម្រោងអភិវឌ្ឍន៍
រតនគិរីមានក្រុមហ៊ុន២៧ កំពុងវិនិយោគលើដីសម្បទានសេដ្ឋកិច្ច ខណៈជាង៨៥% ជាក្រុមហ៊ុនវៀតណាម
ខេត្តរតនគិរី គឺជាខេត្តដែលមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគ ដោយសារកត្តាភូមិសាស្ត្រនិងអាកាសធាតុ។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ មានក្រុមហ៊ុនវិនិយោគឯកជនចំនួន ២៧បានមកវិនិយោគលើផ្ទៃដីសម្បទានសេដ្ឋកិច្ចជាច្រើនហិកតានៅក្នុងខេត្តរតនគិរី ដែលក្នុងនោះមានប្រមាណ ៨៥ភាគរយជាវិនិយោគិនមកពីប្រទេសវៀតណាម។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីន ក្នុងសន្និសីទសារព័ត៌មានស្តី នៅថ្ងៃទី០៤ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ នៅក្នុងខេត្តរតនគិរី មានក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ច សរុបចំនួន ២៧ក្រុមហ៊ុន ដែលកំពុងប្រកបអាជីវកម្ម។ ក្នុងនោះ ក្រុមហ៊ុនវិនិយោគមកពីប្រទេសវៀតណាមមានចំនួន ២៣ក្រុមហ៊ុន ឬត្រូវជា ៨៥,១៨ភាគរយនៃចំនួនក្រុមហ៊ុនសរុប។ ឯកឧត្តមបន្តថា ផ្ទៃដីវិនិយោគ ដែលបានចុះកិច្ចសន្យាមានចំនួនជាង ១១ម៉ឺនហិកតា ផ្ទៃដីអាជីវកម្មមានចំនួនជាង ៨ម៉ឺនហិកតា និងផ្ទៃដីដាំកៅស៊ូនិងដំណាំផ្សេងៗមានចំនួនជាង ៤ម៉ឺនហិកតា។ នាឱកាសនោះដែរ លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ក៏បានលើកឡើងពីសក្តានុពលរបស់ខេត្តរតនគិរី ដែលជាខេត្តខ្ពង់រាបភូមិភាគឥសានថាមានសក្តានុពលខ្ពស់ សម្រាប់ដំណាំកសិឧស្សាហកម្ម ដោយសារសម្បូរដោយប្រភេទដីក្រហម និងស្ថានភាពអាកាសធាតុអំណោយផលដល់ការដាំដំណាំនិងចិញ្ចឹមសត្វ ព្រមទាំងសម្បូរដោយប្រភពទឹកច្រើន ជាពិសេសពីទន្លេស្រែពក និងសេសាន ហូរកាត់ខេត្តចំនួនប្រមាណ ៣០០គីឡូម៉ែត្រ។ លោកបន្ថែមថា […]
អានបន្ថែមរហូតមកទល់នឹងពេលនេះ កម្ពុជាចម្រាញ់មាសពីខេត្តមណ្ឌលគិរីបានជាង ៦ពាន់គីឡូក្រាម
គិតរហូតមកទល់នឹងខែមេសា ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាចម្រាញ់មាសពីខេត្តមណ្ឌលគិរីបានជាង ៦.០០០គីឡូក្រាម តាមរយៈក្រុមហ៊ុនអូស្ដ្រាលី Renaissance Mineral Limited (Cambodia) ដែលកំពុងវិនិយោគលើការរុករករ៉ែមាស នៅតំបន់អូរខ្វាវ ស្រុកកែវសីមា។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ។ ឯកឧត្តមបានលើកឡើងថា គិតតាំងពីចាប់ផ្តើមអាជីវកម្មរហូតមកដល់ពេលនេះ ការចម្រាញ់រ៉ែមាសនៅតំបន់អូខ្វាវ ខេត្តមណ្ឌលគិរី ដោយក្រុមហ៊ុនអូស្ត្រាលី Renaissance Mineral សម្រេចបានប្រមាណប្រមាណ ៦តោនហើយ។ ក្រុមហ៊ុននេះបានក្លាយជាក្រុមហ៊ុនទី១ ដែលចាប់ផ្តើមដំណើរការចម្រាញ់រ៉ែមាសនៅក្នុងប្រទេសកម្ពុជា ដោយបានចាប់ផ្តើមតាំងពីថ្ងៃទី២១ មិថុនា ឆ្នាំ ២០២១។ បើតាមផែនការ ក្រុមហ៊ុនអូស្ត្រាលីមួយនេះ អាចផលិតមាសសុទ្ធបានប្រមាណ៣តោនក្នុង១ឆ្នាំ ដែលរំពឹងថា នឹងអាចផ្តល់ចំណូលដុលជាមធ្យម ១៨៥លានដុល្លារក្នុង១ឆ្នាំ។ ក្រៅពីក្រុមហ៊ុននេះ ក៏មានក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសចំនួន ៧ផ្សេងទៀតបាននិងកំពុងធ្វើអាជីវកម្មនៅខេត្តចំនួន៤ គឺខេត្តមណ្ឌលគីរី រតនៈគីរី បាត់ដំបង និងខេត្តព្រះវិហារ។ (អានបន្ថែម) អភិបាលរងខេត្តបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន១៤ បានទទួលសិទ្ធិសិក្សា និងវិនិយោគលើវិស័យរ៉ែ ស្មើនឹង ១៨បណ្ណ […]
អានបន្ថែមរដ្ឋគ្រោងសង់រោងចក្រទឹកស្អាតធំមួយ ដើម្បីផ្គត់ផ្គង់ដល់ខេត្តបីនៅភាគខាងកើតនៃប្រទេសកម្ពុជា
បច្ចុប្បន្ន ក្រុមហ៊ុនសាជីវកម្មសំណង់វិស្វកម្មស៊ីវិលនៃប្រទេសចិន (China Civil Engineering Construction Corporation) បាននិងកំពុងសិក្សាពីសមិទ្ធិលទ្ធភាពលើគម្រោងសាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំមួយ សម្រាប់ផ្គត់ផ្គង់ដល់ខេត្តសំខាន់ៗបីនៅភាគខាងកើតនៃប្រទេសកម្ពុជា ហើយគ្រោងនឹងបញ្ចប់ដំណើរការសិក្សានៅចុងខែឧសភាខាងមុខនេះហើយ។ នេះបើតាមជំនួបរវាងឯកឧត្ដមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងប្រតិភូក្រុមហ៊ុនCCECC កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។ លោក Tony Wong អនុប្រធានក្រុមហ៊ុនសាជីវកម្ម CCECC បានឱ្យដឹងថា ការងារនេះ កំពុងមានដំណើរការទៅមុខ ដោយបានរៀបចំឯកសាររួចរាល់ត្រៀមនឹងដាក់ឆ្លងការអនុម័តពីថ្នាក់លើរបស់ចិន។ លោកបន្ថែមថា អ្នកបច្ចេកទេស និងជំនាញការរបស់ចិននឹងមកដល់ម្ពុជានៅចុងខែនេះ។ ក្នុងនោះ ដំណើរការនៃការរៀបចំនូវឧបករណ៍សម្ភារ:សម្រាប់នាំចូលមកកម្ពុជា បម្រើឲ្យការងារស្នូលនឹងត្រូវអនុវត្តតាមនីតិវិធីជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងដែរថា គម្រោងដ៏ធំនេះ នឹងឱ្យប្រជាពលរដ្ឋនៅភាគខាងកើតនៃប្រទេស ជាពិសេសនៅតំបន់ដែលធ្លាប់ទទួលរងនូវការទម្លាក់គ្រាប់បែក និងការរោយម្សៅព័ណ៌ទឹកក្រូច ដើម្បីជម្រុះស្លឹកឈើ ក្នុងសម័យសង្គ្រាមឥណ្ឌូចិននិងសហរដ្ឋអាមេរិកទស្សវត្សន៍ឆ្នាំ៦៩-៧០ ទទួលបានទឹកស្អាតប្រើប្រាស់ ដោយយកប្រភពទឹកពីអាងទន្លេមគង្គ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា គម្រោងប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំនេះ នឹងអាចរំដោះប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៧ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ និងស្រុកស្នួលខេត្តក្រចេះជាដើម ដែលមានតម្រូវការទឹកស្អាតប្រមាណ ៣០ម៉ឺន ម៉ែត្រគូបក្នុងមួយថ្ងៃ […]
អានបន្ថែមកម្ពុជា-ឡាវ រួមគ្នាសិក្សាទីតាំងអាទិភាព ២កន្លែង ដើម្បីបើកច្រកព្រំដែនថ្មីមួយ
កម្ពុជា-ឡាវ កំពុងសិក្សាទីតាំង ២កន្លែង ដើម្បីបើកច្រកព្រំដែនថ្មីមួយ ដោយភ្ជាប់ជាមួយស្រុកភូវង់ នៃខេត្តអាត់តាពើរបស់ប្រទេសឡាវ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាល បានបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសឡាវ បាននឹងកំពុងសិក្សាលើជម្រើសទីតាំង ២កន្លែង គឺទី១ នៅបង្គោលលេខ ១០៣ រវាងស្រុកវើនសៃនៃខេត្តរតនគិរី និងស្រុកភូវង់នៃខេត្តអាត់តាពើ ដោយពីស្រុកវើនសៃ ទៅបង្គោលលេខ ១០៣ មានប្រវែងប្រហែល ៣០គីឡូម៉ែត្រ ហើយពីស្រុកភូវង់ទៅបង្គោលលេខ១០៣ មានប្រវែងជិត ២០គីឡូម៉ែត្រ។ ចំពោះទីតាំងទី១ នេះ ភាគីឡាវ បានស្នើមកកម្ពុជាឱ្យបើកច្រកព្រំដែនមួយនៅទីនោះ។ ឯកឧត្តមអភិបាល បានបន្ថែមថា ចំពោះទីតាំងទី២ វិញ គឺនៅបង្គោលលេខ ១៤៥ ដែលស្ថិតនៅកៀកនឹងតំបន់កន្ទុយនាគមុំបីប្រហែល ២០គីឡូម៉ែត្រ ដែលមានផលចំណេញច្រើនដល់វិស័យទេសចរណ៍ ព្រោះឆ្លងកាត់តំបន់ឧទ្យានជាតិវីរៈជ័យ។ បើបើកច្រកព្រំដែន ទីតាំងទី២ នេះ មិនសូវប៉ះពាល់បរិស្ថាន ដូចក្នុងតំបន់បង្គោលលេខ១០៣ ដែលស្ថិតក្នុងតំបន់ស្នូលការពារបរិស្ថាន។ មកទល់ពេលនេះ ភាគីកម្ពុជា […]
អានបន្ថែមត្រឹមឆ្នាំ២០២២ កម្ពុជាប្រើឥណទានពីកូរ៉េអស់ជាង ១.៦០០លានដុល្លារ សម្រាប់គម្រោងអាទិភាព
កម្ពុជា និងកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ៣២ កិច្ចព្រមព្រៀង ដែលមានទឹកប្រាក់សរុប ១.៦០០ លានដុល្លារ សម្រាប់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ និងកម្មវិធីចំនួន ២៩ គិតត្រឹមឆ្នាំ២០២២។ តួលេខនេះត្រូវបានលើកឡើងក្នុងជំនួបរវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយឯកឧត្តមបណ្ឌិត Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋកូរ៉េ ថ្មី ប្រចាំនៅកម្ពុជា នៅថ្ងៃទី៣ ខែមេសា។ យោងតាមសេចក្តីប្រកាសព័ត៌មាន គិតចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០២២ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង មានចំនួនប្រមាណ ៤៥៥លានដុល្លារ និងក្នុងក្របខ័ណ្ឌឥណទានសម្បទាន គិតចាប់ពីឆ្នាំ២០០១ ដល់ដំណាច់ឆ្នាំ២០២២ ភាគីកូរ៉េ បានសន្យា ផ្តល់ឥណទានសម្បទាន មានទឹកប្រាក់សរុបប្រមាណជាង ១.៨០០ លានដុល្លារ។ ចេញពីកិច្ចសន្យានេះ មានកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ៣២ កិច្ចព្រមព្រៀង បានចុះហត្ថលេខា ដែលមានទឹកប្រាក់សរុប ១.៦០០ លានដុល្លារ សម្រាប់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ និងកម្មវិធីចំនួន ២៩។ ទន្ទឹមនឹងនេះ ភាគីកូរ៉េ ក៏បានសន្យាផ្តល់ឥណទានបន្តទៀត […]
អានបន្ថែមមជ្ឈមណ្ឌលសំចតប៉ោយប៉ែត តម្លៃជាង ២លានដុល្លារ សង់បានជាង ៥៥% ហើយ
គម្រោងសាងសង់មជ្ឈមណ្ឌលសំចតស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែតតម្លៃជាង ២,៣លានដុល្លារអាមេរិក សម្រេចការសាងសង់បាន ៥៥% ហើយ។ នេះបើតាមដំណើរចុះពិនិត្យការដ្ឋានដឹកនាំដោយ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣។ គម្រោងនេះ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ សីហា ឆ្នាំ២០២២ ដោយគ្រោងនឹងបញ្ចប់អំឡុងដើមខែសីហា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា ការសាងសង់មណ្ឌលនេះ នឹងរួមចំណែកជួយដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ឱ្យមានសង្ឃឹមក្នុងជីវិតសារជាថ្មី ដោយមានការផ្ដល់ជំនាញបណ្ដុះបណ្ដាលផ្សេងៗ។ (អានបន្ថែម)
អានបន្ថែមអភិបាលខេត្តរតនគិរីប្តេជ្ញាសង់ព្រលានយន្តហោះឱ្យបាន ខណៈបានត្រៀមដីជិត ១៤០០ហិកតារួចស្រេច
រដ្ឋបាលខេត្តរតនគិរី បានត្រៀមដីទុកជិត ១៤០០ហិកតា សម្រាប់សាងសង់ព្រលានយន្តហោះដ៏ធំមួយ ដើម្បីភ្ជាប់ខេត្តចំនួន ៤ ដែលមានព្រំប្រទល់ជាប់ៗគ្នានេះ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈ អភិបាលខេត្តរតនគិរី ក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក» នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាលបានឱ្យដឹងថា នៅថ្ងៃអនាគតនៅកណ្តាលទីក្រុងបានលុង នឹងមានសួនច្បារ មួយដ៏ធំពិសេស នៅចុងឆ្នាំនេះនឹងមានសមិទ្ធផលប្លែកៗជាច្រើនទៀត។ ក្នុងនោះរដ្ឋាភិបាលក៏គ្រោងនឹងបង្ហាញទីតាំងព្រលានយន្តហោះ ដែលមានទីតាំងរហូតដល់ ១៤០០ហិកតា ស្ថិតក្នុងស្រុកលំផាត់ផងដែរ។ ឯកឧត្តមបញ្ជាក់ទៀតថា ទីតាំងព្រលានយន្តហោះនោះគឺ ជាចំណុចកណ្តាល រវាងខេត្តរតនគិរី ខេត្តមណ្ឌលគិរី ស្ទឹងត្រែង និងខេត្តក្រចេះ។ ឯកឧត្តមបន្ថែមថា ក្នុងនាមរដ្ឋបាលខេត្ត នឹងខិតខំធ្វើយ៉ាងណាឱ្យមានព្រលានយន្តហោះ នៅក្នុងខេត្តនាភូមិភាគឦសានមួយនេះឱ្យទាល់តែបាន។ ចំពោះទីតាំងព្រលានយន្តហោះចាស់ក្នុងក្រុងបានលុង ត្រូវបានរាជរដ្ឋាភិបាលដកចេញពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលជូនមករដ្ឋបាលខេត្ត ដើម្បីរៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរួមមានសួនច្បារសាធារណៈ និងវិមានឯករាជ្យជាដើម ដែលនឹងប្រែក្លាយមុខមាត់ខេត្តក្នុងការទាក់ទាញភ្ញៀវទេសចរណ៍។ យ៉ាងណាមិញ ខេត្តមណ្ឌលគិរីក៏ជាខេត្តមួយជាប់ជាមួយនឹងខេត្តរតនគិរី ក៏មានគម្រោងសាងសង់ព្រលានយន្តហោះមួយផងដែរ ដែលស្ថិតនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ដែលអាចនឹងត្រូវសាងសង់លើផ្ទៃដី ៣០០ ទៅ ៦០០ ហិកតា ហើយតាមការប៉ាន់ស្មានអាចនឹងវិនិយោគប្រមាណជាង ៦០លានដុល្លារ។ (អានបន្ថែម) […]
អានបន្ថែមអគារដ៏ទំនើប១៨ជាន់ របស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បើកការដ្ឋានសាងសង់ហើយ
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានបើកការដ្ឋានសាងសង់អគាររបស់ខ្លួន ដែលមានលក្ខណៈទំនើប ស្ថិតនៅផ្ទះលេខ ២៥បេ ផ្លូវរុក្ខវីថីសម្តេចប៉ាន (២១៤) សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ពិធីបញ្ចុះបឋមសិលាបើកការដ្ឋាន ត្រូវបានធ្វើឡើងនៅថ្ងៃទី៥ ខែមេសា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក. ដោយមានការចូលរួមពី ឯកឧត្តមអនុប្រធាន-សមាជិក គ.ល.ក. ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្រ្តីរាជការ។ គួរបញ្ជាក់ថា អគារនេះសាងសង់ដោយ ក្រុមហ៊ុន គីម ម៉ិច ខនស្រ្តាក់សិន & អ៊ិនវេសមេន និងត្រូវប្រើរយៈពេល២៤ខែ សម្រាប់ការសាងសង់។ ចំពោះការងាររចនាប្លង់ និងត្រួតពិនិត្យគុណភាពសំណង់ ត្រូវបានរចនាដោយក្រុមហ៊ុន លេហ្គាស្ស៊ី ឌីស្សាញ ឯ.ក ។ អគារគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា មានកម្ពស់ ១៨ជាន់ មានផ្ទៃក្រឡាសំណង់សរុប ៨ពាន់ម៉ែត្រក្រឡា ជាសំណង់អគារតាមបែបទំនើប (Modern Style) ដោយបានគិតគូរបែងចែកជា បន្ទប់ការិយាល័យ សាលប្រជុំ បន្ទប់បច្ចេកទេស និងជាន់អាហារដ្ឋាន […]
អានបន្ថែមគម្រោងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី សម្រេចបាន ៩២%ហើយ
គិតត្រឹមថ្ងៃទី៣១ ខែមីនា ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីសាងសង់សម្រេចបាន ៩២%ហើយ។ នេះបើតាមការចុះពិនិត្យការដ្ឋានសាងសង់របស់ក្រុមការងារអគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។ ក្រុមការងារបានឱ្យដឹងបន្ថែមថា គម្រោងសាងសង់នេះ គ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលឱ្យបានមុនថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។ បន្ថែមពីនេះ ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបថ្មី ត្រៀមដាក់ឱ្យដំណើរការសាកល្បងនៅពាក់កណ្តាលឆ្នាំ២០២៣នេះ និងដាក់ឱ្យដំណើរការជាផ្លូវការក្នុងខែតុលាឆ្នាំនេះផងដែរ។ (អានបន្ថែម) គួរបញ្ជាក់ថា គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្ត។ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ ២០២០ ដោយក្រុមហ៊ុន AIAI៕ (អានបន្ថែម)
អានបន្ថែមរយៈពេល៥ឆ្នាំ រតនគិរីអភិវឌ្ឍគម្រោងបានជាង ២៦០០គម្រោង តម្លៃជាង ៦២លានដុល្លារ
ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ គិតចាប់ពីឆ្នាំ២០១៨ ដល់ដើមឆ្នាំ ២០២៣ ខេត្តរតនគិរីបានស្នើសុំអនុវត្តគម្រោងអភិវឌ្ឍន៍សរុបចំនួន ១៣.៩៩៤គម្រោង ដែលត្រូវការថវិកាប្រមាណ ៣១១,៨៥លានដុល្លារ។ ក្នុងនោះ គម្រោងដែលសម្រេចបានដោយជោគជ័យមានចំនួន ២.៦១៤គម្រោង ក្រោមទុនវិនិយោគ ៦២,៤៦លានដុល្លារ។ នេះយោងតាមប្រសាសន៍របស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគីរី ក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តរតគិរី» នៅថ្ងៃទី០៤ខែមេសា ឆ្នាំ២០២៣នេះ។ ឯកឧត្តមបញ្ជាក់ថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ គម្រោងវិនិយោគស្នើឡើងដោយរដ្ឋបាលខេត្តរតនគីរីមានចំនួន ១.២៨៣គម្រោង ក្រោមទុនវិនិយោគសរុបចំនួន ៨៤៨ពាន់លានរៀល ឬប្រមាណ ២០៩,៣៨លានដុល្លារ។ ស្ថាប័ន និងអង្គភាពដែលគាំទ្រគម្រោង ក្នុងវេទិកាពិគ្រោះយោបល់ មានចំនួន ៦៦៣គម្រោង ដោយអនុវត្តសម្រេចបាន ៣៧០គម្រោង ដែលស្មើនឹងទំហំថវិកាវិនិយោគចំនួន ១៧៧ពាន់លានរៀល ឬប្រមាណ ៤៣,៧០លានដុល្លារអាមេរិក។ ឯកឧត្តមបានបញ្ជាក់។ ឯកឧត្តមបានគូសបញ្ចាក់ថា គម្រោងដែលស្នើដោយរដ្ឋបាលឃុំសង្កាត់ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ មានចំនួនគម្រោងស្មើនឹង ១២.៧១១គម្រោង ក្រោមទុនសរុបចំនួនជាង ៤១៥ពាន់លានរៀល ឬប្រមាណ ១០២,៤៧លានដុល្លារ។ […]
អានបន្ថែម