គម្រោងអភិវឌ្ឍន៍
ព្រលានយន្តហោះធំបង្អស់នៅវៀតណាមតម្លៃ ៤ ពាន់លានដុល្លារ គ្រោងបញ្ចប់ឆ្នាំ២០២៥
ការងារសាងសង់ផ្លូវរត់សម្រាប់អាកាសយានដ្ឋាន Long Thanh ដែលជាអាកាសយានដ្ឋានខ្នាតយក្សរបស់វៀតណាមតម្លៃជាង ៤ ពាន់លានដុល្លារ នឹងចាប់ផ្តើមនៅខែធ្នូខាងមុខនេះ ក្រោយបើកការដ្ឋានជាផ្លូវការជាផ្លូវការជិត ២ ឆ្នាំ កន្លងមកនេះ។ បើយោងតាមរបាយការណ៍របស់ GCR ។ លោក Nguyen Van Hung មន្ត្រីនៅសាជីវកម្មអាកាសយានដ្ឋានវៀតណាម (ACV) បានឱ្យដឹងថា ការដេញថ្លៃត្រូវបានចាប់ផ្តើមហើយ ដើម្បីស្វែងរកអ្នកម៉ៅការមកសាងសង់ផ្លូវរត់ ផ្លូវតភ្ជាប់យន្តហោះមកក្នុងអគារអ្នកដំណើរ និងចំណតយន្តហោះ។ លោកបានបន្ថែមថា ការដេញថ្លៃត្រូវបានរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល២ ខែ ដូច្នេះការសាងសង់នឹងចាប់ផ្តើមនៅខែធ្នូ។ គួរបញ្ជាក់ថា មកទល់ពេលនេះ ក្រសួងដឹកជញ្ជូនវៀតណាម បានបញ្ចប់ការវាយតម្លៃលើឯកសារបច្ចេកទេសសាងសង់អាកាសយានដ្ឋានបាន៩០%ហើយ។ អាកាសយានដ្ឋាន Long Thanh មានទីតាំងនៅក្នុងខេត្ត Dong Nai ចម្ងាយប្រហែល ៤០ គម ខាងកើតទីក្រុងហូជីមិញ។ ការសាងសង់ដំណាក់កាលទី១ ពឹងថានឹងចំណាយថវិកា ៤,១ ពាន់លានដុល្លារអាមេរិក។ ដំណាក់កាលទី ១ រួមមានផ្លូវរត់ប្រវែង ៤ គីឡូម៉ែត្រ និងស្ថានីយអ្នកដំណើារទំហំ ៣៧៣ ០០០ […]
អានបន្ថែមឆមាសទី១-២០២២ កម្ពុជាមានគម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេស ៧៥គម្រោង តម្លៃ ២.៤ ពាន់លានដុល្លារ
រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តលើគម្រោងវិនិយោគឯកជននៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៧៥គម្រោង ដែលមានទុនវិនិយោគ ២,៤ ពាន់លានដុល្លារ កើន ១៥៩,៣ ភាគរយ ធៀបរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២១។ របាយការណ៍និន្នាការសេដ្ឋកិច្ចកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២២ ស្ថានភាពវិនិយោគនៅកម្ពុជាបានបង្ហាញពីភាពល្អប្រសើរឡើងបន្តិចហើយ ដោយគម្រោងវិនិយោគឯកជននៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលទទួលបានការអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានចំនួន ៧៥ គម្រោង កើនឡើង ២២ គម្រោង។ គម្រោងទាំង ៧៥ នេះអាចបង្កើតការងារថ្មីបានប្រមាណ ៦២.០០០នាក់ កើនឡើង ៦៥,៩ ភាគរយ។ បើតាមរបាយការណ៍ ក្នុងចំណោមគម្រោងទាំង ៧៥ គឺនាំមុខដោយវិស័យសេវាកម្ម ឧស្សាហកម្ម ថាមពល និងទេសចរណ៍។
អានបន្ថែមសម្ដេចហ៊ុន សែន បញ្ជាឱ្យក្រសួងពន្លឿនគម្រោងរថភ្លើងក្រោមដី និងរថភ្លើងល្បឿនលឿន
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់បញ្ជាឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពន្លឿនការសិក្សា និងការស្វែងរកដៃគូរវិនិយោគ សម្រាប់គម្រោងរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញ និងគម្រោងធ្វើទំនើបកម្មរថភ្លើងមានស្រាប់ ២ ខ្សែរ ជារថភ្លើងល្បឿនលឿន។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ២២ កញ្ញា កន្លងមកនេះ។ «សម្រាប់គម្រោងរថភ្លើងសាធារណៈក្នុងក្រុងភ្នំពេញ សម្ដេចបានជ្រើសរើស បែបក្រោមដី ព្រោះវាស្រួលក្នុងការសាងសង់ស្ថានីយ និងមិនប៉ះដល់សោភ័ណភាពក្រុង។ ជាក់ស្ដែង ក្រុមហ៊ុនCCCC [China Communications Construction Company ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុនសង់ផ្លូវល្បឿនលឿន] សិក្សាបឋមរួចហើយ តែយើងបានផ្ដល់អនុសាសន៍ឱ្យកែចំណុចខ្លះ មុននឹងសម្រេចជាចុងក្រោយ ឆាប់ៗនេះ»។ «ដោយឡែក សម្រាប់គម្រោងធ្វើទំនើបកម្មផ្លូវដែកដែលមានស្រាប់២ ខ្សែ ភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ព្រះសីហនុ ទៅជាផ្លូវដែកល្បឿនលឿន ១៦០គម ក្នុង១ ម៉ោង ដូចនៅឡាវ ក្រសួងក៏កំពុងពន្លឿនការសិក្សាផងដែរ»។ ក្នុងអំឡុងពេលចាំការសិក្សានេះ រដ្ឋាភិបាលក៏កំពុងខិតខំរកអ្នកវិនិយោគ ឬទុនវិនិយោគសម្រាប់ការសាងសង់គម្រោងទាំង ២ នេះ។
អានបន្ថែមការសិក្សាគម្រោងផ្លូវទឹកថ្មី ភ្ជាប់ភ្នំពេញ ទៅកែប នឹងបញ្ចប់នៅខែវិច្ឆិកាខាងមុខនេះ
ការសិក្សាលម្អិតនៃគម្រោងបង្កើតប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកថ្មីមួយខ្សែ តាមដងទន្លេបាសាក់ តភ្ជាប់កំពង់ផែភ្នំពេញ ទៅកំពង់ផែកែប កំពត និងព្រះសីហនុ គ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ខាងមុខនេះ។ នេះបើយោងតាមប្រសាសន៍ រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមស៊ុន ចាន់ថុល កាលពីថ្ងៃទី ២១ កញ្ញានេះ។ ឯកឧត្តមថា៖ «ក្រោយការសិក្សាបញ្ចប់នៅអំឡុងតែតុលា ឬវិច្ឆិកា ក្រសួងនឹងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធថាធ្វើបាន ឬមិនបាន ចំណញឬ មិនចំណេញ ហើយប៉ះពាល់អ្វីខ្លះ មុននឹងដាក់ឆ្លងទៅសម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន សម្រេច»។ «ចំងាយពីព្រែកអំបិល (ខេត្តកណ្ដាល) ទៅកែប គឺប្រមាណ ១៦៨ គម ហើយជាក់ស្ដែង ទន្លេបាសាក់យើងគឺមានទឹកស្ទើរគ្រប់កន្លែង យើងត្រូវស្ដាជីកបន្ថែមចំពោះកន្លែងខ្លះប៉ុណ្ណោះ។ ចំណុចដែលយើងត្រូវធ្វើថ្មី គឺការជីកព្រែក ៧ គម ដើម្បីភ្ជាប់ទៅកំពង់ផែកែប» ឯកឧត្តមបន្ដ។ បើគម្រោងនេះអនុម័ត ការដឹកជញ្ជូននឹងមានភាពងាយស្រួលនឹងរហ័សជាងមុន ដោយមិនចាំបាច់ដឹកជញ្ជូនទំនិញចេញទៅវៀតណាម តាមច្រកក្អមសំណទេ តែដឹកពីភ្នំពេញទៅដល់កែប រួចបន្ដទៅកំពត និងខេត្តព្រះសីហនុតែម្ដង។ គួរបញ្ជាក់ថា គម្រោងនេះជាកិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនជំនាញចិន (CRBC)។ ក្នុងករណីគម្រោងនេះ […]
អានបន្ថែមផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងបើកការដ្ឋានសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៣
ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងខិតខំជំរុញ បើកការដ្ឋានសាងសង់ផ្លូវល្បឿនទីពីរ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅបាវិត នៅពាក់កណ្តាលឆ្នាំ២០២៣។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបែបនេះ កាលពីថ្ងៃទី២១ ក្នុងអំឡុងពេលដឹកនាំមន្រ្តីចុះពិនិត្យការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «យើងបានចុះអនុស្សរណៈយោគយល់គ្នា (MoU) រួចហើយជាមួយក្រុមហ៊ុន CRBC គឺជាក្រុមហ៊ុនមានបទពិសោធន៍សង់ផ្លូវល្បឿនលឿនដំបូងបង្អស់របស់កម្ពុជា (ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ),” ឯកឧត្តមបន្តថា៖ “ក្រុមហ៊ុននឹងធ្វើការសិក្សាជាមួយការ ត្រៀមរៀបចំចុះកិច្ចព្រមព្រៀងសម្បទានឱ្យបានមុនដាច់ឆ្នាំនេះ ដើម្បីបានបើកការដ្ឋាននៅឆ្នាំក្រោយ។ យើងគ្រោងនឹងបើកការដ្ឋានឱ្យបាន នៅពាក់កណ្តាលឆ្នាំ២០២៣»។ ទោះយ៉ាងណា ឯកឧត្តម ស៊ុន ចាន់ថុល មិនបានបង្ហាញពីថវិកាប៉ាន់ស្មានសម្រាប់គម្រោងសាងសង់ផ្លូវល្បឿនភ្នំពេញ-បាវិត ។ បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ ធ្លាប់មានក្រុមហ៊ុនចិនឈ្មោះ CRIG ធ្វើការសិក្សា ប៉ុន្តែការសិក្សានេះយឺតយ៉ាវពេក ទើបក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើរបាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន អំពីភាពយឺតយ៉ាវនេះ និងបានបញ្ចប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុននោះតែម្តង។
អានបន្ថែមបារាំង ផ្តល់ហិរញ្ញប្បទានសរុបជិត ៩០០លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
រដ្ឋាភិបាល តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានផ្តល់ហិរញ្ញប្បទានសរុបប្រមាណ ៨៨៨ លានអឺរ៉ូ (ស្មើនឹង ៨៨២លានដុល្លារ) ដល់កម្ពុជា ក្នុងរយៈពេល ៣០ឆ្នាំ ចុងក្រោយនេះ ។ តួលេខនេះ ត្រូវបានលើកឡើង ក្នុងជំនួបរវាង ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Jean-Pierre Marcelli នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំតំបន់អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី២០ ខែកញ្ញា ២០២២។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា ក្នុងចំណោមហិរញ្ញប្បទានផ្តល់ដោយ AFD គឺ ៥៣៣លានអឺរ៉ូ ជាឥណទានសម្បទាន និង ១៧៨លានអឺរ៉ូ ជាហិរញ្ញប្បទានឥតសំណង ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវជនបទ ធារាសាស្រ្ត កសិកម្ម ទឹកស្អាត អគ្គិសនី អប់រំ និងសុខាភិបាល។ លោក Jean-Pierre Marcelli បានគូសបញ្ជាក់ថា រដ្ឋាភិបាលបារាំងនៅតែរក្សាកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានក្នុងទំហំឥណទានសម្បទានប្រចាំឆ្នាំ ចន្លោះពី […]
អានបន្ថែមឡាវគ្រោងសង់រោងចក្រថាមពលដើរដោយខ្យល់តម្លៃ ២ពាន់លានដុល្លារ សម្រាប់នាំចេញ
រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនថាមពលពាក់ព័ន្ធគ្រោងចំណាយប្រាក់ជាង ២ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតគម្រោងថាមពលខ្យល់នៅស្រុកសេផុន នៃខេត្តសាវណ្ណខេត សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅប្រទេសវៀតណាម។ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនឯកជនចំនួន២ គឺក្រុមហ៊ុន Savan Vayu Renewable Company និងក្រុមហ៊ុន LTM Lao បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រួចរាល់ហើយ កាលពីថ្មីៗនេះ ដើម្បីពិនិត្យមើលលទ្ធភាពនៃគម្រោង។ រោងចក្រថាមពលដើរដោយខ្យល់នេះ នឹងមានសមត្ថភាពផលិតថាមពល ១២០០ មេហ្គាវ៉ាត់ ខណៈការសាងសង់គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២៥។ គម្រោងនេះ គឺជាផ្នែកមួយនៃផែនការសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យថាមពល ដែលត្រូវបានចាប់ផ្ដើមតាំងពីឆ្នាំ ២០១៦ មកម្លេះ។
អានបន្ថែមរដ្ឋបានអនុម័តគម្រោងថ្មីមួយ តម្លៃជិត ៦លានដុល្លារ នៅរាជធានីភ្នំពេញ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគដែលមានទុនសរុប ៥.៦លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ១កន្លែង នៅរាជធានីភ្នំពេញ។ ក្រុមហ៊ុន MI QI (CAMBODIA) GARMENT CO., LTD បានស្នើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គម្រោងថ្មីមួយនេះ នឹងបង្កើតការងារចំនួន ១.៨៨៦កន្លែង ជូនប្រជាពលរដ្ឋ។
អានបន្ថែមរដ្ឋបានប្រែក្លាយលូទឹកស្អុយខេត្តសៀមរាបជារមរណីយដ្ឋានថ្មី “កោងកាងសាងស្នេហ៍”
រដ្ឋាភិបាលកម្ពជាបានបង្កើតសមិទ្ធិផលថ្មីមួយទៀតក្នុងទឹកដីអង្គរអច្ឆរិយៈ គឺគម្រោងកោងកាងសាងស្នេហ៍ ដែលថ្មីៗនេះឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះពិនិត្យពីវឌ្ឍនភាពរបស់គម្រោង នៅថ្ងៃទី១៥ កញ្ញា ២០២២ នេះផងដែរ។ គម្រោងកោងកាងសាងស្នេហ៍ ត្រូវបានប្រែក្លាយចេញពីលូទឹកកខ្វក់ ដែលមានក្លិនមិនល្អ ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់បរិស្ថានផងនោះ ឱ្យទៅជាផ្លូវដែលលម្អដោយអាងទឹក ដើមឈើ ដើមផ្កាចម្រុះព័ណ៌ និងគោលដៅទេសចរណ៍ថ្មីមួយទៀតសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដើរកម្សាន្ត គួរជាទីមនោរម្យ។ គម្រោងនេះ ស្ថិតនៅចំកណ្តាលក្រុងសៀមរាប ក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ កន្លងមករដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ យុទ្ធនាការជាច្រើន ដើម្បីអភិវឌ្ឍខេត្តសៀមរាប តួយ៉ាងមានដូចជា គម្រោងផ្លូវ៣៨ខ្សែ និងស្តារប្រព័ន្ធលូ គម្រោង smart city និងជាពិសេស ថ្មីៗនេះ សម្តេចតេជោមានបំណងចង់ប្រែក្លាយភូមិអភិវឌ្ឍធម្មជាតិរុនតាឯកឱ្យក្លាយទៅជាកូនក្រុងថ្មីមួយទៀតក្នុងស្រុកបន្ទាយស្រីថែមទៀតផង។ (អានបន្ថែម និងបន្ថែម)
អានបន្ថែមគម្រោងដំឡើងអំពូលសូឡា តម្លៃជាង១០ម៊ឺនដុល្លារ ក្នុងខេត្តកណ្តាលសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
គម្រោងដំឡើងអំពូលសូឡាចំនួន ៥៣៨បង្គោល តម្លៃជាង១០ម៊ឺនដុល្លារក្នុងខេត្ត កណ្តាលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១៥ កញ្ញា ២០២២។ គម្រោងនេះស្ថិតក្នុងឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល សាងសង់ឡើងដោយក្រុមហ៊ុនសរណន់គ្រុប ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៥ មិថុនា ២០២១ និងបញ្ជប់ជាស្ថាពរនៅថ្ងៃទី១៥ កញ្ញា ២០២២។ គួររម្លឹកដែរថា គម្រោងមួយនេះត្រូវបានចំណាយថវិកាអស់ជាង១០ម៊ឺនដុល្លារ ក្រោមមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន។ ឯកឧត្តម ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ការបំពាក់អំពូលភ្លើងសូឡានេះ មិនត្រឹមតែជួយបំភ្លឺដល់អ្នកធ្វើដំណើរក្នុងពេលរាត្រីប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយទប់ស្កាត់បញ្ហាអសន្តិសុខនៅក្នុងមូលដ្ឋានផងដែរ ពិសេសជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងបង្កើនសុវត្ថិភាពភូមិឃុំនៅពេលយប់។ ជាចុងក្រោយ ឯកឧត្តមបានផ្តាំផ្ញើដល់ពលរដ្ឋឱ្យជួយចូលរួមថែរក្សា អំពូលសូឡាទាំង៥៣៨បង្គោលនេះឱ្យបានល្អ ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង បើពិនិត្យឃើញថាមានអំពូលណាមួយមិនដំណើរការត្រូវរាយការណ៍មកអាជ្ញាធរភូមិ ឃុំ ដើម្បីធ្វើការដោះស្រាយជូនបានទាន់ពេលវេលា។ ដោយឡែក ឯកឧត្តម ប៊ុន ផេន អភិបាលរងខេត្តកណ្តាល ក៏បានបន្ថែមដែរថា ការដាក់អំពូលសូឡានេះគឺជាផ្នែកមួយដ៏សំខាន់នៃការចូលរួមប្រឡងប្រណាំងភូមិ-ឃុំមានសុវត្ថិភាព របស់រដ្ឋបាលស្រុកផងដែរ។
អានបន្ថែម