កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើឯកសារលម្អិតសម្រាប់កម្ចីពង្រីកកំពង់ផែ ទំហំកម្ចីកើនដល់៣០០ លាន

មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា និងជប៉ុនបានចុះហត្ថលេខាជាផ្លូវការលើការលិខិតប្ដូរសារ និងនិងឯកសារពាក់ព័ន្ធលម្អិតទាក់ទងនឹង កម្ចីសម្រាប់ការពង្រីកកំពង់ផែក្រុងព្រះសីហនុដំណាក់កាលទី១។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន និងរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន HAYASHI Yoshimasa កាលពីថ្ងៃទី ៦ សីហា កន្លងទៅ។ ទំហំទឹកប្រាក់កម្ចីសម្បទានដែលបង្ហាញក្នុងសេចក្តីប្រកាសព័ត៌មានថ្មីនេះគឺប្រមាណ ៣១០ លានដុល្លារ ដែលកើនឡើង ១០០ លានដុល្លារ លើសពីទំហំដែលរដ្ឋសភាកម្ពុជាបានរាយការណ៍នៅក្នុងខែមីនា ឆ្នាំ ២០១៩។ (អានបន្ថែម) លិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទាននេះ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។ ឥណទានសម្បទាននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បីប្រែក្លាយកំពង់ផែនេះទៅជាកំពង់ផែទឹកជ្រៅស្នូលសម្រាប់ប្រទេសកម្ពុជា និងក្នុងតំបន់ស្របតាម​ការ​ប្តេជ្ញា​ចិត្ត​​របស់នាយករដ្ឋមន្ត្រី​នៃប្រទេសទាំងពីរកាលពីដើមឆ្នាំនេះ។ គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២២នេះ ហើយគ្រោងបញ្ចប់​ការសាងសង់នៅចុងឆ្នាំ២០២៥ មានប្រវែង៣៥០ម៉ែត្រ និងជម្រៅទឹក ១៤,៥ម៉ែត្រ។ (អានបន្ថែម)

អាន​បន្ថែម

ត្រឹមខែកក្កដា តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប នាំចេញបាន ៤៩២,៧ លានដុល្លារ កើន២៦%

គិតត្រឹម ខែកក្កដា ២០២២ តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ បន្តកើនឡើងគួរ​ឱ្យកត់សម្គាល់ ដែលតម្លៃ​​​នាំចេញមានរហូតដល់ ៤៩២,៧លានដុល្លារ កើន ២៦ភាគរយ បើធៀប​នឹង​ការនាំចេញ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នេះបើតាមការចុះផ្សាយរបស់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ កាលពីថ្ងៃទី០៤ ខែសីហា ២០២២។ បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសនេះ មានផ្ទៃដីសរុប ៣៥៧ហិកតា និង​មាន​អ្នក​វិយោគ​សរុបចំនួន ១០២ក្រុមហ៊ុន ដែល​​ផ្តល់ការងារដល់កម្មករនិយោជិកចំនួន ៣៩,១០០នាក់ ចំនួន​នេះ​កើន​ឡើង ៤២.៩% ធៀបនឹង​ចំនួន​កម្មករ​និយោជិក ដែលមានសរុបក្នុង ខែកក្កដា ឆ្នាំ២០២១។ លោក UEMATSU Hiroshi នាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានថ្លែងថា «មូល​ហេតុចម្បងនៃការកើនឡើងនៃតម្លៃនាំចេញ គឺ​​ដោយសារតែការពង្រីកផលិតកម្មនៃរោងចក្រផលិតគ្រឿងបង្គុំរថយន្ត និងរោងចក្រផលិតគ្រឿង​បង្គុំ​អេឡិក​ត្រូ​និក ដែលបង្កើតឱកាសការងារកាន់តែច្រើនសម្រាប់កម្មករនិយោជិក។ លើសពីនេះទៀត មានការវិនិយោគដ៏ធំសម្បើមរបស់ក្រុមហ៊ុន ម៉ាវ៉ល ហ្កាមិន ឯ.ក ដែលជាក្រុមហ៊ុន​បុត្រសម្ព័ន្ធ​នៃ​ក្រុមហ៊ុន​ផលិតសម្លៀកបំពាក់ដ៏ធំមួយនៅក្នុងប្រទេសចិន ដែលជាប់លំដាប់ថ្នាក់ជាក្រុមហ៊ុនផលិត​សម្លៀកបំពាក់​ធំ​បំផុត ​បានពង្រីកសង្វាក់ផលិតកម្មតាមខ្សែឈរ (vertically integrated […]

អាន​បន្ថែម

រដ្ឋអនុម័តគម្រោង៥ តម្លៃជាង ២៦លានដុល្លារ នៅខេត្តកំពង់ស្ពឺ ព្រះសីហនុ និងភ្នំពេញ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដែលមានទុនសរុប ២៦.៣២លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៥កន្លែង នៅខេត្តកំពង់ស្ពឺ ព្រះសីហនុ និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១. FUKKI APPAREL AND LAUNDRY TECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ និងបោកគក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ ៦A ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥.៤លានដុល្លារអាមេរិក។ ២. THE INHERITANCE (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥.៣លានដុល្លារអាមេរិក។ ៣. Solar Long PV-Tech (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា និងគ្រឿងបង្គុំ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន […]

អាន​បន្ថែម

OCIC ចាប់ដៃគូរជាមួយក្រុមហ៊ុនយក្សម៉ាឡេ ពង្រឹងវិស័យសំណង់ និងអចលនទ្រព្យកម្ពុជា

ក្រុមហ៊ុនវិនិយោគទុនអាណិជនកម្ពុជា ឬ OCIC បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Eakon Group របស់ប្រទេសម៉ាឡេស៊ី ដើម្បីបន្តអភិវឌ្ឍគម្រោង Elysee នៅទីក្រុងកោះពេជ្រ ក៏ដូចជារួមគ្នាពង្រឹង និងពង្រីកវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។ MoU ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២ ខែសីហា រវាងនាយកក្រុមហ៊ុន OCIC និងក្រុមហ៊ុន Mega Asset Management លោកស្រី លឹម លីជិន និងនាយកគ្រប់គ្រងក្រុមហ៊ុន Eakon Group លោក Dato’ Sri Ricky Yaw ។ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា Eldeen Husaini Mohd Hashim និងលោក Charles Vann អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន Canadia Group ក៏បានចូលរួមពិធីចុះហត្ថលេខានេះផងដែរ។ ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Eakon Group នឹងចែករំលែកចំណេះដឹងផ្នែកវិស្វកម្ម ស្ថាបត្យកម្ម និងសំណង់ប្រកបដោយវិជ្ជាជីវៈ និងជំនាញបច្ចេកទេស ដល់ទៅ […]

អាន​បន្ថែម

ឆមាសទី១ ទុនវិនិយោគតំបន់សេដ្ឋកិច្ចពិសេសសីហនុមាន ១,៤ ពាន់លានដុល្លារ  កើន៣៨%

ក្នុង ៦ ខែ ដំបូងនៃឆ្នាំ ២០២២ ទំហំទឹកប្រាក់នៃការនាំចេញនាំចូលនៅតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ មានដល់ ១,៤ ពាន់លានដុល្លារ ដែលកើនឡើង ៣៨%  បើធៀបនឹងពេលដូចគ្នាឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់លោក  CHEN Jiangang ប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ថ្ងៃទី០២ កក្កដា ២០២២។ លោក CHEN Jiangang បញ្ជាក់ថា ក្រុម​ហ៊ុនយើងនឹងបន្តពង្រីកការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិចផ្លូវសូត្រ ដែលជាជំហានបន្ទាប់ដើម្បីទាក់ទាញសហគ្រាសបច្ចេកវិទ្យាពីប្រទេសចិនមកកាន់តំបន់សេដ្ឋកិច្ចពិសេសឱ្យបានច្រើនបន្ថែមទៀត។ ថ្មីៗនេះដែរ តំបន់សេដ្ឋកិច្ចពិសេសក៏ទើបបានប្រកាសពី គម្រោងបង្កើតរោងចក្រផលិតសំបកកង់រថយន្តតម្លៃជាង ៣០០លានដុល្លារអាមេរិក នៅឆមាសទី១ ឆ្នាំ២០២៣ ខាងមុខនេះ។ (អានបន្ថែម) លើសពីនេះ នៅខែកញ្ញាខាងមុខនេះ ក៏នឹងមានកិច្ចប្រជុំពិសេសមួយរវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ី ដើម្បីត្រៀមបើកជើងហោះហើពីក្រុងវ៉ូស៊ីត្រង់មកកាន់ខេត្តព្រះសីហនុឡើងវិញ បន្ទាប់ពីការខកខាន​ដោយសារវិបត្តិកូវីដ-១៩។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានថ្លែងការគ្រាំទ្រ ជាខ្លាំងចំពោះសហប្រតិបតិ្តការដ៏ល្អកន្លងមក ជាពិសេសបានជួយសម្របសម្រួល ដើម្បីបើកជើងហោះហើពីក្រុងវ៉ូស៊ីត្រង់មកកាន់ខេត្តព្រះសីហនុឡើងវិញ ។

អាន​បន្ថែម

រដ្ឋចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានថ្មី សរុប ៧៦០លានដុល្លារ ក្នុងឆមាសទី១-២០២២

រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និង​ឥណទានសម្បទាន មានទឹកប្រាក់សរុបប្រមាណ ៧៦២លានដុល្លារអាម៉េរិក ខណៈ បានដកសាច់ប្រាក់ក្រោមក្របខ័ណ្ឌនេះ សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអតិភាពផ្សេងទៀត ចំនួនប្រមាណ ៥២៤លានដុល្លារ។​ កិច្ចព្រមព្រៀងថ្មីដែលត្រូវបានចុះក្នុងឆមាសទី១-២០២២ គឺសម្រាប់អនុវត្ត ១៨គម្រោង/កម្មវិធីអភិវឌ្ឍន៍។ នេះបើយោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយក្នុងសន្និសីទព័ត៌មាននៅអង្គភាពនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី០២ ខែសីហានេះ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានការដកសាច់ប្រាក់យកមកប្រើប្រាស់ នៅក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងឥណទានសម្បទាន និងកិច្ចព្រមព្រៀងហិរញ្ញប្បទាន ឥតសំណង ដែលមានទឹកប្រាក់ ប្រមាណ ៥២៤លានដុល្លារ ស្មើនឹងប្រមាណ ៣៦.៦៥ ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ២០២២។ រាជរដ្ឋាភិបាល បានដកសាច់ប្រាក់យកមកប្រើប្រាស់ក្នុងគម្រោង ឬកម្មវិធីអភិវឌ្ឍន៍ សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអតិភាពចូលរួមជំរុញកំណើនសេដ្ឋកិច្ច។

អាន​បន្ថែម

ផ្លូវក្រវាត់ក្រុងទី៣ សម្រេចការសាងសង់បាន ៧៦% ត្រឹមខែកក្កដានេះ

ការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៧៦.៨៧% គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២២ ខណៈក្រសួងពន្យាពេលបញ្ចប់សាងសង់ដល់ខែកញ្ញា ឆ្នាំក្រោយ។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ  នៅថ្ងៃទី០១ ខែសីហា នេះថា បច្ចុប្បន្នគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៧៦.៨៧% ហើយ គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ២០២២  ។ ក្នុងនោះដែរ ការងារផ្លូវសម្រេចបាន ៧២,៤៦% ការងារស្ពានរំលង (Flyover) សម្រេចបាន ៦៩,៩០% និងការងារស្ពានសម្រេចបាន ៩៥,៩៨%។ គម្រោងមួយនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ២០១៩ ផ្លូវក្រវ៉ាត់ក្រុងទី៣ មានប្រវែងសរុបប្រមាណជា ១០៥,៩ គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាប្រមាណ ២៧៣លានដុល្លារអាមេរិក ដែលជាកម្ចីពីប្រទេសចិន។ ផ្លូវនេះ កំពុងសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. និងត្រួតពិនិត្យបច្ចេកទេសក្រុមហ៊ុន Guangzhou Wanan […]

អាន​បន្ថែម

កំពង់ផែកំពត តម្លៃ $១៥០០លាន ជាប់ជាកំពង់ផែធំជាងគេលើពិភពលោក

កំពង់ផែខ្នាតយក្ស-កម្រិតអន្តរជាតិតម្លៃ ១៥០០លានដុល្លារអាមេរិក នៅកំពត បានក្លាយជាគម្រោងកំពង់ផែធំជាងគេលើពិភពលោក នេះបើយោងតាម ទិន្នន័យរបស់ GlobalData។ ក្នុងរបាយការណ៍ដដែលបានបង្ហាញថា ក្នុងឆ្នាំ ២០២២ នេះ មានគម្រោងកំពង់ផែខ្នាតយក្សចំនួន ៥ ដែលក្នុងនោះកំពង់ផែកម្ពុជា ជាប់លំដាប់លេខ១។ មកស្វែងយល់ពីគម្រោងកំពង់ផែខ្នាតយក្សទាំង ៥ ដូចខាងក្រោម៖ ១. មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត_ មានទុនវិនិយោគសរុប ​១៥០០លានដុល្លារអាមេរិក ត្រូវបានកសាងឡើងលើផ្ទៃដី​ ៦០០ហិកតា ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ប្រទេសកម្ពុជា។ ការងារសាងសង់បានចាប់ផ្តើមនៅក្នុង Q២ ២០២២ ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅក្នុង Q៤ ២០៣០។ កំពង់ផែខ្នាតយក្សមួយនេះ អាចបង្កើតការងារបានប្រមាណជា ១០០០០កន្លែង ជូនប្រជាពលរដ្ឋ។ ២. Ethane Terminal Development – មានទុនវិនិយោគសរុប ៤០០លានដុល្លារអាមេរិក ជាគម្រោងសាងសង់ស្ថានីយ Ethane នៅ Laguna de Pajaritos, Coatzacoalcos, Veracruz, Mexico […]

អាន​បន្ថែម

ឥណ្ឌាផ្តល់កម្ចីជិត ៣៧លានដុល្លារ អភិវឌ្ឍអាងទឹក​ស្ទឹងស្វាហាប់​ក្នុងខេត្តកំពង់ស្ពឺ

សាធារណរដ្ឋឥណ្ឌា បានផ្តល់ហិរញ្ញប្បទានប្រមាណ ៣៦,៩២លាន​ដុល្លារអាមេរិក ដើម្បីអនុវត្ត​គម្រោងអភិវឌ្ឍន៍​ធនធាន​ទឹកស្ទឹងស្វាហាប់រយៈពេល ៥ឆ្នាំ។ នេះបើតាមកិច្ចប្រជុំចាប់ផ្តើមគម្រោង (Kick-off Meeting) កាលពីថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ បានពិនិត្យ​ និងពិភាក្សា​លើផែនការសកម្មភាព​ការងារ​របស់ទីប្រឹក្សាគ្រប់គ្រងគម្រោង​ WAPCOS-PMC មានរយៈពេល​ ៥ឆ្នាំ រួមមាន៖ ការរៀបចំរបាយការណ៍សិក្សាលម្អិត​ DPR ការរៀបចំ​លទ្ធកម្មវិស្វកម្ម​ ការគ្រប់គ្រងគម្រោង​ និង​ត្រួតពិនិត្យ​ការសាងសង់ និងរៀបចំការគ្រប់គ្រង​ថែទាំ និងប្រតិបត្តិការ​សម្មិទ្ធិផលគម្រោង។ បើតាមកិច្ចប្រជុំខាងលើ អាងទឹក​ស្ទឹងស្វាហាប់​នេះ​ ជាហេដ្ឋានរចនាសម្ព័ន្ធត្រួតពិនិត្យទឹកជំនន់​ ដើម្បីកាត់បន្ថយ​គ្រោះ​ទឹកជំនន់ស្ទឹងព្រែកត្នោត​ និងដោះស្រាយ​ទឹកប្រើប្រាស់ នៅពេលជួបប្រទះគ្រោះរាំងស្ងួត​។ មិនត្រឹមតែប៉ុណ្ណោះ អាងនេះមានសមត្ថភាពផ្ទុកទឹក​បានប្រមាណ​ ១៥០​លាន​ម៉ែត្រត្រីគុណ​ ដែលអាចស្រោចស្រព​នៅរដូវវស្សាបានចំនួន​ ២៦០០០ហិកតា​ និងរដូវប្រាំង​ ១០០០០ហិកតា​។

អាន​បន្ថែម

អគារការរិយាល័យគយនិងរដ្ឋាករ ក្នុងខេត្តត្បូងឃ្មុំត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការហើយ

អគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងការរិយាល័យគយនិងរដ្ឋាករត្នោត និង ក្នុងការិយាល័យគយនិងរដ្ឋាករដា ក្នុងខេត្តត្បូងឃ្មុំ និង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៨ កក្កដា ២០២២។ ពិធីនេះប្រព្រឹត្តិឡើងក្រោមអធិបតេយ្យភាពរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អមដំណើរដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។ អគារការរិយាល័យគយនិងរដ្ឋាករត្នោត ស្ថិតក្នុងឃុំកក់ ស្រុកពញាក្រែក រីឯអគារការិយាល័យគយនិងរដ្ឋាករដា សិ្ថតក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្នុងថ្ងៃដដែលនោះ ឯកឧត្តគណៈប្រតិភូ បានបន្តពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ថានីយ៍ស្គែនខេត្តត្បូងឃ្មុំ ក៏ដូចជាពិនិត្យការងារ នៅការិយាល័យគយនិងរដ្ឋាករចាន់មូល ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំនេះ ផងដែរ៕

អាន​បន្ថែម