គម្រោងអភិវឌ្ឍន៍
ក្រុមហ៊ុនចំនួន ០២ កំពុងចុះសិក្សាគម្រោងកន្ត្រកខ្សែកាបនៅភ្នំបូកគោ ខេត្តកំពត
ក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមិនគ្រុប របស់អ្នកឧកញ៉ា សុខ គង់ បានអនុញ្ញាតឱ្យក្រុមហ៊ុន Doppelmayr និងក្រុមហ៊ុនConfluences ឱ្យធ្វើការសិក្សាអំពីគម្រោងកន្ត្រកខ្សែកាប (Cable Car) នៅលើភ្នំបូកគោ។ នេះបើតាមការចុះផ្សាយរបស់ទំព័រហ្វេកប៊ុកផេកផ្លូវការតាមក្រុមហ៊ុន Sokimex Investment Group នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។ ក្នុងនោះលោកឧកញ៉ា សាយ សុភ័ត្រា អនុប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមិនគ្រុប បានជួបពិភាក្សាជាមួយលោក Martin Ladner អ្នកគ្រប់គ្រងក្រុមហ៊ុន Doppelmayr អំពីការអភិវឌ្ឍប្រព័ន្ធកន្ត្រកខ្សែកាបនៅលើភ្នំបូកគោ ព្រមទាំងបានអញ្ជើញទៅពិនិត្យមើលទីតាំងផ្ទាល់ផងដែរ ដើម្បីសិក្សាលទ្ធភាពបច្ចេកទេស និងសេដ្ឋកិច្ចនៃការប្រតិបត្តិការគម្រោងកន្ត្រកខ្សែកាបនេះ។ បើតាមជំនួបខាងលើនេះ បានឱ្យដឹងថា គោលបំណងចម្បងនៃគម្រោងនេះ គឺដើម្បីបង្កើនភាពទាក់ទាញផ្នែកទេសចរណ៍នៅខេត្តកំពត ជាពិសេសឧទ្យានជាតិព្រះមុនីវង្សបូកគោ សម្រាប់ទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ក្រៅពីការទាក់ទាញផ្នែកទេសចរណ៍គម្រោងកន្ត្រកខ្សែកាបនេះនឹងបង្កើតឱកាសការងារថ្មីៗសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយនឹងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជារួមរបស់ប្រទេសកម្ពុជា។ យ៉ាងណាមិញ ក្រុមហ៊ុន Doppelmayr និងក្រុមហ៊ុនConfluences កន្លងទៅ ក៏ធ្លាប់បានឱ្យដឹងដែរថា ក្រុមហ៊ុនទាំងពីរកំពុងធ្វើការរួមគ្នាលើការសិក្សាស្រាវជ្រាវទៅលើលទ្ធភាពក្នុងការសាងសង់គម្រោងកន្ត្រកខ្សែកាបទី១ នៅខេត្តព្រះសីហនុ ដែលការសិក្សា នឹងត្រូវពិនិត្យមើលទៅលើចំនួនកន្ត្រកខ្សែកាប ដែលនឹងត្រូវដំឡើង ឱ្យស្របទៅតាមតម្រូវការ […]
អានបន្ថែមបារាំង និងអឺរ៉ុប គ្រោងពង្រីកសក្តានុពលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីពន្លឿនការអភិវឌ្ឍទឹកស្អាតនៅកម្ពុជា
ភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប គ្រោងនឹងសិក្សាពង្រីកសក្តានុពលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីពន្លឿនការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ដែលគ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៥។ ។ នេះបើតាមកិច្ចពិភាក្សាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដែលមានការចូលរួមពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កិច្ចពិភាក្សាបានផ្តោតលើកិច្ចសហការ ដើម្បីពង្រីកសក្តានុពលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងគោលដៅពន្លឿនវឌ្ឍនភាពកម្ពុជាឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ដែលផ្តោតលើការទទួលបានសេវា និងការគ្រប់គ្រងវិស័យទឹកស្អាត និងអនាម័យប្រកបដោយនិរន្តរភាពសម្រាប់ពលរដ្ឋគ្រប់រូប។ ក្នុងកិច្ចពិភាក្សាខាងលើនេះ លោកជំទាវ Sandrine Boucher នាយក AFD ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា AFD បានរួមចំណែកក្នុងវិស័យទឹកស្អាតនៅកម្ពុជាជាង ៣០ឆ្នាំមកហើយ។ តាមរយៈជំនួយបច្ចេកទេសនេះ AFD បានបញ្ជូនក្រុមអ្នកជំនាញ ដើម្បីធ្វើការសិក្សាកំណត់វិសាលភាព សម្រាប់ជាមូលដ្ឋានគ្រឹះនៃការសិក្សាសមិទ្ធិលទ្ធភាពនៃការកែទម្រង់វិស័យទឹកស្អាត ដែលគ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ សហភាពអឺរ៉ុបក៏បានបញ្ជាក់ការផ្តល់មូលនិធិសម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពនេះ ស្របតាមយុទ្ធសាស្ត្រអឺរ៉ុបរួមទីពីរសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលក្នុងនោះការកែទម្រង់វិស័យទឹកស្អាតគឺជាអាទិភាពចម្បងមួយរបស់ខ្លួន។ កិច្ចប្រជុំនេះ បានសម្រេចដោយឯកឧត្តម ហែម វណ្ណឌី និងថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានផ្តល់ធាតុចូលសំខាន់ៗដល់ក្រុមការងាររបស់ AFD ពិសេសទាក់ទងនឹងគោលបំណង និងលទ្ធផលរំពឹងទុកនៃបេសកកម្មរបស់ពួកគេ។ សមភាគីក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការសហការគាំទ្រគំនិតផ្តួចផ្តើមនេះឱ្យសម្រេចជោគជ័យតាមការគ្រោងទុក។
អានបន្ថែមចិនផ្តល់ជំនួយជាង ៤២លានដុល្លារ ជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា
រដ្ឋាភិបាលចិន នឹងផ្ដល់ជំនួយឥតសំណងចំនួន ៣០០លានយ័ន ស្នើនឹងជាង ៤២លានដុល្លារ ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ នេះបើតាមជំនួបទ្វេភាគីរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងជំនួបខាងលើនេះ ឯកឧត្តមនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ប្រទេសចិន នឹងបន្តគាំទ្រដល់មាគ៌ាអភិវឌ្ឍស្របទៅតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា ហើយរដ្ឋាភិបាលចិននឹងបន្តលើកទឹកចិត្តវិនិយោគិនចិនមកកម្ពុជាបន្ថែមទៀត។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្តថា ភាគីចិនប្តេជ្ញាបន្តចូលរួម និងគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយផ្ដល់ជំនួយឥតសំណងបន្ថែមក្នុងទំហំ ៣០០លានយ័ន ដើម្បីឱ្យកម្ពុជាអាចសម្រេចបានតាមផែនការរបស់ខ្លួន។ បន្ថែមលើនេះឯកឧត្តមនាយករដ្ឋមន្រ្តី បានជម្រាបសម្តេចបវរធិបតីថា ភាគីចិននឹងធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយកម្ពុជា ដើម្បីកសាងផែនការមេសម្រាប់ច្រករបៀងមច្ឆា និងអង្ករ, ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ជាមួយនឹងការប្តេជ្ញាចិត្តជំរុញការនាំចូលផលិតផលកសិកម្មកម្ពុជាបន្ថែមទៀត មកកាន់ទីផ្សារចិន។ ជាការឆ្លើយតប សម្ដេចបវរធិបតីបាន ថ្លែងអំណរគុណចំពោះការផ្តល់ជំនួយឥតសំណងលើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ […]
អានបន្ថែមរយៈពេល១ខែ កម្ពុជាអនុម័តគម្រោងថ្មីបាន ២៨គម្រោង តម្លៃ៤៤៣លានដុល្លារ
ក្នុងរយៈពេល១ខែ គឺខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៨គម្រោង ក្នុងនោះមានគម្រោងថ្មីចំនួន ២៦គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ៤៤៣លានដុល្លារ និងអាចបង្កើតការងារបានប្រមាណជិត ២៥០០០កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី៧ តុលា ២០២៤នេះ។ ជាការគត់សម្គាល់ ឃើញថាគម្រោងវិនិយោគទាំង២៨ខាងលើ បានហៀរចូលក្នុងវិស័យឧស្សាហកម្មទាំងអស់ ដោយខេត្តព្រះសីហនុទទួលបាន ៨គម្រោងច្រើនជាងគេ តាមពីក្រោយដោយខេត្តស្វាយរៀងចំនួន ៧គម្រោង, កោះកុងចំនួន ៤គម្រោង, ភំ្នពេញចំនួន ៣គម្រោង, តាកែវ និងពោធិ៍សាត់ចំនួន ២គម្រោងដូចគ្នា, និង កំពង់ស្ពឺនិងកណ្តាល ១គម្រោងដូចគ្នាផងដែរ។ តាមប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងខែកញ្ញានេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៣៨,២៣% នៃទុនវិនិយោគសរុប ខណៈដែលការវិនិយោគក្នុងស្រុកគ្រប់ដណ្ដប់ ៣២,៩២ភាគរយ នៃទុនវិយោគសរុប។ គួរបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៦គម្រោង និងគម្រោងដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ២២គម្រោង។ ជាងនេះទៅទៀត របាយការណ៍ដដែលក៏បានបង្ហាញនូវគម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែកញ្ញានេះ ក្នុងនោះរួមមាន៖ ក_ក្រៅតំបន់សេដ្ឋកិច្ចពិសេស ១_ គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសំលៀកបំពាក់ដែលមានទីតាំងស្ថិតនៅភូមិព្រៃកីខ […]
អានបន្ថែមក្រុមហ៊ុនជប៉ុននៅកំពង់ធំ កំពុងសិក្សាចម្រាញ់ប្រេងចេញពីសំបកគ្រាប់ស្វាយចន្ទីកម្ពុជា
ក្រុមហ៊ុន MIRARTH របស់ជប៉ុន កំពុងសិក្សាពីលទ្ធភាពចម្រាញ់ប្រេងស្វាយចន្ទីបន្ថែមទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុនមានរោងចក្រកំពុងកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ។ នេះបើតាមកិច្ចប្រជុំរវាងអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងតំណាងក្រុមហ៊ុនជប៉ុន MIRARTH កាលពីពេលថ្មីៗកន្លងទៅ។ នៅក្នុងជំនួបនេះ ភាគីក្រុមហ៊ុនបានរាយការណ៍ពីវឌ្ឍនភាពនៃប្រតិបត្តិការរបស់ខ្លួន ដោយបច្ចុប្បន្នក្រុមហ៊ុនបានបង្កើនសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបានរហូតដល់ ១.៥០០តោន ក្នុងមួយឆ្នាំ ខណៈកាលពីចាប់ផ្តើមដំបូងក្នុងឆ្នាំ២០២១ ក្រុមហ៊ុនអាចកែច្នៃបានត្រឹមតែ ៣00តោនប៉ុណ្ណោះ។ ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុន MIRARTH បានបង្ហាញពីការសិក្សារបស់ខ្លួនអំពីដំណើរការផលិតកម្ម ដើម្បីចម្រាញ់យកប្រេងពីសំបកគ្រាប់ និងដើមស្វាយចន្ទី ដែលការសិក្សានេះនឹងត្រូវប្រើរយ:ពេល ២ឆ្នាំ។ ហេតុដូច្នេះហើយ ក្រុមហ៊ុនក៏បានស្នើសុំកិច្ចសហការ និងការគាំទ្រពីក្រសួងលើភាពអនុលោមតាមស្តង់ដារ និងការវិភាគសមាសធាតុអាហារូបត្ថម្ភនៃផលិតផលគ្រាប់សា្វយចន្ទី។ ជាមួយនឹងសំណើខាងលើនេះ តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ជំហរបន្តការគាំទ្រ ដោយសហការជាមួយក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ព្រមទាំងស្វែងរកឱកាសបង្កើនការផលិត និងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនបន្ថែមទៀត។ គួរបញ្ជាក់ថា ក្រុមហ៊ុន MIRARTH បានបើកសម្ពោធដំណើរការរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី កាលពីអំឡុងខែមិថុនា កន្លងទៅ ដែលមានជំនួយបច្ចេកទេសពីក្រុមហ៊ុន TOP Planning Japan និង […]
អានបន្ថែមរដ្ឋប្រកាសបញ្ចប់គម្រោងកែលម្អច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ដើម្បីឈានដល់ការអនុវត្តជំហានបន្ទាប់
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសបញ្ចប់គម្រោងកែលម្អច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ក្រោមក្របខណ្ឌជំនួយអភិវឌ្ឍន៍ផ្លូវការ នៃសាធារណរដ្ឋកូរ៉េ និងពិភាក្សាពីជំហានបន្ទាប់ជាមួយដៃគូពាក់ព័ន្ធ។ ការប្រកាសនេះ ធ្វើឡើងក្នុងសិក្ខាសាលាកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានការចូលរួមពីភាគីពាក់ព័ន្ធ និងតំណាងសមាគមក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសអន្តរជាតិនៃប្រទេសកូរ៉េ (ICAK) ដឹកនាំដោយ លោក YOO Hanjun តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងរដ្ឋបាលខេត្តក្រចេះ និងតំណាង។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយផ្តោតលើចំណុចសំខាន់ៗចំនួន ៤ រួមមាន៖ ១.) ផ្សព្វផ្សាយរបាយការណ៍សិក្សាស្តីពីការកែលម្អច្រកទ្វារអន្តរជាតិត្រពាំងស្រែ ដល់ក្រសួង ស្ថាប័ន អង្គភាព និងភាគីពាក់ព័ន្ធ ដែលបានចូលរួមកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងកន្លងមក ២.) ចែករំលែកនូវបទពិសោធន៍ និងនវានុវត្តក្នុងការអនុវត្តគម្រោង ៣.) ពិភាក្សាពីជំហានបន្ទាប់ ក្រោយពីគម្រោងត្រូវបានបញ្ចប់ និង ៤.) ប្រកាសបញ្ចប់គម្រោងជាផ្លូវការ។ គម្រោងកែលម្អច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ត្រូវបានបង្កើតឡើងដោយមានគោលបំណងចម្បងដូចជា៖ ទី១.) សិក្សាបង្កើតផែនការគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើឱ្យប្រសើរឡើងរចនាសម្ព័ន្ធភស្តុភារកម្ម ប្រតិបត្តិការការងារ និងសមត្ថភាពនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ទី២.) ពង្រឹងសមត្ថភាពធនធានមនុស្សពាក់ព័ន្ធនឹងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន និង ទី៣.) សិក្សាសមទ្ធិលទ្ធភាពនៃបង្កើតសំណង់ហេដ្ឋារចនាសម្ព័ន្ធអាទិភាព នៅច្រកព្រំដែនដើម្បីធ្វើឱ្យប្រសើរឡើងការសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន មានជា […]
អានបន្ថែមចិនចំណាយជិត $១០ពាន់លាន ជីកព្រែកវៀងសមុទ្រភ្ជាប់មកប្រទេសអាស៊ាន បច្ចុប្បន្នសម្រេចបាន ៥៣%
ព្រែកជីកពីងលូ ( Pinglu ) តម្លៃ ៩,៩៧ពាន់លានដុល្លារ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធវៀងសមុទ្រដ៏សំខាន់នៅក្នុងតំបន់ស្វយ័តគួងស៊ី ( Guangxi Zhuang) ភាគខាងត្បូងប្រទេសចិន សម្រេចការសាងសង់បាន ៥៣,២% ក្រោយចាប់ផ្តើមប្រតិបត្តិការជាង២ឆ្នាំ ចាប់តាំងពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២មក។ វឌ្ឍនភាពដ៏សំខាន់នេះ ត្រូវបានរាយការណ៍ដោយ pattayamail នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤។ ក្រោយសាងសង់រួច គម្រោងខ្នាតយក្សនេះ នឹងកាត់បន្ថយពេលវេលាដឹកជញ្ជូនពីតំបន់ណាននីងទៅកាន់ឈូងសមុទ្រ Beibu ភាគខាងត្បូងប្រទេសមកត្រឹម ១៥ ទៅ ១៧ ម៉ោងប៉ុណ្ណោះ។ ព្រែកជីកនេះ គឺជាធាតុសំខាន់នៅក្នុងផែនការប្រាំឆ្នាំទី ១៤ របស់ប្រទេសចិន និងជាយុទ្ធសាស្ត្រច្រករបៀងដី និងសមុទ្រខាងលិចថ្មី និងមានតួនាទីជានិម្មិតរូបបង្ហាញពីឥទ្ធិពលដែលកំពុងកើនឡើងនៅក្នុងវិស័យភស្តុភាររវាងប្រទេសចិននិងប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ព្រែកជីក Pinglu មានប្រវែងសរុបប្រមាណ ១៣៤,២ គីឡូម៉ែត្រ ដែលមានទំហំអាចអនុញ្ញាតឱ្យកប៉ាល់ដែលមានសមត្ថភាពផ្ទុករហូតដល់ ៥០០០ តោន ចំនួន ០៣ អាចឆ្លងកាត់ទន្ទឹមគ្នាបាន ដែលធានាបាននូវការដឹកជញ្ជូនទំនិញតាមផ្លូវទឹកប្រកបដោយប្រសិទ្ធភាព។ […]
អានបន្ថែមម៉ាឡេស៊ីទើបបញ្ជប់ការសាងសង់អគារខ្ពស់ជាងគេទី២លើពិភពលោក ចំពេលមានការព្រួយបារម្ភអំពីតម្រូវការទីផ្សារ
ប្រទេសម៉ាឡេស៊ីបានបន្ថែមភាពអស្ចារ្យនៃស្ថាបត្យកម្មមួយទៀតសម្រាប់ទីក្រុងរបស់ខ្លួនជាមួយនឹងការសាងសង់បញ្ចប់នៃអគារ Merdeka 118 កម្ពស់ ៦៧៨,៩ ម៉ែត្រ ដែលជាប់លំដាប់ថ្នាក់ជាអគារខ្ពស់ជាងគេទីពីររបស់ពិភពលោក បន្ទាប់ពីអគារ Burj Khalifa របស់ទីក្រុងឌូបៃ យោងតាម businesstimes ចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៤។ បន្ទាប់ពីបើកឱ្យប្រើប្រាស់ជាផ្លូវការជាសាធារណៈ នៅចុងឆ្នាំនេះ សំណង់អគារដ៏ខ្ពស់ស្កឹមស្កៃថ្មីនេះ នឹងជួយបង្កើនឋានៈឱ្យទីក្រុងកូឡាឡាំពួក្លាយជាទីក្រុងមួយក្នុងចំណោមទីក្រុងនៃអគារខ្ពស់កប់ពពករបស់ពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ការរីកចម្រើនយ៉ាងឆាប់រហ័សនៃការអភិវឌ្ឍន៍អគារខ្ពស់ៗ ក៏កំពុងបង្កឱ្យមានការព្រួយបារម្ភអំពីតម្រូវការអចលនទ្រព្យនៅក្នុងទីក្រុង ដែលមានប្រជាជនត្រឹមតែពីរលាននាក់ និងការកើនឡើងនៃចំនួនការិយាល័យ និងផ្ទះទំនេរជាច្រើន។ ក្តីបារម្ភទាំងនេះ ត្រូវបានលើកឡើងចំពេលដែលមានគម្រោងសាងសង់អចលនទ្រព្យជាច្រើនកំពុងបន្តអភិវឌ្ឍ ដែលត្រូវបានជំរុញដោយអ្នកវិនិយោគអចលនទ្រព្យ និងមហិច្ឆតាជាតិចំពោះភាពរឹងមាំនៃគម្រោង និងវឌ្ឍនភាពតាមរយៈអគារខ្ពស់ៗ។ នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បានលើកឡើងពីបញ្ហានេះកាលពីកន្លងទៅ ដោយអំពាវនាវឱ្យមានការផ្លាស់ប្តូរឆ្ពោះទៅរកការអភិវឌ្ឍគម្រោងដែលមានលក្ខណៈឆ្លើយតបនឹងតម្រូវការសង្គមជាក់ស្តែងបន្ថែមទៀត ដូចជាគម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ គម្រោងសាងសង់ហាងក្នុងស្រុក និងភោជនីយដ្ឋានជាដើមវិញ។ ទោះបីជាមានការព្រួយបារម្ភទាំងនេះក៏ដោយ ជាមួយនឹងវត្តមានអគារខ្ពស់ថ្មី Merdeka 118 នេះដែលមានកម្ពស់លើសអគារខ្ពស់បំផុតនៅសៀងហៃរបស់ចិនទៅទៀតនោះ ទីក្រុងគូឡាឡាំពួនឹងនៅតែបន្តជាមជ្ឈមណ្ឌលនៃអគារខ្ពស់ៗច្រើនជាងទីក្រុងទាំងអស់ក្នុងលោក លើកលែងតែទីក្រុងចំនួនប្រាំពីរផ្សេងទៀតតែប៉ុណ្ណោះ។ ស្ថាបត្យករ Mustapha Kamal Zulkarnain អ្នកជំនាញផ្នែកភាពធន់នៃទីក្រុង បានលើកឡើងពីការខិតខំប្រឹងប្រែងឥតឈប់ឈរនៃការអភិវឌ្ឍន៍អចលនទ្រព្យដោយនិយាយថា “យើងគិតតែពីខំអភិវឌ្ឍគម្រោងសាងសង់ […]
អានបន្ថែមក្រុមហ៊ុនហុងដាគ្រោងពង្រីកទុននៅកម្ពុជាបន្ថែមទៀត ខណៈកំពុងដំណើរការអាជីវកម្មនៅទីនេះជាង ២៥ឆ្នាំ
ក្រុមហ៊ុន HONDA MOTOR CO., LTD. មានផែនការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត តាមរយ:ក្រុមហ៊ុន N.C.X. Co., LTD ដែលកំពុងដំណើរការអាជីវកម្មនៅទីនេះអស់រយៈពេលជាង ២៥ឆ្នាំមកហើយ។ នេះបើតាមជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក Minoru Kato នាយកប្រតិបត្តិ និងជាអនុប្រធានទទួលបន្ទុកផ្នែកម៉ូតូ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ នាឱកាសនោះ លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលតែងតែផ្ដល់ការគាំទ្រ លើកទឹកចិត្ត និងជួយសម្របសម្រួលឱ្យក្រុមហ៊ុនទទួលបានជោគជ័យដូចពេលបច្ចុប្បន្ននេះ។ លើសពីនេះ លោកនាយកប្រតិបត្តិ ក៏បានជម្រាបជូនអំពីផែនការពង្រីកទុនវិនិយោគ និងអាជីវកម្មរបស់ក្រុមហ៊ុនបន្ថែមទៀតនៅកម្ពុជាផងដែរ។ ជាការឆ្លើយតប សម្ដេចធិបតីបានបញ្ជាក់ពីការបន្តគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា និងលើកទឹកចិត្តដល់ក្រុមហ៊ុនពិនិត្យលទ្ធភាពផលិតគ្រឿងបង្គុំក្នុងប្រទេសកម្ពុជាឱ្យបានច្រើន ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលបានដាក់ចេញនូវផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា និងគោលនយោបាយអនុគ្រោះ និងលើកទឹកចិត្តមួយចំនួនចំពោះការវិនិយោគលើការបង្កើតរោងចក្រដំឡើងនិងផលិតយានយន្តនៅកម្ពុផងដែរ។ គួររំលឹកថា ថ្មីៗនេះ ក្រុមហ៊ុនកូរ៉េ Camko Motor និង Camko Infracore បានបង្ហាញពីផែនការចង់ចាប់ផ្ដើមដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានាពេលខាងមុខឆាប់ៗនេះ ខណៈរថយន្តអគ្គិសនីឥឡូវ កំពុងពេញនិយមប្រើប្រាស់ និងកើនឡើងជាលំដាប់នៅទូទាំងពិភពលោក។ (អានបន្ថែម)
អានបន្ថែមនាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសជំហបន្តអភិវឌ្ឃខេត្តទាំង៤ បើទោះជាកម្ពុជាបានដកខ្លួនចេញពីCLV-DTA
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសពីជំហរថា នឹងបន្តអភិវឌ្ឍបណ្តាខេត្តទាំង៤ នៅតំបន់ភូមិភាគឦសាន្តរបស់កម្ពុជា ដោយមិនមានការប្រែប្រួលនោះទេ បើទោះបីជាកម្ពុជា ប្រកាសដកខ្លួនពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) រួចហើយក្តី។ ការបញ្ជាក់របស់សម្តេចធិបតី ត្រូវបានធ្វើឡើងនៅក្នុងសារសំឡេងពិសេសមួយ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។ នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា «ទោះមានឬមិនមានកិច្ចសហប្រតិបត្តិការ CLV-DTA រាជរដ្ឋាភិបាលកម្ពុជា ក៏នៅតែអាចបន្តអភិវឌ្ឍតំបន់ភូមិភាគឦសាន្តនៃប្រទេសរបស់ខ្លួន ដោយរួមមានការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាពិសេសផ្លូវក្រវាត់ព្រំដែន និងការដាក់ចេញនូវកញ្ចប់លើកទឹកចិត្ត និងជំរុញការវិនិយោគខេត្តភូមិភាគឦសាន្តឆ្នាំ២០២៥ ជាដើម។ ឆ្លៀតក្នុងឱកាសនោះ សម្តេចក៏បានថ្លែងអរគុណប្រជាពលរដ្ឋដែលបានចូលរួមមូនិធិកសាងផ្លូវខ្សែក្រវ៉ាតព្រំដែន ដោយគិតត្រឹមពេលនេះទទួលបានថវិកាប្រមាណ ២១លានដុល្លារ ពីសប្បុរសជនប្រមាណ ៧០ម៉ឺននាក់។ សម្តេចបានអះអាងថា វិភាគទាននេះ នឹងត្រូវយកទៅប្រើប្រាស់លើការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ សូមរម្លឹកថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីកិច្ចសហប្រតិបត្តិការដែលផ្តួចផ្តើមដោយកម្ពុជានេះ ត្រូវបានអនុវត្តរយៈពេល ២៥ឆ្នាំ កន្លងមក។ […]
អានបន្ថែម