ការដ្ឋានផ្លូវជាតិលេខ ៦ ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបាន ៨០% ហើយ

ការដ្ឋានផ្លូវជាតិលេខ៦ ដែលជាតម្រាយផ្លូវមួយក្នុងចំណោមផ្លូវចំនួន ៤ខ្សែ ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលត្រៀមសម្រាប់ស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ គិតមកដល់ពេលនេះ សម្រេចបាន៨០%ហើយ។ នេះបើតាមការជូនដំណឹងរបស់មន្ទីសារធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ មករា ២០២៣នេះ។ មន្ទីសារធារណការ បានបញ្ជាក់ថា៖« នៅសល់តែក្រោយ១០០ថ្ងៃ ទៀតប៉ុណ្ណោះ នឹងឈានមកដល់ព្រឹត្តិការណ៍ស៊ីហ្គេម SEA Games ((០៥-០៥-២០២៣) ហើយផ្លូវជាតិលេខ ៦ ជាតម្រាយផ្លូវមួយក្នុងចំណោមផ្លូវចំនួន ៤ខ្សែ ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងសាងសង់ ជួសជុល និងកែលម្អ ដែលបច្ចុប្បន្នការដ្ឋានផ្លូវនេះ សម្រេចលទ្ឋផលបាន ៨០%នៃគម្រោងទាំងមូល»។ បើតាមការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ ធ្លាប់បានឱ្យដឹងថា ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ពន្ធតភ្ជាប់ទៅពហុកីឡដ្ឋានជាតិមរតកតេជោ គឺដើម្បីសម្រួលចរាចរណ៍ផ្លូវជាតិលេខ៦ ហើយគម្រោងសង់ផ្លូវទាំងអស់នេះ ត្រូវធ្វើយ៉ាងណាឱ្យហើយមុនស៊ីហ្គេម ឆ្នាំ២០២៣។ គួររម្លឹកថា ក្រៅពីសាងសង់ផ្លូវថ្មីៗដើម្បីត្រៀមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះហើយនោះ។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា […]

អាន​បន្ថែម

ផ្លូវជាតិលេខ១០ ពីបាត់ដំបង ទៅកោះកុង តម្លៃជាង ១៨៨លានដុល្លារ សង់បានជិត ៧០%

គិតមកដល់ពេលនេះ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ពីខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុង សម្រេចបានជិត៧០% ខណៈគ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយ។ នេះបើតាមសន្និសីទ​សារព័ត៌មាន​ ស្ដីពី​ “ភាពជោគជ័យ​ក្នុង​រយៈ​ពេល​ ៥​ឆ្នាំ​កន្លងមក​” របស់​រដ្ឋបាល​ខេត្ត​បាត់​ដំបង នៅថ្ងៃទី២៤ ​ខែមករា ឆ្នាំ២០២៣។ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានឱ្យដឹងថា ការសាងសង់ផ្លូវជាតិលេខ១០ ដែលចេញពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ ខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ខេត្តកោះកុង បាននឹងកំពុងដំណើរការសាងសង់សម្រេចបានប្រមាណ ៦៩,២៨% ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤។ លោកបន្តថា ផ្លូវជាតិលេខ១០នេះ មានប្រវែងសរុបជាង ១៩៧ គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាសរុបប្រមាណជាង ១៨៨លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលចិន។ លោកបញ្ជាក់បន្ថែមទៀតថា ផ្លូវនេះនឹងក្លាយជាផ្លូវដ៏សំខាន់មួយជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយប្រទេសជិតខាងផងដែរ។ គួររម្លឹកដែរថា ផ្លូវជាតិលេខ១០ ពីសំឡូត ខេត្តបាត់ដំបង ទៅកោះកុង ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៥ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ឯកអគ្គរដ្ឋទូតចិន ឯកឧត្ដម […]

អាន​បន្ថែម

កម្ពុជាគ្រោងសង់ផ្លូវដែកល្បឿនលឿនដំបូងគេបំផុត តម្លៃជាង ៤ពាន់លានដុល្លារ

រដ្ឋាភិបាលកម្ពុជាគ្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យក្លាយទៅជាផ្លូវរថភ្លើងល្បឿនលឿនស្ដង់ដារដំបូងគេបំផុតនៅកម្ពុជា ដែលមានតម្លៃជាង ៤ពាន់លានដុល្លារ និងប្រវែងប្រមាណ ៣៨២គ.ម។ នេះបើយោងតាមកិច្ចប្រជុំបូកសរុបលទ្ធផលបឋមនៃការសិក្សារបស់ក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ មករា ២០២៣។ តាមរបាយការណ៍របស់ (CRBC)បានបង្ហាញថា  គម្រោងនេះមានប្រវែងសរុបប្រមាណ ៣៨២គ.ម ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ គួរបញ្ជាក់ថា ផ្លូវរថភ្លើងល្បឿនលឿននេះដែរ មានខ្នាតទទឹងប្រវែង ១.៤៣៥ មម ល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គ.ម/ម៉ និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ (ស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង)។ ខ្សែររថភ្លើងមួយខ្សែនេះ នឹងត្រូវបំពាក់ប្រភេទក្បាលរថភ្លើង ដែលដំណើរការដោយថាមពលអគ្គិសនី ដោយមានការសាងសង់ផ្លូវអាកាសរំលងកាត់ទទឹងផ្លូវប្រមាណជាង ៣០០កន្លែងថែមទៀតផង។ គម្រោងនេះផ្តោតសំខាន់លើសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក៏ដូចជាការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមខ្សែបណ្ដោយ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិសាត់ […]

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងធំៗ៤ តម្លៃ ៦៥.៤លានដុល្លារ នៅក្នុងខេត្តបី

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន ៤គម្រោង ដែលមានទុនវិនិយោគសរុប ៦៥.៤លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៤កន្លែង នៅខេត្តកំពង់ស្ពឺ ស្វាយរៀង និងកណ្តាល។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១-“AROMA SUCCESS GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៣៦,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.១៥៨កន្លែង។ ២- “TECHNOMATE (CAMBODIA) TECHNOLOGY CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងចល័ត អំពូលភ្លើងសូឡា សម្ភារៈប្លាស្ទិក និងសម្ភារៈបរិក្ខារជួសជុល (ដែកស្វាន វីស…) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគចំនួន ១០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៧៥០កន្លែង។ ៣- “TECHNOMATE (CAMBODIA) PRECISION METAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូល អំពូលភ្លើងសូឡា […]

អាន​បន្ថែម

មន្ទីរពេទ្យតេជោសន្តិភាពសាងសង់សម្រេចបានជាង ៨០% ហើយ

មន្ទីរពេទ្យតេជោសន្តិភាព សម្រាប់ព្យាបាលជំងឺកូវីដ១៩ ត្រូវបានសាងសង់សម្រេចបានជាង ៨០% ហើយ ដែលគ្រោងនឹងសាងសង់រួចរាល់នៅខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ បានថ្លែងក្នុងពីធីអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពគម្រោងសាងសង់មន្ទីរពេទ្យជាតិតេជោសន្តិភាព នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។ សម្តេចបានឱ្យដឹងថា ការសាងសង់មន្ទីរពេទ្យនេះ នឹងបំពាក់បរិក្ខារ ដោយប្រែក្លាយមន្ទីរពេទ្យនេះ ឱ្យក្លាយជាមន្ទីរពេទ្យឯកទេសព្យា​បាលជំងឺមហារីកសម្រាប់ព្យាបាលអ្នកជំងឺមហារីក ជាពិសេសស្ត្រី។ សម្តេចតេបានបន្ថែមថា ប្រសិនបើជំងឺកូវីដ១៩ ផ្ទុះឡើងវិញនោះ យើងត្រូវតែមានមន្ទីរពេទ្យធំមួយ សម្រាប់គោលដៅយូរអង្វែងដើម្បីធ្វើការពិនិត្យ និងព្យាបាលប្រជាជន ដែលតម្រូវឱ្យមានការសាងសង់មន្ទីរពេទ្យតេជោសន្តិភាពនេះឡើង។ សម្តេចតេជោ បានបន្តថា មន្ទីរពេទ្យនេះ ត្រូវបានចាត់ទុកថាជាមន្ទីរពេទ្យធំជាងគេនៅកម្ពុជា ដែលមានសមត្ថភាពទទួលអ្នកជំងឺជាង ១ម៉ឺនគ្រែ ដែលស្មើនឹង ១០ដងនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ គួរបញ្ជាក់ថា មន្ទីរពេទ្យនេះ ត្រូវបានសាងសង់លើផ្ទៃដី ៧ហិកតា នៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលចាប់ផ្តើមបើកការដ្ឋានកាលពីខែកុម្ភៈ ឆ្នាំ២០២២។ (អានបន្ថែម)

អាន​បន្ថែម

ឥណ្ឌូណេស៊ីគ្រោងសង់អាផាតមិនតម្លៃ ២.៧ពាន់លានដុល្លារ សម្រាប់មន្ត្រីរាជការ

ឥណ្ឌូណេស៊ីគ្រោងសាងសង់អាផាតមិនដែលមានតម្លៃ ២.៧ ពាន់លានដុល្លារសម្រាប់មន្ត្រីរាជការរាប់ពាន់នាក់ នៅត្រីមាសទីពីរ នៅក្នុងទីក្រុងថ្មីរបស់ខ្លួននៅលើកោះ Borneo។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ ចុះផ្សាយនៅថ្ងៃទី១៨ ខែមករា ដោយដកស្រង់ប្រសាសន៍របស់ លោក Bambang Susantono ប្រធានអាជ្ញាធរជាតិ Nusantara។ ប្រភពខាងលើបានឱ្យដឹងថា អាជ្ញាធរកំពុងចរចាជាមួយអ្នកអភិវឌ្ឍន៍ឯកជនចំនួនបី សម្រាប់គម្រោងលំនៅដ្ឋាននេះ រួមមាន ក្រុមហ៊ុនសម្ព័ន្ធនៃ CCFG Corp របស់ចិន និងក្រុមហ៊ុន Risjadson Brunsfield Nusantara (CCFG-RBN) ក្រុមហ៊ុនកូរ៉េខាងត្បូង Korea Land និងក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុក PT Summarecon Agung។ គម្រោងសាងសង់អគារអាផាតមិននេះមានចំនួន ១៨៤ អគារ សាងសង់សម្រាប់មន្ត្រីរាជការ យោធា និងប៉ូលិស ប្រមាណ ១៤.៥០០ នាក់ ក្រោមភាពជាដៃគូសាធារណៈ និង ឯកជន ហើយរំពឹងថា នឹងចាប់ផ្តើមការសាងសង់នៅក្នុងត្រីមាសទី២ ឆ្នាំនេះ។ កាលពីឆ្នាំ២០១៩ ប្រទេសឥណ្ឌូនេស៊ី បានប្រកាសនូវផែនការផ្លាស់ប្តូរទីក្រុងរបស់ខ្លួន ពីទីក្រុងហ្សាកាតា ទៅកាន់រាជធានីថ្មីមួយ […]

អាន​បន្ថែម

KOICA បានអនុម័តគម្រោង ៣លានដុល្លារ ដើម្បីអភិរក្សសារមន្ទីរទួលស្លែងជំហានទី២

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានសម្រេចបង្កើតគម្រោងថ្មីតម្លៃ ៣លានដុល្លារអាមេរិក ដើម្បីធ្វើការអភិរក្សសារមន្ទីរទួលស្លែងជំហានទី២ រយៈពេល ៥ឆ្នាំ ដែលចាប់អនុវត្តពីឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើតាមកិច្ចប្រជុំបូកសរុបរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១១-១៧ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ក្រសូងវប្បធម៌ និងវិចិត្រសិល្បៈ KOICA និង UNESCO។ គម្រោងជំហានទី២ នេះ នឹងផ្ដោតបន្តលើការអភិរក្សបណ្ណសារសារមន្ទីរ និងការអប់រំផ្សព្វផ្សាយ ដើម្បីសន្តិភាព។ មួយវិញទៀត ថវិកាជំនួយដែលបានអនុម័តសម្រាប់ជំហានទី២ នេះ មានចំនួនច្រើនជាងជំហានទី១ ចំនួន ១លានដុល្លារអាមេរិក និងមានរយៈពេលអនុវត្តច្រើនជាងមុនចំនួន ១ឆ្នាំ។ គួរបញ្ជាក់ថា កន្លងមក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ  សហការជាមួយការិយាល័យអង្គការយូណេស្កូភ្នំពេញ បានអនុវត្តគម្រោងអភិរក្ស និងថតចម្លងបណ្ណសារសារមន្ទីរទួលស្លែងប្រកបដោយជោគជ័យ ក្រោមជំនួយហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈអង្គការ KOICA។

អាន​បន្ថែម

រ៉ូយ៉ាល់ គ្រុប នឹងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី តម្លៃ ៣០០លានដុល្លារ នៅលើកោះរ៉ុង

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខេមភីនី​​  ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិនៅលើកោះរ៉ុង ខេត្តព្រះសីហុន ដោយចំណាយពេលសាងសង់៥ឆ្នាំ។ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងក្រុមហ៊ុន បានចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀង និងអនុម័តប្លង់មេសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ក្រោមវត្តមានរបស់ ឯកឧត្តមបណ្តិត ម៉ៅហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និង អ្នកឧកញ៉ា​ គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខេមភីនី​​។ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុងនៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងនេះ ត្រូវចំណាយថវិកាប្រមាណ ៣០០លានដុល្លារ និងគ្រោងបញ្ចប់ការសាងសង់ក្នុងរយៈពេល៥ឆ្នាំ។​ ថ្លែងក្នុងពិធីចុះហត្ថលេខាខាងលើនេះ ឯកឧត្តមបណ្តិត ម៉ៅហាវណ្ណាល់ មានប្រសាសន៍ គម្រោងអភិវឌ្ឍនេះ ស្ថិតក្រោមក្របខ័ណ្ឌនៃការវិនិយោគពហុបំណងរួមសម្រាប់ក្រុងកោះរ៉ុងទាំងមូល​ ដែលជាការវិនិយោគរបស់វិស័យឯកជន ហើយមានលក្ខណៈស្រដៀងគ្នានឹងការវិនិយោគរបស់ក្រុមហ៊ុន យ៉ូញៀន (UDG) នៅតំបន់តារាសាគរ (ការវិនិយោគឯកជន១០០ភាគរយ) សម្រាប់ការអភិវឌ្ឍគម្រោងពហុបំណង។ ឯកឧត្តមបណ្តិត មានប្រសាសន៍ថា៖ ​“គម្រោងនេះ មានសង្គតិភាពជាមួយនឹងចក្ខុវិស័យ […]

អាន​បន្ថែម

អគារការពារបេតិកភណ្ឌប្រចាំតំបន់អង្គរតម្លៃជិត ២លានដុល្លារ សម្ពោធឱ្យប្រើប្រាស់ហើយ

អគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរនៅខេត្តសៀមរាប មានតម្លៃជាង ១,៧ លានដុល្លារអាមេរិក ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ អគារថ្មីនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដីដោះស្រាយគោលនយោបាយរួមរបស់អាជ្ញាធរជាតិអប្សរា ដែលមានផ្ទៃក្រ​ឡាសរុប១៩ ៩៤៧ម៉ែត្រការ៉េ មានតម្លៃសរុបប្រមាណ ៧ប៊ីលាន ១៩៨លានរៀល ជាថវិកាបានមកពីមូលនិធិអភិរក្ស​ឆ្នាំ២០១៨នៃអាជ្ញាធរជាតិអប្សរា។ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានឱ្យដែរដឹងថា អគារនេះ បានបែងចែកជា អគារថ្នាក់ដឹកនាំ សាលាប្រជុំ បន្ទប់ស្នាក់នៅរបស់ប្រធានអង្គភាព អគារអនុប្រធានអង្គភាពនិងផ្នែកព្រហ្មទណ្ឌ អគារសុខាភិបាលនិងវិទ្យុ អគារស្នាក់នៅរបស់កងកម្លាំងអន្តរាគមន៍ អគារផ្ទះបាយ ជម្រកកម្លាំងត្រៀម រោងចំណតម៉ូតូ រោងចំណតរថយន្តអគ្គិភ័យ ប៉ុស្តិ៍យាម ដងទង់ជាតិ ចំណតរថយន្តតូច ទីលានកីឡា ស្រះទឹក និងអង់តែនវិទ្យុទាក់ទងជាដើម។ គួរបញ្ជាក់ទៀតថា អគារថ្មីនេះ ត្រូវបានសង់ឡើងតាមរចនាបទប្លង់ស្ថាបត្យកម្មខ្មែរសាមញ្ញ ប៉ុន្តែបានបង្កប់នូវភាពថ្លៃថ្នូរ សក្ដិស​ម​​​​ជាសមិទ្ធផលថ្មី និងជួយបង្កើនសោភ័ណ្ឌភាពរមណីយដ្ឋាន និងភាពថ្លៃថ្នូរព្រមទាំងផាសុខភាពជូនកងកម្លាំង​​នគរ​បាល​​ការពារបេតិកភណ្ឌ។ ទន្ទឹមនឹងនេះផងដែរ សម្តេចក្រឡាហោម ក៏បានផ្តល់អនុសាសន៍ឱ្យអាជ្ញាធរខេត្តសៀមរាប […]

អាន​បន្ថែម

កម្ពុជា មានរោងចក្រឧស្សាហកម្មជិត២០០០ មានទុនវិនិយោគសរុប ជិត ១៧ពាន់លានដុល្លារ

គិតត្រឹមឆ្នាំ២០២២ កម្ពុជា មានចំនួនរោងចក្រ សហគ្រា​កំពុងបើកដំណើរការ ចំនួន ១៩៨២ រោងចក្រ និងមានទុនវិនិយោគសរុប ១៦ ៦៩០ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍។ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២ ក្រសួងឧស្សាហកម្ម​​ ចុះបញ្ជីរោងចក្រសហគ្រាសថ្មី ចំនួន ១៨៦ រោងចក្រ ខណៈរោងចក្របើកថ្មីក្នុងឆ្នាំ២០២១ មានតែ ១៦៨រោងចក្រ។ ចំណែក​រោងចក្របិទទ្វារ មានចំនួន ៨៣រោងចក្រ ក្នុងឆ្នាំ២០២២ មានចំនួនទាបជាងចំនួនរោងចក្របិទទ្វារ ក្នុង២០២១ ដែលមានរហូតដល់ ១៤៣រោងចក្រ។​ ក្រសួង បញ្ជាក់ថា ទុនវិនិយោគសរុបនៃរោងចក្រសហគ្រាស មានចំនួន ១៦៦៩០ លានដុល្លារ កើនឡើងពី ១៣៨១១ លានដុល្លារ​ក្នុងឆ្នាំ២០២១។​ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម លើកឡើងថា ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើការរីករាលជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ជាគន្លឹះសំខាន់ កសាងទំនុកចិត្តដល់ការវិនិយោគ នៅកម្ពុជា។​ ឯកឧត្តមបន្តទៀតថា៖ […]

អាន​បន្ថែម