ហេដ្ឋារចនាសម្ព័ន្ធធំៗ២ នៅតំបន់អភិវឌ្ឍរុនតាឯក និងពាក់ស្នែង​ សម្រេចបាន១០០%

គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗចំនួនពីរ នៅតំបន់រុនតាឯក និងពាក់ស្នែង​សម្រេចបាន ១០០ភាគរយ ក្នុងនោះរួមមានគម្រោងកសាងផ្លូវ ១៦៥គីឡូម៉ែត្រ និងគម្រោងដាក់បណ្តាញមេបញ្ជូនទឹក។ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រាលក្រួសក្រហមចំនួន ២៨ខ្សែ ដែលមានប្រវែងសរុបចំនួន ១៦៥ គីឡូម៉ែត្រ នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក ស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែង ស្រុកអង្គរធំ ត្រូវបានស្ថាបនារួចរាល់ទាំងស្រុងហើយ។ នេះបើយោងតាមក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសឱ្យដឹង នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។ គម្រោងផ្លូវនេះសាងសង់ដោយក្រុមការងារកងវិស្វកម្មតេជោ ហ៊ុន សែនសៀមរាប និងត្រូវបានយកចិត្តទុកដាក់ដោយរដ្ឋាភិបាលក្នុងការប្រែក្លាយតំបន់ទាំងបិរខាងលើឱ្យក្លាយជាទីប្រជុំជនមួយ។ ​(អានបន្ថែម) ដោយឡែក គម្រោងដាក់បណ្តាញមេបញ្ជូនទឹកទៅតំបន់អភិវឌ្ឍន៍រុនតាឯកនិងពាក់ស្នែង សម្រេចបាន ១០០% ហើយ ដែលបច្ចុប្បន្នក្រសួងក៏កំពុងត្រៀមរៀបចំតម្លើងម៉ូទ័របូមទឹក ដើម្បីបញ្ជូនទឹកបន្តចូលទៅតំបន់អភិវឌ្ឍន៍រុនតាឯក។ គួរបញ្ជាក់ទៀតថា ចំពោះតំបន់អភិវឌ្ឍន៍ពាក់ស្នែង សម្រេចបានការដាក់បណ្តាញទឹកស្អាតទំហំ ​៤០០មម ប្រវែង៥គីឡូម៉ែត្រ និង ទំហំ ៣១៥មម ប្រវែង ១៥គីឡូម៉ែត្រ ផងដែរ។ នេះបើយោងតាម ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ […]

អាន​បន្ថែម

គម្រោងសង់អាងប្រព្រឹត្តិកម្មទឹកស្អាតក្រោមជំនួយជប៉ុននៅសៀមរាប គ្រោងបញ្ចប់នៅខែមេសា២០២៣

គម្រោងសាងសង់អាងប្រព្រឹត្តិកម្មទឹកស្អាត​ នៅក្នុងខេត្តសៀមរាប​ ក្រោមជំនួយចំនួន ៥៨ លានដុល្លារអាមេរិករបស់ប្រទេសជប៉ុន គ្រោងនឹងបញ្ចប់ការសាងសង់ នៅក្នុងខែមេសា​ឆ្នាំ ២០២៣ ខាងមុខនេះហើយ។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី​១៨ ខែកុម្ភៈ​ ឆ្នាំ២០២៣។ គម្រោងនេះមានទីតាំងស្ថិត​នៅភូមិ​ បុស្សអង្កាញ់​ សង្កាត់​ជ្រៀវ​ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប និងមានសមត្ថភាពផលិតទឹកស្អាតចំនួន ​៦ម៉ឺន​ម៉ែត្រគូប ​ក្នុងមួយថ្ងៃ ដោយយកប្រភពទឹកពីបឹងទន្លេសាប​។ នេះជាឥណទានសម្បទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JICA) ដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងប្រធានទីភ្នាក់ងារ JICA លោកស្រី Kamei Haruko តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២១។ (អានបន្ថែម) ឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះកម្ចី  ដ៏មានសារ:សំខាន់របស់ប្រទេសជប៉ុន ជាមួយនឹងបច្ចេកទេសសាងសង់របស់ជប៉ុនផងដែរ ដើម្បីធានាការផ្គត់ផ្គង់ទឹកស្អាតទៅទីក្រុងសៀមរាបនិងតំបន់ជុំវិញ […]

អាន​បន្ថែម

ខេត្តព្រះសីហនុមានគម្រោងវិនិយោគជាង១០០០គម្រោង ខណៈបានបញ្ចប់ជិត ៦០០គម្រោង

ខេត្តព្រះសីហនុ មានគម្រោងវិនិយោគសរុបចំនួន ១.១៨៦គម្រោង ក្នុងនោះបានបញ្ចប់ ៥៩៥គម្រោងហើយ។ នេះបើតាមសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះផងដែរ​ រាជរដ្ឋាភិបាល បានផ្ដល់ការវិនិយោគ ទៅលើកោះ និងឆ្នេរ ដល់ក្រុមហ៊ុនចំនួន ២៧ ដែលមានទុនវិនិយោគសរុប ៨.៩០០.៥៧០.២៥១ដុល្លារអាមេរិក។ បច្ចុប្បន្ន ខេត្តនេះសំណង់អគារសរុប ចំនួន ១.០០៦អគារ កោះចំនួន៣០ និងថ្មប៉ប្រះទឹកចំនួន ២ទីតាំង។ បន្ថែមពីនេះ ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស សរុបចំនួន១១តំបន់ ក្នុងនោះមាន ៣តំបន់កំពុងដំណើរការ និង ៨ទីតាំងផ្សេងទៀតត្រៀមដំណើរការ។ ចំពោះ រោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួនសរុប ១៦៨រោងចក្រ និងក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួនសរុប ៧១រោងចក្រ ដែលបានផ្តល់ការងារដល់ប្រជាពលរដ្ឋក្នុងតំបន់មានចំនួនសរុប ៣៤.៤៧៩នាក់ មានទុនវិនិយោគសរុបចំនួន ២.២១១​.៦៧១​.០០០ដុល្លារអាម៉េរិក។ ចំណែក គម្រោងវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃម្ហូបអាហារ មានទុនវិនិយោគសរុប ១.៧៥៣.៩០០ដុល្លារអាម៉េរិ​កផងដែរ។ ដោយឡែក សម្រាប់សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មវិញ ខេត្តមានសរុបចំនួន […]

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងថ្មី២ តម្លៃជាង ១៨លានដុល្លារ បង្កើតការងារបាន៣.១៩៣

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន ២គម្រោង ដែលមានទុនវិនិយោគសរុប ១៨.៣លានដុល្លារ ដើម្បីបង្កើតរោងចក្រចំនួន ២កន្លែង នៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“LIN WEN CHIH SUNZEAL ENTERPRISES CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ៤៤ ភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ១៣,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៩៥៥កន្លែង។ ២- “HUANG THENG PACKAGING CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់ (Stretch film, Shrink film, Poly bag) ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៦៣៩ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៣៨កន្លែង។

អាន​បន្ថែម

ចិនប្រកាសជួយពន្លឿនការកសាងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗពីរបន្ថែមទៀតនៅកម្ពុជា

ជាថ្មីម្តងទៀត ចិនបានប្រកាសជួយកម្ពុជាបង្កើតនូវគំនិតផ្តួចផ្តើមចំនួនពីរបន្ថែមទៀត រួមមាន “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” ដោយយកខេត្តព្រះសីហនុជាចំណុចកណ្តាល និង “ច្រករបៀងត្រី និងស្រូវ” នៅភាគយ័ព្យ។ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានលើកឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ថា រដ្ឋាភិបាលចិនមានឆន្ទៈក្នុងការផ្តល់ជំនួយកសាង “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” តាមរយៈការធ្វើឱ្យស៊ីជម្រៅនូវការតភ្ជាប់រវាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” និង “យុទ្ធសាស្ត្រចតុកោណ” ដោយផ្តល់តួនាទីពេញលេញដល់យន្តការ នៃកិច្ចសហប្រតិបត្តិការវិនិយោគ និងសមត្ថភាពផលិតកម្មចិន-កម្ពុជា។ លោកបានបន្តថា ខេត្តព្រះសីហនុ ដែលជាប៉ូលដ៏សំខាន់ និងកំពុងត្រូវបានកែប្រែឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពហុមុខងារគំរូ នឹងក្លាយជាចំណុចកណ្ដាល នៃ “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” ដោយពឹងផ្អែកលើគម្រោងផ្សេងៗ ដូចជា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ ជាដើម។ (អានបន្ថែម) ថ្មីៗនេះដែរ ភាគីចិនក៏ធ្លាប់បានប្រកាសនឹងផ្តល់ថវិកា៣០០លានយ័ន គាំទ្រការសាងសង់ផ្លូវដែកកម្ពុជា  ហើយទន្ទឹងរង់ចាំការសម្រេចបានដំបូងនៃការតភ្ជាប់ផ្លូវដែកនៅកម្ពុជា និងផ្លូវដែកចិន-ឡាវ-ថៃ។​ (អានបន្ថែម) លោកលើកឡើងទៀតថា តាមរយៈគម្រោងនេះ ប្រទេសចិននឹងជំរុញឱ្យក្រុមហ៊ុនចិនកាន់តែច្រើនមកបណ្តាក់ទុន នៅខេត្តភាគខាងលិច និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រផ្នែកដឹកជញ្ជូន ខ្សែកាបអគ្គិសនី ឃ្លាំង និងភស្តុភារ។ លោកឯកអគ្គរដ្ឋទូតចិនបានបន្តថា ប្រទេសចិននឹងជួយកម្ពុជាពន្លឿនការសម្រេចបាននូវទំនើបកម្មកសិកម្ម […]

អាន​បន្ថែម

ក្រុមហ៊ុន World Bridge និង YCH រួមគ្នាបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនឆ្លាតវៃដំបូងគេនៅកម្ពុជា

សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានគាំទ្រដល់ក្រុមហ៊ុនព័ស្តុភារធំៗចំនួនពីរ គឺក្រុមហ៊ុន WorldBridge Group និងក្រុមហ៊ុន YCH Group លើគម្រោងបង្កើតមជ្ឈមណ្ឌលព័ស្តុភារទំនើបលំដាប់ពិភពលោកដំបូងគេនៅកម្ពុជា។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការថ្មីនេះ ត្រូវបានធ្វើឡើងនៅប្រទេសសឹង្ហបុរី កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ដោយ IFC និងក្រុមហ៊ុនWorldBridge Group និងក្រុមហ៊ុន YCH Group។ យោងតាមសេចក្តីប្រកាសព័ត៌មាន ភាពជាដៃគូថ្មីនេះនឹងផ្តល់នូវការជំរុញដ៏សំខាន់ដល់ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងការតភ្ជាប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ Cambodia SuperPort TM ឬ មជ្ឈមណ្ឌលព័ស្តុភារភ្នំពេញ PPLC នឹងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន PPLC Support and Industrial Co. Ltd. ដែលជាការសហការបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុនព័ស្តុភារឈានមុខ។ ទីតាំងយុទ្ធសាស្ត្ររបស់ SuperPortTM នៅរាជធានីភ្នំពេញ ជាចំណុចកណ្តាលនៃប្រទេស និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ខ្លួន ជាមួយនឹងការតភ្ជាប់ទៅកាន់គ្រប់មធ្យោបាយនៃការដឹកជញ្ជូន នឹងអាចឱ្យ SuperPortTM ក្លាយជាកន្លែងដឹកជញ្ជូនពហុទម្រង់ពេញលេញដំបូងបង្អស់របស់ប្រទេសកម្ពុជា។ ដោយសារប្រទេសកម្ពុជាស្ថិតនៅចំកណ្តាលនៃមហាអនុតំបន់មេគង្គ SuperPortTM អាចដើរតួជាមជ្ឈមណ្ឌលដឹកជញ្ជូន […]

អាន​បន្ថែម

អាល្លឺម៉ង់ចង់វិនិយោគបង្កើតរោងចក្រផលិតរថយន្ត និងគ្រឿងចក្រសំណង់នៅកម្ពុជា

ប្រតិភូធុរកិច្ចអាល្លឺម៉ង់ បានបង្ហាញពីចំណាប់អារម្មណ៍ចង់ធ្វើការវិនិយោគលើវិស័យរោងចក្រផលិតរថយន្ត គ្រឿងចក្រ សំណង់ សម្ភារៈសំណង់ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ បច្ចេកវិទ្យា និងថាមពលកកើតឡើងវិញ។ បើតាមជំនួបជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។ នាឱកាសនោះដែរ ប្រតិភូធុរកិច្ចអាល្លឺម៉ង់ក៏បានបង្ហាញពីការពេញចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ដោយសារបរិយាកាសបើកចំហ និងអនុគ្រោះជាទីបំផុត។ ជាមួយគ្នានោះដែរ សម្តេចតេជោ បានជម្រាបដល់ប្រតិភូធុរកិច្ចអាល្លឺម៉ង់ថា កន្លងមកកម្ពុជាបានអនុញ្ញាតឲ្យជនបរទេសអាចធ្វើជាម្ចាស់ក្រុមហ៊ុន ១០០%  ដោយពុំចាំបាច់មានអ្នកមានសញ្ជាតិខ្មែរជាម្ចាស់ភាគហ៊ុនរួមឡើយ។ សម្តេចបន្ត មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាក៏អនុញ្ញាតឲ្យប្រើរូបិយវត្ថុបរទេសផងដែរ សម្រាប់បើកប្រាក់ខែ និងសម្រាប់ការទូទាត់ផ្សេង​ៗ ដោយមិនឲ្យអ្នកវិនិយោគនៅកម្ពុជាបាត់បង់ប្រយោជន៍តាមរយៈការប្ដូរប្រាក់នោះទេ។ បន្ថែមពីនេះ សម្តេចតេជោ បានស្នើសុំឲ្យអ្នកវិនិយោគអាល្លឺម៉ង់ ពិចារណាលើរូបមន្តបូកមួយ ដែលមានន័យថា ក្នុងករ​ណីដែលការវិនិយោគអាល្លឺម៉ង់ដាក់ទុនវិនិយោគនៅប្រទេសណាមួយ ហើយចង់ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ​។​ តាមរូបមន្តនេះ សម្តេច បានបញ្ជាក់នូវមូលហេតុដែរថា កន្លងមកជាបទពិសោធន៍នោះ គឺមានក្រុមហ៊ុនមួយដាក់ទុនវិនិយោគនៅប្រទេសថៃផង និងដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាផង ហើយនៅពេលដែលប្រទេសថៃ ជួបនឹងវិបត្តិកូវីដ​១៩ ជួបនឹងវិបត្តិទឹកជំនន់ ក្រុមហ៊ុននោះ បានបង្វែរផលិតកម្មមកកាន់កម្ពុជាវិញ ដើម្បីជំរុញធ្វើយ៉ាងណា ផលិតឲ្យទាន់ការបញ្ជាទិញ។

អាន​បន្ថែម

កំពង់ផែពហុបំណងនិងមណ្ឌលភស្តុភារទំហំ ១០០ ហិកតានឹងលេចរូបរាងឡើងក្នុងខេត្តកំពង់ឆ្នាំង

កំពង់ផែពហុបំណងនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទំហំជាង ១០០ហិកតា នឹងលេចជារូបរាងនាពេលខាងមុខនេះ ដើម្បីជួយជំរុញការដឹក ជញ្ជូនផ្លូវទឹក ជាពិសេស ជួយផ្តល់ការងារបង្កើនជីវភាព និងកាត់បន្ថយភាពក្រីក្រជូនប្រជាជននៅក្នុងខេត្តនិង បណ្តាខេត្តនៅជាប់បឹងទន្លេសាប។ កំពង់ផែពហុបំណង និង មណ្ឌលភស្តុភារ មានទីតាំងស្ថិតនៅភូមិកែងតាសុក ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ធ្វើការអភិវឌ្ឍលើផ្ទៃដីប្រមាណជាង ១០០ហិកតា និងត្រូវបានវិនិយោគដោយក្រុមហ៊ុនឯកជន ខេអិលភីធី ត្រេនស្ព័រថេសិន ឯ.ក ។ លោក ប្រាក់ វុទ្ធី ប្រធានក្រុមហ៊ុន ខេអិលភីធី ត្រេនស្ព័រថេសិន ឯ.កបានឱ្យដឹងថា ការអភិវឌ្ឍនៅតំបន់នេះ គឺរៀបចំជា ៣ដំណាក់កាលធំៗ ដែលជំហានទី១ នឹងធ្វើឱ្យដំណើរការអាជីវកម្ម ជំហានទី២ គឺ ការរៀបចំឱ្យមានមណ្ឌលសន្និធិប្រេង និងជំហានទី៣ ការរៀបចំជាកំពង់ផែទេសចរណ៍ និង តំបន់សេដ្ឋកិច្ចពិសេស។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍បញ្ជាក់ថា កំពង់ផែថ្មីនេះ ពិតជាមានសារសំខាន់បំផុតសម្រាប់អ្នកខេត្តកំពង់ឆ្នាំង ក្នុងការលក់នូវកសិផលរបស់ខ្លួន ព្រោះថាកំពង់ផែថ្មីនេះ ទទួលទិញ និងបែងចែកកសិផល […]

អាន​បន្ថែម

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងបើកការដ្ឋានសាងសងជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២៣

រដ្ឋមន្រ្តីក្រសួងសារធារណការ និង ដឹកជញ្ជូន បានប្រកាសថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងបើកការដ្ឋានសាងសងនៅខែមិថុនា ឆ្នាំ២០២៣នេះ។ នេះបើតាមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួង នៅព្រឹកថ្ងៃទី ១៥ កុម្ភៈ ២០២៣ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ជាផ្លូវការគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងបើកការដ្ឋានសាងសងនៅខែមិថុនា ឆ្នាំ២០២៣នេះ ខណៈបច្ចុប្បន្នក្រុមអ្នកបច្ចេកទេស និងភាគីពាក់ព័ន្ធ កំពុងពន្លឿនសិក្សាផលប៉ះពាល់ ដើម្បីពន្លឿនទៅសម្រេចបើកការដ្ឋានតាមផែនការកំណត់។ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ដែរថា គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២ របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាខ្សែផ្លូវថ្មីទាំងស្រុង មានប្រវែងសរុបប្រមាណជា១៣៥គ.ម ចេញពីរាជធានីភ្នំពេញត្រង់ចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។ គម្រោងនេះ ក៏រួមបញ្ចូលទាំងការសាងសង់ស្ពានផ្លូវឆ្លងកាត់ទន្លេមេគង្គប្រវែងប្រមាណ៥គ.ម គ្រោងនឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣ និងបញ្ចប់គម្រោងឱ្យរួចរាល់នៅបំណាច់ឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ដោយត្រូវចំណាយថវិកាសាងសង់សរុបប្រមាណ ១.៦៣៨លានដុល្លារ។ (អានបន្ថែម) ជាងនេះទៀត គម្រោងផ្លូវល្បឿនលឿននេះ ត្រូវបានរដ្ឋាភិបាលចាត់ទុកថា មានសារៈសំខាន់ណាស់ក្នុងការតភ្ជាប់ទាំងប្រទេសចិន ម​ក​ភូ​មា​​ មកប្រទេសថៃ មកកម្ពុជា ទៅ​វៀតណាមថែមទៀត៕

អាន​បន្ថែម

ឥណ្ឌាកំពុងសង់ផ្លូវល្បឿនលឿនវែងបំផុតតម្លៃ១៣ពាន់លានដុល្លារ ដើម្បីភ្ជាប់ក្រុងញូដេលី និងបុមបៃ

ប្រទេសឥណ្ឌាបានបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនវែងបំផុតរបស់ខ្លួន ក្នុងដំណាក់កាលដំបូង ដែលជាផ្លូវតភ្ជាប់ទីក្រុងដេលី និងទីក្រុងបុមបៃ ដើម្បីជំរុញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងគោលបំណងតាមឱ្យទាន់គូប្រជែងរបស់ខ្លួន នោះគឺប្រទេសចិន។ គម្រោងផ្លូវល្បឿនលឿននេះជាផ្លូវថ្មីមានប្រវែង ១.៣៨៦ គីឡូម៉ែត្រ មានចំនួនបួនគន្លង ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ១៣ពាន់លានដុល្លារ ដែលនឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរ រវាងទីក្រុងធំៗទាំងពីរ ពី ២៤ ម៉ោងមកនៅត្រឹម ១២ ម៉ោងតែប៉ុណ្ណោះ។ ផ្លូវល្បឿនលឿននេះនឹងឆ្លងកាត់ទីក្រុង Delhi, Haryana, Rajasthan, Madhya Pradesh, Gujarat និង Maharashtra ។ គម្រោងនេះរំពឹងថានឹងអាចបញ្ចប់ការសាងសង់ ហើយបើកដំណើរការនៅឆ្នាំ ២០២៤។ នាយករដ្ឋមន្ត្រី Narendra Modi មានប្រសាសន៍ក្នុងពិធីបើកការដ្ឋានផ្លូវល្បឿនលឿននេះថា  គម្រោងនេះគឺជា “សញ្ញានៃការអភិវឌ្ឍនៃប្រទេសឥណ្ឌា” ដោយបន្ថែមថា “ការវិនិយោគលើគម្រោងផ្លូវដែក ផ្លូវហាយវេយ ខ្សែរថភ្លើងក្រោមដី និងអាកាសយានដ្ឋាន គឺជាគន្លឹះក្នុងការជំរុញអត្រាកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌា ហើយអាចទាក់ទាញការវិនិយោគកាន់តែច្រើន និងបង្កើតការងារថ្មីៗបាន”។ រដ្ឋាភិបាលឥណ្ឌាបានពន្លឿនគម្រោងអភិវឌ្ឍន៍សំខាន់ៗជាច្រើន ហើយក្នុងខែនេះ រដ្ឋាភិបាលបានប្រកាសពីការបង្កើនការចំណាយចំនួន ៣៣% ដែលមិនធ្លាប់មានពីមុនមក ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ។ នាយករដ្ឋមន្ត្រីឥណ្ឌាបានអះអាងថា ផ្លូវដែក […]

អាន​បន្ថែម