គម្រោងអភិវឌ្ឍន៍
ភូមិកីឡាត្រៀមសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ ខែមេសាខាងមុខនេះ
ភូមិកីឡាស៊ីហ្គេម២០២៣ ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២០ ខែមេសាខាងមុខនេះហើយ ខណៈកំពុងពន្លឿនបញ្ជប់ការសាងសង់ទាំងស្រុងនៅចុងខែមីនា។ នេះបើតាមដំណើរចុះពិនិត្យវឌ្ឍភាពការងារសាងសង់ភូមិកីឡាលើកទី២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ របស់សម្តេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងដំណើរចុះត្រួតពិនិត្យនេះ សម្តេចពិជ័យសេនា បានជំរុញ និងណែនាំឱ្យកម្រិតពេលវេលាច្បាស់លាស់ ក្នុងការបញ្ចប់គម្រោង ដោយកំណត់ត្រឹមថ្ងៃទី៣១ ខែមីនា ត្រូវបញ្ចប់ការសាងសង់ជាស្ថាពរ និងប្រគល់ជូនគណៈកម្មាធិការជាតិ CAMSOC ។ ព្រមជាមួយគ្នានេះផងដែរ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC-CAMAPGOC បានឱ្យដឹងថា ការដាក់កម្រិតនេះ បានធ្វើឱ្យយើងមានភាពកក់ក្ដៅ និងកាន់តែមានទំនុកចិត្តខ្ពស់ ដែលសំដៅកំណត់ថ្ងៃទី៣១ ខែមីនានេះ ភូមិកីឡា នឹងត្រូវរួចរាល់ទាំងអស់ និង២សប្ដាហ៍បន្ទាប់ក្នុងខែមេសា គឺត្រូវចូលបំពាក់គ្រឿងដំណេកទាំងអស់។ ឯកឧត្តមបានបន្ថែមថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ និងបើកដំណើរការភូមិកីឡា ក្នុងការត្រៀមទទួលស្វាគមន៍ប្រតិភូ និងកីឡាករ កីឡាការិនី ដែលនឹងមកជាបណ្ដើរៗ ចាប់ពីថ្ងៃទី២៧ […]
អានបន្ថែមបរធនបាលកិច្ចចុះបញ្ជី មានបរធនប្រមាណ ជាង៧៣០លានដុល្លារ គិតត្រឹមខែកុម្ភៈ ២០២៣
បរធនបាលកិច្ចចំនួន ៤៩២ បានចុះបញ្ជីជាមួយនិយ័តករបរធនបាលកិច្ច ដែលមានទំហំបរធនប្រមាណ ៧៣៥លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់និយ័តករបរធនបាលកិច្ច ចេញផ្សាយកាលពីចុងខែកុម្ភៈ។ បរធនបាលកិច្ចពាណិជ្ជកម្ម មានចំនួនបរធនចុះបញ្ជីច្រើនជាងគេ តំណាងប្រមាណ ៦៦ភាគរយ នៃការចុះបញ្ជីសរុប ដែលមានទឹកប្រាក់ប្រមាណ ៤៩២លានដុល្លារ។ ចំណែក បរធនបាលកិច្ចហិរញ្ញវត្ថុ មានចំនួនបរធនប្រមាណ ១៧៤លានដុល្លារ និងបរធនបាលកិច្ចសាធារណ មានប្រមាណ ៦៤លានដុល្លារ។ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច លើកឡើងក្នុងវេទិកាបរធនបាលកិច្ច ឆ្នាំ២០២៣ ក្រោមប្រធានបទស្ដីពី “ក្របខណ្ឌបទប្បញ្ញត្តិ ឧត្តមានុវត្តន៍ និងកាលានុវត្តភាព” ដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ថា របាយការណ៍នេះ បានបង្ហាញពីភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យបរធនបាលកិច្ច ដែលជាវិស័យថ្មីមួយនៅកម្ពុជា។ ឯកឧត្តម មានប្រសាសន៍ថា៖ “តាមរយៈសមិទ្ធផលនេះ និយ័តករបរធនបាលកិច្ច អាចវាយតម្លៃបានថា នៅក្នុងរយៈពេលខ្លីនៃការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅកម្ពុជា ត្រូវបានអនុវត្តសម្រេចដោយជោគជ័យ និងអាចសន្មត់ថា ប្រទេសកម្ពុជាមានអាទិភាពនៃទីផ្សារបរធនបាលកិច្ច ជាមួយនិងប្រតិបត្តិការពេញលេញ”។ បើតាមច្បាប់ស្តីពីបរធនបាលកិច្ចឆ្នាំ២០១៩ បរធនបាលកិច្ច សំដៅដល់ ការគ្រប់គ្រង និងចាត់ចែងបរធនដែលផ្តល់ដោយបរធនបាលទាយក […]
អានបន្ថែមADB ផ្តល់កម្ចីជិត ៧០០លានដុល្លារ ដល់ឡាវសង់រោងចក្រថាមពលដើរដោយខ្យល់ធំបំផុតក្នុងតំបន់អាស៊ាន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមហ៊ុន Monsoon Wind Power Company Limited បានចុះហត្ថលេខាលើកញ្ចប់ហិរញ្ញប្បទានចំនួន ៦៩២,៥៥លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រថាមពលដើរដោយខ្យល់ ៦០០មេហ្គាវ៉ាត់ នៅខេត្តសេកុង និងអាតតាព នៅតំបន់ភាគខាងត្បូងនៃប្រទេសឡាវ។ គម្រោងនេះមានផ្ទុកតួបីនខ្យល់សរុបចំនួន ១៣៣ ហើយនឹងក្លាយជាគម្រោងថាមពលដើរដោយខ្យល់ធំជាងគេដំបូងបង្អស់នៅក្នុងប្រទេសឡាវ និងជាគម្រោងឆ្លងប្រទេសដ៏ធំបំផុតនៅអាស៊ាន ដើម្បីផលិតថាមពលលក់ទៅឱ្យប្រទេសជិតខាង រួមមាន ប្រទេសវៀតណាមជាដើម។ BCPG Plc គឺជាម្ចាស់ភាគហ៊ុនធំនៅក្នុងគម្រោងនេះ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ Impact Energy Asia Development។ គម្រោងនេះត្រូវបានចុះហត្ថលេខានៅខែធ្នូ ឆ្នាំ២០២២ ដោយដាក់ឈ្មោះថា “Monsoon” និងត្រូវបានអភិវឌ្ឍ ដោយក្រុមហ៊ុន PowerChina International លើផ្ទៃដី ៤សែនរ៉ៃ ឬ ៦៤.០០០ហិកតា។ លោកស្រី Suzanne Gaboury អគ្គនាយកនៃនាយកដ្ឋានប្រតិបត្តិការវិស័យឯកជនរបស់ ADB បានមានប្រសាសន៍ថា «ការផ្តល់កម្ចីពី ADB និងធនាគារដៃគូរបស់ខ្លួន នឹងជួយជំរុញការអភិវឌ្ឍនធនធានថាមពលខ្យល់ ដែលមិនទាន់បានប្រើប្រាស់របស់ឡាវ ឈានទៅកាន់ការប្រើប្រាស់ថាមពលស្អាត»។ យោងតាម […]
អានបន្ថែមរោងចក្រផលិតទឹកស្អាតក្រោមជំនួយជប៉ុនតម្លៃ ២,៤លានដុល្លារ បើកការដ្ឋានសាងសង់ហើយ
រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតតម្លៃប្រមាណ ២,៤លានដុល្លារ ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់ហើយ។ ពិធីបើកការដ្ឋានសាងសង់ត្រូវបានធ្វើឡើងនៅថ្ងៃទី៣ ខែមីនា ក្រោមអធិបតីភាពឯកឧត្ដមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។ គួរបញ្ជាក់ថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំនេះ នឹងប្រើរយៈពេល ៧ខែ គិតចាប់ពីខែ មីនាឆ្នាំ ២០២៣ ដល់ខែតុលា ឆ្នាំ២០២៣ ។ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះ នឹងមានសមត្ថភាពផលិតទឹកស្អាតបាន ៥.០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃសម្រាប់ការផ្គត់ផ្គង់។ សម្រាប់គម្រោងនៃការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងចំណាយថវិកាសាងសង់ប្រមាណជាង ២,៤ លានដុល្លារ ក្នុងនោះស្ថិតក្រោមជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន មានទឹកប្រាក់ជាង ១,៤លានដុល្លារ និងថវិកាវិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញជាង ៩៣ម៉ឺនដុល្លារ។ (អានបន្ថែម)
អានបន្ថែមលទ្ធផលសិក្សាបញ្ជាក់ថា៖ គម្រោងសង់ផ្លូវនាវាពីទន្លេបាសាក់ទៅខេត្តកំពតអាចអនុវត្តបាន
ក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធព័ស្តុភារកម្មទន្លេបាសាក់ បង្ហាញថាគ្មានបញ្ហាចោទឡើយ ទាំងបច្ចេកទេស បរិស្ថាន និងច្បាប់ទម្លាប់។ វឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធព័ស្តុភារកម្មទន្លេបាសាក់ ដែលបានសិក្សាលម្អិតដោយក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd បានលើកឡើងក្នុងប្រជុំពិភាក្សា រវាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និង ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) កាលពីថ្ងៃទី៣ ខែមីនា ក្រោមវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួងលើកឡើងថា មកដល់ពេលនេះការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធព័ស្តុភារកម្មទន្លេបាសាក់ ស្ទើរតែរួចរាល់ និងគ្រប់ជ្រុងជ្រោយទាំងស្រុង ទៅតាមបទដ្ឋានបច្ចេកទេស និងអនុសញ្ញាអន្តរជាតិ ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមផ្លូវទឹក។ នៅក្នុងការសិក្សានេះ គ្រប់ភាគីពាក់ព័ន្ធបានធ្វើការជាក់ស្តែងនៅនឹងទីតាំងមូលដ្ឋាន ដោយបានសហការគ្នាពិនិត្យពិភាក្សាដោយយកចិត្តទុកដាក់លើការងារបច្ចេកទេសសំខាន់ៗ រួមទាំងបានពិនិត្យយ៉ាងល្អិតល្អន់ ចំពោះលទ្ធផលនៃការវិភាគ និងការវាយតម្លៃផលប៉ះពាល់នានា លើគ្រប់ប្រភេទហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលអាចរងផលប៉ះពាល់ដោយសារការអភិវឌ្ឍនៃគម្រោង។ ភាគីក្រុមហ៊ុន និងអគ្គនាយកដ្ឋានជំនាញ នឹងរៀបចំចងក្រងរបាយការណ៍ការសមិទ្ធិលទ្ធភាពនេះ ដោយមានរួមបញ្ចូលនូវផែនការមេ ផែនការសកម្មភាព និងផែនការអាទិភាព […]
អានបន្ថែមកូរ៉េចង់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅកម្ពុជា
ក្រុមហ៊ុនប៊ូយ៉ុងរបស់កូរ៉េ (Booyoung Group) ចង់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា។ នេះបើតាមជំនួបរវាងគណៈប្រតិភូក្រុមហ៊ុន Booyoung Group និងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ដោយសារកម្ពុជាមានការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ទើបក្រុមហ៊ុនចង់សិក្សាស្វែងយល់បន្ថែមលើឱកាសក្នុងការបណ្តាក់ទុនវិនិយោគលើវិស័យទាំងនេះ។ គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុនក្រុមហ៊ុនប៊ូយ៉ុងបានប្រគល់រថយន្ដក្រុងសាធារណៈចំនួនសរុប២០០គ្រឿង ដល់សាលារាជធានីភ្នំពេញ ដើម្បីដាក់ឲ្យដំណើរការដឹកជញ្ជូនប្រជាពលរដ្ឋ ស្របពេលដែលស្ថានភាពជំងឺកូវីដ-១៩ មានលក្ខណៈធូរស្រាលឡើងវិញ។ (អានបន្ថែម) ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនក៏នឹងផ្តល់រថយន្តក្រុងចំនួន ៦០ គ្រឿងដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរៀបចំគម្រោងសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) នៅក្នុងឆ្នាំ២០២៤។ (អានបន្ថែម)
អានបន្ថែមត្រឹមឆ្នាំ២០២២ រដ្ឋអនុវត្តគម្រោងទឹកស្អាតបាន ១៩គម្រោង តម្លៃសរុបជាង ៧៤៧លានដុល្លារ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននឹងកំពុងអនុវត្តគម្រោងវិស័យទឹកស្អាតចំនួន ១៩គម្រោង ដែលមានថវិកាសរុបប្រមាណ ៧៤៧,៤៩លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍សង្ខេបស្តីពីសកម្មភាពការងារ ដែលជាសមិទ្ធផលសំខាន់ៗសម្រេចបានរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រយៈពេល ៥ឆ្នាំ (២០១៨-២០២២)។ ថវិកាសរុបនេះ រួមមានហិរញ្ញប្បទានឥតសំណងចំនួន ១២៩,៤៩លានដុល្លារអាមេរិក និងហរិញ្ញប្បទានសម្បទានមានចំនួន ៦១៨លានដុល្លារអាមេរិក។ ដោយឡែក ក្នុងចំណោមគម្រោងទាំងអស់ដែលរដ្ឋបាននឹងកំពុងអនុវត្តនេះ មាន ១៤គម្រោង ជាគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យទឹកស្អាតរួមមាន៖ ១) គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ធំ (មីនា,២០១៩-មេសា,២០២២)៖ ត្រូវចំណាយថវិកាប្រមាណ ២៨,៥លានដុល្លារអាមេរិក ជាជំនួយរបស់ជប៉ុន ដែលបានបញ្ចប់ការសាងសង់ និងកំពុងស្ថិតក្នុងដំណាក់កាលគ្រប់គ្រងដំណើរការ និងថែទាំ ២) គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់ (សីហា,២០២១-សីហា,២០២៣)៖ ត្រូវចំណាយថវិកាប្រមាណ ២១,៨៦លានដុល្លារអាមេរិកជាជំនួយរបស់ JICA ដែលសាងសង់សម្រេចបាន ៦៤% ហើយ។ (អានបន្ថែម) ៣) គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង៖ ត្រូវចំណាយថវិកាប្រមាណ ២៤លានដុល្លារអាមេរិក ជាជំនួយរបស់ JICA ដែលស្ថិតក្នុងដំណាក់កាលកំពុងសិក្សាប្លង់លម្អិតបច្ចេកទេសនៅឡើយ។ គួរបញ្ជាក់ថា គម្រោងនេះ ត្រូវបានផ្តល់ជំនួយសាជាថ្មីចំនួនជាង […]
អានបន្ថែមក្រុមហ៊ុនចិនវិនិយោគជាង ២០០លានដុល្លារ សង់រោងចក្រសំបកកង់ឡានធំមួយនៅក្រចេះ
ក្រុមហ៊ុនចិន Qingdao Double Star Co. Ltd សហការជាមួយក្រុមហ៊ុនក្នុងស្រុក Ube Development Co. Ltd. គ្រោងបោះទុនវិនិយោគចំនួន ២០០លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៃខេត្តក្រចេះ។ ក្រុមហ៊ុន Qingdao Double Star Group បានប្រកាសកាលពីថ្ងៃទី ២០ខែកុម្ភៈ ថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន គឺក្រុមហ៊ុន Double Star Tire បានសហការគ្នាជាមួយក្រុមហ៊ុនUBE DEVELOPMENT ដោយបណ្តាក់ទុនរួមគ្នាចំនួន ១,៤ពាន់លានយ័ន ឬជិត ២១០លានដុល្លារអាមេរិក ក្នុងការបង្កើតក្រុមហ៊ុនឈ្មោះថា Double Star (Cambodia) Tire Co., Ltd. ដើម្បីដំណើរការគម្រោងរោងចក្រផលិតសំបកកង់ឡាន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តក្រចេះ។ ក្រុមហ៊ុន Double Star Tire បានបញ្ចាក់ថា ការសាងសង់ត្រូវបានរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល ១៥ខែ ហើយនៅពេលដែលដំណើរការពេញលេញ រោងចក្រនេះនឹងអាចផ្តល់ចំណូលប្រចាំឆ្នាំជាមធ្យមចំនួន ២,៨ពាន់លានយ័ន និងប្រាក់ចំណេញសុទ្ធប្រហែល ៥៥០លានយ័ន។ […]
អានបន្ថែមឆ្នាំ២០២២ វិស័យឧស្សាហកម្មកម្ពុជាបានកើនឡើង ៨៣% ជាសញ្ញាវិជ្ជមានដ៏ប្រសើរ
វិស័យឧស្សាហកម្ម បានបន្តមានសញ្ញាវិជ្ជមានល្អប្រសើរ ដោយរោងចក្រកំពុងដំណើរការចំនួន ១. ៩៨២ មានទិន្នផលផលិតកម្មសរុប ១៥.៨៣៤ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ កើនឡើង ៨៣ភាគរយ ធៀបនឹងឆ្នាំ២០២១។ ឯកឧត្តមកិត្តិសេដ្ឋបណ្ឌិត ឆ្នាំ២០២២ វិស័យឧស្សាហកម្មកម្ពុជាបានកើនឡើង ៨៣% ជាសញ្ញាវិជ្ជមានដ៏ប្រសើរធ ទេសរដ្ឋមន្តី្រ និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកនៅក្នុងពិធីបើកសន្និបាតបូកសរុបសកម្មភាពការងារឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ នៅថ្ងៃទី ២៨ ខែ កុម្ភៈ នេះថា ទិន្នផលផលិតកម្មនៃរោងចក្រឧស្សាហកម្មសម្រាប់បម្រើទីផ្សារក្នុងស្រុក មានចំនួនជាង ៤.៣៥៣ លានដុល្លារអាមេរិក និងសម្រាប់ធ្វើការនាំចេញ មានចំនួនជាង ១១.៤៨១ លានដុល្លារអាមេរិក។ បើតាមឯកឧត្តមកិត្តិសេដ្ឋបណ្ឌិត ចម ប្រសិទ្ធ រោងចក្រឧស្សាហកម្មទាំងអស់ បានផ្តល់ឱកាសការងាមានចំនួន ជាង ១លានកន្លែង មានការកើនឡើងជាង ៤%។ រោងចក្រឧស្សាហកម្ម មានទុនវិនិយោគសរុបជាង ១៦.៦៩០ លានដុល្លារអាមេរិក កើនឡើងជិត ២១ ភាគរយ ។ […]
អានបន្ថែមមន្ទីរពេទ្យបង្អែកតឧត្តរមានជ័យតម្លៃជាង ២លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់
អគារមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យថ្មី ដែលតម្លៃជាង ២លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។ អគារមន្ទីរពេទ្យថ្មី១ខ្នងនេះ មានទំហំ ៣២ម៉ែត្រ គុណនឹង ៤២ម៉ែត្រ និងមានចំនួន ១៨បន្ទប់។ បន្ទប់នីមួយៗ នឹងប្រើប្រាស់ជាមធ្យោបាយសម្រាប់ផ្តល់សេវាបង្គ្រប់កម្រិត៣ ដែលមានផ្នែកសម្ភព រោគស្ត្រី វះកាត់តូច-ធំ ជំងឺទូទៅមនុស្សចាស់-កុមារ និងសេវាផ្សេងទៀត។ គួរបញ្ជាក់ថា អគារថ្មីនេះ ត្រូវបានសាងសង់ឡើងដោយប្រើរយៈពេល ១៨ខែ ដោយស្ថិតក្រោមថវិកាគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល (H-EQIP) ដោយចំណាយថវិកាសាងសង់សរុប ២.៣៧៤.២២៧ដុល្លារ ដែលចំណាយលើសំណង់អគារ បំពាក់បរិក្ខារវេជ្ជសាស្ត្រ គ្រឿងសង្ហារឹម និងគ្រឿងបរិក្ខារមន្ទីរពិសោធន៍។
អានបន្ថែម