រដ្ឋអនុម័តគម្រោង៣ តម្លៃជិត ១៦លានដុល្លារ នៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដែលមានទុនសរុប ១៥,៧លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៣កន្លែង នៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១. JADE FASHION (CAMBODIA) GARMENTS COMPANY LIMITED គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក។ ២. HONG YU FANG GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២ លានដុល្លារអាមេរិក។ ៣. SHUN WEI FANG ZHI KE JI CO., LTD គម្រោងបង្កើតរោងចក្រផលិតអំបោះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)​ […]

អាន​បន្ថែម

កម្ពុជា​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​កង់​ធំបំផុតលេខ១ទៅ​អឺរ៉ុប និងជាប់លំដាប់​ទី​៥ ​លើ​ពិភពលោក

កម្ពុជា មានរោងចក្រផលិតកង់ចំនួន ១៣រោងចក្រ មានទុនវិនិយោគសរុប ១១២លានដុល្លារ គិតត្រឹមខែមិថុនា ឆ្នាំ២០២២នេះ ក្លាយជាអ្នកនាំចេញកង់ធំបំផុតទៅកាន់តំបន់អឺរ៉ុប និងជាប់ចំណាត់ថ្នាក់ទី៥ ជាប្រទេសនាំចេញកង់ធំបំផុតលើពិភពលោក។​ យោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រោងចក្រឧស្សាហកម្មកង់ មាន ១២ រោងចក្រ ស្ថិតក្នុងខេត្តស្វាយរៀង និងមួយរោងចក្រ ស្ថិតក្នុងខេត្តកណ្តាល​។​ ការនាំចេញកង់របស់កម្ពុជា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២នេះ មានទឹកប្រាក់សរុប ៥២០លានដុល្លារ មានកំណើន ១៤៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាម ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង។ ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីសប្តាហ៍កន្លងទៅ ឯកឧត្តម ហេង សុគង់ ថ្លែងថា កម្ពុជា ជាប្រទេសធំបំផុតលេខ១លើការនាំចូលកង់ទៅសហគមអឺរ៉ុប រួមចំណែក ២៤ភាគរយ នៃកង់នាំចូលទៅអឺរ៉ុប និង ជាប់ចំណាត់ថ្នាក់ទី៥ ជាប្រទេសនាំចេញកង់ធំបំផុត លើពិភពលោក។​

អាន​បន្ថែម

អូស្ត្រាលីបន្តជួយ ៧៥លានដុល្លារ ដល់កម្ពុជាដើម្បី​​ស្តារហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យកសិកម្ម

ប្រទេស​អូស្ត្រាលី បានផ្តល់ទឹកប្រាក់ប្រមាណ​ ១០៧លានដុល្លារអូស្ត្រាលី ស្មើនឹងជាង ៧៥លានដុល្លារអាមេរិក​ បន្តគាំទ្រ​ដ​​ល់​​ការ​​ស្តារសេដ្ឋកិច្ចឡើងវិញ ដោយវិនិយោគហេដ្ឋារចនាសម្ព័ន្ធ​ និងបង្កើនភាពធន់ទាក់ទង​នឹងវិស័យ​កសិកម្ម ​ការកែច្នៃ​កសិ​ផ​ល​ និងពាណិជ្ជកម្ម។ នេះបើតាមកិច្ចប្រជុំរវាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ នេះជាកញ្ចប់ទឹកប្រាក់ ដែលអូស្ត្រាលីផ្តល់មកកម្ពុជាតាមរយៈកម្មវិធីថ្មី ហៅថា ភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់​ការអភិវឌ្ឍន៍សេដ្ឋកិច្ចធន់ (CAP-RED) ក្នុងការបន្ត​ចូលរួមកាត់​បន្ថយភាព​ក្រីក្រ​នៅតាមជនបទ បង្កើន​ប្រាក់​​ចំណូល​​​សម្រាប់កសិករ និងបានជួយដល់វិស័យកសិកម្មនៅកម្ពុជា ឱ្យកាន់តែមានសក្តានុពល​ខាងផ្នែកពាណិជ្ជកម្ម និងការប្រកួតប្រជែង។ ការអនុវត្តកម្មវិធីថ្មីនេះ ជាកាបន្តអនុវត្តនូវសកម្មភាពរបស់កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) ដែលនឹងបញ្ចប់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំនេះ។ បើតាមស្ថានទូតអូស្រ្តាលីបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១០ អូស្ត្រាលី បានវិនិយោគទឹកប្រាក់ចំនួន ១៣០ លាន​ដុល្លារ​អូស្រ្តាលី ស្មើនឹងជាង ៩២លានដុល្លារអាមេរិក តាមរយៈកម្មវិធី CAVAC ដើម្បីបង្កើនការផលិតស្រូវ ប្រព័ន្ធធារាសាស្រ្តសម្រាប់កសិករខ្នាតតូច និងការធ្វើពិពិធកម្មកសិកម្មនៅកម្ពុជា។  

អាន​បន្ថែម

ក្រុមហ៊ុន Arup ចង់សហការជាមួយកម្ពុជា សង់ប្រព័ន្ធដឹកជញ្ជូនរថភ្លើង MRT ដូចនៅសិង្ហបុរី

ក្រុមហ៊ុន Ave Arup Limited ប្រចាំប្រទេសកម្ពុជា ចង់សហការជាមួយកម្ពុជា ដើម្បីសាងសង់ប្រព័ន្ធដឹកជញ្ជូនរថភ្លើង MRT ឲ្យដូចនៅប្រទេសសិង្ហបុរី។ នេះបើតាមកិច្ចពិភាក្សាការងារក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។ ថ្លែងក្នុងជំនួបពិភាក្សានោះ តំណាងក្រុមហ៊ុន Arup ប្រចាំប្រទេសកម្ពុជា វៀតណាម ថៃ និងអង់គ្លេស បានលើកឡើងថា គោលបំណងនៃជំនួបនេះ គឺដើម្បីស្វែងយល់បន្ថែមអំពីការរីកចម្រើន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា ក៏ដូចជាដើម្បីបញ្ជាក់ពីស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងអ្វីដែលជា ផែនការសម្រាប់ពេលអនាគត។ លើសពីនេះ តំណាងក្រុមហ៊ុន Arup បានបន្តថា ជំនួបនេះផ្តោតសំខាន់លើការស្វែងរកដំណោះស្រាយសម្រាប់វិស័យដឹកជញ្ជូន និងផែនការមេទីក្រុង ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ដោយចង់សហការលើគម្រោងសាងសង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ (ដូចជាប្រព័ន្ធរថភ្លើង MRT ប្រទេសសិង្ហបុរី) ហើយក៏បានបង្ហាញនូវទម្រង់ម៉ូដែលកិច្ចសហការរវាងរដ្ឋ និងឯកជន (Public-Private Partnership) ពាក់ព័ន្ធទៅនឹងលទ្ធកម្មផងដែរ៕ ពាក់ព័ន្ធនឹងប្រព័ន្ធដឹកជញ្ជូនសារធារណៈនេះដែរ រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម តូច ចាន់កុសល បានលើកឡើងដែរថា កន្លងមកក្រសួងក៏មានការសិក្សាលើប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងគម្រោងអភិវឌ្ឍន៍រថភ្លើង […]

អាន​បន្ថែម

ស្ពានតភ្ជាប់ពីកោះនរា​ទៅកាន់ផ្លូវជាតិលេខ១ គ្រោងដាក់ដំណើរការនៅខែកញ្ញាខាងមុខនេះ

ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា គ្រោងដាក់ដំណើរការស្ពានតភ្ជាប់កោះនរា ទៅផ្លូវជាតិលេខ១ នៅខែកញ្ញាខាងមុខ ខណៈបច្ចប្បន្នការដ្ឋានស្ពាននេះ បានសម្រេចជាង ៩០ភាគរយ។​ លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC ដែលអភិវឌ្ឍន៍កោះនរា បានឱ្យដឹងនៅថ្ងៃទី១០ ខែសីហានេះថា ការដ្ឋានសាងសង់កំពុងបន្តតាមការគ្រោងទុក ដោយរំពឹងថានៅខែកញ្ញាខាងមុខ និងអាចដាក់ឱ្យប្រើប្រាស់បម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ លោក ទូច សំណាង ថ្លែងថា៖ “ស្ពានហ្នឹង សាងសង់បានជាង ៩០ភាគរយហើយ  អាចនឹងក្នុងខែកញ្ញា យើងអាចឱ្យដំណើរការបានហើយ។ ប្រជាពលរដ្ឋអាចភ្ជាប់ពីផ្លូវជាតិលេខ១ ជិះឆ្លងកាត់ស្ពាន មុននឹងឡើងលើកោះនរា មុនឆ្លងសាឡាងនៅចំណុចកោះពេជ្រ”។​ សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍កោះនរា តម្លៃវិនិយោគ ២.៥ ប៊ីលានដុល្លារ លើផ្ទៃដី១២៥ហិកតា រួមបញ្ចូលការសាងសង់ស្ពានចំនួនពីរ គឺស្ពានទី១ ស្ពានតភ្ជាប់ពីកោះនរា ទៅនឹងផ្លូវជាតិលេខ១​​ តម្លៃសាងសង់១.៦ លានដុល្លារ  និងស្ពានទីពីរ ស្ពានតភ្ជាប់រវាងកោះពេជ្រ និងកោះនរា តម្លៃសាងសង់៣៨លានដុល្លារ។​  

អាន​បន្ថែម

ផ្លូវសំខាន់១ខ្សែនៅខេត្តព្រៃវែង​ ចាប់ផ្តើមសាងសង់ជាផ្លូវការហើយ

ផ្លូវសំខាន់១ខ្សែនេះ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST ) និងបេតុង មានប្រវែង ១០,៦៧៩ គីឡូម៉ែត្រនៅខេត្តព្រៃវែង បានចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការហើយ  ក្រោមវត្តមានឯកឧត្ដម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២២។ គម្រោងសាងសង់ផ្លូវនេះ មានទីតាំងតភ្ជាប់ពីភូមិជីផុច ឃុំជីផុចទៅដល់ភូមិព្រហ៊ារ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង សាងសង់ឡើងដោយស្ថិតក្នុងក្របខណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP)។ គួរបញ្ជាក់ដែរថា គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) គឺចាប់ផ្ដើមពីឆ្នាំ២០២១-២០២៣ មានថវិកាសរុបចំនួន ៦៧ លានដុល្លារអាមេរិក ក្នុងនោះថវិកាចំនួន ៦០ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB )និង ៧,៥ លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ។ គម្រោងនេះ មានសមាសភាពចំនួនពីរគឺ៖ ទី១_ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ដោយត្រូវស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ប្រវែង ១៨៥ គីឡូម៉ែត្រ និងផ្លូវបេតុងប្រវែង ៥០ […]

អាន​បន្ថែម

ក្រុមហ៊ុនថ្មីមួយទៀត កំពុងសាកល្បងអាជីវកម្មចម្រាញ់រ៉ែមាសនៅព្រះវិហារ

ក្រុមហ៊ុន Delcom Campuchea PLC​ Ltd បានចាប់ផ្តើមផលិតកម្មចម្រាញ់រ៉ែមាសសាកល្បងកាលពីដើមខែសីហានេះ ដែលស្ថិតនៅក្នុងខេត្តព្រះវិហារ បច្ចុប្បន្នទទួលបានទិន្នផលសរុបប្រមាណ ​២០គីឡូ។​ ឯកឧត្តម  អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល នៅទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២២។ ឯកឧត្តម ថ្លែងថា៖ “បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនថ្មីមួយទៀត គឺក្រុមហ៊ុន Delcom ជាក្រុមហ៊ុនខ្នាតមធ្យម បានចាប់ផ្តើមផលិតមាសជាលើកដំបូងនៅព្រះវិហារ។ បើគិតត្រឹមថ្ងៃទី៤ ខែ សីហា ឆ្នាំ ២០២២ នេះ ក្រុមហ៊ុនចម្រាញ់មាសបានចំនួន ២០គីឡូក្រាម រួចហើយ។ បើតាមផែនការ គេគ្រោងផលិតឱ្យបាន ៣៤០គីឡូក្រាម ក្នុងមួយឆ្នាំ គិតជាចំណូលសួយសារជិត ៦០ម៊ឺនដុល្លារ”។ ក្រុមហ៊ុន Delcom Campuchea PLC​ Ltd ជាក្រុមហ៊ុនចូលរួមសហវិនិយោគរវាងវិនិយោគក្នុងស្រុក និងមកពីប្រទេសចិន​បានទទួលអាជ្ញាបណ្ណស្វែងរុករ៉ែមាស […]

អាន​បន្ថែម

ចិននឹងបង្កើតរោងចក្រដ៏ធំមួយ កែច្នៃទឹកមាត់ត្រចៀកកាំនៅកម្ពុជាឆាប់ៗនេះ

មជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ដែលជា​តំណាង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​ប្រចាំ​ទី​ក្រុ​ង Xiamen នៃខេត្ត Fujian ​កំពុង​សហការ​ជាមួយក្រុមហ៊ុន  Southeast Yandu (Xiamen) Industrial Development Co., Ltd គ្រោងនឹងសាងសង់រោងចក្រកែច្នៃទឹកមាត់ត្រចៀកកាំនៅកម្ពុជាឆាប់ៗនេះ ដើម្បីនាំ​ចេញ​ទៅ​​ប្រទេសចិន។ នេះបើតាមពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពី ” ការនាំ​ចេញ​​ផលិត​ផល​សំបុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន” កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ​កម្ពុជា​កន្លងមក​ផលិត​ទឹកមាត់​ត្រចៀកកាំសម្រាប់ផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក និងមានការនាំចេញក្នុ​ងបរិមាណ​តិចតូច និងក្រៅផ្លូវការ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ឯកសារ MOU នឹងជួយបើកទីផ្សារចិន ដែលជាទីផ្សារធំជាងគេឱ្យ​ទទួល​យកផលិតផ​ល​​នេះជាផ្លូវការ ដោយធានាបាននូវស្តង់ដារផលិត គុណភាពផលិតផល និងសុវត្ថិភាពសម្រាប់សុខភាពសាធារណ: ឆ្លើយតបបានតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃអគ្គនាយកដ្ឋានគយចិន។ ឯកឧត្តមបន្ត ផលិតកម្មទឹកមាត់ត្រចៀកកាំ (ការចិញ្ចឹម) ការប្រមូលផល ការកែច្នៃ ត្រូវ​បាន​លើក​កម្ពស់ និងឆ្លើយតបបានតាមសេចក្តីត្រូវការរបស់ទីផ្សារចិនផងដែរ។ យោងលើរបាយការណ៍របស់អគ្គនាយកដ្ឋានកិសកម្មបានឲ្យដឹងទៀតថា […]

អាន​បន្ថែម

គម្រោងផែកោះទន្សាយ ទីលានចាក់សំរាម និងផ្លូវស្របមាត់សមុទ្រនៅកែបសម្រេចបាន ៦២% ហើយ

គម្រោងផែកោះទន្សាយ ទីលានចាក់សំរាម និងផ្លូវស្របមាត់សមុទ្រនៅខេត្តកែបសម្រេចបាន ៦២% ហើយ។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។​ លោក ហម និមល អនុប្រធានទីប្រឹក្សាបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា អនុគម្រោង​ទីលានចាក់សំរាមសម្រេចបាន ៩៨,៨% អនុគម្រោងផ្លូវស្របមាត់សមុទ្រសម្រេចបាន១០,៤% និងអនុគម្រោង​កំពង់​​ផែកោះទន្សាយ និងទីកន្លែងទេសចរណ៍សម្រេចបាន ៨,៥%។ លោកបន្តថា គម្រោងសាងសង់ផ្លូវមាត់សមុទ្រកំពុងជួបបញ្ហាបច្ចេកទេសមួយចំនួន ហើយគម្រោងផែកោះ​ទន្សាយ​វិញ កំពុងត្រូវបានផ្លាស់ប្តូរតាមតម្រូវការស្នើសុំពីសហគមន៍កោះទន្សាយ និងការដឹកជញ្ជូនចម្លងគ្រឿងចក្រ និង​សំភារៈសំណង់ពីផ្លូវគោកទៅកោះមានការលំបាក និងតម្លៃថ្លៃ។ ពាក់ព័ន្ធបញ្ហានេះ លោក វ៉ៅ សុខា អភិបាលរងខេត្តកែប បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្ត នឹងខិតខំបន្ត​ដោះ​ស្រាយ​នូវរាល់បញ្ហាទាំងនោះមិនឱ្យប៉ះពាល់ ឬអាក់អានដល់ការអភិវឌ្ឍគម្រោងទាំងបីនេះឡើយ។ គួរបញ្ជាក់ថា គម្រោងទាំងបីនៅខេត្តកែបនេះ ជាផ្នែកមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​សម្រាប់​កំណើន​ប្រកបដោយបរិយាប័ន្ននៃមហាអនុតំបន់មេគង្គជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយក្នុងនោះ​អនុគម្រោងកំពង់ផែកោះទន្សាយ ត្រូវចំណាយការសាងសង់អស់ទឹកប្រាក់ ១,៦លានដុល្លារអាមេរិក។ (អានបន្ថែម)

អាន​បន្ថែម

ខេត្តព្រះសីហនុមានកោះ៣២ ដែល១៩ កោះកំពុងត្រូវបានវិនិយោគដោយក្រុមហ៊ុនឯកជន

ខេត្តព្រះសីហនុ មានកោះសរុបប្រមាណចំនួន ៣២កោះ ដែលក្នុងនោះមានកោះចំនួន ១៩ ត្រូវបានវិនិយោគដោយ​ក្រុមហ៊ុន​ឯកជនចំនួន ២៣។ នេះបើតាមកិច្ចប្រជុំស្តីពីធ្វើបច្ចុប្បន្នភាពព័ត៌មាន និងសន្តិសុខលម្ហសមុទ្រ កាលពី​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ២០២២។ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថាខេត្តព្រះសីហនុ មានកោះចំនួន៣២ រួមមាន៖ -ក្រុងព្រះសីហនុ មានកោះចំនួន ៥ មានក្រុមហ៊ុនចំនួន ៤ វិនិយោគលើកោះ៤ -ក្រុងកោះរ៉ុង មានកោះ១៩ មានក្រុមហ៊ុនចំនួន ៧ វិនិយោគលើកោះចំនួន៩ -ស្រុកព្រៃនប់ មានកោះចំនួន៧ មានក្រុមហ៊ុនចំនួន ១២ វិនិយោគលើកោះចំនួន៦ -ស្រុកស្ទឹងហាវ មានកោះចំនួន ១។ ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក សួន សំណាង សមាជិកប្រចាំការគណៈកម្មាធិកាជាតិសន្តិសុខលម្ហសមុទ្រ (គ.ជ.ស.ស) បានមានប្រសាសន៍ថា​ ក្រុមការងារត្រូវការទិន្នន័យថ្នីៗបន្ថែម ដើម្បីធ្វើការផ្ទៀងផ្ទាត់ ពិសេសការ​វិនិយោគ​នៅលើកោះ និងផលប៉ះពាល់ទៅលើវិស័យការពារជាតិ។ លោកឧត្តមសេនីយ៍ឯកបានបន្តថា គណៈកម្មាធិការជាតិសន្តិសុខលម្ហ​សមុទ្រមានតួនាទី​​គ្រប់គ្រង​គ្រប​ដ​ណ្ត​ប់ និង​ឆ្លើយ​តប​ការទទួលខុសត្រូវរបស់ខ្លួនក្នុងការចូលរួមការពារជីវៈចម្រុះបាតសមុទ្រ និងកិច្ចគាំពារ​បរិស្ថាន​ផង​ដែរ។

អាន​បន្ថែម