គម្រោងអភិវឌ្ឍន៍
ផ្លូវជាតិលេខ៤ ប្រវែង៤០គ.មនេះ នឹងត្រូវពង្រីកពី ២គន្លង ទៅជា៤គន្លង
ក្រសួងសាធារណការ និងដឹកជញ្ជូនបាននិងកំពុងពង្រីកផ្លូវជាតិលេខ៤ ប្រវែង ៤០គីឡូម៉ែត្រ ពី ២គន្លង ទៅជា ៤គន្លង ចំណែកជាង ១៥០គីឡូម៉ែត្រទៀតនឹងត្រូវបានពង្រីកដល់ ១០ម៉ែត្រ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ពីដើមឡើយផ្លូវជាតិលេខ៤ មានទទឹងតួផ្លូវតែ ៧ម៉ែត្រប៉ុណ្ណោះ ដោយទទួលបានថវិកាកម្ចីពីធនាគារពិភពលោកប្រមាណ ១១០លានដុល្លារ ក្រសួងបានដាក់ដេញថ្លៃសាងសង់គម្រោងលើកកម្រិតគុណភាពផ្លូវមួយខ្សែនេះ។ ថវិកាខាងលើត្រូវបានបែងចែកចេញជា ៧កញ្ចប់ ក្នុងនោះ៥កញ្ចប់គាំទ្រការសាងសង់ផ្លូវ ខណៈ ២កញ្ចប់ផ្សេងទៀត គាំទ្រការសាងសង់ស្ពាននៅតាមបណ្តោយផ្លូវនេះ។ ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោម ១៩៦គីឡូម៉ែត្រ ផ្លូវជាតិលេខ ៤ ប្រវែងជាង ១៥០គីឡូម៉ែត្រនឹងត្រូវបានពង្រីកទទឹងតួផ្លូវរហូតដល់ ១០ម៉ែត្រ។ ចំណែក ផ្លូវប្រវែង ៤០គីឡូម៉ែត្រផ្សេងទៀតនឹងត្រូវពង្រីកពី ២គន្លង ទៅជា ៤គន្លង។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា បើតាមផែនការដែលបានគ្រោងទុក ផ្លូវប្រវែង ១៧០គីឡូម៉ែត្រ នឹងត្រូវបញ្ចប់នៅដំណាច់ឆ្នាំ២០២៣នេះ ហើយប្រវែង ២៦គីឡូម៉ែត្រទៀតនឹងត្រូវបញ្ចប់ក្នុងឆ្នាំ […]
អានបន្ថែមរោងចក្រដំឡើងរគ្រឿងអេឡិចត្រូនិកដ៏ធំតម្លៃ៣២លានដុល្លារ នៅតាកែវ បើកដំណើរការហើយ
រោងចក្រផ្គុំដំឡើងអំពូលភ្លើង គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់អេឡិចត្រូនិក ដែលមានទុនវិនិយោគ ៣២លានដុល្លារ របស់ក្រុមហ៊ុន Meko Intelligent (Cambodia) Co., Ltd នៅក្នុងខេត្តតាកែវ ត្រូវបានសម្ភោធដាក់ឱ្យដំណើរការនៅពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានលើកឡើងនៅក្នុងឱកាសនោះថា បច្ចុប្បន្ននេះកម្ពុជាយើងបានអភិវឌ្ឍសមត្ថភាព ក្នុងការផលិត និងដំឡើងនូវផលិតផលជាច្រើន នៅក្នុងប្រទេស ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ព្រមទាំងនាំចេញទៅក្រៅប្រទេសទៀតផង ដូចជា គ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ ស្បែកជើង កាបូបនិងវ៉ាលិស គ្រឿងសង្ហារឹម គ្រឿងឧបករណ៍សម្ភារៈអគ្គិសនី កង់ ម៉ូតូ រថយន្ត ។ល។ ម្រោងវិនិយោគរបស់ក្រុមហ៊ុន Meko Intelligent (Cambodia) Co., Ltd ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានទីតាំងនៅក្នុងស្រុកសំរោង ខេត្តតាកែវ និងអាចបង្កើតការងារបាន ១ ៨២៨ កន្លែង។ […]
អានបន្ថែមគម្រោងសង់ផ្លូវជាតិលេខ១០ ពីបាត់ដំបង ទៅកោះកុង សង់បានជិត ៦០%ហើយ
គិតមកដល់ពេលនេះ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ពីខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុង សម្រេចបានជិត៦០% ខណៈគ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពេលចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងសាងសង់ផ្ទាល់ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តម ស៊ុន ចាន់ថុល ការសាងសង់ផ្លូវជាតិលេខ១០ ដែលចេញពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ ខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ខេត្តកោះកុង គិតមកទល់បច្ចុប្បន្នសាងសង់សម្រេចបានប្រមាណ ៥៦ % ដែលគ្រោងនឹងបញ្ចប់តាមផែនការដែលបានគ្រោងទុក។ ឯកឧត្តមបន្តថា ក្នុងបេសកកម្មនេះ ក្រសួងក៏បានធ្វើតេស្តគុណភាពកម្រាសស្រទាប់គ្រឹះផ្លូវ នៅតាមកន្លែងមួយចំនួនហើយឃើញថាក្រុមហ៊ុនធ្វើបានត្រឹមត្រូវតាមស្តង់ដារ បច្ចេកទេស តែទោះជាយ៉ាងណាក្រសួងក៏នៅតែបន្តតាមដានជាប់ជានិច្ច ដើម្បីធានាបានថាមិនមានភាពចន្លោះប្រហោង និងមានគុណភាពអាចប្រើប្រាស់បានយូរអង្វែង។ គួររម្លឹកដែរថា ផ្លូវជាតិលេខ១០ ពីសំឡូត ខេត្តបាត់ដំបង ទៅកោះកុង ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៥ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ឯកអគ្គរដ្ឋទូតចិន ឯកឧត្ដម Wang […]
អានបន្ថែមរដ្ឋបាលខេត្តពោធិ៍សាត់គ្រោងសង់រង្វង់មូលមានរូបដំរីចំនួន ៥០៥ ជានិមិ្មតរូបស្រុកវាលវែង
រដ្ឋបាលខេត្តពោធិ៍សាត់ គ្រោងនឹងកែប្រែរង្វង់មូលដំរី៥ នៅត្រង់ចំនុចប្រសព្វផ្លូវជាតិលេខ៥៥ និងផ្លូវលេខ១០ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ឱ្យក្លាយជារង្វង់មូល «ដំរីប្រាំរយប្រាំ» ដោយមានដាក់បន្ថែមរូបដំរីចំនួន៥០០ថែមទៀត។ ការកសាងរង្វង់មូល «ដំរីប្រាំរយប្រាំ» នេះ សម្រាប់ជានិម្មិតរូបស្រុកវាលវែង ទុកជាទីសក្ការៈបូជា និងកែប្រែទៅជាតំបន់ទេសចរណ៍ និងប្រវត្តិសាស្ត្ររបស់ខេត្តផងដែរ។ រង្វង់មូលដំរី៥ ឬ រង្វង់មូលប្រម៉ោយ ជារូបតំណាងនៃទីរួមស្រុកវាលវែង ដែលទេសចរតែងតែបានឃើញនៅពេលទៅដល់ទឹកដីមួយនេះ។ រដ្ឋបាលខេត្តបានឱ្យដឹងថា និម្មិតរូបនៃដំរីបន្ថែមតំណាងឲ្យ ទី១-ភាពត្រជាក់ត្រជុំ តំណាងទឹកភ្លៀង ជួយដល់ផលដំណាំរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ទី២-ភាពសាមគ្គីរឹងមាំ រួមមាន តំណាងសាមគ្គី១០ ជ័យជម្នះ១០ និងទី៣ ភាពស្មោះត្រង់ការពារ ដែលតំណាងភាពស្មោះស្ម័គ្រ ការពារបូរណភាពទឹកដី មិនឲ្យមានការបាត់បង់ទឹកដីបន្ថែមទៀត ជាដើម។ ប្រសិនបើធ្វើដំណើរបត់ស្ដាំចេញពីរង្វង់មូលនេះ ទេសចរនឹងទៅកាន់ឃុំក្រពើពីរ ដែលមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន។ ប្រសិនបើធ្វើដំណើរបត់ឆ្វេង នឹងទៅឃុំអូរសោម ដែលមានតំបន់ទេសចរណ៍ធម្មជាតិ ហើយប្រសិនបើធ្វើដំណើរទៅត្រង់ប្រមាណ ៣០គីឡូម៉ែត្រ នឹងបានឆ្លងកាត់ផ្លូវបត់បែនលូនឡើងលើភ្នំរាងដូចអន្ទង់អាំង ឬ «ផ្លូវបុប្ផាលាក់ខ្លួន» ដែលផ្ដល់នូវទស្សនីយភាពប្លែកអស្ចារ្យ ឆ្លងកាត់តំបន់ភ្នំ១៥០០ ហើយបន្តទម្លុះដល់ឃុំថ្មដា ដែលជាតំបន់ទឹកដីព្រំដែនកម្ពុជា-ថៃ៕
អានបន្ថែមរដ្ឋទើបអនុម័តគម្រោងថ្មី៣ នៅក្នុងខេត្តតាកែវ និងកំពង់ស្ពឺ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន 3គម្រោង ដែលមានទុនវិនិយោគសរុប ១៧,៦លានដុល្លារ ដើម្បីបង្កើតរោងចក្រចំនួន ៣កន្លែង នៅខេត្តតាកែវ និងកំពង់ស្ពឺ។ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “PENGJIAO (CAMBODIA) INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.២៥៨កន្លែង។ ២- “ZHONG SHAN TENG FEI (CAMBODIA) PACKAGING MATERIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៧៦កន្លែង។ ៣-“SSH CB SUSTAINABLE FASHION CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក […]
អានបន្ថែមរោងចក្រទឹកស្អាតបាក់ខែងសម្រេចបាន ៩០% ខណៈរដ្ឋកំពុងខួងដាក់បំពង់ទឹកដ៏ធំក្រោមបាតទន្លេសាប
គម្រោងសាងសង់រោងចក្រទឹកស្អាតដ៏ធំមួយនៅបាក់ខែង សម្រេចបាន ៩០ភាគរយហើយ ខណៈរដ្ឋកំពុងបើកការដ្ឋានខួងដាក់បំពង់មេនាំទឹកស្អាតទំហំ២ម៉ែត្រ ក្រោមបាតទន្លេសាប។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PPWSA) នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តមឡុង ណារ៉ូ បានឱ្យដឹងដែរថា គិតមកដល់ពេលនេះ ការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំបំផុតរបស់កម្ពុជា គឺគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ដែលមានសមត្ថភាពអាចផលិតទឹកស្អាតសរុបបាន ៣៩០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចការសាងសង់បាន ៩០ភាគរយហើយ។ ឯកឧត្តមបន្តថា ក្រោយរោងចក្រនេះបើកដំណើរការ យើងរំពឹងថាសមត្ថភាពផលិតទឹកបន្ថែមនេះនឹងគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនិងតម្រូវការបច្ចុប្បន្នក្នុងរាជធានីភ្នំពេញ ដែលកំពុងតែប្រឈមនឹងការខ្វះខាតទឹកស្អាតប្រើប្រាស់ ប្រមាណជា ២០០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ នៅរដូវប្រាំង ។ ដោយឡែក ចំពោះគម្រោងខួងដាក់បំពង់មេដ៏ធំ សម្រាប់នាំទឹកក្រោមបាតទន្លេសាប គឺមានអង្កត់ផ្ចិត រហូតដល់២ម៉ែត្រ និងបណ្តោយ ៥៥០ម៉ែត្រ ដែលគម្រោងនេះនឹងក្លាយទៅជាហេដ្ឋារចនាសម្ព័ន្ធដ៏ធំមិនធ្លាប់មាននៅកម្ពុជា។ ជាងនេះទៀត បំពង់មេនាំទឹកនេះ ក៏នឹងជួយឱ្យរោងចក្រផលិតទឹកស្អាតបាក់ខែងអាចបង្កើនសមត្ថភាពផលិតទឹកបានជិតពីរដងនៅរាជធានីភ្នំពេញ ពោលគឺចាប់ពី ០,៦ ទៅ១លានម៉ែត្រគូបក្នុងមួយថ្ងៃ។ គួរបញ្ជាក់ដែរថា រោងចក្រផលិតទឹកស្អាតបាក់ខែង ដំណាក់កាលទី១នេះម្រេចការសាងសង់បាន៩០% ហើយគ្រោងនឹងដាក់ឱ្យដំណើរការនៅត្រីមាសទី២ ឆ្នាំ២០២៣ ខណៈរោងចក្រដំណាក់កាលទី២ គ្រោងនឹងបញ្ចប់ដំណើរការសងសង់ នាត្រីមាសទី១ឆ្នាំ២០២៤ ខាងមុខនេះ៕ (អានបន្ថែម)
អានបន្ថែមរដ្ឋសម្ពោធដាក់ឱ្យប្រើប្រាស់ទីលានទុកសំរាមធំៗ២ នៅកំពង់ឆ្នាំង និងពោធិ៍សាត់
ទីលានទុកដាក់សំរាម ក្រុងកំពង់ឆ្នាំង និងក្រុងពោធិ៍សាត់ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី១ ដោយកម្ចីឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៃគម្រោងទាំងពីរនេះត្រូវបានចូលរួមដោយឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ទីលានទុកដាក់សំរាមក្រុងកំពង់ឆ្នាំង ត្រូវបានសាងសង់លើផ្ទៃដីទំហំជាង ១០ហិកតា មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ហើយស្ថិតនៅក្រោមការគ្រប់គ្រង និងកសាងដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្ដើមតាំងពីខែមេសា ឆ្នាំ២០២០។ (អានបន្ថែម) ចំណែក ទីលានទុកដាក់សំរាមនៅក្រុងពោធិ៍សាត់ មានផ្ទៃដីទំហំប្រមាណជាង ១៥ហិកតា មានទីតាំងស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ដែលសាងសង់ឡើងក្រោមកម្ចីសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រមាណ១,៦លានដុល្លារ។ (អានបន្ថែម) ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា គម្រោងទាំងពីរនេះបានជួយលើកកម្ពស់អនាម័យ និងគុណភាពនៃការរស់នៅល្អជូនប្រជាពលរដ្ឋ ដែលជំរុញឱ្យអត្រារស់រានមានជីវិតរបស់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្នមានសុខភាពល្អ និងអាយុយឺនយូរ៕
អានបន្ថែមអគារសាលាតិចណូថ្មី គ្រោងសាងសង់នៅក្បែរវិមានឈ្នះឈ្នះ នៅឆ្នាំ២០២៣
វិស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូ គ្រោងសាងសង់អគារថ្មីរបស់ខ្លួន នៅក្បែរវិមានឈ្នះឈ្នះ ដោយគ្រោងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣នេះ។ វិទ្យាសា្ថនតិចណូ គ្រោងសាងសង់អគារថ្មីនេះ នៅរាជធានីភ្នំពេញ តាំងពីឆ្នាំ២០២២មកម្ល៉េះ ប៉ុន្តែត្រូវបានពន្យាពេល ដោយគ្រោងនឹងចាប់ផ្តើមបុកគ្រឹះបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់មន្រ្តីការិយាល័យប្រតិបត្តិការនៃវិទ្យាសា្ថន នៅថ្ងៃទី២១ ខែកុម្ភៈនេះ។ វិទ្យាសា្ថនតិចណូ បានបង្ហាញរូបប្លង់មេនៃអគារថ្មីនៅតាមបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនកាលពីខែមករាកន្លងទៅ។ សូមបញ្ជាក់ថា បច្ចុប្បន្ន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានទីតាំងនៅបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី។
អានបន្ថែមអគារសោតទស្សន៍ថ្មីរបស់ក្រសួងព័ត៌មាន សម្រេចការសាងសង់បាន ៩៩% ហើយ
គម្រោងសាងសង់អគារសោតទស្សន៍ថ្មី កម្ពស់១៤ជាន់ របស់ក្រសួងពត៌មានសម្រេចបាន ៩៩% ហើយ។ នេះបើតាមដំណើរចុះពិនិត្យមើលវឌ្ឍនភាពការងារសាងសង់របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ គម្រោងសាងសង់នេះ នៅសល់តែសាលប្រជុំធំមួយទៀតប៉ុណ្ណោះ គឺនៅជាន់ទី១២។ អគារថ្មីនេះ មានទីតាំងស្ថិតក្នុងបរិវេណក្រសួងព័ត៌មានផ្ទាល់តាមបណ្តោយផ្លូវមុន្នីវង្ស អគារថ្មីនេះ មានកម្ពស់ ១៤ជាន់ បណ្តោយ ៦៥ ម៉ែត្រ ទទឹង ១៤ ម៉ែត្រ។ បន្ថែមពីនេះ អគារថ្មីនេះ រួមមានអគ្គនាយកដ្ឋានទីភ្នាក់ងារសារពត៌មានកម្ពុជា AKP អគ្គនាយកដ្ឋានសារពត៌មាន និងសោត ទស្សន៍ថ្មី បន្ទប់ប្រជុំធំ បន្ទប់ប្រជុំតូចៗ និងការិយាល័យបន្ទប់បំពេញការងារជាង ៣០០បន្ទប់។ (អានបន្ថែម)
អានបន្ថែមក្រុមហ៊ុនរដ្ឋចិនចង់បង្កើតសួនឧស្សាហកម្មផលិតឧបករណ៍អេឡេចត្រូនិច គ្រឿងបន្លាស់រថយន្ត នៅកម្ពុជា
ក្រុមហ៊ុន China City Industrial Group Co. Ltd. មានបំណងចង់វិនិយោគបង្កើតសួនឧស្សាហកម្ម តំបន់វិនិយោគ ពហុបំណង ដើម្បីផលិតឧបករណ៍អេឡេចត្រូនិច គ្រឿងបន្លាស់រថយន្តនៅកម្ពុជា។ នេះបើតាមជំនួបជាមួយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងពត៌មាន កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងជំនួបនេះ លោក Li Ji Ling នាយក្រុមហ៊ុន Baoxing Long ប្រចាំកម្ពុជា ជាតំណាងក្រុមហ៊ុន China City Industrial Group Co., Ltd. បានឱ្យដឹងថា ក្រុមហ៊ុន ចង់ធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ក្នុងនោះគឺគម្រោងបង្កើតសួនឧស្សាហកម្ម តំបន់វិនិយោគ ពហុបំណង មានជាការផលិតឧបករណ៍អេឡេចត្រូនិច គ្រឿងបន្លាស់រថយន្ត រួមទាំងគ្រឿងបន្លាស់ឧបករណ៍ផ្សេងៗ។ លោកបានបន្ថែមថា គម្រោងវិនិយោគនេះ ត្រូវការប្រើប្រាស់បុគ្គលិកប្រមាណពី ៥ពាន់ ទៅ ១ម៉ឺននាក់ សម្រាប់ដំណើរការសង្វាក់ផលិតកម្ម។ ជាមួយគ្នានេះផងដែរ តាមរយៈគម្រោងវិនិយោគនេះ ក្រុមហ៊ុនក៏នឹងធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ តាមជំនាញនីមួយៗ […]
អានបន្ថែម