ថៃប្តេជ្ញានឹងបញ្ចប់ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ១២ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៨

ថៃប្តេជ្ញានឹងបញ្ចប់ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនភ្ជាប់ទៅនឹង​ខេត្ត​​យូណានប្រទេសចិន ដែលបានពន្យារការសាង​សង់អស់រយៈ​ពេលជាយូរមក​ហើ​យនោះ ឱ្យរួចត្រឹមឆ្នាំ២០២៨។ នេះបើតាមការចុះផ្សាយរបស់សារពត៌មាន Bloomberg កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២។ ចំពោះការសន្យានេះ ថៃនឹងសាងសង់ឱ្យចប់ដំណាក់កាលទី១ និងដាក់ឱ្យ​សាកល្បង​​ក្នុង​ឆ្នាំ២០២៦ និងសម្ពោធប្រើប្រាស់​ជាផ្លូវការ​ក្នុង​ឆ្នាំបន្ទាប់។ គម្រោងដ៏ធំនេះត្រូវបានចំណាយថវិកាប្រមាណ ១២ពាន់លានដុល្លារអាមេរិក ។ ប្រភពដដែលនេះបានបន្តថា ក្នុងដំណាក់កាលទី១ មានប្រវែងសរុបប្រមាណ ៦០៩គីឡូម៉ែត ដែល​ភ្ជាប់​​ទៅភាគខាងជើងព្រំដែនខេត្តណងខៃ ហើយត្រូវសាងសង់ស្ពានមួយទៀតកាត់ទន្លេមេគង្គ ដើម្បីអាចភ្ជាប់ទៅ​នឹងខ្សែ​រថភ្លើង​ចិន-ឡាវបានថែមទៀតផថ។ គិតមកទល់ពេលបច្ចុប្បន្ននេះ ផ្លូវរថភ្លើងដំណាក់កាលទី១ សម្រេចការសាងសង់បាន ១២ភាគរយ ​​​​ហើយ ដែលគម្រោងទាំងមូលត្រូវបានចែកការសាងសង់ជាពីរដំណាក់កាល _ទី១ សាងសង់ពីរាជធានីបាងកក ភ្ជាប់ទៅខេត្តណាខនរ៉ាត់ឆាសីម៉ា និង_ទី២ បន្ត​សាង​សង់​​ភ្ជាប់​ទៅភាគ​ខាងជើងព្រំដែនឡាវ។ នៅក្នុងជំនួបរវាងនាយករដ្ឋមន្ត្រី លោកប្រាយុទ្ធ ចាន់អូចារ និងលោក វ៉ាង យ៉ី រដ្ឋមន្ត្រីការបរទេសចិន កាល​ពីថ្ងៃ០៥ ខែកក្កដា បានឱ្យដឹងថា ច្រករបៀងសេដ្ឋកិច្ចមួយនេះ បានភ្ជាប់ចិន ឡាវ និងថៃ ដែលនឹងជួយអភិវឌ្ឍ និងលើកកម្ពស់​វិស័យ​ភស្តុភា​កម្ម ជំនួញ និងសេដ្ឋកិច្ច របស់ប្រទេសទាំងបីបានយ៉ាងល្អ។ ខ្សែរថភ្លើងថៃ និងឡាវមួយនេះ ត្រូវបានគេមើលថាជាការចាប់ផ្តើមដំបូង​នៃហេដ្ឋារចនាសម្ព័ន្ធ […]

អាន​បន្ថែម

អឺរ៉ុបបោះទុន ៨ពាន់លានដុល្លារសង់ទំនប់អគ្គិសនីខ្ពស់ជាងគេលើពិភពលោក ដើម្បីបង្អាក់ឥទ្ធិពលថាមពលរបស់រុស្ស៊ី

សហភាពអឺរ៉ុបគ្រោងសង់ទំនប់វារីអគ្គិសនីដ៏ធំនិងខ្ពស់ជាងគេបំផុតលើពិភពលោកនៅក្នុងប្រទេសតាជីគីស្ថាន នេះបើយោងតាមសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី០៦ កក្កដា ២០២២។ សហភាពអឺរ៉ុបធ្វើបែបនេះគឺចង់ជួយអាស៊ីកណ្តាលឱ្យកាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ី ដែលនេះក៏ជាការឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន។ គម្រោងដ៏ធំនេះ ត្រូវបានគេរំពឹងថានឹងចំណាយទុនប្រមាណជា ៨០០០លានដុល្លារអាមេរិក ដែលក្នុងនោះ ៣០០០លានដុល្លារ ត្រូវបានចំណាយរួចហើយ នេះបើតាមការឱ្យដឹងរបស់រដ្ឋមន្ត្រីថាមពល Tajik លោក Dalyor Juma។ ក្នុងនោះដែរ មានមន្ត្រីសហភាពអឺរ៉ុបម្នាក់សុំមិនបញ្ចេញឈ្មោះដោយសារតែមិនត្រូវបានអនុញ្ញាតឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ហេតុផលសំខាន់ដែល EU ចង់ក្លាយជាអ្នកវិនិយោគកំពូលនៅក្នុងទំនប់វារីអគ្គីសនីគឺដើម្បីធ្វើឱ្យតាជីគីស្ថាន និងប្រទេសជិតខាងទទួលបានឯករាជ្យពីថាមពលរុស្ស៊ី។ ប្រភពពី Reuters

អាន​បន្ថែម

CDC ត្រៀមខ្លួនសម្រួលដល់វិនិយោគិនម៉ាឡេស៊ី និងវិនិយោគិនគ្រប់ជាតិសាសន៍នៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងនាមជាស្ថាប័នជំរុញវិនិយោគ ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់សេវាថែទាំ និងសម្រួលដល់វិនិយោគិនម៉ាឡេស៊ី និងវិនិយោគិនគ្រប់ជាតិសាសន៍ លើការវិនិយោគនៅកម្ពុជា។ ឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងក្នុង “កម្មវិធីកិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន និងអ៊ីតាលី ” លើកទី៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ថ្ងៃទី៥ ខែកក្កដា ដោយមានការចូលរួមដោយសមគមសហគ្រាសធុនតូច និងមធ្យម​ និងក្រុមហ៊ុនម៉ាឡេស៊ី និងក្រុមហ៊ុន ធុរកិច្ចជនបរទេស។​ ឯកឧត្តម សុខ ចិន្តាសោភា បានសម្តែងនូវអំណរគុណចំពោះតំណាងក្រុមហ៊ុនទាំងអស់ដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ឯកឧត្តម លើកឡើងថា ច្បាប់ស្តីពីវិនិយោគថ្មីដែលបានចូលជាធរមានកាលពីចុងឆ្នាំ២០២១ ជាក្របខណ្ឌគតិយុត្តិមួយដ៏រឹងមាំដែលបានផ្តល់ការលើកទឹកចិត្តជាច្រើនដល់ការវិនិយោគក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានលើកឡើងថា ការអភិវឌ្ឍ និងកត្តាជោគជ័យទាំងឡាយរបស់កម្ពុជា កើតចេញពីកិច្ចខិតខំប្រឹងប្រែងដោយពុំគិតពីការនឿយហត់របស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោនាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំ ដែលបានទទួលជ័យជម្នះក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានផ្តល់លទ្ធភាពឱ្យកម្ពុជាអាចបើកដំណើរការសង្គម សេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ មក។

អាន​បន្ថែម

ថៃគ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរួមគ្នា នៅតាមបន្ទាត់ព្រំដែនប្រទេសជិតខាង

រដ្ឋាភិបាលថៃ កំពុងពន្លឿនសកម្មភាពពាណិជ្ជកម្មតាមព្រំដែន ព្រមទាំងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ជាមួយបណ្តាប្រទេសជាប់ព្រំដែន ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ។ លោក Surong Bulkul អនុប្រធានសភាថៃ បានស្នើឱ្យរដ្ឋាភិបាលពន្លឿនការបើកច្រកព្រំដែនឡើងវិញរវាងប្រទេសថៃជាមួយ ម៉ាឡេស៊ី ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា ដើម្បីបង្កើនពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី១ ខែកក្កដា។ លោក Surong បានបន្ថែមថា តំបន់សេដ្ឋកិច្ចពិសេសរួមគ្នាជាមួយប្រទេសជិតខាង គួរតែចាប់ផ្តើមផ្ដោតលើឧស្សាហកម្មកែច្នៃម្ហូបអាហារ ដែលអាចជួយសម្រួលដល់លំហូរនៃពលករខុសច្បាប់ ទៅកាន់ប្រទេសថៃ ក៏ដូចជាការហូរចូលនៃផលិតផលកសិកម្ម។ អនុប្រធានសភាថៃលើកឡើងថា៖ “ការបើកច្រក​ព្រំដែននេះ អាចឲ្យពលករមកពីប្រទេសជិតខាងធ្វើការក្នុងតំបន់ ហើយត្រឡប់ទៅផ្ទះវិញនៅពេលល្ងាច ខណៈដែលប្រទេសថៃអាចទិញកសិផល សម្រាប់កែច្នៃ ហើយលក់ផលិតផលទាំងនោះ ទៅប្រទេសជិតខាងវិញ” ។ គូសបញ្ជាក់ផងដែរថា ពាណិជ្ជកម្មតាមព្រំដែនរបស់ថៃ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ​ បានធ្លាក់ចុះមកនៅត្រឹម ៨,៨ពាន់លានដុល្លារ ។

អាន​បន្ថែម

ផែនការធំ! ចិនគ្រោងចាយ ១,៥ ទ្រីលានដុល្លារ សង់ហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ ១៣០០គម្រោង

សហគ្រាសគ្រប់គ្រងរដ្ឋរបស់ចិន  បានបង្ហាញផែនការចង់វិនិយោគប្រមាណ ១,៥ ទ្រីលានដុល្លារ (១៥០០ពាន់លានដុល្លារ) សាងសង់ហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃជាង ១៣០០ គម្រោង ទូទាំងប្រទេសពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ទិសដៅជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ យោងតាមរបាយការណ៍របស់ China Daily ចេញផ្សាយកាលពីខែមិថុនា គម្រោងទាំងនោះមិនមែនធម្មតាដូចជាផ្លូវដែក ផ្លូវថ្នល់ និងផ្លូវទឹកទេ ប៉ុន្តែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដែល ផ្អែកលើបច្ចេកវិទ្យាព័ត៌មានដូចជា 5G បញ្ញាសិប្បនិម្មិត (AI) អ៊ីនធឺណិតឧស្សាហកម្ម និងIoT ជាដើម។ គម្រោងហេដ្ឋារចនាសម្ព័ន្ធ សំដៅដល់ការប្រើអត្ថប្រយោជន៍នៃ AI និងBig Data ទៅដោះស្រាយបញ្ហាស្មុគស្មាញនានា ក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើឱ្យសំណង់មានគុណភាពរឹងមាំជាងមុន ប៉ុន្តែចំណាយទាបជាងមុន។ លើសពីនេះ វាក៏ជួយគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ដោយឆ្លាតវៃ ដោយប្រាប់ពីរយៈពេលកំណត់ក្នុងការជួសជុល និងថៃទាំ ក៏ដូចជាការបើកបរលើសទំងន់ជាដើម។ លើសពីនេះ វាក៏ផ្ដល់ឱកាសឱ្យក្រុមហ៊ុនបច្ចេកវិទ្យាតូចៗ មានសិទ្ធិចូលរួម ក្នុងការផ្ដល់ជាសេវាកម្ម និងផលិតផលក្នុងការកសាងគម្រោងផងដែរ។ ដើម្បីអនុវត្តគម្រោងនេះ ចិនក៏នឹងបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមមួយដោយមាន អនុស្ថានីយស្ដុកទិន្នន័យ ១៨ កន្លែង។ គម្រោងនេះនឹងត្រូវបានអនុវត្តដោយសហគ្រាសសាធារណៈជាង​ ៧០ […]

អាន​បន្ថែម

គម្រោងស្តារទំនប់ដ៏សំខាន់បីនៅមណ្ឌលគីរី រួមចំណែកក្នុងផែនការមេវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី

គម្រោងជួសជុល និង​ ស្តារឡើងវិញនូវប្រភពទឹកដ៏សំខាន់ ៣កន្លែង នៅខេត្តមណ្ឌលគីរី បានបង្ហាញនូវវឌ្ឍនភាពការងាររបស់ខ្លួនដើម្បីគាំទ្រដល់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី។ នេះបើយោងតាមពិធីផ្សព្វផ្សាយសមាសភាពគណៈកម្មាធិការដឹកនាំអនុវត្តផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥ កាលពីថ្ងៃទី ០៤ កក្កដា ២០២២ នៅសណ្ឋាគារពេជ្រាដា ខេត្តមណ្ឌលគិរី៖ តាមរយៈក្រសួងធនធានទឹក និងឧតុនិយម ដើម្បីចូលរួមគាំទ្រដល់ផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ក្រសួងបានលើកបង្ហាញវឌ្ឍនភាពការងារសំខាន់ៗចំនួន ៣ កន្លែង លើការងារស្តារ និងជួសជុលឡើងវិញនូវទំនប់ទឹក ដើម្បីធានាប្រភពទឹកសម្រាប់ផ្គត់ផ្គង់ដល់ខេត្តមណ្ឌលគិរី ក្នុងនោះរួមមាន៖ -ទី១: ទំនប់អូរតេ ស្ថិតក្នុងស្រុកអូររាំង ក្រុងសែនមនោរម្យ អាចស្តុកទឹកបានប្រមាណ ១០លានម៉ែត្រគូប និងសាងសង់បានប្រមាណ ៥៩% -ទី២: ទំនប់លើ ស្ថិតក្នុងឃុំសុខដុម ក្រុងសែនមនោរម្យ អាចស្តុកទឹកបានប្រមាណ ២០ម៉ឺនម៉ែត្រគូប និងសាងសង់បានប្រមាណ ៩០% -ទី៣: ទំនប់ក្រោម ស្ថិតក្នុងឃុំសុខដុម ក្រុងសែនមនោរម្យ អាចស្តុកទឹកបានប្រមាណ ៣០ម៉ឺនម៉ែត្រគូប និងសាងសង់បានប្រមាណ ៩០%៕ ទំនប់ទាំង៣ នេះ នឹងផ្គត់ផ្គង់ទឹកស្អាតដល់ជីវភាពប្រជាពលរដ្ឋចំនួន ៣៤០០គ្រួសារ ក្នុងក្រុងសែនមនោរម្យ និង […]

អាន​បន្ថែម

ក្រុមហ៊ុនយក្ស​អាមេរិក​ឈ្នះ​ការ​ដេញ​ថ្លៃ​ ​ខ្សែ​រថភ្លើង​ដ៏​ធំ​និងវែងបំផុតរបស់​សិង្ហបុរី

ក្រុមហ៊ុនវិស្វកម្មដ៏ធំរបស់អាមេរិក Jacobs បានឈ្នះការដេញថ្លៃដើម្បីដើរតួយ៉ាងសំខាន់ គឺជាអ្នកប្រឹក្សាលើការរចនាប្លង់ការសាងសង់ស្ថានីយ៍ Tavistock និងផ្លូវរូងក្រោមដីក្នុងដំណាក់កាលដំបូងនៃខ្សែរថភ្លើងឆ្លងកាត់កោះធំ (MRT) របស់ប្រទេសសិង្ហបុរី។ កិច្ចសន្យាតម្លៃ ៣០២លានដុល្លារអាមេរិក នេះគឺជាផ្នែកដ៏សំខាន់មួយនៃខ្សែរថភ្លើងក្រោមដី ២៩គីឡូម៉ែត្រ ដែលនឹងក្លាយជាផ្លូវធំបំផុត និងវែងបំផុតរបស់ប្រទេសសិង្ហបុរី ដែលតភ្ជាប់គ្រប់ផ្នែកទាំងអស់នៃទីក្រុង។ កិច្ចសន្យានេះពាក់ព័ន្ធនឹងការរចនា និងការសាងសង់ស្ថានីយ៍ក្រោមដី ផ្លូវរូងក្រោមដី ការដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនសម្រាប់ជីករូងក្រោមដី និងសេវាកម្មសាងសង់ដែលពាក់ព័ន្ធទាំងអស់។ ដំណាក់កាលទី 1 រួមមានស្ថានីយចំនួន 12 រួមទាំង Tavistock ហើយនឹងបម្រើដល់តំបន់លំនៅដ្ឋាន និងឧស្សាហកម្មនៅ Loyang, Tampines, Pasir Ris និងផ្នែកផ្សេងៗទៀតក្នុងទីក្រុង។ ការសាងសង់ស្ថានីយ៍ Tavistock បានចាប់ផ្តើមរួចហើយនៅក្នុងខែឧសភា ឆ្នាំ២០២២ ខណៈពេលដែល Cross Island ដំណាក់កាលទី 1 ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ ២០៣០ ។

អាន​បន្ថែម

អគារថ្មីកម្ពស់ ១៤ជាន់ របស់ក្រសួងព័ត៌មានសាងសង់សម្រេចបានជិត ៩០% ហើយ

ដំណើរការសាង់សង់អគារថ្មី កំពស់១៤ជាន់ របស់ក្រសួងព័ត៌មាន មកដល់ពេលនេះ សម្រេច​បាន​ប្រមា​ណ​ជិត ៩០%ហើយ ដោយគ្រោងនឹងបញ្ចប់ឆាប់ៗនេះ។ នេះបើយោង​តាមកិច្ច​ចុះ​ពិនិត្យ​ការ​ដ្ឋាន​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ឯកឧត្តម ខៀវ កាញារីទ្ធ កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២២។ អគារថ្មីនេះ មានទីតាំងស្ថិតក្នុងបរិវេណក្រសួងព័ត៌មានផ្ទាល់តាមបណ្តោយផ្លូវមុន្នីវង្ស អគារថ្មីនេះ មានកម្ពស់ ១៤ជាន់ បណ្តោយ ៦៥ ម៉ែត្រ ទទឹង ១៤ ម៉ែត្រ។ អគារថ្មីនេះ រួមមានអគ្គនាយកដ្ឋានទីភ្នាក់ងារសារពត៌មានកម្ពុជា AKP អគ្គនាយកដ្ឋានសារពត៌មាន និងសោត ទស្សន៍ថ្មី បន្ទប់ប្រជុំធំ បន្ទប់ប្រជុំតូចៗ និងការិយាល័យបន្ទប់បំពេញការងារជាង ៣០០បន្ទប់។ គម្រោងសាងសង់នេះ បានបើកការដ្ឋាន កាលព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ កំពុងសាងសង់ដោយក្រុមហ៊ុន ឃុនសៀ ឌីវីឡុបមិន​គ្រុប សហការជាមួយក្រុមហ៊ុនចិន BELLETONE ប្រើពេលសរុប ២៤ខែ។ បើតាមការបញ្ជាក់របស់មេការសំណង់ បានឱ្យដឹងថា មកទល់ពេលនេះ ក្រុមការងារ បានសាងសង់សម្រេចបាន​ជិត​៩០ ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់ឆាប់ៗនេះ។​

អាន​បន្ថែម

អាមេរិក កំពុងពិចារណាជ្រើសចំនុចឣាទិភាពដើម្បីវិនិយោគគម្រោងដឹកជញ្ជូននៅកម្ពុជា

ក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក(DOT) កំពុងពិចារណាជ្រើសរើសចំនុចឣាទិភាពសម្រាប់វិនិយោគគម្រោងដឹកជញ្ជូននៅកម្ពុជា ខណៈបច្ចុប្បន្នអាមេរិកកំពុងពិភាក្សាការងារជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្វែងយល់ពីវិស័យនេះផងដែរ។ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងក្នុងកិច្ចពិភាក្សាការងារ តាមប្រព័ន្ធវីដេអូពីចម្ងាយកាលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។ លោកJiga Phat មន្រ្តីវិភាគបច្ចេកវិទ្យាគោលនយបាយប្រព័ន្ធដឹកជញ្ជូននៃការិយាល័យដឹកជញ្ជូនអន្តរជាតិ និងពាណិជ្ជកម្មនៃក្រសួងដឹកជញ្ជូនអាមេរិក បានឲ្យដឹងថា កិច្ចប្រជុំនេះផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការខាងបច្ចេកទេសលើវិស័យដឹកជញ្ជូន រវាងក្រសួងសាធារណការកម្ពុជា និងនាយកដ្ឋានដឹកជញ្ជូនសហរដ្ឋអាមេរិក។ លោកJiga Phat បន្តថា DOT នឹងធ្វើការពិនិត្យពិចារណាបន្ថែមទៅលើចំណុចជាអាទិភាពសម្រាប់ ប្រភេទដឹកជញ្ជូនផ្សេងៗដូចជា៖ ផ្លូវថ្នល់ ផ្លូវអាកាស ផ្លូវសមុទ្រ។ល។ សម្រាប់ការងារជំហានបន្ទាប់ លោកថា DOTនឹងធ្វើការងារផ្ទៃក្នុង និងបន្តជជែកជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ជ្រើសរើសចំនុចអាទិភាពដែលសំខាន់បំផុតចំនួនពីរ ឬបីយ៉ាងច្រើន ដើម្បីអនុវត្តន៍គម្រោងវិនិយោគលើវិស័យដឹកជញ្ជូននៅកម្ពុជា។ ជាការឆ្លើយតប លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានស្នើសុំឱ្យក្រសួងដឹកជញ្ជូនអាមេរិក មានគម្រូទម្រង់កិច្ចសហប្រតិបត្តិការ សម្រាប់កំណត់ ជាចំនុចអាទិភាពគន្លឹះសម្រាប់កម្ពុជាផងដែរ។ គួរបញ្ជាក់ដែរ តាមរយៈកិច្ចពិភាក្សាខាងលើ ក្រសួងដឹកជញ្ជូនអាមេរិក ក៏បានធ្វើបទបង្ហាញដល់កម្ពុជា ពីរបៀបធ្វើផែនការ ការគូសរចនាប្លង់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ(ផែនការហិរញ្ញវត្ថុ ប្រតិបត្តិការថែទាំ ការសិក្សាសមិទ្ធិលទ្ធភាពគម្រោង) ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព (យានយន្តបំភាយឧស្ម័នសូន្យហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់អាចទទួលបាន […]

អាន​បន្ថែម

កូរ៉េជួយកម្ពុជាសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ

ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ដែលមានរយ:ពេល ៣ឆ្នាំ (២០២២-២០២៤) ចំណាយទឹកប្រាក់ជាង ២,៥លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។ ក្រៅពីគម្រោងបង្កើតមជ្ឈមណ្ឌល រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ បានអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍(ODA) តាមរយៈទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ បានកំពុងតាក់តែងបង្កើតច្បាប់ស្តីពីសុវត្ថិភាព​ និងសុខភាពការងារ និងជួយបណ្តុះបណ្តាលមន្ត្រីនៃនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ។ ក្នុងកិច្ចប្រជុំ ភាគីកូរ៉េ បានប្តេជ្ញាចិត្តបន្តកិច្ចសហការ និងបន្តគម្រោងចាំបាច់ផ្សេងៗទៀតដែលKOSHA គ្រោងនឹងជួយដល់ភាគីកម្ពុជា។

អាន​បន្ថែម