គម្រោងអភិវឌ្ឍន៍
ក្រុមហ៊ុនផលិតសំបកដបដ៏ធំជាងគេទី៥លើពិភពលោក បោះទុនបន្ថែមពង្រីកទីផ្សារនៅកម្ពុជា
ក្រុមហ៊ុន Swire ជាក្រុមហ៊ុនផលិតសំបកដបភេសជ្ជៈយីហោលី្បៗនៅអាមេរិក និង ជាអ្នកផលិតសំបកដបកូកា-កូឡាធំជាងគេលំដាប់ទី៥នៅលើពិភពលោក។ ថ្មីៗនេះ Swire ដែលនៅហុងកុងបានប្រកាសបោះទុន ១,០១ពាន់លានដុល្លារអាមេរិក ដើម្បីពង្រីកទីផ្សារផលិតសំបកដបកូកាកូឡានៅកម្ពុជា និង វៀតណាម។ នេះបើយោងតាម Nikkei Asia ចុះផ្សាយថ្ងៃទី១៨ កក្កដា ២០២២។ លោក Patrick Healy ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ Swire និងជាប្រធានក្រុមហ៊ុន Coca-Cola បានបញ្ជាក់ថា “ការពង្រីកទីផ្សារនេះ គឺជាយុទ្ធសាស្រ្តដ៏ទូលំទូលាយមួយ ដើម្បីពង្រីកទំហំបរិមាណ និងប្រាក់ចំណូលជាសកលនៃអាជីវកម្មផលិតដបរបស់យើង” ។ យោងតាមរបាយការណ៍របស់ Swire នៅហុងកុង បានង្ហាញថាប្រាក់ចំណេញក្រោយបង់ពន្ធនៃប្រតិបត្តិការផលិតសបកដបកូកា-កូឡានៅវៀតណាមមានចំនួន ៣២លានដុល្លារ ខណៈនៅកម្ពុជាមានចំនួន ៣,៨ លានដុល្លារ។ Swire បានមើលឃើញថា កម្ពុជា និង វៀតណាមគឺជាប្រទេសដែលមានចំណង់ចំណូលចិត្តប្រភេទភេសជ្ជៈនេះធំជាងគេក្នុងទីផ្សារអាស៊ីអាគ្នេយ៍។
អានបន្ថែមក្រុមហ៊ុន AIAI ប្តេជា្ញសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឱ្យបាន ៧០% ត្រឹមដំណាច់ឆ្នាំនេះ
ក្រុមហ៊ុន Angkor International Airport Investment (Cambodia) (AIAI) ដាក់ទិសដៅ ក្នុងការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សម្រេចឱ្យបាន ៧០% នៅដំណាច់ឆ្នាំ២០២២នេះ។ ក្រុមហ៊ុនបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣ ដើម្បីតាមដានជំរុញការអនុវត្តគម្រោង កាលពីថ្ងៃទី១១ ខែកក្កដាកន្លងទៅ។ ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ បានបញ្ជាក់ថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅតែបន្តបោះជំហានទៅមុខឥតឈប់ឈរ ដោយសម្រេចបានជិត ៣៤% នៃគម្រោងទាំងមូល គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២២ នេះ ។ ឯកឧត្តម រ៉េត សំរេច លើកឡើងថា ៖ “ក្នុងនោះ ផ្នែកមួយចំនួន ដូចជា អនុស្ថានីយអគ្គិសនី ស្ថានីយស្តុកប្រេងឥន្ទន: និងអគារបញ្ជាផ្លូវហោះហើរ សម្រេចបានលើសពី ៧០ភាគរយ ចំណែកផ្លូវរត់ (Runway) ត្រូវបានតភ្ជាប់ជាស្ថាពរហើយ”។ បច្ចុប្បន្ន ក្រុមហ៊ុន AIAI ប្តេជ្ញាសម្រេចឱ្យបាន ៥០% នៃគម្រោងទាំងមូល […]
អានបន្ថែមរដ្ឋបានចុះកិច្ចសន្យាសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំមួយក្នុងខេត្តបាត់ដំបង
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះកិច្ចសន្យាសាងសង់ស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងបណ្តាញទឹកស្អាត ក្នុងខេត្តបាត់ដំបង ជាមួយក្រុមហ៊ុន China Civil Engineering Construction Corporation (CCECC )។ នេះបើតាមពិធីចុះកិច្ចសន្យាកាលពី១៨ ខែ កក្កដា ឆ្នាំ ២០២២។ គម្រោងនេះ ជាគម្រោងមួយស្ថិតនៅក្នុងគម្រោងទឹកស្អាត និងអនាម័យខេត្ត (PWSSP) ដែលជាគម្រោងហិរញ្ញប្បទានសម្បទានគ្រប់គ្រងដោយធនាគារអភិវឌ្ឍអាស៊ី ADB មានទឹកប្រាក់សរុបប្រមាណ ១១៩,១៧ លានដុល្លារអាមេរិក ហើយបានចាប់ផ្តើមអនុវត្តតាំងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ហើយត្រូវបញ្ចប់នៅត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។ ថវិកាគម្រោង PWSSP ជាការរួមចំណែកពីឥណទាន ADB ប្រមាណ ៥0លានដុល្លារអាមេរិក ឥណទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ប្រមាណ ៤៣,៥៤លានដុល្លារអាមេរិក និងជំនួយឥតសំណងរបស់សហគមន៍អឺរ៉ុប ប្រមាណ ៥,០៩លានដុល្លារអាមេរិក។ ជាមួយគ្នានេះដែរ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ […]
អានបន្ថែមគម្រោងថាមពលពន្លឺព្រះអាទិត្យកម្លាំង១៦២គីឡូវ៉ាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
គម្រោងផ្គត់ផ្គង់ថាមពលដើរដោយពន្លឺព្រះអាទិត្យខ្នាតតូចកម្លាំង ១៦២គីឡូវ៉ាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា នៅថ្ងៃទី១៨ កក្កដា ២០២២។ គម្រោងនេះស្ថិតនៅភូមិកោះឫស្សី ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង សាងសង់ឡើងក្រោមជំនួយឧបត្ថមរបស់ក្រុមហ៊ុន Snetech Group និងក្រុមហ៊ុន Chin Group។ គួរបញ្ជាក់ដែរថា គម្រោងផ្គត់ផ្គង់ថាមពលដើរដោយពន្លឺព្រះអាទិត្យនេះគឺ ជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាកសិករនៅក្នុងតំបន់ឱ្យទទួលបានអគ្គីសនីប្រើប្រាស់បានយ៉ាងល្អប្រសើរថែមទៀត។
អានបន្ថែមរដ្ឋអនុម័តគម្រោងធំៗ៤ តម្លៃជិត ៩៧លានដុល្លារ នៅខេត្តក្រចេះ ស្វាយរៀង និងព្រះសីហនុ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគសរុប ៩៦,៨លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ៤កន្លែង នៅខេត្តក្រចេះ ស្វាយរៀង និងព្រះសីហនុ។ គម្រោងទី១៖ វិនិយោគបង្កើតរោងចក្រផលិតបន្ទះសូឡា មានទុនវិនិយោគចំនួន ៨៤,៥លានដុល្លារអាមេរិក ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ.ប៊ី.អ៊ី.ស្នួល ខេត្តក្រចេះ នឹងបង្កើតការងារបានចំនួនប្រមាណ ១០០០កន្លែង ឈ្មោះក្រុមហ៊ុន L-Q New Energy CO., LTD. គម្រោងទី២៖ វិនិយោគបង្កើតរោងចក្រផលិត និងកែច្នៃបំពង់ទីបដែក និងកែច្នៃតំណទីបដែកគ្រប់ប្រភេទ មានទុនវិនិយោគចំនួន ៥,៨លានដុល្លារអាមេរិក ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សានសែល ស្វាយរៀង ខេត្តស្វាយរៀង ឈ្មោះក្រុមហ៊ុន Eastcam Casting Co., Ltd. គម្រោងទី៣៖ វិនិយោគបង្កើតរោងចក្រផលិតក្តាប៉ាកេ និងក្តារបន្ទះ មានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឈ្មោះក្រុមហ៊ុន MEGA Hardwood Co., Ltd. គម្រោងទី៤៖ វិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទុនវិនិយោគចំនួន […]
អានបន្ថែមអគារជាង ១០០០កន្លែង កំពុងជាប់គាំងការសាងសង់ នៅក្រុងព្រះសីហនុ
ភាគីពាក់ព័ន្ធ កំពុងរកដំណោះស្រាយលើអគារជាង ១០០០កន្លែង ដែលកំពុងជាប់គាំងការសាងសង់នៅខេត្តព្រះសីហនុ ។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យនៅថ្ងៃទី១៤ ខែកក្កដា នេះថា ការចាកចេញរបស់វិនិយោគិនចិន ព្រោះតែការបិទហ្គេមអនឡាញ និងវិបត្តិកូវីដ-១៩ នារយៈពេល៣ឆ្នាំមកនេះ បានបន្សល់នូវការជាប់គាំងការដ្ឋានសំណង់តូច-ធំជាច្រើនកន្លែងដែលរាយប៉ាយជុំវិញក្រុងព្រះសីហនុ។ លោក ឡុង ឌីម៉ង់ បន្ថែមថា៖ “កាលពីប្រជុំគ្នាថ្ងៃមុន យើងសង្កេតឃើញថា មានអ្នកវិនិយោគថ្មីៗ ដែលមានបំណងវិនិយោគ ដូចជាក្រុមហ៊ុនអចលនទ្រព្យសឹង្ហបុរី ពួកគេកំពុងពិចារណា ម្តងមួយករណីៗ ហើយអាជ្ញាធររដ្ឋបាលខេត្ត ក៏កំពុងតែប្រមូលបញ្ហាទាំងអស់មកពិភាក្សា និងពិចារណាផងដែរ”។ លោកបន្តថា បញ្ហាសំណង់ដែលនៅជាប់គាំងទាំងនេះ ធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពក្រុង ព្រះសីហនុ ពិសេសប៉ះពាល់ដល់សុវត្ថិភាពសំណង់ដែលអាចនឹងបង្កគ្រោះថ្នាក់នាពេលអនាគត រួមទាំងប៉ះពាល់ខ្លាំងដល់ស្ថានភាពសេដ្ឋកិច្ច និងសង្គមផ្សេងៗទៀត។ កិច្ចប្រជុំពិគ្រោះយោបល់រវាងវិស័យឯកជន និងភាគីពាក់ព័ន្ធនៅក្នុងផែនការស្ដារវិស័យអចលនទ្រព្យក្នុងក្រុងព្រះសីហនុ ត្រូវបានធ្វើឡើងកាលពីដើមខែកក្កដា ដើម្បីប្រមូលធាតុចូល សម្រាប់ដាក់ជូនរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត និងវិស័យឯកជនរួមគ្នាដោះស្រាយវិបត្តិមួយនេះដែលបាននឹងកំពុងកើតឡើង ហើយវាក៏ប៉ះពាល់ដល់សេដ្ឋកិច្ច-សង្គម។ លោក ឡុង ឌីម៉ង់ ថ្លែងថា៖ “ខ្ញុំនៅតែជឿជាក់ថា ដរាបណាមានការពិភាក្សាគ្នាត្រង់ទៅត្រង់មក ផ្ដល់សម្បទានឲ្យគ្នាទៅវិញទៅមក នោះបញ្ហានឹងត្រូវបានដោះស្រាយដោយទទួលបានលទ្ធផលឈ្នះឈ្នះទាំងអស់គ្នា”។’ […]
អានបន្ថែមកម្ពុជាស្នើចិនផ្តល់កម្ចីអភិវឌ្ឍគម្រោងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ៧ ក្នុងឆ្នាំ២០២២-២០២៤
កម្ពុជាបានស្នើទៅភាគីចិនជួយផ្តល់ឥណទានសម្បទាន (កម្ចី) ដើម្បីអភិវឌ្ឍគម្រោងសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធអាទិភាពធំៗចំនួន៧ សម្រាប់ឆ្នាំ២០២២-២០២៤។ នេះបើតាមកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ ភាគីទាំងពីរ បានឯកភាពគ្នាសម្រេចលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាអាទិភាពរួមមាន៖ គម្រោងសាងសង់ស្ពានទន្លេមេគង្គក្រចេះ និង ផ្លូវតភ្ជាប់ខេត្តក្រចេះ គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ7 គម្រោងពង្រីកខ្សែបញ្ជូនអគ្គិសនីជនបទ គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ខេត្តកំពង់ធំ គម្រោងសាងសង់ស្ពានទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា គម្រោងលើកកម្រិតកំណត់ផ្លូវជាតិលេខ 3 (PK181+100-វាលរេញ) គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ 6 នៅក្រុងសៀមរាប ជាមួយគ្នានេះផងដែរ ភាគីកម្ពុជា ក៏បានស្នើចិនផងដែរ ឱ្យផ្តល់ជំនួយ (ហិរញ្ញប្បទានឥតសំណង) សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងឆ្នាំ២០២២-២០២៤ ដូចជា៖ គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ 7 ស្នើភាគីមិត្តជំរុញការសិក្សាសមិទ្ធិលទ្ធភាព និងដើម្បីបន្តនីតិវិធីជាបន្តទៀត សម្រាប់គម្រោងសាងសង់ប្រព័ន្ធចមោះទឹកកខ្វក់នៅក្រុងព្រះសីហនុ គម្រោងកែលម្អផ្លូវជនបទ និងផ្គត់ផ្គង់ទឹកជំហានទី 3 ស្នើបន្តគាំទ្រសកម្មភាពលុបបំបាត់ គ្រាប់មីននៅកម្ពុជា។ គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២ ថ្មីៗនេះ ភាគីកម្ពុជា និងចិន បានចុះកិច្ចព្រមព្រៀងឥណទាន លើគម្រោងបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រ ព្រះសីហនុ-ហុងកុង ដែលមានទឹកប្រាក់ប្រមាណ ៣៤៤លានដុល្លារអាមេរិក […]
អានបន្ថែមរដ្ឋបានអនុម័តគម្រោងធំៗ២ នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនមួយបោះទុនវិនិយោគ ប្រមាណ 7,7លានដុល្លារអាមេរិក នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ៖ ១. XIN MEI DA (CAMBODIA) GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ B ផ្លូវចោមចៅ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាម៉េរិក។ ២. W.L WEI LIAN GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាម៉េរិក ។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គម្រោងថ្មីទាំង២នេះនឹងបង្កើតការងារចំនួន ២២១៧កន្លែង ជូនប្រជាពលរដ្ឋ។
អានបន្ថែមរដ្ឋដាក់ទិសដៅប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌល ផលិតគ្រឿងបង្គុំយានយន្ត និងអេឡិចត្រូនិក
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ទិសដៅប្រែក្លាយប្រទេស ទៅជាមជ្ឈមណ្ឌលផលិតគ្រឿងបង្គុំយានយន្ត និង អេឡិចត្រូនិក ដែលជាផ្នែកនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងចូលរួមស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិ នៃជំងឺកូវីដ-១៩។ ទិសដៅនេះ ត្រូវបានកំណត់ក្នុងសេចក្តីព្រាងផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក នៅ កម្ពុជា ដែលកំពុងពិភាក្សាយ៉ាងយកចិត្តទុកដាក់ ដើម្បីប្រមូលធាតុចូលបន្ថែម។ ក្នុងអង្គប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបានកំណត់ យកវិស័យយានយន្ត និងអេឡិចត្រូនិក ជាវិស័យអាទិភាពដែលមានសក្តានុពល សម្រាប់ការចូលរួមទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកល ក៏ដូចជាការលើកកម្ពស់ ការធ្វើពិពិធកម្ម សេដ្ឋកិច្ច ផងដែរ។ ធាតុចូលដែលទទួលបាន នឹងក្លាយជាមូលដ្ឋានកាន់តែរឹងមាំបន្ថែមទៀត ក្នុងការកែសម្រួលសេចក្តីព្រាងផែនទី បង្ហាញផ្លូវនេះ ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ ក្នុងទិសដៅប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលផលិត គ្រឿង បង្គុំយានយន្ត និងអេឡិចត្រូនិក ដើម្បីពង្រីកទីផ្សារនាំចេញទៅក្នុងតំបន់ និងសកលលោក។
អានបន្ថែមសុខាអូតែល ស្នើជួលដីរដ្ឋជាង ១០០០០ហិកតា ដើម្បីវិនិយោគបន្ថែមនៅឧទ្យានជាតិ «បូកគោ»
ក្រុមហ៊ុន សុខា អូតែល របស់លោកឧកញ៉ា សុខ គង់ បានស្នើសុំពង្រីកការវិនិយោគបន្ថែមលើផ្ទៃដីប្រមាណ ១១១៧៧ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ដែលបាននឹងកំពុងវិនិយោគពីមុនរួចមកហើយ។ នេះបើតាមសេចក្តីសម្រេចមួយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ បច្ចុប្បន្នក្រុមការងារអន្តរក្រសួង ដែលមានសមាសភាពពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធដទៃទៀត កំពុងធ្វើការសិក្សាលម្អិត ពិនិត្យ និងវាយតម្លៃលើសំណើសុំពង្រីកនេះ។ ក្រោយសិក្សាចប់ ក្រុមការងារ នឹងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង ពិនិត្យ និងសម្រេច ថាតើត្រូវអនុញ្ញាតជូនក្រុមហ៊ុន ឬអត់។ គួរបញ្ជាក់ថា កន្លងមក ក្រុមហ៊ុន សុខា អូតែល បានស្នើសុំវិនិយោគជួលដីជាង ៣ម៉ឺនហិកតា ម្តងរួចមកហើយនៅឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» នេះ ដែលមកទល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៃគម្រោងបាននឹងកំពុងសាងសង់ជាបណ្តើរៗ។
អានបន្ថែម