គម្រោងអភិវឌ្ឍន៍
គម្រោងសង់អគារទីស្តីការក្រសួងមហាផ្ទៃថ្មី សម្រេចបានជាង ៦៥% ហើយ
គម្រោងសង់អគារទីស្តីការក្រសួងមហាផ្ទៃថ្មី សម្រេចការសាងសង់បានជាង ៦៥% គ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមការប្រកាសឱ្យដឹងរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។ អគារទីស្តីការក្រសួងមហាផ្ទៃថ្មីនេះ បានកំពុងសាងសង់មានកម្ពស់៩ជាន់ និងមានផ្ទៃក្រឡាសរុប ១០៥.៥៤៥ ម៉ែត្រការ៉េ ដែលចាប់ផ្តើមការដ្ឋានសាងសង់នៅកាលពី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលគ្រោងចំណាយជាង ៦០លានដុល្លារ។ (អានបន្ថែម) អគារថ្មីនេះ ជាសំណង់ស្ថាបត្យកម្មក្លាសិក រចនាបទខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញមានបុស្បបុកចំនួនប្រាំ តាមលំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ និងជាអគាររដ្ឋបាលធំជាងគេនៅកម្ពុជា។
អានបន្ថែមក្រុមហ៊ុនចិន៣ រួមគ្នាផ្តល់ជំនួយជាង ៤លានដុល្លារ ដល់កម្ពុជាសង់អគារសំខាន់ៗ ២
ក្រុមហ៊ុនធំៗចំនួន ០៣ របស់ចិន បានរួមគ្នាផ្តល់ជំនួយជាង ៤លានដុល្លារ ដល់កម្ពុជាដើម្បីសាងសង់អគារសំខាន់ៗចំនួន០២។ នេះបើតាមជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងក្រុមហ៊ុនចិន០៣ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន។ ក្រុមហ៊ុនវិនិយោគធំៗទាំង៣នោះ រួមមានក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ក្រុមហ៊ុនBeijing Urban Construction Group និងក្រុមហ៊ុនChina Metro Group។ ជំនួយទី១ មានតម្លៃ ២,៥លានដុល្លារ សម្រាប់សាងសង់អគារវិទ្យាស្ថានសម្តេចតេជោសែន សាធារណការ និងដឹកជញ្ជូនចំនួន ១ខ្នង កម្ពស់ ៤ជាន់ ដែលរួមមានបន្ទប់សិក្សា ការិយាល័យរដ្ឋបាល មន្ទីរពិសោធន៍ និងការបំពាក់សម្ភារសិក្សា និងឧបករណ៍បច្ចេកទេសពិសោធន៍ទំនើបៗ។ ចំណែកជំនួយ ២លានដុល្លារទៀត គឺសម្រាប់ជួយសាងសង់អគារពន្ទីរពេទ្យតេជោសែន កោះធំ ស្រុកកោះធំ ខេត្តកណ្តាល។ គួរបញ្ជាក់ថា គិតមកទល់បច្ចុប្បន្ន ការដ្ឋានសាងសង់អគារមន្ទីរពេទ្យតេជោ សែន កោះធំ សម្រេចបាន ៨០.៥១% ហើយ។ (អានបន្ថែម)
អានបន្ថែមសម្តេចស្នើចិនសិក្សាផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលនៅភ្នំពេញនិងសៀមរាប
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើក្រុមហ៊ុន China Metro Group Limited សិក្សាពីគម្រោងផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលចំនួន ០២ ក្នុងរាជធានីភ្នំពេញ និង ១ទៀតនៅខេត្តសៀមរាប ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ នេះបើតាមជំនួបរវាងសម្តេចតេជោ និងក្រុមហ៊ុនធំៗចំនួន៣ របស់ប្រទេសចិនកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន។ ក្រុមហ៊ុនវិនិយោគធំៗចំនួន៣ នៃប្រទេសចិន រួមមានក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ក្រុមហ៊ុនBeijing Urban Construction Group និងក្រុមហ៊ុនChina Metro Group ដែលចង់បន្តវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ផ្សេងៗទៀត បន្ទាប់ពីបានសាងសង់ផ្លូវ និងស្ពានប្រមាណជាង ២ពាន់គីឡូម៉ែត្រនៅកម្ពុជា។ នាឱកាសនោះដែរ សម្តេចតេជោបានស្នើដល់ក្រុមហ៊ុន China Metro Group Limited សិក្សាពីគម្រោងវិនិយោគផ្លូវល្បឿនលឿនធុនស្រាលពីរាជធានីភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលក្នុងរាជធានីភ្នំពេញ ដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹក។ ជាមួយគ្នានោះ ខាងក្រុមហ៊ុនចិន ក៏បានជម្រាបជូនសម្តេចពីគម្រោងវិនិយោគផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលពីខេត្តសៀមរាប ទៅកាន់អាកាសយានអន្តរជាតិថ្មីនៅជីក្រែង ក្នុងខេត្តសៀមរាប។ ក្រុមហ៊ុនចិនបានឱ្យដឹងទៀតថា ក្រុមហ៊ុនបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញរួចហើយ និងបានដាក់បញ្ចូននូវរបាយការណ៍សិក្សាជូនក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ […]
អានបន្ថែមក្រុមហ៊ុនអឺរ៉ុបមួយនេះ នៅតែរក្សារជំហរចង់វិនិយោគសង់កន្រ្តកខ្សែកាបនៅក្រុងភ្នំពេញ
ក្រុមហ៊ុនសញ្ជាតិអូទ្រីស Doppelmayr Group បាននិងកំពុងពិនិត្យលទ្ធភាពនៃការតភ្ជាប់គម្រោង “កន្រ្តកខ្សែកាប” (Cable Car) ដែលខ្លួនគ្រោងវិនិយោគ ជាមួយគម្រោងដឹកជញ្ជូនសាធារណៈ ដែលកំពុងអនុវត្ត និងសិក្សា នៅក្នុងទីក្រុងភ្នំពេញ។ កន្លងមក ក្រុមហ៊ុននេះធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ លើការវិនិយោគលើការដឹកជញ្ជូនដោយប្រើប្រាស់ “កន្រ្តកខ្សែកាប” ដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ (អានបន្ថែម) ថ្មីៗនេះដែរ លោក Martin Ladner អ្នកគ្រប់គ្រងប្រចាំតំបន់នៃក្រុមហ៊ុននេះបានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគ ហើយក្រុមហ៊ុនក៏បានសិក្សាស្វែងយល់ព័ត៌មាន គម្រោងសេវាដឹកជញ្ជូនសាធារណៈផ្សេងៗ ដើម្បីឱ្យក្រុមហ៊ុនអាចសិក្សាតភ្ជាប់ប្រតិបត្តិការ ជាមួយគម្រោងដែលមានស្រាប់ ឬគម្រោងកំពុងសិក្សាទាំងនោះ ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងក្រុងភ្នំពេញ និងទីប្រជុំជននានា។ នេះបើយោងតាមជំនួបរវាងលោក ជាមួយនិងលោក តូច ចាន់កុសល នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ដល់អនុសាសន៍បន្ថែម ឱ្យក្រុមហ៊ុនរៀបចំឱ្យបានលម្អិត ទាក់ទងនឹងសមត្ថភាព អត្ថប្រយោជន៍ និងលក្ខណៈពិសេសនៃគម្រោង “កន្រ្តកខ្សែកាប” របស់ក្រុមហ៊ុនក្នុងលក្ខខណ្ឌប្រទេសកម្ពុជា ដើម្បីស្នើសុំការពិនិត្យសម្រេចពីលោកទេសរដ្ឋមន្រ្តី។ គួររម្លឹកថា គម្រោងសាធារណការមួយចំនួនក៏កំពុងស្ថិតក្នុងការសិក្សា ដូចជា គម្រោងសាងសង់ផ្លូវដែកល្បឿនលឿន […]
អានបន្ថែមIFAD ផ្តល់ហិរញ្ញប្បទាន ១៩៤លានដុល្លារ គាំទ្រសេដ្ឋកិច្ចជនបទនៅកម្ពុជា
មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (International Fund for Agricultural Development) ឬហៅកាត់ថា IFAD បានផ្តល់ហិរញ្ញប្បទានចំនួន ១៩៤ លានដុល្លារ ដល់កម្ពុជា ក្នុងការគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម។ កិច្ចព្រមព្រៀងហិរញ្ញប្បទាននេះត្រូវបានចុះហត្ថលេខាដោយលោក Alvaro Lario ប្រធាន IFAD និងលោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលបម្រុងរបស់កម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)នេះ មានទំហំទឹកប្រាក់សរុបចំនួន ១៩៤ លានដុល្លារអាមេរិក ក្នុងនោះឥណទានសម្បទានពី IFAD ចំនួន ៤៧,៩ លានដុល្លារអាមេរិក។ កម្មវិធីនេះ មានគោលបំណងចូលរួមកាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះនៅជនបទ តាមរយៈការលើកកម្ពស់ភាពធន់ទៅនឹងអាកាសធាតុ និងការជំរុញកំណើនលូតលាស់នៃវិស័យកសិកម្ម ប្រកបដោយបរិយាប័ន្ននិងចីរភាពបរិស្ថាន លើខ្សែច្រវាក់ផលិតកម្ម និងការនាំចេញ។ កម្មវិធីនេះមានវិសាលភាពគ្របដណ្ដប់ទូទាំងប្រទេស ហើយនឹងអនុវត្តលើការអភិវឌ្ឍខ្សែច្រវាក់តម្លៃគោលដៅចំនួន ០៦ រួមមាន បន្លែ មាន់ […]
អានបន្ថែមជប៉ុន ចង់បង្កើតរោងចក្រច្នៃគ្រាប់ និងសម្បកស្វាយចន្ទីទៅជាប្រេងឥន្ធនៈនៅកម្ពុជា
ថ្មីៗនេះ ក្រុមហ៊ុនជប៉ុនបានបង្ហាញពីចំណាប់អារម្មណ៍ខ្លាំងចង់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងសម្បកគ្រាប់ស្វាយចន្ទីទៅជាប្រេងឥន្ធនៈនៅកម្ពុជានាពេលខាងមុខ។ នេះបើយោងតាមជំនួបពិភាក្សាការងារ រវាងរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ ជាមួយអគ្គនាយកក្រុមហ៊ុន Top Planning Japan Co., LTD នៅថ្ងៃទី០៧ ខែកុម្ភៈ ២០២៣។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុនដ៏ធំមួយនេះ គ្រោងបង្កើតរោងចក្រនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការកែច្នៃគ្រាប់ស្វាយចន្ទីនាំទៅកាន់ទីផ្សារពិភពលោក និងកែច្នៃសម្បកស្វាយចន្ទី ទៅជាប្រេងឥន្ធនៈ ខណៈឯកឧត្តមក៏បានស្វាគមន៍ និងលើកទឹកចិត្តចំពោះការវិនិយោគ របស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ដែលកន្លងមកធ្លាប់បានកែច្នៃគ្រាប់ស្វាយចន្ទីនាំចេញទៅលក់លើទីផ្សារប្រទេសជប៉ុនរួចមកហើយ។ នាឱកាសនោះដែរ ឯកឧត្តម ក៏បានណែនាំបន្ថែមឱ្យក្រុមហ៊ុនគោរពតាមគោលការណ៍បរិស្ថាន បង្កើនការផ្សព្វផ្សាយ និងកែច្នៃ ការវេចខ្ចប់ឱ្យបានស្អាតល្អ ឈានទៅទទួលបានការគាំទ្រ នៅលើទីផ្សារប្រទេសជប៉ុន និងពិភពលោក។ ដោយឡែក ការកែច្នៃសម្បកគ្រាប់ចន្ទីទៅជាឥន្ធនៈគឺជារឿងដ៏ល្អមួយ ប៉ុន្តែក្រុមហ៊ុនគួរសិក្សាស្រាវជ្រាវបន្ថែមទៀតពីលទ្ធភាពកែច្នៃទៅជាផលិតផលម្ហូបអាហារ ឬជីកសិកម្មវិញ ខណៈដែលកម្ពុជាកំពុងត្រូវការជី។ គួរបញ្ជាក់ដែរថា បំណងចង់បង្កើតរោងចក្រនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្តរវាងក្រុមហ៊ុន និងក្រសួង ដើម្បីពង្រីកសក្តានុពលគ្រាប់ស្វាយចន្ទីរបស់កម្ពុជានាំចេញទៅកាន់ទីផ្សារពិភពលោកឱ្យកាន់តែខ្លាំង៕
អានបន្ថែមរដ្ឋអនុម័តគម្រោងថ្មី១១ តម្លៃជិត ៦០លានដុល្លារ នៅខេត្តក្រុង៤
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន ១១គម្រោង ដែលមានទុនវិនិយោគសរុប ៥៧,៩លានដុល្លារ ដើម្បីបង្កើតរោងចក្រចំនួន ១១កន្លែង នៅខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១- “ONTIME INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំនៃគ្រឿងសង្ហារិមធ្វើពីលោហៈធាតុ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៥០០កន្លែង។ ២-“TIENS TEXTILE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌក្នុងផ្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្បាលដីលេខ១ ផ្លូវជាតិលេខ៤១ ភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៣១កន្លែង។ ៣-“ALL WIN SHOES (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ […]
អានបន្ថែមគម្រោងសង់ស្ពានអាកាសព្រះមុនី្នវង្ស សម្រេចបានជាង ១១ភាគរយហើយ
ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ដែលជាស្ពានអាកាសមានរង្វង់មូលលើអាកាសដំបូងគេនៅកម្ពុជា បាននឹងកំពុងដំណើរការសាងសង់យ៉ាងមមាញឹក ខណៈមកដល់ពេលនេះក្រុមការងារបច្ចេកទេសកំពុងខួងគ្រឹះសសរ ២១៩ដើម នៅលើផ្លូវ៦០ម៉ែត្រ និងផ្លូវព្រះមុនី្នវង្សដែលស្មើនឹងជាង ១១ភាគរយនៃគម្រោងទាំងមូលហើយ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានBTV នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា គម្រោងសាងសង់ស្ពានអាកាសព្រះមុន្នីវង្ស បច្ចុប្បន្នខាងក្រុមហ៊ុនកំពុងតែធ្វើការខួងគ្រឹះស្ពានដែលទាំងអស់មានចំនួន ២១៩ដើម ហើយទើបនឹងបានបញ្ចប់ការខួង និងចាក់បេតុងបានប្រមាណ ២៥ដើម ស្មើនឹង ១១,៤១ភាគរយ។ លោកបានបន្ថែមថា ចំពោះមុខ គឺការដ្ឋានកំពុងមានសកម្មភាពនៅលើផ្លូវ៦០ ម៉ែត្រ នៅតំបន់ N1 បានខួងគ្រឹះរួចរាល់ចំនួន ២២ដើម និងនៅតំបន់ N2 កំពុងរៀបចំការដ្ឋានដើម្បីធ្វើការខួងគ្រឹះបន្ត តែតំបន់នេះក៏ពិបាកក្នុងការរៀបរបាំងការដ្ឋានផងដែរ ដោយសារប្រជាពលរដ្ឋមានការតវ៉ា។ លោកប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញបានបន្ថែមថា ចំពោះនៅលើផ្លូវព្រះមុនីវង្ស នៅតំបន់ N3 ក្រុមបច្ចេកទេសបានធ្វើការខួងគ្រឹះបានចំនួន ៣ដើម និងរង់ចាំការដោះស្រាយផលប៉ះពាល់ ដើម្បីបន្តការងារទៀត ដោយឡែកនៅលើផ្លូវ២៧១ ពុំទាន់បានចាប់ផ្តើមសាងសង់នៅឡើយនោះទេ។ គួរម្លឹកថា ស្ពានអាកាសនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន OCIC គ្រោងចំណាយថវិកាជាង ៣៦លានដុល្លារ និងចំណាយពេល […]
អានបន្ថែមព្រលានយន្តហោះតារាសាគរសម្រេចបាន៨០% គ្រោងបញ្ចប់ក្នុងខែមិថុនាឆ្នាំនេះ
គិតរហូតមកទល់នឹងពេលនេះ ការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ សម្រេចការសាងសង់ជារួមបានប្រមាណ ៨០% ហើយ ដោយយោងតាមរបាយការណ៍របស់ក្រុមហ៊ុនគ្រោងនឹងបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០២៣នេះ។ លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយកអាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ការបើកដំណើរការត្រូវរង់ចាំមើលតាមការជាក់ស្តែងបន្តទៀត។ លោកបានបញ្ចាក់ទៀតថា ចំពោះការងារដែលនៅសេសសល់ រួមមាន ហេដ្ឋារចនាសម្ព័ន្ធអគារសម្រាប់ទទួលអ្នកដំណើរចេញ-ចូល អគារសង្គ្រោះ និងពន្លត់អគ្គីភ័យ ចំណតរថយន្ត អគាររដ្ឋបាល អគារស្នាក់នៅរបស់មន្ត្រីពាក់ព័ន្ធ ដែលបម្រើការនៅព្រលាន ។ល។ លោកបានឱ្យដឹងទៀតថា កន្លងមក ពុំទាន់មានការចុះចតយន្តហោះដឹកអ្នកដំណើរជាលក្ខណៈ Charters នៅឡើយទេ។ មានត្រឹមតែការហោះហើរសាកល្បងកាលពីខែមេសាឆ្នាំ២០២២ ដែលមានយន្តហោះ ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍បានជួល ដើម្បីហោះហើរមកឆែកឧបករណ៍នាំផ្លូវចុះចត និងហោះហើររបស់អាកាសយានដ្ឋាន ដែលបានតំឡើងរួចរាល់តែប៉ុណ្ណោះ។ លោកនាយកបានបន្ថែមទៀតថា ក្រោយការសាងសង់រួចរាល់ អាកាសយានដ្ឋាននេះនឹងចូលរួមចំណែកក្នុងការទទួលភ្ញៀវទេសចរមកពីក្នុងនិងក្រៅប្រទេស ដែលមកកំសាន្ត និងនាំវិនិយោគិននានាមកអភិវឌ្ឍខេត្តកោះកុងឱ្យមានភាពរីកចម្រើន ក៏ដូចជាសេដ្ឋកិច្ចប្រទេសកម្ពុជាទាំងមូលផងដែរ។ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនចិន Union Development Group (UDG) ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល សំរាប់សាងសង់អភិវឌ្ឍតំបន់ផ្សេងៗទៀត នៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង។ […]
អានបន្ថែមRoyal Group កំពុងពន្លឿនតភ្ជាប់ខ្សែបញ្ជូនថាមពលក្រោមបាតសមុទ្រទៅកាន់កោះរ៉ុង
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡុបមេន ខមភេនី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group បានវិនិយោគ តភ្ជាប់ខ្សែកាប្លិ៍ក្រោមបាតសមុទ្រ ពីដីគោក ទៅកាន់កោះរ៉ុង ដែលក្រុមហ៊ុនកំពុងវិនិយោគជាច្រើនកន្លែង រួមមានសណ្ឋាគារលំដាប់ផ្កាយ និងអាកាសយានដ្ឋានផងដែរ។ ខ្សែកាប្លិ៍ក្រោមបាតសមុទ្រ ចាប់ផ្តើមសាងសង់ នៅខែកញ្ញា ឆ្នាំ២០២២ ដែលមានប្រវែងប្រមាន៦០គីឡូម៉ែត្រ ដែលជាការសហការវិនិយោគរួមគ្នារវាងក្រុមហ៊ុនជាមួយអគ្គិសនីកម្ពុជា។ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានមានប្រសាសន៍ថា៖ “ខ្សែបញ្ជូនប្រវែងប្រមាណ ៦០គីឡូម៉ែត្រ ត្រូវបានសាងសង់នៅលើកោះរ៉ុង គ្រោងនឹងបញ្ចប់នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៣នេះ ដើម្បីអាចមានអគ្គិសនីចែកចាយនៅបុណ្យចូលឆ្នាំខ្មែរខាងមុខ”។ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានចុះកិច្ចព្រមព្រៀងជួលកោះរ៉ុងមានទីតាំងនៅខេត្តព្រះសីហនុជាមួយ CDC ដែលតំណាងឱ្យរដ្ឋាភិបាលកាលពីថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០០៨ ដើម្បីអភិវឌ្ឍជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរណ៍។ នេះបើយោងតាមព័ត៌មានបានពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។ បច្ចុប្បន្ន ក្រុមហ៊ុនបានសាងសង់សណ្ឋាគារលំដាប់ផ្កាយ៣ និងផ្កាយ៥ ក្រោមទុនវិនិយោគសរុប ៥៥លានដុល្លារ។ […]
អានបន្ថែម