គម្រោងសង់ស្ពានកោះយ៉-ខេត្តកោះកុង ចាប់ផ្តើមបើការដ្ឋានហើយ

៤ខែក្រោយនាយករដ្ឋមន្រ្តីប្រកាសជំរុញការសាងសង់ស្ពានបេតុងភ្ជាប់ទៅកោះយ៉ ឥឡូវក្រុមការងារជំនាញចាប់ផ្តើមបើកការដ្ឋានសាងសង់ហើយ។ នេះបើតាមការបញ្ជាក់របស់លោក អន ដាវុធ ប្រធានមន្ទីរសាធារណការខេត្តកោះកុង នៅថ្ងៃទី ២២ សីហា ២០២២។ ស្ពានមួយខ្សែនេះមានប្រវែង ១២៦ម៉ែត្រ និងទទឹង១១ម៉ែត្រ ស្ថិតនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ លោកអន ដាវុធ បានបញ្ជាក់ថា ស្ពាននេះមានតម្លៃ ១,៤លានដុល្លារ ដែលក្រុមហ៊ុន លី យ៉ុងផាត់ ជាអ្នកទទួលបន្ទុកចំណាយ និងត្រូវប្រើរយៈពេល ១ឆ្នាំកន្លះ ដើម្បីសាងសង់។ កន្លងមក សម្តេចតេជោធ្លាប់បានសម្តែងការព្រួយបារម្ភ ចំពោះស្ពានដែកបាឡេកោះយ៉ចាស់មានសភាពចាស់ទ្រុឌទ្រោមខ្លាំងពេក ដែលអាចបង្កជាគ្រោះថ្នាក់ដល់ពលរដ្ឋដែលត្រូវធ្វើដំណើរតាមនេះ ដោយជំរុញឱ្យមានការសាងសង់ស្ពានបេតុងថ្មី។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋអនុម័តគម្រោង៤ តម្លៃ ១៧លានដុល្លារ នៅខេត្តកណ្តាល និងព្រះសីហនុ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដែលមានទុនសរុប ១៧លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៤កន្លែង នៅខេត្តកណ្តាល និងព្រះសីហនុ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១. R.G. FOOTWEAR (CAMBODIA) CO., LTD ជាគម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក។ ២. Xing Gang Wood Industry (Cambodia) Co., Ltd ជាគម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមបង្គុំ និងសម្ភារៈតុបតែងលំអធ្វើពីឈើ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគចំនួន ៣,៩លានដុល្លារអាមេរិក។ ៣. Zhejiang Jeni Furniture Co., Ltd ជាគម្រោងបង្កើតរោងចក្រផលិតសាឡុង និងស្រោមសាឡុង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ, ខេត្តព្រះសីហនុ,ក្នុងទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក។ ៤. FF.LL (Cambodia) […]

អាន​បន្ថែម

សិង្ហបុរីនឹងមានកំពង់ដ៏ធំបំផុតលើពិភពលោក តម្លៃជាង ១៤ ពាន់លានដុល្លារ

សិង្ហបុរីកំពុងសម្រុកសង់កំពង់ផែដ៏ធំផុតលើពិភពលោកឈ្មោះ Tuas Port តម្លៃជាង ១៤ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាររបស់ CNA នៅថ្ងៃទី២១ សីហា ២០២២។ កំពង់ផែយក្សនេះ លាតសន្ធឹងលើផ្ទៃសមុទ្រទំហំដល់ទៅ១៣៣៧ហិកតា ដែលមានសរុប ៤ ដំណាក់កាល។ ដំណាក់កាលទី ១ ទើបបញ្ចប់ ខណៈដំណាក់កាលទី ២ ៣ និង ៤ កំពុងសាងសង់បន្ដបន្ទាប់គ្នា។ បើយោងតាមផែនការ គម្រោងទាំងមូលអាចនឹងបញ្ចប់ក្នុងឆ្នាំ ២០៤០។ លោកនាយករដ្ឋមន្រ្តី Lee Hsien Loong បានថ្លែងថា៖ «កំពង់ផែយក្សនេះនឹងក្លាយជាកំពង់ផែស្វ័យប្រវត្តិពេញលេញដ៏ធំបំផុតក្នុងពិភពលោក។ គម្រោងនេះក៏នឹងធ្វើឱ្យប្រទេសសិង្ហបុរីក្លាយជាជើងឯកឈានមុខគេនៅក្នុងលំហសមុទ្រផងដែរ»។

អាន​បន្ថែម

សម្តេចក្រឡាហោម ស្នើសង់របងលួសសំណាញ់ ជំនួសរបងលួសបន្លាតាមផ្លូវល្បឿនលឿន

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានស្នើឱ្យសាងសង់របងលួសសំណាញ់ នៅតាមដងផ្លូវល្បឿនលឿនជំនួស របងបន្លាលួស ដើម្បីការពារការឆ្លងកាត់សត្វពាហនៈ ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានអចិន្ត្រៃយ៍ គ.ស.ច.គ. បានស្នើឡើងក្នុង៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នៅថ្ងៃទី១៨ ខែសីហា។ សម្តេច ស ខេង មានប្រសាសន៍ថា របងបន្លាលួស មិនគត់មុតសម្រាប់ការពារការឆ្លងកាត់របស់សត្វពាហនៈ និងសត្វដទៃទៀត លើផ្លូវល្បឿលឿនឡើយ ដោយស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពិភាក្សាជាមួយក្រុមហ៊ុន លើការងារសាងសង់របងសំណាញ់វិញ។​ សម្តេច ស ខេង បានបន្ថែមថា៖ “ ខ្ញុំមានការបារម្ភដែរ បើសិនដាក់លួសបន្លា ហើយមិនមានប្រសិទ្ធទេ ហើយមានការលួចកាត់ទៀត រឹតតែអន្តរាយ (គ្រោះថ្នាក់ចរាចរណ៍) បើសិនអាចដូរបាន ជាការល្អ”។ ការលើកឡើងរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាណ៍ គឺនៅមុនពេលតែប្រមាណពីរខែប៉ុណ្ណោះដែលផ្លូវល្បឿនលឿន តម្លៃ២ប៊ីលានដុល្លារ មានប្រវែង ១៩០គីឡូម៉ែត្រ តភ្ជាបរវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ គ្រោងដាក់ដំណើរការសាកល្បង។ (អានបន្ថែម) […]

អាន​បន្ថែម

គម្រោងវារីអគ្គិសនីតម្លៃ ៣៨៩លានដុល្លារ នៅកោះកុងសម្រចបានប្រមាណ ១៥ភាគរយ

គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ សាងសង់សម្រចបានប្រមាណ ១០ ទៅ ១៥ភាគរយ ហើយ។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៧ សីហា ២០២២។ គម្រោងនេះមានទីតាំងវិនិយោគស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង ដែលវិនិយោគដោយក្រុមហ៊ុន CAMBODIAN UPPER TATAY HYDROPOWER CO., LTD ក្នុងទឹកប្រាក់ ៣៨៩ លានដុល្លារអាមេរិក។ ជាក់ស្ដែង គម្រោងនេះ ទទួលបានគាំទ្រពីគណៈរដ្ឋមន្រ្តី កាលពីខែតុលាឆ្នាំ២០២០ កន្លងទៅ ហើយការវិនិយោគមានរយៈពេល ៣៩ឆ្នាំ ដោយមានរយៈពេល ៤ឆ្នាំ សម្រាប់ការសាងសង់។ (អានបន្ថែម)    

អាន​បន្ថែម

រដ្ឋាភិបាលលើកទឹកចិត្តក្រុមហ៊ុន CP All វិនិយោគលើការផលិតក្រដាស និងផលិតជីសរីរាង្គនៅកម្ពុជា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តដល់ក្រុមហ៊ុន CP All​​ របស់ប្រទេសថៃ វិនិយោគលើរោង ចក្រផលិតក្រដាស និងរោងចក្រផលិតជីសរីរាង្គនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី លើកឡើងក្នុងឪកាសអនុញ្ញាត ប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល (CP All)  លោក Korsak Chairasmisak ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៦ ខែសីហា។​ នេះជាការផ្តល់អនុសាសន៍ ទៅកាន់ក្រុមហ៊ុន CP All ដែលលោក Korsak Chairasmisak បានដឹកនាំគណ ប្រតិភូក្រុមហ៊ុន ក្នុងដំណើរទស្សនកិច្ច មកកាន់កម្ពុជា ដើម្បីស្វែង រកសក្តានុពល ធ្វើការវិនិយោគ បន្ថែមនៅក្នុង ព្រះរាជាណាចក្រកម្ពុជាផងដែរ ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ជូនលោក កស័ក្ដិ ពិនិត្យពិចារណាធ្វើការ វិនិយោគលើកា រផលិតក្រដាសនៅព្រះរាជាណាចក្រកម្ពុជា ព្រោះថា ក្រដាស គឺជាសម្ភារៈដែលត្រូវការចាំបាច់ ហើយក៏មាន តម្រូវការកើនឡើងជាលំដាប់។ បន្ថែមពីលើនេះ […]

អាន​បន្ថែម

គម្រោងកែច្នៃតំបន់ប្រវត្តិសាស្ត្រភ្នំនាគសតម្លៃជាង ២លានដុល្លារ សាងសង់ចប់ជាស្ថាពរ

គម្រោងកែច្នៃតំបន់ព្រៃភ្នំប្រវត្តិសាស្ត្រ «ភ្នំនាគស ឬល្អាងព្រះនាងរំសាយសក់»  ដែលស្ថិតក្នុងចំណុចកាច់កង់ភូមិ​ខ្សាច់​ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានសាងសង់ចប់ជាស្ថាពរ ដែលចំណាយអស់ថវិកា​ប្រមាណ​​ជាង ២លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តខេត្តពោធិ៍សាត់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២២។ ដោយមានការជួយឧត្ថម្ភពីឯកឧត្តម អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះ​ជួយឃុំ​អន្សា​ចំបក់ គម្រោងកែច្នៃតំបន់នេះ ត្រូវបានសាងសង់អស់រយៈពេល ៣ឆ្នាំ ចាប់ផ្តើមតាំងតែពីឆ្នាំ២០១៩ មក។ ក្រោយការសាងសង់រួច រមណីយដ្ឋាន «ភ្នំនាគស ឬល្អាងព្រះនាងរំសាយសក់» គឺជារមណីយដ្ឋានពិសេសមួយ ក្នុង​ចំណោម​រមណីយដ្ឋានជាច្រើនទៀត ក្នុងខេត្តពោធិ៍សាត់ ដែលផ្តល់កន្លែងដើរលេងកម្សាន្ត លំហែអារម្មណ៍​បែប​ធម្មជា​តិ ដោយមិនគិតថ្លៃឡើយ។ រមណីយដ្ឋានដ៏ស្រស់ត្រកាលនេះ រួមមានដូចជា ចម្លាក់ព្រះពុទ្ធរូប រូបព្រះអង្គតូច ព្រះអង្គធំ រូបអ្នកមានបារមី ចាស់ព្រឹទ្ធាចារ្យ ទីលានយន្ដហោះ សួនផ្កាចម្រុះព័ណ៌ ផ្លូវបេតុង ផ្លូវកៅស៊ូ កន្លែងអង្គុយលេងកំសាន្ត កន្លែងបាញ់ទឹក រូបសំណាក​សត្វចម្រុះលើផ្ទាំងថ្មតូចធំ ដែលមានម្លប់ដើមឈើត្រឈឹងត្រឈៃ លំអរដោយភ្លើងអគ្គីសនី ភ្លើងសូឡា​ព្រោងព្រាត ប្រៀបបានទៅនឹងទីក្រុងតូចមួយ ផុសនៅចំកណ្ដាលទ្រូងព្រៃ។

អាន​បន្ថែម

ច្រកព្រំដែនអន្តរជាតិ ស្ទឹងបត់ សម្រេចការសាងសង់បាន ៥៤%

ការដ្ឋាន អគាររដ្ឋបាលច្រកទ្វារអន្តរជាតិ ស្ទឹងបត់ ជាប់ព្រំដែនថៃ សម្រេចបានប្រមាណជាង ៥០ភាគរយ គិតមដល់ពេលបច្ចុប្បន្ននេះ ខណៈកម្ពុជា និងថៃ គ្រោងដាក់ដំណើរការបណ្តោះអាសន្នច្រកអន្តរជាតិនេះ នាពេលឆាប់ៗខាងមុខ។ ក្រសួងសាធារណការ​ និងដឹកជញ្ជូន បានឱ្យដឹងថា វឌ្ឍនភាពនៃការសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ ដែលបច្ចុប្បន្នសម្រេចបានប្រមាណជា ៥៤ភាគរយ នៅថ្ងៃទី១៦ ខែសីហា។ ក្រសួងសាធារណការ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងសាធារណការ នៃប្រទេសទាំងពីរ គ្រោងចុះត្រួតពិនិត្យមើលការដ្ឋានសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន នៅថ្ងៃទី២០ ខែ សីហាខាងមុខ។ ការចុះត្រួតពិនិត្យនេះ គ្រោងធ្វើឡើងតបនឹងសំណើរបស់កម្ពុជាឱ្យមានការបើកប្រើប្រាស់ជាបណ្ដោះអាសន្នស្ពានមិត្តភាពកម្ពុជា-ថៃ និងច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្រួល ចរាចរណ៍របស់រថយន្តដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន រវាងកម្ពុជា និងថៃ ក៏ដូចជាដើម្បីជួយកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត នាពេលបច្ចុប្បន្នផងដែរ។ វឌ្ឍនភាពនៃការដ្ឋានសាងសង់អគាររដ្ឋបាលច្រកអន្តរជាតិស្ទឹងបត់នេះ សម្រេចបាន១៤ភាគរយបន្ថែមទៀត ធៀបនឹងវឌ្ឍនភាព សម្រេចបានកាលពីខែមីនា ដែលសម្រេចបាន ៤០​ភាគរយ។​ (អានបន្ថែម)

អាន​បន្ថែម

សឹង្ហបុរីទិញដីទំហំ ៣.៥ហិកតា លើកោះនរាដើម្បីអភិវឌ្ឍគម្រោងតម្លៃប្រមាណ ១៥០លានដុល្លារ

ក្រុមហ៊ុន អចលនទ្រព្យសឹង្ហបុរី AKRAM Development Co., Ltd​ បានទិញដីទំហំ ៣.៥ ហិកតា លើកោះនរា របស់ក្រុមហ៊ុន OCIC។​ លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានឱ្យដឹងនៅថ្ងៃទី១៥ ខែសីហានេះថា ក្រុមហ៊ុនទាំងពីរ បានចុះហត្ថលេខាទិញ-លក់ ដីទំហំ​ ៣.៥ ហិកតា កាលពីពេលថ្មីនេះដោយអ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC និង លោក​Melvin Poh ដែលជានាយកផ្នែកអភិវឌ្ឍ AKRAM​ក្រោមវត្តមានលោក Kelvin Chua ជាអគ្គនាយកនៃ AKRAM Development Co., Ltd។ តំណាងក្រុមហ៊ុន AKRAM បានបញ្ជាក់ថាគម្រោងអភិវឌ្ឍនេះអាចមានតម្លៃច្រើនជាង ១៥០ លានដុល្លាអាមេរិកទៅទៀត។ លោកបន្ថែមថា  “ក្រុមហ៊ុន សប្បាយរីករាយណាស់ដែលបានក្លាយជាផ្នែកមួយនៃចក្ខុវិស័យរបស់អ្នកឧកញ៉ាក្នុងការអភិវឌ្ឍកោះនរា និងសុទិដ្ឋិនិយមថាយ៉ាងមុតមាំថាទីតាំងដ៏មានសក្ដានុពលមួយនេះ និងក្លាយជាចំណុចទាក់ទាញដ៏ល្អបំផុតមួយសម្រាប់គម្រោងរបស់ក្រុមហ៊ុន​។ ជាមួយគ្នានេះដែរ លោកបានបញ្ចាក់ថា ការិយាល័យលក់ និងយូនីតគំរូ […]

អាន​បន្ថែម

ថៃគ្រោងបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាបដិវត្តន៍ឧស្សាហកម្មទី៤ដល់យុវជនកម្ពុជា

ក្រុមហ៊ុនសាជីវកម្ម SNC Former Public Company Ltd របស់ប្រទេសថៃ គ្រោងនឹងបង្កើតវិទ្យាស្ថានបណ្ដុះ​បណ្ដាល​បច្ចេក​វិទ្យាកម្រិតខ្ពស់ ដើម្បីគាំទ្របដិវត្តន៍ឧស្សាហកម្មទី៤ នៅកម្ពុជា ដែលអាចជួយ​អភិវឌ្ឍ​ធនធាន​មនុស្ស និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស។​។ នេះបើតាមឯក​អគ្គរាជទូត​​កម្ពុជា​ប្រចាំ​ប្រទេសថៃ ឯកឧត្តម អ៊ូក សោភ័ណ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០​២២។ ក្នុងដំណើរទស្សនកិច្ចសិក្សាខ្សែសង្វាក់ចំនួន ២៣ រោងចក្ររបស់ក្រុមហ៊ុនខាងលើ ឯកឧត្តមឯកអគ្គរាជទូត បាន​លើក​ឡើងថា គម្រោងបង្កើតវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកវិទ្យាកម្រិតខ្ពស់នេះ ដើរតួនាទីសំខាន់សម្រាប់​សេដ្ឋកិច្ច​កម្ពុ​ជា ពីព្រោះវាមានសង្គតិភាពជាមួយផែនការអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) ឆ្នាំ២០១៥-២០២៥ និងមាន​សក្តា​នុ​ពល​​​ធ្វើឱ្យសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ​២០៥០ ក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។ វិទ្យាស្ថានបច្ចេកវិទ្យាលក្ខណៈស្តង់ដារស្វ័យប្រវត្តិទំនើបមួយនេះ នឹងបំពាក់បំប៉នជំនាញផលិតឧបករណ៍ និងគ្រឿង​អេឡិចត្រូនិកដល់យុវជនកម្ពុជា សម្រាប់គាំទ្រការវិនិយោគពង្រីកទីផ្សាររបស់ក្រុមហ៊ុននាពេលអនាគត។ នេះជាគម្រោងថ្មី ដែលក្រុមហ៊ុនសាជីវកម្ម SNC ត្រៀមនឹងបង្កើតឡើង ក្រោយក្រុមហ៊ុនធ្លាប់បាន​សិក្សា​លើ​វិស័យ​ជា​ច្រើននៅកម្ពុជារួចមកហើយ ដូចជាការគ្រប់គ្រងកាកសំណល់ រហូតដល់ថាមពល​កកើត​ឡើង​វិញ។ ក្រុមហ៊ុនសាជីវកម្ម SNC បង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៤ ហើយបច្ចុប្បន្នបាន​និងកំពុងធ្វើ​ប្រតិបត្តិការ​ធុរកិច្ច​ដោយ​ប្រើ​ប្រាស់​រ៉ូបូតភាគច្រើន ដើម្បីផលិតគ្រឿងបន្លាស់ម៉ាស៊ីនត្រជាក់សម្រាប់គេហដ្ឋាន និង​រថយន្ត ទូទឹកកក និង​ទូរទស្សន៍ សម្រាប់លក់ផ្ទាល់ជូនអតិជន ដែលជាម្ចាស់ម៉ាកយីហោល្បីៗនៅក្នុងប្រទេសថៃ […]

អាន​បន្ថែម