រោងចក្រថាមពលពន្លឺព្រះអាទិត្យផលិតអគ្គិសនីបាន៦០MWចូលបណ្តាញជាតិជាលើកដំបូង

ក្រុមហ៊ុនបម្រើសេវាផ្គត់ផ្គង់ថាមពលអគ្គិសនីជាតិរបស់កម្ពុជា ដែល​ស្ថិតក្រោមភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍​អាស៊ី​​ (ADB) និងអគ្គិសនីកម្ពុជា (EDC) សម្រាប់បង្កើតឧទ្យានថាមពលពន្លឺព្រះអាទិត្យទំហំ ១០០​​មេហ្គាវ៉ាត់​ (MW)  ដែល​ផលិតបានជារោងចក្រផលិតថាមពលដោយពន្លឺព្រះអាទិត្យទំហំ ៦០​មេហ្គាវ៉ាត់​ (MW) ជា​លើកដំបូង បន្តភ្ជាប់​ចូលទៅក្នុងបណ្តាញជាតិ។​ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ធនគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះថ្ងៃទី១៥ ខែ​វិច្ឆិកា ឆ្នាំ២០២២។ ក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃទី១១ ខែវិច្ឆិកានេះ លោក Masatsugu Asakawa ប្រធានធនគារអភិវឌ្ឍន៍អាស៊ី (A​D​B​) បានលើកឡើងថា «ការផលិតថាមពលសូឡា នឹងជាភាពចាំបាច់ក្លាយជាផ្នែកដ៏សំខាន់នៃកិច្ចប្រឹងប្រែង​របស់​​​កម្ពុជា​ក្នុងការពង្រីកការតភ្ជាប់ថាមពលអគ្គិសនីមានតម្លៃសមរម្យ ខណៈដែលកំពុងផ្លាស់ប្តូរទៅជាថាម​ពល​ស្អា​ត​ផងដែរនោះ​»។ គម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យនេះ បានបង្ហាញឱ្យឃើញពី​ឱកាសក្នុងការផលិតថាមពលដោយ​ពន្លឺ​ព្រះ​អា​ទិត្យទ្រង់ទ្រាយធំ ដែលមានតម្លៃសមរម្យ តាមរយៈប្រភពធនធានពីវិស័យរដ្ឋ និងឯកជន។ ស្ថិតក្រោមគម្រោងនេះផងដែរ រោងចក្រផលិតថាមពលនេះ ត្រូវបានដាក់ឱ្យដេញថ្លៃជាអន្តរជាតិ​ដល់វិស័យឯកជន​ជា​​ពីរដំណាក់​កាលគឺដំណាក់កាល ៦០មេហ្គាវ៉ាត់ (MW) និង៤០​មេហ្គាវ៉ាត់​ (MW)។ ប្រភពដដែលបានបន្ថែមថា ក្នុងការដេញថ្លៃលើកទី១ មានទំហំ ៦០មេហ្គាវ៉ាត់ (MW) ក្នុងឆ្នាំ​២០១៩​ គឺបានទៅក្រុមហ៊ុន Prime Road Alternative ដែលទទួលបានតម្លៃទាបបំផុតចំនួន ០.០៣៩ ដុល្លារអាមេរិក​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង ក្នុងចំណោមការតភ្ជាប់បណ្តាញថាមពលពន្លឺព្រះអាទិត្យនៅអាស៊ីអាគ្នេយ៍។ […]

អាន​បន្ថែម

កម្ពុជាស្នើជប៉ុនមកវិនិយោគលើការសង់ស្ថានីយបញ្ចូលអគ្គីសនី ដើម្បីជំរុញការប្រើរថយន្តអគ្គិសនី

កម្ពុជាបានស្នើឱ្យ​ជប៉ុនជួយជំរុញឱ្យ​មានក្រុមហ៊ុនជប៉ុ​នមកវិនិយោគលើ​ការសាងសងស្ថានី​យ​បញ្ចូ​ល​អគ្គី​សនីនៅកម្ពុជា ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានកាន់តែច្រើននិងមានភាពប្រសើរឡើង។ នេះបើតាមកិច្ចប្រជុំទ្វេភាគីរវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក​ជញ្ជូន ជាមួយនឹង​ឯកឧត្តម​បណ្ឌិត MORI MASAFUMI ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្រ្តីជប៉ុន កាល​ពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា​ ឆ្នាំ​២០២២។ ឯកឧត្តបានឱ្យដឹងថា ប្រទេសកម្ពុជាកំពុងជំរុញការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី (EV) ដើម្បីកាត់បន្ថយការបញ្ចេញការបូនឌីអុកស៊ីត។ ឯកឧត្តមបានបន្ថែមថាដើម្បីជំរុញការប្រើប្រាស់នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកាត់បន្ថយពន្ធ​នាំចូលមកត្រឹមតែប្រមាណជាង ៦០% ប៉ុណ្ណោះនៃតម្លៃយានយន្តអគ្គិសនី។ ឯកឧត្តមបន្តថា កម្ពុជាក៏បានស្នើដល់ភាគីជប៉ុន ជួយជំរុញឱ្យមានក្រុមហ៊ុនជប៉ុនមក​វិនិយោគលើ​ការ​សាង​​សង់​​​ស្ថា​នីយបញ្ចូលអគ្គីសនីនៅកម្ពុជាផងដែរ។ ពាក់ព័ន្ធនឹងការកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត ក្រុមហ៊ុន តូយ៉ូតា ដែលជាក្រុមហ៊ុនរបស់ប្រទេសជប៉ុន ក៏​ធ្លាប់​​​បានស្នើទៅកាន់កម្ពុជា ឱ្យពិនិត្យលទ្ធភាពក្នុងការបន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid  ដើម្បី​រួម​ចំណែក​ក្នុង​ការជួយ​ឱ្យកម្ពុជាសម្រេចគោលដៅអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។ (អានបន្ថែម) លោក អ៊ី សង់ មន្ត្រីនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ​ និងដឹកជញ្ជូន បានប្រាប់​ទស្សនា​វដ្តី​អច​ល​ន​ទ្រព្យ និងសំណង់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកានេះ ឱ្យដឹងថា​ មកទល់ពេលបច្ចុប្បន្ននេះ កម្ពុជា មាន​ស្ថានីយ​បញ្ចូល​អគ្គីសនី ចំនួន ៧ទីតាំង ក្នុងនោះ ៤ទីតាំងនៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន […]

អាន​បន្ថែម

កម្ពុជាស្នើកម្ចីពីជប៉ុន ៦០លានដុល្លារបន្ថែម ដើម្បីសង់កំពង់ផែទឹកជ្រៅថ្មី ជំហានទី១

កម្ពុជាបានលើកសំណើ​ដល់ភាគី​ជប៉ុន​ពិចា​រ​ណាលើការផ្តល់ប្រាក់កម្ចីបន្ថែម ៦០លានដុល្លាអាមេរិក ដើម្បី​ពង្រីក​កំពង់​​​ផែស្វយ័តក្រុងព្រះសីហនុ ដំណាក់​កា​ល​​ទី ១ ជម្រៅ ១៤,៥ម៉ែត្រ  ដោយសារការ​ធ្លាក់ចុះនៃប្រាក់យ៉េន ដែល​ធ្វើ​​ឱ្យ​ខ្វះខាតថវិកានៃការរៀបចំគម្រោងនេះ។ នេះបើតាមកិច្ចប្រជុំប្រជុំទ្វេភាគីរវាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង​ដឹក​ជញ្ជូ​ន ជាមួយនឹង ឯកឧត្តមបណ្ឌិត MORI MASAFUMI ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្រ្តីជប៉ុន កាលពីថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ទឹកប្រាក់កម្ចីបន្ថែមនេះ នឹងយកមកបង្រ្គប់ទឹកប្រាក់កម្ចីប្រមាណ ២០៣លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសាងសង់​ឱ្យ​​មានគុណភាពខ្ពស់ ដោយបំពាក់នូវបច្ចេកវិទ្យាថ្មីៗ។  (អានបន្ថែម) មកទល់ពេលនេះ គម្រោងពង្រីកនេះ កំពុងបន្តនីតិវិធីដេញថ្លៃ ដើម្បីចាប់ផ្តើមសាងសង់ នៅដើមឆ្នាំ២០២៣ និង​គ្រោង​បញ្ចប់ចុងឆ្នាំ២០២៥។ បើតាមកិច្ចប្រជុំខាងលើ គម្រោងត្រៀមអនុវត្តបន្ត គឺការសាងសង់កំពង់ផែកុងតឺន័រព្រះសីហនុ ក្នុងជំហានទី២ ជម្រៅ ១៦,៥ម៉ែត្រ និងជំហានទី៣ មានជម្រៅ១៧ម៉ែត្រ ដែលមានសម្ថតភាពឱ្យនាវាចេញចូលពីសហរដ្ឋអាមេរិក និងអឺរ៉ុប​ដោយ​ផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់កំពង់ផែនានាក្នុងតំបន់ឡើយ​។

អាន​បន្ថែម

ចិនប្តេជ្ញាពន្លឿនគម្រោងខ្សែកាបអុបទិកក្រោមសមុទ្រប្រវែង ២ពាន់គីឡូម៉ែត្រ ពីហុងកុង មកព្រះសីហនុ

រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានសន្យានឹងពន្លឿនគម្រោងបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រពីក្រុងហុងកុង មកក្រុងព្រះសីហនុ។ នេះបើតាមសេចក្ដីប្រកាសរួមបង្ហាញអំពីលទ្ធផល នៃជំនួបពិភាក្សាការងាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ដ្រីចិន អំឡុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីពេលថ្មីៗនេះ។ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់តាមសេចក្ដីប្រកាសព័ត៌មានរួមខាងលើថា ដើម្បីជួយកម្ពុជាពន្លឿនការអភិវឌ្ឍឧស្សាហកម្មទំនើបចម្រុះបានឆាប់រហ័ស និងធ្វើឱ្យខេត្តព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដោយពង្រឹងខ្សែច្រវាក់ឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ផលប្រយោជន៍ទៅវិញទៅមក។ ​ឯកឧត្តមថា ភាគីចិន និងកម្ពុជា នឹងពន្លឿនគម្រោងសំខាន់ៗ ដូចជា គម្រោងបណ្ដាញខ្សែកាបអុបទិកក្រោមបាតសមុទ្រ ក្រុងព្រះសីហនុ-ក្រុងហុងកុង  គម្រោងអាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាប និងគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ស្ពាន ឡូជីស្ទីក និងឃ្លំាងស្តុក ជាដើម។ គួរបញ្ជាក់ដែរថា បើតាមឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្លាប់បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា គម្រោងបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រពីក្រុងព្រះសីហនុ ទៅកាន់ទីក្រុងហុងកុងនេះ មានប្រវែងជាង២ពាន់ គីឡូម៉ែត្រ នឹងចាប់ផ្តើម នៅខែតុលាឆ្នាំ ២០២២ និងអាចបញ្ចប់ […]

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយជាង ៥០លានដុល្លារ សម្រាប់គម្រោងសំខាន់ៗមួយចំនួននៅកម្ពុជា

រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៥១លាន៣សែន​ដុល្លារអាមេរិក ដល់កម្ពុជា​ក្នុងការ​សា​ង​​​សង់​​ហេដ្ឋា​​រចសម្ព័ន្ធ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ នេះបើតាមសេចក្តីប្រកាស​ពត៌មានរបស់ក្រសួងកា​របរ​ទេ​​ស​​ និង​សហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ ជំនួយទាំងនេះ នឹងត្រូវបែងចែកលើការអភិវឌ្ឍន៍ដូចជា៖ គម្រោងសាងសង់អគារហ្វឹកហ្វឺន មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ប្រមាណ ១៧លាន​ដុល្លារ​អា​មេ​រិ​ក) និងអគារផ្សព្វផ្សាយ​អប់រំយល់ដឹងពីសង្គ្រាមនៃ ដែលមានទឹកប្រាក់ចំនួន ២៤៥១ លាន​យ៉េន គម្រោងកែលម្អការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រដែលអាចចម្លងមេរោគ ដែលមានទឹកប្រាក់ ចំនួន ៤៣៦ លានយ៉េន (ប្រមាណ ៣លានដុល្លារអាមេរិក) គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត រោងចក្រភូមិព្រែក ដែលមានទឹកប្រាក់ ចំនួន ៣.៣៦១ លាន​យ៉េន (ប្រមាណ ២៣លាន ៣សែន ដុល្លារអាមេរិក) កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលមានទឹកប្រាក់ចំនួន ១.១៥០ លានយ៉េន (ប្រមាណ ៨ លានដុល្លារអាមេរិក) បើតាមសេចក្តីប្រកាសពត៌មាននេះ ហិរញ្ញប្បទានឥតសំណងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពន្លឿន​ការ​អភិវឌ្ឍ​​​សេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និង​ចំណ​ង​មិត្តភាព​ជាប្រពៃណីរវាងប្រទេសទាំងពីរ៕  

អាន​បន្ថែម

ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងក្លាយជាមិត្តរូបថ្មីនៃទំនាក់ទំនងកម្ពុជា-កូរ៉េ

ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ឯកឧត្តម Yoon Suk Yeol អះអាងថា រដ្ឋាភិបាលរបស់លោក នឹងអនុម័តលើគម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ នៅពេលខាងមុខដោយរលូន។ ឯកឧត្តម Yoon Suk Yeol​ លើកឡើងក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី១១ ខែវិច្ឆិកា នៅទីក្រុងភ្នំពេញ។ ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានសម្តែងនូវក្តីសង្ឈឹមថា គម្រោងស្ពានមិត្តភាពនេះ នឹងត្រូវបានអនុវត្តដោយរលូន ហើយនឹងក្លាយជាគម្រោងកិច្ចសហប្រតិបត្តិការដ៏ធំ​បំផុតរបស់សាធារណរដ្ឋកូរ៉េ នៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។​ ក្នុងជំនួបនេះដែរ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា គម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ នឹងក្លាយជាមិត្តរូបថ្មីនៃទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ។​

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយ ២៣លានដុល្លារសម្រាប់គម្រោងពង្រឹងសមត្ថភាពទឹកស្អាតដល់កម្ពុជា

រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយឥតសំណងជាង ២៣លានដុល្លារ សម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតភូមិព្រែកដល់កម្ពុជា។ ពិធីចុះហត្ថលេខាលើហិរញ្ញប្បទានឥតសំណងនេះ ធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា នៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Kishida Fumio។ គម្រោងពង្រឹងសមត្ថភាពទឹកស្អាតភូមិព្រែកនេះ មានទឹកប្រាក់ ២៣.៣លានដុល្លារ។ ក្រៅពីគម្រោងខាងលើនេះ ជប៉ុនក៏បានផ្តល់ជំនួយឥតសំណងដល់កម្ពុជា មានទឹកប្រាក់សរុប ២៨លានដុល្លារ សម្រាប់អនុវត្តគម្រោងចំនួនបីផ្សេងទៀត នៅកម្ពុជា។ ជំនួយឥតសំណងខាងលើ ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុន នឹងរួមចំណែកយ៉ាងសំខាន់ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពជាប្រពៃណីដ៏ល្អដែលមានស្រាប់រវាងប្រទេសទាំងពីរ។

អាន​បន្ថែម

កម្ពុជា ទទួលបានទុនវិនិយោគប្រមាណ ៣,៥ពាន់លានដុល្លារ ត្រឹមរយៈពេល១០ខែ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៦១ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,៥ ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល១០ខែឆ្នាំ២០២២នេះ។ យោងតាមរបាយការណ៍របស់ CDC គម្រោងវិនិយោគក្នុងរយៈពេល១០ខែនេះ បានកើនឡើង ១៥គម្រោង ធៀបនឹងនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ចំណែកទុនវិនិយោគ កើនឡើងប្រមាណ ១,៣%។ ក្នុងចំណោមគម្រោងវិនិយោគទាំង១៦១គម្រោងនេះ វិស័យឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ រួមចំណែកវិនិយោគច្រើនជាងគេ ដោយវិស័យឧស្សាហកម្មមានចំនួន ៤១,៥% និងវិស័យហេដ្ឋារចនាសម្ព័ន្ធមានចំនួន ៥១%។ ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា CDC បាននិងកំពុងបេសកម្មរបស់ខ្លួនយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងគោលដៅបន្តទាក់ទាញវិនិយោគបន្ថែមទៀត តាមរយៈការចូលរួមរៀបចំ និងការអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ការធ្វើទំនើបកម្មលើការងារចុះបញ្ជីវិនិយោគ និងការរៀបចំយ​ន្តការទាក់ទាញវិនិយោគចំគោលដៅ។

អាន​បន្ថែម

កម្ពុជា-វៀតណាមសហការគ្នាលើចំនុចសំខាន់ៗ៥ ពាក់ព័ន្ធនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន

ប្រទេសកម្ពុជា និងប្រទេសវៀតណាម បានពិភាក្សាលើការងារសំខាន់ៗចំនួន​ ០៥ ដើម្បីពង្រឹងវិស័យហេដ្ឋា​រចនា​សម្ព័ន្ធ និងដឹកជញ្ជូនរបស់ប្រទេសទាំងពីរឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើន។ នេះបើយោងតា​មកិច្ចប្រជុំ​ទ្វេភាគីរវា​ង​រដ្ឋ​មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងរដ្ឋមន្ត្រីរីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀត​ណា​ម កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២។​ ចំណុចសំខាន់ៗពាក់ព័ន្ធនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនដែលបានពិភាក្សា រួមមាន៖ ១).ការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែន៖ ភាគីទាំងពីរបានសាទរចំពោះអនុស្សរណៈនៃការយោគយល់ស្តីពីប្រភេទ និង​បរិមាណយានយន្តធ្វើពាណិជ្ជកម្មដឹកជញ្ជូនឆ្លងកាត់ព្រំដែនផ្លូវគោក សម្រាប់ការអនុវត្តកិច្ចព្រមព្រៀង និងពិធី​សារ​ស្ដីពី​ការដឹកជញ្ជូនតាមផ្លូវគោក ដែលបានចុះហត្ថលេខានៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ភាគីទាំងពីររំពឹងថា នឹងមានចំនួននយានយន្តពាណិជ្ជកម្មឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរនឹងកើនឡើងរហូតដល់ ៨០០គ្រឿង។ ២).ការងារច្រកទ្វារព្រំដែនអន្តរជាតិ៖ ច្រកទ្វារព្រំដែនព្រៃវល្លិ៍-ប៊ិញហៀប បានបញ្ចប់ការសាងសង់រួចរាល់ និ​ង​ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ។ ជាមួយគ្នានេះ ភាគី​ទាំងពីរ ក៏កំពុង​ពិនិត្យរៀប​ចំ​ការងារច្រ​ក​ទ្វា​រ​ព្រំដែ​នបន្ទាយចក្រី-ឌីញបា និងគម្រោងស្ដារ​ឡើងវិញ​ផ្លូវខេត្តលេខ៣១២ ប្រវែង ២៨,៥​គ.ម តភ្ជាប់​ពីផ្លូវ​ជាតិ​លេ​ខ​១ ទៅកាន់ច្រកទ្វារព្រំដែនបន្ទាយចក្រី រួមទាំងការងារសាងសង់អគារព្រំដែន និង​ច្រក​ទ្វារព្រំ​ដែនជ្រៃធំ-ខាញ់ប៊ីញ ដែ​ល​​​គ្រោងនឹងសាងសង់អគារព្រំដែន ក្រោមហិរញ្ញប្ប​ទានរបស់​ធនា​គារ​អភិវឌ្ឍន៍​អាស៊ី​(ADB)។ ចំពោះ​បញ្ហាក​ក​ស្ទះ​នៅ​​ចំណុចច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ ភាគីវៀតណាម យល់ព្រម​ដោះ​ស្រាយ​បញ្ហាកកស្ទះនេះ ដោយ​នឹង​ធ្វើ​​ការ​ពង្រីកគន្លងខ្សែផ្លូវពី ២គន្លង ទៅ ៤គន្លង។ ៣).ការងារតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងម៉ុកបៃ-ហូជីមិញ៖ ភាគីកម្ពុជាបានស្នើឱ្យភាគីវៀត​ណាម​បញ្ជាក់​ឱ្យ​បានច្បា​ស់អំពីចំណុចតភ្ជាប់របស់ផ្លូវល្បឿ​នលឿនរបស់វៀតណាម (ម៉ុកបៃ-ហូជីមិញ) […]

អាន​បន្ថែម

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតតម្លៃជាង១.៦ពាន់លានដុល្លារ នឹងត្រូវសាងសង់ឆ្នាំ២០២៣

ផ្លូវល្បឿនលឿនតភ្ជាប់ភ្នំពេញ-បាវិត នឹងត្រូវសាងសង់ក្នុងឆ្នាំ ២០២៣ ហើយនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ​២០២៧ ដោយ​គ្រោង​ចំណាយ​អស់ទឹកប្រាក់ប្រមាណ​ ១៦៣៨លានដុល្លារអាមេរិក។ នេះបើតាមការលើកឡើង​របស់​ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្នុង​ពិធីចុះ​ហត្ថ​​លេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-បាវិត រវាងរាជ​រដ្ឋា​ភិបា​​លកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នាថ្ងៃទី១០ វិច្ឆិកា ២០២២។ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា «សង្ឃឹមថាយើងនឹងបើកការដ្ឋាននៅឆ្នាំ២០២៣ នឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬ​ដើម​​ឆ្នាំ២០២៧ ឱ្យចប់ប្រហែលនឹងផ្លូវល្បឿនលឿនពីក្រុងហូជីមិញមកម៉ុកបៃ មកបាវិត ដើម្បីតភ្ជាប់ផ្លូវ​ល្បឿន​លឿន​របស់យើង ដោយសារខ្ញុំមានឱកាសជួបជាមួយរដ្ឋមន្ត្រី ដឹកជញ្ជូន វៀតណាមកាលពីថ្ងៃទី០៨ កន្លងទៅនេះ នៅក្រសួង​សាធារណការនិងដឹកជញ្ជូន ក៏បានសួរ បញ្ជាក់ទៅឯកឧត្តមរដ្ឋមន្ត្រីថា ពេលណាទើបផ្លូវល្បឿន​លឿន​របស់គាត់ធ្វើ​ចប់ គាត់បានលើកឡើងបញ្ជាក់ថា ប្រហែលចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ទើបធ្វើចប់»។ ឯកឧត្តមបានបន្តថា «ចំពោះទីតាំងតាមផែនទីដាក់បញ្ហាឱ្យគាត់មើលប្រហែលជាមិនខុសគ្នាទេ គឺផ្លូវខាងគាត់ត្រូវរត់​មក​តាម​ផ្លូវលេខ២២ និងតភ្ជាប់និងផ្លូវល្បឿនលឿនរបស់យើងនៅបង្គោលគឺឡូម៉ែត្រ១៦៤ ប៉ុន្តែគាត់នឹង​ធ្វើ​ជា​លាយលក្ខណ៍អក្សរប្រាប់យើងទីតាំងពិតប្រាកដ ដើម្បីយើងរៀបចំគូរប្លង់ ទិញដីឱ្យបានត្រឹមត្រូវនៅទីតាំង​ដែល​យើងតភ្ជាប់ជាមួយគ្នា»។ ឯកឧត្តមបញ្ជាក់បន្ថែមថា «ផ្លូវល្បឿនលឿននេះ មានសារៈសំខាន់ណាស់ក្នុងការតភ្ជាប់ទាំងប្រទេសចិន ម​ក​ភូ​មា​​ មកប្រទេសថៃ មកកម្ពុជា ទៅ​វៀតណាម […]

អាន​បន្ថែម