ឆ្នាំ២០២៣នេះ ក្រុងហាណូយនឹងអភិវឌ្ឍជាទីក្រុងឆ្លាតវៃ ក្រោមទុនជាង៤ពាន់លានដុល្លារ

ក្នុងឆ្នាំ២០២៣នេះ ប្រទេសវៀតណាមនឹងចាប់ផ្តើមអភិវឌ្ឍទីក្រុងហាណូយជាទីក្រុងឆ្លាតវៃ ក្រោមទុនជាង ៤ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ vnexpress នៅថ្ងៃទី១៧ មីនា ២០២៣។ គម្រោងទីក្រុងឆ្លាតវៃ (Smart City) នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម នឹងត្រូវអភិវឌ្ឍដោយក្រុមហ៊ុន​ជប៉ុន Sumitomo និង ក្រុមហ៊ុន​អភិវឌ្ឍន៍អចលនទ្រព្យ​វៀតណាម BRG Group ដោយគ្រោងនឹងចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០២៣នេះហើយ។ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Yamada Takio  បានស្នើឱ្យអាជ្ញាធរវៀតណាមពន្លឿនដំណើរការកែសម្រួលផែនការខ្នាត ១:៥០០ សម្រាប់គម្រោងឱ្យបានឆាប់រហ័ស ដើម្បីឈានទៅចាប់ផ្តើមអនុវត្តគម្រោងនៅឆ្នាំ២០២៣ ចំពេលខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងជប៉ុន។ ជាការឆ្លើយតប លោកអភិបាលក្រុងបានថ្លែងថា លោកបាន​ណែនាំ​ដល់​មន្ត្រីរដ្ឋាភិបាល​ឲ្យ​ដោះស្រាយ​បញ្ហា ​ដែលអាច​​កើត​ឡើងនេះហើយ ​ដើម្បីនឹងពន្លឿនដំណើរការនេះ។ គម្រោងអភិវឌ្ឍ​ទីក្រុង​ឆ្លាត​វៃ តម្លៃជាង ៤,២ពាន់លានដុល្លារនេះ នឹង​ត្រូវ​សាងសង់​នៅ​លើ​ផ្ទៃ​ដី ២៧២ហិចតា​នៅ​ស្រុក​ដុងអាញ់ ភាគ​ខាង​ជើង​ទីក្រុង​ហាណូយ ដោយមានគោលដៅនឹងក្លាយជាទីក្រុងទំនើបបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមជាមួយការកសាងអគារមួយមានកម្ពស់រហូតដល់១០៨ជាន់។ គួររម្លឹកថា ក្រុមហ៊ុនទាំងពីរបាន ​​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀងលើគម្រោងអភិវឌ្ឍន៍​មួយ​នេះ កាល​ពីឆ្នាំ២០១៧ ដោយ Sumitomo ជាអ្នកម៉ៅការ និង BRG ជាអ្នកវិនិយោគសំខាន់៕

អាន​បន្ថែម

ក្រសួង និងអ្នកបច្ចេកទេសចិន កំពុងពន្លឿនសកម្មភាពគម្រោងផ្លូវដែកលឿនភ្នំពេញ-ប៉ោយប៉ែត ដើម្បី…

នាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេសរបស់ចិន គាំទ្រយ៉ាងពេញទំហឹងលើគម្រោងអាទិភាពហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅកម្ពុជា ជាពិសេសគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ។ នេះបើតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូនៃនាយកដ្ឋាននេះ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ នាយកដ្ឋានគ្រោងនឹងបង្កើតក្រុមការងារបច្ចេកទេស ដើម្បីពន្លឿនសកម្មភាពគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ដែលជាការងារអាទិភាពក្នុងការរៀបចំយុទ្ធសាស្ត្រ និងផែនការសកម្មភាពផ្សេងៗឱ្យបានលម្អិតសម្រាប់គម្រោងផ្លូវដែកមួយនេះ។ ដោយឡែកភាគីកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់ការឯកភាពលើការស្នើរបស់នាយកដ្ឋាន ដោយនឹងមានការចាត់តាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីស្ថាប័នពាក់ព័ន្ធផងដែរ។ គួររម្លឹកដែរថា ចិនបានសម្រេចផ្តល់ជំនួយឥតសំណងក្នុងទំហំទឹកប្រាក់ ៣០០ លានយ័ន ដែលស្មើនឹងប្រមាណ ៤៤ លានដុល្លារអាមេរិក គាំទ្រដល់គម្រោងផ្លូវដែកកម្ពុជា ខណៈគម្រោងនេះនឹងចំណាយទុនវិនិយោគជាង ៤ពាន់លានដុល្លារអាមេរិក។ (អានបន្ថែម) ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាលើគម្រោងផ្សេងទៀតរួមមាន៖ (១). គម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ វាលរេញ-ត្រពាំងរពៅ ដែលបានសិក្សារួចរាល់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន CRBC។ (អានបន្ថែម) (២). គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ទៅក្រុងសៀមរាប ដែលបានសិក្សារួចរាល់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd។ […]

អាន​បន្ថែម

អាជ្ញាធរព្រះវិហាររម្លឹកវិនិយោគិនរ៉ែឱ្យប្រយ័ត្នរឿងនេះ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនរ៉ែចំនួន ២២ កំពុងដំណើរការ

បច្ចុប្បន្នខេត្តព្រះវិហារ មានក្រុមហ៊ុនប្រកបអាជីវកម្មរុករករ៉ែចំនួន២២ ដែលបាននិងកំពុងដំណើរការរុករក និងស្រាវជ្រាវ ខណៈអភិបាលខេត្តបានក្រើនរម្លឹកដល់អ្នកវិនិយោគ និងចង់រកស៊ីក្នុងវិស័យរ៉ែ នៅក្នុងខេត្តព្រះវិហារឱ្យមានការប្រុងប្រយ័ត្ន និងកុំចាញ់បោកអ្នកគួកជេដីព្រោះកន្លងមកមានការឆបោកច្រើនលើបញ្ហានេះ។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ។ ឯកឧត្តមបញ្ជាក់ថា មានក្រុមហ៊ុនរ៉ែសរុបចំនួន ២២ បាននិងកំពុងទទួលបានអាជ្ញាប័ណ្ឌប្រកបអាជីវកម្ម និងសិក្សាស្រាវជ្រាវធនធានរ៉ែ នៅក្នុងខេត្តព្រះវិហារ។ ក្នុងនោះមានក្រុមហ៊ុនធំមួយគឺក្រុមហ៊ុន Delcom បាន និងកំពុងដំណើរការ រុករករ៉ែមាសលើផ្ទៃដីសរុបប្រមាណ ១.៧០០ហិកតា។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Delcom Campuchea PLC​ Ltd បានចាប់ផ្តើមផលិតកម្មចម្រាញ់រ៉ែមាសសាកល្បង នៅក្នុងខេត្តព្រះវិហារ កាលពីដើមខែសីហា ឆ្នាំ២០២២ ដោយធ្លាប់ទទួលបានទិន្នផលសរុបប្រមាណ ​២០គីឡូ។​ (អានបន្ថែម) ជាមួយគ្នានេះដែរ  ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគ ដែលចង់រកស៊ីក្នុងវិស័យរ៉ែ នៅក្នុងខេត្តព្រះវិហារឱ្យមានការប្រុងប្រយ័ត្ន និងកុំចាញ់បោកអ្នកគួកជេដី ដែលកន្លងមកមានករណីអះអាងថា ដីរបស់ខ្លួនលក់មានរ៉ែច្រើន ដោយមុននឹងធ្វើការវិនិយោគត្រូវសិក្សាផ្នែកសក្តានុពលរ៉ែ និងបច្ចេកទេសឱ្យបានច្បាស់លាស់ ឲ្យបានច្បាស់លាស់ ជៀសវាងកុំឱ្យចាញ់បោកអ្នករកស៊ីដី ហើយខាតបង់ប្រាក់កាស។

អាន​បន្ថែម

រដ្ឋាករប្តេជា្ញផ្គត់ផ្តង់ទឹកឱ្យបាន ៨៤ម៉ឺនម៉ែត្រគូបចាប់ពីខែ៥ ខណៈបច្ចុប្បន្នខ្វះ ២៥ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) សង្ឃឹមជឿជាក់ថា នៅដើមខែឧសភា ឆ្នាំ២០២៣ នឹងអាចបន្ថែមសមត្ថភាពផលិតទឹកស្អាតបានរហូតដល់ ៨៤ម៉ឺនម៉ែត្រគូប ខណៈបច្ចប្បន្ន រ.ទ.ស.ភមានសមត្ថភាពផ្គត់ផ្គង់ទឹកបានត្រឹមតែ ៦៤ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ នៅខ្វះដល់ទៅជាង ២៥ម៉ឺនម៉ែត្រក្នុងមួយថ្ងៃ ហើយតម្រូវការប្រើប្រាស់ជាក់ស្តែងមានរហូតដល់ ៨៩ម៉ឺនម៉ែត្រគូប ឯណោះ។ ជាមួយគ្នានេះផងដែរ រ.ទ.ស.ភ ក៏សុំការយោគយល់​ និងអធ្យាស្រ័យពីអតិថិជន ដែលខ្វះទឹកប្រើប្រាស់នៅរដូវប្រាំង និងអំពាវនាវដល់អតិថិជនទាំងអស់ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ជាមួយនឹងជួយសន្សំសំចៃទឹកស្អាត រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បញ្ជាក់ថា ចាប់ពីខែឧសភាខាងមុខទៅ ការផ្គត់ផ្គង់ទឹកប្រមាណ២០ម៉ឺនម៉ែត្រគូបពីស្ថានីយ៍ទឹកស្អាតបាក់ខែងដំណាក់កាលទី១ បន្ថែមលើសមត្ថភាពផលិតបច្ចុប្បន្ន ។​ ដោយឡែកចាប់ ពីដើមឆ្នាំ២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងអាចផលិតទឹកស្អាតបាន ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ បន្ថែមទៀត ដែលធ្វើឲ្យសមត្ថភាពសរុបរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានរហូតដល់ជាង១លាន ម៉ែត្រគូបក្នុងមួយថ្ងៃ។ មានន័យថា អតិថិជនរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅទាំងអស់មានទឹកប្រើប្រាស់គ្រប់គ្រាន់ហើយ។

អាន​បន្ថែម

រយៈពេល៥ឆ្នាំ ខេត្តព្រៃវែង មានការវិយោគលើវិស័យអចលនទ្រព្យ និងសេវាផ្សេងៗ មានតម្លៃជិត២០០លានដុល្លារ

រយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១៨-២០២២ ខេត្តព្រៃវែងមានការវិយោគលើវិស័យអចលនទ្រព្យ និងសេវាកម្មផ្សេងៗ មានទំហំទឹកប្រាក់ជិត ២០០លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម  ជា សុមេធី អភិបាល នៃគណៈអភិបាល​ខេត្ត​ព្រៃវែង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា ខេត្តព្រៃវែងបានជំរុញឱ្យអ្នកវិនិយោគជាតិ និងអន្តរជាតិមកបណ្តាក់ទុនក្នុងខេត្តនេះជាបន្តបន្ទាប់ និងមានការកើនឡើងគួរឱ្យកត់សម្គាល់ ជាក់ស្ដែងក្នុងរយៈ៥ឆ្នាំនេះ មានអ្នកវិនិយោគឯកជន បានមកវិនិយោគលើវិស័យអចលនទ្រព្យ និងសេវាកម្មផ្សេងៗ មានទំហំទឹកប្រាក់ចំនួន ១៩៥,៧៥លានដុល្លារ( ទំហំទឹកប្រាក់នេះ គឺមិនរាប់បញ្ចូលវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនោះឡើយ)។ ឯកឧត្តមបញ្ជាក់ថា ការវិនិយោគលើវិស័យអចលនទ្រព្យទាំងនោះរួមមាន៖ វិស័យសំណង់និងអចលនទ្រព្យ មានដូចជា (ដី ផ្សារ ផ្ទះលំហែរ…)៖ មានក្រុមហ៊ុនវិនិយោគចំនួន ១៧ក្រុមហ៊ុន លើផ្ទៃដីទំហំ ១៤០ហិកតា ក្រោមទុនវិនិយោគសរុប ១៤១លានដុលារ។ ចំពោះ រោងចក្រ សហគ្រាសវិញ ខេត្តមានរោងចក្រចំនួន ០៣មូលដ្ឋាន មានកម្មករ ៣.៥៤១នាក់ ទុនវិនិយោគ ៤,៩២លានដុល្លារ, សហគ្រាសធុនតូន និងមធ្យមចំនួន ៤២មូលដ្ឋាន មានកម្មករ ៣.៨៧៨នាក់ […]

អាន​បន្ថែម

ផ្លូវថ្មី១ខ្សែភ្ជាប់ឧទ្យានជាតិបូកគោ និងផ្លូវជាតិលេខ៤ សម្រេចបាន ៥២គ.ម

គិតត្រឹមថ្ងៃ១៨ ខែមីនា ឆ្នាំ២០២៣ ​នេះ ផ្លូវ​តភ្ជាប់ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប ៦១គីឡូម៉ែត្រ ឈូសឆាយសម្រេចបានប្រមាណជា ៥២គីឡូម៉ែត្រហើយ សល់ប្រមាណជា៩គីឡូម៉េត្រទៀតប៉ុណ្ណោះអាចភ្ជាប់គា្នបានហើយ។ នេះបើតាមការចុះពិនិត្យការដ្ឋានដោយផ្ទាល់របស់ អ្នកឧកញ៉ា បណ្ឌិត សុខ គង់ នៅពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។ ផ្លូវថ្មីមួយខ្សែនេះ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេងរបស់ឧកញ៉ា ម៉ុង ឬទ្ធី។ គម្រោងស្ថាបនាផ្លូវនេះ ទទួលរ៉ាប់រងការចំណាយទាំងស្រុងដោយអ្នកឧកញ៉ា សុខ គង់ ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី ជួយឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ។ (អានបន្ថែម) រូបភាពដោយ Sokha Real Estate  

អាន​បន្ថែម

មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញអាកាសចរណ៍ខ្នាតអន្តរជាតិបើកដំណើរការនៅភ្នំពេញហើយ

សកលវិទ្យាល័យ ឡានម៉ី កម្ពុជា បានបើកដំណើរការជាផ្លូវការ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញអាកាសចរណ៍ខ្នាតអន្តរជាតិ មានទីតាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលនឹងចូលរួមអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យអាកាសចរណ៍នៅកម្ពុជា។​ ពិធីបើកសម្ភោធមជ្ឈមណ្ឌលនេះ ត្រូវបានធ្វើឡើង ក្រោមវត្តមាន​របស់ ឯកឧត្តម​ ម៉ៅ ហាល់វណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក Li Kun ប្រធានក្រុមហ៊ុន Lanmei Aviation Group ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម Wang Wentian និងមន្រ្តីជំនាញជាច្រើនរូប។​ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញអាកាសចរណ៍ខ្នាតអន្តរជាតិ នេះ បានបំពាក់នូវយន្តហោះ​ ប្រភេទ A320 តម្លៃ១០លានដុល្លារ សម្រាប់អនុវត្តជាក់ស្តែង។ ឯកឧត្តម​ ម៉ៅ ហាល់វណ្ណាល់ មានប្រសាសន៍ក្នុងពិធីបើកដំណើរការថា មជ្ឈមណ្ឌលនេះ គឺជាការបោះជំហានថ្មីមួយទៀត នៃការអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិល និងអភិវឌ្ឍធនធានមនុស្សផ្នែកអាកាសចរណ៍ស៊ីវិលនៅកម្ពុជា។ ឯកឧត្តម មានប្រសាសន៍ថា៖ “ក្នុងនាមជាអ្នកផ្តល់ការបណ្តុះបណ្តាលសម្រាប់ក្រុមហ៊ុនមេ -Lanmei Aviation Group សាកលវិទ្យាល័យ Lanmei កម្ពុជា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ ការកសាងសមត្ថភាពធនធានមនុស្ស និងគាំទ្រតម្រូវការសម្រាប់អាកាសចរណ៍នៅកម្ពុជា”។ បើយោងតាមប្រធានក្រុមហ៊ុន Lanmei […]

អាន​បន្ថែម

ជប៉ុន ចាប់អារម្មណ៍ចង់បង្កើតរោងចក្រផលិតអេតាណុល​ចេញពីដំឡូងមី​នៅកម្ពុជា

ក្រុមហ៊ុនជប៉ុន KOJIMA HOLDINGS Co.,​ Ltd ចង់វិនិយោគបង្កើត​រោងចក្រអេតាណុល (Ethanol) ដែលផលិតចេញពីដំឡូងមី តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ទំនើប ដើម្បីជួយកាត់​បន្ថយឧស្ម័នកាបូនិចក្នុងបរិស្ថាននៅកម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់លោក KOJIMA Masanobu អគ្គនាយកក្រុមហ៊ុន KOJIMA HOLDINGS Co.,​Ltd នៅក្នុងជំនួបជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៧ ខែមីនា ២០២៣។ គួរបញ្ជាក់ថា តំណាងក្រុមហ៊ុនជប៉ុននេះ បានដាក់ស្នើគម្រោង “Cassava Based-Bio Ethanol Production Plant in Cambodia” សម្រាប់ផែនការវិនិយោគផលិតសារធាតុអេតាណុលពីដំឡូងមី ដោយប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ទំនើប។ ឯកឧត្តម ឌិត ទីណា ចង់ឱ្យគម្រោងនេះ លេចចេញជារូបរាងឡើង ដោយក្រសួងនឹងជួយសម្រួលឱ្យមានការចាប់ដៃសហការ ក៏ដូចជារកដៃគូវិនិយោគនានា ពោលគឺទាំងទិដ្ឋភាពផ្លូវច្បាប់ បច្ចេកទេស និងនយោបាយ ព្រមទាំងជួយជំរុញឱ្យមានការចូលរួមពីកសិករ អ្នកផលិត ដើម្បីផ្គត់ផ្គង់ឱ្យស្របតាមតម្រូវការរបស់ជប៉ុន ផងដែរ។ ជាមួយគ្នានេះដែរ […]

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងថ្មី៤ តម្លៃ១៨,២លានដុល្លារ នៅកណ្តាល ស្វាយរៀង និងរាជធានីភ្នំពេញ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន ៤គម្រោង ដែលមានទុនវិនិយោគសរុប ១៨,២លានដុល្លារ ដើម្បីបង្កើតរោងចក្រចំនួន ៤កន្លែង នៅខេត្តកណ្តាល ស្វាយរៀង និង រាជធានីភ្នំពេញ។ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “DAZHENGXUAN (CAMBODIA) INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតឆត្រ អាវភ្លៀង វាំងនន កន្សែងតុបាយ និងផ្សេងៗទៀតដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៧៤១កន្លែង។ ២- “XIN YUAN CHENG FACTORY CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣១៨កន្លែង។ ៣- “XU WEI GARMENT (CAMBODIA) CO., LTD” […]

អាន​បន្ថែម

អ្នកជំនាញចិនចុះមកសិក្សាផ្ទាល់លើការវិនិយោគអភិវឌ្ឍផ្លូវរថភ្លើងលឿនធុនស្រាលនៅកម្ពុជា

តំណាងក្រុមហ៊ុន China Metro Group បានចុះមកសិក្សាផ្ទាល់លើការវិនិយោគជំរុញការអភិវឌ្ឍហេដ្ឋារចនាស​ម្ព័​​ន្ធនៅកម្ពុជា ជាពិសេសផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលក្នុងក្រុង។ នេះបើតាមជំនួបជាមួយឯកឧត្តម ស៊ុន ចាន់​ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។ ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យក្រុមហ៊ុនអាចស្វែងយល់អំពីគម្រោងការសិក្សានានា ដែលជាទិស​ដៅរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីដោះស្រាយការកកស្ទះ និងជំរុញកាត់​បន្ថយចំ​ណាយលើការប្រើប្រាស់សេវាដឹកជញ្ជូនក្នុងទីក្រុង។ ជំនួបនេះផងដែរ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើក្រុមហ៊ុន China Metro Group ឱ្យសិក្សាពីគម្រោងផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលចំនួន ០២ ក្នុងរាជធានីភ្នំពេញ និង ១ទៀតនៅខេត្តសៀមរាប ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងអំឡុងពេលដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិនកាលពីខែកុម្ភៈកន្លងទៅ។ (អានបន្ថែម) ទន្ទឹមនឹងនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានបង្ហាញក្រុមហ៊ុន​ឱ្យដឹងនូវគម្រោងសិក្សាដែលក្រសួងកំពុងស្ថិតក្នុងការសិក្សា ព្រមទាំងកំពុងលើកទឹកចិត្តឱ្យក្រុមហ៊ុន ឬដៃគូអភិវឌ្ឍន៍នានាចូលរួមក្នុងការវិនិយោគ និងបានជំរុញឱ្យក្រុមហ៊ុនខាងលើពិនិត្យលទ្ធភាពក្នុងការចូលរួមដាក់ទុនវិនិយោគក្នុងការកសាង និងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា​។ ក្នុងនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញនូវគម្រោងមួយចំនួនដូចជា ការសិក្សាគម្រោងតភ្ជាប់ផ្លូវរថភ្លើងពីព្រលានយន្តហោះភ្នំពេញថ្មី ការសិក្សាគម្រោងតភ្ជាប់ផ្លូវរថភ្លើងពីព្រលានយន្តហោះថ្មីខេត្តសៀមរាប ប្រព័ន្ធប្រតិបត្តិការរថភ្លើង​ស្វ័យ​ប្រវត្តិ (AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) […]

អាន​បន្ថែម