គម្រោងអភិវឌ្ឍន៍
ជប៉ុនបើកការដ្ឋានសាងសង់ រោងចក្រដ៏ធំ១ តម្លៃជាង $២០០លាន នៅខេត្តពោធិ៍សាត់
ក្រុមហ៊ុន មីនេបៀ «Minebea» ជាក្រុមហ៊ុនផលិតគ្រឿងអេឡិកត្រូនិកឈានមុខគេរបស់ជប៉ុន បានមកបើកការដ្ឋានសាងសង់ រោងចក្រទី២របស់ខ្លួន លើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ ៥០ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នេះហើយ។ នេះបើយោងតាមពិធីបើកការដ្ឋានសាងសង់ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោកអគ្គនាយកក្រុមហ៊ុនមីនេបៀ, និង ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។ គួរបញ្ជាក់ថា រោងចក្រនេះជាគម្រោងធំទីពីររបស់ក្រុមហ៊ុន Minebea នៅកម្ពុជា កំពុងត្រូវបានសាងសង់លើផ្ទៃដីប្រមាណ ៥០ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់ និងបានបង្កើតការងាររាប់ពាន់កន្លែងសម្រាប់ប្រជាជនកម្ពុជា។ គួររំលឹកថា កន្លងមក ក្រុមហ៊ុន Minebea ធ្លាប់បានប្រកាសពីគម្រោងចំណាយប្រាក់ ៣២ពាន់លានយ៉េន (២០៥លានដុល្លារ) ដើម្បីសាងសង់រោងចក្រមួយផ្សេងទៀតនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ ២០២៤ ដើម្បីផលិតគ្រឿងបន្លាស់រថយន្ត និងម៉ាស៊ីន […]
អានបន្ថែមផ្លូវជាតិលេខ៥-កំណាត់ចុងក្រោយ(៣៥គ.ម) តម្លៃជាង $៥២លាន សង់បាន ២៥% ហើយ
គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៤ គម្រោងសាងសង់កំណាត់ផ្លូវចុងក្រោយនៃផ្លូវជាតិលេខ៥ ចាប់ពី(សិរីសោភ័ណ-ប៉ោយប៉ែត) មានប្រវែង ៣៥,១៤គីឡូម៉ែត្រ ក្នុងតម្លៃ ៥២,៥៦លានដុល្លារ សម្រេចបាន ២៥ភាគរយ ដោយគ្រោងនឹងបញ្ជប់ការសាងសង់នៅខែមីនា ឆ្នាំ២០២៥។ នេះបើយោងតាមវឌ្ឍនភាពការងារគម្រោងដែលបានធ្វើបច្ចុប្បន្នភាពដោយក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។ ក្រសួងបានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ បានបង្កបញ្ហាប្រឈមដល់ការដ្ឋានជួសជុល និងការកែលម្អគុណភាពផ្លូវ។ យ៉ាងណាក៏ដោយ ក្រុមការងារសំណង់បានយកចិត្តទុកដាក់ចំពោះបញ្ហាប្រឈមទាំងនេះ ហើយបាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីសម្រួលចរាចរណ៍ និងធានាការបញ្ចប់ការងារសាងសង់បានទាន់ពេលវេលា។ គួរបញ្ជាក់ថា កំណាត់ចុងក្រោយនេះមានប្រវែង ៣៥,១៤គីឡូម៉ែត្រ គិតចាប់ពី(សិរីសោភ័ណ-ប៉ោយប៉ែត) និងត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយគ្រោងចំណាយថវិកា ៥២,៥៦លានដុល្លារ (ជាថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជានិងជំនួយឥណទានរបស់រដ្ឋាភិបាលជប៉ុន)។ (អានបន្ថែម) គួររំលឹកទៀតថា ផ្លូវជាតិលេខ៥ កំណាត់ចុងក្រោយនេះ ត្រូវបានសាងសង់យឺតជាងកំណត់ផ្លូវផ្សេងទៀត គឺដោយសារតែបានធ្វើការដេញថ្លៃក្រោយគេ ហើយក៏ចាប់ផ្ដើមសាងសង់ក្រោយគេផងដែរ។ (អានបន្ថែម)
អានបន្ថែមព្រលានរបស់ហុងកុងវ៉ាដាច់ព្រលានChangiសិង្ហបុរី ក្លាយជាអាកាសយានដ្ឋានឈានមុខគេរបស់អាស៊ី
អាកាសយានដ្ឋានអន្តរជាតិហុងកុងបានវ៉ាដាច់អាកាសយានដ្ឋាន Changi របស់សិង្ហបុរី ដែលបានជាប់ជា “អាកាសយានដ្ឋានឈានមុខគេរបស់អាស៊ី” ក្នុងកម្មវិធីពានរង្វាន់ទេសចរណ៍ពិភពលោកឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់ Seasia នៅថ្ងៃទី០៩ កញ្ញា ២០២៤។ នេះជាឆ្នាំទីពីរហើយដែលអាកាសយានដ្ឋានអន្តរជាតិហុងកុង បានចូលរួមការប្រកួត ដើម្បីទាមទារតំណែងដ៏អស្ចារ្យខាងលើនេះ។ គួរបញ្ជាក់ថា នៅមុនពេលជំងឺរាតត្បាតកូវីដ១៩ អាកាសយានដ្ឋាន Changi បានកាន់កាប់តំណែងនេះជាច្រើនឆ្នាំជាប់ៗគ្នា។ យ៉ាងណាមិញ ក្នុងឆ្នាំ២០២៤នេះ តំណែងជាអាកាសយានដ្ឋានឈានមុខគេរបស់អាស៊ី ត្រូវបានកាសយានដ្ឋានអន្តរជាតិហុងកុងដណ្តើមបាន។ គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិមួយនេះ ជាអាកាសយានដ្ឋានតែមួយគត់នៅក្នុងទីក្រុងហុងកុង ដែលមានទំហំរហូតដល់ ១.៩០០ហិកតា ហើយបានបើកដំណើរការតាំងពីឆ្នាំ១៩៩៨ មកម្ល៉េះ។ បច្ចុប្បន្នអាកាសយានដ្ឋាននេះ បានតភ្ជាប់ការហោះហើរទៅកាន់គោលដៅចំនួន ២២០ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ចំនួន ១២០ក្រុមហ៊ុន ខណៈកាលពីឆ្នាំមុន វាទទួលបានអ្នកដំណើររហូតដល់ ៣៩.៥លាននាក់ ឬ ៥៥ភាគរយ នៃតួលេខដែលបានកត់ត្រាក្នុងឆ្នាំ 2019 ។ គួររំលឹកថា កន្លងមក អាកាសយានដ្ឋាន Changi របស់សិង្ហបុរី ដែលមានភាពល្បីល្បាញខ្លាំងដោយសារមានសួនទឹកធ្លាក់សិប្បនិមិ្មតខ្ពស់ជាងគេលើពិភពលោក តែងតែទទួលបានការគាំទ្រក្នុងចំណោមព្រលានយន្តហោះល្អបំផុតរបស់ពិភពលោក។
អានបន្ថែមជប៉ុនចង់វិនិយោគច្នៃសំរាមនៅខេត្តបាត់ដំបង ទៅជាប្រេងឥន្ធនៈ ខណៈសំរាម១តោន អាចច្នៃបានប្រេង ៧០០លីត្រ
ក្រុមហ៊ុន Sougo Tatemono Service Inc. មកពីប្រទេសជប៉ុន ចាប់អារម្មណ៍ចង់វិនិយោគកែច្នៃបំប្លែងសំរាមប្លាស្ទិកនៅក្នុងខេត្តបាត់ដំបងទៅជាប្រេងប្រេងឥន្ធនៈ។ នេះបើតាមជំនួបរវាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ជាមួយនិងតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងក្រុមហ៊ុនជប៉ុន កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ តំណាងក្រុមហ៊ុន Sougo Tatemono Service Inc. របស់ជប៉ុន បានធ្វើបទបង្ហាញអំពីឧបករណ៍កម្ទេចកាកសំណល់ប្លាស្ទិកទៅជាប្រេង ដោយប្រើម៉ាស៊ីនដ៏ទំនើបដែលមានសមត្ថភាពបំប្លែងសំរាមប្លាស្ទិកសុទ្ធក្នុង ១តោន អាចច្នៃទៅជាប្រេងបានពី ៦០០លីត្រ ទៅ៧០០លីត្រ។ តំណាងក្រុមហ៊ុន បានបន្ថែមថា សម្រាប់សំរាមចម្រុះវិញក្នុង ១តោន អាចបំប្លែងចេញជាប្រេងបាន ២០០លីត្រ ទៅ៣០០លីត្រ។ ចំពោះម៉ាស៊ីនបំប្លែងសំរាមនេះ អាចដុតសំរាមបាន ៣០តោន ក្នុង១ថ្ងៃ ហើយម៉ាស៊ីននេះអាចប្រើប្រាស់បានក្នុងរយៈពេលពី ២០ ទៅ ៣០ឆ្នាំ។ បន្ថែមពីនេះ ភាគីជប៉ុន បានបញ្ជាក់ថា ចំពោះប្រេងដែលបានបំប្លែងពីសំណល់ប្លាស្ទិកអាចយកទៅប្រើក្នុងម៉ាស៊ីនកម្ទេចសំរាមនោះវិញ ហើយអាចបំប្លែងទៅជាប្រេងម៉ាស៊ូត ប្រេងសាំង ឬក៏ប្រេងផ្សេងបន្ថែមទៀតបាន។ ជាការឆ្លើយតប ឯកឧត្តម សុខ លូ […]
អានបន្ថែមកម្ពុជា-កូរ៉េខាងត្បូង ប្តេជ្ញាជំរុញគម្រោងចលនាភូមិថ្មី ដើម្បីពន្លឿនការអភិវឌ្ឍន៍តំបន់ជនបទនៅកម្ពុជា
កម្ពុជា និងកូរ៉េខាងត្បូង បានបង្ហាញពីការប្តេជ្ញាចិត្តថា នឹងរួមសហការគ្នាជំរុញកិច្ចសហប្រតិបត្តិការគម្រោងចលនាភូមិថ្មី សំដៅពន្លឿនការអភិវឌ្ឍន៍នៅតំបន់ជនបទ រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ និងជោគជ័យ។ ការប្តេជ្ញានេះ ធ្វើឡើងក្នុងពិធីចុះអនុស្សរណៈ ស្តីពីកិច្ចសហប្រតិបត្តិការគម្រោងចលនាភូមិថ្មី រវាងខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ និងក្រុមប្រឹក្សាវប្បធម៌អាស៊ី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយសក្រុមប្រឹក្សាវប្បធម៌អាស៊ី កាលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU)នេះ ដើម្បីរួមចំណែកលើកកម្ពស់ចំណងមិត្តភាព និងការអភិវឌ្ឍរួមគ្នារវាងប្រទេសទាំងពីរតាមរយៈការចែករំលែកបទពិសោធន៍ជោគជ័យ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជនបទ និងចលនាភូមិថ្មីរបស់កូរ៉េ។ លើសពីនេះ គោលបំណងនៃ MOU នេះ ក៏ដើម្បីលើកកម្ពស់ចលនាភូមិថ្មីសម្រាប់ការអភិវឌ្ឍជនបទនៅកម្ពុជា ក្នុងនោះភាគីទាំងពីរនឹងសហការគ្នាយ៉ាងសកម្ម ដើម្បីធានានូវភាពជោគជ័យ។ គួរបញ្ជាក់ដែរថា ចំពោះវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើគម្រោងចលនាភូមិថ្មីរវាងកម្ពុជា-កូរ៉េ នោះមាន៖ ការអនុវត្តគម្រោងអភិវឌ្ឍន៍ជនបទ តាមរយៈការបង្កើត និងដំណើរការកសិដ្ឋានឆ្លាតវៃ កសិកម្មមេកានិក និងប្រព័ន្ធគាំទ្រកសិកម្ម។ ការលើកកម្ពស់គម្រោងសុខភាពសាធារណៈ តាមរយៈសេវាចល័តបុគ្គលិកពេទ្យសាធារណៈ ការងារពេទ្យស្ម័គ្រចិត្ត និងកិច្ចដំណើរគ្លីនិកមន្ទីរពេទ្យក្នុងស្រុក។ ដំណើរការសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈសមស្របមួយ ការពង្រីកការផ្លាស់ប្តូរធនធានមនុស្សរវាងសាកលវិទ្យាល័យ។ល។ ការគាំទ្រការផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតសម្រាប់កម្មវិធីចលនាភូមិថ្មី បង្កើត និងដំណើរការ មជ្ឈមណ្ឌលចលនាភូមិថ្មី និងការបណ្តុះបណ្តាលបុគ្គលិកសំខាន់ៗអំពីចលនាភូមិថ្មី។ កិច្ចសហប្រតិបត្តិការក្នុងវិស័យ AI […]
អានបន្ថែមកម្ពុជាចំណាយជាង ៦២លានដុល្លារ សង់អគារ ៣ទៀត នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីពង្រឹងវិស័យសុខាភិបាល
រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមបើកការដ្ឋានសាងសង់អគារ ០៣បន្ថែមទៀត ដើម្បីផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព។ នេះបើតាមពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ គម្រោងសាងសង់នេះ គ្រោងចំណាយថវិកាសរុបចំនួន ៦២.៤១៥.៦០០ដុល្លារអាមេរិក ក្នុងនោះរួមមាន មជ្ឈមណ្ឌលកណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង នៅមន្ទីរពេទ្យកាល់ម៉ែត។ មជ្ឈមណ្ឌលកណ្តាលនេះ មានកម្ពស់ ២៥ជាន់ បណ្តោយ ៦៤,៨០ម៉ែត្រ និងទទឹង៤៩,៥០ ស្មើនឹង ៦៥,៥២១ ម៉ែត្រក្រឡា។ ចំពោះ អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង មានបណ្តោយ ១៤,៩ ម៉ែត្រ ទទឹង ១១,៧ ម៉ែត្រ និងកម្ពស់ ០២ជាន់ មានផ្ទៃក្រឡាសរុប ៦០៥.២៣ ម៉ែត្រការ៉េ។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង ក៏មានសក្តានុពលក្នុងការ ផលិតឱសថវិទ្យុសកម្មបន្ថែមសម្រាប់ត្រៀមចែកចាយទៅមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលផ្សេងៗទៀត ដែលត្រូវការ និងមានបំណងធ្វើទំនើបកម្មការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺប្រកបដោយប្រសិទ្ធភាព ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។ ដោយឡែក អគារចំណត នឹងផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ដែលប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន […]
អានបន្ថែមក្រុមហ៊ុនកូរ៉េ Camko Motor គ្រោងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារពិភពលោក
ក្រុមហ៊ុន Camko Motor និង Camko Infracore មានបំណងចាប់ផ្ដើមដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានាពេលខាងមុខ ខណៈរថយន្តអគ្គិសនីនេះ កំពុងពេញនិយមប្រើប្រាស់ និងកើនឡើងជាលំដាប់ទូទាំងពិភពលោក។ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម Kim Jin-pyo អតីតប្រធានសភានៃសាធារណរដ្ឋកូរ៉េ និងលោក Park Joo-bong ដែលជាអគ្គនាយកក្រុមហ៊ុន នៅទីក្រុងសេអ៊ូល នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនេះ លោក Park Joo-bong បានជម្រាបឱ្យដឹងថា ក្រុមហ៊ុនរបស់លោកសព្វថ្ងៃបានចាប់ផ្តើមដំណើរការនៅកម្ពុជា និងមានបំណងដំឡើងរថយន្តនៅកម្ពុជាសម្រាប់ការប្រើប្រាស់ទាំងនៅកម្ពុជា និងការនាំចេញទៅក្រៅប្រទេសផងដែរ ដោយត្រូវការធនធានមនុស្ស ពិសេសគឺត្រូវការការបណ្ដុះបណ្ដាលជំនាញ។ បន្ថែមពីនេះ ក្រុមហ៊ុន Camko Motor ក៏មានបំណងពង្រីកសកម្មភាពផលិតរបស់ក្រុមហ៊ុន ឱ្យកាន់តែធំថែមទៀតបានសន្យាជាមួយសម្ដេចតេជោថា ក្រុមហ៊ុននឹងខិតខំធ្វើការឱ្យអស់លទ្ធភាពសម្រេចគម្រោងនេះឱ្យជោគជ័យ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ជាការឆ្លើយតបវិញនោះ សម្តេចតេជោ បានកោតសរសើរចំពោះក្រុមហ៊ុនខាងលើនេះ និងបានលើកឡើងថា ចលនានៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា នៅមានកម្រិត ដោយសង្ឃឹមទៅអនាគត ការប្រើប្រាស់រថយន្តអគ្គិសនីដែលមានបច្ចេកវិទ្យាទំនើប និងកាត់បន្ថយការចំណាយ ធៀបនឹងការប្រើប្រាស់ប្រេងឥន្ធនៈដែលមានតម្លៃខ្ពស់។ គួរបញ្ជាក់ថា កាលពីខែឧសភា […]
អានបន្ថែមចិនចង់វិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស ខណៈបច្ចុប្បន្នកំពុងប្រកបអាជីវកម្មថ្មម៉ាបនៅកំពង់ស្ពឺ
ក្រុមហ៊ុន Wanli Stone របស់ចិន កំពុងពិនិត្យលទ្ធភាពវិនិយោគបន្ថែម លើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងប្រកបអាជីវកម្មថ្មម៉ាប និងថ្មក្រានីតនៅក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្រតិភូក្រុមហ៊ុន Wanli Stone ដឹកនាំដោយលោក Zou Peng នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។ តាមរយៈជំនួបខាងលើនេះ ក្រុមហ៊ុនបានបង្ហាញអំពីផែនការរបស់ខ្លួនក្នុងការពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា។ គួររំលឹកថា ក្រៅពីក្រុមហ៊ុនខាងលើ កាលពីពេលថ្មីៗនេះ សមាគមពាណិជ្ជកម្មចិនឆោសាន ក៏បានបង្ហាញពីផែនការបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ៣២ហិកតា នៅស្រុកបាទី ខេត្តតាកែវ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ។ (អានបន្ថែម) ដោយឡែក ក្រុមហ៊ុនឯកជន Golden Port SEZ Development Co., Ltd ក៏បានបង្ហាញអំពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស លើផ្ទៃដីទំហំប្រមាណ ២៧០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុនាពេលឆាប់ៗខាងមុខនេះផងដែរ។ (អានបន្ថែម) គួរបញ្ជាក់ថា គិតមកទល់បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការមានចំនួន ២៦តំបន់ ដោយបានស្រូបយកគម្រោងវិនិយោគប្រមាណ ៧៧៥គម្រោង […]
អានបន្ថែមក្រុមហ៊ុនល្បីរបស់ចិន បង្ហាញសញ្ញាវិជ្ជមានចង់វិនិយោគវិស័យកសិកម្មចិញ្ចឹមសត្វនៅកម្ពុជា
ក្រុមហ៊ុន SHAN CUN GROUP ជាក្រុមហ៊ុនវិនិយោគក្នុងវិស័យកសិកម្មដ៏ធំមួយនៅប្រទេសចិនបានបង្ហាញសញ្ញាវិជ្ជមាន ក្នុងការពិនិត្យលទ្ធភាពដើម្បីវិនិយោគលើវិស័យកសិកម្មចិញ្ចឹមសត្វនៅកម្ពុជា។ នេះបើតាមជំនួបរវាង ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយគណៈប្រតិភូតំណាងក្រុមហ៊ុន SHAN CUN GROUP នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ តំណាងក្រុមហ៊ុន SHAN CUN GROUP បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកគឺជាក្រុមហ៊ុនដែលមានជំនាញក្នុងវិស័យកសិកម្មមកពីប្រទេសចិន។ ជាងនេះទៅទៀត លោកក៏បានបង្ហាញនូវគោលជំហរជាវិជ្ជមាន ក្នុងការពិនិត្យលទ្ធភាពវិនិយោគលើវិស័យកសិកម្មចិញ្ចឹមសត្វនៅកម្ពុជា ដោយក្រុមហ៊ុនបានបញ្ជាក់ថានឹងធ្វើការសិក្សាស្វែងរកទីតាំងដែលសមស្របសម្រាប់ការវិនិយោគ និងរៀបចំបែបបទដាក់ពាក្យសុំវិនិយោគ នាពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមអគ្គលេខាធិការរង បានសម្តែងនូវការស្វាគមន៍ ចំពោះគម្រោងវិនិយោគលើវិស័យកសិកម្មចិញ្ចឹមសត្វនេះ ដែលជាគម្រោងត្រូវទទួលបានការលើកទឹកចិត្តដោយច្បាប់ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញបែបបទ និងចាប់ផ្តើមធ្វើការវិនិយោគឱ្យបានឆាប់។ គួរបញ្ជាក់ថា ក្រុមហ៊ុនខាងលើនេះ បានទទួលការណែនាំឱ្យមកសិក្សាលើគម្រោងវិនិយោគនៅកម្ពុជា តាមរយៈក្រុមហ៊ុន HONG DE SHENG (CAMBODIA) STEEL CO., LTD. ដែលជាក្រុមហ៊ុនវិនិយោគផ្នែករោងចក្រផលិតដែកនៅខេត្តកំពង់ស្ពឺ តាំងពីឆ្នាំ២០១៩ មក។
អានបន្ថែមចំណតផែកុងតឺន័រប្រវែង ២៥៣ម៉ ក្រោមជំនួយជប៉ុន នៅព្រះសីហនុ សម្ពោធបើកដំណើរការជាផ្លូវការហើយ
ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះហើយ។ ពិធីសម្ពោធនេះត្រូវបានអញ្ជើញចូលរួមជាអធិបតីភាពដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ នាឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ចំណតផែកុងតឺន័រ ដែលមានប្រវែង ២៥៣ម៉ែត្រនេះ ត្រូវបានសាងសង់កែសម្រួលជាចំណតផែថ្មី ដោយមានបំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើបៗរួមមាន គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែ ប្រភេទQC (០២គ្រឿង) និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលាន ប្រភេទRGT (០៦គ្រឿង)។ ឯកឧត្តមបន្តថា ចំណតផែកុងតឺន័របន្ថែមថ្មីនេះ បាន និង កំពុងជួយបំពេញបន្ថែមមុខងាររបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យសមត្ថភាពផែសរុបកើនឡើងពី ៥៥ម៉ឺនធីអីយូ/ឆ្នាំ ទៅ ១លានធីអ៊ីយូ/ឆ្នាំ និងអាចឱ្យនាវាកុងតឺន័រ មានជម្រៅទឹក -១០,៤ម៉ែត្រ ចូលចតបាន ដែលតាមការព្យាករនឹងអាចកើនឡើងពី១៨ភាគរយ ទៅប្រមាណ ៣៨ភាគរយ នៃនាវាដែលធ្វើនាវាចរក្នុងពិភពលោក ដោយឡែកសម្រាប់នាវា ដែលមានផ្លូវរត់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកអាចនឹងកើនឡើងរហូតដល់ ៤៩,២៥ភាគរយ។ ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត […]
អានបន្ថែម