គម្រោងអភិវឌ្ឍន៍
រដ្ឋទើបអនុម័តគម្រោងថ្មី៥ តម្លៃជាង២៩លានដុល្លារ នៅខេត្តស្វាយរៀង តាកែវ និងភ្នំពេញ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគដែលមានទុនសរុប ២៩.២លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៥កន្លែង នៅខេត្តស្វាយរៀង តាកែវ និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១-“GORGEOUS LIGHTS CO., LTD” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលលម្អ និងគ្រឿងបង្គុំរបស់អំពូលលម្អ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៨,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៣៣កន្លែង។ ២-“JT ELECTRONICS CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ អំពូលភ្លើង និងគ្រឿងបង្គុំអំពូលភ្លើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៨៣កន្លែង។ ៣-“LINGBENYANG OPTOELECTRONICS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់អេឡិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៣៣កន្លែង។ […]
អានបន្ថែមត្រឹមរយៈពេល៨ខែ ២០២២ ក្រសួងដែនដីចេញលិខិតអនុញ្ញាតសាងសង់បានជាង ២៨០០គម្រោង
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាតសាងសង់ ដល់គម្រោងសរុបចំនួន ២.៨១១ គម្រោង ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២២ បានធ្លាក់ចុះ ៩០គម្រោង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍ និន្នាការសង្គម-សេដ្ឋកិច្ចចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា តម្លៃគម្រោងសាងសង់សរុប ១.៦៦២ លានដុល្លារ បានធ្លាក់ចុះ ៥៦,៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គម្រោងសាងសង់ប្រភេទសំណង់លំនៅដ្ឋាន រួមចំណែកធំជាងគេក្នុងចំណោមគម្រោងសាងសង់ដែលទទួលបានការអនុញ្ញាតពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយបញ្ជាក់ថា ប្រភេទសំណង់លំនៅដ្ឋាន មាន ២.៥២១ គម្រោង ស្មើនឹង ៨៩,៧ភាគរយ នៃសំណើសុំសាងសង់សរុប បានធ្លាក់ចុះ ៩គម្រោង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ យោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០២១ របស់ក្រសួងរៀបចំដែនដី ដែលចេញផ្សាយក្នុងខែមករា កម្ពុជា បានអនុម័តគម្រោងចំនួន ៤.៣០៣គម្រោង ក្នុងឆ្នាំ២០២១ ដែលមានតម្លៃជាង ៥,៣ ពាន់លានដុល្លារ ធៀបនឹង ៤ ៨៤១ គម្រោង ដែលមានតម្លៃជាង […]
អានបន្ថែមឯឧ ស៊ុន ចាន់ថុល ជួបនឹងទូតកូរ៉េ ដោះស្រាយបញ្ហា និងពន្លឿនការដ្ឋានផ្លូវលេខ ២ និង ២២
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តម ស៊ុន ចាន់ថុល បានជួបជានឹងគណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េ និងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហា និងពន្លឿងការអនុវត្តគម្រោងលើកកម្ពស់ផ្លូវជាតិលេខ២ និងលេខ២២ សម្រេចបានគោលដៅ។ កិច្ចប្រជុំធ្វើឡើងកាលពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពីឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េនៅកម្ពុជា លោកស្រី Minnie Chey នាយិកាមូលនិធិ EDCF តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមហ៊ុនម៉ៅការសាងសង់ Hanshin Engineering & Construction Co., Ltd ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture។ ជំនួបពិភាក្សានេះ ភាគីទាំងពីរ (កម្ពុជា-កូរ៉េ) បានលើកយកបញ្ហាប្រឈមដែលបានកើតឡើង មកជជែក ស្វែងរកដំណោះស្រាយរួមគ្នា […]
អានបន្ថែមសម្ដេចនឹងរៀបតំបន់អភិវឌ្ឍថ្មីមួយទៀត នៅឃុំពាក់ស្នែង បន្ថែមពីលើរុនតាឯក
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ដ្រីក្រសួងដែនដីត្រៀម រៀបចំបង្កើតតំបន់អភិវឌ្ឍថ្មីមួយនៅឃុំពាក់ស្នែង ខេត្តសៀមរាប បន្ថែមពីលើតំបន់រុនតាឯក ដើម្បីជាទីតាំងទីលំនៅឋានថ្មីរបស់ពលរដ្ឋដែលរើចេញពីឧទ្យានជាតិអង្គរ។ សម្ដេចបានឱ្យដឹងដូច្នេះ កាលពីថ្ងៃទី ៦ តុលា កន្លងទៅ ដោយបញ្ជាក់ថាតំបន់នេះ នឹងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់យ៉ាង ដូចនៅរុនតាឯកដូច្នេះដែរ។ ឥឡូវ ដីនៅរុនតាឯក សល់តែ ២០០ឡូ ប៉ុណ្ណោះ ខ្ញុំប្រាប់ឯកឧត្តម ជា សុផារ៉ា ឱ្យទុកជាដីបំរុង ហើយចាប់ផ្ដើមរៀបចំដីនៅតំបន់ពាក់ស្នែង ថ្មីមួយទៀត។ កន្លែងនេះ ត្រូវមានផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់រស់នៅ និងប្រកបអាជីវកម្ម។ គួរបញ្ជាក់ថា តំបន់រុនតាឯកនឹងក្លាយជាកូនក្រុងសក្ដានុពលថ្មីមួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធចាំបាច់គ្រប់ជ្រុងជ្រោយ សាកសម្យនឹងការរស់នៅ និងប្រកបអាជីពរបស់ពលរដ្ឋជាង ៦០០០ គ្រួសារ នាពេលអនាគត។ ការបង្កើតទីក្រុងរុនតាឯកថ្មីនេះ នឹងក្លាយជាតួយ៉ាង និងគំរូដ៏សំខាន់សម្រាប់ការអភិវឌ្ឍទីក្រុង និងរៀបចំគ្រប់គ្រងតំបន់អាណាធិបតេយ្យផ្សេងទៀតបានដោយមានប្រសិទ្ធភាព។ បើតាមផែនការ តំបន់នេះនឹងមានផ្លូវកៅស៊ូនិងផ្លូវបេតុងប្រវែងសរុប ១៤០គម រោងចក្រផលិតទឹកស្អាតតម្លៃ ៣លានដុល្លារ ប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាត ការសាងសង់មន្ទីរពេទ្យសាលារៀន […]
អានបន្ថែមរដ្ឋចេញគោលការណ៍ថ្មីសម្រាប់ការអនុវត្តគម្រោងទេសចរណ៍ធម្មជាតិតូចជាង១០ហិកតា
ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធ បានប្រកាសដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំក្នុងការ អនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចដែលមានទំហំផ្ទៃដីក្រោម ១០ហិកតា ស្ថិតនៅក្នុងតំបន់សំខាន់ចំនួន២ គឺតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។ នេះបើយោងតាមសក្ខាសិលាកាលពីថ្ងៃទី០៣ ខែ តុលា ឆ្នាំ ២០២២។ ឯកឧត្តម រ័ត្ន វិរៈ រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា “ការរៀបចំគោលការណ៍ណែនាំបច្ចេកទេស គឺជាសេចក្តីត្រូវការចាំបាច់ ក្នុងការតម្រង់ទិស និងចង្អុលបង្ហាញអំពីដំណើរការបំពេញបែបបទនីតិវិធី ការរៀបចំ និងអនុវត្តគម្រោង ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការប្រើប្រាស់ដី ការត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីធានាបាននូវការរៀបចំផលិតផល និងសេវាទេសចរណ៍ធម្មជាតិប្រកបដោយទទួលខុសត្រូវ។ ជាមួយគ្នានេះដែរ លោកស្រី Salimata D. Follea តំណាងធនាគារពិភពលោក បានឱ្យដឹងដែរថា គម្រោងនិរន្តភាពតំបន់ទេសភាពទេសចរណ៍ធម្មជាតិកម្ពុជា គឺក្នុងគោលបំណងក្នុងការលើកកម្ពស់គ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា។ លោកស្រីបន្តថា គម្រោងនេះ មានសមាសភាពចំនួន៣ គឺទី១_រៀបចំគម្រោងក្នុងការគ្រប់គ្រង ទី២_ការរៀបចំឱកាសក្នុងការអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្ម និងទី៣_ការផ្សារភ្ជាប់ទីផ្សារ។ សូមបញ្ជាក់ថា បើតាមក្រសួងបរិស្ថាន បានឱ្យដឹងថា អេកូទេសចរណ៍ និងទេសចរណ៍វប្បធម៌បានរីកចម្រើនជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ និងបានរួមចំណែកជាង១០% នៅក្នុងផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ។ ដោយឡែក បើតាមប្រភពដដែល បានបញ្ជាក់ដែរថា គិតមកដល់ពេលនេះ […]
អានបន្ថែមគម្រោងសង់មន្ទីពេទ្យអន្តរជាតិធំៗ២ តម្លៃ ៤១លានដុល្លារ ទទួលបានភ្លើងខៀវពីរដ្ឋហើយ
ថ្មីៗនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនសង់មន្ទីពេទ្យធំៗពីរ តម្លៃ ៤១លានដុល្លារ ក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC កាលពីថ្ងៃទី៣០ កញ្ញា កន្លងទៅនេះ។ ទីមួយគឺជាគម្រោងសាងសង់មន្ទីរពេទ្យអន្តរជាតិមានចំនួន ១១៧គ្រែ ដែលគ្រោងនឹងបោះទុនវិនិយោគចំនួន ២១លានដុល្លារអាមេរិក។ មន្ទីពេទ្យមួយនេះ មានទីតាំងស្ថិតនៅផ្លូវដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង វិនិយោគដោយក្រុមហ៊ុន ORIENDA INTERNATIONAL HOSPITAL CO., LTD។ ទីពីរគឺជាគម្រោងសាងសង់មន្ទីរពេទ្យបេះដូងនិងសរសៃឈាម ចំនួន ៣០០គ្រែ ដែលគ្រោងនឹងបោះទុនវិនិយោគចំនួន ២០លានដុល្លារអាមេរិក។ មានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ ១៩៣៤ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងវិនិយោគដោយក្រុមហ៊ុន NEW WORLD HEART & VASCULAR HOSPITAL CO., LTD។ គួររម្លឹកដែរថា គម្រោងធំៗទាំងពីរខាងលើនឹងអាចបង្កើតការងារបានរហូតដល់ ៥២៦កន្លែងជូនពលរដ្ឋ។
អានបន្ថែមគម្រោងអភិវឌ្ឍតម្លៃជាង ១៧ លានដុល្លារ នឹងត្រូវសាងសង់នៅកោះត្បាល់ នៃខេត្តកែប
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុន TRY PHEAP KOH TUNSAY RESORTS CO., LTD” បោះទុន ១៧ លានដុល្លារ បង្កើតគម្រោងអភិវឌ្ឍធំមួយ លើកោះត្បាល់ ក្នុងក្រុងកែប។ គម្រោងនេះនឹងអាចបង្កើតការងារបានចំនួន ១០៥កន្លែង ប៉ុន្តែក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមិនបានបញ្ជាក់ថា ក្រុមហ៊ុននឹងអភិវឌ្ឍជាអ្វីខ្លះនោះទេ។ កោះត្បាល់ ស្ថិតនៅចង្ងាយជាងមួយគីឡូម៉ែត្រភាគអាគ្នេយ៍នៃកោះទន្សាយ ហើយមានប្រវែងមួយពាន់ម៉ែត្រ និងទទឹង ៦០០ម៉ែត្រ។ គួបញ្ជាក់ថា កោះទន្សាយ ក៏កំពុងអភិវឌ្ឍដោយក្រុមហ៊ុន ទ្រី ភាព ផងដែរ ក្រោមទុន១៣០ លានដុល្លារ។ គម្រោងនេះជាគម្រោងអភិវឌ្ឍចម្រុះខ្នាតយក្សនៅលើផ្ទៃដី ១៤០ ហិកតា ខណៈការសាងសង់បានចាប់ផ្តើមដំណើរការជាបណ្ដើៗតាំងពីឆ្នាំ ២០២១ មកម្លេះ។
អានបន្ថែមបើរថយន្ត៩០០០គ្រឿងបើកលើផ្លូវល្បឿនលឿន/ថ្ងៃ ចិននឹងរកចំណូលប៉ុន្មាន? ប៉ុន្មានឆ្នាំទើបរួចដើម?
ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ បានបើកជាឱ្យសាកល្បងហើយចាប់ពីថ្ងៃទី ១ តុលា ២០២២ កន្លងទៅ នេះ ដោយអ្នកដំណើរអាចបើកបរគិតថ្លៃបានរយៈពេល ១ ខែ។ បើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងថ្ងៃដំបូងនេះ បើគិតពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៨:០០នាទីល្ងាច ថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២នេះ មានយានយន្តចំនួន ៨.៩២៧ គ្រឿង ដែលបាននាំគ្នាធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយចេញចូលតាមស្ថានីយទាំង០៨ទីតាំង។ បើជាមធ្យមក្នុង១ ថ្ងៃ មានរថយន្តប្រមាណ ៩០០០ គ្រឿងបើកបរលើផ្លូវល្បឿនលឿន ក្រោយផុតរយៈពេលបើកឥតគិតថ្លៃ ក្រុមហ៊ុនចិននឹងប្រមូលចំណូលបានប្រមាណជាង ១០ ម៉ឺនដុល្លារ ក្នុង១ ថ្ងៃ។ បើវិភាគងាយៗ បើតួលេខមធ្យមស្ថិតក្នុងកម្រិតនេះ ១ ឆ្នាំក្រុមហ៊ុននឹងរកចំណូលបាន ជាង៣៩ លានដុល្លារ ដូច្នេះក្រុមហ៊ុនចិនត្រូវការពេលជាង ៥០ ឆ្នាំ ទើប អាចប្រមូលដើមទុនវិញបាន ២ ពាន់លានដុល្លារ។ គួរបញ្ជាក់ថា ក្នុងថ្ងៃដំបូងនេះ មិនត្រឹមតែមានអ្នកដំណើរកម្សាន្តជាលក្ខណៈគ្រួសារប៉ុណ្ណោះទេ ក៏មានយានយន្តដឹកជញ្ជូនដែលស្របតាមលក្ខណៈបច្ចេកទេសដឹកជញ្ជូនទំនិញរបស់ខ្លួនផងដែរ។ […]
អានបន្ថែមចិនកំពុងសាងសង់ព្រែកជីកតម្លៃ ១០ប៊ីលានដុល្លារ ភ្ជាប់របៀងទន្លេ និងសមុទ្រខាងលិច
ប្រទេសចិន កាលពីថ្មីៗនេះ បានបើកការដ្ឋាសាងសង់ព្រែកជីកខ្នាតធំមួយប្រវែងជាង ១៣៥គម ទិសដៅបង្កើតជាច្រករបៀងភ្ជាប់ទន្លេ និងសមុទ្រភាគខាងលិច ដ៏សំខាន់មួយ។ យោងតាមកាសែត China Daily គម្រោងនេះមានទីតាំងស្ថិតទីក្រុង Qinzhou នៃតំបន់ស្វយ័ត Guangxi Zhuang ។ ការសាងសង់គ្រោងចំណាយសរុបជាង ១០ ប៊ីលានដុល្លារ ដោយការដ្ឋានសាងសង់គ្រោងនឹងបញ្ចប់នៅរយៈ ៥៤ ខែ ខាងមុខ។ ព្រែកជីកប្រវែង ១៣៥គម នេះ នឹងតភ្ជាប់ពីអាងស្តុកទឹក Xijin ក្នុងទីក្រុង Hengzhou ទៅកាន់ទីប្រជុំជន Luwu នៃស្រុក Lingshan ដែលនឹងបើកឱ្យនាវាឆ្លងចូលទៅឈូងសមុទ្រ Beibu តាមរយៈទន្លេ Qinjiang ។ គោលបំណងព្រែកជីកនេះ គឺដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការផ្គត់ផ្គង់ទឹក ប្រព័ន្ធធារាសាស្រ្ត ការការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធអេកូឡូស៊ី។ ជាមួយនឹងជម្រៅដ៏ជ្រៅ ប្រឡាយនឹងអនុញ្ញាតឱ្យកប៉ាល់ខ្នាតយក្សដែលអាចផ្ទុកទំនិញរហូតដល់ ៥០០០ តោន ឆ្លងកាត់បាន។ ផ្លូវទឹកថ្មីនេះ ក៏នឹងបន្ធូរបន្ថយសម្ពាធនៃការដឹកជញ្ជូន និងហានិភ័យនៃការធ្វើដំណើរឆ្លងកាត់ទន្លេ Yangtze និងទន្លេ […]
អានបន្ថែមស្ថានីយ៍បូមទឹកដ៏ធំមួយក្នុងខណ្ឌឫស្សីកែវ ត្រូវបានបើកការដ្ឋានសាងសង់ហើយ
ស្ថានីយ៍បូមទឹកថ្មី ដែលមានសមត្ថភាព អាចបូមទឹកបានរហូត ៣ម៉ឺនម៉ែត្រគូប/១ម៉ោង ដែលមានទីតាំងនៅខណ្ឌឫស្សីកែវ ចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២២។ ពិធីបើកការដ្ឋានសាងសង់នេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ គួរបញ្ជាក់ដែរថា ស្ថានីយ៍បូមទឹកថ្មីនេះ មានសមត្ថភាពបូមទឹកបាន ៣០.០០០ម៉ែត្រគូបក្នុង១ម៉ោង ឬស្មើនឹង ៨.៣៣ម៉ែត្រគូបក្នុង១វិនាទី បំពាក់ដោយម៉ូទ័រទំហំអង្កត់ផ្ចឹត១ម ចំនួន២គ្រឿង និងអង្កត់ផ្ចឹត០.៨ម ចំនួន ២គ្រឿង។ យ៉ាងណាក៏ដោយ នៅមិនទាន់បានបញ្ជាក់ពីទំហំថវិកាវិនិយោគ និងរយៈពេលសាងសង់ស្ថានីយ៍បូមទឹកថ្មីនោះទេ។ ប៉ុន្តែបើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ថានីយ៍បូមទឹកថ្មីនេះ នឹងជួយដោះស្រាយបញ្ហាទឹកលិច នៅក្នុងសង្កាត់ទួលសង្កែទី១ សង្កាត់ទួលសង្កែទី២ សង្កាត់ច្រាំងចំរេះទី១ សង្កាត់ច្រាំងចំរេះទី២ និងសង្កាត់ស្វាយប៉ាក ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាន់តែល្អប្រសើរជាងមុន៕
អានបន្ថែម