គម្រោងអភិវឌ្ឍន៍
ក្រសួងប្តេជ្ញាបញ្ចប់គម្រោងសិក្សាប្រព័ន្ធផ្លូវនាវា និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដើមឆ្នាំ២០២៣
ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការប្តេជ្ញាថា នឹងជំរុញគម្រោងសិក្សាផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ឱ្យចប់ នៅដើមឆ្នាំ២០២៣ខាងមុខនេះ។ នេះបើតាមការអះអាងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគម្រោងនេះ ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងជំនាញការរបស់ក្រុមហ៊ុន CCCC Water Transport Consultant កាល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារ និងស្វែងរកដំណោះស្រាយលើកិច្ចការបច្ចេកទេសសំខាន់ៗ ដើម្បីជួយជំរុញល្បឿននៃការសិក្សាគម្រោងនេះឱ្យបានលឿន និងអាចបញ្ចប់នាពេលដ៏ខ្លីខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានស្នើសុំឱ្យភាគីក្រុមហ៊ុនទាំងពីរយកចិត្តទុកដាក់បន្ថែមទៀត លើការសិក្សាបច្ចេកទេសលម្អិតឱ្យមានគុណភាពខ្ពស់ និងត្រូវសហការជាមួយមន្ត្រីបច្ចេកទេសក្រសួង ដើម្បីពន្លឿនបញ្ចប់គម្រោងសិក្សានេះយ៉ាងយូរត្រឹមខែមករា ឆ្នាំ២០២៣។ ក្រសួងសាធារណការបានបញ្ជាក់បន្ថែមទៀតថាគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់នេះ នឹងជួយជំរុញការដឹកជញ្ជូនតាមផ្លូវទឹក និងភស្តុភារកម្មនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពថែមមួយកម្រិតទៀត ជាពិសេសអាចជួយកាត់បន្ថយការចំណាយ និងថ្លៃដើមនៃការដឹកជញ្ជូនឱ្យកាន់តែទាបជាងមុន ព្រមទាំងផ្ដល់ភាពងាយស្រួលក្នុងការធ្វើសមាហរណកម្មវិស័យដឹកជញ្ជូនតាមផ្លូវទឹកក្នុងផ្ទៃប្រទេសផង និងអាចតភ្ជាប់ជាមួយអន្តរជាតិបានកាន់តែងាយស្រួលផងដែរ៕
អានបន្ថែមវៀតណាមស្នើកម្ពុជាសិក្សាពីលទ្ធភាពសង់ផ្លូវដែកតភ្ជាប់រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ
រដ្ឋាភិបាលវៀតណាម បានស្នើមកភាគីកម្ពុជាឱ្យ សិក្សាពីលទ្ធភាពសាងសង់ផ្លូវដែកត្រង់តភ្ជាប់រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ។ នេះបើតាមជំនួបរវាង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង ឯកឧត្តម ង្វៀន ហ៊ុយថាំង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋសង្គមនិយមវៀតណាមកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។ ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងរឹតចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការលើការតភ្ជាប់វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យសេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះដែរ ភាគីវៀតណាម ក៏បានស្នើបន្ថែមមកកម្ពុជាមានដូចជា៖ ពិនិត្យឡើងវិញលើអនុស្សរណៈយោគយល់(MoU) ចំពោះកូតារថយន្តដឹកជញ្ជូនឆ្លងកាត់ព្រំដែនពី ៥០០គ្រឿង ទៅ ៨០០គ្រឿង និងការជំរុញឱ្យមានការចុះហត្ថលេខាកំឡុងពេលកិច្ចប្រជុំអាស៊ាន នាដើមខែវិច្ឆិកាខាងមុខ ជំរុញការសិក្សា និងការអភិវឌ្ឍការតភ្ជាប់ផ្លូវហាយវេ និងផ្លូវល្បឿនលឿន រវាងប្រទេសទាំងពីរ ជំរុញឱ្យមានការអនុវត្តនីតិវិធីត្រួតពិនិត្យច្រកចេញតែមួយ (Single Window Single Inspection) ដើម្បីកាត់បន្ថយការចំណាយពេលវេលាយូរនៅច្រកទ្វារ អន្តរជាតិបាវិត-ម៉ុកបៃ ដែលបណ្តាលឱ្យមានការកកស្ទះ ជំរុញឱ្យមានការតភ្ជាប់វិស័យគមនាគមន៍ក្នុងតំបន់សេដ្ឋកិច្ច និងទេសចរណ៍ និងជាពិសេស ជើងហោះហើរត្រង់ពីទីក្រុងសៀមរាប ទៅកាន់ទីក្រុងហាឡុង ដើម្បីជំរុញកំណើនទេសចរណ៍របស់ប្រទេសទាំងពីរ។ ទាក់ទងនឹងការតភ្ជាប់ផ្លូវល្បឿនលឿន ឯកឧត្តមទេសរដ្ឋមន្ត្រី បានឆ្លើយតបថា «ក្រសួងបានចុះអនុស្សរណៈយោគយល់លើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតរួចរាល់ហើយ គ្រោងនឹងចុះកិច្ចព្រមព្រៀងសម្បទាន និងការបើកការដ្ឋានសាងសង់នាពេលខាងមុខ»។ […]
អានបន្ថែមអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់បាន៤០ភាគរយ គិតត្រឹមខែតុលានេះ
គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន ៤០ ភាគរយ គិតត្រឹមខែតុលានេះ ដោយគម្រោងសាងសង់ នៅបន្តសាងសង់តាមការគ្រោងទុក ដែលគ្រោងសម្រេចនៅឆ្នាំ២០២៤។ ក្រុមហ៊ុន Cambodia Airports Investment Corporation (CAIC) បានបង្ហាញពីវឌ្ឍនភាពសាងសង់គម្រោងរបស់ខ្លួន នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសញ្ញាបណ្ណមានបុគ្គលធានារបស់ អាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី១៤ ខែតុលា។ (អានបន្ថែម) ក្រុមហ៊ុន CIAC លើកឡើងថា ក្រុមហ៊ុនបានចំណាយទឹកប្រាក់សរុប ៥២៤លានដុល្លារអាមេរិក (ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ CAIC។ CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុន OCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់ រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ ។
អានបន្ថែមមន្ទីរពិសោធន៍តេជោសែន សាធារណការ កម្ពុជា-កូរ៉េ ដាក់សម្ពោធជាផ្លូវការ
មន្ទីរពិសោធន៍តេជោសែន សាធារណការ កម្ពុជា-កូរ៉េ ត្រូវបានដាក់សម្ពោធដាក់ដំណើរការជាផ្លូវការ ហើយ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ កន្លងមកនេះ។ ពិធីសម្ពោធមន្ទីរពិសោធន៍នេះ ត្រូវបានចូលរួមជាអធិបតីភាពដោយ ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តី្រកសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម Park Heung-kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ កូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា។ គោលបំណងសំខាន់នៃការបង្កើតមន្ទីរពិសោធន៍នេះ គឺដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា និងការកសាងសមត្ថភាពធនធានមនុស្ស បណ្តុះបណ្តាល អ្នកជំនាញជាន់ខ្ពស់ តាមរយៈការបំពាក់ឧបករណ៍ និងម៉ាស៊ីនពិសោធន៍ទំនើបៗ រថយន្តសម្រាប់ចុះ សិក្សាស្រាវជ្រាវ និងការបង្កើតកម្មវិធីគ្រប់គ្រងផ្លូវថ្នល់។ គួរបញ្ជាក់ថា ការដាក់ដំណើរការអគារមន្ទីពិសោធន៍តេជោសាធារណការ កម្ពុជា-កូរ៉េ នេះ គឺជាផ្នែកមួយនៃជំនួយឥតសំណងរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េមកកាន់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន៕
អានបន្ថែមរដ្ឋទើបអនុម័តគម្រោងថ្មី៥ តម្លៃជាង២៩លានដុល្លារ នៅខេត្តស្វាយរៀង តាកែវ និងភ្នំពេញ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគដែលមានទុនសរុប ២៩.២លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៥កន្លែង នៅខេត្តស្វាយរៀង តាកែវ និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១-“GORGEOUS LIGHTS CO., LTD” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលលម្អ និងគ្រឿងបង្គុំរបស់អំពូលលម្អ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៨,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៣៣កន្លែង។ ២-“JT ELECTRONICS CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ អំពូលភ្លើង និងគ្រឿងបង្គុំអំពូលភ្លើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៨៣កន្លែង។ ៣-“LINGBENYANG OPTOELECTRONICS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់អេឡិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៣៣កន្លែង។ […]
អានបន្ថែមត្រឹមរយៈពេល៨ខែ ២០២២ ក្រសួងដែនដីចេញលិខិតអនុញ្ញាតសាងសង់បានជាង ២៨០០គម្រោង
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាតសាងសង់ ដល់គម្រោងសរុបចំនួន ២.៨១១ គម្រោង ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២២ បានធ្លាក់ចុះ ៩០គម្រោង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍ និន្នាការសង្គម-សេដ្ឋកិច្ចចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា តម្លៃគម្រោងសាងសង់សរុប ១.៦៦២ លានដុល្លារ បានធ្លាក់ចុះ ៥៦,៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គម្រោងសាងសង់ប្រភេទសំណង់លំនៅដ្ឋាន រួមចំណែកធំជាងគេក្នុងចំណោមគម្រោងសាងសង់ដែលទទួលបានការអនុញ្ញាតពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយបញ្ជាក់ថា ប្រភេទសំណង់លំនៅដ្ឋាន មាន ២.៥២១ គម្រោង ស្មើនឹង ៨៩,៧ភាគរយ នៃសំណើសុំសាងសង់សរុប បានធ្លាក់ចុះ ៩គម្រោង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ យោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០២១ របស់ក្រសួងរៀបចំដែនដី ដែលចេញផ្សាយក្នុងខែមករា កម្ពុជា បានអនុម័តគម្រោងចំនួន ៤.៣០៣គម្រោង ក្នុងឆ្នាំ២០២១ ដែលមានតម្លៃជាង ៥,៣ ពាន់លានដុល្លារ ធៀបនឹង ៤ ៨៤១ គម្រោង ដែលមានតម្លៃជាង […]
អានបន្ថែមឯឧ ស៊ុន ចាន់ថុល ជួបនឹងទូតកូរ៉េ ដោះស្រាយបញ្ហា និងពន្លឿនការដ្ឋានផ្លូវលេខ ២ និង ២២
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តម ស៊ុន ចាន់ថុល បានជួបជានឹងគណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េ និងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហា និងពន្លឿងការអនុវត្តគម្រោងលើកកម្ពស់ផ្លូវជាតិលេខ២ និងលេខ២២ សម្រេចបានគោលដៅ។ កិច្ចប្រជុំធ្វើឡើងកាលពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពីឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េនៅកម្ពុជា លោកស្រី Minnie Chey នាយិកាមូលនិធិ EDCF តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមហ៊ុនម៉ៅការសាងសង់ Hanshin Engineering & Construction Co., Ltd ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture។ ជំនួបពិភាក្សានេះ ភាគីទាំងពីរ (កម្ពុជា-កូរ៉េ) បានលើកយកបញ្ហាប្រឈមដែលបានកើតឡើង មកជជែក ស្វែងរកដំណោះស្រាយរួមគ្នា […]
អានបន្ថែមសម្ដេចនឹងរៀបតំបន់អភិវឌ្ឍថ្មីមួយទៀត នៅឃុំពាក់ស្នែង បន្ថែមពីលើរុនតាឯក
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ដ្រីក្រសួងដែនដីត្រៀម រៀបចំបង្កើតតំបន់អភិវឌ្ឍថ្មីមួយនៅឃុំពាក់ស្នែង ខេត្តសៀមរាប បន្ថែមពីលើតំបន់រុនតាឯក ដើម្បីជាទីតាំងទីលំនៅឋានថ្មីរបស់ពលរដ្ឋដែលរើចេញពីឧទ្យានជាតិអង្គរ។ សម្ដេចបានឱ្យដឹងដូច្នេះ កាលពីថ្ងៃទី ៦ តុលា កន្លងទៅ ដោយបញ្ជាក់ថាតំបន់នេះ នឹងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់យ៉ាង ដូចនៅរុនតាឯកដូច្នេះដែរ។ ឥឡូវ ដីនៅរុនតាឯក សល់តែ ២០០ឡូ ប៉ុណ្ណោះ ខ្ញុំប្រាប់ឯកឧត្តម ជា សុផារ៉ា ឱ្យទុកជាដីបំរុង ហើយចាប់ផ្ដើមរៀបចំដីនៅតំបន់ពាក់ស្នែង ថ្មីមួយទៀត។ កន្លែងនេះ ត្រូវមានផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់រស់នៅ និងប្រកបអាជីវកម្ម។ គួរបញ្ជាក់ថា តំបន់រុនតាឯកនឹងក្លាយជាកូនក្រុងសក្ដានុពលថ្មីមួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធចាំបាច់គ្រប់ជ្រុងជ្រោយ សាកសម្យនឹងការរស់នៅ និងប្រកបអាជីពរបស់ពលរដ្ឋជាង ៦០០០ គ្រួសារ នាពេលអនាគត។ ការបង្កើតទីក្រុងរុនតាឯកថ្មីនេះ នឹងក្លាយជាតួយ៉ាង និងគំរូដ៏សំខាន់សម្រាប់ការអភិវឌ្ឍទីក្រុង និងរៀបចំគ្រប់គ្រងតំបន់អាណាធិបតេយ្យផ្សេងទៀតបានដោយមានប្រសិទ្ធភាព។ បើតាមផែនការ តំបន់នេះនឹងមានផ្លូវកៅស៊ូនិងផ្លូវបេតុងប្រវែងសរុប ១៤០គម រោងចក្រផលិតទឹកស្អាតតម្លៃ ៣លានដុល្លារ ប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាត ការសាងសង់មន្ទីរពេទ្យសាលារៀន […]
អានបន្ថែមរដ្ឋចេញគោលការណ៍ថ្មីសម្រាប់ការអនុវត្តគម្រោងទេសចរណ៍ធម្មជាតិតូចជាង១០ហិកតា
ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធ បានប្រកាសដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំក្នុងការ អនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចដែលមានទំហំផ្ទៃដីក្រោម ១០ហិកតា ស្ថិតនៅក្នុងតំបន់សំខាន់ចំនួន២ គឺតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។ នេះបើយោងតាមសក្ខាសិលាកាលពីថ្ងៃទី០៣ ខែ តុលា ឆ្នាំ ២០២២។ ឯកឧត្តម រ័ត្ន វិរៈ រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា “ការរៀបចំគោលការណ៍ណែនាំបច្ចេកទេស គឺជាសេចក្តីត្រូវការចាំបាច់ ក្នុងការតម្រង់ទិស និងចង្អុលបង្ហាញអំពីដំណើរការបំពេញបែបបទនីតិវិធី ការរៀបចំ និងអនុវត្តគម្រោង ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការប្រើប្រាស់ដី ការត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីធានាបាននូវការរៀបចំផលិតផល និងសេវាទេសចរណ៍ធម្មជាតិប្រកបដោយទទួលខុសត្រូវ។ ជាមួយគ្នានេះដែរ លោកស្រី Salimata D. Follea តំណាងធនាគារពិភពលោក បានឱ្យដឹងដែរថា គម្រោងនិរន្តភាពតំបន់ទេសភាពទេសចរណ៍ធម្មជាតិកម្ពុជា គឺក្នុងគោលបំណងក្នុងការលើកកម្ពស់គ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា។ លោកស្រីបន្តថា គម្រោងនេះ មានសមាសភាពចំនួន៣ គឺទី១_រៀបចំគម្រោងក្នុងការគ្រប់គ្រង ទី២_ការរៀបចំឱកាសក្នុងការអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្ម និងទី៣_ការផ្សារភ្ជាប់ទីផ្សារ។ សូមបញ្ជាក់ថា បើតាមក្រសួងបរិស្ថាន បានឱ្យដឹងថា អេកូទេសចរណ៍ និងទេសចរណ៍វប្បធម៌បានរីកចម្រើនជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ និងបានរួមចំណែកជាង១០% នៅក្នុងផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ។ ដោយឡែក បើតាមប្រភពដដែល បានបញ្ជាក់ដែរថា គិតមកដល់ពេលនេះ […]
អានបន្ថែមគម្រោងសង់មន្ទីពេទ្យអន្តរជាតិធំៗ២ តម្លៃ ៤១លានដុល្លារ ទទួលបានភ្លើងខៀវពីរដ្ឋហើយ
ថ្មីៗនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនសង់មន្ទីពេទ្យធំៗពីរ តម្លៃ ៤១លានដុល្លារ ក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC កាលពីថ្ងៃទី៣០ កញ្ញា កន្លងទៅនេះ។ ទីមួយគឺជាគម្រោងសាងសង់មន្ទីរពេទ្យអន្តរជាតិមានចំនួន ១១៧គ្រែ ដែលគ្រោងនឹងបោះទុនវិនិយោគចំនួន ២១លានដុល្លារអាមេរិក។ មន្ទីពេទ្យមួយនេះ មានទីតាំងស្ថិតនៅផ្លូវដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង វិនិយោគដោយក្រុមហ៊ុន ORIENDA INTERNATIONAL HOSPITAL CO., LTD។ ទីពីរគឺជាគម្រោងសាងសង់មន្ទីរពេទ្យបេះដូងនិងសរសៃឈាម ចំនួន ៣០០គ្រែ ដែលគ្រោងនឹងបោះទុនវិនិយោគចំនួន ២០លានដុល្លារអាមេរិក។ មានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ ១៩៣៤ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងវិនិយោគដោយក្រុមហ៊ុន NEW WORLD HEART & VASCULAR HOSPITAL CO., LTD។ គួររម្លឹកដែរថា គម្រោងធំៗទាំងពីរខាងលើនឹងអាចបង្កើតការងារបានរហូតដល់ ៥២៦កន្លែងជូនពលរដ្ឋ។
អានបន្ថែម