គម្រោងអភិវឌ្ឍន៍
ក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំរបស់ Apple បោះទុន ៤០០លានដុល្លារ សង់រោងចក្រធំ ២ នៅវៀតណាម
ក្រុមហ៊ុនផលិតអេក្រង់របស់ចិន BOE Technology Group Co Ltd ដែលជាអ្នកផ្គត់ផ្គង់ធំ សម្រាប់ក្រុមហ៊ុន Apple Inc និងក្រុមហ៊ុន Samsung Electronics Co Ltd គ្រោងនឹងបោះទុនប្រមាណ៤០០លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន២ នៅក្នុងប្រទេសវៀតណាម។ បើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃពុធ ទី១១ ខែមករា បានឱ្យដឹងថា ពេលនេះ ក្រុមហ៊ុន BOE កំពុងចរចារជួលដីរាប់សិបហិកតា នៅភាគខាងជើងនៃប្រទេសវៀតណាម ដើម្បីសាងសង់រោងចក្រថ្មី២ ដើម្បីបន្ថែមលើរោងចក្រតូចមួយរបស់ខ្លួន នៅភាគខាងត្បូងនៃប្រទេស ដែលបានផ្គត់ផ្គង់អេក្រង់ទូរទស្សន៍ភាគច្រើន ទៅឱ្យក្រុមហ៊ុន Samsung និងក្រុមហ៊ុន LG Electronics Inc របស់កូរ៉េខាងត្បូង។ ស្របពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយ រវាងក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន និងការរអាក់រអួលផលិតកម្ម ដែលបណ្តាលមកពីវិធានការទប់ស្កាត់កូវីដ-១៩ របស់ប្រទេសចិន គម្រោងនេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុនបច្ចេកវិទ្យានានា ដែលដឹកនាំដោយក្រុមហ៊ុន Apple និងក្រុមហ៊ុនដំឡើងគ្រឿងអេឡិចត្រូនិចតៃវ៉ាន់ Foxconn ដើម្បីកាត់បន្ថយផលប៉ះពាល់ ដល់ខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងប្រទេសចិន។ […]
អានបន្ថែមកម្ពុជា-ជប៉ុន រួមគ្នាបង្កើតផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានិវត្តន៍ សហការជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នឹងរៀបចំបង្កើតផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន។ នេះបើតាមពិធីចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចពិភាក្សាគម្រោងសហប្រតិបត្តិការសម្រាប់គម្រោងបង្កើតផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ គម្រោងនេះ នឹងចាប់ផ្តើមអនុវត្តនៅពាក់កណ្តាលឆ្នាំ២០២៣ ខាងមុខនេះ ដោយមានគោលបំណងរៀបចំគោលការណ៍ណែនាំអំពីការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន គំរូផែនការអភិវឌ្ឍន៍ទឹកស្អាតទីប្រជុំជនថ្នាក់ខេត្ត និងគំរូផែនការមេសម្រាប់អង្គភាពទឹកស្អាតសាធារណៈនៅខេត្តគោលដៅ។ មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះ ក៏នឹងរួមបញ្ជូលទាំងការកសាងសមត្ថភាពមន្ត្រីជំនាញពាក់ព័ន្ធរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តផងដែរ។ បន្ថែមពីនេះ គម្រោងនេះ នឹងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានទឹកស្អាត ដែលមានគុណភាព សុវត្ថិភាព និរន្តភាព និងតម្លៃសមរម្យនៅប្រទេសកម្ពុជា។ គួរបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយ JICA គម្រោងនេះ គឺជាគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសទី៥ ក្នុងវិស័យទឹកស្អាតចាប់ពីឆ្នាំ២០០៣។
អានបន្ថែមសណ្ឋាគារអរន្តជាតិលំដាប់ពិភពលោក IBIS គ្រោងបើកដំណើរការនៅកម្ពុជា នៅដើមឆ្នាំនេះ
ក្រុមហ៊ុនបណ្ដាញបដិសណ្ឋារកិច្ចអន្តរជាតិ Accor គ្រោងបើកដំណើរការសណ្ឋាគារ អាយប៊ីសភ្នំពេញ (Ibis Budget Phnom Penh Riverside) ដំបូងបង្អស់នៅប្រទេសកម្ពុជា នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ នេះ។ បើយោងតាមសារព័ត៌មាន Travel News Asia ចេញផ្សាយកាលពីសប្ដាហ៍កន្លងមក បានឱ្យដឹងថា ក្រុមហ៊ុនវិនិយោគទុនអាណិជនកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ គឺជាម្ចាស់សណ្ឋាគារថ្មីមួយនេះ។ លោក ប៊ុន គានអ៊ាប តំណាងក្រុមហ៊ុន OCIC Group ទទួលបន្ទុកភាពជាដៃគូជាមួយ Accor បានមានប្រសាសន៍ថា ៖ «យើងរីករាយដែលបើកឱកាសឱ្យអ្នកធ្វើដំណើរអាជីវកម្ម និងលំហែរកាយ ទទួលបានជម្រើសស្នាក់នៅតម្លៃសមរម្យថ្មីមួយ នៅកណ្តាលនៃរាជធានីភ្នំពេញ»។ យ៉ាងណាក្តី លោកនៅមិនបាបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់នៅឡើយទេ ដោយគ្រាន់តែបានបញ្ជាក់ថា ការបើកដំណើរការសាកល្បងគ្រោងធ្វើឡើង នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៣នេះ។ ក្រុមហ៊ុន Accor ជាប្រតិបត្តិករអន្តរជាតិឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា ដែលមានសណ្ឋាគារចំនួន៥ ក្រោមម៉ាកយីហោរបស់ខ្លួន រួមមាន Sofitel, Raffles, […]
អានបន្ថែមក្រសួងកំពុងសិក្សាលទ្ធភាពបង្កើតគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ធំ១ទៀត ក្នុងក្រុងច្បារមន
ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន BUCG ដើម្បីសិក្សាលទ្ធភាពបង្កើតគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ធំមួយទៀតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ នេះបើយោងតាមកិច្ចប្រជុំរបស់ក្រសួងសាធារណការ និងភាគីពាកព័ន្ធទាំងអស់ នៅថ្ងៃទី១០ មករា ២០២៣។ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គោលបំណងគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ គឺសំដៅកែលម្អប្រព័ន្ធចម្រោះទឹកកខ្វក់ឱ្យកាន់តែប្រសើរឡើង និងបញ្ឈប់ការបញ្ចេញទឹកកខ្វក់ទៅក្នុងទន្លេដោយផ្ទាល់ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់អនាម័យជូនប្រជាពលរដ្ឋ តាមរយៈការបង្កើតស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់។ នាឱកាសនោះ ឯកឧត្តម ក៏បានណែនាំឱ្យក្រុមហ៊ុន BUCG បន្តសហការជាមួយក្រុមការងារជំនាញ និងមន្ត្រីបច្ចេកទេសរបស់ក្រសួង ដើម្បីបំពេញបន្ថែមព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយដល់ការសិក្សាគម្រោងនេះឱ្យឈានទៅដល់អាចអនុវត្តបាន។ គួរបញ្ជាក់ដែរថា BUCG ជាក្រុមហ៊ុនមានបទពិសោធន៍ច្រើនឆ្នាំនៅប្រទេសកម្ពុជា កន្លងមកបានចុះអនុស្សារណៈយោគយល់ជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីលើកកម្ពស់ការគាំទ្រគ្នាទៅវិញទៅមកទាក់ទងនឹងការសិក្សាអប់រំ ស្រាវជ្រាវ ព្រមទាំងគម្រោងកម្មវិធីផ្សេងៗដោយផ្អែកលើគោលការណ៍ពិគ្រោះយោបល់ឯកភាព សមធម៌ យុត្តិធម៌ និងផ្ដល់អត្ថប្រយោជន៍ដល់គូភាគីទៅវិញទៅមក ក៏ដូចជាការផ្តល់ធនធានគ្រូបង្រៀន កម្មវិធីបណ្តុះបណ្តាលជំនាញក្នុងវិស័យប្រព័ន្ធចម្រោះទឹកកខ្វក់ ការសាងសង់ផ្លូវ និងស្ពាន ផ្លូវរថភ្លើងក្នុងទីក្រុងជាដើម។ បច្ចុប្បន្ន ក្រុមហ៊ុន BUCG ជាសហគ្រាសសំណង់ធំមួយរបស់រដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន ក៏កំពុងតែសិក្សាបង្កើតគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងច្បារមន […]
អានបន្ថែមរដ្ឋនឹងបន្តគោលនយោបាយដ៏សំខាន់នេះ សម្រាប់គម្រោងវិនិយោគ៣០ឆ្នាំទៅមុខទៀត
ប្រមុខរាជរដ្ឋាភិបាល នៅថ្ងៃច័ន្ទនេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តគោលនយោបាយ “ទឹក ផ្លូវ ភ្លើង មនុស្ស” សម្រាប់អភិវឌ្ឍន៍ប្រទេស បន្ទាប់ពីគោលនយោលបាយនេះ ត្រូវបានអនុវត្ត និងផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ នៅថ្ងៃទី៩ ខែមករា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គ្មានផ្លូវ គ្មានស្ពាន មិនអាចសម្រេចការអភិវឌ្ឍបាននោះទេ។ (អានបន្ថែម) សម្តេចតេជា មានប្រសាសន៍ថា សម្តេចតេជោ បានដាក់ចេញនូវឆ្នាំ១៩៨៧ កាលពីជាង ៣០ឆ្នាំមុន គឺនៅតែត្រូវរហូតមកដល់ពេលនេះ។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា៖ ៖អាចត្រូវរយៈពេល ៣០ ឆ្នាំទៀត នោះគឺប្រមូលផ្ដុំទៅលើការវិនយោគ ទឹក ផ្លូវ ភ្លើង មនុស្ស ដែលឥឡូវនេះ យើងហៅថា មនុស្ស ផ្លូវ និងភ្លើង ដែលនៅតែជាអាទិភាព សម្រាប់ការវិនិយោគរបស់យើង»។
អានបន្ថែមក្រសួងបើកការដ្ឋានសាងសង់ពង្រីកផ្លូវជាតិលេខ៧ជា៤គន្លង ជាផ្លូវការហើយ
រាជរដ្ឋាភិបាលកម្ពុជា បើកការដ្ឋានសាងសង់ ពង្រីកនិង លើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរវង្វង់មូលស្គន់ ស្រុកជើងព្រៃ ទៅទីរួមខេត្តកំពង់ចាម ក្នុងតម្លៃ១១៧ លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន ។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមដំណើរដោយឯកឧត្តម វ៉ាង វិនធៀន (H.E Mr. Wang Wentian) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន នៅទី០៩ ខែមករា ឆ្នាំ២០២៣នេះ។ គម្រោងពង្រីកផ្លូវជាតិលេខ៧ នេះ មានប្រវែងប្រមាណ ៤៥,៤៨គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នឹងត្រូវស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៩សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវពី ២គន្លង ទៅ ៤គន្លង ដោយគន្លងនីមួយៗមានប្រវែង ៣,៧៥ម៉ែត្រ និងសួនពុះទ្រូងផ្លូវ ១,៥ម៉ែត្រ។ គម្រោងនេះដែរ នឹងមានសង់ស្ពានថ្មី ១កន្លែង ប្រវែង ៤០ម៉ែត្រ ទទឹង ២៤ម៉ែត្រ និងស្ពានថ្មីចំនួន ៦កន្លែងផ្សេងទៀត ប្រវែងសរុប […]
អានបន្ថែមឡាវបើកដំណើរការខ្សែបញ្ជូនចរន្តអគ្គិសនី ៥០០គីឡូវ៉ុល និងគ្រោងភ្ជាប់មកកម្ពុជាឆាប់ៗ
ក្រុម Yunnan Energy Investment (HK) Co Ltd បានបើកដំណើរការបណ្តាញខ្សែបញ្ជូនអគ្គិសនីកម្លាំង ៥០០គីឡូវ៉ុល ក្នុងខេត្តចំប៉ាសាក់ ភាគខាងត្បូងប្រទេសឡាវ រួចបន្តភ្ជាប់ជាមួយអនុស្ថានីយអគ្គិសនីមួយក្នុងស្រុកខង (Khong) ជាប់ព្រំដែនប្រទេសកម្ពុជា ហើយគ្រោងនឹងបន្តភា្ជប់ចូលមកប្រទេសកម្ពុជាឆាប់ៗផងដែរ។ នេះបើតាមសារព័ត៌ Vientiane Time របស់ឡាវចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣។ លោក Mr Chanthaboun Soukaloun ជាប្រធានគ្រប់គ្រងរបស់អគ្គសនីឡាវ (EDL) បានមានប្រសាសន៍ គម្រោងបណ្តាញខ្សែបញ្ជូនអគ្គិសនីកម្លាំង ៥០០គីឡូវ៉ុល និងអនុស្ថានីយអគ្គិសនីនេះ ជាគម្រោងអនុវត្តក្រោមទម្រង់ជាសម្បទានមុនគេបង្អស់ក្នុងប្រទេសឡាវ ដែលប្រើប្រាស់ថវិកាប្រមាណជាង ១៥០លានដុល្លារអាមេរិក ដោយក្រុមហ៊ុន Yunnan Energy Investment (HK) Co Ltd។ គម្រោងបណ្តាញខ្សែបញ្ជូនអគ្គិសនីនេះ មានប្រវែងជាង ២០០គីឡូម៉ែត្រ ដោយរត់ឆ្លងកាត់ស្រុកខង នៃខេត្តចំប៉ាសាក់ និងស្រុកសាណាំសាយ និងស្រុកភូវង់ នៃខេត្តអាតាពឿ (Attapeu) ប្រទេសឡាវ។ គួរបញ្ជាក់ថា គម្រោងមួយនេះបានក្លាយជាសមិទ្ធិផលដ៏សំខាន់មួយនៅក្នុងបរិបទនៃយុទ្ធសាស្ត្ររបស់ប្រទេសឡាវ ដើម្បីនាំចេញថាមពលអគ្គិសនីទៅកាន់ប្រទេសជិតខាង ជាពិសេសប្រទេសកម្ពុជា។ […]
អានបន្ថែមកម្ពុជា អនុម័តគម្រោងវិនិយោគមានតម្លៃសរុប ៤,៦ពាន់លានដុល្លារក្នុងឆ្នាំ២០២២
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគមានតម្លៃសរុប ៤៦៨៥ លានដុល្លារ ក្នុងឆ្នាំ២០២២ កើនឡើង ៧.៥ភាគរយ ធៀបនឹងឆ្នាំ២០២១។ CDC អនុម័ត គម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេសមានតម្លៃសរុប ៣ ៤៤៩ លានដុល្លារ កើនឡើង ៤៩ ភាគរយ ធៀបនឹងឆ្នាំ២០២១។ ដោយឡែក គម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស មានតម្លៃសរុប ១ ២៣៥ លានដុល្លារ ថយចុះ ៣៩ភាគ។ គម្រោងវិនិយោគក្នុងស្រុក មានទុនវិនយោគសរុប ២ ៧០៧ លានដុល្លារ រួមចំណែកប្រមាណ ៥៧ភាគរយនៃទុនវិនិយោគសរុប ខណៈវិនិយោគមកពីប្រទេសចិន មានតម្លៃសរុប ១ ៤០៨ លានដុល្លារ ស្មើនឹងប្រមាណ ៣០ ភាគរយ។ វិនិយោគទុនមកពីប្រទេសផ្សេងរួមមាន ប្រទេសថៃ ជប៉ុន កោះ Cayman Islands, កូរ៉េ កោះ British Virgin Islands ម៉ាឡេស៊ី និងអូស្រ្តាលី។
អានបន្ថែមរដ្ឋអនុម័តគម្រោងធំៗ៣ តម្លៃ១៦លានដុល្លារ ក្នុងខេត្តកំពង់ស្ពឺ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុប ១៦លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៣កន្លែង នៅខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖៖ ១-“WINDARA INTERNATIONAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបស្ពាយពីក្រោយ កាបូបដំណេក តង់ កាត់ដេរសម្លៀកបំពាក់ និងកម្រាលក្រាលដេក ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ C ភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៧១៤កន្លែង។ ២-“YUE WING CHEONG MANUFACTORY CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៣៨កន្លែង។ ៣-“XIN SHUN JIE (CAMBODIA) LEATHER CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី […]
អានបន្ថែមរដ្ឋកំពុងកែប្លង់អភិវឌ្ឍកោះពស់ ទៅជាតបន់ទេសចរណ៍ដ៏សម្បូរបែបស្តង់ដារអន្តរជាតិ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC និងរដ្ឋបាលខេត្តព្រះសីហនុ កំពុងធ្វើការកែសម្រួលប្លង់គោលអភិវឌ្ឍន៍កោះពស់ ដែលជាកោះមួយនៅកៀកដីគោកនៃក្រុងព្រះសីហនុ។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។ គោលបំណងនៃការកែសម្រួលប្លង់គោល គឺដើម្បីប្រែក្លាយកោះពស់ទៅជាគោលដៅទេសចរណ៍ដ៏សម្បូរបែបស្តង់ដារអន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន កោះពស់ ខេមបូឌា អ៊ិនវេសមេន គ្រុប អិលធីឌី ធ្វើការវិនិយោគកោះមរកត លើទំហំផ្ទៃដីប្រមាណ ១១៦ ហិកតា ដែលមានទីតាំងស្ថិតនៅកោះពស់នេះ ដែលគ្របដណ្តប់ដោយព្រៃធម្មជាតិ និងតំបន់ឆ្នេរលាតសន្ធឹងតាមបណ្តោយឆ្នេរសមុទ្រនៅភាគខាងជើង។ កន្លងមក ក្រុមហ៊ុន បានសាងសង់ស្ពានឆ្លងសមុទ្រប្រវែងជាង ៩០០ម៉ែត្រ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធលើកោះពស់ មានដូចជា ផ្លូវបេតុងបាន ៦០ភាគរយ នៃផ្លូវប្រវែងជាង ៥គីឡូម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។
អានបន្ថែម