គម្រោងអភិវឌ្ឍន៍
រាជរដ្ឋាភិបាល គ្រោងសង់ផ្លូវក្រវ៉ាត់ក្រុងសៀមចំនួនពីរខ្សែ តម្លៃជិត ១៤០លានដុល្លារ
រាជរដ្ឋាភិបាល គ្រោងសាងសង់ផ្លូវវាងក្រុងសៀមរាបចំនួន២ខ្សែ -ផ្លូវវាងក្រុងខាងជើង និងផ្លូវក្រវាត់ក្រុងខាងត្បូង ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍នៅខេត្តសៀមរាប។ គម្រោងសិក្សាផ្លូវវាងក្រុងទាំងពីរខ្សែ បានសិក្សាចប់ជាស្ថាពរ ដោយគ្រោងនឹងសិក្សានៅក្រោមឥណទាន ពីប្រទេសដៃគូអភិវឌ្ឍន៍។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅថ្ងៃទី២២ ខែតុលា នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ សម្តេចតេជោ មានប្រសសន៍ថា ផ្លូវវាងក្រុងខាងជើង មានប្រវែង ៥៥គីឡូមែត្រ បានសិក្សាចប់ដោយគ្រោងសាងសង់នៅក្រោមកម្ចី ៤៥,៧លានដុល្លារ ពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ចំណែកផ្លូវវាងក្រុងខាងត្បូង មានប្រវែង ជិត៤៦គីឡូមែត្រ បានសិក្សាចប់ដូចគ្នា ដោយគ្រោងសាងសង់នៅក្រោមឥណទានសម្បទាន ៩៤.១លានដុល្លារ របស់កូរ៉េខាងត្បូង ។
អានបន្ថែមកម្ពុជា ជំរុញក្រុមហ៊ុនចិនពង្រីកការវិនិយោគលើវិស័យអចលនទ្រព្យ នៅកម្ពុជា
ក្រសួងពាណិជ្ជកម្ម បានស្នើដល់ក្រុមហ៊ុន ក្រុមហ៊ុន សាន់វ៉ា ប្រផឹធី (ខេមបូឌា) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុន សាន់វ៉ា គ្រុប មានមូលដ្ឋាននៅទីក្រុងហុងកុង ពង្រីកការវិនិយោគថែមទៀត លើវិស័យអចនលទ្រព្យ នៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុននេះទទួលបានជោគជ័យលើជំនួយមួយចំនួននៅកម្ពុជា។ នេះជាការលើកឡើងរបស់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ក្នុងជំនួបជាមួយគណៈប្រតិភូ ក្រុមហ៊ុន សាន់វ៉ា ប្រផឹធី (ខេមបូឌា) ខូអិលធីឌី ដឹកនាំដោយ លោកបណ្ឌិត Jonathan Choi ប្រធានក្រុមហ៊ុន សាន់វ៉ា គ្រុប កាលពីថ្ងៃទី២០ ខែតុលា។ យោងតាមក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន បានអបអរសាទរ និងកោតសរសើរចំពោះក្រុមហ៊ុន សាន់វ៉ា គ្រុប ដែលមានប្រតិបត្តិការអាជីវកម្មលើពហុវិស័យ ហើយទទួលបានជោគជ័យ។ ឯកឧត្តម មានប្រសាសន៍ថា៖ “តាមរយៈក្រុមហ៊ុន សាន់វ៉ា ប្រផឹធី (ខេមបូឌា), ក្រុមហ៊ុន សាន់វ៉ា គ្រុប នឹងពង្រីក ការវិនិយោគថែមទៀតលើវិស័យអចនលទ្រព្យ “។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ […]
អានបន្ថែមស្ពានមិត្តភាពកូរ៉េ ផ្សាររាត្រី-ជ្រោយចង្វា-អរិយក្សត្រ នឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០២៣
គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលភ្ជាប់ពីផ្សាររាត្រី ទៅជ្រោយចង្វា និងអរិយក្សត្រ នឹងបើកការដ្ឋានសាងសង់នៅឆ្នាំ ២០២៣ ខាងមុខ។ នេះបើយោងតាម លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ក្នុងកិច្ចពិភាក្សាការងារជាមួយគណៈប្រតិភូទីក្រុងឃ្យុងយូ នៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី ១៩ តុលា កន្លងទៅ។ លោកជំទាវក៏បានលើកឡើងថា សមិទ្ធផលស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងទន្លេមេគង្គថ្មី ដែលនឹងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយ ដោយទទួលបានជាជំនួយឥតសំណង និងកម្ចីសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ។ គួរបញ្ជាក់ថា គម្រោងនេះ នឹងសាងសង់ជាស្ពាន ២ មួយនឹងភ្ជាប់ផ្សាររាត្រី ទៅជ្រោយចង្វា និងមួយទៀតពីជ្រោយចង្វា ដល់អរិយក្សត្រ ដោយនឹងសាងសង់ជាស្ពានយោងកាប្លិ៍ខ្ពស់ គ្មានសសរ។ មូលហេតុដែលសម្រេចចិត្តធ្វើស្ពានយោងកាប្លិ៍ គ្មានសរសរកណ្ដាល ព្រោះដើម្បីបើកចរាចរណ៍ផ្លូវទឹក សម្រាប់កម្មវិធីប្រណាំងទូក ក៏ដូចជាដើម្បីសោភណភាព។ រដ្ឋាភិបាលកូរ៉េខាងត្បូង កាលពីឆ្នាំ២០២០កន្លងទៅ បានសម្រេចផ្តល់ថវិកាសម្រាប់សាងសង់ស្ពានតភ្ជាប់ភ្នំពេញ ទៅអរិយក្សត្ររួចហើយ។ (អានបន្ថែម)
អានបន្ថែមសម្ដេច៖ ពលរដ្ឋរុនតាឯក និងពាក់ស្នែង នឹងទទួលបានប្លង់រឹងពេញសិទ្ធិ មិនមែនប្លង់សម្បទានទេ
សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានចេញបញ្ជាថា ពលរដ្ឋដែលប្ដូរទីលំនៅទៅរុនតាឯក និងពាក់ស្នែង នឹងត្រូវទទួលបានប្លង់រឹងពេញសិទ្ធិ មិនមែនជាប្លង់ដីសម្បទានសង្គមកិច្ចនោះទេ។ សម្ដេច បានឱ្យដឹងដូច្នេះ ក្នុងថ្ងៃទី ២១ តុលា ដោយបញ្ជាឱ្យក្រសួងដែនដីត្រូវរៀបចំចុះបញ្ជីដីនៅទីតាំងនោះជាប្រព័ន្ធឱ្យបានត្រឹមត្រូវ ហើយចេញបណ្ណកម្មសិទ្ធិ ដែលអាចបន្ដដល់កូនដល់ចៅបានយ៉ាងស្របច្បាប់។ «ខ្ញុំគិតថា ត្រូវចេញបណ្ណកម្មសិទ្ធិ ឱ្យបងប្អូនតែម្ដងទៅ ដើម្បីបងប្អូនយកទៅដាក់នៅធនាគារ ខ្ចីប្រាក់គេបាន។ បើជាដីសម្បទានសង្គមកិច្ច បងប្អូនអត់អាចទៅរកខ្ចីប្រាក់ធនាគារបានទេ ព្រោះគ្មានប្លង់ » សម្ដេច មានប្រសាសន៍។ «រឿងនេះខ្ញុំសូមបញ្ជាក់ថាប៉ុន្តែត្រូវមកនៅសិន ទើបយើងចេញប្លង់បណ្ណកម្មសិទ្ធិឱ្យ ដោយ ត្រូវរៀបចំការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ដើម្បីឱ្យក្លាយជាទីតាំងរដ្ឋបាលថ្មីតែម្ដង» សម្ដេចបន្ដ។ យ៉ាងណាក្ដី សម្ដេចបញ្ជាក់ថា ម្ចាស់ដីគឺហាមលក់ហើយ ដូរទៅរស់នៅខុសច្បាប់នៅតំបន់អង្គរ ដូចដើម ដោយ កម្មសិទ្ធិដីឱ្យតែម្ដងនោះទេ។ គួរបញ្ជាក់ថា ជាទូទៅបានជាដីសង្គមកិច្ចម្ចាស់ដីគ្មានសិទ្ធិលក់ដូរទេ ពោលគឺមានសិទ្ធិត្រឹមប្រើប្រាស់ប៉ុណ្ណោះ ដែលខុសពីប្លង់រឹង។ មកទល់បច្ចុប្បន្ន នៅតំបន់រុនតាឯកមានប្រជាពលរដ្ឋចាប់ឆ្នោតបានដីជាង ៦៤០០ គ្រួសារហើយ ខណៈនៅតំបន់ពាក់ស្នែង មានជាង ៣២០០ គ្រួសារ។ សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន បានប្រកាសថា […]
អានបន្ថែមគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិអង្គរ សម្រេចបាន៤៤ភាគរយ
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សម្រេចបាន៤៤ភាគរយហើយបើគិតត្រឹមដំណាច់ខែកញ្ញាឆ្នាំ២០២២នេះ ដែលក្រុមហ៊ុន កំពុងពន្លឿនការសាងសង់ឱ្យចប់ជាស្ថាពរនៅខែមីនាឆ្នាំ២០២៣ខាងមុខ។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឱ្យដឹងនៅថ្ងៃទី២០ ខែតុលានេះថា ក្រុមហ៊ុនកំពុងបន្តការងារសាងសង់តាមការគ្រោងទុក។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា ថ្លែងថា៖ “ក្រុមហ៊ុនកំពុងដំណើរការទៅតាមកម្មវិធី មកដល់ពេលនេះ ក្រុមហ៊ុនសម្រេចបាន៤៤ភាគរយ នៅដំណាច់ខែ៩នេះ ហើយខែមិនា ឆ្នាំ២០២៣ នឹងបញ្ចប់ការសាងសង់ និងខែតុលា ឆ្នាំ២០២៣ នឹងដាក់ឱ្យដំណើរការ”។ សូមជម្រាបជូនថា អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុប ចំនួន៣៦ខែ និងគ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារ។ (អានបន្ថែម) គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ មានទីតាំងនៅលើផ្ទៃដីទំហំ៧០០ហិកតា ស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ចម្ងាយប្រហែល៤០ គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរនិងប្រហែល៥០ គីឡូម៉ែត្រពីទីប្រជុំជនក្រុងសៀមរាប ។ នៅពេលដាក់ឱ្យដំណើរការដែលគ្រោងធ្វើនៅខែតុលា ឆ្នាំ២០២៣ នេះអាកាសយានដ្ឋាននេះមានសមត្ថភាពទទួលអ្នកដំណើរប្រមាណជា ៧លាននាក់ក្នុងមួយឆ្នាំ។
អានបន្ថែមក្រុមហ៊ុនអភិវឌ្ឍដ៏ធំរបស់កូរ៉េចង់បើកសាកលវិទ្យាល័យជំនាញពន្ធដារ និង Fintech នៅកម្ពុជា
ប្រធានក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប នៃសាធារណរដ្ឋកូរ៉េ បានបង្ហាញពីចំណាប់អារម្មណ៍ខ្លាំងក្នុងការ បើកសកលវិទ្យាល័យ ដែលផ្តោតទៅលើវិស័យពន្ធដារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ( Fintech) នៅកម្ពុជានាពេលខាងមុខនេះ។ នេះយោងតាមជំនួប រវាងលោក LEE JOONG KEUN ប្រធានក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប នៃសាធារណរដ្ឋកូរ៉េ និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៨ ខែ តុលា ឆ្នាំ ២០២២។ លោក LEE JOONG KEUN បានទទួលស្គាល់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសផ្នែកពន្ធដារ បានដើរតួជាសរសរស្ដម្ភមួយគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ, ដែលកម្ពុជាក៏ដូចជាសាធារណរដ្ឋកូរ៉េដែរ។ ដូច្នេះលោកបន្តថា លោកនឹងពិនិត្យលទ្ធភាព ក្នុងការបើកសកលវិទ្យាល័យ ដែលផ្តោតទៅលើវិស័យពន្ធដារ និង Fintech នៅកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន […]
អានបន្ថែមខេត្តកំពតនឹងមានឆ្នេរកំសាន្ដថ្មី ប្រវែងជាង ២ ពាន់់ម៉ែត្រ នៅស្រុកទឹកឈូ
អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានបង្ហាញគម្រោងស្ថាបនាឆ្នេរថ្មីមួយ ប្រវែងជាង ២ ពាន់ម៉ែត្រ នៅព្រែកកំពង់បាយ ក្នុងស្រុកទឹកឈូ ខេត្តកំពត។ ឯកឧត្តម បានឱ្យដឹងកាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២២ ថា រដ្ឋបាលខេត្តកំពត បាន និងកំពុងសិក្សគម្រោង ដែលជាសមិត្ថផលថ្មីមួយនៃខេត្តកំពត។ បើយោងតាមប្លង់ដែលបង្ហាញដោយអភិបាលខេត្តកំពត គម្រោងនេះ នឹងរួមមានផ្លូវដើរ ផ្លូវជិះកង់ សួនច្បារ កន្លែងទទួលទានអាហារ កន្លែងទៅពិចនិច កន្លែងហាត់ប្រាណ កន្លែងក្មេងលេងកំសាន្ត បន្ទប់ទឹក ចំណាតយានយន្ត និងទីតាំងសម្រាប់ប្រារព្ធពិធីនានា។ ឯកឧត្តម សមិទ្ធផលថ្មីនេះនឹងជួយទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ មកលេងកម្សាន្ត ព្រមទាំងជួយជីវភាពរបស់បងប្អូន ដែលមានមុខរបរបម្រើឱ្យភ្ញៀវទេសចរណ៍ថែមទៀតផង។ យ៉ាងណាមិញ ឯកឧត្តម មិនបានបញ្ជាក់ពី ទុនវិនិយោគ និងកាលបរិច្ឆេទសាងសង់នៃគម្រោងនោះទេ។
អានបន្ថែមផ្សារទំនើប AEON ទី៣ អាចនឹងបើកដំណើរការឆាប់ៗនេះហើយ
ផ្សារទំនើប AEON ទី៣ ដ៏ល្បីឈ្មោះរបស់ក្រុមហ៊ុនជប៉ុន AEON Mall Cambodia Co., ស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ អាចនឹងបើកដំណើរការក្នុងពេលឆាប់ៗខាងមុខនេះហើយ។ នេះបើយោងតាមវឌ្ឍនភាពសំណង់ ព្រោះការដ្ឋានសាងសង់ទាំងមូល មើលទៅស្ទើតែរួចរាល់ ១០០ភាគរយ ទៅហើយ។ ម្យ៉ាងវិញទៀតថ្មីៗនេះ ក្រុមហ៊ុនបានចេញសេចក្តីប្រកាស១លើកជា២លើករួចមកហើយ ដើម្បីធ្វើការជ្រើសរើសបុគ្គលិកបន្ទាន់ជាច្រើននាក់ថែមទៀត ដែលនេះហាក់ដូចជាត្រូវរៀបចំបើកដំណើរការក្នុងពេលឆាប់ៗនេះហើយ។ ផ្សារទំនើប AEON ទី៣ នេះមានទីតាំងស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ សាងសង់ឡើងក្រោមទុនវិនិយោគប្រមាណ ២៩០លានដុល្លារអាមេរិក ហើយនឹងមានទំហំធំជាងផ្សារ Aeon ទី១ និងទី ២ បូកបញ្ចូលគ្នាទៅទៀត ពោលគឺនឹងមានផ្ទៃឡាសរុប ១៧៤០០០ ម៉ែត្រការ៉េ។ (អានបន្ថែម) រូបភាពពី៖ Pointer
អានបន្ថែមរដ្ឋបានអនុម័តគម្រោងថ្មី២ តម្លៃជាង១០លានដុល្លារ នៅខេត្តកំពង់ស្ពឺ និងកណ្តាល
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគដែលមានទុនសរុប ១១.៣លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ២កន្លែង នៅខេត្តកំពង់ស្ពឺ និងកណ្តាល។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១-“J-STAR GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៣៣៦កន្លែង។ ២-“K5 INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតខ្សែក្រវាត់ និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧១៨កន្លែង។
អានបន្ថែមរដ្ឋអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនវិនិយោគលើកោះតាព្រហ្មក្នុងទំហំផ្ទៃដី ១១៦ហិកតា
ទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យក្រុមហ៊ុនតាព្រហ្ម អ៊ិនវេសមិន ឯ.ក ធ្វើការអភិវឌ្ឍទីតាំងកោះតាព្រហ្ម ទំហំប្រមាណ ១១៦ហិកតា ស្ថិតនៅក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាមលិខិតលេខ ៨២១ សជណ.មយ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។ ក្រុមហ៊ុននេះ នឹងអភិវឌ្ឍកោះតាព្រហ្ម ឱ្យទៅជាតំបន់សេដ្ឋកិច្ចចម្រុះ តំបន់លំនៅឋាន និងប្រែក្លាយទៅជាទីក្រុងរណបមួយផងដែរ។ ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ជាតំណាងរាជរដ្ឋាភិបាលកកម្ពុជា ដើម្បីចុះកិច្ចសន្យាស្តីពីការអភិវឌ្ឍតំបន់កោះតាព្រហ្ម ជាក្រុមហ៊ុនតាព្រហ្ម អ៊ិនវេសមិន ឯ.ក។
អានបន្ថែម