អគារទីស្តីការក្រសួងមហាផ្ទៃថ្មីតម្លៃជាង ៦០ លានដុល្លារ សាងសង់បាន៦០% ហើយ

គិតមកដល់ពេលនេះ អគារទីស្តីការក្រសួងមហាផ្ទៃថ្មី ដែលមានតម្លៃប្រមាណ ៦០លានដុល្លារអាមេរិក សាងសង់សម្រេចបាន៦០% ហើយ ដោយគ្រោងនឹងបញ្ចប់តាមផែនការ នៅខែសីហា ឆ្នាំ២០២៣ខាងមុខ។ កាលពីនារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមនិងភាគីពាក់ព៏ន្ធ បានចុះពិនិត្យវឌ្ឍនភាព ដំណើរការសាងសង់អគារនេះផ្ទាល់ផងដែរ។ បើតាមសកម្មភាពចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារនេះ បានឱ្យដឹងថា«គារទីស្តីការថ្មីនេះ ដែលបានសាងសង់ឡើងលើទីតាំងចាស់ ស្ថិតក្នុងក្រសួងមហាផ្ទៃ តាមបណ្ដោយវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីដំណើរការសាងសង់បានប្រមាណ ១ឆ្នាំ ពេលនេះសម្រេចបាន ៦០ភាគរយហើយ»។ គួរបញ្ជាក់ថា អគារនេះមានទំហំ ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មានកម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តចំនួន ៣៣០គ្រឿង ជាសំណង់ស្ថាបត្យកម្មក្លាសិក រចនាបទខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញមានបុស្បបុកចំនួនប្រាំ តាមលំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ និងជាអគាររដ្ឋបាលធំជាងគេនៅកម្ពុជា។ គម្រោងសាងសង់ តម្លៃជាង ៦០លានដុល្លារនេះ បានបើកការដ្ឋានសាងសង់ កាលពី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ៕

អាន​បន្ថែម

កម្ពុជាត្រៀមសង់កំពង់ផែទឹកជ្រៅ ០៣ទៀត ដែលមានសមត្ថភាពធ្វើដំណើរត្រង់ទៅសហរដ្ឋអាមេរិក និងអុឺរ៉ុប

កម្ពុជា កំពុងរៀបចំសាងសង់កំពង់ផែទឹកជ្រៅមួយទៀត «ផែគន្ថីនៅទឹកជ្រៅ» ដែលមានជម្រៅរហូតដល់ ១៤,៥០ ម៉ែត្រ ដែល​អាច​អនុញ្ញាតឱ្យនាវា​ប្រហែល៩៣% ធ្វើដំណើរក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិ​កអាចចតបាននៅ​កំពង់ផែក្រុង​ព្រះសីហនុ គ្រោងនឹងសម្រេចក្នុងឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេច​បាន​រយៈ​ពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសាធារណការ  និងដឹកជញ្ជូន” កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា៖ «ពេលជាមួយគ្នានេះ យើងកំពុងសិក្សាធ្វើផែ ០២ទៀត មួយ ១៦,​៥០​ ម៉ែត្រ មួយទៀត ១៧,៥០ ម៉ែត្រ។ ឆ្នាំ២០៣០ នឹងធ្វើឱ្យហើយ ១៧,៥០ ម៉ែត្រ ដែលអនុញ្ញាតឱ្យនាវា​អាច​ផ្ទុក​​ទំនិញ​បាន ១២ម៉ឺនតោន ១២០ពាន់តោន អាចធ្វើដំណើរពីកំពង់ផែ​ក្រុងព្រះសីហនុឆ្ពោះត្រង់​តែម្តងទៅ​សហ​រដ្ឋអាមេរិក និង​ត្រង់​ទៅ​អ៊ឺរ៉ុប»។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា សព្វថ្ងៃនេះ ដោយសារទឹករាក់ កម្ពុជាត្រូវដឹកទំនិញទៅសិង្ហបុរី ឬទៅហុងកុង ឬទៅ​វ៉ង់តាវ​ជាដើម ដើម្បីផ្ទេរទំនិញទៅកប៉ាល់ធំ ដោយប្រើប្រាស់ថវិកាច្រើន ក្នុងការលើកដាក់ទំនិញ​ដល់ទៅ​ពីរ​ដង។​ បើតាមឯកឧត្តមរដ្ឋមន្ត្រី ស៊ុន […]

អាន​បន្ថែម

JICA ដាក់ចេញសកម្មភាពសំខាន់ៗ៣ ដើម្បីរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នឹងត្រូវធ្វើការសម្រេចឲ្យបាននូវលទ្ធផលរំពឹងទុកក្នុងការ​អនុវត្ត​សកម្មភាព​ចំនួន ០៣ សម្រាប់ឆ្នាំ២០២២ ដល់២០២៥ ក្នុងការរៀបចំក្រុងសៀមរាបជាទីក្រុងវៃឆ្លាត។ នេះបើតាមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមនៃគម្រោង JCC លើកទី២ នៃគម្រោងទីក្រុងឆ្លាតវៃជាមួយ​JICA និង ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន ដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុន (MLIT) កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ នៅក្នុងកិច្ចប្រជុំនេះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានថ្លែងឱ្យដឹងថា នៅក្នុងដំណាក់កាលទី២ គឺចាប់​អនុវត្ត​ក្នុងខែឧសភា ឆ្នាំ​២០​​២២ រហូតដល់ខែមីនា ឆ្នាំ២០២៥ ដែលនឹងអនុវត្តលើសកម្មភាពចំនួន ០៣ រួមមាន៖ ទី១). ​ការប​ង្កើ​ត​រចនា​​សម្ព័​ន្ធ និងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ ទី២). ដំណើរការនៃការអនុ​វត្តវិធីសាស្រ្ត​ទីក្រុង​ឆ្លាត​វៃតាមរយៈ​ការដាក់​អ​នុ​​វ​​ត្ត​​​សាកល្ប​ងនូវគម្រោងនានា ដើម្បីដោះស្រាយ​បញ្ហាប្រឈម​ដែលកំពុងកើតមាន​ឡើង​នៅក្រុ​ងសៀមរាប និងទី​៣).​ការ​​បង្កើតនូវប្រព័ន្ធតាមដាន និងវាយតម្លៃវិធីសាស្រ្តទីក្រុងឆ្លាតវៃ។ លោកស្រីអភិបាលរង បានបន្ថែមថា នៅក្នុងដំណាក់កាលទី២ នេះ រដ្ឋបាលខេត្តក៏ត្រៀមធ្វើការសហការជាមួយ (JICA)ក្នុងការដាក់ឲ្យអនុវត្តសាកល្បងនូវគម្រោងវិធីសាស្រ្តទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមក្នុង​ក្រុង​សៀមរាប​តាមរយៈ​គម្រោងចំនួន ០៦ផងដែរ។ គួរបញ្ជាក់ថា នៅក្នុងដំណាក់កាលទី១ (២០២០-២០២១) អង្គការ JICA […]

អាន​បន្ថែម

សួនសត្វ ត្រីទឹកសាប និងទឹកប្រៃ ដំបូងគេនៅកម្ពុជា បើកដំណើរការនៅខែវិច្ឆិកានេះ

ANGKOR WILDLIFE & AQUARIUM ជាអាងពិពរណ៌ត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វជាច្រើនប្រភេទ ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់បើកដំណើរការនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ។ អង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម មានអាសយដ្ឋាននៅតាមបណ្ដោយ ផ្លូវជាតិលេខ៦A, ភូមិក្បូន, ឃុំខ្ចាស់, ស្រុកសូទ្រនិគម, ខេត្តសៀមរាប។ អាងពិពណ៌ត្រីនេះមានទំហំប្រមាណជាង ១ម៉ឺនម៉ែត្រគូប និងមានដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប និងត្រីទឹកប្រៃដែលមានស្រាប់ក្នុងព្រះរាជាណាចក្រកម្ពុជា និងមួយចំនួននាំចូលមកពីបរទេស។ សួនឧទ្យាន ក្នុងដំណាក់កាលទី១ មានតាំងពិពណ៌សត្វច្រើនប្រភេទដូចជា សត្វខ្លាមកពីប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ អណ្ដើកហ្លួង និងក្រពើភ្នំ ។ ក្រសួងទេសចរណ៍ លើកឡើងថា គម្រោងនេះសង្កត់ធ្ងន់លើការអភិរក្ស អប់រំ និងទេសចរណ៍ជាមួយនឹងកន្លែងកំសាន្តប្លែកៗ សំរាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប។ ក្រសួងបន្ថែមថា អង្គរវ៉ាយដ៏ឡាយហ្វ៍និងអឹឃ្វារៀមគឺជាគោលដៅទេសចរណ៍ដ៏ល្អប្រណិតដែលយើងទាំងអស់គ្នាស្រមៃចង់ឃើញ។សួនឧទ្យាននេះក៏មានសកម្មភាពដ៏អស្ចារ្យជាច្រើនទៀតដើម្បីជាចំណេះដឹងនិងទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនា។ គម្រោងដំណាក់កាលទី១ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៩ ហើយបានបញ្ចប់ជាស្ថាពរ នៅក្នុងខែតុលា ឆ្នាំ ២០២២។ […]

អាន​បន្ថែម

ឆ្នាំ២០២៣ រដ្ឋគ្រោងចំណាយជិត ២ពាន់លានដុល្លារ លើគម្រោងវិនិយោគសាធារណៈ

នៅក្នុងឆ្នាំ២០២៣ រដ្ឋគ្រោងនឹងចំណាយថវិកា ៧ ៧៣០ ៩៧១ លានរៀល ដែលស្មើនឹងជាង ១៨៦៥ លានដុល្លារ អា​មេរិក អភិវឌ្ឍលើគម្រោងវិនិយោគសាធារណៈ ដែលត្រូវជា ៥,៨៩% នៃផសស កើនឡើង ២៥,២%​ ធៀបនឹង​ច្បាប់​​ថវិកាឆ្នាំ២០២២។ នេះបើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។ គម្រោងចំណាយនេះ នឹងផ្តោតទៅលើវិស័យសំខាន់ៗចំនួន ០៤៖ ការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន លូ ព្រមទាំងការជួសជុលឡើងវិញនូវ ហេដ្ឋារចនា សម្ព័ន្ធដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ប្រព័ន្ធចម្រោះ​ទឹក​កខ្វក់ ប្រព័ន្ធលូ អូរ ប្រឡាយរំដោះទឹកភ្លៀង និងប្រព័ន្ធបង្ហូរទឹកកខ្វក់ ការបន្តស្តារ និងកសាងប្រព័ន្ធធារាសាស្ត្រ និងលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងធារាសាស្ត្រ ការ​ជំរុញ​ផលិតកម្មស្បៀង និងការលើកកម្ពស់ផលិតភាពកសិកម្ម ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំនិងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងការសាងសង់ហេដ្ឋា​រចនា​សម្ព័ន្ធចាំបាច់មួយចំនួនផ្សេងទៀត។ ទន្ទឹមនឹងនេះផងដែរ ក្នុងឆ្នាំ២០២៣ រដ្ឋបានគ្រោងនឹងចំណាយ ២៥លានដុល្លារអាមេរិកសម្រាប់ការអភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធនានា នៅតំបន់អភិវឌ្ឍន៍រុនតា​ឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែងក្នុងខេត្តសៀមរាប។ (អានបន្ថែម) មួយទៀត សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបៃតង រដ្ឋបានគ្រោងថានឹងចំណាយថវិកាចំនួន […]

អាន​បន្ថែម

កូរ៉េខាងត្បូង នឹងជួយបង្កើតមជ្ឈមណ្ឌលកែច្នៃម្ហូបអាហារនៅកម្ពុជា

វិទ្យាស្ថាន​គ្រប់គ្រង​ម្ហូបអាហារ​កូរ៉េ គ្រោងជួយបង្កើតមជ្ឈមណ្ឌលកែច្នៃម្ហូបអាហារនៅកម្ពុជា ដើម្បីលើកកម្ពស់​ការផលិត​ចំណីអាហារ និង​ចូលរួម​ចំណែក​កាត់បន្ថយ​ការនាំ​ចូល​ពី​បរទេស។ គម្រោងបង្កើតមជ្ឈមណ្ឌលនេះ ត្រូវបានលើកយក​ពិភាក្សា ក្នុងកិច្ចប្រជុំមួយរវាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និងលោក Kim Young Chanនាយកគ្រប់គ្រងគម្រោង នៃវិទ្យាស្ថាន គ្រប់គ្រងម្ហូបអាហារកូរ៉េ នៅទីស្តីការក្រសួង កាលពីពេលថ្មីៗនេះ។​ ក្នុងជំនួបខាងលើនេះ លោក Kim Young បានលើកឡើងថា ការសាងសង់ FTC នៅ​កម្ពុជា គឺ​ដើម្បី​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​ជា​សកល​នៃ​ឧស្សាហកម្ម​ចំណីអាហារ និង​ពង្រឹងសមត្ថភាព ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ (R&D)​ និង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្នុង​វិស័យ​កែច្នៃ​ចំណីអាហារ​។ លោក Kim Young បន្តថា គោលដៅរបស់គម្រោងនេះ មាន​រយៈពេល​វែង​ ៥​ឆ្នាំ​ ​ដោយ​អនុវត្ត​ចាប់ពី​ខែឧសភា ឆ្នាំ ​២០២៣ ដល់​ចុងឆ្នាំ​ ២០២៧។ សម្រាប់​ការសាងសង់​អគារ FTC នេះ […]

អាន​បន្ថែម

ក្រសួងនឹងបើកការដ្ឋានកែលម្អផ្លូវជាតិលេខ៣៣ ព្រំដែនកម្ពុជា-វៀតណាម នាពេលឆាប់ៗនេះ

ផ្លូវជាតិលេខ៣៣ ពីខេត្តកំពត ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) នឹងឈានទៅបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សាគំរូប្លង់របស់គម្រោង និងចំណុចមួយចំនួនដែលអាចជាកត្តាប្រឈមក្នុងការអនុវត្តការងារគម្រោងផ្លូវនេះរួចរាល់ហើយ។ ថ្លែងក្នុងពេលចុះត្រួតពិនិត្យស្ថានភាពផ្លូវជាតិលេខ៣៣ កាលទី២៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រុមការងារបច្ចេកទេស បានចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៣៣ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវនេះ ដោយបានចុះត្រួតពិនិត្យស្ថានភាពផ្លូវថ្នល់ គំរូប្លង់គម្រោង និងចំណុចមួយចំនួនដែលអាចជាកត្តាប្រឈមក្នុងការអនុវត្តការងារគម្រោង ដើម្បីត្រៀមបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញឱ្យភាគីអនុវត្តគម្រោងជួសជុល ថែទាំផ្លូវដែលកំពុងរងការខូចខាតជាបណ្ដោះអាសន្ន មុនការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៣៣ជាផ្លូវការ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។ គួរបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣៣ មានប្រវែងសរុប ៥២,៥៧គីឡូម៉ែត្រ គិតចាប់ពីផ្លូវជាតិលេខ៣ (គ.ម.១៤៨+១០០) រហូតដល់ច្រកលក (ព្រំដែនវៀតណាម) នឹងត្រូវអនុវត្តគម្រោងដោយក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC)។ កាលពីពេលកន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ថា ការសិក្សាបឋមសម្រាប់គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣៣ នេះ គ្រោងត្រូវការរយៈពេលសាងសង់សរុប ២៤ខែ ជាគម្រោងក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន […]

អាន​បន្ថែម

ទំហំពាណិជ្ជកម្មរវាង កម្ពុជា-អារ៉ាប់រួម មានជិត ២៨០លានដុល្លារ ខណៈវិស័យអចលនទ្រព្យមាន ២,៧លានដុល្លារ

ត្រឹមរយៈពេល៨ខែដំបូងក្នុងឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអារ៉ាប់រួមមានរហូតដល់ជិត ២៨០លានដុល្លារ ខណៈការវិនិយោគរបស់អារ៉ាប់រួមក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាមានប្រមាណ២,៧លានដុល្លារអាមេរិក ក្នុងឆមាសទី១ ឆ្នាំ២០២២។ នេះបើតាមវេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Business Forum) កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។ ដោយឡែកក្នុងឆ្នាំ២០២០ កម្ពុជាក៏បានវិនិយោគទៅកាន់អារ៉ាប់រួមមានចំនួនសរុបជិត ១លានដុល្លារអាមេរិក ដែលភាគច្រើនផ្តោតលើវិស័យអចលនទ្រព្យ។ ក្រៅពីវិស័យអចលនទ្រព្យ អារ៉ាប់រួម គឺជាដៃគូពាណិជ្ជកម្មកំពូលរបស់កម្ពុជាក្នុងចំណោមប្រទេសអារ៉ាប់ ដែលមាន​ចំនួន ៧៧% នៃពាណិជ្ជកម្មរបស់កម្ពុជា ជាមួយតំបន់ឈូងសមុទ្រ។ ជាចុងក្រោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអំពាវនាវឱ្យធុរជន និងវិនិយោគិនអារ៉ាប់រួមផ្សេងទៀត ដែលមិនទាន់បានប្រកបអាជីវកម្មនៅកម្ពុជា ឱ្យមកសិក្សាពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជាដោយផ្ទាល់ផងដែរ។

អាន​បន្ថែម

រដ្ឋបានអនុម័តគម្រោងថ្មី៣ តម្លៃ ១៤.១លានដុល្លារ នៅខេត្តកណ្តាល និងព្រះសីហនុ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគដែលមានទុនសរុប ១៤.១លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ២កន្លែង នៅខេត្តកណ្តាល និងព្រះសីហនុ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១-“CHENG ZHEN YONG INDUSTRY CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧២៣កន្លែង។ ២-“XIN JIN HUA GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៤១កន្លែង។ ៣-“SUCCESS METAL TECHNOLOGY CO., LTD.” ដែលជាគម្រោងរោងចក្រស្ល និងកែច្នៃលោហៈធាតុ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ស៊ីណូ មេធលលីក មេធៀរៀល, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគប្រមាណ ៣,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៧៥០កន្លែង។

អាន​បន្ថែម

ក្រុមហ៊ុនចិនចង់បង្កើតរោងចក្រតម្លើងរថយន្តអគ្គិសនីនៅខេត្តកោះកុង

ក្រុមហ៊ុន China Matrix Technology Group-Horche Intelligent Automobile មាន​គោលបំណងបោះ​ទុន​វិនិយោ​គ​លើវិស័យបច្ចេកវិទ្យាឧស្សាហកម្ម ដោយនឹងបង្កើតរោងចក្រ និងតម្លើងរថយន្តអគ្គិស​នី​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង។ នេះបើតាមកិច្ចប្រជុំតាមរយៈប្រព័ន្ធអនឡាញ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។ កិច្ចប្រជុំនេះផ្តោតសំខាន់លើការកសាងទំនាក់ទំនងដ៏ល្អប្រសើរដើម្បី​អាច​ឱ្យ​ក្រុម​ហ៊ុនវិនិយោគចិនបានចូលមកស្វែងយល់ពីគោលនយោបាយ កិច្ចសហប្រតិបត្តិការដីធ្លី ធនធានមនុស្ស និងសក្តានុពល​នានា​ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម រថយន្តអគ្គិសនីក្នុងខេត្តកោះកុង។ បើតាម លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ ខេត្តកោះកុង​មាន​ឧស្សា​ហកម្មប្រភេទធុនធំចំនួន ០៧រោងចក្រ មានចំនួនកម្មករចំនួន ១០.៨៤៣នាក់ ដែលក្នុង​នោះ​មាន​រោង​ចក្រ​តំឡើង​រថយន្ត បង្គុំខ្សែភ្លើង គ្រឿងអេឡិចត្រូនិច វាយនភ័ណ្ឌកាត់ដេរ សំលៀកបំពាក់ សម្ភារកីឡាជាដើម។ ដោយឡែក សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម មានចំនួន ៧៥៥ មូលដ្ឋាន។ ក្នុងខេត្តកោះកុង ក្រៅពីវិស័យកសិកម្មប្រមាណ ៥៥,៥% គឺមានវិស័យឧស្សាហកម្ម ០,៣% វិស័យសេវាកម្ម ៤៤,២% ក្នុងនោះកម្លាំងពលកម្មដែលជាកម្មករ កម្មការិនី បំរើក្នុងរោងចក្រ សហគ្រាស និងវិស័យឯកជន​មាន​ប្រមាណ […]

អាន​បន្ថែម