ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង សម្រេចបាន៥០ភាគរយ

ផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង បានឈានមកសម្រេចបានប្រមាណ ៥០ភាគរយ​ហើយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ នៅលើបណ្តាញសង្គមនៅថ្ងៃទី២៧ ខែកុម្ភៈ។ ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា “កិច្ចដំណើរការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង បានឈានចូលដល់ដំណាក់កាលនៃការពិនិត្យ និងផ្ដល់អនុសាសន៍ក្នុងកម្រិតបច្ចេកទេស លើសេចក្តីព្រាងរបាយការណ៍ផែនការមេ និងរបាយការណ៍ផ្នែកពាក់ព័ន្ធទាំង ១២ លើកចុងក្រោយហើយ”។ យោងតាមរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែកុម្ភៈ រដ្ឋបាលខេត្ត និង វិទ្យាស្ថាន UPDIS,​ វិទ្យាស្ថាន CDI និងក្រុមហ៊ុន C&W បានរៀបចំកិច្ចប្រជុំលើកទី៥ ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ លើសេចក្តីព្រាងរបាយការណ៍ផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ឯកឧត្តមអភិបាលរង គូសបញ្ជាក់ថា នៅសល់ដំណាក់កាលធំៗចំនួន៣ទៀត រហូតដល់ការអនុម័តជាផ្លូវការ។ គណៈកម្មាធិការអន្តរក្រសួង នឹងឈានទៅកាន់កិច្ចប្រជុំជាថ្មី នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដែលនឹងបន្តពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ផ្នែកពាក់ព័ន្ធទាំង ១២ (12 Thematic Reports) បន្ថែមទៀត។ គួរបញ្ជាក់ថា​ ខេត្ត​ព្រះសីហនុបាន​សម្រេចការរៀបចំគម្រោង​សាងសង់​ផ្លូវ​ថ្មី​ចំនួន៣៤​ខ្សែ ហើយ និងកំពុង​សាងសង់កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ និងពង្រីក​ព្រលាន​យន្តហោះ​អន្តរជាតិ […]

អាន​បន្ថែម

ស្ថានីយស្តុកទំនិញកុងតឺន័រក្រោមជំនួយឥតសំណងរបស់ជប៉ុនត្រូវបានដាក់សម្ពោធឱ្យដំណើរការ

ស្ថានីយស្តុកទំនិញកុងតឺន័រ (CFS) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ (SPSEZ) ក្រោមជំនួយហិរញ្ញប្បទានឥតសំណងពីប្រទេសជប៉ុន បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។ គម្រោងនេះត្រូវបានសាងសង់ឡើង ក្នុងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម (ឆ្នាំ២០១៨) រាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ថវិកាចំនួន ៤,៦លានដុល្លារអាមេរិក​ដល់ប្រទេសកម្ពុជា។ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា យោងតាមស្នើសុំពីរាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០១៩ រដ្ឋាភិបាលជប៉ុនសម្រេចផ្តល់ថវិកាដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ សាងសង់ស្ថានីយស្តុបទំនិញកុងតឺន័រ ដើម្បីលើកកម្ពស់គុណភាពបន្ថែម នៃតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានសារៈសំខាន់សម្រាប់ក្រុមហ៊ុន ភស្តុភាពកម្មអន្តរជាតិផ្សេងៗ និងកែប្រែកំពង់ផែស្វយ័តព្រះសីហនុ ឱ្យមានមុខងារជាកំពង់ផែស្នូល មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែនៅក្នុងតំបន់មេគង្គទាំងមូល។ ឯកឧត្តមឯកអគ្គរដ្ឋទូតបន្តថា ការចាប់បើកឱ្យប្រើប្រាស់ឃ្លាំងនេះ បូកផ្សំនឹងគម្រោងឃ្លំាងផ្ទុកទំនិញរបស់ ក្រុមហ៊ុន AEON នឹងរួមចំណែកទាក់ទាញ ឱ្យក្រុមហ៊ុនជប៉ុនកាន់តែច្រើនបន្ថែមទៀត មកបណ្តាក់ទុននៅខេត្តព្រះសីហនុ បន្ទាប់ពីផ្សារទំនើប AEON។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តបញ្ជាក់ថា កំពង់ផែអន្តរជាតិសមុទ្រទឹកជ្រៅក្រុងព្រះសីហនុ បានទទួលជំនួយ​ផ្នែកទន់ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍រវាងជប៉ុន កម្ពុជា មានការបញ្ជូនអ្នកបច្ចេកទេសមកកំពង់ផែ និងការបញ្ជូនបុគ្គលិកទៅផ្លាស់ប្តូរបទពិសោធន៍នៅជប៉ុន ការបណ្តុះបណ្តាលទាំងក្នុងនិងក្រៅប្រទេស […]

អាន​បន្ថែម

អន្តរក្រសួងគ្រោងជីកស្តារព្រែកភ្ជាប់កំពង់ផែទេសចរណ៍កំពត ដើម្បីឱ្យនាវាធំៗអាចចូលចតបាន

ទោះបីកំពង់ផែទេសចរណ៍កំពតបានបញ្ចប់ការសាងសង់រួចរាល់ហើយក្តី ប៉ុន្តែគម្រោងនេះនៅមិនទាន់អាចដាក់ដំណើរការបានទេ ដោយសារតែបញ្ហាជម្រៅទឹក។ បច្ចុប្បន្ន អន្តរក្រសួងកំពុងធ្វើការចរចាស្វែងរកកញ្ចប់ថវិកា ក្នុងការវិនិយោគជិកស្តារព្រែកភ្ជាប់កំពង់ផែ ដើម្បីឱ្យនាវាធំៗអាចចូលចតបាន។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍នៅថ្ងៃទី១៥ ខែកុម្ភៈថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ និងក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងរៀបចំឯកសារជ្រើសរើសក្រុមហ៊ុនឯកជនឱ្យដាក់ដំណើរការ គ្រប់គ្រង និងថែទាំកំពង់ផែ ឱ្យក្លាយជាកំពង់ផែទេសចរណ៍អន្តរជាតិ។ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងបានបញ្ចប់ការសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពតរួចរាល់ហើយ ប៉ុន្តែមិនទាន់អាចដំណើរការប្រើប្រាស់បាននៅឡើយទេ ដោយសារមូលហេតុជំរៅទឹកខ្លងចូលមកកាន់កំពង់ផែរាក់ មិនទាន់បានស្តារនៅឡើយ។ ឯកឧត្តមបានបន្តថា កាលពីថ្ងៃទី១៩ ខែមករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចារលើលិខិតរបស់ក្រុមហ៊ុនឯកជនក្នុងស្រុកមួយ ដែលមានបំណងចង់ធ្វើប្រតិបត្តិការលើកំពង់ផែនេះ។ ឯកឧត្តមបានជំរុញឲ្យមានការចរចាត្រង់ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងកាត់បន្ថយនិតិវិធី ដើម្បីអាចខ្ចីថវិកាមកស្ដារប្រលាយភ្ជាប់មកកាន់កំពង់ផែនេះបាន។ ឯកឧត្តមបានបន្ថែម “យើងកំពុងរកនិតិវិធី ដើម្បីស្តារប្រលាយចូលនាវា ដើម្បីកុំឱ្យវាកឿង។ យើងត្រូវរកថវិកាបោះពោងសញ្ញានាវាចរឲ្យបានត្រឹមត្រូវ តាមលក្ខណៈរបស់ IMO ទើបអាចអនុញ្ញាតឱ្យទេសចរអន្តរជាតិចូលមកកំពង់ផែបាន”។ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍នៅថ្ងៃទី១៦ ខែកុម្ភៈ ថា កំពង់ផែទេសចរណ៍កំពតមិនទាន់អាចដំណើរការបាន […]

អាន​បន្ថែម

រដ្ឋអនុញ្ញាតឱ្យក្រុមហ៊ុន​ឯកជន១សិក្សាផ្លូវល្បឿនលឿនភ្នំពេញ-បាត់ដំបង-ប៉ោយប៉ែត

ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យក្រុមហ៊ុន​ជនមួយសិក្សាសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-បាត់ដំបង-ប៉ោយប៉ែត។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យការដ្ឋានផ្លូវក្រវាត់ក្រុងទី៣ និងគម្រោងផ្សេងៗទៀត នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០២៣។ ឯកឧត្តមបានលើកឡើងថា «ទោះយើងពង្រីកផ្លូវជាតិលេខ៥ ពី ២គន្លង ទៅ ៤គន្លងរួចហើយក្តី តែក៏នៅមានក្រុមហ៊ុនឯកជនមួយបានស្នើសុំធ្វើផ្លូវល្បឿនលឿនជាប្រភេទ BOT (សាងសង់ ប្រតិបត្តិការ និងផ្ទេរ) ពីភ្នំពេញ ទៅបាត់ដំបង ទៅប៉ោយ​ប៉ែតដែរ»។ ឯកឧត្តមបានបន្ថែមថា «គាត់ (ក្រុមហ៊ុន​ឯកជន) យល់ឃើញថា ផ្លូវ ៤គន្លងមែន ប៉ុន្តែនៅមានគោឆ្លងកាត់ និងមាននេះមាននោះឆ្លងកាត់ច្រើន ដែលអាចបង្ករជាគ្រោះថ្នាក់បាន និងមានភាពយឺតយ៉ាវ ដូច្ចេះគា​ត់ក៏ស្នើសុំធ្វើផ្លូវល្បឿនលឿនភ្នំពេញ-បាត់ដំបង-ប៉ោយប៉ែតមួយទៀតតែម្តង។ ចឹង! យើងបានអនុញ្ញាតឱ្យក្រុមហ៊ុននោះហើយ បច្ចុប្បន្នគាត់កំពុងតែសិក្សា​។​ យើងមិនមានបញ្ហានោះទេ ឱ្យតែគាត់ដាក់ទុនធ្វើនៅកម្ពុជា ក៏ធ្វើចុះ»។ ឯកឧត្តមបានបញ្ជាក់ថា ប្រជាពលរដ្ឋ អាចមានជម្រើសក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿនក៏បាន ឬផ្លូវជាតិលេខ ៥ ធម្មតាក៏បាន មិនមានបញ្ហាអ្វីចោទទេ។ គួរបញ្ជាក់ថា នេះជាការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនទី៤ ខណៈការសិក្សាផ្លូវល្បឿនលឿនទី៣ […]

អាន​បន្ថែម

ផ្លូវក្រវ៉ាត់ក្រុងទី៣ សម្រេចបាន៩០% នឹងបញ្ចប់ទាំងស្រុងក្នុងខែឧសភា ២០២៣នេះ

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣​ ដំណាក់កាលទី១ ពាក់កណ្តាលរង្វង់ ចាប់ពីចំណុចផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ១ សម្រេចបាន​ប្រមាណជិត ៩០% ហើយ គិតត្រឹមថ្ងៃទី២៥ កុម្ភ:​ ឆ្នាំ២០២៣​ នេះ។ នេះបើតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុនចាន់ ផុល  រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារពាក់ព័ន្ធទាំងអស់នៅថ្ងៃទី ២៨ កុម្ភៈ ២០២៣។ ឯកឧត្តមបានបញ្ជាក់ថា ផ្លូវនេះនឹងត្រូវបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងខែឧសភា ឆ្នាំ២០២៣នេះ រួចរាល់មុនផែនការដែលបានស្នើសុំពន្យារពេល ១២ខែ កាលពីឆ្នាំមុន។ (អានបន្ថែម និង បន្ថែម) ឯកឧត្តមបន្ត ចំពោះគុណភាពផ្លូវវិញ ក្រោយការត្រួតពិនិត្យរួច អាចបញ្ជាក់បានថា ផ្លូវនេះមានគុណភាពល្អត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ១០០ភាគរយ ជាពិសេសគឺរឹងមាំតាមស្តង់ដាដែលយើងចង់បាន មិនមានអ្វីជាការព្រួយបារម្ភនោះទេ។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានលើកឡើងបន្ថែមពីគម្រោងផ្លូវក្រវាត់ក្រុងទី៣ ដំណាក់កាលទី២ គឺពាក់កណ្តាលទៀតនៅប៉ែកខាងកើត ដែលបច្ចុប្បន្នក្រសួងបានដាក់គម្រោងនេះ ក្នុងផែនការ៥ឆ្នាំងរំកិលរបស់មិត្តចិន ដើម្បីយកថវិកាមកសង់បន្ថែមឱ្យបាន១ជុំតែម្តង។ គួររម្លឹកថា ផ្លូវក្រវាត់ក្រុងទី៣​ ដំណាក់កាលទី១ ត្រូវបានបើកការដ្ឋានសាងសង់នៅ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ […]

អាន​បន្ថែម

រោងចក្រ​ផលិត​បរិក្ខារ​អគ្គិសនីដ៏ធំមួយនៅខេត្តពោធិ៍សាត់បើកដំណើរការជាផ្លូវការហើយ

រោងចក្រផលិតត្រង់ស្វូ និងគ្រឿងបរិក្ខារអគ្គិសនីមួយ ក្រោមទុនវិនិយោគ ៥លានដុល្លារអាមរិក ក្នុងទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់​ត្រូវបានសម្ពោធដាក់ឲ្យដំណើរការ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ។ មានទីតាំងស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ វិនិយោគដោយក្រុមហ៊ុន​ថៃ Precise Electric Manufacturing Co., Ltd ត្រូវបានបើកសម្ពោធក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក Amorn Daengchot នាយកប្រតិបត្តិក្រុមហ៊ុនព្រីសាយស៍។ គម្រោងនេះត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ កន្លងមក ក្រោមទុនវិនិយោគសរុបចំនួន ៥លានដុល្លារអាមេរិក និងអាច​ជួយ​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តពោធិ៍សាត់បានមួយចំនួន ​៦៥កន្លែង។ លោក Amorn Daengchot ប្រធានប្រតិបត្តិក្រុមហ៊ុនព្រីសាយស៍ បានថ្លែងថា ដោយពិនិត្យឃើញថា ខេត្តពោធិ៍សាត់មានសក្តានុពលជាក់លាក់ខាងវិស័យអគ្គិសនី ដែលមានប្រភពទំនប់វារីអគ្គិសនីជាធុងអាគុយ សម្រាប់ចែកចាយទៅតាមបណ្តាខេត្តដទៃទៀត ក្នុងតំបន់កណ្តាលនៃប្រទេសកម្ពុជា ក្រុមហ៊ុនពិតជាមានទំនុកចិត្តនឹងមកវិនិយោគរោងចក្រផលិតឧបករណ៍ត្រង់ស្វូរ និងដំឡើងគ្រឿងបរិក្ខាអគ្គិសនីនៅក្នុងទឹកដីស្រុកក្រគរនេះ។ ឯកឧត្តម […]

អាន​បន្ថែម

រដ្ឋប្រកាសបើកឱ្យប្រើស្ពានអាកាសឬស្សីកែវបណ្តោះអាសន្ន ខណៈសំណង់សម្រេចជិត១០០ភាគរយ

រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសបើកឱ្យប្រើប្រាស់ស្ពានអាកាសឬស្សីកែវជាបណ្តោះអាសន្នចាប់ពីថ្ងៃទី0១ មីនា ២០២៣នេះតទៅ ខណៈបច្ចុប្បន្នសំណង់ស្ពានសម្រេចការសាងសង់បានស្ទើរតែ ១០០ភាគរយទៅហើយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ កុម្ភៈ ២០២៣។ តាមលិខិតដដែល បានបញ្ជាក់ថា សម្តេចនាយរដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ចេញគោលការណ៍ដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបើកស្ពានអាកាសឬស្សីកែវ ឱ្យពលរដ្ឋអាចប្រើប្រាស់ជាបណ្តោះអាសន្នបានចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣តទៅនេះ ដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ គួរបញ្ជាក់ថា បច្ចុប្បន្នគម្រោងសាងសង់ស្ពានអាកាសឬស្សីកែវ សម្រេចបានស្ទើរតែ ១០០ភាគរយហើយ នៅសស់តែការងារក្រាលកៅស៊ូ និងអ៊ុតគំនូសចរាចរ ដែលគ្រោងនឹងបញ្ជប់ការដ្ឋានសាងសង់ទាំងស្រុងនៅប៉ុន្មានថ្ងៃខាងមុខនេះ។ គួររម្លឹកថា គម្រោងស្ពានអាកាសឬស្សីកែវនេះមានបណ្តោយប្រវែង ៤៨៣ម៉ែត្រ និងទទឺង ១៥,៨ម៉ែត្រ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។ (អានបន្ថែម)

អាន​បន្ថែម

ឆ្នាំ២០២២ រដ្ឋចំណាយជាង ១ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន

ក្នុងឆ្នាំ២០២២ រដ្ឋបាលថ្នាក់ក្រោមជាតិទទួលបានថវិកាជាង ១ពាន់លានដុល្លារ ក្នុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច និងអនុវត្តគម្រោងសេវាសង្គមប្រមាណជាង ២ពាន់គម្រោងក្នុងមួយឆ្នាំៗ។ នេះបើតាមការលើកឡើងរបស់ សម្តេចក្រឡាហោម ស ខេង ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ សម្តេចក្រឡាហោម បានថ្លែងថា រយៈ ពេល៥ឆ្នាំ (២០១៨-២០២២) ចុងក្រោយនេះ ការផ្ទេរថវិកាជាតិទៅឱ្យ រដ្ឋបាលថ្នាក់ក្រោមជាតិ មានកំណើនប្រមាណ ២,៧ដង គឺកើនឡើងពី ៤១៦ លានដុល្លារ ក្នុងឆ្នាំ២០១៨ ដល់ ១១១៦លានដុល្លារ ក្នុងឆ្នាំ២០២២។ សម្តេចបានបន្ថែមថា គិតត្រឹមឆ្នាំ២០២២ មានមុខងារជិត ៦០ ត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងមុខងារផ្តល់សេវារដ្ឋបាលប្រមាណជាង ៨០០ប្រភេទ ត្រូវបានប្រគល់ និងធ្វើប្រតិភូកម្មជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយ។ ជាមួយនឹងការផ្ទេរថវិកាផ្សារភ្ជាប់ជាមួយនឹងមុខងារនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ បានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច និងអនុវត្តគម្រោងសេវាសង្គមប្រមាណជាង ២ពាន់គម្រោងក្នុងមួយឆ្នាំៗ ដើម្បីឆ្លើយតបតម្រូវការជាក់ស្ដែងនៅក្នុងមូលដ្ឋានក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ។ គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ២០២២ អង្គភាពច្រកចេញចូលតែមួយនៃរាជធានី-ខេត្ត បានផ្តល់សេវារដ្ឋបាលបានចំនួន ៦៩៥ ២០៥សេវា […]

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយជាង ៣០លានដុល្លារ ដើម្បីពង្រីកប្រព័ន្ធទឹកស្អាតនៅស្វាយរៀង

រាជរដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៣.៩៨៦លានយ៉េន ស្មើនឹង ៣០,៦ លានដុល្លារអាមេរិកដល់កម្ពុជា​ ដើម្បីពង្រីកប្រព័ន្ធផ្អត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ជំនួយនេះ ត្រូវបានផ្តល់តាមរយៈលិខិតប្តូរសារ ដែលចុះហត្ថលេខាដោយ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម តាកេ ហ្ស៉ឺនសឹកិ រដ្ឋលេខាធិកានៃក្រសួងការបរទេសជប៉ុន។ គួរបញ្ជាក់ថា លិខិតប្តូរសារខាងលើនេះ គឺជាការធ្វើវិសោធនកម្មទៅលើចំនួនទឹកប្រាក់ដែលបានចែងនៅក្នុងលិខិតប្តូរសារដែលបានចុះហត្ថលេខារួច នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។ អំឡុងពេលនោះ ជប៉ុនបានផ្តល់ជំនួយត្រឹមតែ ២៤ លានដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀងនេះ។ (អានបន្ថែម)

អាន​បន្ថែម

ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) បើកឱ្យប្រើប្រាស់សាកល្បងហើយ

ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ត្រូវបានបើកឱ្យប្រើប្រាស់ជាការសាកល្បងហើយ។ នេះបើតាមជំនួបពិធីបើក ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ស្ពានមិត្តភាពនេះ ស្ថិតក្នុងគម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដែលគិតត្រឹមខែមករា ឆ្នាំ២០២៣ សាងសង់សម្រេចបាន ៨០% ហើយ។ គួរបញ្ជាក់ថា គម្រោងសាងសង់ច្រកទ្វាព្រំដែនខ្មែរ-ថៃថ្មី ស្ទឹងបត់ នេះ រួមមាន អគារច្រកទ្វារអន្តរជាតិ អគារអន្តេវាសិកដ្ឋាន ចំណតផ្ទេរផ្ទុកទំនិញ ឃ្លាំង និងទីលានកុងតឺន័រ ដែលមានទីតាំងស្ថិតនៅប្រមាណ ៧ គីឡូ ម៉ែត្រពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ (អានបន្ថែម)

អាន​បន្ថែម