រាជរដ្ឋភិបាល នឹងខិតខំកសាងផ្លូវល្បឿនលឿនពីរខ្សែទៀត ភ្នំពេញ-បាវិត និងភ្នំពេញ-សៀមរាប

សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល​ នឹងកសាងផ្លូវល្បឿនលឿនចំនួនពីរខ្សែទៀត គឺភ្នំពេញ-បាវិត និងវិត និងភ្នំពេញ-សៀមរាប។ «យើងនឹងខិតខំកសាងផ្លូវល្បឿនលឿនមួយខ្សែទៀត តភ្ជាប់ពីភ្នំពេញទៅបាវិត ព្រំដែនវៀតណាម»។ នេះជាសំណេររបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លើបណ្តាញសង្គមហ្វេសប៊ុក អំឡុងពេលសម្ដេចកំពុងធ្វើដំណើរលើផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៩ ធ្នូនេះ។ តបនឹងComment លើហ្វេសប៊ុក សម្តេចតេជោ លើកឡើងថា រដ្ឋាភិបាលកម្ពុជា ក៏កំពុងសិក្សាគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តសៀមរាបផងដែរ។ (អានបន្ថែម) ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត គ្រោងសាងសង់នៅឆ្នាំ២០២៣ ដោយចំណាយថវិការចំនួន ១ ៦៣៨លានដុល្លារអាមេរិក។ នេះបើក្រសួងសាធារណៈការ និងដឹកជញ្ចូន។ រដ្ឋាភិបាលកម្ពុជា​ កាលពីខែវិច្ឆិកា បានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដើម្បីកសាងសាងផ្លូវល្បឿនលឿនភ្នំពេញទៅបាវិត ដែលមានប្រវែង ១៣៨គីឡូម៉ែត្រ។ (អានបន្ថែម)  

អាន​បន្ថែម

កូរ៉េផ្តល់កម្ចី ៧០លានដុល្លារ សម្រាប់ពង្រឹងសមត្ថភាពខ្សែបញ្ជូនអគ្គិសនីនៅព្រះសីហនុ

រដ្ឋាភិបាលកូរ៉េខាងត្បូង សម្រេចផ្តល់ឥណទានសម្បទាន ក្នុងទំហំទឹកប្រាក់ ៧០លានដុល្លារ ដល់កម្ពុជា សម្រាប់គម្រោងពង្រឹងសមត្ថភាពបណ្តាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ។ កិច្ចព្រមព្រៀងឥណទានសម្បទាននេះ ត្រូវបានចេះហត្ថលេខានៅថ្ងៃទី៩ ខែវិច្ឆិកា ដោយឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Minnie Chey ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំកម្ពុជា។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅក្រោមអធិបតីយភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម ប៉ាក ហឹងឃ្យង ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា លើកឡើងថា ឥណទានសម្បទាននេះ នឹងចូលរួមចំណែកដ៏សំខាន់ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច នៅកម្ពុជា។

អាន​បន្ថែម

កម្ពុជាបានកម្ចីជិត ២ពាន់លានដុល្លារ ពីកូរ៉េ ក្នុងនោះជាង ២៤៥លានដុល្លារ សម្រាប់សង់ស្ពានអរិយក្សត្រ

រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ បានផ្តល់ឥណទានសម្បទានជាទឹកប្រាក់ជិត ២ពាន់លានដុល្លារអាមេរិក ដើម្បីកសា​ង​​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន០២ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ នេះបើពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាល​កម្ពុជា និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះ កម្ចីសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធរួមមាន កម្ចីចំនួន ២៤៥ ៩០៩ ០០០ដុល្លារអាមេរិក ត្រូវបានផ្តល់សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលគ្រោងនឹងសាងសង់ក្នុងឆ្នាំ២០២៣ ខាងមុខនេះ។ (អានបន្ថែម) ក្នុងនោះដែរកម្ចីចំនួន ៧០លានដុល្លារអាមេរិក ត្រូវបានផ្តល់សម្រាប់គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ។ ដោយឡែក រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ ក៏បានផ្តល់កម្ចីចំនួន ១៥០០លានដុល្លារអាមេរិក សម្រាប់មូលនិធិស​ហ​ប្រ​តិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២-២០២៦ ដែលនឹងចូលរួមចំណែកក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

អាន​បន្ថែម

សាលាឧទ្ធរណ៍ភ្នំពេញនឹងត្រូវប្តូរទៅតំបន់អភិវឌ្ឍន៍ថ្មី OCIC នៅដើមឆ្នាំក្រោយ

សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ នឹងត្រូវប្តូរទីតាំងរបស់ខ្លួនពីបរិវេណទីស្តីការក្រសួងយុត្តិធម៌ ស្ថិតនៅមហាវិថីសម្តេចសុធារស សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទៅកាន់ទីតាំងថ្មីក្នុងតំបន់អភិវឌ្ឍន៍ OCIC។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ របស់សាលាឧទ្ធរណ៍ភ្នំពេញ។ បើយោងតាមប្រភពដដែលបានបញ្ជាក់ថា ការផ្លាស់ប្តូរទីតាំងថ្មីនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ដែលទីតាំងថ្មីនេះ ស្ថិតក្នុងអគារសាលាយុត្តិធម៌ ដីឡូតិ៍លេខ Bតំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហម ភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជាមួយគ្នានេះដែរ ទីតាំងសាលាដំបូងរាជធានីភ្នំពេញ ក៏ត្រូវប្តូរទៅនៅក្នុងតំបន់អភិវឌ្ឍន៍ OCIC រួមជាមួយនឹងសាលាឧទ្ធរណ៍ភ្នំពេញផងដែរ។ សាលាយុត្តិធម៌ទាំងពីរនេះ នឹងប្តូរទៅកាន់អគារកម្ពស់ ៧ជាន់ថ្មី ដែលមានផ្ទៃក្រឡាសរុប ១៩ ៩៥៦ម៉ែត្រការ៉េ ដែលរដ្ឋក៏នឹងចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក សម្រាប់ការបំពាក់បរិក្ខារ និងគ្រឿងសង្ហារិម។ (អានបន្ថែម)  

អាន​បន្ថែម

គម្រោងពង្រីកប្រព័ន្ធទឹកស្អាតក្រុងតាខ្មៅ តម្លៃជាង២០លានដុល្លារ នឹងបញ្ចប់តាមផែនការ

គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ ខេត្តកណ្ដាល តម្លៃជាង២០លានដុល្លារ គ្រោងបញ្ចប់ការសាងសង់តាមផែនការកំណត់នៅខែធ្នូ ២០២៤ ខាងមុខនេះ ខណៈបច្ចុប្បន្នកម្ពុជា-ជប៉ុន បានចុះត្រួតិនិត្យវឌ្ឍនភាពការសាងសង់ដោយផ្ទាល់នៅថ្ងៃទី៦ ធ្នូ ២០២២។ ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ​ បន្ទាប់ពីសាងសង់រួច គម្រោងនេះ នឹងចូលរួមចំណែកដល់បញ្ហាកង្វះទឹកស្អាតរបស់ពលរដ្ឋនៅភ្នំពេញ និង​​ក្រុង​តាខ្មៅ ជាពិសេសគម្រោងនេះនឹងអាចឆ្លើយតប ទៅលើតម្រូវការផ្គត់ផ្គង់ទឹកស្អាត ទៅដល់​ព្រលាន​យន្ត​ហោះថ្មីដែលកំពុងសាងសង់ថែមទៀតផង។ គួរបញ្ជាក់ថា គម្រោងពង្រីកប្រព័ន្ធទឹកស្អាតនៅក្រុងតាខ្មៅ ខេត្តកណ្តាល គឺស្ថិតនៅ​ក្រោម​ជំនួយ​ឥត​សំណងរបស់​រាជ​រដ្ឋាភិបាលជប៉ុន មានតម្លៃប្រមាណជាង ២០លានដុល្លារអាមេរិក តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ប្រទេសជប៉ុន (JICA) ដោយចាប់ផ្តើម​ដំណើរ​ការ​សាងសង់​តាំងពីខែមិថុនា ឆ្នាំ ២០២២ មកម្ល៉េះ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២៤។ គម្រោងនេះ មាន​សមត្ថភាព​ផលិតទឹកស្អាតបាន ៣ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ខណៈ​គម្រោង​នេះ​ដែរ ក៏ជាប្រភេទគម្រោង Special Purpose Company ស្ថិតក្រោមការ​ថែទាំ​លក្ខណៈ​បច្ចេក​ទេស និងគុណភាពទឹក ក្នុងរយៈពេល ១០ឆ្នាំរបស់ជប៉ុន៕ […]

អាន​បន្ថែម

ស្ពានខ្សែកាបឫស្សីកែវ តម្លៃ ៣៥លានដុល្លារ សម្រេចការសាងសង់បាន ៨៩%

គិតត្រឹមថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ គម្រោងសាងសង់ស្ពានខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប តម្លៃ ៣៥លានដុល្លារអាមេរិក សម្រេចការសាងសង់បានប្រមាណ ៨៩% នៃគម្រោង។ នេះបើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។ តាមផែនការ គម្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ។ ស្ពានខ្សែកាបបេតុងថ្មីឆ្លងកាត់ទន្លេសាបនេះ មានទទឹង ២០.៥ម៉ែត្រ និងបណ្តោយប្រវែង ៥០០ម៉ែត្រនេះ នឹងត្រូវចំណាយពេលប្រហែល ២៨ ខែ ដើម្បីបញ្ចប់ការសាងសង់ និងចំណាយថវិកាអស់ ៣៥លានដុល្លារអាមេរិក។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា នៅចំណុចប្រសព្វវរវាងផ្លូវជាតិលេខ៥ និងស្ពានខ្សែកាបឫស្សីកែវនេះ ក៏មានការសាងសង់ស្ពានអាកាសថ្មីមួយផងដែរ ដែលមានបណ្តោយសរុបប្រវែង៤៨៣ ម៉ែត្រ និងមានទទឹង ១៥,៨ ម៉ែត្រ ដោយគ្រោងចំណាយថវិកាសាងសង់ប្រមាណ ៩,៧ លានដុល្លារអាមេរិក និងសាងសង់ដោយក្រុមហ៊ុន OCIC ក្នុងរយៈពេលប្រមាណ១៥ខែ។ (អានបន្ថែម)  

អាន​បន្ថែម

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុមហ៊ុនអ៊ីអន (ខេមបូឌា) ខូ អិលធីឌី  គ្រោងនឹងបើកដំណើរការសាកល្បងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះហើយ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ក្រុមហ៊ុនអ៊ីអន ខេមបូឌា និង ក្រុមហ៊ុនអ៊ីអន (ខេមបូឌា) ខូ អិលធីឌី ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។ ផ្សារទំនើបនេះ នឹងផ្តល់ជូននូវការកម្សាន្ត និងការអប់រំដល់មនុស្សគ្រប់វ័យ ជាមួយនឹងគោលគំនិត “Edutainment Mall” នៅចំកណ្តាលនៃទីក្រុងកំពុងអភិវឌ្ឍន៍ថ្មីនេះ។ មួយវិញទៀត ផ្សារទំនើបនេះ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាតំបន់កំពុងត្រូវបានអភិវឌ្ឍ ជាទីក្រុងរណបនៃរាជធានីភ្នំពេញ។ គួរបញ្ជាក់ថា គម្រោងផ្សារទំនើប AEON ៣ សាងសង់ក្រោមទុនវិនិយោគប្រមាណ ២៩០លានដុល្លារអាមេរិក ហើយនឹងមានទំហំធំជាងផ្សារ Aeon ទី១ និងទី ២ បូកបញ្ចូលគ្នាទៅទៀត ពោលគឺនឹងមានផ្ទៃឡាសរុប ១៧៤០០០ ម៉ែត្រការ៉េ។ (អានបន្ថែម) […]

អាន​បន្ថែម

កូវ៉ែតចង់វិនិយោគលើវិស័យថាមពល និងការសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា

ឯកឧត្តម Mohamad SSHS Alhajri ជាឯកអគ្គរាជទូតតែងតាំងថ្មីនៃរដ្ឋកូវ៉ែតប្រចំាព្រះរាជាណាចក្រកម្ពុជា ចង់វិនិយោគលើវិស័យថាមពល និងការសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា។ នេះបើយោងតាមជំនួបរវាងឯកអគ្គរាជទូតកូវ៉ែតជាមួយ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំក្រសួងពាណិជ្ជកម្មនៅថ្ងៃទី៣០ ខែវិច្ឆិកា ២០២៣។ នាឱកាសនោះដែរ ឯកឧត្តមឯក​អគ្គរាជទូត បានបញ្ជាក់ពីឆន្ទៈយ៉ាងមុតមាំក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិ​យោ​​​គ ជាពិសេសវិស័យពាក់ព័ន្ធការផ្គត់ផ្គង់ថាមពល(ប្រេងឥន្ទនៈ) និងការសាសង់ផ្លូវល្បឿនលឿន ព្រមទាំងវិស័យហិរញ្ញវត្ថុ​(​soft loans)ផងដែរ។ ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានលើកឡើងនូវច្បាប់ គោលនយោបាយសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តថ្មីៗ ដែលបម្រើដល់សកម្មភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា រួមមាន៖ ការធ្វើពិពិធកម្មទីផ្សារនាំចេញតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងក្របខណ្ឌទ្វេភាគីនិងអាស៊ាន តំបន់សេដ្ឋកិច្ចពិសេស និងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗដូចជា ព្រលានយន្តហោះ និងកំពង់ផែទឹកជ្រៅ។ បន្ថែមពីនេះ ឯកឧត្តម Mohamad S SH S Alhajri ក៏បានស្នើឱ្យប្រទេសទាំងពីរបន្តអនុវត្ត និងប្រើប្រាស់កិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាដែលមានស្រាប់ឱ្យអស់ពីលទ្ធភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិ​ស័យឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តម បានស្នើឱ្យពិនិត្យលទ្ធភាពរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវេទិកាធុរកិច្ចរួមគ្នា ដែលអាចជួយបង្កើនទំហំពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីឱ្យកាន់តែល្អប្រសើរ។ គួរបញ្ជាក់ទៀតថា បច្ចុប្បន្នទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូវ៉ែត សម្រេចបានប្រមាណ ៦៤ […]

អាន​បន្ថែម

សម្តេចតេជោឱ្យអនុសាសន៍មួយចំនួន ក្នុងការកសាង​ និងតភ្ជាប់ទីក្រុងឆ្លាតអាស៊ាន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានដាក់ចេញនូវអនុសាសន៍ផ្ទាល់ខ្លួនមួយចំនួន ក្នុងការកសាង និងតភ្ជាប់ទីក្រុងឆ្លាតអាស៊ាន។ នេះបើតាមសុន្ទរកថារបស់សម្តេច ដែលបានថ្លែងក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២។ អនុសាសន៍នេះ សំដៅដល់ការចូលរួមសម្រាប់ពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការ អាស៊ាន ឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីកសាងសហគមន៍អាស៊ានប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។ សម្តេចតេជោ បានផ្តល់អនុសាសន៍ដូចខាងក្រោម៖ ត្រូវធានាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ដែលជាមូលដ្ឋានគ្រឹះចម្បង និងសំខាន់បំផុត សម្រាប់ការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ការលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន ប្រកបដោយសុខុមាលភាព វិបុលភាព និងភាពធន់ ការកសាងទីក្រុង ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋបាលមូលដ្ឋាន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នជាតិ និងអន្តរជាតិ និងជាពិសេសពីប្រជាជនដែលរស់នៅក្នុងមូលដ្ឋានផ្ទាល់តែម្តង រដ្ឋបាលក្រុងទាំងអស់ ត្រូវសហការគ្នាក្នុងការជំរុញល្បឿន និងពង្រីកសក្តានុពលនៃការតភ្ជាប់ និងសមាហរណកម្មទីក្រុងឆ្លាតអាស៊ាន ឱ្យកាន់តែខ្លាំងឡើង តាមរយៈការរួមគ្នាលើកកម្ពស់ឌីជីថលូបនីយកម្ម និងបរិវត្តកម្មឌីជីថល ដែលមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍ និងតភ្ជាប់គ្រប់វិស័យ ក្នុងប្រទេស និងតំបន់ រដ្ឋបាលក្រុងទាំងអស់ ត្រូវជំរុញឱ្យកាន់តែខ្លាំងថែមទៀតនូវវប្បធម៌ផ្លាស់ប្តូរចំណេះដឹង […]

អាន​បន្ថែម

គម្រោងសង់ព្រលានសៀមរាបថ្មីនឹងបញ្ចប់ខែមីនា ២០២៣ ខណៈស្ថាប័ន៣រួមគ្នាបង្កើតប្រព័ន្ធដឹកជញ្ជូនDigital

សមាគមដឹកជញ្ជូនទេសចរណ៍ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប (TTA)  រួមសហការជាមួយក្រុមហ៊ុន Nippon Koei Co., Ltd (NK) នៃប្រទេសជប៉ុន និងក្រុមហ៊ុន Haystack Labs Stud​i​o​ Co., Ltd. (HAYSTACK) នៃ​ប្រទេស​កាណាដា បង្កើតកម្មវិធី (App​lication)​ ដឹកជញ្ជូនអ្នកដំណើរ ខណៈព្រលានយន្ត​ហោះ​អន្តរជាតិ សៀម រាបថ្មី គ្រោងនឹង​បញ្ចប់ការសាងសង់របស់ខ្លួននៅ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។ ស្ថាប័នទាំង ៣នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា លើគម្រោងស្តីពីការបង្កើត MaaS Project ដើម្បីអាចឱ្យភ្ញៀវជាតិ និងអន្តរជាតិបញ្ជាក់សេវាដឹកជញ្ជូនតាមប្រព័ន្ធDigital “Mobility as a Service (MaaS)។​ ​គម្រោងបង្កើត App នេះ ស្របពេលដែលដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នឹង​បញ្ចប់​​​​ការសាង​សង់របស់ខ្លួននៅ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ជាមួយនឹងកា​រហោះហើរសាកល្ប​ង​តេស្តឧបករ​ណ៍​​​​ផងដែរ។ ចំណែក ការហោះហើរជាផ្លូវការនឹងចាប់ផ្តើមនៅក្នុងពាក់កណ្តាលខែតុលា ឆ្នាំ២០២៣។ នេះបើតាម​លោក […]

អាន​បន្ថែម