គម្រោងអភិវឌ្ឍន៍
សម្តេចតេជោ ហ៊ុន សែន បើកការដ្ឋានស្ពានអាកាសចំនួនពីរតម្លៃជាង៤៦លានដុល្លារព្រឹកនេះ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែសីហានេះ បានបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរទៀត ដែលមានទឹកប្រាក់សរុប៤៦.៧លានដុល្លារ។ ពិធីបើកការដ្ឋានស្ពានអាកាស ត្រូវបានធ្វើឡើងនៅលើផ្លូវមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)។ ស្ពានអាកាសដែលសាងសង់បន្ថែមនេះ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ដែលមានតម្លៃសាងសង់ ៣៦.៧លានដុល្លារ និងមានរយៈពេលសាងសង់៣៦ខែ។ ស្ពានអាកាសមួយទៀត ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ មានតម្លៃសាងសង់ ១០លានដុល្លារ មានរយៈពេលសាងសង់១៦ខែ។ ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ជាក្រុមហ៊ុនទទួលសិទ្ធក្នុងការសាងសង់ស្ពានអាកាសទាំងពីរនេះ។ បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៦ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ ។ ថ្លែងក្នុងពិធីបើកការដ្ឋាននេះ សម្តេតេជោ ហ៊ុន សែន បានប្រសិទ្ធនាមស្ពានអាកាសទាំងពីរនេះ “ស្ពានអាកាសព្រះមុនីវង្ស” និង “ស្ពានអាកាស សម្តេច គង់ សំអុល” ។ (អានបន្ថែម)
អានបន្ថែមអគារមន្ទីរពេទ្យបង្អែកសៀមរាបថ្មី សាងសង់បានជាង ១៧ភាគរយហើយ
អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាបថ្មី តម្លៃ ១៩លានដុល្លារអាមេរិក ក្រោមជំនួយរបស់ជប៉ុន បច្ចុប្បន្នការសាងសង់សម្រេចបាន ១៧,៣៨ ភាគរយ ហើយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៣។ នេះបើតាមឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ។ ក្នុងដំណើរចុះត្រួតពិនិត្យការដ្ឋានសាងសង់ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការពង្រីកអគារនេះគឺស្របទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាគោលដៅរបស់រដ្ឋាភិបាល ដើម្បីធ្វើផ្តល់សេវាសុខាភិបាលនៅក្នុងតំបន់ឱ្យកាន់តែល្អប្រសើរ មានទំនើបកម្មនៃសេវាសុខាភិបាល។ នៅពេលអគារនេះសាងសង់ និងបំពាក់បរិក្ខារពេទ្យទំនើបៗរួចនៅឆ្នាំ២០២៣ មន្ទីរពេទ្យបង្អែកមួយនេះ នឹងក្លាយជាមន្ទីរពេទ្យដ៏ទំនើបជាងគេនៅក្នុងខេត្តសៀមរាប។ អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានបើកដ្ឋានសាងសង់នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ដែលមានកម្ពស់ ៤ជាន់ មានសមត្ថភាពទទួលអ្នកជំងឺបាន ២២០គ្រែ។ (អានបន្ថែម)
អានបន្ថែមជប៉ុនផ្តល់ជំនួយជិត ២៧ម៉ឺនដុល្លារ បំពាក់សម្ភារបរិក្ខារនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មា
រាជរដ្ឋាភិបាលជប៉ុន បានជួយបំពាក់នូវសម្ភារបរិក្ខារពេទ្យចំនួន ១៧មុខ មានតម្លៃជាង ២៦ម៊ឺនដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ក្នុងក្របខណ្ឌនៃមូលនិធិ KUSANONE។ នេះបើតាមសេចក្តីប្រកាសនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។ ថ្លែងក្នុងពិធី ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ការបំពាក់នូវសម្ភារបរិក្ខាពេទ្យទំនើបៗទាំងនេះ អាចឱ្យមន្ទីរពេទ្យបង្អែកដំណើរការស្របតាមកម្រិតដែលបានស្នើសុំទៅជាកម្រិត ២ (CPA2)។ គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦៦ មានផ្ទៃដីសរុបប្រមាណ ១៨ ២៧២ ម៉ែត្រក្រឡា។ ជាមួយគ្នានេះផងដែរ អគារមន្ទីរពេទ្យថ្មីចំនួន ២បន្ថែមទៀត មានទំហំប៉ុនគ្នា មានកម្ពស់ ៤ជាន់ ស្មើនឹង ១៥,១០ ម៉ែត្រ រួមមានជាន់ផ្ទាល់ដី ជានទី១ ជាន់ទី២ ជាន់ទី៣ ត្រូវបានសាងសង់នៅក្នុងទីតាំងមន្ទីរពេទ្យតែម្តង ដោយក្នុងនោះ អគារទី១ តម្លៃ ១,៤លានដុល្លារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន […]
អានបន្ថែមរដ្ឋកំពុងសម្រុកស្ថាបនាផ្លូវនៅរុនតាឯក ខណៈបច្ចុប្បន្នសម្រេចបានជាង១៦ភាគរយ
គិតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២២ ក្រុមការងារកងវិស្វកម្មតេជោ ហ៊ុន សែនសៀមរាប បានស្ថាបនាផ្លូវគ្រួសក្រហមដោយកងវិស្វកម្មតេជោ ហ៊ុន សែនសៀមរាប ក្នុងតំបន់ទី១ និងតំបន់ទី២ ក្នុងភូមិធម្មជាតិរុនតាឯក សម្រេចបានប្រវែង ២៨៥០ម៉ែត្រ ស្មើ ១៦,៨៧% នៃប្រវែងផ្លូវដែលត្រូវស្ថាបនាសរុប ១៦៨៨៧ ម៉ែត្រ។ នេះបើតាមការបញ្ជាក់របស់ផេកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។ ជាមួយគ្នានេះផងដែរ ការរៀបចំដីឡូត៍នៅតំបន់អភិវឌ្ឍរុនតាឯកសម្រាប់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ មកតាំងទីលំនៅថ្មី អនុវត្តដោយក្រុមការងាររបស់ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិអប្សរា សម្រេចបានទំហំ ៩៥ ហិកតា ហើយ។ មកទល់ពេលនេះ ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ និងបានចាប់ឆ្នោតយកដីឡូតិ៍ថ្មី មានចំនួនប្រមាណជាង ៩០០ គ្រួសារហើយ នៅក្នុងយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ (អានបន្ថែម)
អានបន្ថែមរោងចក្រវេចខ្ចប់វ៉ាកសាំងកូវីដ១៩ នឹងចាប់ផ្តើមសាងសង់នៅខែវិច្ឆិកាខាងមុខ
រោងចក្រច្រក និងវេច្ចខ្ចប់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ជាលើកដំបូងនៅកម្ពុជា នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ នៅភាគខាងជើងរាជធានីភ្នំពេញ។ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំមន្រ្តីចុះពិនិត្យទីតាំងសម្រាប់សាងសង់រោងចក្រនេះ នៅថ្ងៃទី២៦ខែសីហា ដើម្បីមើលដំណើរការបូមខ្សាច់បំពេញដី និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីត្រៀមការបើកការដ្ឋានសាងសង់ផ្លូវការ។ បើតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាល រោងចក្រនេះ នឹងត្រូវសាងសង់ឡើងនៅលើផ្ទៃដីទំហំប្រមាណ ៥ហិកតា ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ស្រុកពញាឭ ខេត្តកណ្តាល។ សាងសង់ដោយ សហការជាមួយក្រុមហ៊ុន Sinovac របស់ចិន សហគ្រាសឱសថកម្ពុជា CPE គ្រោងចំណាយទុនវិនិយោគជំហានដំបូងប្រមាណ ១០០លានដុល្លារអាមេរិក។ ក្រសួងសុខាភិបាល CPE និងក្រុមហ៊ុន Sinovac Life Sciences Co Ltd របស់ចិនកាលពីខែកក្កដា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីអនុញ្ញាតឱ្យកម្ពុជាបំពេញ និងវេចខ្ចប់វ៉ាក់សាំងអសកម្ម Covid-19 ។ ក្រោមអនុស្សារណៈយោគយល់គ្នា សហគ្រាសឱសថកម្ពុជាត្រូវបានផ្តល់សិទ្ធិក្នុងការបំពេញ និងវេចខ្ចប់ថ្នាំបង្ការ Covid-19 អសកម្មក្នុងស្រុក ដែលផ្គត់ផ្គង់ដោយ Sinovac Life Sciences និងផ្គត់ផ្គង់វ៉ាក់សាំងដល់រាជរដ្ឋាភិបាលសម្រាប់រយៈពេល 3 ឆ្នាំចាប់ពីឆ្នាំ […]
អានបន្ថែមទំនប់ដូនទ្រីក្នុងខេត្តបាត់ដំបងសាងសង់បាន ៦០% ហើយ
គម្រោងសាងសង់ទំនប់ដូនទ្រីក្នុងខេត្តបាត់ដំបងក្រោមជំនួយរបស់ភាគីកូរ៉េ សម្រេចបានក្នុងរង្វង់ ៦០% ហើយ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុង ឆ្នាំ២០២៤។ នេះបើតាមការលើកឡើងរបស់លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។ ដោយថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងធនធានទឹក និងឧតុនិយម” លោកប្រធានមន្ទីរបានឱ្យដឹងថា ប្រព័ន្ធធារាសាស្ត្រនេះ មានសក្តានុពលខ្លាំង បើប្រៀបធៀបជាមួយប្រព័ន្ធធារាសាស្ត្រទូទាំងប្រទេសទាំងអស់ ដែលជាប្រព័ន្ធទំនើបជាងគេ ព្រោះ សាងសង់ឡើង ដោយធ្វើការចោះភ្នំធ្វើជាទំនប់ទឹកតែម្តង។ លោកប្រធានមន្ទីរ បានបន្ថែមថា សព្វថ្ងៃយើងមានការខ្វះខាតទឹកណាស់ តែពេលសាងសង់ចប់ យើងនឹងមានពាងទឹកយក្សមួយយ៉ាងធំសម្រាប់ប្រើប្រាស់មិនខាន។ ក្រោយការសាងសង់ចប់ អាងទឹកនេះ អាចស្តុកទឹកបាន ១៦៣ លានម៉ែត្រគូប ដែលមានផ្ទៃរងទឹកភ្លៀងជាង ៣ពាន់គីឡូម៉ែត្រក្រឡា និងអាចស្រោចស្រពបានចំនួនផ្ទៃដី ៤ម៉ឺនហិកតានៅក្នុងខែវស្សា និងខែប្រាំងចំនួន ២ម៉ឺនហិកតា។ គួរបញ្ជាក់ថា ម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលបានបើកការដ្ឋានសាងសង់កាលពីខែមិថុនា ឆ្នាំ២០១៨។ (អានបន្ថែម)
អានបន្ថែមផ្លូវជាង១១គីឡូ ភ្ជាប់ស្រុករលាប្អៀរ និងកំពង់ត្រឡាច បើការដ្ឋានសាងសង់ហើយ
ក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ០១ខ្សែ ប្រវែង ១១,០៨៥ គីឡូម៉ែត្រ តភ្ជាប់ពីភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ដល់ភូមិស្រែសារ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ប្រើប្រាស់ថវិកាអស់ ១.៥៥១.០៦៣,២៨ ដុល្លារអាមេរិក។ នេះបើតាមពិធីបើកការដ្ឋានកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។ ផ្លូវនេះនឹងត្រូវសាងសង់ដោយក្រុមហ៊ុន HENG SAMBAT Co.LTD ,Import Export Transportation and Constructions។ ចំពោះពេលវេលាសាងសង់គឺត្រូវប្រើរយៈពេល ១២ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋានរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា គម្រោងសាងសង់នេះ ស្ថិតក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការ នៃគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) ដែលគាំទ្រដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ។
អានបន្ថែមរដ្ឋជំរុញឯកជនឱ្យសង់លំនៅឋានតម្លៃសមរម្យបន្ថែម ខណៈបច្ចុប្បន្នមានតែ ៤ធំៗប៉ុណ្ណោះ
រដ្ឋាភិបាលបានជំរុញឱ្យឯកជនបន្ដសាងសង់គម្រោងលំនៅឋានតម្លៃសមរម្យបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកើនឡើង ខណៈគម្រោងលំនៅឋានតម្លៃសមរម្យនៅខេត្តកណ្ដាល និងភ្នំពេញមានតែ ៤គម្រោងធំៗប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងសន្និសីទសារព័ត៌មានស្តី នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលយល់ថា វិស័យលំនៅឋាន ជាវិស័យដែលរដ្ឋបាលសាធារណៈកំពុងប្រឈម ត្រូវដោះស្រាយ ក្នុងបរិបទដែលសង្គមកំពុងអភិវឌ្ឍន៍ ដោយខិតខំធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានកម្មសិទ្ធិលើលំនៅឋាន ដើម្បីកាត់បន្ថយការអត់មានផ្ទះសម្បែងនៅ និងការជួលផ្ទះគេរស់នៅ។» ឯកឧត្តមបានបន្ថែមថា៖ «រដ្ឋនឹងដើរជាមួយវិស័យឯកជន….ដើម្បីឱ្យឯកជនជួយកសាងលំនៅឋានមានតម្លៃសមរម្យ។ បើយើងបណ្តោយឱ្យឯកជនអភិវឌ្ឍអចលនវត្ថុតាមសន្ទុះទីផ្សារសេរី ចឹងប្រជាពលរដ្ឋដែលមានចំណូលទាប ចំណូលមធ្យម យើងគិតតាមការសិក្សាចំណាយពេល ៣០ ទៅ៤០ ឆ្នាំ ទម្រាំនឹងគ្រប់លុយទិញផ្ទះមួយ ប្រហែលជាមិនដល់ ៥០ ម៉ែត្រការ៉េផង។» គួរបញ្ជាក់ថា បច្ចុប្បន្ន រដ្ឋ និងឯកជនបានសហការគ្នា សង់បាន ៤គម្រោងធំៗ ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ គម្រោងទាំង ០៤នេះ សាងសង់ជាលំនៅឋានបានចំនួន ៨៣៣១ខ្នង និងចំណែកឯកជនចំនួន ២៩៦០ខ្នង។ ក្នុងនោះ ក្រុមហ៊ុន […]
អានបន្ថែមថៃផ្តល់កម្ចីជាង ២៧លានដុល្លារ ដល់កម្ពុជាសង់ផ្លូវថ្មីភ្ជាប់សៀមរាបទៅស៊ីសាកេត
រដ្ឋាភិបាលថៃបានអនុម័តកម្ចី ៩៨៣លានបាត ស្មើឬនឹងជាង ២៧ដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់ផ្លូវជាតិថ្មីមួយខ្សែ តភ្ជាប់ រវាងខេត្តសៀមរាប ទៅខេត្តស៊ីសាកេតប្រទេសថៃ។ បើយោងតាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃទី២៤ សីហា ២០២២ ផ្លូវជាតិលេខ ៦៧ នេះ នឹងភ្ជាប់ពីខេត្តសៀមរាប ទៅអន្លង់វែង ទៅចុងសង្អាំ រួចបន្តភ្ជាប់ទៅខេត្តស៊ីសាកេត ប្រទេសថៃតែម្តង។ លោកស្រី Traisuree Taisaranakul អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ បានបញ្ជាក់ថា គម្រោងនេះនឹងត្រូវអនុវត្តចាប់ពីឆ្នាំ២០២៤ ដល់២០២៦ ដែលជាងពាក់នៃកម្ចីដុល (ជាង ១២ដុល្លារអាមេរិក) ជាថវិការដ្ឋាភិបាលថៃ ខណៈមួយចំណែកទៀតគឺជាមូលនិធិពីបរទេស។ ក្រោមកម្ចីនេះ ថៃតម្រូវឱ្យកម្ពុជាត្រូវទិញសម្ភារសំណង់យ៉ាងតិច ៥០% សម្រាប់គម្រោងពីប្រទេសថៃ និងជួលអ្នកម៉ៅការថៃផងដែរ។
អានបន្ថែមគម្រោងសង់ខ្សែបញ្ជូនថាមពល ២៣០គីឡូវ៉ុលរ វាងខេត្តឧត្តរមានជ័យ-សៀមរាប សម្រេចបាន ៩៥%
គម្រោងសាងសង់ខ្សែបញ្ចូនថាមពលអានុភាព ២៣០គីឡូវ៉ុល របស់ក្រុមហ៊ុន Pestech (Cambodia) តភ្ជាប់ពីរោងចក្រអគ្គីសនី នៅខេត្តឧត្តរមានជ័យ មកកាន់សៀមរាប សម្រេចបាន ៩៥ភាគរយ គ្រោងនឹងដាក់ដំណើរការនៅចុងឆ្នាំនេះ។ វឌ្ឍនភាពនៃគម្រោងនេះ ត្រូវបានក្រុមហ៊ុន Pestech (Cambodia) លើកឡើងក្នុងរបាយការណ៍ដាក់ជូនទៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ លោក Han Fatt Juan, នាយកប្រតិបត្តិក្រុមហ៊ុន លើកឡើងថា គម្រោងសាងសង់នេះសម្រេចបាន ៩៥ភាគរយហើយ គិតត្រឹមខែមិថុនា ឆ្នាំ២០២២នេះ ។ លោកបន្ថែមថា ៖ “ដំណើរការសាងសង់កំពុងឆ្ពោះទៅមុខតាមផែនការដែលបានគ្រោងទុក យើងអាចនឹងដាក់ដំណើរការនៅក្នុងខែធ្នូ ចុងឆ្នាំ ២០២២នេះ”។ អគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល នេះ មានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ និងទទឹង៣០ ម៉ែត្រ ដែលតភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្មនៅខេត្តឧត្តរមានជ័យ មកអនុស្ថានីយអគ្គីសនីសៀមរាប។ (អានបន្ថែម)
អានបន្ថែម