កូរ៉េឈ្នះបានគម្រោងព្រលានយន្តហោះតម្លៃ ១១ពាន់លានដុលារ នៅហ្វីលីពីន

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Sumsung Group និងអឺរ៉ុប បានឈ្នះការដេញថ្លៃគម្រោងសាងសង់ព្រលានយន្តហោះតម្លៃ ១១ពាន់លានដុល្លារអាមេរិក នៅប្រទេសហ្វីលីពី ដែលកន្លងមកចិនធ្លាប់ដេញថ្លៃបាន ត្រឹមតម្លៃ ១០ពាន់លានដុល្លារប៉ុណ្ណោះ ។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei នៅថ្ងៃទី១៥ កញ្ញា ២០២២។ អាកាសយានដ្ឋានដ៏ធំមួយនេះមានឈ្មោះថា Sangley Point ស្ថិតភាគខាងត្បូងនៃទីក្រុងម៉ានីល ខេត្ត Cavite ក្នុងប្រទេសហ្វីលីពីន ដែលនឹងត្រូវសាងសង់ឡើងដោយក្រុមហ៊ុន SPIA Development Consortium ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Samsung Group របស់កូរ៉េខាងត្បូង។ គេរំពឹងថា អនាគតព្រលាន Sangley នឹងក្លាយជាគូរប្រជែងជាមួយនឹងអាកាសយានដ្ឋាន San Miguel ដែលមានតម្លៃ 12.97 ពាន់លានដុល្លារ ដែលកំពុងដំណើរការនៅទីក្រុង Bulacan ភាគពាយព្យនៃទីក្រុងម៉ានីល ព្រោះក្រោយបញ្ជប់ការសាសង់ វានឹងមានសមត្ថភាពផ្ទុកអ្នកដំណើរបានរហូតដល់ 130 លាននាក់ក្នុងមួយឆ្នាំ។ គួរម្លឹកដែរថា កន្លងមកក្រុមហ៊ុនចិន China Communications Construction ដែល ជាដៃគូជាមួយ MarcoAsia […]

អាន​បន្ថែម

អាកាសយានដ្ឋានអន្ដរជាតិថ្មីខេត្ដសៀមរាប សង់សម្រេចបានជាង ៤០ភាគរយ គិតត្រឹមខែកញ្ញា

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចការសាងសង់បានប្រមាណ ៤០ភាគរយ គិតត្រឹមខែកញ្ញា ខណៈក្រុមហ៊ុនអភិវឌ្ឍន៍ កំណត់សាងសង់សម្រេចបានឱ្យបាន ៧០ភាគរយ នៅដំណាច់ ឆ្នាំ២០២២នេះ។ វឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀមរាប ត្រូវបានលើកឡើង ក្នុងដំណើរទស្សនកិច្ច ត្រួតពិនិត្យនៅទីតាំងសាងសង់ ដឹកនាំដោយ ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១២ ខែកញ្ញា។ យោងតាមអកាសចរណ៍ស៊ីវិល នៅដំណាច់ ឆ្នាំ២០២២នេះ ក្រុមហ៊ុននឹងសាងសង់សម្រេចឱ្យបានជាង ៧០ភាគរយបន្ថែមទៀត ។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា លើកឡើងថា​ ដំណើរការសាងសង់នៃអាកាសយានដ្ឋានសៀមរាបអង្គរ មានភាពយឺតយ៉ាវបន្តិចបន្តួច ដោយសារ តែវិធានការបិទខ្ទប់ (Zero Covid) នៅប្រទេសចិន ដែលបានរាំងស្ទះដល់ការដឹកជញ្ជូន និងអ្នកជំនាញ។ អាកាសយានដ្ឋានអន្តរជាតិខ្នាតដ៏ធំមួយនេះដែរ ស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុន Angkor International Airport Investment (Cambodia) ដែលមានទុនវិនិយោគជិត៩០០លានដុល្លារ។​ (អានបន្ថែម)

អាន​បន្ថែម

ឌូបៃចង់សង់អគាររង្វង់អវកាសដ៏ធំ ឡោមព័ទ្ធអគារខ្ពស់ជាងគេលើពិភពលោក

ក្រុមហ៊ុនស្ថាបត្យកម្ម ZNera Space បានស្នើចង់រចនា និងសាងសង់អគាររង្វង់អវកាសខ្នាតយក្សដំបូងគេលើលោក ដើម្បីឡោមព័ទ្ធអគារខ្ពស់បំផុតលើលោក Burj Khalifa។ នេះបើយោងតាមសារព័ត៌មាន CNN ។ គម្រោងនេះមានឈ្មោះថា Downtown គឺជារចនាសម្ព័ន្ធរាងជារង្វង់ធំ ៥ ថ្នាក់ ដែលបំពាក់ដោយបច្ចេកវិទ្យាពណ៌ និងភ្លើងបែបឆ្លាតវៃ បែបពិភពលោកនាពេលអានាគត។ សំណង់នេះនឹងមានកម្ពស់ ៥៥០ ម៉ែត្រ និងមានអង្កត់ផ្ចិតរង្វង់ជាង ៣ គីឡូម៉ែត្រ។ រង្វង់ទាំងមូល នឹងត្រូវទ្រដោយសសរធំចំនួន ៥ បែបទំនើប។ ស្ថាបត្យករសំខាន់របស់ ZNera Space គឺ Najmus Chowdry និង Nils Remess ថាអគារនេះនឹងក្លាយអនាគតនៃស្ថាបត្យកម្មរបស់ឌូបៃដែលមានភាពច្នៃប្រឌិតខ្ពស់បំផុត។ អគារនេះនឹងមានរចនាបទ និងបច្ចេកវិទ្យាគ្រប់គ្រងសីតុណ្ហភាពបែបធម្មជាតិ និងមាននិរន្តរភាពបំផុង ដែលសាកសម្យនឹងអាកាសធាតុដ៏ក្ដៅខ្លាំងនៃប្រទេសឌូបៃ ពោលគឺការស្រូបយកខ្សល់បរិសុទ្ធមកប្រើឱ្យបានច្រើនបំផុតជំនួសម៉ាស៊ីនត្រជាក់។ លើសពីនេះ អគារក៏នឹងបំពាក់ដោយថាមពលបៃតងពោលគឺ បន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ និងបច្ចេកវិទ្យាបំប្លែងទឹកទៅជាអ៊ីដ្រូសែន ដើម្បីយកថាមពលទៅប្រើសម្រាប់ម៉ាស៊ីនត្រជាក់ និងបង្កើតជាអគ្គិសនីប្រើប្រាស់ទូទៅនានា។ លើសពីនេះ ជុំវិញវង្វង់នេះ ក៏មានរថភ្លើងអគ្គិសនីល្បឿន ១០០ គម/ម៉ោង […]

អាន​បន្ថែម

គម្រោងសួនឧស្សាហកម្មធំជាងគេនៅវៀតណាម តម្លៃ ៥២០លានដុល្លារ បើកការដ្ឋានឆាប់នេះ

គម្រោងសាងសង់សួនឧស្សាហកម្មទំហំ ១០០០ ហិកតា ខេត្ត Binh Thuan ភាគខាងត្បូងប្រទេសវៀតណាម ត្រូវបានបើកការដ្ឋានជាផ្លូវការ ដែលនឹងក្លាយជាសួនឧស្សាហកម្មធំជាងគេមួយក្នុងប្រទេសវៀតណាម និងក្នុងតំបន់់។ ការសាងសង់នេះនឹងចំណាយប្រាក់ចំនួន ៥២០លានដុល្លារអាមេរិក ហើយសួនឧស្សាហកម្មនេះនឹងបម្រើដល់វិស័យជាច្រើន ដូចជាសម្ភារៈសំណង់ និង ការកែច្នៃម្ហូបអាហារ ជាដើម។ បើយោងតាមសារព័ត៌មាន GCR។ គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៥ សួនឧស្សាហកម្មនេះក៏នឹងមានរោងចក្រថាមពលប្រើហ្គាស ៤៥០ មេហ្គាវ៉ាត់ចំនួន ២ និងកំពង់ផែ ១០០ ហិកតាសម្រាប់នាំចូលឧស្ម័នធម្មជាតិរាវ។ លោកនាយករដ្ឋមន្ត្រី Chinh បាននិយាយថា សួនឧទ្យានដែលនឹងក្លាយទៅជាឧទ្យានដ៏ធំបំផុតមួយក្នុងប្រទេស ហើយនឹងដើរតួក្នុងការធ្វើឱ្យប្រទេសវៀតណាមក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៤៥ ។

អាន​បន្ថែម

កម្ពុជា ស្នើADB សង់អាងប្រព្រឹត្តិកម្មទឹកស្អាត សម្រាប់ផ្គត់ផ្គង់ដល់ពលរដ្ឋនៅតំបន់ជនបទ

តាមរយៈជំនួបពិភាក្សាការងាររវាងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម  និងប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំ កម្ពុជា(ADB) នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ភាគីកម្ពុជា បានស្នើឲ្យ ADB ជួយសាងសង់អាងប្រព្រឹត្តិកម្មទឹកស្អាតខ្នាតតូចសម្រាប់ផ្គត់ផ្គង់ដល់ពលរដ្ឋរស់នៅតំបន់ជនបទ។ នាឱកាសនោះ ឯកឧត្តម ចម  ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បានឲ្យដឹងថា កិច្ចពិភាក្សានេះ បានផ្តោតលើវឌ្ឍនភាពគម្រោងក្រោមហិរញ្ញប្បទានរបស់ ADB លើការអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា ក្នុង គោលដៅអភិវឌ្ឍវិស័យទឹកស្អាតសម្រាប់ទាំងអស់គ្នា។ ទន្ទឹមគ្នានេះដែរ ឯកឧត្តម បានស្នើឲ្យADB ជួយសាងសង់អាងប្រព្រឹត្តិកម្មទឹកស្អាតខ្នាតតូចសម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋរស់នៅតំបន់ជនបទ ឬតំបន់ឆ្ងាយខ្វះប្រភពទឹក និងស្នើឲ្យផ្តល់កម្ចីវិនិយោគឯកជនសម្រាប់ការតភ្ជាប់បណ្តាញទឹកស្អាតពីប្រភពទឹកខេត្តកំពតមកទីរួមស្រុកមួយចំនួននៅខេត្តព្រះសីហនុ  ដែលជាខេត្តត្រូវបានចាត់ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងនៅកម្ពុជា។ ជាការឆ្លើយតប លោកជំទាវ Jyotsana Varma ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា(ADB) បានបង្ហាញជំហរគាំទ្រ និងពង្រឹង កិច្ចសហប្រតបត្តិការបន្ថែមទៀត ដើម្បីជម្រុញឲ្យវិស័យទឹកស្អាតនៅកម្ពុជា សម្រេចបានតាមគោលដៅរបស់ខ្លួនផងដែរ។ គួរបញ្ជាក់ដែរថា បើតាមក្រសួងឧស្សាហកម្មបានឲ្យដឹងថា ADB បានផ្តល់គម្រោងហិរញ្ញប្បទានជាច្រើនក្នុងការអភិវឌ្ឍន៍វិស័យទឹកស្អាត និងអនាម័យខេត្តនៅកម្ពុជា ចាប់តាំងពី ឆ្នាំ២០១៤ មកទៅលើខេត្តគោលដៅជាច្រើនរួមមាន៖ខេត្ត ស្វាយរៀង កំពង់ចាម កំពង់ធំ ពោធិ៍សាត់ កំពត សៀមរាប ព្រះសីហនុ  និងខេត្តស្ទឹងត្រែងជាដើម៕

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងធំៗ៣ អាចបង្កើតការងារបានជាង ៦ពាន់កន្លែងជូនពលរដ្ឋ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដែលមានទុនសរុបជាង ១៦.៥លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៣កន្លែង នៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១-CHINA TING (CAMBODIA) FASHION CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក។ ២-Y.T.I (CAMBODIA) GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឯកភាព ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាមេរិក។ ៣-SKY CLOTHING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គម្រោងថ្មីទាំង៣នេះ នឹងបង្កើតការងារចំនួន ៦,៦៨៨កន្លែង ជូនប្រជាពលរដ្ឋ។    

អាន​បន្ថែម

រដ្ឋអនុម័តគម្រោង៥ តម្លៃជិត ៤៥លានដុល្លារ នៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដែលមានទុនសរុបជាង ៤៤,៤០លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៥កន្លែង នៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១- Toyota Tsusho Manufacturing (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្តតូយ៉ូតា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន ៣៦,៧លានដុល្លារអាមេរិក។ ២- WCFO (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រផលិតប្រអប់ និងគ្រឿងបង្គុំផ្សេងៗធ្វើពីលោហៈ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន ៣,៨លានដុល្លារអាមេរិក។ ៣- Thirty Three Apparels (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន ២,១ លានដុល្លារអាមេរិក។ ៤- […]

អាន​បន្ថែម

CDC អនុម័តគម្រោងវិនិយោគជប៉ុនចំនួន ១៤៩គម្រោង តម្លៃជិត ៣ពាន់លានដុល្លារ ត្រឹមខែសីហា-២០២២

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគរបស់ជប៉ុនទាំងអស់ មានចំនួន ១៤៩គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២,៩ ប៊ីលានដុល្លារអាមេរិក គិតត្រឹមខែសីហា​ឆ្នាំនេះ។ របាយការណ៍នេះ ត្រូវបានលើកឡើងក្នុងប្រជុំលើកទី ២៤ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន នៅថ្ងៃទី៧ ខែ កញ្ញា ឆ្នាំ ២០២២ ដឹកនាំដោយឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ម៉ាសាហ៊ីរ៉ូ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា ដោយមានការចូលរួមពីតំណាង​ JETRO, JICA, JBAC និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជា។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះសកម្មភាពវិនិយោគរបស់វិនិយោគិនជប៉ុនទាំងអស់ ដែលជានិច្ចជាកាលតែងតែផ្តល់ទំនុកចិត្តខ្ពស់មកលើរាជរដ្ឋាភិបាលកម្ពុជា ដែលបានធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដែលជាកត្តាចាំបាច់ ដើម្បីបង្កើតបរិស្ថានវិនិយោគដែលមានភាពអំណោយផល។ ជាការឆ្លើយតប ឯកឧត្តមអគ្គរដ្ឋទូត ថ្លែងនូវការកោតសរសើរ ចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ បានខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្របសម្រួល […]

អាន​បន្ថែម

អគារស្នងការដ្ឋាននគរបាលចំនួន២ តម្លៃជាង១៤លានដុល្លារ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

អគារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២ តម្លៃជាង១៤លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លុវការ ក្រោមអធិបតីភាពរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៨ កញ្ញា ២០២២។ ទី១ ជាអគាររដ្ឋបាល មានទទឹង ៤០ម៉ែត្រ បណ្តោយ៥០ម៉ែត្រ មានផ្ទៃក្រឡាសរុបចំនួន ២០,០០០ម៉ែត្រក្រឡា និងមានកម្ពស់ ១០ជាន់ ដោយជាន់នីមួយៗមានផ្ទៃក្រឡាចំនួន ២,០០០ម៉ែត្រក្រឡា។ ទី២ ជាសាលប្រជុំមានកម្ពស់៣ជាន់ ដែលមានទទឹង ៣០ម៉ែត្រ បណ្តោយ៤០ម៉ែត្រ មានផ្ទៃក្រឡាសរុបចំនួន ៣.៦០០ម៉ែត្រក្រឡា ដោយជាន់នីមួយៗមានផ្ទៃក្រឡាចំនួន១,២០០ម៉ែត្រក្រឡា។ បើតាមឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា អគាររដ្ឋបាល និងអគារសាលប្រជុំ ត្រូវបានសាងសង់ឡើងអស់ ថវិការសរុបចំនួនជាង ១៤លានដុល្លារ ដោយមិនបានប្រើប្រាស់ថវិការដ្ឋនោះទេ។ ថវិកាចំណាយទាំងនេះ មួយផ្នែកបានមកពីថវិការបស់អង្គភាព តាមរយៈការសម្រួលទីតាំងចំនួន ២កន្លែង និងមួយផ្នែកទៀតបានមកពីការជួយឧបត្ថម្ភគាំទ្រពីសំណាក់សប្បុរសជនក្នុងនិងក្រៅប្រទេស៕ អគារទាំងពីរនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន ENG CONSTRUCTOR បានចុះកិច្ចសន្យាសាងសង់រយៈពេល២ឆ្នាំ ដែលចាប់គិតពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ មក ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ បានធ្វើឱ្យមានការអូសបន្លាយពេលវេលារហូតដល់ជាង […]

អាន​បន្ថែម

ឌូបៃគ្រោងបង្កើតទីក្រុងបៃតង១០០% គ្មានឡាន ប្រើថាមពលស្អាត និងគ្មានផ្សែងពុល

ក្រុមហ៊ុនអភិវឌ្ឍន៍ URB ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ គ្រោងនឹងសាងសង់ទីក្រុងគ្មានកាបូន ១០០%  ពោលគឺគ្មានផ្សែងពុល គ្មានឡាន និងគ្មានថាមពលកខ្វក់ នៅក្នុងប្រទេសគុយវ៉ែត នេះបើយោងតាម ​​GCR កាលពីថ្មីៗនេះ។ មានទីតាំងនៅលើផ្ទៃដី ១៦ គីឡូម៉ែត្រការ៉េ ភាគខាងត្បូងនៃប្រទេសគុយវ៉ែត ទីក្រុងនេះមានឈ្មោះថា XZero។ ទីក្រុងនេះ នឹងកែច្នៃទឹក និងកាកសំណល់ទាំងអស់មកប្រើឡើងវិញ ខណៈលំនៅឋានជាង ៣ម៉ឺនខ្នង នឹងប្រើថាមពលកកើតឡើងវិញសុទ្ធ ១០០%។ XZero ក៏នឹងមានមជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យ ផ្សារទំនើប មជ្ឈមណ្ឌលថែទាំសុខភាព សាលាមត្តេយ្យ សាលារៀន និងវិទ្យាស្ថានផងដែរ។ អាហារក្នុងទីក្រុងនេះ នឹងត្រូវបានផ្តល់ដោយសួនសហគមន៍ អាងចិញ្ចឹមត្រី កសិដ្ឋានទឹកដោះគោ និងកសិដ្ឋានបៃតង។ អ្នករស់នៅទីនោះនឹងប្រើប្រាស់រថយន្តអគ្គិសនី និងរថយន្តស្វ័យប្រវត្តិ ទាំងអស់ផងដែរ ខណៈទីក្រុងក៏មានផ្លូវរត់ និងជិះកង់ចម្ងាយ ៣៥ គីឡូម៉ែត្រ និងផ្លូវជិះសេះ ៩ គីឡូម៉ែត្រ។ ទីក្រុងនេះ ក៏រោងចក្រថាមពលព្រះអាទិត្យដ៏ធំ និងស្ថានីយសាកថាមពលរថយន្តអគ្គិសនីជាច្រើន។      

អាន​បន្ថែម