គម្រោងអភិវឌ្ឍន៍
រដ្ឋជំរុញបង្កើតប៉ូលសេដ្ឋកិច្ចទី៤ ដោយស្នើចិនជួយសង់ផ្លូវប្រាំខ្សែតាមបណ្តាខេត្តភាគពាយ័ព្យ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហាញនូវក្តីរំពឹងថា ប្រទេសចិននឹងបន្តផ្ដល់ជំនួយក្នុងការសាងសង់ស្ដារ និងលើកកម្ពស់ផ្លូវសំខាន់ៗចំនួន ៥ខ្សែ នៅតាមបណ្តាខេត្តនាទិសពាយ័ព្យ និងទិសខាងលិច ដើម្បីពន្លឿនដំណើរការបង្កើតប៉ូលសេដ្ឋកិច្ចទី៤។ យោងតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីចុះពិនិត្យការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នៅថ្ងៃទី១៤ ខែមីនានេះ បានបញ្ជាក់ថា ប៉ូលសេដ្ឋកិច្ចទី៤ ដែលគ្រោងនឹងបង្កើតឡើងថ្មីនេះគ្រប់ដណ្ដប់ទៅលើខេត្តសំខាន់ៗ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន។ ដើម្បីជំរុញឲ្យផែនការនេះដំណើរការបានលឿនរហ័ស សម្ដេចតេជោ បានស្នើសុំដល់ប្រទេសចិនឲ្យជួយសាងសង់ផ្លូវតភ្ជាប់ នៅក្នុងប៉ូលសេដ្ឋកិច្ចថ្មីនេះ សរុបចំនួន ៥ខ្សែ រួមមាន ផ្លូវលេខ៥៥ បង្កើតផ្លូវតភ្ជាប់ផ្លូវលេខ៥៧ ដែលតភ្ជាប់ពីបាត់ដំបងទៅប៉ៃលិន ៥៧បេ តភ្ជាប់ពីបាវិល ទៅកាន់ស្រុកកំរៀងភ្នំព្រឹកទល់ព្រំដែនប្រទេសកម្ពុជា-ថៃ ផ្លូវ៥៦ ផ្លូវ៥៩ តភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅកាន់ប៉ៃលិន។ សម្តេចតេជោបញ្ជាក់ថា “យើងអាចនឹងឈានទៅបង្កើតនៅប៉ូលសេដ្ឋកិច្ចទី៤ ហើយខ្ញុំជឿថា ខាងចិនក៏នឹងចូលរួមវិនិយោគក្នុងការបង្កើតជាផ្លូវលេខ៥៥ ផ្លូវលេខ៥៦ ផ្លូវលេខ៥៧ ផ្លូវលេខ៥៧បេ និងផ្លូវលេខ៥៩”។ ជាមួយគ្នានេះ តាមរយៈការរៀបចំផ្លូវ សម្ដេចតេជោ ក៏ចង់ឱ្យតំបន់ស្ទឹងពោធិ៍សាត់១ ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញនាពេលខាងមុខ ការសាងសង់រមណីយដ្ឋាន […]
អានបន្ថែមរដ្ឋាភិបាលកម្ពុជាជំរុញ និងផ្តល់អាទិភាពខ្ពស់ដល់ការវិនិយោគវិស័យថាមពលកកើតឡើងវិញ
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការវិនិយោគថាមពលកកើតឡើងវិញ ដូចជា វារីអគ្គិសនី ថាមពលសូឡា និងថាមពលខ្យល់ នៅតែជាជម្រើសល្អមួយ ក្នុងចំណោមជម្រើសនានាដើម្បីទាញយកថាមពលអគ្គិសនី ។ ថ្លែងក្នុងពិធីពិនិត្យការដ្ឋានសាងសង់គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ទី១ នៅព្រឹកថ្ងៃទី១៤ ខែមីនា នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា អគ្គិសនី មិនត្រឹមតែជាតម្រូវការចាំបាច់ នៃការប្រើប្រាស់ប្រចាំថ្ងៃនោះទេ ក៏ប៉ុន្តែក៏ជាតម្រូវការដ៏ធំមួយក្នុងផ្នែកឧស្សាហកម្មដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “វារីអគ្គិសនីនៅតែជាជម្រើសដ៏ល្អ ដែលរហូតមកទល់ពេលនេះ អគ្គិសនីនៅកម្ពុជា បានចេញមកពីប្រភពថាមពលកកើតឡើងវិញ រហូតដល់ជាង ៦២ភាគរយ នៅសល់ជិត ៤០ភាគរយទៀត យើងត្រូវគួបផ្សំនឹងផ្នែកដ៏ទៃទៀតដែលបានមកពីពន្លឺព្រះអាទិត្យ”។ លើសពីនេះ សម្តេចន្ថែមថា បច្ចុប្បន្នគ្រាន់តែមូលដ្ឋានរាជធានីភ្នំពេញមួយ មានតម្រូវការប្រើប្រាស់អគ្គិសនីដល់ទៅជាង ២ពាន់២មេហ្គាវ៉ាត់ ដែលកាលពីមុនមានតម្រូវការត្រឹម ៣០មេហ្គាវ៉ាត់ប៉ុណ្ណោះ។ គួររម្លឹកថា បច្ចុប្បន្នកម្ពុជា មានវារីអគ្គិសនីចំនួន ៨កន្លែង ក្នុងនោះមាន ៧កន្លែង បានដាក់ឱ្យដំណើរការ និង១កន្លែងទៀត […]
អានបន្ថែមរោងចក្រធំមួយរបស់ចិន សម្រេចរើទីតាំងពីមីយ៉ាន់ម៉ា មកនៅកម្ពុជា ដោយសារ…
រោងចក្រផលិតស្បែកជើងមួយរបស់ចិន បានសម្រេចរើទីតាំងពីមីយ៉ាន់ម៉ា មកវិនិយោគការផលិតនៅកម្ពុជាវិញ។ នេះបើតាមជំនួបរវាង ក្រសួងការងារ និង ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ កាលីថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០២៣។ លោក ហ៊ូ ឆាវហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ បានឱ្យដឹង ខណៈបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ទើបជំរុញរោងចក្រផលិតស្បែកជើងមួយរបស់ចិន ដែលមានមូលដ្ឋាននៅទីនោះ បានសម្រេចចិត្ត ផ្លាស់មកដាក់ទុនវិនិយោគនៅកម្ពុជាវិញ។ លោកថា៖«មូលហេតុចម្បងដែលជំរុញឱ្យមកវិយោគនៅកម្ពុជាវិញ ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក៏ដូចជាមានគោលនយោបាយជាច្រើនទៀតក្នុងការលើកទឹកចិត្តអ្នកវិនិយោគមកកាន់កម្ពុជា»។ ក្រៅពីការលើកឡើងនេះ លោកមានបំណងស្វែងរកកិច្ចគាំទ្រការបង្កើតរោងចក្រផលិតស្បែកជើងនៅប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយគ្រោងនឹងបើកដំណើរការ នៅក្នុងអំឡុងខែ មិថុនា ឆ្នាំ២០២៣ខាងមុខនេះថែមទៀត។ ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធានក្រុមហ៊ុនខាងលើ បានជម្រាបពីប្រវត្តិខ្លះៗរបស់រោងចក្រដែរថា រោងចក្រនេះគឺត្រូវការបុគ្គលិកជិតមួយពាន់នាក់ ដើម្បីផលិតស្បែកជើងឱ្យបាន ៧០ម៉ឺនគូរក្នុងមួយខែ ក្នុងការនាំចេញទៅកាន់អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក ហេតុនេះ លោកចង់បានអនុសាសន៍ពីឯកឧត្តមរដ្ឋមន្ត្រី ចំពោះការអនុវត្តច្បាប់របស់កម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម អ៊ិត […]
អានបន្ថែមរដ្ឋអនុម័តគម្រោងថ្មី៣ តម្លៃ១៥,២លានដុល្លារ នៅស្វាយរៀង កំពង់ស្ពឺ និងរាជធានីភ្នំពេញ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុប ១៥,២លានដុល្លារ ដើម្បីបង្កើតរោងចក្រចំនួន ៣កន្លែង នៅខេត្តកំពង់ស្ពឺ ស្វាយរៀង និង រាជធានីភ្នំពេញ។ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “DUN TAI GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិព្រៃស្រួល ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៣២៦កន្លែង។ ២- “PRECLO (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៦៣៩កន្លែង។ ៣- “Hong Wang Li (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល […]
អានបន្ថែមខេត្តពោធិ៍សាត់នឹងមានវារីអគ្គិសនី២បន្ថែមទៀត ខណៈវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នឹងដំណើរការឆ្នាំ ២០២៦
វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នៅក្នុងខេត្តពោធិ៍សាត់ ក្រោមទុនវិនិយោគជាង២៣០លានដុល្លារ នឹងចាប់ផ្តើមដំណើរការនៅក្នុងខែមេសា ឆ្នាំ២០២៦ខាងមុខនេះ ហើយខេត្តអាចនឹងទទួលបានគម្រោងវារីអគ្គសនីថ្មីចំនួន ២ ផ្សេងទៀត ដើម្បីបំពេញតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០៧ ខែមីនា ២០២៣។ ឯកឧត្តមបានឱ្យដឹងថា បច្ចុប្បន្នខេត្តពោធិ៍សាត់មានវារីអគ្គិសនីចំនួន ០២កន្លែង ក្នុងនោះ គម្រោងទី១ គឺ វារីអគ្គិសនីស្ទឹងអាតៃ ដែលស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង មានអនុភាព ១២០មេហ្គាវ៉ាត់ (MW) ដាក់ដំណើរការកាលពីឆ្នាំ២០១៤។ គម្រោងទី២ គឺ វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង មានអនុភាព ៨០ មេហ្កាវ៉ាត់ (MW) កំពុងដំណើរការសាងសង់ទំនប់ ហើយគ្រោងដាក់ឱ្យដំណើរការ នៅក្នុងឆ្នាំ ២០២៦។ គម្រោងនេះកសាងដោយក្រុមហ៊ុនប្រទេសកូរ៉េ ចំណាយថវិកាប្រមាណជាង ២៣១ លានដុល្លារ។ (អានបន្ថែម) ឯកឧត្តមបន្ត សម្រាប់វារីអគ្គិសនីនៅស្ទឹងពោធិ៍សាត់នេះមិនត្រឹមតែផ្តល់ថាមពលអគ្គិសនី និងធនធានទឹកសម្រាប់ការប្រើប្រាស់នោះទេ ប៉ុន្តែក៏អាចនឹងមានការអភិវឌ្ឍជាតំបន់ទេសចរណ៍ដ៏ប្រណីត […]
អានបន្ថែមឆ្នាំ២០២២ អាជ្ញាធរភ្នំពេញបានអនុម័តគម្រោងសាងសង់ជាង ១ពាន់គម្រោង តម្លៃជាង ៦០០លានដុល្លារ
ក្នុងឆ្នាំ២០២២ អាជ្ញាធររាជធានីភ្នំពេញ បានផ្តល់លិខិតអនុញ្ញាតសាងសង់ដល់គម្រោងសំណង់ចំនួន ១១៣៩គម្រោង មានទុនវិនិយោគសរុបប្រមាណជា ៦០៤.៥៩៤.៤៦៣ដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។ បើគិតជាផ្ទៃក្រឡាសំណង់វិញ មានចំនួនសរុបប្រមាណ ១.២១៥.៩៨៨ ម៉ែត្រក្រឡា ដែលមានការថយចុះជាងឆ្នាំ២០២១ កន្លងទៅ បើទោះបីជាឆ្នាំ២០២២ មានគម្រោងសំណង់លើសដល់ទៅ ៨៩គម្រោងក៏ដោយ។ ក្នុងឆ្នាំ២០២១ អាជ្ញាធររាជធានីភ្នំពេញ បានអនុញ្ញាតដល់គម្រោងសំណង់ចំនួន ១០៥០គម្រោង មានផ្ទៃក្រឡាសំណង់សរុប ៣.៧៥២.០០៩ម៉ែត្រក្រឡា និងមានទុនវិនិយោគស្មើនឹង ១.៨០០.៨០០.០៥៣ដុល្លារអាមេរិក។ ដូចនេះ គម្រោងក្នុងឆ្នាំ២០២២ មានការកើនឡើងចំនួន ៨,៤៧% តែមានទំហំទុនវិនិយោគថយចុះប្រមាណ ៦៦,៤២%។
អានបន្ថែមហេតុអ្វីកំពង់ផែពហុបំណងថ្មីនៅកំពង់ឆ្នាំង ជាផែភ្ជាប់ផ្លូវទឹកដ៏សំខាន់ៗក្នុងប្រទេសកម្ពុជា?
ថ្មីៗនេះ ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះពិនិត្យការដ្ឋានសាងសង់កំពង់ផែពហុបំណង និងមណ្ឌលព័ស្តុភារកម្មថី្ម នៅទឹកដីខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៩ មីនា ២០២៣ ហើយក៏បានលើកឡើងពីសារៈសំខាន់ និងភាពអស្ចារ្យនៃកំពង់ផែដ៏ធំ១នេះថា៖ «កំពង់ផែនេះ នឹងក្លាយជាច្រកដឹកជញ្ជូនទំនិញតាមផ្លូវទឹកដ៏ធំមួយ និងមានសក្ដានុពលបំផុត សម្រាប់ការនាំចេញ-នាំចូលទំនិញ និងកសិផលផ្សេងៗពីខេត្តកំពង់ឆ្នាំង ទៅខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិផងដែរ។» គួរបញ្ជាក់ថា តាមលក្ខណៈភូមិសាស្រ្ត ទីតាំងរបស់កំពង់ផែគឺស្ថិតនៅត្រង់ចំណុចកណ្តាលនៃប្រទេសកម្ពុជា និងជាតំបន់យុទ្ធសាស្រ្តមួយដែលអាចផ្តល់ភាពងាយស្រួលដល់ការបែងចែកទំនិញទៅកាន់ខេត្តនានា ជាពិសេសបណ្តាខេត្តជាប់បឹងទន្លេសាប ទៅទីផ្សារជាតិ និងអន្តរជាតិ។ ម្យ៉ាងទៀត ខេត្តក៏នឹងក្លាយជាប៉ូលសេដ្ឋកិច្ចថ្មីមួយ ដែលកន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានថ្លែងអំពីគម្រោងនៅក្នុងការបង្កើតនូវប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត នៅក្នុងខេត្តនៃភូមិភាគពាយ័ព្យ ដែលជាប៉ូលសេដ្ឋកិច្ចពឹងផ្អែកលើត្រី និងអង្ករផងដែរ។ (អានបន្ថែម) ឯកឧត្តមបន្តថា តាមរយៈផ្លូវទឹកនេះ វានឹងអាចជួយកាត់បន្ថយពេលវេលា និងសោហ៊ុយក្នុង ការដឹកជញ្ជូនទំនិញ ជាពិសេសកាត់បន្ថយការដឹកជញ្ជូនទំនិញធុនធ្ងន់តាមផ្លូវថ្នល់ ដែលជាមូលហេតុនាំឱ្យផ្លូវថ្នល់ងាយនឹងរងការខូចខាតផងដែរ។ គួរបញ្ជាក់ដែរថា គម្រោងសង់កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្មនេះ […]
អានបន្ថែមព្រលានសៀមរាបថ្មីបើក ព្រលានចាស់នឹងបិទទាំងស្រុង ខណៈព្រលានចាស់នៅភ្នំពេញនឹងក្លាយជាព្រលានយោធា
អាកាសយានដ្ឋានសៀមរាបចាស់ នឹងត្រូវបិទទាំងស្រុង នៅពេលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនឹងបើកដំណើរការឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកពាក្យអាកាសចរស៊ីវិល នៅថ្ងៃទី១០ មីនា ២០២៣។ ឯកឧត្តមស៊ិន ចាន់សិរីវុត្ថាបានប្រាប់សារព័ត៌មានសំណង់ និងអចលនទ្រព្យនៅថ្ងៃទី៩ ខែមីនានេះថា គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលបច្ចុប្បន្ន កំពុងស្ថិតក្រោមការសាងសង់ សម្រេចបានប្រមាណជិត៩០ ភាគរយ នឹងបើកដំណើរការជាផ្លូវការនៅខែតុលា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ (អានបន្ថែម) ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា ថ្លែងថា៖ “នៅពេលបើកដំណើរការអាកាសយានដ្ឋានសៀមរាបអង្គរថ្មីនេះ អាកាសយានដ្ឋានចាស់ត្រូវបិទទាំងស្រុងតែម្តង ចំណែកទីតាំងយកទៅធ្វើអ្វី គឺជាការសម្រេចចិត្តរបស់រដ្ឋាភិបាល”។ ឯកឧត្តម បញ្ជាក់បន្ថែមថា ដោយសារអាកាសយានដ្ឋានសៀមរាបស្ថិតក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរអប្សរា ដូច្នេះការសម្រេចចិត្ត យកទីតាំងខាងលើនេះ ទៅធ្វើអ្វីទៀត គឺអាស្រ័យលើអាជ្ញាធរអប្សរា។ សូមជម្រាបជូនថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានតម្លៃវិនិយោគសរុប ៨៨០លានដុល្លារ គ្រោងធ្វើសាកល្បងហោះហើរ និងឧបករណ៍បច្ចេកទេស នៅខែឧសភាខាងមុខ។ ដោយឡែក អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏នឹងត្រូវប្រើសម្រាប់ជាមូលដ្ឋានទ័ពអាកាស ការហោះហើរក្នុងស្រុក ដឹកទំនិញតាមផ្លូវអាកាស នៅពេលអាកាសយានដ្ឋានអន្តរជាតិ តេជោ […]
អានបន្ថែមត្រឹម២០២២ ខេត្តពោធិ៍សាត់ សង់ប្រព័ន្ធធារាសាស្រ្តបាន ៥១ប្រព័ន្ធ ខណៈកំពុងដណើរការ ៣៣ប្រព័ន្ធ
គិតត្រឹមឆ្នាំ២០២២ នៅទូទាំងខេត្តពោធិ៍សាត់ មានប្រព័ន្ធធារាសាស្រ្តខ្នាតធំ មធ្យម និងតូចសរុបចំនួន ៥១ប្រព័ន្ធ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តនៅថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា គិតមកដល់ពេលបច្ចុប្បន្ននេះ ខេត្តពោធិ៍សាត់មានប្រព័ន្ធ ធារាសាស្ត្រខ្នាតធំ មធ្យម និងតូច បាននឹងកំពុងដំណើរការចំនួន ៣៣ប្រព័ន្ធ នៃចំនួនសរុប ៥១ប្រព័ន្ធ ក្នុងនោះមានសំណង់ធំៗកាត់ស្ទឹងចំនួន ៧កន្លែង និងសំណង់សិល្បការ ចំនួន ៣៩០កន្លែង ដែលមានខ្នាត ធំចំនួន ៥កន្លែង ខ្នាតមធ្យម ចំនួន ៣៩កន្លែង ខ្នាតតូចចំនួន ៥កន្លែង។ ឯកឧត្តមបន្តថា ក្នុងនោះដែរ ខេត្តក៏មានអាងស្តុកទឹកចំនួន ២កន្លែង និងប្រឡាយមេ ចំនួន ៧ខ្សែ ស្មើនឹងប្រវែង ៨១.០០០ម៉ែត្រ និងប្រឡាយរងចំនួន ១៧២ខ្សែ ស្មើនឹង ប្រវែង ៩៦.០០០ម៉ែត្រ និងប្រឡាយជើងក្អែបចំនួន ៨៦៣ខ្សែ ស្មើនឹងប្រវែង ៧៣៩.៣៥០ម៉ែត្រ ដែល អាចស្រោចស្រពលើផ្ទៃដីចំនួន […]
អានបន្ថែមក្រុមហ៊ុនម៉ាឡេស៊ីចង់វិនិយោគគម្រោងសាងសង់ផ្លូវដែកល្បឿនលឿននៅកម្ពុជា
ក្រុមហ៊ុន China Railway Group Limited (CREC) របស់ប្រទេសម៉ាឡេស៊ី បានបង្ហាញនូវចំណាប់អារម្មណ៍លើការវិនិយោគលើគម្រោងដឹកជញ្ជូនសាធារណៈរបស់កម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូក្រុមហ៊ុន CREC កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។ ជាពិសេសនោះ ក្រុមហ៊ុន CREC ចង់វិនិយោគលើគម្រោងសាងសង់ផ្លូវដែកល្បឿនលឿន (High-Speed Train) នៅកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលកំពុងកំណត់ទិសដៅក្នុងការដោះស្រាយការកកស្ទះ និងជំរុញកាត់បន្ថយចំណាយលើការប្រើប្រាស់សេវាដឹកជញ្ជូន។ គោលបំណងរបស់ក្រុមហ៊ុនខាងលើ កើតឡើងចំពេលដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានស្នើក្រុមហ៊ុន China Metro Group Limited របស់ចិនផងដែរ ឱ្យជួយសិក្សាពីគម្រោងផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលចំនួន ០២ ក្នុងរាជធានីភ្នំពេញ និង ១ទៀតនៅខេត្តសៀមរាប ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ (អានបន្ថែម) គួរបញ្ជាក់ថា ក្រុមហ៊ុន CREC មកពីទីស្នាក់ការកណ្តាលក្នុងតំបន់ នៃប្រទេសមាឡេស៊ី ដែលមានសេវាកម្មផ្សេងៗរួមាន៖ ការរចនា សាងសង់សំណង់ អភិវឌ្ឍនអចលនទ្រព្យ វិនិយោគហិរញ្ញវត្ថុ និងវិស័យដឹកជញ្ជូន។
អានបន្ថែម