រោងចក្រតម្លៃជាង ៣៦លានដុល្លារ ក្នុងខេត្តកំពង់ស្ពឺសម្ពោធបើកដំណើរការជាផ្លូវការហើយ

រោងចក្រកាត់ដេរសម្លៀកបំពាក់ដ៏ធំមួយ Aroma Success Garment Co., LTD., តម្លៃជាង ៣៦លានដុល្លារ នៅលើទឹកដីខេត្តកំពង់ស្ពឺ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការហើយ កាលពីថ្ងៃទី០៨ មីនា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ រោងចក្រនេះមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមទុនវិនិយោគប្រមាណ ៣៦,៦លានដុល្លារ និងអាចមានលទ្ធភាពស្រូបយកកម្លាំងពលកម្មបង្កើតការងារបានចំនួន ៣.១៥៨កន្លែង។ គួរបញ្ជាក់ដែរថា រោងចក្រ Aroma Success Garment គឺជារោងចក្រថ្មីរបស់ក្រុមហ៊ុន Sabrina Group ដែលមានវត្តមាននៅកម្ពុជាប្រមាណ ២៥ឆ្នាំមកហើយ បើគិតមកដល់ថ្ងៃនេះ ក្រុមហ៊ុនបានបង្កើតការងារសរុបចំនួន ១៤.០០០កន្លែង ដែលផ្តល់ផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋកម្ពុជា។ នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការគាំទ្រជាច្រើន ដើម្បីជួយដល់រោងចក្រ-សហគ្រាសនៅក្នុងវិស័យនេះដូចជា ការលើកលែងពន្ធ ការសម្រួលនីតិវិធី និងការបង្កនូវភាពងាយស្រួលសម្រួលដល់ការនាំចូលវត្ថុធាតុដើម រួមទាំងការលើកលែងកាតព្វកិច្ចបង់ភាគទាន ជាដើម។ ឯកឧត្តមបន្ត […]

អាន​បន្ថែម

រាជធានីភ្នំពេញ មានរោងចក្រសហគ្រាសជាង ៦ពាន់កន្លែង តម្លៃផលិតផលមានជាង ២ពាន់លានដុល្លារ

រាជធានី ភ្នំពេញ មានរោងចក្រសហគ្រាសចំនួនជាង ៦ពាន់កន្លែង ដែលបានផ្ដល់ការងារដោយផ្ទាល់ដល់កម្មករ និយោជិក បានចំនួនជាង ៥១ម៉ឺនកន្លែង។ រោងចក្រសហគ្រាសទាំងអស់នេះ មានតម្លៃផលិតផលប្រមាណជាង ២ពាន់លានដុល្លារ។ តួលេខនេះ ត្រូវបានប្រកាសឡើងក្នុងពិធីបើកសន្និនិបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ការធ្វើអាជីវកម្មកំពុងមានការកើនឡើង នៅរាធធានីភ្នំពេញ ដោយក្នុងនោះរោងចក្រមានចំនួនជាង ៧៦០កន្លែង និងឧស្សាហកម្មធុនតូច និងសិប្បកម្មមានជាង ៥.៤៧៦​ កន្លែង។ ទាក់ទងនឹងគម្រោងសាងសង់វិញ ឯកឧត្តម ឃួង ស្រេង បន្ថែមថា ក្នុងឆ្នាំ២០២២កន្លងទៅ បើទោះបីជាពិភពលោកកំពុងប្រឈមនឹងវិបត្តិជំងកូវីដ-១៩ ការស្នើសុំគម្រោងសាងសង់នៅរាជធានីភ្នំពេញ​ នៅតែបន្ត។​ ក្នុងឆ្នាំ២០២២ សាលារាជធានី បានទទួលការស្នើសុំ ក្នុងការសាងសង់នូវគម្រោងជាង ១,១០០គម្រោង ក្នុងទំហំទុនប្រមាណជាង ៦០៥ លានដុល្លារអាមេរិក ។

អាន​បន្ថែម

បច្ចុប្បន្នខេត្តពោធិ៍សាត់ មានក្រុមហ៊ុន សហគ្រាសសរុប ១.១៦២ កំពុងដំណើរការ

គិតមកដល់ពេលនេះ ខេត្តពោធិ៍សាត់ មានក្រុមហ៊ុន សហគ្រាស ពាណិជ្ជកម្មសរុបប្រមាណ ១.១៦២ក្រុមហ៊ុន បានបើកដំណើរការសកម្មភាពរបស់ខ្លួន។នេះបើតាមការលើកឡើងរបស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម បានឱ្យដឹងថា ក្រុមហ៊ុន សហគ្រាសទាំង ១.១៦២ក្រុមហ៊ុន ក្នុងនោះរួមមាន ក្រុមហ៊ុនពាណិជ្ជកម្មឯកជនមាន ២៩២ក្រុមហ៊ុន សហគ្រាសឯកបុគ្គលមាន ៤៨២ក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនមាន ៣៨៨សាខា និងបានគ្រប់គ្រងទិន្នន័យស្ថិតិក្រុមហ៊ុន សហគ្រាស ពាណិជ្ជកម្ម និងអាជីវកម្មសរុបចំនួន ៦.៤១១មូលដ្ឋាន។ លើសពីនោះ ឯកឧត្តមបន្តថា ខេត្តក៏មានរោងម៉ាស៊ីនកិនស្រូវសម្រាប់នាំចេញក្នុងស្រុក និងក្រៅស្រុក ក្នុងខេត្តពោធិ៍សាត់ មានចំនួន ១០កន្លែង ឡសម្ងួតប្រមាណ ៦៣ឡ ដោយមានឈ្មូញប្រមូលទិញស្រូវមកពីតាមបណ្តាខេត្តមួយចំនួន ដើម្បីនាំចេញទៅលក់នៅប្រទេសវៀតណាមផងដែរ។ ក្រៅពីចំនួនក្រុមហ៊ុនសហគ្រាស ខេត្តពោធិ៍សាត់នៅមានអាជីវកម្មធនធានរ៉ែមានចំនួន ៤៩មូលដ្ឋាន រួមមាន៖ ខ្សាច់បូម ចំនួន ២៥មូលដ្ឋាន, ខ្សាច់បក ចំនួន ១១មូលដ្ឋាន, ដីក្រហម ដីស ចំនួន […]

អាន​បន្ថែម

រដ្ឋជ្រើសយកឃុំចំនួន៣ ក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់ ដើម្បីរៀបចំជាក្រុងថ្មីមួយ

ឃុំចំនួន ០៣ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នឹងត្រូវរៀបចំជាទីក្រុង ខណៈកំណើនប្រជាពលរដ្ឋរស់នៅក្នុងខេត្តនេះបានកើនឡើងរហូតដល់ ៥២០.៧៥២នាក់ ស្មើនឹង ១៣២, ៨៥៥គ្រួសារ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ សន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តពោធិ៍សាត់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាល បានឱ្យដឹងថា ស្រុកវាលវែងនឹងត្រូវរៀបចំជា ០៣គោលដៅ ក្នុងនោះតំបន់ថ្មដា ដែលត្រូវរៀបចំជាក្រុង ដើម្បីឱ្យក្លាយជាច្រកអន្តរជាតិថ្មីមួយនៅពេលអនាគត។ (អានបន្ថែម) ឯកឧត្តមបានបន្ថែមថា យើងត្រូវរៀបចំប្លង់គោល ការអភិវឌ្ឍ ធ្វើយ៉ាងណាឱ្យក្លាយជាក្រុងមួយ ដែលមានសោភ័ណភាព គុណភាព ប្រសិទ្ធភាព និងទាក់ទាញទាំងទេសចរណ៍ ទាំងការវិនិយោគ និងដំណើរការចេញ-ចូលរវាងប្រទេសថៃ និងកម្ពុជា​បាន។ ឯកឧត្តមបន្ត ក្រុមការងារចម្រុះរបស់ថ្នាក់ខេត្ត កំពុងរៀបចំ ដោយចុះទៅសិក្សាគូសវាសប្លង់គោលនៅក្នុងភូមិសាស្ត្រឃុំថ្មដា ឃុំប្រមោយ និងឃុំអូរសោម ដែលជាឃុំមានអាទិភាពក្នុងគោលដៅដែលខេត្តគិតគូរចង់បាន។ ឯកឧត្តមអភិបាល បានពន្យល់ថា ឃុំថ្មដា ជាតំបន់អភិវឌ្ឍសេដ្ឋកិច្ចពិសេស មានទំនាក់ទំនងអន្តរជាតិ ផ្លាស់ប្តូរទំនិញ ដោយឡែក ឃុំប្រមោយ […]

អាន​បន្ថែម

GGGI៖ គម្រោងប្រើរថយន្តក្រុងអគ្គិសនី (E-Bus) ចរាចរក្នុងក្រុង អាចអនុវត្តបានគ្មានបញ្ហាចោទទេ

លទ្ធផលនៃការសិក្សាលើគម្រោងប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E-Bus) បញ្ជាក់ឱ្យដឹងថា គម្រោងនេះអាចអនុវត្តបាន គ្មានបញ្ហាចោទទេ។ នេះបើតាមជំនួបរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននិង គណៈប្រតិភូវិទ្យាស្ថានកំណើនបៃតងសកល (GGGI) កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។ គណៈប្រតិភូ GGGI បានជម្រាបឱ្យដឹងថា ការសិក្សាបឋមសមិទ្ធិលទ្ធភាពសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E-Bus) ត្រូវបានបញ្ចប់ ហើយលទ្ធផលនៃការសិក្សាបានបង្ហាញថា គម្រោងនេះគឺអាចប្រព្រឹត្តទៅបាន ដោយមិនមានបញ្ហាចោទឡើយ។ គណៈប្រតិភូ បានឱ្យដឹងបន្ថែមថា យុទ្ធសាស្ត្រជាតិស្តីពីការគ្រប់គ្រង និងប្រតិបត្តិការសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E Bus) នៅក្នុងក្រុងសៀមរាប គឺកំពុងត្រូវបានសិក្សា ហើយករណីសិក្សានេះ នឹងត្រូវយកទៅធ្វើគម្រូ សម្រាប់ទីក្រុងផ្សេងៗទៀត ប្រសិនបើការសិក្សាសម្រេចបានលទ្ធផលជោគជ័យតាមការគ្រោងទុក។ (អានបន្ថែម) ក្រៅពីគម្រោង E-Bus វិទ្យាស្ថាន GGGI មានផែនការបន្ទាប់ ដោយគម្រោងនឹងសិក្សាអំពីគម្រោងលើកកម្ពស់គុណភាព​ខ្យល់នៅក្នុងរាជធានីភ្នំពេញ និងក្រុងសៀមរាប  ដែលគ្រោងនឹងចាប់ផ្តើមនៅដើមខែមេសា ឆ្នាំ២០២៣ ខាងមុខ ដែលប៉ា​ន់ស្មានថានឹងត្រូវចំណាយរយៈពេលសិក្សាចំនួន ០២ឆ្នាំ ដែលទទួលបានថវិកាជំនួយពីប្រទេសបារាំង តាមរយៈ AFD​។ មួយវិញទៀត GGGI […]

អាន​បន្ថែម

ក្រុមហ៊ុនម៉ាឡេស៊ី គ្រោងវិនិយោគរោងចក្របន្ទះសូឡាខ្នាតយក្ស នៅខេត្តត្បូងឃ្មុំ

ក្រុមហ៊ុន Sunview Group Berhad មកពីប្រទេសម៉ាឡេស៊ី គ្រោងធ្វើការវិនិយោគបង្កើតរោងចក្រខ្នាតយក្សមួយ ដើម្បីបម្រើឱ្យវិស័យថាមពលបន្ទះសូឡា នៅខេត្តត្បូងឃ្មុំ។ នេះបើយោងតាមលទ្ធផលនៃជំនួបរវាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃអភិបាលខេត្តត្បូងឃ្មុំ ជាមួយលោក អ៊ុង ហាំងភីង (ONG HANGPING) អគ្គនាយកក្រុមហ៊ុន Sunview Group Berhad នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។ យោងតាមលោក OUG HANGPING ម្ចាស់រោងចក្រថាមពលបន្ទះសូឡាខ្នាតយក្សនេះអាចផលិតថាមពលអគ្គីសនីមានទំហំដល់ទៅ ១០០មេហ្គាវ៉ាត់ មានទីតាំងនៅខេត្តត្បូងឃ្មុំ ហើយបច្ចុប្បន្ន ក្រុមហ៊ុនកំពុងសិក្សាទៅលើទីតាំងជាក់ស្ដែង។ ក្រុមហ៊ុនបាននិងកំពុងស្វែងរកជំនួយពីរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីឈានទៅពិភាក្សាការងារជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា (EAC) ខេត្ត។ លោកបញ្ជាក់ថា ក្រុមហ៊ុន Sunview Group Berhad កំពុងធ្វើការយ៉ាងសកម្មលើរោងចក្រថាមពលបន្ទះសូឡាខ្នាតធំៗនៅប្រទេសជាច្រើនរួចមកហើយ ទាំងនៅអឺរ៉ុប និងអាស៊ី។ លោកបានបន្តថា ដោយមើលឃើញវិសាលភាពនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា លើគ្រប់វិស័យ ពិសេសប្រទេសកម្ពុជាមានទីតាំងដ៏ល្អមួយ មានពន្លឺព្រះអាទិត្យច្រើននិងឱកាសសំខាន់ៗជាច្រើនទៀត សម្រាប់ការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ ទើបក្រុមហ៊ុនមានគម្រោងចង់បង្កើតរោងចក្រថាមពលបន្ទះសូឡាខ្នាតធំនេះ។ ឯកឧត្តមអភិបាលខេត្ត បានស្វាគមន៍ដោយបានបញ្ជាក់ថា «យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុន […]

អាន​បន្ថែម

បច្ចុប្បន្ន ខេត្តតាកែវមានរោងចក្រ សហគ្រាស និងសិប្បកម្មកំពុងដំណើរការមានជិត ៧០០កន្លែង

គិតមកដល់បច្ចុប្បន្ននេះ មានរោងចក្រ សហគ្រាស ធុនតូច មធ្យម និងសិប្បកម្ម មានជិត៧០០កន្លែង កំពុងដំណើរការនៅក្នុងខេត្តតាកែវ ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តតាកែវ» កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣។ ជាមួយគ្នានេះ ឯកឧត្តមថា ក្រៅពីវិស័យកសិកម្ម វិស័យឧស្សាហកម្ម ក៏ជាវិស័យស្នូលរបស់ខេត្តតាកែវផងដែរ ជាក់ស្តែងរយៈពេល ៥ឆ្នាំមកនេះ ពោលចាប់ពីឆ្នាំ២០១៨-២០២២ មានរោងចក្រ សហគ្រាស ធុនធំ ធុនតូចមធ្យម និងសិប្បកម្មកំពុងដំណើរការនៅខេត្តតាកែវ មានចំនួន ៦៦២កន្លែង។ ឯកឧត្តមថា ខេត្តនឹងខិតខំបង្កើនកិច្ចសហការជាមួយស្ថាប័ននានា ដើម្បីជំរុញកំណើនវិយោគលើវិស័យនេះបន្ថែមទៀត។ គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តតាកែវបានឱ្យដឹងថា ក្រុមហ៊ុនវិនិយោគ និងរោងចក្រធំៗនៅក្នុងខេត្តមានដូចជារោងម៉ាស៊ីនកិនស្រូវខ្នាតធំមានចំនួន ២កន្លែង នៅក្រុងដូនកែវ និងស្រុកត្រាំកក់,មានរោងចក្រ សហគ្រាសធុនធំមានចំនួន ៨៣កន្លែង ប្រើកម្លាំងពលកម្មសរុបចំនួន ៥៦.៣៧៧នាក់ ស្ត្រី ៤៤.០០២នាក់ ខណៈមានរោងចក្រធុនតូច មធ្យម […]

អាន​បន្ថែម

ព្រលានយន្តហោះអន្តរជាតិសៀមរាប គ្រោងបើកដំណើរការខែតុលា ខណៈសំណង់សម្រេចបាន៨៦%

ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបថ្មីសាងសង់សម្រេចបាន ៨៦ភាគរយហើយ និងត្រៀមដាក់ឱ្យដំណើរការ សាកល្បងនៅខែមិថុនាខាងមុខនេះ។​​ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងYunnan Investment Group កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ  លោក Liu minglin អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានជម្រាបឱ្យដឹងថា ការសាង​សង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបដែលរហូតមកដល់ពេលនេះការសាងសង់សម្រេចបាន ៨៦ភា​គ​​​រយហើយ ហើយគ្រោងដាក់ឱ្យហោះហើរសាកល្បងនៅខែមិថុនា និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែតុលា ២០​២៣ ខាងមុខផងដែរ។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពន្លឿនការសាងសង់ នឹងធ្វើយ៉ាងណាឲ្យការសាងសង់នោះត្រូវតាមបទដ្ឋានបច្ចេកទេសទាំងអស់ មុននឹងបើកការហោះហើរ។ ព្រមជាមួយគ្នានេះ សម្តេចបានមានប្រសាសន៍ថា ព្រលានយន្តហោះនេះ មានតួនាទីធំក្នុងការតភ្ជាប់ មិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែតភ្ជាប់ជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ និងពិភពលោក ដែលពីមុនមកព្រលានយន្តហោះខេត្តសៀបរាប មិនអាចទទួលយន្តហោះធំៗចុះចតបានទេ។ ក្រៅពីជម្រាបជូនពីវឌ្ឍនភាពនៃការសាងសង់ ក្រុមហ៊ុន បានបង្ហាញពីគោលបំណងធ្វើការផ្សព្វផ្សាយអំពីព្រលានយន្តហោះ​​អន្តរជាតិខេត្តសៀមរាបថ្មីឱ្យបានទូលំទូលាយដើម្បីជាការទាក់ទាញទេសចរណ៍ និងអ្នកវិនិយោគមកកាន់កម្ពុជា​​។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យនៅក្នុងខេត្តសៀមរាបទៀតផង។ ចំពោះគោលបំណងនេះ សម្តេតេជោ បានស្វាគមន៍ និងណែនាំឱ្យក្រុមហ៊ុនពិចារណាបង្កើតរោងចក្រផលិតបន្ទះសូឡានៅកម្ពុជា ហើយអាចនាំចេញទៅកាន់ប្រទេសក្រៅផង និងអាចប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាផងដែរ៕ គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប […]

អាន​បន្ថែម

ក្រុមហ៊ុន​អចលនទ្រព្យឡាវស្នើសង់​ពុទ្ឋបដិមាដ៏ធំ កម្ពស់ ៨០ម៉ែត្រ​នៅ​ខេត្ត​ព្រះសីហនុ

ក្រុមហ៊ុន​អចលនទ្រព្យដ៏ធំមួយនៅប្រទេសឡាវ Alpha Data Technology Lao Sole គ្រោងនឹងសាងសង់រូបពុទ្ធបដិមាមួយកម្ពស់ ៨០ម៉ែត្រ នៅក្នុងខេត្តព្រះសីហនុ ដើម្បីទាក់ទាញទេសចរទាំងក្នុង និងក្រៅស្រុក។ នេះបើយោងតាមប្រសាសន៍របស់លោកវ៉ី ឈានជាំង (Wei Qianjiang) ប្រធានក្រុមហ៊ុន Alpha Data Technology Lao Sole Co., Ltd ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី០៣ ខែមីនាឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យភាគីពាក់ព័ន្ធរៀបចំលក់កញ្ចប់ទស្សនកិច្ច សម្រាប់ទេសចរឡាវ និងទេសចរចិន មកទស្សនារាជធានីភ្នំពេញ ខេត្តសៀមរាប និងតំបន់សមុទ្រ ដែលអាចទាក់ទាញទេសចរឡាវច្រើន ព្រោះប្រទេសឡាវពុំមានសមុទ្រនោះទេ និងស្នើឱ្យក្រុមហ៊ុនជួយជំរុញការហោះត្រង់ពីប្រទេសឡាវមកកាន់ខេត្តព្រះសីហនុផងដែរ។ លោក វ៉ី ឈានជាំង បានសន្យាថានឹងជួយជំរុញឱ្យក្រុមហ៊ុន Cambodia Airways មានការហោះហើរត្រង់មកកម្ពុជាបន្ថែម​ និងរៀបចំផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជានៅប្រទេសឡាវឲ្យបានរិតតែខ្លាំងក្លា និងមានប្រសិទ្ធភាពជាងមុន។ គួររម្លឹកថា ក្រុមហ៊ុន សុខាអូតែល របស់អ្នកឧកញ៉ា សុខ គង់ បាននិងកំពុងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក […]

អាន​បន្ថែម

គម្រោងសង់ស្ពានបេតុងខ្សែកាបកោះពេជ្រ-កោះនរា សម្រេចបាន ៦២%

គិតត្រឹមថ្ងៃទី៤ ខែមីនានេះ គម្រោងសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចការសាងសង់បាន ៦២ភាគរយហើយ។ នេះបើតាមមន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣។ បើតាមផែនការដែលបានគ្រោងទុក គម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣នេះ។ ស្ពាននេះ ជាការភ្ជាប់ចរាចរពីកណ្តាលរាជធានីភ្នំពេញទៅផ្លូវជាតិលេខ១ ហើយនឹងជាច្រកមួយដ៏សំខាន់ដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្ស​ទាំង ២ផងដែរ។ ជុំវិញបញ្ហាកកស្ទះចរាចរនៅតំបន់ស្ពានអាកាសព្រះមុន្នីវង្សនេះដែរ ថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវដំណោះស្រាយថ្មីមួយ ដោយគ្រោងនឹងដាក់ស្រឡាងមួយកន្លែងទៀតនៅតំបន់កោះនរា ទៅតំបន់ជ្រោយចង្វា(ត្រង់ចំនុចសណ្ឋាគារសុខាភ្នំពេញ)។ (អានបន្ថែម) ជាមួយគ្នានេះផងដែរ ប្រជាពលរដ្ឋនៅតំបន់នោះក៏បានសំណូមពរឱរាជរដ្ឋាភិបាលជួយពន្លឿនការសាងសង់ស្ពានបេតុងខ្សែកាបកោះនរា ភ្ជាប់ទៅកោះពេជ្រ ឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ព្រោះវាជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ជួយសម្រួលដល់ការកកស្ទះចរាចរនាពេលបច្ចុប្បន្ននេះ។ គួរបញ្ជាក់ថា ស្ពានមួយនេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគតម្លៃ ៣៨លានដុល្លារអាមេរិក និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ (អានបន្ថែម)

អាន​បន្ថែម