រោងចក្រវេចខ្ចប់វ៉ាកសាំងកូវីដ១៩ នឹងចាប់ផ្តើមសាងសង់នៅខែវិច្ឆិកាខាងមុខ

រោងចក្រច្រក និងវេច្ចខ្ចប់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ជាលើកដំបូងនៅកម្ពុជា នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ នៅភាគខាងជើងរាជធានីភ្នំពេញ។ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំមន្រ្តីចុះពិនិត្យទីតាំងសម្រាប់សាងសង់រោងចក្រនេះ នៅថ្ងៃទី២៦ខែ​សីហា ដើម្បីមើលដំណើរការបូមខ្សាច់បំពេញដី និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីត្រៀមការបើកការដ្ឋានសាងសង់ផ្លូវការ។ បើតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាល​ រោងចក្រនេះ នឹងត្រូវសាងសង់ឡើងនៅលើផ្ទៃដីទំហំប្រមាណ ៥ហិកតា ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ស្រុកពញាឭ ខេត្តកណ្តាល។ សាងសង់ដោយ សហការជាមួយក្រុមហ៊ុន Sinovac របស់ចិន សហគ្រាសឱសថកម្ពុជា CPE គ្រោងចំណាយទុនវិនិយោគជំហានដំបូងប្រមាណ ១០០លានដុល្លារអាមេរិក។ ក្រសួងសុខាភិបាល CPE និងក្រុមហ៊ុន Sinovac Life Sciences Co Ltd របស់ចិនកាលពីខែកក្កដា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីអនុញ្ញាតឱ្យកម្ពុជាបំពេញ និងវេចខ្ចប់វ៉ាក់សាំងអសកម្ម Covid-19 ។ ក្រោមអនុស្សារណៈយោគយល់គ្នា សហគ្រាសឱសថកម្ពុជាត្រូវបានផ្តល់សិទ្ធិក្នុងការបំពេញ និងវេចខ្ចប់ថ្នាំបង្ការ Covid-19 អសកម្មក្នុងស្រុក ដែលផ្គត់ផ្គង់ដោយ Sinovac Life Sciences  និងផ្គត់ផ្គង់វ៉ាក់សាំងដល់រាជរដ្ឋាភិបាលសម្រាប់រយៈពេល 3 ឆ្នាំចាប់ពីឆ្នាំ […]

អាន​បន្ថែម

ទំនប់ដូនទ្រីក្នុងខេត្តបាត់ដំបងសាងសង់បាន ៦០% ហើយ

គម្រោងសាងសង់ទំនប់ដូនទ្រីក្នុងខេត្តបាត់ដំបងក្រោមជំនួយរបស់ភាគីកូរ៉េ សម្រេចបានក្នុងរង្វង់ ៦០% ហើយ ដែល​គ្រោង​នឹងបញ្ចប់ការសាងសង់ក្នុង ឆ្នាំ២០២៤។ នេះបើតាមការលើកឡើងរបស់លោក ឡុង ផលគុណ ប្រធាន​មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។ ដោយថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួង​ធនធាន​ទឹក និងឧតុនិយម” លោកប្រធានមន្ទីរបានឱ្យដឹងថា ប្រព័ន្ធធារាសាស្ត្រនេះ មានសក្តានុពលខ្លាំង បើប្រៀបធៀប​ជាមួយ​ប្រព័ន្ធធារាសាស្ត្រទូទាំងប្រទេសទាំងអស់ ដែលជាប្រព័ន្ធទំនើបជាងគេ ព្រោះ សាងសង់ឡើង ដោយធ្វើការចោះភ្នំធ្វើជា​ទំនប់ទឹក​តែម្តង។ លោកប្រធានមន្ទីរ បានបន្ថែមថា សព្វថ្ងៃយើងមានការខ្វះខាតទឹកណាស់ តែពេលសាងសង់ចប់ យើងនឹងមានពាងទឹក​យក្សមួយយ៉ាងធំសម្រាប់​ប្រើប្រាស់មិនខាន។ ក្រោយការសាងសង់ចប់ អាងទឹកនេះ អាចស្តុកទឹកបាន ១៦៣ លានម៉ែត្រគូប ដែលមានផ្ទៃរងទឹកភ្លៀងជាង ៣ពាន់​គីឡូ​ម៉ែត្រក្រឡា និងអាចស្រោចស្រពបានចំនួនផ្ទៃដី ៤ម៉ឺនហិកតានៅក្នុងខែវស្សា និងខែប្រាំងចំនួន ២ម៉ឺនហិកតា​​។ គួរបញ្ជាក់ថា ម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលបានបើកការដ្ឋានសាង​សង់កាល​ពីខែមិថុនា ឆ្នាំ២០១៨។ (អានបន្ថែម)

អាន​បន្ថែម

ផ្លូវជាង១១គីឡូ ភ្ជាប់ស្រុករលាប្អៀរ និងកំពង់ត្រឡាច បើការដ្ឋានសាងសង់ហើយ

ក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ០១ខ្សែ ប្រវែង ១១,០៨៥ គីឡូ​ម៉ែត្រ តភ្ជាប់ពីភូមិទឹកចេញ ឃុំ​ជើង​គ្រាវ ស្រុករលាប្អៀរ ដល់ភូមិស្រែសារ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់​ឆ្នាំង ប្រើប្រាស់ថវិកាអស់ ១.៥៥១.០៦៣,២៨ ដុល្លារអាមេរិក។ នេះបើតាមពិធី​បើកការ​ដ្ឋាន​កាល​ពី​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ២០២២។ ផ្លូវនេះនឹងត្រូវសាងសង់ដោយក្រុមហ៊ុន HENG SAMBAT Co.LTD ,Import Export Transportation and Constructions។ ចំពោះពេលវេលាសាងសង់គឺត្រូវប្រើរយៈពេល ១២ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋានរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា គម្រោងសាងសង់នេះ ស្ថិតក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការ នៃគម្រោងពង្រឹង​សមត្ថភាព​ផលិត​ភាពជនបទ ហៅកាត់ថា (NRRPCP) ដែលគាំទ្រដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ។

អាន​បន្ថែម

រដ្ឋជំរុញឯកជនឱ្យសង់លំនៅឋានតម្លៃសមរម្យបន្ថែម ខណៈបច្ចុប្បន្នមានតែ ៤ធំៗប៉ុណ្ណោះ

រដ្ឋាភិបាលបានជំរុញឱ្យឯកជនបន្ដសាងសង់គម្រោងលំនៅឋានតម្លៃសមរម្យបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកើនឡើង ខណៈគម្រោងលំនៅឋានតម្លៃសមរម្យនៅខេត្តកណ្ដាល និងភ្នំពេញមានតែ ៤គម្រោងធំៗប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងសន្និសីទសារព័ត៌មានស្តី នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលយល់ថា វិស័យលំនៅឋាន ជាវិស័យដែលរដ្ឋបាលសាធារណៈកំពុងប្រឈម ត្រូវដោះស្រាយ ក្នុងបរិបទដែលសង្គមកំពុងអភិវឌ្ឍន៍ ដោយខិតខំធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានកម្មសិទ្ធិលើលំនៅឋាន ដើម្បីកាត់បន្ថយការអត់មានផ្ទះសម្បែងនៅ និងការជួលផ្ទះគេរស់នៅ។» ឯកឧត្តមបានបន្ថែមថា៖ «រដ្ឋនឹងដើរជាមួយវិស័យឯកជន….ដើម្បីឱ្យឯកជនជួយកសាងលំនៅឋានមានតម្លៃសមរម្យ។ បើយើងបណ្តោយឱ្យឯកជនអភិវឌ្ឍអចលនវត្ថុតាមសន្ទុះទីផ្សារសេរី ចឹងប្រជាពលរដ្ឋដែលមានចំណូលទាប ចំណូលមធ្យម យើងគិតតាមការសិក្សាចំណាយពេល ៣០ ទៅ៤០ ឆ្នាំ ទម្រាំនឹងគ្រប់លុយទិញផ្ទះមួយ ប្រហែលជាមិនដល់ ៥០ ម៉ែត្រការ៉េផង។» គួរបញ្ជាក់ថា បច្ចុប្បន្ន រដ្ឋ និងឯកជនបានសហការគ្នា សង់បាន ៤គម្រោងធំៗ ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ គម្រោងទាំង ០៤នេះ សាងសង់ជាលំនៅឋានបានចំនួន ៨៣៣១ខ្នង និងចំណែកឯកជនចំនួន ២៩៦០ខ្នង។ ក្នុងនោះ ក្រុមហ៊ុន […]

អាន​បន្ថែម

ថៃផ្តល់កម្ចីជាង ២៧លានដុល្លារ ដល់កម្ពុជាសង់ផ្លូវថ្មីភ្ជាប់សៀមរាបទៅស៊ីសាកេត

រដ្ឋាភិបាលថៃបានអនុម័តកម្ចី ៩៨៣លានបាត ស្មើឬនឹងជាង ២៧ដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់ផ្លូវជាតិថ្មីមួយខ្សែ តភ្ជាប់ រវាងខេត្តសៀមរាប ទៅខេត្តស៊ីសាកេតប្រទេសថៃ។ បើយោងតាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃទី២៤ សីហា ២០២២ ផ្លូវជាតិលេខ ៦៧ នេះ នឹងភ្ជាប់ពីខេត្តសៀមរាប ទៅអន្លង់វែង ទៅចុងសង្អាំ រួចបន្តភ្ជាប់ទៅខេត្តស៊ីសាកេត ប្រទេសថៃតែម្តង។ លោកស្រី Traisuree Taisaranakul អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ បានបញ្ជាក់ថា គម្រោងនេះនឹងត្រូវអនុវត្តចាប់ពីឆ្នាំ២០២៤ ដល់២០២៦ ដែលជាងពាក់នៃកម្ចីដុល (ជាង ១២ដុល្លារអាមេរិក) ជាថវិការដ្ឋាភិបាលថៃ ខណៈមួយចំណែកទៀតគឺជាមូលនិធិពីបរទេស។ ក្រោមកម្ចីនេះ ថៃតម្រូវឱ្យកម្ពុជាត្រូវ​ទិញ​សម្ភារ​សំណង់​យ៉ាងតិច ៥០% សម្រាប់​គម្រោង​ពី​ប្រទេស​ថៃ និង​ជួល​អ្នក​ម៉ៅការ​ថៃផងដែរ។

អាន​បន្ថែម

គម្រោងសង់ខ្សែបញ្ជូនថាមពល ២៣០គីឡូវ៉ុលរ វាងខេត្តឧត្តរមានជ័យ-សៀមរាប សម្រេចបាន ៩៥%

គម្រោងសាងសង់ខ្សែបញ្ចូនថាមពលអានុភាព ២៣០គីឡូវ៉ុល របស់ក្រុមហ៊ុន Pestech (Cambodia) តភ្ជាប់ពីរោងចក្រអគ្គីសនី នៅខេត្តឧត្តរមានជ័យ មកកាន់សៀមរាប សម្រេចបាន ៩៥ភាគរយ គ្រោងនឹងដាក់ដំណើរការនៅចុងឆ្នាំនេះ។ វឌ្ឍនភាពនៃគម្រោងនេះ ត្រូវបានក្រុមហ៊ុន Pestech (Cambodia)  លើកឡើងក្នុងរបាយការណ៍ដាក់ជូនទៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ លោក Han Fatt Juan, នាយកប្រតិបត្តិក្រុមហ៊ុន លើកឡើងថា គម្រោងសាងសង់នេះសម្រេចបាន ៩៥ភាគរយហើយ គិតត្រឹមខែមិថុនា ឆ្នាំ២០២២នេះ ។ លោកបន្ថែមថា ៖ “ដំណើរការសាងសង់កំពុងឆ្ពោះទៅមុខតាមផែនការដែលបានគ្រោងទុក យើងអាចនឹងដាក់ដំណើរការនៅក្នុងខែធ្នូ ចុងឆ្នាំ ២០២២នេះ”។ អគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល នេះ មានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ និងទទឹង៣០ ម៉ែត្រ ដែលតភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្មនៅខេត្តឧត្តរមានជ័យ មកអនុស្ថានីយអគ្គីសនីសៀមរាប។ (អានបន្ថែម)

អាន​បន្ថែម

គម្រោងសង់ស្ពានកោះយ៉-ខេត្តកោះកុង ចាប់ផ្តើមបើការដ្ឋានហើយ

៤ខែក្រោយនាយករដ្ឋមន្រ្តីប្រកាសជំរុញការសាងសង់ស្ពានបេតុងភ្ជាប់ទៅកោះយ៉ ឥឡូវក្រុមការងារជំនាញចាប់ផ្តើមបើកការដ្ឋានសាងសង់ហើយ។ នេះបើតាមការបញ្ជាក់របស់លោក អន ដាវុធ ប្រធានមន្ទីរសាធារណការខេត្តកោះកុង នៅថ្ងៃទី ២២ សីហា ២០២២។ ស្ពានមួយខ្សែនេះមានប្រវែង ១២៦ម៉ែត្រ និងទទឹង១១ម៉ែត្រ ស្ថិតនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ លោកអន ដាវុធ បានបញ្ជាក់ថា ស្ពាននេះមានតម្លៃ ១,៤លានដុល្លារ ដែលក្រុមហ៊ុន លី យ៉ុងផាត់ ជាអ្នកទទួលបន្ទុកចំណាយ និងត្រូវប្រើរយៈពេល ១ឆ្នាំកន្លះ ដើម្បីសាងសង់។ កន្លងមក សម្តេចតេជោធ្លាប់បានសម្តែងការព្រួយបារម្ភ ចំពោះស្ពានដែកបាឡេកោះយ៉ចាស់មានសភាពចាស់ទ្រុឌទ្រោមខ្លាំងពេក ដែលអាចបង្កជាគ្រោះថ្នាក់ដល់ពលរដ្ឋដែលត្រូវធ្វើដំណើរតាមនេះ ដោយជំរុញឱ្យមានការសាងសង់ស្ពានបេតុងថ្មី។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋអនុម័តគម្រោង៤ តម្លៃ ១៧លានដុល្លារ នៅខេត្តកណ្តាល និងព្រះសីហនុ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដែលមានទុនសរុប ១៧លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៤កន្លែង នៅខេត្តកណ្តាល និងព្រះសីហនុ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១. R.G. FOOTWEAR (CAMBODIA) CO., LTD ជាគម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក។ ២. Xing Gang Wood Industry (Cambodia) Co., Ltd ជាគម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមបង្គុំ និងសម្ភារៈតុបតែងលំអធ្វើពីឈើ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគចំនួន ៣,៩លានដុល្លារអាមេរិក។ ៣. Zhejiang Jeni Furniture Co., Ltd ជាគម្រោងបង្កើតរោងចក្រផលិតសាឡុង និងស្រោមសាឡុង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ, ខេត្តព្រះសីហនុ,ក្នុងទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក។ ៤. FF.LL (Cambodia) […]

អាន​បន្ថែម

សិង្ហបុរីនឹងមានកំពង់ដ៏ធំបំផុតលើពិភពលោក តម្លៃជាង ១៤ ពាន់លានដុល្លារ

សិង្ហបុរីកំពុងសម្រុកសង់កំពង់ផែដ៏ធំផុតលើពិភពលោកឈ្មោះ Tuas Port តម្លៃជាង ១៤ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាររបស់ CNA នៅថ្ងៃទី២១ សីហា ២០២២។ កំពង់ផែយក្សនេះ លាតសន្ធឹងលើផ្ទៃសមុទ្រទំហំដល់ទៅ១៣៣៧ហិកតា ដែលមានសរុប ៤ ដំណាក់កាល។ ដំណាក់កាលទី ១ ទើបបញ្ចប់ ខណៈដំណាក់កាលទី ២ ៣ និង ៤ កំពុងសាងសង់បន្ដបន្ទាប់គ្នា។ បើយោងតាមផែនការ គម្រោងទាំងមូលអាចនឹងបញ្ចប់ក្នុងឆ្នាំ ២០៤០។ លោកនាយករដ្ឋមន្រ្តី Lee Hsien Loong បានថ្លែងថា៖ «កំពង់ផែយក្សនេះនឹងក្លាយជាកំពង់ផែស្វ័យប្រវត្តិពេញលេញដ៏ធំបំផុតក្នុងពិភពលោក។ គម្រោងនេះក៏នឹងធ្វើឱ្យប្រទេសសិង្ហបុរីក្លាយជាជើងឯកឈានមុខគេនៅក្នុងលំហសមុទ្រផងដែរ»។

អាន​បន្ថែម

សម្តេចក្រឡាហោម ស្នើសង់របងលួសសំណាញ់ ជំនួសរបងលួសបន្លាតាមផ្លូវល្បឿនលឿន

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានស្នើឱ្យសាងសង់របងលួសសំណាញ់ នៅតាមដងផ្លូវល្បឿនលឿនជំនួស របងបន្លាលួស ដើម្បីការពារការឆ្លងកាត់សត្វពាហនៈ ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានអចិន្ត្រៃយ៍ គ.ស.ច.គ. បានស្នើឡើងក្នុង៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នៅថ្ងៃទី១៨ ខែសីហា។ សម្តេច ស ខេង មានប្រសាសន៍ថា របងបន្លាលួស មិនគត់មុតសម្រាប់ការពារការឆ្លងកាត់របស់សត្វពាហនៈ និងសត្វដទៃទៀត លើផ្លូវល្បឿលឿនឡើយ ដោយស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពិភាក្សាជាមួយក្រុមហ៊ុន លើការងារសាងសង់របងសំណាញ់វិញ។​ សម្តេច ស ខេង បានបន្ថែមថា៖ “ ខ្ញុំមានការបារម្ភដែរ បើសិនដាក់លួសបន្លា ហើយមិនមានប្រសិទ្ធទេ ហើយមានការលួចកាត់ទៀត រឹតតែអន្តរាយ (គ្រោះថ្នាក់ចរាចរណ៍) បើសិនអាចដូរបាន ជាការល្អ”។ ការលើកឡើងរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាណ៍ គឺនៅមុនពេលតែប្រមាណពីរខែប៉ុណ្ណោះដែលផ្លូវល្បឿនលឿន តម្លៃ២ប៊ីលានដុល្លារ មានប្រវែង ១៩០គីឡូម៉ែត្រ តភ្ជាបរវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ គ្រោងដាក់ដំណើរការសាកល្បង។ (អានបន្ថែម) […]

អាន​បន្ថែម